Home Blog Page 50

នាយព្រែក ជាមនុស្សដំបូងហៅ ក្តិប ចូលថតកំប្លែង

0

ក្តិប គឺជាក្មេងម្នាក់ដែលមានដុងសិល្បៈល្បីនៅលើបណ្តាញសង្គមរហូតមានឱកាសសម្តែងកំប្លែងខ្លីជាច្រើនជាមួយនឹងនាយព្រែក រួមទាំងធ្លាប់ថតជាមួយនឹង រ៉េននី ដារ៉ា ផងដែរ។ ទោះបីជាវ័យក្មេងតែ ក្តិប គឺបានជួយរកប្រាក់ទំនុកបំរុងគ្រួសារ ខណៈ នាយព្រែក គឺជាមនុស្សដំបូងដែលហៅ ក្តិប បានថតកំប្លែងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzigdiDcdPz7qGDah7PEJu1fpcE0oiJ6ouON5a9alLHYm6TikEpi8iLczF026CVGXbosCm1I5GMu4MHVkt5r8DzFulsWrJFBiiFWvDKIjPm1NqIkxQDtR5nJGAb_HJxmens3nYlQPglOdMdWCVlv1lifMtjsrNQtw79RMSsR-kALaCTZ6Qryw-ckJJm5DI/s1126/image_2025-05-02_08-38-07.png
តាមរយៈកម្មវិធី «អ្នកជិតខាង» នាយព្រែក បាននិយាយថាលោកបានឃើញ ក្តិប នៅតាមបណ្តាញសង្គមទិកតុកហើយក៏បានហៅមកថតកំប្លែងដែលពេលនោះពុំទាន់មានអ្នកថតកំប្លែងណាហៅក្តិបថតនោះទេ។ ជាមនុស្សដំបូងដែលផ្តល់ឱកាសក្នុងការថតកំប្លែង ក្តិប បាននិយាយថាពាក្យសម្តីរបស់ នាយព្រែក គឺជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlnrivhbDw2ivZsKf15IaDV555tuFmjDfKWSHMWV6LBxP29xtnqZUILpjbgzs54Q98ke12VJ-0BCUpu0y6zusBNT_-vNaf-Pt4SKWGyFJX2NIs4FfAWu_nrXD4nKqinkLnQLknNivmDoikLADLtxvQw0s5Q9WzTEpuBCqiGtqvFsKzvc7X2vqQDWVarrN/s2048/image_2026-03-06_10-09-10.png

ក្តិប បានរៀបរាប់ថាដំបូងឡើយរូបគេគឺជាអ្នកដើរតាមសម្អាងការ ហើយមានពេលមួយបានថតវីដេអូដោយនិយាយថាឆ្ងាញ់ណាស់ៗៗរហូតមានគេស្គាល់និងល្បីដល់សព្វថ្ងៃនេះ។ ចំណែកឯ នាយព្រែក ក៏បានឃើញ ក្តិប តាមរយៈវីដេអូនោះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDhivHSwq9s2VLJEPG4l5HTD7xUhyphenhyphenlsAmV7vEv8BnO1QBvYrxRo1m1yyKbbbmFmo0MXkwJiRPDTvGWhVlUxf_547gQb5l0qQvh_TsDenS1aMqH-DcunHRAoIeriSYBlQZL2Fgib5oQuBs4DwaUHSznMAeX4O0nQgVCvLPn2mC1YzasCwU9aywYE8bKxB3h/s2048/image_2026-03-06_10-09-11.png
គូសបញ្ជាក់ថា កន្លងមកនាយព្រែក ធ្លាប់ផ្អាកហៅ ក្តិប មកថតកំប្លែងរយៈពេលជិត១ឆ្នាំដោយសារតែ ក្តិបមកថតប៉ុន្តែមកដេកដាស់មិនងើប និងចំណុចមួយចំនួនទៀត។ លើសពីនេះទៅទៀតការផ្តល់ឱកាសនេះដែរនាយព្រែកបានទូន្មាន ក្តិប កុំឱ្យប្រកាន់ភ្ជាប់អត្តចរិតឆ្មើងឆ្មៃជាមួយនឹងអ្នកគាំទ្របន្ទាប់ពីមានមតិយោបល់ពីសាធារណជនថា ក្តិប មានចរិតក្រអើតក្រទមវាយឬកជាមួយនឹងទស្សនិកជន៕

ខ្សែភាពយន្ត Zhang Linghe និង Tian Xiwei ធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ខ្លាំង

0

ខ្សែភាពយន្ត «Pursuit of Jade» ឬ Zhu Yu ដែលសម្តែងដោយ Tian Xiwei និង Zhang Linghe ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចលេចធ្លោមួយនៃទីផ្សារភាពយន្តចិននៅដើមឆ្នាំ ២០២៦។នៅក្នុងទីផ្សារមួយដែលរឿងភាគទូរទស្សន៍ចិនមិនទាន់បានផលិតស្នាដៃដ៏អស្ចារ្យមួយនៅឡើយទេរឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែសាច់រឿងប្រលោមលោក និងតួសម្តែងដ៏ទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrLdhDGdfJoGzljWKkTWpb8sLDqrCVSiTgNN14XZ0XcnSB2v1bLF3aT7A-aAXhPIbogHW2R55X3nhhwy5yl_ChKykocBRDE9nTbXVSZRayMZeenzdUdUKEk9aVrxnvKCLayew0lG8N77Nxh4KM1iostEU24hXfXTF31_NvR8hDTg-8KPEY0q9M6ZUZUM1/s1620/image_2026-03-05_10-37-32%20(2).png
ខ្សែភាពយន្តនេះនិយាយអំពី Fan Changyu ដើរតួដោយ Tian Xiwei ដែលជាកូនស្រីរបស់អ្នកលក់សាច់ដែលបានជួយសង្គ្រោះ Xie Zheng ដើរតួដោយ Zhang Linghe ដែលកំពុងជួបការលំបាកដោយចៃដន្យ។ ដោយសារតែហេតុផលលាក់កំបាំងរបស់ពួកគេទាំងពីរនាក់ អ្នកទាំងពីរសម្រេចចិត្តរៀបការក្លែងក្លាយ។ ទោះជាយ៉ាងណាក៏ដោយ ពីទំនាក់ទំនងដែលបានរៀបចំនេះពួកគេបានបង្កើតអារម្មណ៍ពិតចំពោះគ្នាទៅវិញទៅមកបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55BERFy3zvBRiIWucZtoZhyphenhyphenIF5S_Uz5qvjGF3FmVPz5q3kZZDLxn0WjL2E05r2Zmg2yzCbi1Q9kkoF0VEVcmN2vAr27kS6Kt-z_bv4yWn_Hdw4yxOQr1aocYHpKuIfwRrR27USJCDPdXADrpFisNfsKt-KgaFKGCzdUn5JWrX2EnUIGuuMXKRpxDUQ3jJ/s2048/image_2026-03-05_10-37-37.png

