Home Blog Page 49

Shu Qi ទទួលនាមពីទស្សនិកជនថា «តារាស្រីដែលមិនចេះចាស់»

0

តារាតៃវ៉ាន់ Shu Qi បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងអាកប្បកិរិយាក្មេងជាងវ័យរបស់ខ្លួននៅក្នុងកម្មវិធី Milan Fashion Week។ ស្ថិតក្នុងវ័យឈានចូលអាយុ៥០ឆ្នាំតារាស្រីរូបនេះគឺជាភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍សម្លៀកបំពាក់ជាច្រើន។ វីដេអូនិងរូបថតថ្មីៗរបស់តារាស្រីរូបនេះត្រូវបានចែករំលែកដោយមនុស្សរាប់ម៉ឺននាក់នៅលើទំព័រអ្នកគាំទ្ររបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLfGZKHTee9_OgId3q8lH08bUPBeqRnV7e4GXJE2mWLE7Ip3kGTZHlKsleWshq1ZLy6KDDTcC3V7ECi2fmqpTgrIIUYb09HGrJlOYpMn6TrEgabISkB6iMVmu-2xBIl0v8Y1PG39YyO-NJWkXy1-u9ZVMWQm9XWz9ly9PW55IXsrRO8TZu7R7tV1cxdcM/s1619/image_2026-03-05_08-42-46.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Sohu អ្នកទស្សនាភាគច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមន្តស្នេហ៍ធម្មជាតិ និងអាកប្បកិរិយាប្រកបដោយទំនុកចិត្តរបស់តារាស្រីរូបនេះ។ អ្នកគាំទ្របានបញ្ចេញមតិថា «ខ្ញុំបានឃើញស្ត្រីអាយុ ៥០ ឆ្នាំម្នាក់នៅតែបញ្ចេញភាពទាក់ទាញដូចសិស្សសាលាបែបនេះ» និង «នាងមិនចាំបាច់បង្ខំវាទេ ទឹកមុខ និងស្នាមញញឹមរបស់នាងតែងតែទាក់ទាញ»។ នៅលើ Weibo អ្នកគ្រប់គ្រងរបស់ Shu Qi បាននិយាយថា ខណៈពេលដែល Shu Qi ធ្វើការនៅពេលថ្ងៃ នាងហាត់យូហ្គា និងប្រើម៉ាសនៅពេលយប់ដើម្បីរក្សាសុខភាពរបស់នាង។ បច្ចុប្បន្នម្ចាស់ក្សត្រីសម្រស់រូបនេះគឺជាទូតសុច្ឆន្ទៈសម្រាប់ម៉ាកសម្លៀកបំពាក់ និងគ្រឿងសម្អាងជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYEuP4DSbtRH1rE-P95XXdR-XvW28Enqo3hwmS1kBSrYnHm_CLeoFur2LmzIfh-lQBAxQybBYNgct4ns5_OENJ2yHPVaLtwWTWwi_1cTaMudPGM9zAT-3d4-_hkS-q-LwFijwdlH62EpjLjZdP9e6u3FtlBRh5Re6yee1F952D7UpJduAcl8tKFz0fozi4/s2564/image_2026-03-05_08-42-47.png

Shu Qi បានសម្តែងអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយល្បីល្បាញដោយសារស្នាដៃជាច្រើនខណៈនាងក៏ធ្លាប់សម្តែងនៅក្នុងខ្សែភាពយន្តក្តៅសាច់។ កាលពីឆ្នាំ២០២៥ នាងបានបង្ហាញខ្លួនជាលើកដំបូង ជាអ្នកដឹកនាំរឿងក្នុងខ្សែភាពយន្តមានចំណងជើងថា «Girl» ដោយឈ្នះពានរង្វាន់អ្នកដឹកនាំរឿងល្អបំផុតនៅឯមហោស្រពភាពយន្តប៊ូសានក្នុងប្រទេសកូរ៉េខាងត្បូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zAw4nZeBn7BbT8xh653BHNT8KgP-5QkjtibCA-XB91FkLOas8VJ8SiVlKe3nLDinS6fVtMLy8QhthzjpJLxC3N_XknXm4CGTvsDdPjGtL0hsx-QK17gQ1jEndMpuA5gfgJrNJJxx-Ak3tWm5TVz27uDD42ditdSKuz9IvbbyBfQRwSqb1oG3aPU8kpYD/s2699/image_2026-03-05_08-42-59.png

Shu Qi និង Stephen Fung បានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៦ ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនមានកូននៅឡើយទេ។ ប្រវត្តិរបស់ Shu Qi កាលពីនៅក្មេងគឺតែងតែរងអំពើហិង្សា វាយដំពីម្តាយជារៀងរាល់ថ្ងៃ ខណៈដែលឪពុករបស់នាងជាអ្នកញៀនស្រា។ ចំពោះនាង កុមារភាពដែលខ្វះការយកចិត្តទុកដាក់ និងសេចក្តីស្រលាញ់គឺជារបួសដែលមិនអាចព្យាបាលបាន៕

ឈ្មោះ Wang Churan ត្រូវអូសចូលក្នុងភាពចម្រូងចម្រាស Dilraba

0

ហេតុការណ៍ដែល Dilraba Dilmurat ជាប់គាំងនៅទីក្រុងឌូបៃ បានទាញតារាសម្តែង Wang Churan ឱ្យចូលទៅក្នុងជម្លោះដោយមិនបានគ្រោងទុក។ នៅថ្ងៃទី៥ ខែមីនា Dilraba បានមកដល់ប្រទេសចិនវិញដោយសុវត្ថិភាពហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPBYMfg7azeSJT9VnEhrnBq9Kuc95e_Kcz11hUF3lR4tTzs7EJNi44ywsVXCM8aEv8f4YKr05-vU-aM6v_ysr8B9p3iAe7DI7UBgg37u5bfKPAE-dbvMP-IUJ1_6o77zSoIGpoCL7g7s4ZevmIQA8h-YuVf-pl9srKTljF2ZWah8ntpci90EkO0xbTv4n/s1431/image_2026-03-06_10-45-54.png

Dilraba Dilmurat ដែលជាប់គាំងនៅទីក្រុងឌូបៃ ហើយមិនអាចចូលរួមកម្មវិធី Dior នៅឯ Paris Fashion Week បានកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងឧស្សាហកម្មកម្សាន្តចិន។ទន្ទឹមនឹងនេះដែរ តារាសម្តែងស្រី Wang Churan ក៏ត្រូវបានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាសដោយមិននឹកស្មានដល់ ដោយសារតែវីដេអូមួយអំពីកាលវិភាគផ្ទាល់ខ្លួនរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioys-Zbf5ArE4hXfSDXIM8yHdgfOUZdtbArxN4CZDAPwH9icLFDU8eJsiV-lgZYyRjSObdB6jlb7mtrcaHD6g6NNqblabLiSILaJqQ8teaDv-RmXauvEnE7SNfckSFZ3omQQYjsXrXEX3bemyBgLcALbSQFMGw9TnzieGFkJOkCSMpj6tDxv3pYNbu41j2/s2048/image_2026-03-04_10-40-45%20(2).png
នៅក្នុងវីដេអូប្លក់ចុងក្រោយរបស់នាងអំពីសប្តាហ៍ម៉ូតប៉ារីស ដែលបានបង្ហោះនៅលើគណនីស្ទូឌីយោរបស់នាង Wang Churan បានប្រើឃ្លាថា «ទីក្រុងប៉ារីសមិនមែនជាចំណុចឆ្លងកាត់ទេ» ជាសម្តីបើកវីដេអូរបស់នាង។ ចៃដន្យណាស់ វីដេអូនេះត្រូវបានបង្ហោះភ្លាមៗបន្ទាប់ពីក្រុមគ្រប់គ្រងរបស់ Dilraba Dilmurat បានប្រកាសថានាងជាប់គាំងនៅទីក្រុងឌូបៃដូច្នេះមិនអាចចូលរួមព្រឹត្តិការណ៍នៅទីក្រុងប៉ារីសបានទេ។ សកម្មភាពរបស់ Wang Churan ត្រូវបានបកស្រាយថាជាការ «ចំអក» ដល់ការរៀបចំកាលវិភាគរបស់ស្ទូឌីយោ Dilraba។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGYYt705mguNL9ffoBc2J3cI2g5L1zX9_v3kiWlp6h1uZ82DCz3e_P8VkUST7MCccQXYv_a7HMljkWf1-Ue5W_qgOZaTL7SHQ88cgJM6MaEXTRQ0D8ojgFpppC0NlN-PVehyphenhyphenwnHx7ZIns3i7VOJianxEtfulhyphenhyphenj_xw1W9sy7ZW9TCOmE426L36_QZnChno/s1440/image_2026-03-06_10-45-55.png

