Home Blog Page 50

Jennie បង្កឱ្យមានមតិវែ.កញែ.កជុំវិញសំលៀកបំពាក់មិនធម្មតារបស់នាង

0

Jennie សមាជិកក្រុម Blackpink បានទទួលប្រតិកម្មចម្រុះចំពោះការស្លៀកសម្លៀកបំពាក់មិនធម្មតាទៅចូលរួមក្នុងកម្មវិធី Time 100 Gala នៅថ្ងៃទី២៤ ខែមេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។Jennie គឺជាតារា K-pop តែម្នាក់គត់ដែលត្រូវបានបញ្ចូលក្នុងបញ្ជីមនុស្សដែលមានឥទ្ធិពលបំផុតទាំង 100 របស់ TIME ក្នុងឆ្នាំនេះ ដែលបញ្ជាក់ពីឥទ្ធិពលសកលរបស់នាងកាន់តែខ្លាំងឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcF4aponUIXXSRSFglrtnLGAcGDua5rLJrVlebGHzNodIxjcqnqOSt7SuP4YlMHV0ddt1ebitc4GPTfSleO4jXO-c8DD1qzo0wjGOdUkv-58kpqOjqM-IK54FpTLL2alpCPz9pOkUh_7yEKqT-iiDhqFfKERm3Jpqgw5dfaymC5ZvkR52OP63N4ge6vpY/s1799/image_2026-04-25_15-54-29.png
នៅលើកំរាលព្រំក្រហម Jennie បានស្លៀកឈុតមួយដែលមានអាវទ្រនាប់រាងមូលស្ដើង រួមផ្សំជាមួយសំពត់វែងធ្វើពីក្រណាត់កប្បាស ដែលបង្កើតបានជារូបរាងដ៏ទាក់ទាញ និងទាន់សម័យ។ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា ការរចនានេះបានជួយបញ្ជាក់ពីភាពទាក់ទាញ និងភាពឆើតឆាយរបស់នាង។យ៉ាងណាក៏ដោយ រួមជាមួយនឹងការសរសើរ ក៏មានមតិមិនយល់ស្របមួយចំនួនដែលបង្ហាញថា ការរចនាសម្លៀកបំពាក់នេះមិនស៊ីគ្នាទាំងស្រុងជាមួយនឹងរូបរាងរបស់អ្នកពាក់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5CURJ7ds43GMsAfuomROqRK9dZubiV5TfPklARAYdfPZrUtv0C0tQuM1L8acGwtDddFJ7eIOIX8NzXIOfQHuSAycF4y2UlLq0-M4ruBI-1IW-P-4qJWmWUJx4cDT01812lkutYSm5dULA_f8BluF-UphAI5HHZ7xoCs_NjbnDkCeiFbMeASyqyIzL-8c/s1799/image_2026-04-25_15-54-28.png

អ្នកទស្សនាមួយចំនួនបានបញ្ចេញមតិថា ចង្កេះដែលធ្លាក់ចុះនៃរ៉ូបនេះអាចធ្វើឱ្យសមាមាត្ររាងកាយមើលទៅមិនសមាមាត្រ ដែលធ្វើឱ្យផ្នែកខាងលើនៃរាងកាយមើលទៅវែងជាង និងជើងខ្លីជាង។ យ៉ាងណាមិញសម្រាប់ទស្សនាវដ្ដី TIME បានសរសើរយ៉ាងខ្លាំងចំពោះឥទ្ធិពលដ៏លេចធ្លោរបស់ Jennie លើវិស័យជាច្រើន ចាប់ពីតន្ត្រី ម៉ូត រហូតដល់ការកម្សាន្ត ដែលធ្វើឱ្យនាងក្លាយជានិមិត្តរូបនៃវប្បធម៌ប៉ុបសហសម័យ។ រួមជាមួយនឹងសកម្មភាពរបស់នាងជាមួយ BLACKPINK តារាស្រីរូបនេះកំពុងអភិវឌ្ឍអាជីពទោលរបស់នាងយ៉ាងសកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPteX7VHAn8CEbz9Jcebn_jNN3iclMpSiXMpXvvG6lbgM6OnY2dnB8RfcEa1afcbdGaPsS_UTpK__rgZ36Gq8k7aIGV0kAZ5RI6BJxnfAJdHTV0CiDm9v9JBTRpulrGAsMm_DqaSjVY5FsjGuBZRZw0QznelzaoXznAPunXPE4sZ5O-tD8CYreOS7PGW4/s1799/image_2026-04-25_15-54-27.png