ទិដ្ឋភាពគួរឱ្យកត់សម្គាល់មួយនៃរឿង «Pursuit of Jade» ស្ថិតនៅលើរបៀបដែលតួឯកស្រីត្រូវបានអភិវឌ្ឍ។ ជំនួសឱ្យរូបភាពដែលធ្លាប់ស្គាល់របស់នារីវ័យក្មេងដ៏ប្រណីតតួឯកស្រីមកពីសាវតារសាមញ្ញ មានភាពរឹងមាំ និងជាក់ស្តែង។ រូបភាពរបស់នាងដែលកាន់កាំបិតនិងអះអាងពីសមត្ថភាពរបស់នាងក្នុងការចិញ្ចឹមខ្លួនឯង បង្កើតភាពផ្ទុយគ្នាយ៉ាងច្បាស់ពីរឿងភាគប្រវត្តិសាស្ត្រស្នេហាជាច្រើនពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVR-Fevkq698pOm65mdCl1LSYz0evMMe5LYjFrPWawJLq7D-3-xCBBgENgeDdkxcguUzm7T6-RwjkIYonsaRXKLcFUnoNe7s8lr3nmA-2gmwM3bhcFoFNsrXA1P02qZYg3-GFQ2Q89PHXA0XhIZGJIS6YHf44fMjicSLASBdLqFbtWdR5HYidbOGz6sS7z/s1440/image_2026-03-05_10-37-32.png
ទន្ទឹមនឹងនេះ តួប្រុសមិនត្រឹមតែមានជំនាញទាំងអក្សរសាស្ត្រ និងក្បាច់គុនប៉ុណ្ណោះទេ ថែមទាំងមានអាកប្បកិរិយាស្ងប់ស្ងាត់ និងត្រង់ៗទៀតផង។ពាក់កណ្តាលទីពីរនៃរឿងបានធ្វើឱ្យរឿងកាន់តែរំភើបជាមួយនឹងការលេចចេញនូវឈុតឆាកសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlue0cF-fFN7JmhpkujdboTQu-f_zqL2jOtUPoeulw_9VFvskxDk9BDR8CsqTB83Wi0RN4AITTWnAPGlFlT6DEQ2XC1JkLzmCdieFHw4Fs7Jg73g7IKShBcnTkYWO97h3884AF5wl66mxAXRdSkdf8hB-ZmRc7zx0_f62y3qFeGWuL_65izyg_AkbD1ZpP/s2048/image_2026-03-05_10-37-35.png

បន្ទាប់ពីឧប្បត្តិហេតុដែលបណ្តាលឱ្យតួប្រុសបាត់ខ្លួនតួស្រីបានទៅសមរភូមិដើម្បីស្វែងរកតួប្រុស ដោយមានភាពចាស់ទុំបន្តិចម្តងៗនិងអះអាងពីតួនាទីរបស់នាង។ ការអនុញ្ញាតឱ្យតួឯកស្រីអភិវឌ្ឍដោយឯករាជ្យ ជំនួសឱ្យការផ្តោតតែលើស្នេហា ត្រូវបានចាត់ទុកថាជាទិសដៅដែលស័ក្តិសមនឹងចំណង់ចំណូលចិត្តរបស់ទស្សនិកជនសព្វថ្ងៃនេះ។ អ្នកដឹកនាំរឿងដែលបានបង្កើតភាពល្បីល្បាញជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងទទួលតួនាទីជាអ្នកផលិតនេះត្រូវបានចាត់ទុកថាជាការធានាយ៉ាងច្បាស់លាស់នៃគុណភាពនៃការផលិតនិងល្បឿននៃខ្សែភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibv8qhJAn0P0ImoiYX4wSfhQj3UwEv4fk2DKwmO4ScRfono40FRBc0Qj3DR6j6tleFt6VF4nE26TKBOETXEuU5MqY13MCOP73QO6m3ofKDBl8YHcFwp00nxdk64t7rlhJ5P9bQZ8wvQlfEpo30D10VQ0zkQmy7jhBtWfw_YDcLo25_t7AzIULHRoS7ULDG/s1200/image_2025-11-22_10-48-22%20(2).png
ទាក់ទងនឹងការសម្តែង Tian Xiwei មានរូបរាងក្មេងជាងវ័យ ប៉ុន្តែក៏មានបុគ្គលិកលក្ខណៈល្អផងដែរ។ បទពិសោធន៍កីឡារបស់នាងមុនពេលចូលប្រឡូកក្នុងវិស័យនេះ ជួយនាងឱ្យបង្ហាញតួអង្គវណ្ណៈកម្មករសាមញ្ញៗបានយ៉ាងគួរឱ្យជឿជាក់។ ទន្ទឹមនឹងនេះ Zhang Linghe នៅតែបន្តទាញយកអត្ថប្រយោជន៍ពីរូបរាងដ៏ភ្លឺស្វាងរបស់ខ្លួនដែលស័ក្តិសមសម្រាប់ការសម្តែងរឿងភាគបុរាណ។ក្រៅពីគូស្នេហ៍សំខាន់ៗ ខ្សែភាពយន្តនេះក៏មានតារាសម្តែងដ៏មានទេពកោសល្យនិងតារាល្បីៗជាច្រើនទៀត ដែលបន្ថែមភាពស៊ីជម្រៅដល់តួសម្តែងជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiemoWYEuex-PQVVCLPYvVEuy17LIyZGKKwerhIhoYgMXGnmFvdt0uCAhYQaoSGKpE0b9DDGqglMkPKWyO2r4ShHOTjG9iuSiBWNqmLnx2nTv4sP6ULs5zJenFh5Y4AjZXRHj_6n9ABFyYKLz2QS6MY3zu8zBcr7BmP5DTmVxykO1YAGIKnQbBdmNg2J_VR/s2048/image_2026-03-05_10-37-39.png

ដោយសារកាលវិភាគចាក់ផ្សាយរបស់វាត្រូវបានកំណត់រួចហើយចេញផ្សាយនៅថ្ងៃទី៦ ខែមីនា រឿង «Pursuit of Jade» ត្រូវបានគេរំពឹងថានឹងក្លាយជារឿងដ៏ល្អបំផុតប្រចាំខែមីនា។ ថាតើវាទទួលបានជោគជ័យឬអត់នោះ វាអាស្រ័យលើថាតើរឿងភាគនេះរក្សាល្បឿននៃការនិទានរឿងរបស់ខ្លួនបានល្អប៉ុណ្ណា និងជៀសវាងការធ្លាក់ចូលទៅក្នុងពាក្យស្លោកទូទៅនៃរឿងភាគប្រវត្តិសាស្ត្រ៕