អ្នកគាំទ្ររបស់ Wang Churan កំពុងការពារតារាស្រីរូបនេះយ៉ាងខ្លាំងដោយអះអាងថាសម្តីនៅក្នុងវីដេអូប្លក់នេះគ្រាន់តែជាប្រយោគមួយពីខ្សែភាពយន្តល្បី «Sabrina»ហើយមិនមែនសំដៅទៅលើនរណាម្នាក់ជាក់លាក់នោះទេ។
អត្ថន័យដើមនៃឃ្លានោះគឺដើម្បីសរសើរពីភាពទាក់ទាញដ៏ពិសេសរបស់ទីក្រុងប៉ារីស ដោយសង្កត់ធ្ងន់ថាវាជាកន្លែងដែលសមនឹងឈប់សម្រាកដើម្បីកោតសរសើរ មិនមែនជាកន្លែងដែលត្រូវប្រញាប់ប្រញាល់ឆ្លងកាត់នោះទេ។ អ្នកគាំទ្របានបញ្ចេញមតិថា ឃ្លានេះស័ក្តិសមឥតខ្ចោះដើម្បីពិពណ៌នាអំពីដំណើរកម្សាន្តទៅកាន់ទីក្រុងប៉ារីសរបស់ទូតសុច្ឆន្ទៈថ្មីរបស់ Dior គឺ Wang Churan ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMgnBE6VE7ublyt6YWGy-OeYdiECodpwksKTlNsQE7cqobgcyX2VYV6SLZG7HMzWxP6tXLxIGNshm3Lekl9X5AXg93880hAAdaLjYLg8gbr8u_Zo9PpKXkTWu628X8Ls25O1mKU3vjFn8rfgxta5tmN5MD6AGHKQHLdIzpDy1WB9gkfPhbz45j_x_ZnDM2/s1024/image_2026-03-04_10-40-45.png
អ្នកទស្សនាមួយចំនួនជឿថាក្រុមរបស់ Wang Churan មិនយកចិត្តទុកដាក់ក្នុងការបង្ហោះវីដេអូប្លក់ដែលមានសេចក្តីថ្លែងការណ៍នេះនៅពេលដែលពាក្យគន្លឹះ «transit» ដែលទាក់ទងនឹង Dilraba Dilmurat កំពុងពេញនិយម។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនសង្ស័យថាក្រុមរបស់ Wang Churan ទោះបីជាដឹងថាសេចក្តីថ្លែងការណ៍នេះអាចមានភាពចម្រូងចម្រាសក៏ដោយ ក៏នៅតែសម្រេចចិត្ត «ប្រថុយប្រថាន» ដើម្បីទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKO-rRGlZ2f3Vu2YzbHywVhLr2bArpqrvGOEqRDNz7E83d0a8SzEfQeptoSXbBwGvt4Rjx_gkbrLmUqoeIPqDt817sCIjoIlivkXg6yOhNiVt64H8ssDlKGYVbVQElKWFRdMPoqQhUKBFS7UHnycWkb5iZJyYsh9REO3nsOtNeFT7DYP75SVbTXUyTynrE/s1440/image_2026-03-06_10-45-52.png

ទាក់ទងនឹងស្ថានភាពរបស់ Dilraba Dilmurat នៅរសៀលថ្ងៃទី ៥ ខែមីនា ក្រុមការងាររបស់តារាស្រីរូបនេះបានប្រកាសថា នាងបានវិលត្រឡប់ទៅប្រទេសចិនវិញដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ រលកនៃការរិះគន់ពីអ្នកគាំទ្រដែលដឹកនាំទៅលើក្រុមហ៊ុនគ្រប់គ្រងរបស់នាងគឺ Jiaxing Media មិនទាន់ថមថយនៅឡើយទេ៕

សង្គ្រា.មកាន់តែរាលដាលខ្លាំងឡើង! អ៊ីរ៉ង់វាយប្រ.ហារអាកាសយានដ្ឋានអន្តរជាតិ Nakhchivan របស់អាស៊ែបៃហ្សង់

0

ដ្រូនអត្តឃា.តរបស់អ៊ីរ៉ង់ចំនួន២គ្រឿងបានវាយប្រ.ហារអាកាសយានដ្ឋានអន្តរជាតិ Nakhchivan នៅទីក្រុង Nakhchivan ប្រទេសអាស៊ែបៃហ្សង់ដែលមានព្រំដែនជាប់អ៊ីរ៉ង់ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បណ្តាលឱ្យខូចខាតអគារអ្នកដំណើរ និងមនុស្សរងរបួស២នាក់ ។ នេះជាការកើនឡើងភាពតានតឹងក្នុងតំបន់ ដែលធ្វើឱ្យអាស៊ែបៃហ្សង់ថ្កោលទោ.សអ៊ីរ៉ង់បំពានច្បាប់អន្តរជាតិ និងប្រកាសរក្សាសិទ្ធិវាយប្រ.ហារតបតរវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_C4y682mZkVrO7hXTC03j9IvN6_tP4qe3Do8_pkqanuygBElzciWX5o8SxG1KKYUfJ_E4Rut0-oz2XJrc_EmUhDQq__1wX6om8iV1psauSoUV2NDIBXz30JGK3WvrWoEnJ0tISRF2NFtedC0UJUWzYN-iaqXQqV80fzNm0pKn1mRHGB05PnF6sdvpzLFJ/s553/photo_2026-03-07_08-24-54%20(2).jpg
បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាបើកការវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឱ្យអ៊ីរ៉ង់សងសឹកដោយកំណត់គោលដៅវាយប្រហារទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់មជ្ឈិមបូព៌ាដែលមានមូលដ្ឋានកងទ័ពអាមេរិក រួមទាំងរាលដាលដល់ប្រទេសតួកគី ហើយចុងក្រោយ ក៏រាលដាលដល់ប្រទេសអាស៊ែបៃហ្សង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi57rUZ_R8xVZ8ygS1pFlnZG4w7bqCrIMpbF0YvQ8jrR_GfQAcFW-Zm6rNsmo9AwyVqri9CXcjQaZv_jChqsEtt1jCn3ejjmyzyGhol1bRRBRW6_I_zOsNTVXI09BYvBi2oqPPxoZcQDe1JX_S0oM4L9HMPebbcXNc5lJaV0Enbf-W-SG2z7uBTgdG7hyNU/s900/photo_2026-03-07_08-24-54.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែមីនា ដ្រូនអ៊ីរ៉ង់១គ្រឿងបានវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Nakhchivan នៅទីក្រុង Nakhchivan ប្រទេសអាស៊ែបៃហ្សង់ បណ្តាលឱ្យមនុស្ស២នាក់រងរបួស រីឯដ្រូន១គ្រឿងវាយប្រហារចម្ងាយប្រមាណ១គីឡូម៉ែត្រពីអាកាសយានដ្ឋាន ។ ក្រោយកើតហេតុ អាជ្ញាធរបានជម្លៀសគ្រូបង្រៀន និងកូនសិស្សចេញពីសាលារៀនជាច្រើនដែលមានទីតាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Nakhchivan ដែលធ្វើឱ្យអាស៊ែបៃហ្សង់ព្រមានសងសឹក និងកោះហៅមន្ត្រីស្ថានទូតអ៊ីរ៉ង់មកស្រាយបំភ្លឺ ។

