Home Blog Page 515

អបអរពិធីបុណ្យចូលឆ្នាំខ្មែរនៅលើ TikTok៖ ឱកាសដ៏រីករាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ម៉ាកយីហោ ឬអាជីវកម្មជាមួយអតិថិជន

0

ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ ចែករំលែកការយល់ដឹងសំខាន់ៗដើម្បីជួយម៉ាកយីហោ ឬអាជីវកម្ម កសាងទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAVigODBG4mROgjB443weE_IjISteF878qs868ofSM59OpacUSzqLy7uf-OPmj4Xls5ok2ECHXp6-gBcLMMOTHmIbZIdszl8Z-2B2HWUkjaUyw4c2CW-0VT1gtgQG399mv5BhwYLq-mM3-BJEnHisd_6OSIjiKRw-Bg95VBs9KBSxUcRWn2p3-M008_ATN/s1921/Artboard%2040.png

ការចែករំលែកការយល់ដឹងរបស់ TikTok គឺផ្អែកលើការស្រាវជ្រាវមួយដែលធ្វើឡើងមុនចូលពិធីឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០២៥។

យោងតាមការសិក្សាដែលធ្វើឡើងដោយ TikTok ទាក់ទងជាមួយការប្រើប្រាស់បណ្តាញសង្គមក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលបានស្ទង់មតិប្រជាជនកម្ពុជាចំនួន ៥០៨ នាក់ ដែលរាប់ទាំងអ្នកប្រើប្រាស់ និងអ្នកមិនប្រើប្រាស់ TikTok មុនចូលឆ្នាំខ្មែរឆ្នាំ ២០២៥ នោះបានបង្ហាញថា TikTok នៅតែជាប្រភពនៃការកម្សាន្តចម្បងសម្រាប់ប្រជាជនកម្ពុជា។ លទ្ធផលនៃការសិក្សាសម្រាប់បុណ្យចូលឆ្នាំខ្មែរឆ្នាំ ២០២៥ ត្រូវបានគេរំពឹងថា នឹងមានភាពស្រដៀងគ្នានឹងការស្ទង់មតិកាលពីពេលមុនផងដែរ។

យោងតាមការស្រាវជ្រាវ អ្នកប្រើប្រាស់ TikTok ៧៣% ប្រើប្រាស់ TikTok ដើម្បីស្វែងរកការកម្សាន្ត មាតិកាជំរុញលើកទឹកចិត្ត និងសកម្មភាព​​សប្បាយនានាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដែលនៅក្នុងនោះអ្នកប្រើប្រាស់ TikTok ជាងពាក់កណ្តាលនៃអ្នកប្រើប្រាស់មានទំនាក់ទំនងជាមួយម៉ាកយីហោ ឬអាជីវកម្មផងដែរ។​ លើសពីនេះ បើក្រឡេកទៅមើលឆ្នាំ ២០២៤ វិញ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាឱកាសដ៏សំខាន់បំផុតសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដោយក្នុងនោះ ៧៣% នៃអ្នកប្រើប្រាស់ TikTok ទទួលបានព័ត៌មានកាន់តែច្រើនពីផលិតផល និង ៥៧% ធ្វើការទិញបន្ទាប់ពីមើលវីដេអូអំពីផលិតផលនៅពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6swBI1uuh54DNZlGGamvPn2iEOOrvbRRyqa8mVlWqzLA0sh7Q8aINymuxHRuviVsL9w63lv8di_rtJ7RzmAorHevgJS6nYrsKU3Fm0zYgVIMqOSZCcotGEHhKqxovljOBGKVP8xg_dc1jeqzICFLrwp4n0Jsjp-JT_Nra5V_yXIfEfs2wmBXeHcSpcCVh/s1921/Artboard%2010.png
យោងតាមតួលេខទាំងនេះ Aleph Group ដែលជាដៃគូទីផ្សាររបស់ TikTok for Business ក៏បង្ហាញលទ្ធផលនៃការសិក្សានេះដល់ម៉ាកយីហោ ឬអាជីវកម្ម  រួមទាំងភ្នាក់ងារអាជីវកម្មខ្មែរជាច្រើន ឱ្យបានដឹងថា រាល់ពិធីបុណ្យនានា គឺជាពេលវេលាដ៏ល្អសម្រាប់ម៉ាកយីហោ ឬអាជីវកម្មខ្មែរ​​ឱ្យរក្សាបានភាពទាក់ទាញ ​និងមានវត្តមាននៅលើ TikTok ។ លើសពីនេះ យោងតាមការសិក្សាក៏បានបង្ហាញថា អ្នកប្រើប្រាស់ TikTok ចំនួន ៦៨% នៅតែបន្តប្រើប្រាស់ TikTok ក្នុងកម្រិតដូចគ្នា ហើយកាន់តែប្រើច្រើនជាង​ពេលធម្មតាទៅទៀតក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។​

លោក Sea Yen Ong នាយកគ្រប់គ្រងទូទៅប្រចាំប្រទេស វៀតណាម និងកម្ពុជានៃ TikTok for Business​ មានប្រសាសន៍ថា៖​​ “TikTok មិនមែនគ្រាន់តែជាវេទិកាសម្រាប់ទទួលបានភាពរីករាយ និងភាពច្នៃប្រឌិតនោះទេ TikTok ក៏ជាកន្លែងដ៏មានឥទ្ធិពលសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់។ ថ្ងៃឈប់សម្រាក TikTok គឺជាកន្លែងដែលមានទំនោរសម្រាប់ការផ្សព្វផ្សាយផលិតផលដ៏លេចធ្លោរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយអ្នកប្រើប្រាស់ក៏និយមចូលចិត្ត ទិញទំនិញ និងដើរកម្សាន្តផងដែរ។”

ការសិក្សានេះ ក៏បានបង្ហាញថាការដាក់លក់ផលិតផលថ្មីនៅលើទីផ្សារបានកើនឡើងទ្វេដងក្នុងអំឡុងថ្ងៃឈប់សម្រាក ដែលក្នុងនោះផលិតផលសម្រាប់ថ្ងៃឈប់សម្រាកជិតមួយដងកន្លះ​ត្រូវបានដាក់លក់។ ​ហើយផលិតផលប្រភេទ​ អាហារ និង​ភេសជ្ជៈ​ គឺជា ​ ​ទំនិញ​ដែលត្រូវ​បាន​ទិញច្រើនជាងគេ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ​ដែលផលិតផល​សំលៀកបំពាក់ និង​ថែរក្សាសម្រស់​ស្ថិត​នៅ​លំដាប់​ទី​ពីរ និង​ទី​បី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKAcP6CKDqloLMWscZDI8dU8QCD0exktUdSMddK8AtcO7d5YelEC29EUm28O3jJE6_s36fHJMfg5Oqrfjl_FuftiIylUzHGKatnLu32LyRHyjWoR-nFevr65lO4fSVtOn72QYJ714Y701zKuwvLc-q5W-0-3ciQlg_hRtph4yXsCkIb39F7B6zNjQ3tbEb/s1920/Artboard%2070.png
ការសិក្សានេះក៏បង្ហាញផងដែរនូវមាតិកាក្នុងស្រុកដ៏ពេញនិយមដែលរួមមាន អាហារ និងភេសជ្ជៈ ទំនិញវេចខ្ចប់ សំលៀកបំពាក់ និងការធ្វើដំណើរ។ ហេតុផលចំបងៗដែលប្រជាជនកម្ពុជាចូលចិត្តធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ គឺដើម្បីរក្សាទំនាក់ទំនងល្អក្នុងគ្រួសារ និងការស្វែងយល់អំពីវប្បធម៌។ យោងតាមការសិក្សា ៦៩% នៃអ្នកធ្វើដំណើរ និយមធ្វើដំណើរដើម្បីចំណាយពេលវេលាល្អៗជួបជុំគ្រួសារ ខណៈដែល ៥៧% ទៀត ធ្វើដំណើរកម្សាន្តសប្បាយ និងសម្រាកលំហែកាយ។ លើសពីនេះ ៥២% បានធ្វើដំណើរទៅកម្សាន្តនៅកន្លែងថ្មីៗ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ គឺថែមទាំងនៅក្រៅប្រទេសទៀតផង។ ទន្ទឹមនឹងនេះ ៤៩% គេធ្វើដំណើរទៅកម្សាន្តនៅកន្លែងផ្សេងៗនៃប្រទេសកម្ពុជា ហើយ ៤៣% បានធ្វើសកម្មភាពកម្សាន្តសប្បាយនៅតាមសហគមន៍របស់គេ។ ការយល់ដឹង ទាំងនេះ បញ្ជាក់អំពីកត្តាជំរុញការផ្សព្វផ្សាយការយល់ដឹងផ្នែកវប្បធម៌ និងបទពិសោធន៍នានានៅពីក្រោយការធ្វើដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយរបស់ប្រទេសកម្ពុជា ហើយការសិក្សារបស់ TikTok បង្ហាញថាអាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពី ការទំនាក់ទំនងរបស់អ្នកប្រើប្រាស់ TikTok ជាមួយនឹងផលិតផល ឬអាជីវកម្មដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួននៅលើបណ្តាញសង្គម។