កុំភ្លេចចូលរួមគាំទ្របវរកញ្ញាខ្មែរ! ស៊ីដនី ម៉ារិទ្ធ ចូលកងប្រកួតហើយ

0

បន្ទាប់ពីរង់ចាំការប្រកួតអស់រយៈពេលជាច្រើនខែទីបំផុតកម្មវិធី Miss Planet International បានចាប់ផ្តើមចូលកងប្រកួតហើយខណៈបេក្ខភាពក៏បានមកដល់ទឹកដីកម្ពុជាជាបន្តបន្ទាប់ដូចគ្នា។ ងាកមកកាន់ ស៊ីដនី ម៉ារិទ្ធ Miss Planet Cambodia 2025 វិញគឺបានបញ្ចេញសកម្មភាពដ៏លេចធ្លោសូម្បីអ្នកគាំទ្រអន្តរជាតិព្យាករណ៍ថានាងនឹងជាប់ជាម្ចាស់ជ័យលាភី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTon4uJsr02Sq1WZIzgy3V00F40LYBjliu8JpNdGK5hsWBKOnCaB_iV01LM5hYXNt_xhwhEY5jnnntVUCMFYLGoWKRuSMTvDPi6ed80oajsoo3RRZqy0KvbdNZib8uxpY-vz5UM7quHa-xMvwS0_NlAS4gMKNtk4NAaQhVcaHY7-nm9hVecjC8A7cISfIK/s1616/image_2026-03-06_09-00-20.png
ស្ថិតក្នុងវ័យ២០ឆ្នាំ ស៊ីដនី ម៉ារិទ្ធ ជាកូនខ្មែរកាត់អាម៉េរិក និងបានជាប់លំដាប់រងទី១ Miss Supranational Cambodia 2025 ហើយត្រូវបានតែងតាំងជា Miss Planet Cambodia 2025 ។ បន្ទាប់ពីពន្យារពេល ពេលនេះកម្មវិធី Miss Planet International 2025 បានចាប់ផ្តើមចូលកងប្រកួតហើយនៅថ្ងៃទី៥ ខែមីនា ខណៈមិត្តរួមបន្ទប់របស់ ស៊ីដនី គឺបវរកញ្ញាតំណាងឱ្យប្រទេសឥណ្ឌូនេស៊ី។ ជាម្ចាស់ផ្ទះនៅក្នុងការប្រកួតគេសង្កេតឃើញថា ស៊ីដនី បានរៀបចំយ៉ាងស្រស់ស្អាត រៀបរយ បញ្ចេញពន្លឺយ៉ាងភ្លឺត្រចេះត្រចង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbW65NTpAcihy7FY0iHe0GwpmGz1l4U7CgmWY16Jc2BmuFcfkk0m7xaAOVax3wFiuaFEhDTJD1yHhD41Pd77pnU1O6lvNHBMroxuMSWw9eS3SUZ43tkFQEBZIZVdx5uHPyAedAOnbfLWIlhhu6C4Zr35-8UMFeUUhIPxPXE1-8jC56Yw52yNzIAl7Mcc2/s1920/image_2026-03-06_09-00-18.png

សម្រស់បវរកញ្ញាកូនកាត់រូបនេះមិនត្រឹមតែឆាបឆក់បេះដូងទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកគាំទ្រវិស័យបវរកញ្ញាក្រៅប្រទេសក៏ចាប់អារម្មណ៍ ស៊ីដនី ដូចគ្នាថែមទាំងប៉ាន់ស្មានថានាងនឹងអាចជាប់ចំណាត់ថ្នាក់កំពូលមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTko2rkvzmWMcrCWpsrat02Fy5knkFAUtfd-pjAi4Od7vJcRX3cqmaTyKllTFtvMXsudcbp-HA-ftm6NZij228_0mscyjfDhI2H-LGOuRtSsqaxiF3jdVWKEebLm1JjOVk8EQRL_e7EIAhHfCgDx9vwn0jAdKDhQLrmm63HBuuXkdq3kDn-Ep8QE2Zudw/s1440/image_2026-03-06_09-00-20%20(2).png

គួរបញ្ជាក់ផងដែរថា Miss Planet International 2024 បានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានម្ចាស់ជ័យលាភីឯកចំនួនពីររូបចំណែកឯពានរង្វាន់ Best National Costume គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ទទួលបាន Queen of Vote និងជាប់ក្នុងបញ្ជីTOP28 ៕

វីតា ហ៊ានយកក្បាលមកធានាថា ទេព បូព្រឹក្ស និង ជី ដេវីត មិនមែនយកវប្បធម៌មករកស៊ី

0

ស្របពេលមតិយោបល់អវិជ្ជមានចោទប្រកាន់មកលើតារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស និង ជី ដេវីត យកវប្បធម៌ខ្មែរមកធ្វើអាជីពកម្មមានមនុស្សមិនតិចទេដែលចេញមុខការពារតារាចម្រៀងទាំងពីររូបនេះ។ លើសពីនេះទៅទៀត វីតា ដែលជាអ្នកសិល្បៈមួយរូបនិងខ្នះខ្នែងនៅតាមបន្ទាត់ព្រំដែនស្រាប់តែចេញមកធានាអះអាងហ៊ានយកក្បាលរបស់ខ្លួនបញ្ជាក់ពីទឹកចិត្តបរិសុទ្ធរបស់ប្តីប្រពន្ធមួយគូនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEpGya_cLu3wkO4UJstP-TlRAKtlyaxe6fZ7kh-N6QtVbef5QbAxkQ2sM7528CU_A-UIRnGNzDdho57sU1iDcruvGgvfC74fA_DazkeG6Q9EYKJdfYauN9DUlYhkm6vE5SLT0iy0m7qIw94k1gbkIsMIJVojYP1hnizKNnB3-WCDjqVc5if8A6nhJ1KhHj/s960/image_2026-03-05_14-51-54%20(2).png
វីតា បានបង្ហោះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី៤ ខែមីនា អមជាមួយនឹងរូបភាព Screenshot ប្រតិបត្តិការផ្ទេរសាច់ប្រាក់ម្តងៗរាប់ពាន់ដុល្លារដែល ជី ដេវីត បានបាញ់ឱ្យខ្លួនជួយដល់កងទ័ពនៅតាមបណ្តោយព្រំដែន។ ជាមួយនឹងរូបភាព វីតា បានរៀបរាប់ថា «ប៉ុន្មានថ្ងៃនេះខ្ញុំជាប់នៅតាមព្រំដែនមិនសូវបានតាមដានរឿង។ បើចោទថាអ្នកទាំងពីរ( ទេព បូព្រឹក្ស និង ជី ដេវីត ) យកវប្បធម៌ដាក់មុខ ដើម្បីជាប្រយោជន៍ខ្ញុំដាក់ក្បាលធានាដើមទុន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAA5fOi6E5VA79WBQm2dnX4l3iWwXjTpaTvnTEqcVA_d7KH-Iq5x7Uy9AdiBKgvYVwjzRxTlK9xZyaakB9BpXxdr_aonJzqq1E2sxLO2nB17cRZjFvrex4HbXQbirysaqGn99MzF9wSnMm1zaJNMBcgcFCcacQwGs32p0p9yvMXLP4ET1ySvsLxoATrFi3/s2048/image_2026-03-05_14-51-50.png
វីតា បានបន្តទៀតថា «អ្នកទាំងពីរកើតពីការគោរព ថែរក្សា ទើបផលបុណ្យតបមកពួកគាត់ ទោះជួបភ្លៀងផ្គរយ៉ាងណាក៏រឹតតែរីកចម្រើន .. ខាងក្រោមត្រួសៗ ខ្ញុំឆាតទៅទិញសំបុត្រខនសឺតVIPគាត់ តែសភាពការណ៍មិនល្អគ្នាត្រូវរំសាយចោលទាំង២លើក លុយសំបុត្របាញ់ឱ្យអ្នកគ្រាំទ្រវិញ តែខ្ញុំមិនទទួលវិញក៏ចូលជាមូនិធិគាត់កាលនោះ»។ នាងបន្តទៀតថា « តាំងពីនោះមកគាត់ចូលរួមតាមខ្ញុំរហូត មិនថាស្បៀង មិនថាចូលបុណ្យទ័ពពលី មិនថាចុះផ្ទាល់ មិនថាចូលរួមជាវរបស់ដាក់ទីប្រាសាទព្រះវិហារ ច្រើនណាស់ដែលអ្នកទាំងពីជួយដោយគ្មានសុំឱ្យផុសអីទេ ណាស់តែខ្ញុំទេអ្នកណាជួយអីត្រូវតែផុសមិនអាចលាក់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn93ni3LSY1WgkjRlOToAJIzmJK3e3PAPOAPwZMyfENITJq603j6eDcvYA1Ipt4rLdUpMANMCdPx6CyF5B1RgjpUZh9muco5hrCTTu9GqmY90_1YJamAw4quUxqKLC2GBeil-NAUSIjo6Uv-NCYt1UFOgli2v-pzpMNt6qu12Decgc2Wno_epAzzUGkZja/s1440/image_2026-03-05_14-51-54.png
គួរបញ្ជាក់ផងដែរថា គម្រោងសម្តែងនៅប្រទេសហ្វីលីពីនខាងមុខនេះ ទេព បូព្រឹក្ស គ្រាន់តែចំណាយថ្លៃសំបុត្រយន្តហោះជាង២ម៉ឺនដុល្លារ។ ទោះយ៉ាងណា នេះក៏ប្រហែលជាគម្រោងចុងក្រោយរបស់តារាចម្រៀងរូបនេះដូចគ្នា។ ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៣ ថា «សង្ឃឹមថានេះជាការរួមចំណែក ចុងក្រោយរបស់ខ្ញុំហើយ ខ្ញុំនឹងធ្វើឱ្យបានល្អបំផុត ខ្ញុំនឹងនាំអ្នកទៅលើឆាកអន្តរជាតិជាមួយខ្ញុំយើងនឹងរួមគ្នាបង្ហាញអ្វីជាភាពខ្លាំង និង ភាពជាម្ចាស់ដើមយ៉ាងពិតប្រាកដ ដំណើរបន្ទាប់ពីនេះខ្ញុំនឹងប្រគល់ភារកិច្ចនេះជូនអ្នកវិញ»៕