ចំណែកអ៊ីរ៉ង់បដិសេធថា ខ្លួនមិនបានវាយប្រហារចូលទឹកដីប្រទេសអាស៊ែបៃហ្សង់ទេ ខណៈការវាយប្រហារផ្សេងទៀតរបស់អ៊ីរ៉ង់រាលដាលទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ ដើម្បីសងសឹកប្រតិបត្តិការវាយប្រហារផ្លូវអាកាសរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល ដែលចាប់ផ្តើមកាលពីចុងខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0b-6dEx8o9sp9TeZxtsnYQMrhkOVRSMXBuRhVpugcwaEptWwCeVOYSCPzYiUy-VoK62l2R9HPsRng9cPkSYVzRmATS8O365B6pJOkBqOwTz9D2GX5-2WGLNr58_xZismWyyzA3vbGouuvatXat_op2S9u74S3ePBbrow-83CbXqqkh58UAJGKWTawE9wN/s800/photo_2026-03-07_08-24-55%20(2).jpg

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាស៊ែបៃហ្សង់ ដ្រូនទាំង២គ្រឿងនេះត្រូវបានបញ្ជូនពីអ៊ីរ៉ង់មកកាន់ទីក្រុង Nakhchivan ប្រទេសអាស៊ែបៃហ្សង់ ។ ដ្រូន១គ្រឿងសំដៅមកកាន់អគារអ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិ Nakhchivan បណ្តាលឱ្យខូចខាតអគារ រីឯដ្រូន១គ្រឿងទៀតសំដៅមកកាន់សាលារៀននានាក្នុងភូមិឆេខារ៉ាបាត និងមានមនុស្សរងរបួស២នាក់ ។

បន្ទាប់មក អាស៊ែបៃហ្សង់បានអញ្ជើញមន្ត្រីស្ថានទូតអ៊ីរ៉ង់នៅទីក្រុង Baku មកស្រាយបំភ្លឺ និងតវ៉ាប្រឆាំងការវាយប្រហារនេះជាការរំលោ.ភបំពានលើបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងបង្កើនភាពតានតឹងក្នុងតំបន់ ។ អាស៊ែបៃហ្សង់ប្រកាសរក្សាសិទ្ធិវាយប្រហារតបតរវិញ និងអំពាវនាវឱ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់បញ្ជាក់ពីហេតុការណ៍នេះឱ្យបានឆាប់ ហើយអាស៊ែបៃហ្សង់នឹងចាត់វិធានការបន្ទាន់ដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXlE99x43czwho_kT5JgSIsUpV3OAjGyAwGA2Z_VBvl6Wu0SApSDdrzzHM0x0tm-jzkiTbXKqyIfh4-iS170RNu_S2TStzuSwBKv0-8RXUSgght90HRlOGHLTKyXxARKf8GwCET8cbn5Td8M5n6hQxEId2w5OxM9w3NqusuvE_ZBNpIST80p7-iM49NOyb/s1280/photo_2026-03-07_08-24-55.jpg
គួរបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីល និងដ្រូនទៅកាន់ប្រទេសផ្សេងៗដែលមិនជាប់ពាក់ព័ន្ធជាមួយសង្គ្រា.មអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ប្រកាសធ្វើប្រតិបត្តិការកងទ័ពវាយប្រហារសងសឹកលើទីតាំងនានានៅអ៊ីស្រាអែល ព្រមទាំងមូលដ្ឋានកងទ័ពអាមេរិកនៅប្រទេសបារ៉ែន ហ្ស៊កដានី កាតា គុយវ៉ែត អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត ហើយការវាយប្រហាររាលដាលដល់តួកគី និងអាស៊ែបៃហ្សង់ ៕

Trump ព្រមានបើកការវាយប្រ.ហារគុយបា បន្ទាប់ពីបញ្ចប់សង្គ្រា.មនៅអ៊ីរ៉ង់

0

សង្គ្រា.មជាមួយប្រទេសអ៊ីរ៉ង់មិនទាន់បញ្ចប់ផង ពេលនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានវាយប្រ.ហារប្រទេសគុយបាមួយទៀតបន្ទាប់ពីបញ្ចប់សង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ា ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់គុយបា ដោយគ្រាន់តែរង់ចាំពេលវេលាមកដល់ប៉ុណ្ណោះ ។ លោកថា អាមេរិកដាក់សម្ពាធសេដ្ឋកិច្ច និងត្រៀមប្រើប្រាស់កម្លាំងកងទ័ពដើម្បីផ្តួលរំលំរបបកុម្មុយនិស្តគុយបា ដែលធ្វើឱ្យពិភពលោករង់ចាំមើលថា តើគុយបានឹងក្លាយជាគោលដៅវាយប្រ.ហារបន្ទាប់ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhit0xgr_iFzWEoHpOBoTgowGveG9zuaNvJBuIjh317u38oMYdbCvEDN8XrA5QCv_-S69FfIniDVgkkVm_KSmWNHlNvoOUtghoYoA5awZajQ9MnufwaNbfeUUkKQtxLhpuW9QPexVtLS5co2CACQpeWXzon9FzFj2opiyuI5OKl4IxOyVsMNIPB6spFQ4MA/s770/photo_2026-03-07_08-17-08.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោកប្រធានាធិបតី Trump បានប្រកាសនៅសេតវិមានថា គុយបា គឺជាគោលដៅដែលអាមេរិកត្រូវវាយប្រហារបន្តទៀតដើម្បីផ្តួលរំលំរបបកុម្មុយនិស្តបន្ទាប់ពីបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ ហើយលោកបានសរសើររដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលបានដាក់សម្ពាធសេដ្ឋកិច្ចគុយបាយ៉ាងខ្លាំង ។

លោកប្រធានាធិបតី Trump បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការផ្លាស់ប្តូរគ្រប់គ្រងនៅប្រទេសគុយបា គឺគ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ គឺការវាយប្រហារគុយបានឹងធ្វើឡើងភ្លាមៗបន្ទាប់ពីរដ្ឋាភិបាលអាមេរិកបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5B4onlwkbfucAoGMbynxcM76CKl-AnFzphH5JLDhOBi0K74juUTwotHN1f9BLkFrhzKM5_epZuLYUvemC60lP7bppKaO3AMiUmGO00V1LcrFhTdUedsBvQNKyOmH9y-Opwzsg1ff5ysmpYFUVHTmWr7HfIjEqVQdZYmvzaYhVFg9Qoq8urfRC1JdBvLlu/s1280/photo_2026-03-07_08-17-09%20(2).jpg

