ប្រទេសតួកគី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គ្រោះរញ្ជួយដីកម្រិត៦.២រិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ដែលធ្វើឱ្យពលរដ្ឋភ័យជ្រួលច្របល់ លោតទម្លាក់ពីលើអគារខ្ពស់ៗ និងចេញពីលំនៅឋានមកឈរនៅតាមផ្លូវ និងសួនច្បារសាធារណៈដើម្បីគេចពីគ្រោះថ្នា.ក់ដោយសាររញ្ជួយដី ។ ការលោតពីលើអគារខ្ពស់ៗបណ្តាលឱ្យពលរដ្ឋរងរបួសរហូតដល់១៥១នាក់ ខណៈ Aftershocks បានកើតឡើងជាង៥០លើក ក្រោយរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnTAeSIrsiaiTN8saOfPSltUqZVjXwln2bv12_9JgfikOrGcHc0YD7z72hEMqB-bzAlAdvcsrpH35DdEyEMNvMRoTiW9FdSHEuQmYZFu4pDoOXfnJdSqJR6JBWKPRXixw8edrUFWGhr29j-6hXmXIq-FkGs1vafwJt-UVYmor-P5zrqi66S0FC_V4alrru/s862/image_2025-04-24_14-15-59%20(2).png
ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់តួកគីប្រកាសថា កាលពីថ្ងៃទី២៣ ខែមេសា មានរញ្ជួយដីខ្លាំងក្លារយៈពេល១៣វិនាទី ស្មើ៦.២រិចទ័រ នៅសមុទ្រម៉ាម៉ារ៉ា ក្បែរទីក្រុងឈិលិហ្វ្រី និងឆ្ងាយពីទីក្រុងអ៊ីស្តង់ប៊ុល ប្រមាណ៧០គីឡូម៉ែត្រ ។ ទោះជាចំណុចកណ្តាលរបស់រញ្ជួយដីស្ថិតក្នុងទឹកសមុទ្រជ្រៅ ប្រមាណ៧គីឡូម៉ែត្រក្តី ប៉ុន្តែកម្លាំងរំញ័របស់វាធ្វើឱ្យពលរដ្ឋនៅទីក្រុងអ៊ីស្តង់ប៊ុល ទទួលកម្លាំងរំញ័រនាំគ្នារត់ចេញពីលំនៅឋានមកឈរតាមផ្លូវ និងសួនច្បារសាធារណៈដើម្បីគេចពីការស្លាប់ ជាពិសេស នៅកណ្តាលទីក្រុងផាទី មានសេចក្តីរាយការណ៍ថា អគារទុកចោល១កន្លែងបានបាក់រលំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOUO4GJXvFQCTAgXqik9wLqp2qlWoPafFJWGHwjBssmPr1YKZMl6X0RuU1y88taZWQVhsFgsUvUIw46STclVUqqHuZ9Inpfd_YKqPhU1bfM96jXZ6MWVilHQ9BNZ1E2kQ5BYPCvPO0I1O2CL7YVmFJf3TZDAsjADai1PGQ-zd7XMrkRBYvJRI9x7HvD9P/s770/image_2025-04-24_14-15-59.png

ក្រោយកើតរញ្ជួយដី វាក៏មាន Aftershocks រហូតដល់ជាង៥០លើក ហើយ Aftershocks មានកម្លាំងខ្លាំងបំផុត ស្មើ៥.៩រិចទ័រ ។ ទោះជាគ្មានអ្នកណាម្នាក់ស្លាប់ដោយសាររញ្ជួយដី ប៉ុន្តែមានមនុស្សរងរបួសយ៉ាងហោចណាស់ ១៥១នាក់ ដោយសារការលោតពីលើអគារខ្ពស់ ។ នេះបើតាមលោក អាលី យេលិកាយ៉ា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixp_Z5-6TvNd_1f9LUhKh7GpQZK_6X_flUFRZQLRvRDKLL19IYBPbHnlPFZCyPiTyWsOPpgS8r79c3_DOlxZxvp-PjCRx5hdp2poGxM3u_IOGJA68LHBZmPjIdqgXfOWhAfgB_tcxW1ExhEAHzHOgUrR610Ye-uHsg9zxg8qz0_qXEU-j4DsG35_pzkrEb/s1280/image_2025-04-24_14-16-00%20(2).png