ត្រាំ ថាការការជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ថ្មី ត្រូវតែមានការឯកភាពពីលោក

0

ទីក្រុងវ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់អាចធ្វើទៅបាន លុះត្រាតែមានវត្តមាននិងការឯកភាពរបស់លោក ដើម្បីធានាឲ្យបានថាប្រទេសនេះមិនបានជ្រើសរើសនណាម្នាក់ដែលនឹងបង្កអស្ថិរភាពនៅក្នុងប្រទេស និងក្នុងតំបន់នៅពេលខាងមុខ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qAHyLJc-gxVHsmaQooFZP0fQxz3tvKSRIL3XmCzRVPZSYvRLGd1OPFphipiMSXbWTm0jDLFnGKTa1ulgagC9pMa_NbSSR6-AW6ZJJV8VmRD8WAk971fmjI0FAQHmRr9kBNkF2eoScZGKpwzsGz5ikmTrA7eS0l8tNEiN0PaHHgH4efAb_0sXjI_V06BR/s700/photo_2026-03-06_09-29-23.jpg
ថ្លែងនៅក្នុងបទសម្ភាសន៍មួយ នាទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ លោក ដូណាល់ត្រាំ បាននិយាយថា លោកចង់ដើរតួនាទីក្នុងការជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការសម្លា.ប់មេដឹកនាំកំពូល អាលី ខាមេនី ក្នុងអំឡុងពេលជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយប្រទេសអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPEQBspFt2mml6wFmZA8Etz6sn-Up-7L6BmJ48jkwwVMR3EdMbTIyck70n0kzioyNHkLVZBalBMEi0-oTlHVqPVHL8bwYub5vll4YpH-omGbLyxiFxnmWaxSmftnIKbA2Bfk4hG6FmatTvRcw3YedKf0mFZjYgU_036peL4_6oZgSbmCuNOU3iBLGKwfZ6/s710/photo_2026-03-06_09-29-23%20(2).jpg

ក្នុងពេលជាមួយគ្នានោះ លោក ត្រាំ បានបដិសេធចំពោះគំនិតមួយដែលបានលើកឡើងថា លោក ម៉ូជតាបា ខាមេនី ដែលជាកូនប្រុសបង្កើតរបស់ អាលី ខាមេនី គួរតែត្រូវបានតែងតាំងឲ្យឡើងស្នងតំណែងបន្តពីឪពុក ដោយលោក ត្រាំ បានបញ្ជាក់ថា រឿងនេះលោក”មិនអាចទទួលយកបានទេ” ហើយបានអះអាងថា សហរដ្ឋអាមេរិកមិនគួរអនុញ្ញាតឱ្យប្រទេសនេះមានការបន្តភាពជាអ្នកដឹកនាំក្នុងលំនាំតែមួយ ដែលអាចនាំឱ្យមានជម្លោះនាពេលអនាគតនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYv-Gr_NEYoLbVgGffLbVa9D0kCJnh6YXS6__ZD07XCrJkpYzhCz8t193GswfcZ9T5PKoq2Vd2vqkwRZe7OiphqvF9RA12a_AtQLp1iqmnTtQDwqeqsqLU8f9SQKdIVQ_zXiZv_-8fgnvfrPlIlNOUM_D79O-_q3mnmTWcIcGOQBNd_P79-uuXrYLoR3f/s800/photo_2026-03-06_09-29-23%20(3).jpg