ក្នុងពេលទទួលស្វាគមន៍ក្រុមបាល់ទាល់ Inter Miami នៅសេតវិមានកាលពីថ្ងៃទី៥ ខែមីនា កន្លងមក លោកប្រធានាធិបតី Trump បានអរគុណរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលបំពេញតួនាទីយ៉ាងល្អក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគុយបា ដើម្បីដាក់សម្ពាធរដ្ឋាភិបាលកុម្មុយនិស្តឱ្យដួលរលំ ។

លោកថា ស្ថានការណ៍នៅប្រទេសគុយបាកំពុងតែដំណើរការតាមផែនការរបស់លោក ជាពិសេស បន្ទាប់ពីអាមេរិកបានឃុំខ្លួនលោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា ដែលធ្វើឱ្យប៉ះពាល់ដោយផ្ទាល់លើការនាំចេញប្រេងឥន្ធនៈពីវេណេស៊ុយអេឡា ដែលទ្រទ្រង់សេដ្ឋកិច្ចគុយបា ។ ការខ្វះខាតថាមពល និងធនធានយ៉ាងធ្ងន់ធ្ងរនេះធ្វើឱ្យលោកជឿថា គុយបាកំពុងជិតរលាយនាពេលឆាប់ៗ ដូច្នេះ អាមេរិកនឹងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់សិន បន្ទាប់មក ដល់វេនគុយបា គ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga2Yny2-iSyZ5ViIRpFzxSYF4G1yuL2L4gy1gNyA2Br87RPU-47R7wW5iisdO11KKyhFqNIa_IGbdbLZf7y_jXfAOgela-bfqgdxtTqMCZrSjb_Bbp93gBTpbS3ZYvUUwnLSqm1HXIn4Q3_ALRpIcl0qa_ufSCILvQVCeVdol3yUViz-1nrzwLhUu2AuCc/s1200/photo_2026-03-07_08-17-08%20(2).jpg

មេដឹកនាំអាមេរិកក៏បានបង្ហាញពីទំនុកចិត្តលើសមត្ថភាពកងទ័ពអាមេរិកផងដែរ ព្រមទាំងលើកឡើងពីប្រតិបត្តិការ «Midnight Hammer» នៅអ៊ីរ៉ង់ថា កងកម្លាំងអាមេរិកអាចធ្វើប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាព ហើយលោកមានផែនការប្រើប្រាស់ប្រតិបត្តិកងទ័ព «Midnight Hammer» នេះ ដើម្បីសម្រេចគោលដៅក្នុងការវាយប្រហារគុយបា ។

គួរបញ្ជាក់ថា គុយបា (Cuba) កំពុងតែប្រឈមនឹងការគ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ហើយប្រធានាធិបតីគុយបា លោក Miguel Díaz-Canel ត្រៀមខ្លួនចរចាជាមួយអាមេរិកគ្រប់ប្រធានបទ ប៉ុន្តែសំណូមពរអាមេរិកកុំដាក់សម្ពាធ ឬកំណត់លក្ខខណ្ឌ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglpoqrGqPPQy_BhvZyGv6rpPPnx0CPRwDUa34ssXoIkXXZO6-eLYTMQqGfOIq1dx_95c1gRC5ZaVquwuEzOFaINhS7JVIdUkycDfKjiRjv-4uqGeV-b30AwWYSt0bWq8raVcqK84tYHTzFR5RO6qR4mzvTQqLkyV4Zb8EeOqX0tubnbxUqkXvmVIffbVIc/s1280/photo_2026-03-07_08-17-09.jpg

ចិននឹងបញ្ជូនបេសកជនពិសេសទៅជួយពន្លត់ភ្លើងសង្គ្រា.មនៅតំបន់មជ្ឈិមបូព៌ាឆាប់ៗនេះ

0

ឆាប់ៗនេះ ចិននឹងបញ្ជូនបេសកជនពិសេស១រូបទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីប្រើប្រាស់វិធីការទូតត្រជាក់ពន្លត់ភ្លើងសង្គ្រា.មដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅ ។ ការប្រកាសបញ្ជូនបេសកជនពិសេសចិនទៅកាន់តំបន់ដ៏ក្តៅគគុក មិនមែនគ្រាន់តែជាការទូតធម្មតានោះទេ ប៉ុន្តែគឺជាការបោះជំហ៊ានបំពេញតួនាទីជាអ្នកពន្លត់ភ្លើងក្នុងយុទ្ធសាស្ត្រដែលចិនធ្លាប់ទទួលបានជោគជ័យកន្លងមក ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រសួងការបរទេសចិននឹងបញ្ជូនបេសកជនពិសេសបម្រើការងារផ្នែកមជ្ឈិមបូព៌ា លោក Zhai Jun ទៅកាន់តំបន់មជ្ឈិមបូព៌ានាពេលឆាប់ៗនេះ ដើម្បីពន្លត់ភ្លើងសង្គ្រាមដែលកំពុងតែឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយពេលធ្វើសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិននឹងបញ្ជូនបេសកជនពិសេស លោក Zhai Jun ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីជួយសម្របសម្រួលកាត់បន្ថយស្ថានការណ៍តានតឹង ពីព្រោះសង្គ្រាម និងការប្រើប្រាស់កម្លាំងកងទ័ពមិនអាចដោះស្រាយបញ្ហាបានឡើយ ។ ការចរចា និងដោះស្រាយបញ្ហាតាមរយៈការទូត គឺជាវិធីត្រឹមត្រូវក្នុងការបញ្ចប់ជម្លោះ ហើយចិននឹងបន្តទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងភាគីជម្លោះ ដើម្បីឈានទៅឯកភាពគ្នារកដំណោះស្រាយ ។

អ្នកសារព័ត៌មានសួរថា ការវាយប្រហារអ៊ីរ៉ង់ពីសំណាក់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង តើចិននឹងចាត់វិធានការដូចម្តេចដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង និងមានផែនការអ្វីសម្រាប់ថ្ងៃអនាគត?

អ្នកស្រី Mao Ning ឆ្លើយថា ចិនបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៅមជ្ឈិមបូព៌ានាពេលបច្ចុប្បន្ន មុននេះ ចិនបានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅគ្រប់ភាគី គឺរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានទូរស័ព្ទជជែកផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចំនួន៧ប្រទេស រួមមាន ៖ រុស្ស៊ី អ៊ីរ៉ង់ អូម៉ង់ បារាំង អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីផ្លាស់ប្តូរទស្សនៈគ្នា ។

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ជំរុញឱ្យភាគីទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ, ប្រឆាំងការប្រើប្រាស់កម្លាំងកងទ័ពតាមអំពើចិត្ត ដែលបំពានច្បាប់អន្តរជាតិ និងបញ្ឈប់ប្រតិបត្តិការជាបន្ទាន់ ដោយត្រឡប់មករកការចរចាគ្នាកុំឱ្យជម្លោះកាន់តែរាលដាលខ្លាំង ។ ក្រៅពីនេះ ចិនអំពាវនាវឱ្យគ្រប់ភាគីជម្លោះការពារជីវិតជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធពីការវាយប្រហាររបស់កងទ័ព ។

ចិនជឿជាក់ថា ការធ្វើសង្គ្រាមមិនមែនជាដំណោះស្រាយឡើយ ចិននឹងបញ្ជូនលោក Zhai Jun បេសកជនពិសេសបម្រើការផ្នែកមជ្ឈិមបូព៌ា ធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានាពេលឆាប់ៗ ដើម្បីពន្លឿនការកាត់បន្ថយស្ថានការណ៍តានតឹង ។ រីឯព័ត៌មានលម្អិតផ្សេងៗពីការធ្វើដំណើររបស់បេសកជនពិសេសរូបនេះ នឹងជូនដំណឹងនាពេលក្រោយ ៕

