រយៈពេលចុងក្រោយនេះអ្នកគាំទ្រមួយចំនួនធំរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញការអាក់អន់ចិត្តក្រោយពីអាយដលរបស់ខ្លួនមានភាពស្និទ្ធស្នាលនឹងតារាសម្តែងប្រុសឃុន ខណៈពួកគេមិនពេញចិត្តអត្តចរិតតារាប្រុសរូបនេះ។ ទោះយ៉ាងណា បន្ទាប់ពីជួបបញ្ហារកាំរកូសផេកមួយបានចេញមកបង្ហោះសំណេរហាក់បង្ហាញដំរួយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជ្រើសរើសយកហ្វេនរបស់នាង ។
នៅយប់ថ្ងៃទី២២ មេសា ផេក «beauty pageant reviewer» បានចេញមកបង្ហោះសំណេរថា «ជេរហ្វេនគេចុះឡើង Idol និង Fan គេត្រូវគ្នាវិញចុងក្រោយអៀច អញថាហើយកុំចេះលូកមាត់រឿងអាយដល រឿងហ្វេនគេ គេស្គាល់រាប់ឆ្នាំមុនយើងណានៅឱ្យតែស្ងៀមទៅ»។ ផេកដដែលបានចែករំលែកវីដេអូ ពេជ្រ វត្តីសារ៉ាវឌ្ឍី និងបានភ្ជាប់មកជាមួយនឹងខ្លឹមសារថា «អួលអត់? ជេ..រហ្វេនគេហីចង់អ្នកណាជាអ្វីមកពីណាក៏ដោយ កុំមកចេះរឿងអាយដល រឿងហ្វេនគេ និយាយទៅ ហ្វេននិងអាយដលគេ ង៉ក់ងរគ្នាដូចប្តីប្រពន្ធ»។
ទោះបីជាអត្ថន័យខាងលើមិនបញ្ជាក់ចំៗក្តីប៉ុន្តែការបង្ហោះខាងលើនេះក៏អាចបង្ហាញថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងហ្វេនៗរបស់នាងវិលមកចុះសម្រុងគ្នាវិញហើយ ខណៈមានផេកដែលគាំទ្រនាងមួយចំនួនចាប់ផ្តើមបង្ហោះពីសកម្មភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី។
គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកថ្មីៗនេះនៅលើគណនីទិកតុកគេបានឃើញអ្នកគាំទ្រមួយចំនួនរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញរូបភាពក្នុងន័យអាក់អន់ចិត្តមានការបករូបភាពរបស់នាងចេញពីទូរសព្ទដៃ ខណៈមានគណនីខ្លះបង្ហាញចំៗថាពួកគេមិនពេញចិត្តក្នុងការដែលនាងនៅជិតនឹងតារាសម្តែងប្រុស ឃុន។

ក្រោយពីរឿងននេះបានសាយភាយ អ្នកគាំទ្ររបស់នាងមួយផ្នែកធំបានចោទប្រកាន់ដោយអះអាងថា ឃុន មានអត្តចរិតមិនល្អ តោងទម្លាក់នាង បើជាមនុស្សល្អពួកគេគាំទ្រឱ្យស្រលាញ់គ្នាហើយ។ លើសពីនេះអ្នកគាំទ្រថែមទាំងបង្ហាញថាបើគ្មានការគាំទ្ររបស់ពួកគេក៏គ្មាន ពេជ្រ វត្តី ដូចថ្ងៃនេះដែរ៕