គួរជម្រាបថា ការអត្ថាធិប្បាយទាំងនេះកើតឡើង ខណៈដែលសង្គ្រាមរវាងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តអាមេរិក-អ៊ីស្រាអែល កំពុងបន្តរីករាលដាលនៅទូទាំងមជ្ឈិមបូព៌ា ជាមួយនឹងការវាយប្រហារដោយយោធា ដែលផ្តោតលើប្រព័ន្ធមីស៊ីលអ៊ីរ៉ង់ មូលដ្ឋានយោធា និងទីតាំងរបស់ឥស្សរជនជាន់ខ្ពស់។ តាមការលើកឡើងរបស់លោក ត្រាំ ក្នុងពេលកន្លងមក គឺសហរដ្ឋអាមេរិកចង់មានឥទ្ធិពលលើភាពជាអ្នកដឹកនាំនាពេលអនាគតរបស់អ៊ីរ៉ង់ ដើម្បីកុំឱ្យប្រទេសនេះវិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នាជាមួយទីក្រុងវ៉ាស៊ីនតោនម្ដងទៀតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLFmpxY8VoTZUtbAPaF11PAvmpXkG3KerMUfeL0NgZ8liyU5HGH4CMnDmusklioMlDLUGclxanl3vK42U2qFHKOW-pAidgWbn0G1Zqh_6GzKeLSafesH1hyphenhyphen4WXFq7jLMgU2FpD_2mSvYHPvLPkXDJ-nnS5BmnhmIY_ENYLFoRhUuiclOpuXcoaIqjGNi5z/s600/photo_2026-03-06_09-29-23%20(5).jpg
ទោះជាយ៉ាងណាក៏ដោយ ដំណើរការនៃការជ្រើសរើសមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ គឺស្ថិតក្រោមកម្មសិទ្ធិស្របតាមច្បាប់របស់សភាអ៊ីរ៉ង់ ដែលជាស្ថាប័នបព្វជិតទទួលខុសត្រូវក្នុងការតែងតាំងអាជ្ញាធរជាន់ខ្ពស់បំផុតរបស់ប្រទេស។ ដូច្នេះហើយ ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោក Trump វាបានបង្កើនការជជែកវែកញែកជាអន្តរជាតិអំពីចលនារបស់សហរដ្ឋអាមេរិកក្នុងការស្វែងរកការគ្រប់គ្រងលើប្រព័ន្ធនយោបាយនៅក្នុងប្រទេសអ៊ីរ៉ង់បន្ទាប់ពីសង្គ្រាម៕

 

ផ្ទះលេខ២ ត្រៀមរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ដោយមានទាំងតារា K-Pop មកជួយផ្សព្វផ្សាយ

0

ខណៈដែលកម្ពុជាយើងកំពុងនាំគ្នាវែកញែករឿងការប្រារព្ធព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ថាជាការចំណាយថវិការជាតិខ្ជះខ្ជាយចំពេលដែលប្រទេសនិងប្រជាជននៅតាមព្រំដែនកំពុងរងទុក្ខ នៅប្រទេសថៃឯណោះក្រសួងទេសចរណ៍របស់គេបានប្រកាសក្ដែងៗថា ឆ្នាំនេះប្រទេសថៃនឹងរៀបចំកម្មវិធីសង្រ្កាន្តដ៏ធំសម្បើម ជាមួយនឹងការអញ្ជើញតារា K-Pop និង Influencer បរទេសរាប់សិបនាក់មកផ្សព្វផ្សាយពីវប្បធម៌ និងទំនៀមទម្លាប់នៃពិធីបុណ្យសង្រ្កាន្តរបស់គេប្រាប់ឲ្យពិភពលោកបានដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4RA0wPz4uw3IL8ObpziBEm4NBn8vUTHs2beSFYhmxlLWB0qTL2nYsweWAn2Yn1-HFh9PdBwaOkEUDGQ9dtuahlgcvxfcZzKFngPxr78StEVaL0HaTyOg9LBOkwlXNRCPD7JvbcKrFqQvO-w-jFsw9ckJ6Htqj1JMc_PUq5hODa0ZP3h-6Q7586WR1vLLS/s1280/photo_2026-03-06_11-34-23.jpg

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃកាលពីថ្មីៗនេះបានឲ្យដឹងថា ក្រសួងទេសចរណ៍របស់ថៃបានសហការជាមួយវិស័យឯកជន ដើម្បីត្រៀមអញ្ជើញតារាល្បីៗ តារា K-Pop កូរ៉េ និងតារា K-Pop ដែលមានដើមកំណើតជាថៃជាច្រើននាក់ឲ្យមកតែងខ្លួនជាទេវតាឆ្នំាថ្មីក្នុងអំឡុងពេសង្ក្រាន្គដើម្បីឲ្យពិភពលោកបានស្គាល់ថាសង្ក្រាន្តនិងឈុតទេវតា ព្រមទាំងសម្លៀកបំពាក់ប្រពៃណីមួយចំនួនគឺជារបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLjaAXkW1p0T6ByU9s3-r5AC2sTQKO32H10WH2UeGjL23XKCt-dE1-ptGv3w2bbvhxw2FZUS1u0fWZBDYrVgC7MBmScpGy4V41DkRPubl9fcpw6dC9ZT_UDYqycUzxAGRzqvBQuzEZC580eOoqgQbJALPK3G0-jcsAotdP8rNba7Mo4GhbE0iVjJODckN/s600/photo_2026-03-05_16-01-14%20(2).jpg