សកម្មភាព Minzy ធ្វើឱ្យទស្សនិកជនគិតថានាងឈរខាង Sandara Park

0

ថ្មីៗនេះ Park Bom សមាជិក 2NE1 បានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយដោយនាងបានចោទប្រកាន់ថាសមាជិករួមក្រុម Sandara Park ជាអ្នកញៀនថ្នាំតែក្រុមហ៊ុនបានយកនាងជាខែលមកបិទបាំងជំនួសវិញ។ Sandara បានបដិសេធការចោទប្រកាន់នេះនៅលើ Story IG និងបានជូនពរឱ្យនាងល្អប្រសើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN9QF_K8S4JzlihfE8-JJUxPj5jK_muA7Hn4X4HJH9o3Jo5xQBSZjqxCcLQg3fE5XIq384YX4NGIJINvuKNQM87BRtGYx-2xcIXSDviJ3YaNu0L3UixKLpDD9jVMFN78Yopn_uLP5Ru1PiwZTsr_kGoM5TAmla0atXiUMHvuA-4yeXj1zLwn36Y32Jsi-t/s880/image_2026-03-05_13-33-20%20(2).png
ដំបូងឡើយ Minzy មិនបានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរវាង Park Bom និង Sandara Park ទេ ហើយក៏មិនត្រូវបានលើកឡើងអ្វីទាំងអស់នៅក្នុងលិខិតសរសេរដោយដៃដែល Park Bom បានបង្ហោះដែរ។ ទោះជាយ៉ាងណាស្របពេលមានរឿងចម្រូងចម្រាសនេះ Minzy បានធ្វើចលនាមួយដែលដូចជាបន្ថែមសាំងនៅក្នុងភ្លើងបង្កឱ្យមានភាពវឹកវរពាសពេញអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9MhiBFrmOzCHEfhOsDiyBDQ67y-9v-CcVZcK2VeE3l7HgcgaNSD7KbCHLizqiwEDtXISPFxwoaaqSkIlSbY0KPwLdnbTJ6IUZfBkj3yM7fDSIWgA4_-nnJUG60JlKJdjHjkncfmdkvc5LDCsXr06j8uHcPRpSzC39KIG6sr8qpcEh8KoKG6fDy8aJ7Enq/s892/image_2026-03-05_13-33-20.png
នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង Minzy បានចែករំលែករូបថតរបស់នាងជាមួយ Dara និងសមាជិកនៃក្រុមចម្រៀងដ៏ពេញនិយមពីរគឺ WINNER និង IKON ។ សកម្មភាពនេះ ទាំងប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជនបានសន្និដ្ឋានថា Minzy បានជ្រើសរើសខាង Sandara Park យ៉ាងច្បាស់លាស់នៅក្នុងជម្លោះថ្មីៗនេះដែលបានឆក់យកការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន។ ពីមុន Park Bom ក៏បាន unfollow Minzy និងសមាជិកដទៃទៀតនៃក្រុម 2NE1 ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXA2YIjkDK07NQnMCAY-bPnAPmRhmNf2eM4bWhc13nz0MsIHK9KXsZ62J0NVHKmeB3ELWUS5oMEe7lHlZssL14oho5L_DoWtfxAS7Jop77j-F0ckVogOTTkgZ7WFVOj9Uunhs99YH9U6DB_RKGt0x-WJ7uroYOn3KY3LT6d4zqJGzKK7yeIjCEVCRWXz_/s1350/SnapInsta.to_468985682_928385709246342_8268316825250341053_n.jpg

ដោយផ្អែកលើសកម្មភាពចម្រូងចម្រាសទាំងអស់របស់សមាជិកក្នុងរយៈពេលកន្លងមក សាធារណជនមិនអាចជួយអ្វីបានក្រៅពីមានអារម្មណ៍សោកសៅដែលបានឃើញមិត្តភាពដ៏ស្រស់ស្អាតរបស់ក្រុមចម្រៀងដ៏ល្បីល្បាញ 2NE1 ដែលកំពុងដួលរលំ និងបែកបាក់គ្នាបន្តិចម្តងៗតាមពេលវេលា។ ធ្លាប់ជាក្រុមដ៏ជិតស្និទ្ធមួយក្រុម ដែលបានដណ្តើមយកកំពូលនៃ K-pop ជាមួយគ្នា ឥឡូវនេះ 2NE1 បានបែកបាក់ជាក្រុមៗ និងបានចូលរួមក្នុងការប្រយុទ្ធគ្នារហូតដល់ចំណុចដែលបង្កឱ្យមានភាពចលាចលពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមអាស៊ី៕

តើមានវិធីណាខ្លះដើម្បីបន្ទុំផ្លែស្វាយឱ្យទុំបែបធម្មជាតិឆាប់បានបរិភោគ?

0

តើមានវិធីអ្វីខ្លះអាចបន្ទុំផ្លែស្វាយឱ្យទុំឆាប់ៗតាមបែបធម្មជាតិ និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ ដោយពុំចាំបាច់ប្រើប្រាស់ថ្មស្អុយ ឬសារធាតុគីមីផ្សេងៗដែលនាំឱ្យប៉ះពាល់សុខភាព ។ វិធីបន្ទុំផ្លែស្វាយឱ្យទុំឆាប់ៗតាមបែបធម្មជាតិអាចអនុវត្តបានច្រើនវិធី និងងាយស្រួលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik0Z96LxAKiNDRnnzakTe9mubgu9ityFzZzKlXlgNI44BwtWq9YgJQuaR8nuV8QapuzmthvUZKFsSgqICu6_cLS_0n5f3erkjrOcrpgmXbqACpr3j7c6-SBKCTtbRC6romeMBgohJbuqPHc8Cj1SOFBoBHaQ-WE2x9Z_gkNNJYPheCpKveX-CVk0iZBJ9Q/s612/photo_2026-03-06_15-40-28.jpg

ផ្លែស្វាយអាចទុំដោយខ្លួនឯងបន្ទាប់ពីបេះពីដើម ពីព្រោះវាបញ្ចេញឧស្ម័ន Ethylene គឺជាអរម៉ូនរុក្ខជាតិដែលជំរុញឱ្យស្វាយឆាប់ទុំ ។ ហេតុនេះ ប្រសិនបើយើងរក្សា ឬបង្កើនបរិមាណឧស្ម័ន Ethylene នៅជុំវិញ វានឹងជួយជំរុញឱ្យស្វាយទុំឆាប់ៗ ដោយពុំចាំបាច់ប្រើប្រាស់សារធាតុគីមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvWx7avNdR_fAZKhSHwz5RYBCDq6kdaJPrcV9mLLSndyv7iXCQcEqdqjCFzGYRMJlcnjTj05XM8Pn6v6l_kwGxlVhi3_lewWfcF5BUJjbqsQPVdwqouKaKFqDn7yG0XcROxWHjB9iUeLd4FcNh3TcfI8n_xV5L9U9KglWKnwCce66LySrFymhEPf1VZN1w/s1024/photo_2026-03-06_15-40-28%20(2).jpg