TikTok ផ្តល់នូវដំណោះស្រាយដ៏ពេញលេញសម្រាប់ម៉ាកយីហោ ឬអាជីវកម្ម  ដោយចាប់ផ្តើមជាមួយមុខងារសម្រាប់លើកកម្ពស់ការយល់ដឹងដូចជា Branded Effects ដែលអនុញ្ញាតឱ្យម៉ាកយីហោ ឬអាជីវកម្មនានាបង្កើត filters និង effects ហើយ TopView គឺជាមុខងារផ្សាយពាណិជ្ជកម្មកម្រិតខ្ពស់របស់ TikTok ដែលវាបង្ហាញនៅពេលអ្នកប្រើប្រាស់ចាប់ផ្តើមបើកប្រើកម្មវិធី TikTok។ TikTok ក៏មានមុខងារ Reach & Frequency​ ដែលជា​មុខងារ​សម្រាប់​ព្យាករណ៍​កម្រិតនៃចំនួនដងនៃការ​ផ្សព្វផ្សាយទៅ​ដល់​របស់ទស្សនិកជន​ ​ដែល​អាច​គ្រប់គ្រងបាន និងមុខងារ Top Feed ដែលអាចប្រើដើម្បីផ្សាយពាណិជ្ជកម្មនៅក្នុង Feed។ សម្រាប់ការផ្សាយពាណិជ្ជកម្មយក Engagement TikTok ផ្តល់មុខងារឱ្យជ្រើសរើសគោលបំណងផ្សព្វផ្សាយជាការមើលវីដេអូ  (Video Views) ដើម្បីបង្កើនអន្តរកម្ម និងការទំនាក់ទំនងក្នុងសហគមន៍ ដើម្បីបង្កើនចំនួនអ្នកតាមដាន ឬការចូលមើល profile។ ជាចុងក្រោយ សម្រាប់ការផ្សព្វផ្សាយដើម្បីជំរុញឱ្យអតិថិជនធ្វើអ្វីមួយ TikTok ក៏ផ្តល់មុខងារនៃការផ្សព្វផ្សាយកម្មវិធីដើម្បីជំរុញការដំឡើង ឬធ្វើសកម្មភាព និងការផ្សាយពាណិជ្ជកម្មតាមប្រអប់សារដែលលើកទឹកចិត្តឱ្យមានការសាកសួរព័ត៌មានអំពីសេវាឬផលិតផលតាមរយៈមុខងារសារនៅក្នុង TikTok។

ពលរដ្ឋតួកគីសុខចិត្តលោ.តពីលើអគារ ដោយហេតុតែភ័យខ្លា.ចគ្រោះរញ្ជួយដី

0

ប្រទេសតួកគី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត៦.២រិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលធ្វើឱ្យពលរដ្ឋភ័យជ្រួលច្របល់ លោតទម្លាក់ពីលើអគារខ្ពស់ៗ និងចេញពីលំនៅឋានមកឈរនៅតាមផ្លូវ និងសួនច្បារសាធារណៈដើម្បីគេចពីគ្រោះថ្នា.ក់ដោយសាររញ្ជួយដី ។ ការលោតពីលើអគារខ្ពស់ៗបណ្តាលឱ្យពលរដ្ឋរងរបួសរហូតដល់១៥១នាក់ ខណៈ Aftershocks បានកើតឡើងជាង៥០លើក ក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTAeSIrsiaiTN8saOfPSltUqZVjXwln2bv12_9JgfikOrGcHc0YD7z72hEMqB-bzAlAdvcsrpH35DdEyEMNvMRoTiW9FdSHEuQmYZFu4pDoOXfnJdSqJR6JBWKPRXixw8edrUFWGhr29j-6hXmXIq-FkGs1vafwJt-UVYmor-P5zrqi66S0FC_V4alrru/s862/image_2025-04-24_14-15-59%20(2).png
ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់តួកគីប្រកាសថា កាលពីថ្ងៃទី២៣ ខែមេសា មានរញ្ជួយដីខ្លាំងក្លារយៈពេល១៣វិនាទី ស្មើ៦.២រិចទ័រ នៅសមុទ្រម៉ាម៉ារ៉ា ក្បែរទីក្រុងឈិលិហ្វ្រី និងឆ្ងាយពីទីក្រុងអ៊ីស្តង់ប៊ុល ប្រមាណ៧០គីឡូម៉ែត្រ ។ ទោះជាចំណុចកណ្តាលរបស់រញ្ជួយដីស្ថិតក្នុងទឹកសមុទ្រជ្រៅ ប្រមាណ៧គីឡូម៉ែត្រក្តី ប៉ុន្តែកម្លាំងរំញ័របស់វាធ្វើឱ្យពលរដ្ឋនៅទីក្រុងអ៊ីស្តង់ប៊ុល ទទួលកម្លាំងរំញ័រនាំគ្នារត់ចេញពីលំនៅឋានមកឈរតាមផ្លូវ និងសួនច្បារសាធារណៈដើម្បីគេចពីការស្លាប់ ជាពិសេស នៅកណ្តាលទីក្រុងផាទី មានសេចក្តីរាយការណ៍ថា អគារទុកចោល១កន្លែងបានបាក់រលំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOUO4GJXvFQCTAgXqik9wLqp2qlWoPafFJWGHwjBssmPr1YKZMl6X0RuU1y88taZWQVhsFgsUvUIw46STclVUqqHuZ9Inpfd_YKqPhU1bfM96jXZ6MWVilHQ9BNZ1E2kQ5BYPCvPO0I1O2CL7YVmFJf3TZDAsjADai1PGQ-zd7XMrkRBYvJRI9x7HvD9P/s770/image_2025-04-24_14-15-59.png

ក្រោយកើតរញ្ជួយដី វាក៏មាន Aftershocks រហូតដល់ជាង៥០លើក ហើយ Aftershocks មានកម្លាំងខ្លាំងបំផុត ស្មើ៥.៩រិចទ័រ ។ ទោះជាគ្មានអ្នកណាម្នាក់ស្លាប់ដោយសាររញ្ជួយដី ប៉ុន្តែមានមនុស្សរងរបួសយ៉ាងហោចណាស់ ១៥១នាក់ ដោយសារការលោតពីលើអគារខ្ពស់ ។ នេះបើតាមលោក អាលី យេលិកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixp_Z5-6TvNd_1f9LUhKh7GpQZK_6X_flUFRZQLRvRDKLL19IYBPbHnlPFZCyPiTyWsOPpgS8r79c3_DOlxZxvp-PjCRx5hdp2poGxM3u_IOGJA68LHBZmPjIdqgXfOWhAfgB_tcxW1ExhEAHzHOgUrR610Ye-uHsg9zxg8qz0_qXEU-j4DsG35_pzkrEb/s1280/image_2025-04-24_14-16-00%20(2).png

ទោះជារញ្ជួយដីពុំបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដាច់ចរន្តអគ្គិសនី ប៉ុន្តែអាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារកម្លាំងរំញ័រកើតឡើងក្រោយរញ្ជួយដី និងកុំមើលស្រាលស្ថានការណ៍ ។ រញ្ជួយដីអាចនឹងកើតឡើងទៀត ហើយពលរដ្ឋនឹងមានគ្រោះថ្នាក់ដោយសារ Aftershocks ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuutqVnAHw3StQfLceRKalVaNBrDsVSqrQgtWUk93_rEbxyy8ZA7cIy0bKDrDLCbYXGdGJvFe10xw_duFkhKeZFqnC5jjIE40fa_L_onBBBM3-r1F0trrwHULtAz2-QtuiSWN_CTW8e47-4ukIVVhAkehyLNnsc9y1n1p6rFPkbXAe567Fi0msDK_3v_a/s1168/image_2025-04-24_14-16-00%20(3).png

តួកគី គឺជាប្រទេសមួយប្រឈមនឹងរញ្ជួយដីខ្ពស់ ដោយសារស្ថិតនៅលើខ្សែបន្ទាត់ធំៗចំនួន២ រួមមាន ៖ North Anatolian Fault និង East Anatolian Fault ជាពិសេស នៅទីក្រុងអ៊ីស្តង់ប៊ុល ស្ថិតនៅក្បែរបន្ទាត់ North Anatolian ត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZuXDpC8ATwQhV2kOQ2HtoaA8LATzmrqn6lMgJaRVL-3ffr5Po_m4T1IGgjZDkQcE30gMNSVqNl5H_-ydci0btrYxxA3831-urz0n4sdTgGt0DtfCYxG6TpvG8VYjrx-sw2W73XvYgTlZ2H7z5NPoNnVDHrejkZteKPsp6b-LcCJXT1KjThbj8PEyB17h/s800/image_2025-04-24_14-16-00%20(4).png
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ តួកគីធ្លាប់កើតរញ្ជួយកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេល១០០ឆ្នាំ នៅខេត្តហ្គាហ្សិនថេប (ភាគខាងត្បូងប្រទេស) ស្មើកម្រិត៧.៨រិចទ័រ និងមានជម្រៅជាង២៤គីឡូម៉ែត្រ ។ វាបណ្តាលឱ្យពលរដ្ឋតួកគី និងស៊ីរី បាត់បង់ជីវិតរហូតដល់ជាង៥ម៉ឺននាក់ ព្រមទាំងក្លាយជាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPN9VVvtme4kb7f7pfXuVaedGH9-x-Cof8w6Szuqz8MMh5bUCB8S6IPVVAwEaw8Bkkw7l_3QOh_PM4J_CTuP-n8Tg3fkQiHD8Ypup8U-RVMA8s-7ZR28tTkzfri8MrquQ-xSXiKQ2Z2N7xJMMUev8f8N3FGZj2dLo6inKyfWpmV0wda3eTD5vo6K94p2mQ/s560/image_2025-04-24_14-16-00.png

មុននេះ នៅឆ្នាំ១៩៩៩ តួកគីបានកើតរញ្ជួយដី ស្មើ៧.៦រិចទ័រ នៅក្បែរទីក្រុងអ៊ីហ្សិត ដែលបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១ម៉ឺន៧ពាន់នាក់ ហើយធ្វើឱ្យពលរដ្ឋប្រមាណ ៥សែននាក់ បាត់បង់ទីលំនៅ ៕