មិនតែប៉ុណ្ណោះ ក្រៅពីអញ្ជើញតារា K-Pop ប្រទេសថៃក៏បានដាក់ក្ដីរំពឹងផងដែរថា នឹងមានអ្នកផលិតមាតិការ និង Influencer បរទេសល្បីៗជាច្រើននាក់មកចូលរួមលេងកម្សាន្តនៅក្នុងកម្មវិធីសង្រ្កាន្ត ហើយវានឹងក្លាយជាផ្នែកដ៏ធំមួយក្នុងអូសទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោកឲ្យធ្វើដំណើរមកកាន់ប្រទេសរបស់ខ្លួន។ ការប្រារព្ធកម្មវិធីសង្រ្កាន្តនេះផងដែរ គឺថៃធ្វើឡើងដើម្បីបង្ហាញទៅកាន់អន្តរជាតិថា ប្រទេសរបស់ខ្លួនគឺជាប្រទេសដែលមានសុវត្ថិភាព មិនមានអ្វីគួរឲ្យបារម្ភក្នុងការមកលេងកម្សាន្តនោះឡើយ បើទោះជាទើបមានសង្រ្គាមជាមួយប្រទេសជិតខាងក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGRez75f_z-1Pv4B988AgSkloAD_wAiGoT5ZuPsMLpPVfXWAzGAVTbo3qlQG4w4RHLQOf7O2VWTNdGqjfPZXw-9uOR_Ws-RVi8Axv6NxZ7yli6zi2HHbhzZmoF71ulmV6B05v91lxxcH9TP1V8O9a14JhPqwzzln7gIvgoWBSX31AVeFZqiUyfeBRsDK9W/s1280/photo_2026-03-05_16-01-14%20(3).jpg
ងាកមកខាងកម្ពុជាដែលជាប្រទេសរងគ្រោះត្រូវបានថៃជិះជាន់ ឈ្លានពាន និងបង្កផលលំបាកឯណេះ ក៏ហៀបនឹងឈានដល់ពេលពេលវេលារៀបចំកម្មវិធីសង្រ្កាន្ត ដែលជាបុណ្យប្រពៃណីដ៏ធំប្រចាំឆ្នាំផងដែរ ប៉ុន្តែមានការយល់ឃើញផ្ទុយស្រឡះពីទស្សនៈរបស់ប្រទេសថៃ ដោយនៅកម្ពុជាឆ្នាំនេះសាធារណជនមួយចំនួនមិនគាំទ្រឲ្យមានការរៀបចំកម្មវិធីកម្សាន្តសប្បាយដូចរាល់ៗឆ្នាំនោះទេ ហើយមតិទាំងនោះភាគច្រើនអះអាងថា ការចំណាយថវិការជាតិទៅរៀបចំកម្មវិធីទាំងនោះគឺជារឿងឥតប្រយោជន៍ ហើយក៏មិនគួររៀបចំកម្មវិធីសប្បាយៗច្រើនពេកនោះដែរ ព្រោះប្រជាជននៅតាមព្រំដែនជាច្រើនកំពុងរងទុក្ខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPMyXx8pFYN7lgyRQz7g9BIUlwHzpVy5oAx73iw-UOUwg8LsXkUPSdofsPtji4Try_5ZzQ9NJUJB9BYrXJSH8Wq_VThvGIda-F8VNFAhdnnyb7tOTOgms3fqRvsuTYDPQpmr9oR4bK55N095yWLh-rOKwUD-0MqNEGAwIkpYFg7K6D6hAXEVJHtyvoWFG/s960/photo_2026-03-05_16-01-14%20(4).jpg
បើតាមប្រសាសន៍របស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញនាពេលខាងមុខនេះ នឹងមិនមានកម្មវិធីបាញ់ទឹក មិនរៀបចំឡានទឹក និងមិនមានការរៀបចំការប្រគំតន្រ្តីសប្បាយៗណាមួយនោះទេ ដោយគ្រាន់តែមានការប្រតិបត្តិពិធីសាសនា រួមជាមួយទំនៀមទំលាប់ស្រង់ព្រះតាមធម្មតាតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbpua3bIdFDX5Q65oJ119KU4hISkZkHTIli0XN1JYdobEVGhyt33aMDrHbyPJCuZ2TEIvLZ4y05TFxQyfW9LB10o7pF0g76s4Grba54pG0G0N6CPqBDmXm2ymYRwvKhNTqjswCRaGHZlpzabO9HAz5033lNmdw7rpeLNEwnGJumdUjkst-aI2WFDqdEwK/s1280/photo_2026-03-05_16-01-14.jpg
ជុំវិញការលើកឡើងនេះ មហាជនជាច្រើនបានបង្ហាញការអស់សង្ឃឹមរបស់ពួកគេថា ប្រទេសកម្ពុជាឆ្នាំនេះមុខជាត្រូវខាតបង់ចំណូលពីវិស័យទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់មិនខាន ដោយសារភ្ញៀវទេសចរភាគច្រើននឹងសម្រុកទៅលេងកម្មវីធីសង្រ្កាន្តរបស់ថៃ ព្រោះមានការផ្សព្វផ្សាយទូលំទូឡាយ និងមានការរៀបចំធំដុំជាង។ តែទោះជាយ៉ាងណា ក៏នៅតែមានការលើកឡើងជាមតិវិជ្ជមានជាច្រើនផងដែរ ដោយបើទោះជាប្រទេសយើងមិនបានរៀបចំកម្មវិធីកម្សាន្តសប្បាយច្រើន ប៉ុន្តែមហាជនលើកទឹកចិត្តឲ្យអ្នកផលិតមាតិកា និង Influencer ក្នុងស្រុកជួយផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីនៃការរៀបចំពិធីបុណ្យចូលឆ្នាំបែបខ្មែរដើម្បីឲ្យពិភពលោកបានដឹង និងជំរុញកំណើនភ្ញៀវទេសចរបរទេសឲ្យមកកម្សាន្តកាន់តែច្រើន៕