ទាំងនេះគឺជាវិធីបន្ទុំស្វាយងាយៗតាមធម្មជាតិ ៖

១-ដាក់ស្វាយក្នុងថង់ក្រដាស ឬរុំក្រដាសកាសែត ៖ វិធីនេះទទួលបានផល និងមានប្រសិទ្ធភាព ដោយការយកស្វាយមកដាក់ក្នុងថង់ក្រដាស ឬយកក្រដាសកាសែតមករុំក៏បាន បន្ទាប់មក យកស្វាយទៅដាក់ក្នុងបន្ទប់ ហាមដាក់ក្នុងទូរទឹកកក ។ ថង់ក្រដាសនឹងជួយរក្សាឧស្ម័ន Ethylene នៅជុំវិញស្វាយ ធ្វើឱ្យវាទុំក្នុងរយៈពេលចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhxhaLTmVreel3FXa2L4y1eHHwvwwetUMCx1Z7YG6Hxn6lkDjgaGkJC31L2f7jcLqlFs0qZzoOSS5YC5buZPtXiBR7-xkSEfnBYejNQb_w_3azWwczrLTSCO4osGV9AULs11E2-wF_X639bMJAhbusaS66O83InSSxiOWnHOi8spmtBzC3N417EoawXcOs/s1280/photo_2026-03-06_15-40-27.jpg
២-ដាក់ស្វាយជាមួយចេកទុំ ឬផ្លែឈើទុំផ្សេងៗ ៖ ចេកទុំនឹងបញ្ចេញឧស្ម័ន Ethylene កម្រិតខ្ពស់ ហើយវាជួយពន្លឿនឱ្យស្វាយឆាប់ទុំ ។ ចូរដាក់ស្វាយជាមួយចេកទុំក្នុងថង់ក្រដាសជាមួយគ្នា រួចហើយបិទមាត់ថង់ក្រដាសកុំឱ្យជិតពេក និងយកដាក់ក្នុងបន្ទប់ ដែលវិធីនេះជួយឱ្យស្វាយទុំចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJqH-SlmufWnAzNqxZjir4_6ImgxpUpJ_hN5TMUmGwTruAnBJ8Ph5bLAaB8ppGwIAfGf7kxBrpGUPxsXKRXPqvHumipaEgCQtoJhVKON2Kc58SpG9_yXNlNj0ekwnyon3xNoEHhDBB4dJGgjeYVyRQwhUhn27WCXoMqh1F5sRtk7dqClDgh_1YI-nddmFo/s569/photo_2026-03-06_15-40-27%20(2).jpg

៣-ដាក់ស្វាយក្នុងធុងផ្លាស្ទិកធំៗ ៖ បើគ្មានថង់ក្រដាសទេ យើងអាចដាក់ក្នុងធុងផ្លាស្ទិកធំៗជំនួសបាន ប៉ុន្តែកុំបិទគំរបធុងជិតពេក កុំដាក់ក្រោមកំដៅថ្ងៃក្តៅខ្លាំង ហើយធុងផ្លាស្ទិកត្រូវមានប្រហោងតូចៗដើម្បីឱ្យខ្យល់ចេញ-ចូល ។ វិធីនេះក៏ជួយឱ្យស្វាយទុំឆាប់បានបរិភោគផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxClH3KmbC1qo9VJQuH43yJ1gjQ3vZUt5-UaU5bUe13yuuznk_q8W0TKhdqiZeMwKEYkrHiesFL2TIZT38_6CpkzC_GuY3Q0KUe8-x0FzGVnq_9VLLjqsk0oGG1xygyC2kmHSTf2TE5yBmqWEQ8EQYlUEtL_XBWIBxDTfK3oktruKbzS4T-Roi95HKkZTE/s960/94123007_108364337520256_1819740848330375168_n.jpg

សរុបមក យើងអាចបន្ទុំស្វាយឱ្យឆាប់ទុំតាមបែបធម្មជាតិដោយងាយស្រួល ដោយគ្រាន់តែដាក់វាក្នុងថង់ក្រដាស, រុំក្រដាសកាសែត, បន្ទុំជាមួយចេកទុំ, ដាក់ក្នុងធុងផ្លាស្ទិកធំៗ និងដាក់ក្នុងបន្ទប់ដែលមានសីតុណ្ហភាពមិនក្តៅពេក មិនត្រជាក់ពេក ។ គ្រាន់តែអនុវត្តតាមវិធីនេះធានាថា ស្វាយនឹងឆាប់ទុំមានរសជាតិផ្អែម សុវត្ថិភាព មិនចាំបាច់ប្រើប្រាស់សារធាតុគីមីជួយពន្លឿនការបន្ទុំនោះទេ ៕

នាយព្រែក ជាមនុស្សដំបូងហៅ ក្តិប ចូលថតកំប្លែង

0

ក្តិប គឺជាក្មេងម្នាក់ដែលមានដុងសិល្បៈល្បីនៅលើបណ្តាញសង្គមរហូតមានឱកាសសម្តែងកំប្លែងខ្លីជាច្រើនជាមួយនឹងនាយព្រែក រួមទាំងធ្លាប់ថតជាមួយនឹង រ៉េននី ដារ៉ា ផងដែរ។ ទោះបីជាវ័យក្មេងតែ ក្តិប គឺបានជួយរកប្រាក់ទំនុកបំរុងគ្រួសារ ខណៈ នាយព្រែក គឺជាមនុស្សដំបូងដែលហៅ ក្តិប បានថតកំប្លែងជាមួយគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzigdiDcdPz7qGDah7PEJu1fpcE0oiJ6ouON5a9alLHYm6TikEpi8iLczF026CVGXbosCm1I5GMu4MHVkt5r8DzFulsWrJFBiiFWvDKIjPm1NqIkxQDtR5nJGAb_HJxmens3nYlQPglOdMdWCVlv1lifMtjsrNQtw79RMSsR-kALaCTZ6Qryw-ckJJm5DI/s1126/image_2025-05-02_08-38-07.png
តាមរយៈកម្មវិធី «អ្នកជិតខាង» នាយព្រែក បាននិយាយថាលោកបានឃើញ ក្តិប នៅតាមបណ្តាញសង្គមទិកតុកហើយក៏បានហៅមកថតកំប្លែងដែលពេលនោះពុំទាន់មានអ្នកថតកំប្លែងណាហៅក្តិបថតនោះទេ។ ជាមនុស្សដំបូងដែលផ្តល់ឱកាសក្នុងការថតកំប្លែង ក្តិប បាននិយាយថាពាក្យសម្តីរបស់ នាយព្រែក គឺជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlnrivhbDw2ivZsKf15IaDV555tuFmjDfKWSHMWV6LBxP29xtnqZUILpjbgzs54Q98ke12VJ-0BCUpu0y6zusBNT_-vNaf-Pt4SKWGyFJX2NIs4FfAWu_nrXD4nKqinkLnQLknNivmDoikLADLtxvQw0s5Q9WzTEpuBCqiGtqvFsKzvc7X2vqQDWVarrN/s2048/image_2026-03-06_10-09-10.png