ចិត្តជាបងស្រី! ពេជ្រ សូលីកា និយាយទូន្មាន ម៉ីជីង ជាប្អូនស្រីឱ្យល្អមិនចង់ឱ្យជីវិតឆ្លងកាត់ដូចនាង

0

ក្នុងកម្មវិធីជប់លៀងថ្ងៃខួបកំណើតប្អូនស្រីជាទីស្រលាញ់តារាចម្រៀង ពេជ្រ សូលីកា បានយកឱកាសនេះផ្តល់ជាពាក្យពេចន៍ណែនាំទូន្មានប្រៀនប្រដៅទៅកាន់ ម៉ីជីង ជាប្អូនស្រីថាជីវិតមនុស្សម្នាក់ៗមិនមែនចេះតែមានមានឱកាសរហូតនោះទេមានឱកាសត្រូវចេះក្តោបឱកាសដែលទទួលបានហើយធ្វើវាឱ្យអស់ពីសមត្ថភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXUuIix3-aSVcZfT8OQmygUQZOpJnuGtdHne98nR8RhoguBa9ltlMCX0-_sCiC64TluIKkARt_HsF2vpve3TEk-9GURUMksjUWNi2gdYtg6ZiwRhqjbp-xoOl6bTDe-2VroKKx2DKvTFFh4VlDor6OBU3oxxWx5D39jUYLLF1PUKPAaUJJDT-O1OckYjtH/s2048/image_2025-04-23_13-58-19.png
តាមរយៈវីដេអូខ្លីមួយដែលចែករំលែកនៅលើបណ្តាញសង្គមទិកតុកកាលពីយប់ថ្ងៃទី២២ ខែមេសា ពេជ្រ សូលីកា បាននិយាយដាក់ ម៉ីជីង ជាប្អូនស្រីថា «ពេលខ្លះនៅពេល គាត់(ម៉ីជីង) ធ្វើអ្វីឱ្យនាងមិនសប្បាយចិត្តរឹងទទឹងជាមួយនាង និយាយទៅមិនស្តាប់ ប៉ុន្តែនោះជាអ្វីដែលគាត់នៅក្មេង ប៉ុន្តែនាងចង់យកថ្ងៃនេះពន្យល់ប្រាប់ថា ជីវិតមនុស្សម្នាក់ៗវាចេះតែងតែមានឱកាសនោះទេ ចឹងប្រសិនជាមានឱកាសធ្វើអ្វីមួយយើងត្រូវក្តោបវា ថែរក្សាវាហើយធ្វើវាបំពេញឱ្យអស់ពីសមត្ថភាពព្រោះមើលមិនឃើញថ្ងៃស្អែកទៅជាយ៉ាងណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmq5VCtt2blWTZP-MvSDADNbzThmRNrjtULg3m9w7A1x67rYEaSeIMliSgIqhO2dtD1sZUU8Pc9NLVvvif0EnSP-Z2isi63eJEc0RpmoypA5xoNc22Ce_CrZyHJ-H8lZV-YvJAc5OEzYH6Nj3DrV8PgSH8okj1aa_udx5ufoJvR6Aq0TQceF_Vj30pfsmI/s2048/image_2025-04-23_13-58-08.png

ម្ចាស់បទ «បើអូនជួបគេ» បានបន្តទៀតថា ពេលខ្លះនាងខឹងប្អូនស្រីនាងមែនទែនហើយអ្វីដែលនាងខំប្រឹងនិយាយ ខំប្រឹងពន្យល់អត់ដែលចង់ឱ្យប្អូនអាក្រក់នោះទេ ចង់ឱ្យប្អូនមានអនាគតល្អ ចង់ឱ្យប្អូនជួបមនុស្សល្អៗ រឿងដែលល្អៗ មិនចង់ឱ្យប្អូនឆ្លងកាត់អ្វីដែលនាងធ្លាប់ឆ្លងកាត់នោះទេ។ ក្នុងនោះដែរ ពេជ្រ សូលីកា ថាក្នុងថ្ងៃកំណើតរបស់ ម៉ីជីង ក្នុងឆ្នាំនេះឡើងមួយឆ្នាំទៀតនឹងសង្ឃឹមថាយល់ពីទឹកចិត្តបងស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7xj7SPSJFAwIrUuV5_MsJ0bzbKl-Obf9Lj3XZfT7CocDKD3Cn6ddosWZC0jjMFa1zTrb-hHx-UKrl6WCIBGnNMJKeQy2fO7SbgJznU2hAS90zgQ2YJZrXgGfswratqbZh_5lsCRnLTVanmxyR88RIEhFqreb-Pdqg1tOjfTH_IgVyt8tnZCNlij8WngVr/s1800/image_2025-04-23_13-58-09.png
គួរឱ្យដឹងថា ម៉ីជីង គឺមានសម្រស់ស្រស់ស្អាតដូចជា ពេជ្រ សូលីកា ថែមទាំងមានដុងសិល្បៈគួរឱ្យកត់សម្គាល់ដោយចេះរាំចង្វាក់ K-Pop និងបានចេញបទចម្រៀងជាមួយបងស្រីមានចំណងជើងថា ផ្កាឈូកកំសត់ ព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជន។ ជាមួយនឹងឱកាសនេះគេសង្កេតឃើញថា ម៉ីជីង គឺមានឱកាសឡើងឆាកប្រគំតន្រ្តីមួយចំនួនជាមួយ ពេជ្រ សូលីកា ជាបងស្រីផងដែរ៕

ថៃប្រកាសច្បាប់ស្តីពីការគ្រប់គ្រងសត្វចិញ្ចឹមដោយតម្រូវឱ្យម្ចាស់ចុះឈ្មោះសត្វចិញ្ចឹមរបស់ខ្លួន

0

ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសពីច្បាប់គ្រប់គ្រងសត្វចិញ្ចឹម និងឱ្យពលរដ្ឋមកចុះឈ្មោះចំនួនឆ្កែ ឆ្មា នៅទីក្រុងបាងកក ព្រមទាំងកំណត់ចំនួនសត្វចិញ្ចឹមក្នុងលំនៅឋាន និងខុនដូ ។ ច្បាប់នេះអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ ដោយកំណត់ឱ្យពលរដ្ឋបង្កប់មីក្រូឈីបក្នុងសត្វចិញ្ចឹមរបស់ខ្លួនផងដែរ បើពុំអនុវត្តទេ ពលរដ្ឋនឹងមានទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPmVjQIdqAdjTnHqIBbWNQBes3izAPXVY7xlMDJZ5JkAeaeSEbJDHbUzUxUfzTqTzFIoavnEgEUFQjb1ut0UglEQYQKG6zxM1UtwqlJgkvZSChjAoAE4OZPCXapLSUox_qHJ2llFNXKR0u-ZxLizoGoNITurwiFY6NyF0IBTCG3-R3SpJGhIvpW2o5mJp/s1280/image_2025-04-24_13-22-21%20(2).png
កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ «ក្រុងថេបមហាណៈខន» បានសរសេរថា អ្នកចិញ្ចឹមសត្វនៅទីក្រុងបាងកក ត្រូវតែឈ្វេងយល់ពីច្បាប់ថ្មី ស្តីពី «ការគ្រប់គ្រងសត្វចិញ្ចឹម ឬការលែងសត្វ» ។ ច្បាប់នេះបានប្រកាសជាសាធារណៈ និងអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ដើម្បីសុវត្ថិភាពទាំងមនុស្ស និងសត្វនៅទីក្រុងបាងកក ហើយម្ចាស់សត្វទាំងអស់ត្រូវតែអនុវត្តតាម បើល្មើសច្បាប់នេះ នឹងមានទោសតាមច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyFu9TRg4BIu1S-sHN9501PrsvOVIN8FkyruWthXcWnhm2Qw6zXseiI5dxKfO3vzop6De1PO45hM4_R3ZG6v5NWNhnEp-OBSKlX0nGcv1k9zc4BE6PSmT4kqCk6l9l0F-4U_F6uYwYf3J-UespGYy5kcD78jAqZGYHBPz82nhU9kKuqCQgXMy5ZNRfzEkm/s1024/image_2025-04-24_13-22-21.png
ពលរដ្ឋអាចចិញ្ចឹមឆ្កែ ឆ្មា គឺអាស្រ័យទៅលើទំហំបន្ទប់, ខុនដូ និងទំហំដី តូច ឬធំ បើរស់នៅក្នុងបន្ទប់ជួល ឬខុនដូមានទំហំតូច គឺអាចចិញ្ចឹមសត្វបានតែ១ក្បាលប៉ុណ្ណោះ ។ ពលរដ្ឋនឹងអាចចិញ្ចឹមសត្វលើស១ក្បាល លុះត្រាតែមានទីធ្លាធំទូលាយ ខណៈការចិញ្ចឹមគោ ឆេះ ទា និងមាន់ គឺត្រូវមានទំហំទីធ្លាតាមការកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3w-ZNfOEMdVvRqd8i2uxL_wLwxKMdYy7-60ALFctLLefAwN0sx-EXhUEEPJWuLg0wwCe8CMNmOolng3yHSoFUeWToRJClOGilEiQk1i00__KM3469T8A0zFt52smIFLpTLsP6SQUoP5_TNJoklveVZZUVm2vyOpq6FvpV9oGaONT7edS_D3ctvObLVno9/s960/image_2025-04-24_13-22-23.png