ក្រសួងអប់រំ ព្រមានធ្វើតាមច្បាប់ បើមានជនណាធ្វើសកម្មភាពប៉ះពាល់កិត្តិយសរបស់គ្រូ និងមន្ត្រីអប់រំ

0

ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។

ជុំវិញករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។

នៅក្នុងវីដេអូដែលបានចែកចាយលើបណ្តាញសង្គមគេឃើញថា៖” មានបុរសម្នាក់បានធ្វើសកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យ ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន”។

ក្រសួងអប់រំ ចាត់ទុកទង្វើនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រី ទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។

បន្ថែមពីនេះ ក្រសួងក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីដែលមានសកម្មភាពទាំងនេះកើតឡើងម្តងទៀត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។

 

ទីបំផុតលោកជំទាវឧកញ៉ា នឹម វណ្ណៈ ចេញមុខនិយាយហើយក្រោយអ្នកលក់អនឡាញប៉ះទង្គិចគ្នា

0

ថ្មីៗនេះនៅលើបណ្តាញសង្គមអ្នកលក់អនឡាញល្បីៗឈ្មោះបានប៉ះទង្គិចពាក្យសម្តីគ្នាដោយបញ្ចេញសាររៀងៗខ្លួនបង្កឱ្យមានការពិភាក្សាយ៉ាងក្តៅគគុក។ ស្របពេលនេះរឿងនេះរីកសាយភាយលោកជំទាវឧកញ៉ា នឹម វណ្ណៈ បាននិយាយប៉ុន្មានម៉ាត់ឱ្យម្ចាស់ប្រ៊េនដែលឈ្មោះប្រកែកគ្នាឱ្យមានម្ចាស់ការលើខ្លួនឯងជាជាងស្តាប់សម្តីអុចអាលអ្នកដទៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwlEt72qEnTBlqTexG-pzqyV8KhiGMFFcQCw0k9KNDcSZbigMLPf5gWVls94ytqrhvqOnAM5BUpgKLNNVM6xWqapWhApGpsXa7kYtFPJs5HrOnc_QctoI4gHKueTsVI_fjZhq8oFJsb7KXQ8p5CKWtLa0GHcvlTLS4DY6_cBPRl2oX4spbKK3_13Gaah-I/s960/image_2026-03-05_15-38-38.png
ឈានចូលថ្ងៃទី៥ ខែមីនា លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបញ្ចេញសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «តំណាងនាំភ្លើង” មិនមែនជាអ្នករងគ្រោះជាមួយយើងទេ
នៅពេលមានរឿងរកាំរកូសជាមួយដៃគូប្រកួតប្រជែង ឬអតិថិជន មនុស្សជុំវិញខ្លួនមួយចំនួន (តំណាងចែកចាយ ឬអ្នកលើកជើង) ច្រើនតែផ្ដល់យោបល់បែបចាក់សាំងលើភ្លើង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់គេ។ ប៉ុន្តែនៅពេល “ភ្លើងឆេះផ្ទះ” ឬ “ប្រេនបាក់ឈ្មោះ” អ្នកដែលរងសម្ពាធ និងខាតបង់ថវិកាពិតប្រាកដគឺ ម្ចាស់ប្រេន ម្នាក់ឯងគត់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9_lZkQPLKfehyfu2RLJhBE9dqUtcHwjYP2qjyG_4agZ4KPQ2O0NV5naTQw_B3eBQ1hHFvUFNmVSFzoJKF5J0aOFJHfvtM8Rq1XybeOie4MDoDvRlnHOONaTUHft4SiZeA5u1b25stn_nVOlK38-Ir5iNbMK5UF4k-FQMDGsYtFZKK4VcFLA60ir7Rqg1G/s2048/image_2026-03-05_15-41-11.png
លោកជំទាវឧកញ៉ា បន្តថា« មានបញ្ហា មានតែខ្លួនទីពឹងខ្លួន។ ក្នុងនាមជាម្ចាស់ប្រេន ត្រូវមាន ម្ចាស់ការលើអារម្មណ៍៖ កុំឱ្យសម្តីអ្នកដទៃមកបញ្ជាខួរក្បាលយើងបាន។ ការពិចារណាឱ្យវែងឆ្ងាយមុននឹងសម្រេចចិត្តតបត ឬប្ដឹងផ្ដល់ ត្រូវសួរខ្លួនឯងថា តើវាចំណេញដល់អាជីវកម្មយើងក្នុងរយៈពេលវែងដែរឬទេ?»។ លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានសង្កត់ធ្ងន់ថា« មនុស្សដែលពូកែញុះញង់ឱ្យយើងឈ្លោះ ភាគច្រើនគឺជាអ្នកដែលគ្មានអ្វីត្រូវបាត់បង់ ។ ចំណែកយើងជាម្ចាស់ប្រេន យើងមាន “កេរ្តិ៍ឈ្មោះ” និង “ទ្រព្យសម្បត្តិ” ដែលត្រូវការពារ ដូច្នេះមិនត្រូវយកខ្លួនទៅបោកនឹងថ្មតាមការអូសទាញរបស់គេឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28ejTqmsxzhSN72rWTpkisK5-_UdFaexz-6Owydls8qJaTMQu83QRfzUnvDF-MHjVkZSSMgmD23UJi8byX-WMLcHzKh2MRiHrOhsaU2vKc_l0KkXzdc97Y6KaEosEcwwQVfEd1bHIo5jf3rXSmRdtgW8MycTaMcu-j3CPoJijRUmaVdUdUsNT8XeqgxAL/s2048/image_2026-03-05_15-41-14.png
គួរឱ្យដឹងថា មុននឹងមានការបង្ហោះបែបនេះរបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ នៅក្នុងរង្វង់អនឡាញម្ចាស់ប្រ៊េនធំៗដូចជាលោកស្រី ទ្រី ដាណា លោកជំទាវ ឡៃ ស៊ូយៀក និមល និង Ah Pop បានបញ្ចេញសារយ៉ាងក្តៅគគុក។ ដៃគូជំនួញអនឡាញ លោកស្រី ទ្រី ដាណា និង លោកជំទាវ ឡៃ ស៊ូយៀក ត្រូវបានអ្នកលេងបណ្តាញសង្គមគិតថាជាគូបដិបក្ខមានបញ្ហាចម្រូងចម្រាសធំជាងគេ៕

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីកសិកកម្មសម្រាបឆ្នាំ២០២៦

0

ក្រុមហ៊ុនក្រុងប៊ុក រតនគិរីអភិវឌ្ឍន៍កៅស៊ូ សូមជូនដំណឹងដល់សាធារណជន និងក្រុមហ៊ុនអាជីវកម្មដែលមានបំណងផ្គត់ផ្គង់ជីទាំងអស់អោយបានជ្រាបថាក្រុមហ៊ុនយើងខ្ញុំត្រូវការដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់ជីកសិកកម្មសម្រាបឆ្នាំ២០២៦ បរិមាណតម្រូវការមានដូចខាងក្រោម៖

ល.រ ឈ្មោះទំនិញ លក្ខណៈទំនិញ បរិមាណ(តោន)
១ ជី ure កំហាប់ N: 46% កម្រិតសំណើម ≤ 5% ប្រភេទគ្រាប់ 475,00
២ ជីសរីរាង្គ កំហាប់ P2O5 : 15%, កម្រិតសំណើម ≤ 5%, ប្រភេទគ្រាប់ឬម្សៅ 680,00
៣ ជី Kali កំហាប់ K2O: 60%, កម្រិតសំណើម ≤ 5%. ប្រភេទគ្រាប់ 365,00

បរិមាណជាក់ស្តែងនិងពិភាក្សាក្រោយពេលអង្គភាពដេញថ្លៃទទួលបានជោគជ័យ។ ពេលវេលាប្រគល់ទទួលទំនិញតាមផែនការគឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០២៦។ សាធារណជន និងក្រុមហ៊ុនអាជីវកម្មផ្គត់ផ្គង់ជី ទាំងអស់មានបំណងដេញថ្លៃសូមដាក់ពាក្យដេញថ្លៃចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៤ ខែមីនា រហូតដល់ម៉ោង១៥ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ រៀងរាល់ម៉ោងធ្វើការ ឬទំនាក់ទំនងមកអាសយដ្ឋាន៖ ភូមិត្រុំ ឃុំឡាមីញ ស្រុកបរកែវ ខេត្តរតនគិរី ឬតាម Email: krrc1@yahoo.com.vn និងពត៌មានលំអិតសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ផ្នែកភាសារវៀតណាម 0976 599 766; ភាសារខ្មែរ 088 666 2665 ។ សូមអរគុណ!

សេណារីយ៉ូចំនួន ៤ ដែលអាចនឹងកើតមានក្រោយការផ្ទុះឡើងនៃសង្រ្គាមអ៊ីរ៉ង់នៅមជ្ឈិមបូព៌ា

0

ខណៈដែលដែលសហរដ្ឋអាមេរិកកំពុងបើកប្រតិបត្តិការ Epic Fury វា.យប្រហារលើអ៊ីរ៉ង់យ៉ាងខ្លាំងក្លា និងមានការចូលរួមគាំទ្រដោយអ៊ីស្រាអែល ធ្វើឲ្យសង្គ្រាមនៅមជ្ឈិមបូព៌ាក៏រីកធំឡើងៗ និងរាលដាលពាសពេញតំបន់ អ្នកវិភាគស្ថានភាពអន្តរជាតិបានលើកឡើងពីសេណារីយ៉ូចំនួន ៤ ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរប្រព័ន្ធនយោបាយរបស់អ៊ីរ៉ង់ និងមានផលវិបាកយ៉ាងធំធេងសម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0PIfi6ajKfVbuGJHnTqXD_9KK7Dw-iS7mA-b6rfFX54AcvQNHL5FD3j6O6AVz2qzdGM-FUEMb9pA8-bQW0Tf4aGCv5jGb4pyyR-iEP6Eutfp9Joa2w0ovj8GtP0QK5TcGCvK5dmS6sBNlZm9Ls8IIX3_vowrBRtsexAZz3s-b3ngEA2nUeb8kmAcDECO/s1140/photo_2026-03-04_16-09-12.jpg
យោងតាមរបាយការណ៍ដកស្រង់ដែលចេញផ្សាយដោយសារព័ត៌មាន The Guardian កាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញពីសេណារីយ៉ូបួនដែលអ្នកជំនាញបានធ្វើការប៉ាន់ស្មានទុកជាមុន ថាវាអាចនឹងលេចចេញមកនាពេលឆាប់ៗខាងមុខ ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាបន្តកើនឡើងកម្ដៅ។ សេណារីយ៉ូទាំង ៤ នោះរួមមាន៖