ទោះជារញ្ជួយដីពុំបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងដាច់ចរន្តអគ្គិសនី ប៉ុន្តែអាជ្ញាធរបានសំណូមពរឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារកម្លាំងរំញ័រកើតឡើងក្រោយរញ្ជួយដី និងកុំមើលស្រាលស្ថានការណ៍ ។ រញ្ជួយដីអាចនឹងកើតឡើងទៀត ហើយពលរដ្ឋនឹងមានគ្រោះថ្នាក់ដោយសារ Aftershocks ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfuutqVnAHw3StQfLceRKalVaNBrDsVSqrQgtWUk93_rEbxyy8ZA7cIy0bKDrDLCbYXGdGJvFe10xw_duFkhKeZFqnC5jjIE40fa_L_onBBBM3-r1F0trrwHULtAz2-QtuiSWN_CTW8e47-4ukIVVhAkehyLNnsc9y1n1p6rFPkbXAe567Fi0msDK_3v_a/s1168/image_2025-04-24_14-16-00%20(3).png

តួកគី គឺជាប្រទេសមួយប្រឈមនឹងរញ្ជួយដីខ្ពស់ ដោយសារស្ថិតនៅលើខ្សែបន្ទាត់ធំៗចំនួន២ រួមមាន ៖ North Anatolian Fault និង East Anatolian Fault ជាពិសេស នៅទីក្រុងអ៊ីស្តង់ប៊ុល ស្ថិតនៅក្បែរបន្ទាត់ North Anatolian ត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmZuXDpC8ATwQhV2kOQ2HtoaA8LATzmrqn6lMgJaRVL-3ffr5Po_m4T1IGgjZDkQcE30gMNSVqNl5H_-ydci0btrYxxA3831-urz0n4sdTgGt0DtfCYxG6TpvG8VYjrx-sw2W73XvYgTlZ2H7z5NPoNnVDHrejkZteKPsp6b-LcCJXT1KjThbj8PEyB17h/s800/image_2025-04-24_14-16-00%20(4).png
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ តួកគីធ្លាប់កើតរញ្ជួយកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេល១០០ឆ្នាំ នៅខេត្តហ្គាហ្សិនថេប (ភាគខាងត្បូងប្រទេស) ស្មើកម្រិត៧.៨រិចទ័រ និងមានជម្រៅជាង២៤គីឡូម៉ែត្រ ។ វាបណ្តាលឱ្យពលរដ្ឋតួកគី និងស៊ីរី បាត់បង់ជីវិតរហូតដល់ជាង៥ម៉ឺននាក់ ព្រមទាំងក្លាយជាសោកនាដកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រតួកគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPN9VVvtme4kb7f7pfXuVaedGH9-x-Cof8w6Szuqz8MMh5bUCB8S6IPVVAwEaw8Bkkw7l_3QOh_PM4J_CTuP-n8Tg3fkQiHD8Ypup8U-RVMA8s-7ZR28tTkzfri8MrquQ-xSXiKQ2Z2N7xJMMUev8f8N3FGZj2dLo6inKyfWpmV0wda3eTD5vo6K94p2mQ/s560/image_2025-04-24_14-16-00.png

មុននេះ នៅឆ្នាំ១៩៩៩ តួកគីបានកើតរញ្ជួយដី ស្មើ៧.៦រិចទ័រ នៅក្បែរទីក្រុងអ៊ីហ្សិត ដែលបណ្តាលឱ្យពលរដ្ឋស្លាប់រហូតដល់ជាង១ម៉ឺន៧ពាន់នាក់ ហើយធ្វើឱ្យពលរដ្ឋប្រមាណ ៥សែននាក់ បាត់បង់ទីលំនៅ ៕