បច្ចុប្បន្ន កម្មវិធី AI ទទួលបានការពេញនិយមយ៉ាងខ្លាំង ដូចជា ChatGPT ដែលមនុស្សភាគច្រើនចាប់ផ្តើមប្រើប្រាស់វាឱ្យជួយបំពេញការងារ ឆ្លើយសំណួរ និងរៀបរាប់ព័ត៌មានផ្ទាល់ខ្លួនឱ្យកម្មវិធីនេះស្តាប់ទៀតផង ។ ប៉ុន្តែតើជ្រាបទេថា ការប្រាប់ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានក្រុមហ៊ុនទៅកាន់កម្មវិធី AI អាចធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ទៅខាងក្រៅបាន ។

Jennifer King ជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល HAI របស់សាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក និយាយថា ពេលយើងប្រាប់ព័ត៌មានទៅកម្មវិធី AI គឺស្មើនឹងយើងបាត់បង់ការគ្រប់គ្រងព័ត៌មាននេះ ។
បើចង់ប្រើប្រាស់កម្មវិធី AI ប្រកបដោយទំនុកចិត្ត យើងពុំគួរប្រាប់ព័ត៌មានផ្ទាល់ខ្លួនទៅ AI ដាច់ខាត រួមមាន ៖
១-ព័ត៌មានក្រុមហ៊ុន ឬព័ត៌មានអតិថិជន ៖ ការប្រើប្រាស់កម្មវិធី Chatbot ឱ្យជួយសរសេរអ៊ីម៉ែល ឬសរសេរឯកសារពាក់ព័ន្ធនឹងការងារ គឺអាចធ្វើឱ្យព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនធ្លាក់ទៅក្នុងដៃបុគ្គលខាងក្រៅដែលមានបំណងមិនល្អ ។ បើចាំបាច់ គួរតែប្រើប្រាស់កម្មវិធី AI ណាដែលមានសុវត្ថិភាពខ្ពស់ ។.png)
២-ព័ត៌មានលម្អិតផ្នែកពេទ្យ ៖ យើងគួរលាក់បាំងព័ត៌មានសុខភាពរបស់ខ្លួន ហើយកុំសរសេរព័ត៌មានសុខភាព ឬរៀបរាប់ពីជំងឺនានាក្នុងកម្មវិធី AI ។ ប៉ុន្តែបើត្រូវការប្រើប្រាស់ AI ឱ្យជួយបកស្រាយលទ្ធផលត្រួតពិនិត្យសុខភាព គួរលុបចោលព័ត៌មានផ្ទាល់ខ្លួនចេញ ហើយទុកតែខ្លឹមសារផ្នែកពេទ្យប៉ុណ្ណោះ ។
៣-ឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ ៖ ពុំគួរប្រាប់ឈ្មោះរបស់យើង ឬលេខសម្ងាត់ទៅក្នុង Chatbot ទេ ពីព្រោះវាពុំមែនជាកន្លែងលាក់បាំងលេខសម្ងាត់ដ៏មានសុវត្ថិភាពឡើយ ។ យើងអាចប្រើប្រាស់កម្មវិធីគ្រប់គ្រងលេខសម្ងាត់ពិសេសជំនួសវិញ ។.png)
៤-ព័ត៌មានផ្ទាល់ខ្លួន ៖ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អាសយដ្ឋាន និងលេខអត្តសញ្ញាណប័ណ្ណ គឺជាព័ត៌មានផ្ទាល់ខ្លួនដែលមិនគួរប្រាប់ AI ដោយសារវានឹងយកព័ត៌មាននេះទៅប្រើប្រាស់ក្នុងផ្លូវខុស បើទោះជាមានប្រព័ន្ធលុបព័ត៌មានក្រោយប្រើប្រាស់ក្តី ។ ការការពារជាមុន គឺល្អប្រសើរបំផុតដើម្បីកុំឱ្យបែកធ្លាយព័ត៌មាន ។.png)
៥-ព័ត៌មានគណនីធនាគារ ៖ ហាមសរសេរលេខគណនីធនាគារ ឬព័ត៌មានពាក់ព័ន្ធនឹងគណនីធនាគារក្នុងកម្មវិធី AI ដាច់ខាត បើបែកធ្លាយព័ត៌មាននេះ យើងអាចត្រូវជនខិលខូចលួចដកប្រាក់ពីធនាគារ ។
.png)
ក្រុមហ៊ុន Google និង OpenAI ក៏ធ្លាប់ណែនាំយ៉ាងច្បាស់ថា កុំចែករំលែកព័ត៌មានលម្អិតក្នុង Chatbot ប៉ុន្តែបើចាំបាច់ត្រូវប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន គួរដាក់លេខសម្ងាត់ពិបាកៗ, បង្កើតប្រព័ន្ធបញ្ជាក់អត្តសញ្ញាណជាច្រើនដំណាក់កាល និងលុបប្រវត្តិការសន្ទនាជាមួយ AI ពេលឈប់ប្រើប្រាស់ដើម្បីសុវត្ថិភាព ។ ការប្រើប្រាស់ AI ឱ្យក្លាយជាប្រយោជន៍ខ្លាំងបំផុត គួរប្រុងប្រយ័ត្នរក្សាព័ត៌មានសម្ងាត់ ពីព្រោះបើព័ត៌មានបែកធ្លាយទៅក្រៅ យើងពិបាកប្រមូលព័ត៌មានត្រឡប់មកវិញណាស់ ៕