ក្រៅពីនេះ ពលរដ្ឋត្រូវចុះឈ្មោះសត្វចិញ្ចឹម និងបង្កប់មីក្រូឈីបក្នុងសត្វចិញ្ចឹម បន្ទាប់ពីវាកើតបាន១២០ថ្ងៃ ឬបង្កប់មីក្រូឈីបក្រោយយកសត្វមកចិញ្ចឹមបាន៣០ថ្ងៃ ។ រីឯពូជឆ្កែគ្រោះថ្នាក់ ពលរដ្ឋត្រូវជូនដំណឹងមកកាន់អាជ្ញាធរដើម្បីត្រួតពិនិត្យជាពិសេស ។ បើពលរដ្ឋនាំសត្វចិញ្ចឹមចេញក្រៅលំនៅឋាន ត្រូវតែប្រើប្រាស់ខ្សែចង និងទ្រុង, ហាមបណ្តោយឱ្យសត្វចិញ្ចឹមរំខានអ្នកដទៃ ព្រមទាំងប្រមូលលាមកសត្វនៅទីសាធារណៈគ្រប់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzzU_lUm5urJ9DU4rnvVIOCM3JMChrLSgrwlmYAA4M6pJiRYC5lXpOSFz_aobof2BCOKjyzsOy6J2l0_N3wQBcKX26thMbpbdyLCtC4bdEhyphenhyphenrck-sM5L9hhaXkA0gQ_irMA7K63tmO53F1CM3sIMHar1C3MyHWCu_SQyOMiWbHpSJRNARVSOh3yKnOzUJ/s1440/image_2025-04-24_13-22-22.png
ពលរដ្ឋអាចសាកសួរព័ត៌មានពីការចុះឈ្មោះសត្វចិញ្ចឹម តាមរយៈគ្លីនិកពេទ្យសត្វនៅទីក្រុងបាងកក ចំនួន៧កន្លែង ឬទាក់ទងមកកាន់ស្នាក់ការនៅក្បែរផ្ទះ ដើម្បីឱ្យការចិញ្ចឹមសត្វត្រឹមត្រូវតាមច្បាប់ ។ នេះមិនត្រឹមតែការពារមិនឱ្យទទួលទោសប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើឱ្យការចិញ្ចឹមសត្វប្រកបដោយគុណភាព និងជួយបង្កើតសង្គមគួរឱ្យរស់នៅសម្រាប់មនុស្សគ្រប់រូប ៕

វិទ្យុ VOA នឹងចេញផ្សាយវិញឆាប់ៗនេះ តើវិទ្យុអាស៊ីសេរី នឹងទៅជាយ៉ាងណាដែរ? ក្រោយសេចក្តីសម្រេចរបស់តុលាការអាមេរិក

0

សហរដ្ឋអាមេរិក ៖ តុលាការអាមេរិកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump ឈប់ព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ដូចជា ៖ វិទ្យុសំឡេងសហរដ្ឋអាមេរិក Voice of America (VOA), វិទ្យុអាស៊ីសេរី Radio Free Asia (RFA) និង Middle East Broadcasting Networks ហើយរដ្ឋាភិបាលត្រូវតែផ្តល់ប្រាក់ឧបត្ថម្ភ និងការងារឱ្យបុគ្គលិកវិទ្យុ VOA ជាង១,០០០នាក់វិញ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIyFqF5EgFT2k1nHvcCoT3UXdbfJ1CbidwTco-87KKLZfzzwD_GuHY6dqIgkqFszD837qs838aw6mqouBwcbU_VQD2VkDOL4ZXbXKE4yDOxapW-BvUTnHCDn_CstL_IdYjtGWOWXmmm82lmPwW_UBPFeZn_cqXNoN0lc_B3RjSVt01UAYSsgrce-pz3FZy/s992/image_2025-04-24_13-16-19%20(3).png

លោក Royce Lamberth ជាចៅក្រមទទួលខុសត្រូវបណ្តឹងរបស់បុគ្គលិករងផលប៉ះពាល់ដោយសារ U.S. Agency for Global Media (USAGM) បិទប្រព័ន្ធផ្សព្វផ្សាយនានាដែលទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ។ លោកបានបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលលោក Trump ផ្តល់ការងារឱ្យបុគ្គលិកក្នុងប្រព័ន្ធផ្សព្វផ្សាយនាពេលឆាប់ៗ ដូចជា ៖ បុគ្គលិកវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6cHqHwC79wQfz_fRLj0QDtVQ7b7GnP913mYZOJM5h_x3p_7fMX-wx9JWMDeivBiwHVMW2PXwAKCx_tU5rlWTzugXChrrvUfJWIG6bLeUXXdi6Ya7wNjizmC-3WUO5-0ZeXAy8Z5uYJBB4XixoDHlaw3yTU_OY1v2hFh6wB0He7nFP95GsMYM-Inujh1ji/s1020/image_2025-04-24_13-16-20%20(2).png

កន្លងមក ភ្នាក់ងារ USAGM បានបញ្ឈប់បុគ្គលិកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយរហូតដល់ជាង១,០០០នាក់ ក្រោយពីលោក Trump ចេញបទបញ្ជាឱ្យបិទប្រព័ន្ធផ្សព្វផ្សាយកាលពីខែមីនា ។ មេធាវីតំណាងវិទ្យុ VOA ឱ្យដឹងថា ការសម្រេចចិត្តបើកប្រព័ន្ធផ្សព្វផ្សាយរបស់តុលាការអាមេរិក គឺជាជោគជ័យយ៉ាងធំសម្រាប់សេរីភាពសារព័ត៌មាន ខណៈមន្ត្រី USAGM និងមន្ត្រីសេតវិមាន ពុំបាននិយាយអ្វីទេពីការបើកប្រព័ន្ធផ្សព្វផ្សាយឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNLjY6bkUCqHlgt6X5mnwSeTjilm47uiTwI8EauRWTMliIPPvGDYBHRtBdoITsQc7gA8VTswS_Q6Dwc_LJLzvBsnAZYSfBLixdwcWXS52orGVsiQulb6tmF1pZf62IGS5sblgSaBTP6wDuzsERYKMjvproOgkS8601uGbZTgmI-TDna6kVFtrLpPGhk-3h/s1600/image_2025-04-24_13-16-19.png
តុលាការអាមេរិកបញ្ជាក់ថា សភាអាមេរិកបានបែងចែកថវិកា និងកំណត់បេសកកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីផ្សាយព័ត៌មានត្រឹមត្រូវ មិនលម្អៀង និងទូលំទូលាយ ដែលនេះជាសេរីភាពនិយាយស្តីរបស់សារព័ត៌មាន ។ សភាអាមេរិកមិនត្រូវផ្តល់សិទ្ធិអំណាចដល់អ្នកដឹកនាំប្រទេសក្នុងការបញ្ឈប់ ឬផ្អាកជំនួយប្រព័ន្ធផ្សព្វផ្សាយទេ ។ ដូច្នេះ រដ្ឋាភិបាលត្រូវតែផ្តល់ការងារឱ្យបុគ្គលិកវិទ្យុ VOA ព្រមទាំងផ្តល់ការងារឱ្យបុគ្គលិកវិទ្យុ RFA និង Middle East Broadcasting Networks ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1nLYTfsBziKzB4uoGFLRmLozg0mZsuMrWEN-1mw-klG6osOHYn8HxjJALf34EH8D-1E8fBb6GfqmImSnPUU08EADA6RGQCHlED5e5nBdxHZkLJEZNxJ7RiqCEp2gao0VdUmabhdlQhMiswtgGmz91UB6lP-qHHfA_sGg3hyphenhyphen9FPDUvZDlYsagKrzY9_7wK/s750/image_2025-04-24_13-16-21.png

លោក Trump បានចាញ់ក្តី VOA ក្រោយពីតុលាការអាមេរិកបញ្ជាឱ្យរដ្ឋាភិបាលលុបចោលបទបញ្ជាបិទវិទ្យុរបស់ Trump ។ តុលាការកំណត់ឱ្យរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភ និងឱ្យបុគ្គលិក VOA ជាង១,០០០នាក់ ចូលធ្វើការវិញ ពីព្រោះលោក Trump បិទវិទ្យុ VOA តាមចិត្តខ្លួនឯង ។ បុគ្គលិក VOA ជាង១,០០០នាក់ ត្រូវបានជូនដំណឹងឱ្យសម្រាកពីការងារ ក្រោយពីលោក Trump ចេញបញ្ជាឱ្យបិទវិទ្យុនេះ ដោយសារផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaeB8JAeo2i0rORcKo0HiYYtGbluNRq8ll1Wdkd3fMdx4My7A1ZEjdVW9yZ2Yq0rTymxaxZvUuPq_WMEZlHaAtcu0aCCPxExhhQ1pZCKo2uw2ZUU9NaHmsMvcXweb5gCI0QJRN9swyLtueb5GA0A-W9RHyNn-mbq4u74_AtiuT1YBMfy_RIIuH_ItPZEOt/s1920/image_2025-04-24_13-16-19%20(2).png

លោក Trump បានរិះគន់ការផ្សាយរបស់ VOA ហើយនៅខែមករា ឆ្នាំ២០២៥ លោកបានស្នើឱ្យភ្នាក់ងារ USAGM កាត់បន្ថយថវិកាឧបត្ថម្ភវិទ្យុ VOA, RFE និង RFA ឱ្យបានតិចបំផុត រហូតឈានដល់ការបិទវិទ្យុ និងធ្វើឱ្យបុគ្គលិក VOA ជាង១,០០០នាក់បាត់បង់ការងារ ។ វិទ្យុ VOA បានបង្កើតឡើងក្នុងអំឡុងសង្គ្រាមលោកលើកទី២ ដើម្បីប្រឆាំងការឃោសនារបស់ពួកណាស៊ី ហើយវិទ្យុនេះបានអភិវឌ្ឍន៍ខ្លួនក្លាយជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់លើពិភពលោក នាពេលបច្ចុប្បន្ន ៕