១. ការដួលរលំនៃរដ្ឋាភិបាលបច្ចុប្បន្នរបស់អ៊ីរ៉ង់៖ តាមរយៈការផ្ទុះឡើងនៃសង្រ្គាមនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយអាចនឹងឡើងជំនួសថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលវាអាចត្រូវបានគាំទ្រដោយឥស្សរជនប្រឆាំងដែលរស់នៅក្រៅប្រទេស។ រដ្ឋាភិបាលនេះអាចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបើកទ្វារប្រទេសឱ្យមានកិច្ចសហប្រតិបត្តិការជាមួយលោកខាងលិច។ ទោះជាយ៉ាងណា អ្នកជំនាញនិយាយថា សេណារីយ៉ូនេះមិនទំនងជាមានភាគរយច្រើនថាអាចកើតមានទេ ព្រោះកងកម្លាំងសន្តិសុខ និងរចនាសម្ព័ន្ធនយោបាយរបស់អ៊ីរ៉ង់នៅតែមានភាពរឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFCqsCvUzukE32MgUKWCqrA1XqHsVHTXGO3m6l_13_hApwwt02b8-ceQPNWBAAY06ePXfD7v25OvnAv389gdAj81L1zfQHc5gUPDKhZY4jrJwClmZSSBYfvJsG1rUVAKwwx2lXx7GIspj_mVl6hDdlDBX1HZ6lZeo9SKYfSq2Hq5eRL_nn5uWm6KecbeRJ/s1280/photo_2026-03-05_14-43-05%20(3).jpg
២. ថ្នាក់ដឹកនាំអ៊ីរ៉ង់នៅរស់រានមានជីវិត ប៉ុន្តែជ្រើសរើសផ្លូវដើរថ្មី៖ សេនារីយ៉ូនេះចង់សំដៅដល់ភាពជាអ្នកដឹកនាំរបស់អ៊ីរ៉ង់ថានៅតែអាចក្ដោបក្ដាប់អំណាច ប៉ុន្តែជ្រើសរើសរបៀបដឹកនាំផ្សេងតាមរយៈការចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកំណត់សកម្មភាពនុយក្លេអ៊ែរជាថ្មី ខណៈនៅតែរក្សាការគ្រប់គ្រងនៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថា ភាពផ្ទុយពីនេះអាចនឹងកើតមាន ព្រោះថ្នាក់ដឹកនាំអ៊ីរ៉ង់នៅតែចង់ក្រាញ់អំណាច ហើយប្រកាន់យកជំហរតឹងរ៉ឹង ដោយពង្រឹងយុទ្ធសាស្ត្រយោធា និងពង្រីកសមត្ថភាពទប់ស្កាត់របស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc13dpDN60DwXSZdJh21tGrwjAm6c-nDpeyiYWj0z-FksIB2s3iov2rUI3SuqPOwnFljya6phsF5A8Hp5PypgYjbmXD6jER4LTIz8nfOsrBkmGm9kvvcLdCdx2p-HmjMfYmtGbE60SJY4gkzhPJCiVCz2ochyKQwDmXnQCVsq6Cf_wMRzbmt_kMl78r6In/s1200/photo_2026-03-04_16-09-11%20(2).jpg
៣. អ៊ីរ៉ង់នឹងជម្នះនៅក្នុងសង្រ្គាមនេះ ហើយក្លាយជាប្រទេសដឺលរឹងរូសជាងមុន៖ អ្នកវិភាគជាច្រើនជឿថា សេណារីយ៉ូដែលទំនងបំផុតគឺ រដ្ឋាភិបាលអ៊ីរ៉ង់នឹងនៅតែមានជីវិតរួចផុតពីសង្គ្រាម ប៉ុន្តែពួកគេនឹងក្លាយជាប្រទេសផ្តាច់ការជាងមុនកាន់តែខ្លាំង។ ក្នុងករណីនេះ ថ្នាក់ដឹកនាំអ៊ីរ៉ង់អាចបង្កើនការតស៊ូយោធា បន្តការវាយប្រហារដោយមីស៊ីល និងលួចលាក់ក្នុងការបង្កើនល្បឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីប្រើវាការពង្រឹងអំណាច ដែលស្រដៀងគ្នាទៅនឹងយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi43G2gEyiYqwKmnJoeu061EXZG9trdI_kKxZlSOOSYOTUa6NG3EG4e2p-M09VoCVBDHBkDNHuFOA6sFAdVknSSaCHIgm5DSAFYieqUkTEm4mtukmT3OCkK8p8yZ5W4PdwYAotSd_MTD2Yr12KCOJdUSRnsspiih5as5gHLFax73__HdTzz8hUlqZBpWXzv/s770/photo_2026-03-05_14-43-05%20(4).jpg

៤. សង្គ្រាមស៊ីវិល និងភាពវឹកវរ៖ នេះគឺជាសេណារីយ៉ូដែលគ្រោះថ្នាក់បំផុត ដោយសាររដ្ឋាភិបាលអ៊ីរ៉ង់អាចនឹងត្រូវដួលរលំ ប៉ុន្តែមិនអាចរកអាជ្ញាធរមានស្ថិរភាពណាមកជំនួសវាបានទេ។ ស្ថានភាពនេះអាចបង្កឱ្យមានសង្គ្រាមស៊ីវិល ដោយក្រុមជនជាតិភាគតិច កងជីវពល និងក្រុមនយោបាយនឹងប្រជែងគ្នាដើម្បីដណ្ដើមអំណាច។ អស្ថិរភាពបែបនេះក៏អាចបង្កើតការប្រកួតប្រជែងដ៏គ្រោះថ្នាក់លើសម្ភារៈនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការរីករាលដាលជម្លោះនៅទូទាំងតំបន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF_cGbM_IBFbXrpuAe-oH-ig9I0y0_5JxWio0YeyDOjeUl4DRostyTePHNC8pOcFok1yJ-O8FcnbKk0_prTzNg20zrtHkQ8yRPSD1Hw2swG3yFOgZonAInTh_i6AYYLIOZqHR93IwsxbNV9_PBVNjLzW3ZiJNDGJ9S0S_d60t6sjhpwZxPt1Pr1pbSnwCz/s1280/photo_2026-03-05_14-43-04.jpg

សរុបមក អ្នកវិភាគមើលឃើញថាសង្គ្រាមនេះ នឹងអាចនាំឱ្យមានការផ្លាស់ប្តូររបបដឹកនាំ វិធានការសម្របសម្រួល របបផ្តាច់ការកាន់តែរឹងមាំ ឬសូម្បីតែសង្គ្រាមស៊ីវិល ហើយអ្វីដែលគួរឲ្យព្រួយបារម្ភបំផុតគឺរាល់សេណារីយ៉ូនីមួយៗសុទ្ធមានផលវិបាកធំៗដែលប៉ះពាល់ដល់មជ្ឈិមបូព៌ា និងសន្តិសុខពិភពលោកទាំងមូល៕