ក្តិប បានរៀបរាប់ថាដំបូងឡើយរូបគេគឺជាអ្នកដើរតាមសម្អាងការ ហើយមានពេលមួយបានថតវីដេអូដោយនិយាយថាឆ្ងាញ់ណាស់ៗៗរហូតមានគេស្គាល់និងល្បីដល់សព្វថ្ងៃនេះ។ ចំណែកឯ នាយព្រែក ក៏បានឃើញ ក្តិប តាមរយៈវីដេអូនោះដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDhivHSwq9s2VLJEPG4l5HTD7xUhyphenhyphenlsAmV7vEv8BnO1QBvYrxRo1m1yyKbbbmFmo0MXkwJiRPDTvGWhVlUxf_547gQb5l0qQvh_TsDenS1aMqH-DcunHRAoIeriSYBlQZL2Fgib5oQuBs4DwaUHSznMAeX4O0nQgVCvLPn2mC1YzasCwU9aywYE8bKxB3h/s2048/image_2026-03-06_10-09-11.png
គូសបញ្ជាក់ថា កន្លងមកនាយព្រែក ធ្លាប់ផ្អាកហៅ ក្តិប មកថតកំប្លែងរយៈពេលជិត១ឆ្នាំដោយសារតែ ក្តិបមកថតប៉ុន្តែមកដេកដាស់មិនងើប និងចំណុចមួយចំនួនទៀត។ លើសពីនេះទៅទៀតការផ្តល់ឱកាសនេះដែរនាយព្រែកបានទូន្មាន ក្តិប កុំឱ្យប្រកាន់ភ្ជាប់អត្តចរិតឆ្មើងឆ្មៃជាមួយនឹងអ្នកគាំទ្របន្ទាប់ពីមានមតិយោបល់ពីសាធារណជនថា ក្តិប មានចរិតក្រអើតក្រទមវាយឬកជាមួយនឹងទស្សនិកជន៕

ខ្សែភាពយន្ត Zhang Linghe និង Tian Xiwei ធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ខ្លាំង

0

ខ្សែភាពយន្ត «Pursuit of Jade» ឬ Zhu Yu ដែលសម្តែងដោយ Tian Xiwei និង Zhang Linghe ត្រូវបានគេរំពឹងថានឹងក្លាយជាចំណុចលេចធ្លោមួយនៃទីផ្សារភាពយន្តចិននៅដើមឆ្នាំ ២០២៦។នៅក្នុងទីផ្សារមួយដែលរឿងភាគទូរទស្សន៍ចិនមិនទាន់បានផលិតស្នាដៃដ៏អស្ចារ្យមួយនៅឡើយទេរឿងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែសាច់រឿងប្រលោមលោក និងតួសម្តែងដ៏ទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggrLdhDGdfJoGzljWKkTWpb8sLDqrCVSiTgNN14XZ0XcnSB2v1bLF3aT7A-aAXhPIbogHW2R55X3nhhwy5yl_ChKykocBRDE9nTbXVSZRayMZeenzdUdUKEk9aVrxnvKCLayew0lG8N77Nxh4KM1iostEU24hXfXTF31_NvR8hDTg-8KPEY0q9M6ZUZUM1/s1620/image_2026-03-05_10-37-32%20(2).png
ខ្សែភាពយន្តនេះនិយាយអំពី Fan Changyu ដើរតួដោយ Tian Xiwei ដែលជាកូនស្រីរបស់អ្នកលក់សាច់ដែលបានជួយសង្គ្រោះ Xie Zheng ដើរតួដោយ Zhang Linghe ដែលកំពុងជួបការលំបាកដោយចៃដន្យ។ ដោយសារតែហេតុផលលាក់កំបាំងរបស់ពួកគេទាំងពីរនាក់ អ្នកទាំងពីរសម្រេចចិត្តរៀបការក្លែងក្លាយ។ ទោះជាយ៉ាងណាក៏ដោយ ពីទំនាក់ទំនងដែលបានរៀបចំនេះពួកគេបានបង្កើតអារម្មណ៍ពិតចំពោះគ្នាទៅវិញទៅមកបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55BERFy3zvBRiIWucZtoZhyphenhyphenIF5S_Uz5qvjGF3FmVPz5q3kZZDLxn0WjL2E05r2Zmg2yzCbi1Q9kkoF0VEVcmN2vAr27kS6Kt-z_bv4yWn_Hdw4yxOQr1aocYHpKuIfwRrR27USJCDPdXADrpFisNfsKt-KgaFKGCzdUn5JWrX2EnUIGuuMXKRpxDUQ3jJ/s2048/image_2026-03-05_10-37-37.png

ទិដ្ឋភាពគួរឱ្យកត់សម្គាល់មួយនៃរឿង «Pursuit of Jade» ស្ថិតនៅលើរបៀបដែលតួឯកស្រីត្រូវបានអភិវឌ្ឍ។ ជំនួសឱ្យរូបភាពដែលធ្លាប់ស្គាល់របស់នារីវ័យក្មេងដ៏ប្រណីតតួឯកស្រីមកពីសាវតារសាមញ្ញ មានភាពរឹងមាំ និងជាក់ស្តែង។ រូបភាពរបស់នាងដែលកាន់កាំបិតនិងអះអាងពីសមត្ថភាពរបស់នាងក្នុងការចិញ្ចឹមខ្លួនឯង បង្កើតភាពផ្ទុយគ្នាយ៉ាងច្បាស់ពីរឿងភាគប្រវត្តិសាស្ត្រស្នេហាជាច្រើនពីមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVR-Fevkq698pOm65mdCl1LSYz0evMMe5LYjFrPWawJLq7D-3-xCBBgENgeDdkxcguUzm7T6-RwjkIYonsaRXKLcFUnoNe7s8lr3nmA-2gmwM3bhcFoFNsrXA1P02qZYg3-GFQ2Q89PHXA0XhIZGJIS6YHf44fMjicSLASBdLqFbtWdR5HYidbOGz6sS7z/s1440/image_2026-03-05_10-37-32.png
ទន្ទឹមនឹងនេះ តួប្រុសមិនត្រឹមតែមានជំនាញទាំងអក្សរសាស្ត្រ និងក្បាច់គុនប៉ុណ្ណោះទេ ថែមទាំងមានអាកប្បកិរិយាស្ងប់ស្ងាត់ និងត្រង់ៗទៀតផង។ពាក់កណ្តាលទីពីរនៃរឿងបានធ្វើឱ្យរឿងកាន់តែរំភើបជាមួយនឹងការលេចចេញនូវឈុតឆាកសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlue0cF-fFN7JmhpkujdboTQu-f_zqL2jOtUPoeulw_9VFvskxDk9BDR8CsqTB83Wi0RN4AITTWnAPGlFlT6DEQ2XC1JkLzmCdieFHw4Fs7Jg73g7IKShBcnTkYWO97h3884AF5wl66mxAXRdSkdf8hB-ZmRc7zx0_f62y3qFeGWuL_65izyg_AkbD1ZpP/s2048/image_2026-03-05_10-37-35.png