មិនធម្មតា! ទីក្រុងភ្នំពេញជាប់លេខ២ ជាទីក្រុងដែលមានភាពរីករាយបំផុតនៅពេលរាត្រី

0

Walk Street ដែលជាផ្លូវថ្មើជើងថ្មី និងទើបបើកដំណើរការនោះ បាននាំឲ្យទីក្រុងភ្នំពេញជាប់ឈ្មោះជាក្រុងមួយដែលមានបរិយាកាសសប្បាយរីករាយខ្លាំងនៅពេលរាត្រី ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្ដារប្រទេសផ្សេងទៀតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjZAIcFyheKGCVElEjI09vYqVWzivANRvxlCUUqOP8a6mF5zodv28N2ZivX9NI-aiIK-F6vPpYjbP7Do8-kPN_ITiLPd7c02S4hV8NrmGDZf-AW7ScJ6uSZR2KC-lfrBOBGoDH5AHQRSc-I_XcxiuyEJGrc7_2tZfaoipQaN5RalCncn4s1kOf6rBq-D_C/s1280/photo_2025-04-23_13-36-03%20(2).jpg

យោងតាមគេហទំព័រកម្សាន្តល្បីមួយឈ្មោះថា VISA2FLY បានចុះផ្សាយអំពីតារាចំណាត់ថ្នាក់នៃទីក្រុងធំៗដែលមានទិដ្ឋភាពកម្សាន្ត និង ភាពសប្បាយរីករាយក្នុងពេលរាត្រីនៅក្នុងប្រទេសចំនួន ១៤នៅជុំវិញពិភពលោក ហើយក្នុងនោះផងដែរ ទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ចំណែកលេខ១គឺបានទៅលើទីក្រុងបាងកក ប្រទេសថៃ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5buQ5gp6Ngr82JHRn_ZRlXbY3meKj7fb2NpG6egU6h6QF3mNfswS-iRieC0aoQQSbQ7_0tK-PweGJWZLAo4mbzo61d6HEKr2PyC35XLdjy7xpRXMCqc4wC31nXScmbMeELp9civvVEKQEQs3sXu9X_T2TwARjEujib_pAcaHyvnjMIWZPgd1Lq9Lg-snT/s1280/photo_2025-04-23_13-36-03.jpg
ការចាត់ថ្នាក់នៃទីក្រុងដែលមានសប្បាយរីករាយនេះ គឺស្របតាមភាពសម្បូរបែបនៃសកម្មភាពកម្សាន្ត មានមនុស្សដើរលេងអ៊ូអរ បូករួមជាមួយសេវាកម្ម ម្ហូបអាហារ រឺផលិតផលផ្សេងៗមានតម្លៃសមរម្យ ទើបផ្ដល់នូវលក្ខខណ្ឌដែលល្អក្នុងការទៅលេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC8l9ym8DLy4aFM_Ak8ueyviSl2Q4S-vHqzIa2UuySZR3T9clt83fsSb9THIlgfDDoCJ8PlqX9NrboAniAGIb48_XvSFAHfLEv6yXtQQk0_KlSCjxFZRF8pqjQMWhF9bVqzCxmBCJJUP4wfX-ASQB68ySV8Qy8iHBqenSGFTGVIlRAXDsuVxJkWBcRvGsp/s1280/photo_2025-04-23_13-36-00.jpg

ជាក់ស្ដែង ការជាប់ចំណាត់ថ្នាក់លេខ២របស់ក្រុងភ្នំពេញនេះ គឺបានវ៉ាដាច់ទីក្រុងជាច្រើនផ្សេងទៀតដែលរួមមាន ទីក្រុងរបស់ប្រទេសឥណ្ឌូណេស៊ី, ទីក្រុងឌូបៃ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត, ទីក្រុងហូជីមិញ ប្រទេសវៀតណាម, ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី, ទីក្រុងឡាសវីហ្គាស សហរដ្ឋអាមេរិក, ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់, កោះប៊ីសា ប្រទេសអេស្ប៉ាញ, ទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក, ទីក្រុងតូក្យូ ប្រទេសជប៉ុន, ទីក្រុងរីអូ ប្រទេសប្រេហ្ស៊ីល, ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSTRUDA1DPJIzPXZDIdltRns_TC9XmP_S-TWfXJfHwFblbkQ8-2DBL6srpRXJplrU4jPNtmjVvgKk5D9C4iMN9zMFQiiMYLGXqZrjtJxz1galElNJUhKtMSwlvTD2xUXZlFamE2i5G-7UTFa_8qjkAiTKdWqG78NQ_7BlJ5Vg4nTP3fOVnBwc2pmU063_I/s1280/photo_2025-04-23_13-36-02.jpg

គួរបញ្ជាក់ថា Walk Street នៅទីក្រុងភ្នំពេញនេះ ថ្វីត្បិតថាទើបដាក់ដំណើរការសាកល្បងឲ្យចូលលេងកម្សាន្តនាពេលថ្មីៗកន្លងទៅក៏ពិតមែន ប៉ុន្តែទទួលបានការគាំទ្រខ្លាំង។ វាបានក្លាយជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់រាជធានីភ្នំពេញ ដោយមានការរៀបចំជាដាក់លក់ម្ហូបអាហារ ភេសជ្ជៈ និងទំនិញផ្សេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlhNvl6aJlvPSjMDb51ZVHJ6Pz-y4UtotG8QSB7QbiHbLM5HoaHrHvXUV422ObNPsSFatr9FjCRhJ9DwSGHQXTDA3SEcgv1qKo48PpnLrenLYO7qMoPR4N3jyEoLVGVsjKQ5Mfh0zIxeRddxQg_7aTZ08ijI3zw2ZQVkEvj8DTvKs2gj2xZgCIfJV0M4ZT/s1280/photo_2025-04-23_13-35-59.jpg

លើសពីនេះ ជារៀងរាល់សប្ដាហ៍តែងតែមានការសម្ដែងសិល្បៈគ្រប់ទម្រង់ទាំងបុរាណ និងសម័យ ព្រមជាមួយការលេងល្បែងកម្សាន្តជាច្រើន ដែលអាចឲ្យសាធារណៈជន និងភ្ញៀវទេសចរបរទេសអាចចូលរួមលេងសប្បាយបានដោយសេរី៕

ហាមប្រាប់ព័ត៌មានទាំងនេះក្នុងកម្មវិធី AI ដាច់ខាត បើមិនចង់បែកធ្លាយព័ត៌មាន

0

បច្ចុប្បន្ន កម្មវិធី AI ទទួលបានការពេញនិយមយ៉ាងខ្លាំង ដូចជា ChatGPT ដែលមនុស្សភាគច្រើនចាប់ផ្តើមប្រើប្រាស់វាឱ្យជួយបំពេញការងារ ឆ្លើយសំណួរ និងរៀបរាប់ព័ត៌មានផ្ទាល់ខ្លួនឱ្យកម្មវិធីនេះស្តាប់ទៀតផង ។ ប៉ុន្តែតើជ្រាបទេថា ការប្រាប់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានក្រុមហ៊ុនទៅកាន់កម្មវិធី AI អាចធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ទៅខាងក្រៅបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy71o9scNlfTW97ZyxYY-VF_iYMWBLwttJSDg9ZswyiJYG4Z29Yx-x7D6O2H3EJEP_gxkIzeEjs_sVXO6-j-mdhpUaQBbGrn60ecPnwLxtyS9KtTDN6B1-QbY2W6h5xGPhyWbKlGVPprX0KmTjqxGIKdbpA3RvCzavudc92derFQPFSm5hbOrK0r18meOv/s1200/image_2025-04-24_11-40-36.png
Jennifer King ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល HAI របស់សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក និយាយថា ពេលយើងប្រាប់ព័ត៌មានទៅកម្មវិធី AI គឺស្មើនឹងយើងបាត់បង់ការគ្រប់គ្រងព័ត៌មាននេះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyGWMRqqZwRoeOEHi-7EozR5P66Ln5iOMOmFQLqOBBJB_HG6XC0NE2pLdk8feFVH2VKXH1Ns5amh2Is1ZB_OCYwSexmCObrZKmrIn9FBXmDo-ZDiIH7UhCjADpwTBEOqjmZCtg0sVk4dEwiqCT_qv5cu9oQG36513FQ4rWIpYPtwV2YNxq9ZoHwlOEmy7g/s1200/image_2025-04-24_11-40-37.pngបើចង់ប្រើប្រាស់កម្មវិធី AI ប្រកបដោយទំនុកចិត្ត យើងពុំគួរប្រាប់ព័ត៌មានផ្ទាល់ខ្លួនទៅ AI ដាច់ខាត រួមមាន ៖

១-ព័ត៌មានក្រុមហ៊ុន ឬព័ត៌មានអតិថិជន ៖ ការប្រើប្រាស់កម្មវិធី Chatbot ឱ្យជួយសរសេរអ៊ីម៉ែល ឬសរសេរឯកសារពាក់ព័ន្ធនឹងការងារ គឺអាចធ្វើឱ្យព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនធ្លាក់ទៅក្នុងដៃបុគ្គលខាងក្រៅដែលមានបំណងមិនល្អ ។ បើចាំបាច់ គួរតែប្រើប្រាស់កម្មវិធី AI ណាដែលមានសុវត្ថិភាពខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTcQaqIil7iJoWebLNnRkWyc_ryO5T5Q8ensmjWYVKnGJMkK4AoS7tB6_8AW1YRDx9lsEHLQwN-fKdVpz4ksCjpwdQGZiV4Nr3f-hzoGyGcWqEP9HHex2QoDOCes1cprI3OG1qv4aTS-NhDW0LgZmhATbSREXhYa9hW7sSL6rKXZ_ahJloYrBGaafxHT_A/s1317/image_2025-04-24_11-42-22%20(2).png

២-ព័ត៌មានលម្អិតផ្នែកពេទ្យ ៖ យើងគួរលាក់បាំងព័ត៌មានសុខភាពរបស់ខ្លួន ហើយកុំសរសេរព័ត៌មានសុខភាព ឬរៀបរាប់ពីជំងឺនានាក្នុងកម្មវិធី AI ។ ប៉ុន្តែបើត្រូវការប្រើប្រាស់ AI ឱ្យជួយបកស្រាយលទ្ធផលត្រួតពិនិត្យសុខភាព គួរលុបចោលព័ត៌មានផ្ទាល់ខ្លួនចេញ ហើយទុកតែខ្លឹមសារផ្នែកពេទ្យប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_TPyr0zuvXgA4E1bfALNwg_QXOOfS1YZKoCCJaUmm1C2B7e-kMVqGDB1tSTikg3GBDpI1fdj0c03W0irICiziyKTJ-TcbvaFAl56H6YwHf7iFZyDr0lHu0751V4UHa-cR_ytzb0-xAIwTLsNzzKwQz5ThP3zEZyhEcKMOr70hN-g-hKufkk_UkpcXSdX1/s800/image_2025-04-24_11-42-22.png

៣-ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ ៖ ពុំគួរប្រាប់ឈ្មោះរបស់យើង ឬលេខសម្ងាត់ទៅក្នុង Chatbot ទេ ពីព្រោះវាពុំមែនជាកន្លែងលាក់បាំងលេខសម្ងាត់ដ៏មានសុវត្ថិភាពឡើយ ។ យើងអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងលេខសម្ងាត់ពិសេសជំនួសវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpEkKkwup4DS6J7rjtx8pkBKiQkvV4RZokL26uXW0V7StQWnDtEjKZ4T1GbX8b-crWt3C_twbqhVFNs37dolV_078E2qxpRxj_pJHdQEDXyw8mMc4jVMO6MlpVTftltGn0ZRNUdrGFOr0rYWz2EIhZyGsHqFvq3gsBTHkb6XIR5Kp2GtLZZ-cfL5K3i5VQ/s800/image_2025-04-24_11-40-36%20(2).png

៤-ព័ត៌មានផ្ទាល់ខ្លួន ៖ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋាន និងលេខអត្តសញ្ញាណប័ណ្ណ គឺជាព័ត៌មានផ្ទាល់ខ្លួនដែលមិនគួរប្រាប់ AI ដោយសារវានឹងយកព័ត៌មាននេះទៅប្រើប្រាស់ក្នុងផ្លូវខុស បើទោះជាមានប្រព័ន្ធលុបព័ត៌មានក្រោយប្រើប្រាស់ក្តី ។ ការការពារជាមុន គឺល្អប្រសើរបំផុតដើម្បីកុំឱ្យបែកធ្លាយព័ត៌មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX2sS9T6yrk-MmhSVdkQrT781ogJptWkG5jEHlGe3fF5mg4HsLX4iwdTKgJH-0z8g0UxSQtB6jua8Hcol5jTU0CyJhPdNbr-XjmiUnyIG7KnuxYz5t1GXe6Mzons5K0togYDcbcM2Ikyse_wTDBfAut2sBdgVLh0VB4L-ghyphenhyphenzu6IUOvoimNTQjDXcNvg3P/s800/image_2025-04-24_11-40-36%20(3).png

៥-ព័ត៌មានគណនីធនាគារ ៖ ហាមសរសេរលេខគណនីធនាគារ ឬព័ត៌មានពាក់ព័ន្ធនឹងគណនីធនាគារក្នុងកម្មវិធី AI ដាច់ខាត បើបែកធ្លាយព័ត៌មាននេះ យើងអាចត្រូវជនខិលខូចលួចដកប្រាក់ពីធនាគារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPp1p4lSV4N32GFDYSmiC35xO25ZA_f6r6rvRWDnL7OQT_blSzpg9qEqPadTAbGsZM4WtI99k1-ieCrrxg4ubc6HIMc8FPHRr2w24C1__RVm5CLZKp9tKPbwQnkS2UApbfSBLBGUvGO3rDkBsMfvuxmLxbSkLSAgSiMFoPtq4FHzK4beqkiEIiBK9bbFYp/s1280/image_2025-04-24_11-40-36%20(4).png
ក្រុមហ៊ុន Google និង OpenAI ក៏ធ្លាប់ណែនាំយ៉ាងច្បាស់ថា កុំចែករំលែកព័ត៌មានលម្អិតក្នុង Chatbot ប៉ុន្តែបើចាំបាច់ត្រូវប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន គួរដាក់លេខសម្ងាត់ពិបាកៗ, បង្កើតប្រព័ន្ធបញ្ជាក់អត្តសញ្ញាណជាច្រើនដំណាក់កាល និងលុបប្រវត្តិការសន្ទនាជាមួយ AI ពេលឈប់ប្រើប្រាស់ដើម្បីសុវត្ថិភាព ។ ការប្រើប្រាស់ AI ឱ្យក្លាយជាប្រយោជន៍ខ្លាំងបំផុត គួរប្រុងប្រយ័ត្នរក្សាព័ត៌មានសម្ងាត់ ពីព្រោះបើព័ត៌មានបែកធ្លាយទៅក្រៅ យើងពិបាកប្រមូលព័ត៌មានត្រឡប់មកវិញណាស់ ៕

ខ្សែភាពយន្ត «អ្នកស្នងបារមី» គឺមានការឆ្លងកាត់ពីនាយកដ្ឋានភាពយន្តខណៈបង្កើតឡើងក្នុងគោលបំណងនេះ

0

បន្ទាប់ពីរងមតិប្រតិកម្មពីមហាជនខាងផលិតកម្មបានបញ្ជាក់ថាខ្សែភាពយន្ត «អ្នកស្នងបារមី» បានឆ្លងកាត់ Script ជាមួយនាយកដ្ឋានភាពយន្តរួមហើយខណៈកាលពីមុនមានចំណងជើងថា «អ្នកស្នងរូប»។ ខាងផលិតករភាពយន្តក៏បានបញ្ជាក់ថារឿងនេះផលិតឡើងក្នុងគោលបំណងឱ្យមានការស្រលាញ់នៃទម្រង់របាំល្ខោនបុរាណ ពិសេសសិល្បៈបុរាណខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQfMY2uH-GQxxrME8a6a5slx76PbHckyZAV2nLZu5khh-d4aWojUXmq2Mpe3OhkvPYGKrYgcGSyxtcs5ssV6F-O5sHCaCaZAB3dXN-6M15H-LpyyvzWgXNSp46dnKpwqa-krhNRVu2BiwMM5W_e0oYP-TpL6FVDs712Nk96bDNaMRI2WESd9FHpsVrmwhp/s1351/image_2025-04-22_08-28-27.png
ខ្សែភាពយន្តខ្មែរមានចំណងជើងថា «អ្នកស្នងបារមី» ជាមួយទម្រង់ល្ខោន១០០ឆ្នាំនិងឈុតអប្សរាខ្មែរហើយជាភាពយន្តបែបភ័យរន្ធត់ អបិយជំនឿ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជននិងមានការលើកឡើងផងដែរថារឿងនេះនឹងជំរុញឱ្យក្មេងជំនាន់ក្រោយខ្លាចរបាំអទិទេពរបស់ខ្លួនហើយនឹងមានការស្តាយក្រោយនាពេលអនាគតដែលផលិតខ្សែភាពយន្តមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYUXhrFaFrPmqWpyuYojsJn5x6ekRLLr6w9DaYVB1sQsRZxkdfrk7qXs0Z42xbEh6egcGNPklZvXKyZQ25DFLRknkcVwRZXHqR-0lqwsR88Iigpr57yQCkcK6A1HoDMCqtwpAG_v6jo_FaApMtJgB5_ZIXlzZTsT7y-vfabORBeJ56RkiKzkVAsBRx4tKW/s2048/image_2025-04-22_08-28-28.png
ដោយមើលឃើញមតិប្រតិកម្មយ៉ាងខ្លាំងក្លាខាងផលិតកម្ម ក្រវ៉ាន់ ភីកឈ័រ បានចេញមកស្រាយបញ្ជាក់អំពីការព្រួយបារម្ភផ្សេងៗ។ នៅរសៀលថ្ងៃទី២២ មេសា ខាងផលិតកម្មបានបង្ហោះយ៉ាងដូច្នេះថា «រឿង អ្នកស្នងបារមី ដើមឡើយដាក់ចំណងជើង អ្នកស្នងរូប ម្តងរួចមកហើយ ក៏ប៉ុន្តែក្រោយពីបានឆ្លង Script ជាមួយនាយកដ្ឋានភាពយន្ត និងបច្ចេកទេសរឿងបែបវប្បធម៌ ទើបសម្រេចថតជាសាច់រឿងទាំងស្រុងចំណងជើង «អ្នកស្នងបារមី»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu9Q4CV2o5WcdYz4Mz0fscxMxjvYaO5bjoD2l6on4c0EUyO95ovb52h-ZWVvOci4WLf0_YdI3xHms2VM_Q0ZUU-X7O3DIc6VWuayqBxNcuadIhzYouCgBHiZSJvNxG0Mj1mxqY3xODLLf1ASpo2GTSWQgmnRHeQdzBYiK0QZZoDphCnHc9a67v4Fb3QgcO/s1280/image_2025-04-23_08-57-36%20(2).png
ជុំវិញមតិរិះគន់ និង ការព្រួយបារម្ភថារឿងនេះ អាចនឹងបង្កឱ្យខុសប្រពៃណី ឬខូចសិល្បៈទម្រង់បុរាណ ឬជាខ្មោចបិសាចនោះគឺរឿងល្អដែល អ្នកស្រលាញ់សិល្បៈបានលើកឡើងនឹងព្រួយបារម្ភក៏ប៉ុន្តែ ក្នុងនាមជាផលិតករ អ្នកដឹកនាំរឿង ការផលិតរឿង «អ្នកស្នងបារមី» នេះឡើងក៏ក្នុងគោលបំណងឱ្យមានការស្រលាញ់នៃទម្រង់របាំល្ខោនបុរាណ ពិសេសសិល្បៈបុរាណខ្មែរ។ បើអ្នកទស្សនាបានឃើញពីន័យធៀបនៃចំណងជើង «អ្នកស្នងបារមី» ដែលជាកូនចៅខ្មែរជំនាន់ក្រោយ វាជាសារមួយដែលបង្ហាញថា ខ្មែរជាឈាមជ័រតែមួយគត់ដែលជាម្ចាស់នៃរបាំបុរាណនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu9Q4CV2o5WcdYz4Mz0fscxMxjvYaO5bjoD2l6on4c0EUyO95ovb52h-ZWVvOci4WLf0_YdI3xHms2VM_Q0ZUU-X7O3DIc6VWuayqBxNcuadIhzYouCgBHiZSJvNxG0Mj1mxqY3xODLLf1ASpo2GTSWQgmnRHeQdzBYiK0QZZoDphCnHc9a67v4Fb3QgcO/s1280/image_2025-04-23_08-57-36%20(2).png
ចំពោះការយល់ច្រលំត្រង់ពាក្យបារមី និង រូបរបាំបុរាណខ្មែរ ត្រង់នេះផលិតកម្មបានបញ្ជាក់ថា «អ្នកស្នងបារមី» ដែលយកទម្រង់ល្ខោនបុរាណ ឬទម្រង់ល្ខោន ១០០ ឆ្នាំ មកបង្ហាញ មិនមែនជាខ្មោចព្រាយបិសាចនោះទេ តែជាអទិទេពខ្មែរមួយរូប ដែលផ្តល់សិរីសួស្ដីជូនគ្រួសារខ្មែរ ពិសេសអ្នកដែលគោរពដោយថ្វាយព្រះពរជារបាំខ្មែរ។ ក្នុងរូបភាពបង្ហាញជាផុសស្ទ័រគឺព្យាយាមកែតម្រូវច្រើនដង មិនឱ្យបង្ហាញពីរូបមិនល្អ រូបភាពភ័យខ្លាចបន្តិចឡើយ តែជាអកុសលនៅតែមានការយល់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkrZqp6l3u5rEzSiwWkun5guFgZcqYV2MAEF1Nucn6Rej4KiQDPwzCVcD7ETJc1Yiht8NV0CEaw8N5w4wMrhiufPRMbORsvOwaKJxzjr34d3KlO129Z5nGKMhEHIApyRIYzpTFTNrJ7LaCmMQmSL9HQy0_R0MFcpVvQQOR1l25tlSR2nf3kbgoa394hV66/s1750/image_2025-04-23_08-57-34.png