បន្ទាប់ពីឧប្បត្តិហេតុដែលបណ្តាលឱ្យតួប្រុសបាត់ខ្លួនតួស្រីបានទៅសមរភូមិដើម្បីស្វែងរកតួប្រុស ដោយមានភាពចាស់ទុំបន្តិចម្តងៗនិងអះអាងពីតួនាទីរបស់នាង។ ការអនុញ្ញាតឱ្យតួឯកស្រីអភិវឌ្ឍដោយឯករាជ្យ ជំនួសឱ្យការផ្តោតតែលើស្នេហា ត្រូវបានចាត់ទុកថាជាទិសដៅដែលស័ក្តិសមនឹងចំណង់ចំណូលចិត្តរបស់ទស្សនិកជនសព្វថ្ងៃនេះ។ អ្នកដឹកនាំរឿងដែលបានបង្កើតភាពល្បីល្បាញជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនិងទទួលតួនាទីជាអ្នកផលិតនេះត្រូវបានចាត់ទុកថាជាការធានាយ៉ាងច្បាស់លាស់នៃគុណភាពនៃការផលិតនិងល្បឿននៃខ្សែភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibv8qhJAn0P0ImoiYX4wSfhQj3UwEv4fk2DKwmO4ScRfono40FRBc0Qj3DR6j6tleFt6VF4nE26TKBOETXEuU5MqY13MCOP73QO6m3ofKDBl8YHcFwp00nxdk64t7rlhJ5P9bQZ8wvQlfEpo30D10VQ0zkQmy7jhBtWfw_YDcLo25_t7AzIULHRoS7ULDG/s1200/image_2025-11-22_10-48-22%20(2).png
ទាក់ទងនឹងការសម្តែង Tian Xiwei មានរូបរាងក្មេងជាងវ័យ ប៉ុន្តែក៏មានបុគ្គលិកលក្ខណៈល្អផងដែរ។ បទពិសោធន៍កីឡារបស់នាងមុនពេលចូលប្រឡូកក្នុងវិស័យនេះ ជួយនាងឱ្យបង្ហាញតួអង្គវណ្ណៈកម្មករសាមញ្ញៗបានយ៉ាងគួរឱ្យជឿជាក់។ ទន្ទឹមនឹងនេះ Zhang Linghe នៅតែបន្តទាញយកអត្ថប្រយោជន៍ពីរូបរាងដ៏ភ្លឺស្វាងរបស់ខ្លួនដែលស័ក្តិសមសម្រាប់ការសម្តែងរឿងភាគបុរាណ។ក្រៅពីគូស្នេហ៍សំខាន់ៗ ខ្សែភាពយន្តនេះក៏មានតារាសម្តែងដ៏មានទេពកោសល្យនិងតារាល្បីៗជាច្រើនទៀត ដែលបន្ថែមភាពស៊ីជម្រៅដល់តួសម្តែងជំនួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiemoWYEuex-PQVVCLPYvVEuy17LIyZGKKwerhIhoYgMXGnmFvdt0uCAhYQaoSGKpE0b9DDGqglMkPKWyO2r4ShHOTjG9iuSiBWNqmLnx2nTv4sP6ULs5zJenFh5Y4AjZXRHj_6n9ABFyYKLz2QS6MY3zu8zBcr7BmP5DTmVxykO1YAGIKnQbBdmNg2J_VR/s2048/image_2026-03-05_10-37-39.png

ដោយសារកាលវិភាគចាក់ផ្សាយរបស់វាត្រូវបានកំណត់រួចហើយចេញផ្សាយនៅថ្ងៃទី៦ ខែមីនា រឿង «Pursuit of Jade» ត្រូវបានគេរំពឹងថានឹងក្លាយជារឿងដ៏ល្អបំផុតប្រចាំខែមីនា។ ថាតើវាទទួលបានជោគជ័យឬអត់នោះ វាអាស្រ័យលើថាតើរឿងភាគនេះរក្សាល្បឿននៃការនិទានរឿងរបស់ខ្លួនបានល្អប៉ុណ្ណា និងជៀសវាងការធ្លាក់ចូលទៅក្នុងពាក្យស្លោកទូទៅនៃរឿងភាគប្រវត្តិសាស្ត្រ៕

កុំភ្លេចចូលរួមគាំទ្របវរកញ្ញាខ្មែរ! ស៊ីដនី ម៉ារិទ្ធ ចូលកងប្រកួតហើយ

0

បន្ទាប់ពីរង់ចាំការប្រកួតអស់រយៈពេលជាច្រើនខែទីបំផុតកម្មវិធី Miss Planet International បានចាប់ផ្តើមចូលកងប្រកួតហើយខណៈបេក្ខភាពក៏បានមកដល់ទឹកដីកម្ពុជាជាបន្តបន្ទាប់ដូចគ្នា។ ងាកមកកាន់ ស៊ីដនី ម៉ារិទ្ធ Miss Planet Cambodia 2025 វិញគឺបានបញ្ចេញសកម្មភាពដ៏លេចធ្លោសូម្បីអ្នកគាំទ្រអន្តរជាតិព្យាករណ៍ថានាងនឹងជាប់ជាម្ចាស់ជ័យលាភី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTon4uJsr02Sq1WZIzgy3V00F40LYBjliu8JpNdGK5hsWBKOnCaB_iV01LM5hYXNt_xhwhEY5jnnntVUCMFYLGoWKRuSMTvDPi6ed80oajsoo3RRZqy0KvbdNZib8uxpY-vz5UM7quHa-xMvwS0_NlAS4gMKNtk4NAaQhVcaHY7-nm9hVecjC8A7cISfIK/s1616/image_2026-03-06_09-00-20.png
ស្ថិតក្នុងវ័យ២០ឆ្នាំ ស៊ីដនី ម៉ារិទ្ធ ជាកូនខ្មែរកាត់អាម៉េរិក និងបានជាប់លំដាប់រងទី១ Miss Supranational Cambodia 2025 ហើយត្រូវបានតែងតាំងជា Miss Planet Cambodia 2025 ។ បន្ទាប់ពីពន្យារពេល ពេលនេះកម្មវិធី Miss Planet International 2025 បានចាប់ផ្តើមចូលកងប្រកួតហើយនៅថ្ងៃទី៥ ខែមីនា ខណៈមិត្តរួមបន្ទប់របស់ ស៊ីដនី គឺបវរកញ្ញាតំណាងឱ្យប្រទេសឥណ្ឌូនេស៊ី។ ជាម្ចាស់ផ្ទះនៅក្នុងការប្រកួតគេសង្កេតឃើញថា ស៊ីដនី បានរៀបចំយ៉ាងស្រស់ស្អាត រៀបរយ បញ្ចេញពន្លឺយ៉ាងភ្លឺត្រចេះត្រចង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivbW65NTpAcihy7FY0iHe0GwpmGz1l4U7CgmWY16Jc2BmuFcfkk0m7xaAOVax3wFiuaFEhDTJD1yHhD41Pd77pnU1O6lvNHBMroxuMSWw9eS3SUZ43tkFQEBZIZVdx5uHPyAedAOnbfLWIlhhu6C4Zr35-8UMFeUUhIPxPXE1-8jC56Yw52yNzIAl7Mcc2/s1920/image_2026-03-06_09-00-18.png

សម្រស់បវរកញ្ញាកូនកាត់រូបនេះមិនត្រឹមតែឆាបឆក់បេះដូងទស្សនិកជនក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែអ្នកគាំទ្រវិស័យបវរកញ្ញាក្រៅប្រទេសក៏ចាប់អារម្មណ៍ ស៊ីដនី ដូចគ្នាថែមទាំងប៉ាន់ស្មានថានាងនឹងអាចជាប់ចំណាត់ថ្នាក់កំពូលមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglTko2rkvzmWMcrCWpsrat02Fy5knkFAUtfd-pjAi4Od7vJcRX3cqmaTyKllTFtvMXsudcbp-HA-ftm6NZij228_0mscyjfDhI2H-LGOuRtSsqaxiF3jdVWKEebLm1JjOVk8EQRL_e7EIAhHfCgDx9vwn0jAdKDhQLrmm63HBuuXkdq3kDn-Ep8QE2Zudw/s1440/image_2026-03-06_09-00-20%20(2).png

គួរបញ្ជាក់ផងដែរថា Miss Planet International 2024 បានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានម្ចាស់ជ័យលាភីឯកចំនួនពីររូបចំណែកឯពានរង្វាន់ Best National Costume គឺបានទៅលើប្រទេសហ្វីលីពីន ចំណែកឯ Best In Evening Gown បានទៅប្រទេសថៃ រីឯ ខន សុវណ្ណសូនីតា តំណាងកម្ពុជាចូលរួមប្រកួតជំនួស ដេត ស្រីនាឌ ទទួលបាន Queen of Vote និងជាប់ក្នុងបញ្ជីTOP28 ៕