ផលិតករភាពយន្តលោក សេង ធី បានបង្ហាញថា ចំនុចដែលមានការយល់ច្រឡំខាងលើប្រហែលជាបងប្អូនអ្នកតាមដាន បណ្តាញសង្គមទទួលបានឥទ្ធិពលនៃភាពយន្តបរទេសច្រើនពេក ដូចនេះហើយទើបមានយល់ជ្រៅលើរូបនារីរបាំម្នាក់ជាខ្មោចបិសាចទៅវិញ។ លោកបញ្ជាប់ថាវាជារឿងខ្មែរ ដែល បង្ហាញពីសង្គមខ្មែរ ហើយលើកសសើរពីរូប ល្ខោនបុរាណខ្មែរ ជាទេព ជាអ្នកខ្ពង់ខ្ពស់ ជាអ្នកមានបារមី មានអំណាចផ្តល់សិរិសួស្ដីដល់គ្រួសារខ្មែរបាន ដែលស្របតាមការយល់ឃើញ និងជំនឿរបស់ប្រជាជនខ្មែរពិតមែន និងសូមអំពាវដល់សិល្បៈករបុរាណ នាដការ ទាំងឡាយ សូមមេត្តាបើកចិត្តចាំទស្សនារឿង «អ្នកស្នងបារមី» នេះជាមុនសិន ហើយយើងជឿជាក់ថា «នាដការ» នឹងទទួលបាននូវអារម្មណ៍មោទនៈភាពមួយក្នុងនាមជាអ្នកប្រឹងប្រែងរៀនសូត្រជំនាញជានាដការម្នាក់ និងក្នុងនាមជាអ្នកលះបង់ និងស្រលាញ់វប្បធម៌សិល្បៈរបាំខ្មែរ៕

ធ្លាយដំរួយ ពេជ្រ វត្តីសារ៉ាវឌ្ឍី ជ្រើសរើសយកហ្វេនទំនងត្រូវឃ្លាតឆ្ងាយពី ឃុន

0

រយៈពេលចុងក្រោយនេះអ្នកគាំទ្រមួយចំនួនធំរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញការអាក់អន់ចិត្តក្រោយពីអាយដលរបស់ខ្លួនមានភាពស្និទ្ធស្នាលនឹងតារាសម្តែងប្រុសឃុន ខណៈពួកគេមិនពេញចិត្តអត្តចរិតតារាប្រុសរូបនេះ។ ទោះយ៉ាងណា បន្ទាប់ពីជួបបញ្ហារកាំរកូសផេកមួយបានចេញមកបង្ហោះសំណេរហាក់បង្ហាញដំរួយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជ្រើសរើសយកហ្វេនរបស់នាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNxNIM0Kt41Gk-zgGIu7haTv6tl6CQAPdVC25HZC8N_xYMN3rnp7_XV0R8f2ubvceY8b1Zxdg1p1lZlf9UlVHvaDU_c0X4_IqbK1s7INzpXvGnbOauEIk_vgVOd5OvGcUOkNmFUfrUC40hQHUWH2JD2pDj44J2n_VSQdLjXVvjWQgDu4Ud6KwyqpdkjS1l/s2048/image_2025-04-23_09-56-44.png
នៅយប់ថ្ងៃទី២២ មេសា ផេក «beauty pageant reviewer» បានចេញមកបង្ហោះសំណេរថា «ជេរហ្វេនគេចុះឡើង Idol និង Fan គេត្រូវគ្នាវិញចុងក្រោយអៀច អញថាហើយកុំចេះលូកមាត់រឿងអាយដល រឿងហ្វេនគេ គេស្គាល់រាប់ឆ្នាំមុនយើងណានៅឱ្យតែស្ងៀមទៅ»។ ផេកដដែលបានចែករំលែកវីដេអូ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបានភ្ជាប់មកជាមួយនឹងខ្លឹមសារថា «អួលអត់? ជេ..រហ្វេនគេហីចង់អ្នកណាជាអ្វីមកពីណាក៏ដោយ កុំមកចេះរឿងអាយដល រឿងហ្វេនគេ និយាយទៅ ហ្វេននិងអាយដលគេ ង៉ក់ងរគ្នាដូចប្តីប្រពន្ធ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAoz3H3y6sYZVJBAF1PwnBGnnZ2ZJWNdj3brAKpdS_FqLUj5UZeuh_SHWLJFLu-HDbev4jVDxy889OkC4NLHTzKxWz-fNV8BV3HiDvw7H9JfcSkO8PcsQKPk5vxnOoIwNFoP58e4WmuvKClDwAOvUyhhfuamB_oyMWfVzLgdfWYGXLZMBl6ny6noEgCpCe/s2048/image_2025-04-23_09-56-46.png

ទោះបីជាអត្ថន័យខាងលើមិនបញ្ជាក់ចំៗក្តីប៉ុន្តែការបង្ហោះខាងលើនេះក៏អាចបង្ហាញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងហ្វេនៗរបស់នាងវិលមកចុះសម្រុងគ្នាវិញហើយ ខណៈមានផេកដែលគាំទ្រនាងមួយចំនួនចាប់ផ្តើមបង្ហោះពីសកម្មភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil399zZx4GGtCyFevS5Wya6KUHmMwkB5rLb2S7FH11b-KcUGWILbyazTxP4PkKQSwlHxG3i7K6D54cBkZ3hzc0PDlrGndSSLldE2FKe25lI7XmuTpIHTsISDDtLaNcrfO8m853SWokqISX2ALV_OkwvszdFnWY1tjvyxkJlLlMRICpg5lnK3C_zR0056cj/s1800/image_2025-04-23_09-56-56.png
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកថ្មីៗនេះនៅលើគណនីទិកតុកគេបានឃើញអ្នកគាំទ្រមួយចំនួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញរូបភាពក្នុងន័យអាក់អន់ចិត្តមានការបករូបភាពរបស់នាងចេញពីទូរសព្ទដៃ ខណៈមានគណនីខ្លះបង្ហាញចំៗថាពួកគេមិនពេញចិត្តក្នុងការដែលនាងនៅជិតនឹងតារាសម្តែងប្រុស ឃុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ogs6qFRFQaDlQaO8FXWQNVGvycLnfraThS-JMU-pQdu4lrwr6j70QH_W6NbbcXqnKTyaHHYCQlrMj-F3XJ4sh3yG19qs2LPPvwluDWoO2jyE5mj2eT7a46JAGWFlY2TI6KJmP4j2i1mjuaFbJi6fIdTIQFNPT3SWSXZkiJPMchD_Jfr9AW9CFmuCvR3O/s1800/image_2025-04-21_09-46-04.png

ក្រោយពីរឿងននេះបានសាយភាយ អ្នកគាំទ្ររបស់នាងមួយផ្នែកធំបានចោទប្រកាន់ដោយអះអាងថា ឃុន មានអត្តចរិតមិនល្អ តោងទម្លាក់នាង បើជាមនុស្សល្អពួកគេគាំទ្រឱ្យស្រលាញ់គ្នាហើយ។ លើសពីនេះអ្នកគាំទ្រថែមទាំងបង្ហាញថាបើគ្មានការគាំទ្ររបស់ពួកគេក៏គ្មាន ពេជ្រ វត្តី ដូចថ្ងៃនេះដែរ៕

Anne Jakapong និងក្រុមហ៊ុន JKN រងការផាកពិន័យលើការលក់កម្មវិធីបវរកញ្ញាចក្រវាល

0

ក្រុមឃ្លាំមើលមូលបត្ររបស់ប្រទេសថៃ គណៈកម្មការមូលបត្រហៅកាត់ថា (SEC) បានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ JKN Global Group Public Company Limited ហៅកាត់ (JKN) និងនាយកប្រតិបត្តិរបស់ខ្លួនគឺ Anne Jakapong ជុំវិញការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការលក់ Miss Universe Organization (MUO)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVc3Hi4cN3vUO8Q2TAaJtugMQ7DdLAL48RdI7DE5nTI4Zb_5Gt0kbvo6iC4ogevvqyhk4XUrJ3b8Zqj7NnhMIsDeI3nhWQeFpkBLLtsRx0UHDxg2773Yr_u2cPP5zzMLK4YYhr7JR-uRSuCNnuWe4Y1CnxNf4P-fGcAsMkQoKRLzgBeiiBxDN2J3XlpDv3/s1284/image_2025-04-23_09-34-08.png
និយតករបានដាក់ទណ្ឌកម្មរដ្ឋប្បវេណី ដោយទាមទារឱ្យបង់ប្រាក់សរុបចំនួនជាង៤.១លានបាតប្រមាណ ជាង១២ម៉ឺនដុល្លារ និងរារាំង Anne ពីការកាន់តំណែងជានាយក ឬមុខតំណែងប្រតិបត្តិនៅក្នុងក្រុមហ៊ុនចុះបញ្ជី ឬក្រុមហ៊ុនមូលបត្រសម្រាប់រយៈពេលដ៏សំខាន់មួយ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដែលបង្កឡើងដោយការបញ្ជូនពីផ្សារហ៊ុនថៃ (SET) កាលពីខែមេសា ឆ្នាំ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh049zEzh8S7RBZ9D85hTgH72v-nwEMQBSF3hZu6b9_LXAYCqFXbF5PIfA_4ZVO0TlhK8viw-dv9zq-A3YcLPw7UbjX7JbLlHRDy2szH3QowikOxSFQUBWZF2aeMfzCxV_EJ9s1zf3OuUXK29Se093w9Sjgypnel1FKSFswB8ANzifv7i-n-Fd3DN2RyDCh/s2048/image_2025-04-23_09-34-02.png
ការស៊ើបអង្កេតផ្តោតលើសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ JKN តាមរយៈប្រព័ន្ធ SETLink នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។ ការប្រកាសនេះគឺជាការឆ្លើយតបទៅនឹងរបាយការណ៍តាមអ៊ីនធឺណិតដែលបង្ហាញថា JKN បានបញ្ជូន MUO ទៅអ្នកជំនួញម៉ិកស៊ិក Raul Rocha។ ការឆ្លើយតបដំបូងរបស់ JKN បានបង្ហាញថា ខណៈពេលដែលការពិភាក្សាជាមួយអ្នកវិនិយោគផ្សេងៗបានកើតឡើង មិនទាន់មានកិច្ចព្រមព្រៀងច្បាស់លាស់ណាមួយត្រូវបានឈានដល់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMKGv6MiqLO51sce4EsyiDPUuWLuJaAiIR8S-9xOxl4T0g0vdcwnxTEFMm40CR9IjwVodrcp5Nm9nrNtUl4UETZ62wYxSCnfo7jv6LGl_sjVgZ4Ts2eCWoXLo4OpCUB9QnSGTXlMqBZ9lvJMAZSUyDZKlqtXNC7ItaHaI1slf7ru_7vCaDEEzqN4wBBn9B/s721/image_2025-04-23_09-34-03.png
ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតជាបន្តបន្ទាប់របស់ SEC បានបង្ហាញថា ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍នេះ JKN តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដែលបានចុះកិច្ចព្រមព្រៀងលក់រួចហើយនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៣។ កិច្ចព្រមព្រៀងនេះឃើញ JKN បោះចោលភាគហ៊ុន ៥០ ភាគរយនៅក្នុង JKN Legacy, Inc. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងអាជីវកម្មបវរកញ្ញាចក្រវាល និងកម្មសិទ្ធិបញ្ញាដែលពាក់ព័ន្ធរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Legacy Holding Group USA Inc។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipO48f6ABNUcPR_cd3nQ2Bdjw9kHIK4ikyd9MY16wWD6sQ1j_8lAHuit6g6DAD_ynUj13PRrplMqfM2DTIyi7BmiKBmr0kwJSR297gGAg-rgbciaSe1pzn30guUTiwCm0jMFXRxDPigAJXKQyYUiCUa0xiFzUxksj2H5q6qklNhHQwUwiPWAtqk50vUF-A/s1799/image_2025-04-23_09-34-04%20(3).png
ការរកឃើញបន្ថែមទៀតបានបង្ហាញថាលោក Raul Rocha បានកាន់តំណែងជានាយកប្រតិបត្តិនៅ Legacy Holding Group USA Inc។ SEC ថៃបានសន្និដ្ឋានថាសេចក្តីថ្លែងការណ៍មុនរបស់ JKN គឺមិនត្រឹមត្រូវ ហើយអាចបំភាន់អ្នកវិនិយោគ ដែលមានឥទ្ធិពលលើការសម្រេចចិត្តទាក់ទងនឹងភាគហ៊ុនរបស់ JKN ។ និយតករបានអះអាងថាប្រការនេះបានបង្កើតការរំលោភលើផ្នែកទី ២៤០ នៃច្បាប់ស្តីពីមូលបត្រ B.E. ២៥៣៥ (១៩៩២)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0G0N_4NQF-YmWIvAjn27bFDF_7hE07IS-TTohzpIYRu8R69WpejesRx1zfvreswakV74GifzY4Nzne2Ff937hfa9RGz9j9gU-e4dpOeOX2RPjNtixsiFjwLLeQSXW-9MJ8eN-eMCvCM0TOgzpkcyRQWTCN_Ms3_562lNFk1WnyhAJo2a5q8S1S3iIKEb9/s721/image_2025-04-23_09-34-04.png
Anne Jakapong ក្នុងនាមជាបុគ្គលដែលទទួលខុសត្រូវចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន ប្រឈមមុខនឹងការពិន័យដូចគ្នានៅក្រោមផ្នែកពាក់ព័ន្ធនៃច្បាប់។ គណៈកម្មាធិការពិន័យរដ្ឋប្បវេណី (CPC) បានកំណត់ឱ្យទាំងក្រុមហ៊ុន JKN និង Anne Jakapong ម្នាក់ៗបង់ប្រាក់ពិន័យរដ្ឋប្បវេណី និងចំណាយលើការស៊ើបអង្កេតចំនួនជាង២លានបាត(២,០៦២,០៣៩)។ លើសពីនេះ Anne Jakapong ត្រូវបានហាមឃាត់មិនឱ្យធ្វើជានាយក ឬនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន ឬក្រុមហ៊ុនមូលបត្រណាមួយដែលបានចុះបញ្ជីក្នុងរយៈពេល ៥៦ ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOLKArYji8grjoGvd-6GSvzQPtS5ZavSIEOcgDvQUABlMCTtKZzc4Sa59M9_8kZRG7h1YZVWxDPlyKL6RXLm3JscFqdIT5QaJhWk9GAiewJ8ZmBQKgE1__9sDVtRRyb74MdKqpfb0jQeU4oUliCPQ2HIEuRarep1HM5e2ehHk7YFDPIlK0n6HSjggEgdOB/s960/image_2025-04-23_09-34-07.png

ទណ្ឌកម្មទាំងនេះនឹងត្រូវបានអនុវត្តនៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងយល់ព្រមដោយភាគីពាក់ព័ន្ធប្រសិនបើពួកគេបដិសេធមិនអនុវត្តតាម។ SEC បាននិយាយថា ខ្លួននឹងណែនាំព្រះរាជអាជ្ញាសាធារណៈឱ្យដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណី ដោយស្វែងរកការពិន័យជាអតិបរមាដែលអាចអនុញ្ញាតបាននៅក្រោមច្បាប់របស់ប្រទេសថៃ ដែលនឹងមិនធ្ងន់ធ្ងរជាងអ្វីដែលកំណត់ដោយ CPC រួចហើយនោះទេ។ រាល់ការផាកពិន័យរដ្ឋប្បវេណីដែលប្រមូលបានជាលទ្ធផលនៃសកម្មភាពនេះ នឹងត្រូវបញ្ជូនទៅក្រសួងហិរញ្ញវត្ថុថៃជាចំណូលរដ្ឋ៕