អាល់ប៊ុមទោលរបស់ Jennie ដែលមានចំណងជើងថា «Ruby» ត្រូវបានផ្តល់កិត្តិយសដោយ Rolling Stone នៅក្នុងបញ្ជីអាល់ប៊ុមល្អបំផុតទាំង ១០០ប្រចាំឆ្នាំ ខណៈដែលការសហការរបស់នាងជាមួយ Tame Impala លើបទ «Dracula remix »បានជួយនាងឱ្យបង្កើតស្នាដៃនៅលើតារាង Billboard Dance/Electronic Songs។ នៅក្នុងព្រឹត្តិការណ៍នេះ Jennie ត្រូវបានគេឃើញនៅជាមួយតារាអន្តរជាតិជាច្រើនដូចជា Hailey Bieber ជាដើមដែលទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1LMmR0SsFCioTpZpAEv6Ae4TTvjLGMtiUJlcbAVMBIl_6w1oaTPdo8N4sAl5gII6nCxmFDuh-YirC3D-m2T244lhR-Ub463r8iKDvzInTseUKnL5KQJf_6IFFRefA9-PttuHaY2sfx7Ey1hhMtRN6GuUMzWPA4Nn5skJjRPrAa0irCHlOAd-JwB0qiM/s1799/image_2026-04-25_15-54-27%20(2).png

អំឡុងពេលសម្ភាសន៍ខ្លីមួយនៅលើកំរាលព្រំក្រហម Jennie បានបង្ហាញថានាងកំពុងរៀបចំសម្រាប់គម្រោងតន្ត្រីទោលថ្មីៗ ដែលជំរុញឱ្យមានការរំពឹងទុកបន្ថែមទៀតពីអ្នកគាំទ្រទូទាំងពិភពលោក។ការបង្ហាញខ្លួនរបស់ Jennie នៅក្នុងកម្មវិធី TIME 100 Gala បានពង្រឹងជំហររបស់នាងបន្ថែមទៀតក្នុងនាមជាតារាល្បីលំដាប់ពិភពលោក។ មុននេះ នាងក៏បានឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់តារាកូរ៉េឆ្នាំ២០២៥ របស់ Forbes Korea ដែលបង្ហាញពីឥទ្ធិពលដ៏យូរអង្វែងរបស់នាងមិនត្រឹមតែនៅក្នុងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងម៉ូត និងវប្បធម៌ពេញនិយមផងដែរ៕

កម្ពុជាចាត់ទុកការដកខ្លួនពី MOU-២០០១ របស់ថៃថាជាការងាកចេញពីស្មារតីសហប្រតិបត្ដិការ

0

កម្ពុជាតាមរយៈអ្នកនាំពាក្យក្រសួងការបរទេស បានឆ្លើយតបចំៗចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី តំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាតសមុទ្រ ចុះហត្ថលេខាក្នុងឆ្នាំ២០០១(MOU-២០០១) ដោយចាត់ទុកការសម្រេចិត្តជាឯកតោភាគីនេះថាជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្ដិការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVZxmGRZtodKvj3OFVRJRgJPq5lLXD0xNaVdQtA_g3-w3Hc_czFDpZ_4VcD19ZGpHr9lFldNvLTS4LPNUW2TEIaqKDXLxEwGiyIVcjcugdOW1KOUj5STjPbzc4ZyTBiu7D325FU_AWhlnXiQrJT1lSs1E5LNXByLj5HJ7ncFlZ9_dW3j3mchQ35ewLgf4/s696/photo_2026-04-25_13-29-18%20(2).jpg
តាមរយៈសេចក្ដីថ្លែងការណ៍ចេញនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា វាជារឿងគួរឱ្យសោកស្តាយណាស់ ប្រសិនបើប្រទេសថៃសម្រេចចិត្តដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានប្រកាសពីសម្រេចចិត្តក្នុងលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតគ្នានៃខ្ពង់រាបបាត សមុទ្រ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងថៃ កាលពីឆ្នាំ២០០១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivPx0eaC8IIviXI4wmB1Vrl2-YE4jQtbMPtUN545-MytIkT_Vukua150oicIgmESHouJpNhBki0icuKbmNRpqvBQCXtdGAlb1ZDf46wqMnzcpFLAxEdWOpSOxmTV7MseMe4Jn-xBJW2Bxx8d10aWKqZpW_vJob9ksdyQokE4RTclfJpOGolHMcuceeG1Q/s963/photo_2026-04-25_13-29-18.jpg

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃនៅពេលនេះថា គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។

សូមជម្រាបថា ការចុះហត្ថលេខាលើ MOU-២០០១ រវាងកម្ពុជាថៃ បានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដនិងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ ក្នុងការរៀបចំដោយស្មោះត្រង់នូវក្របខ័ណ្ឌមួយដែលភាគីទាំងពីរអាចទទួលយកបាន សម្រាប់ការទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា(OCA) ហើយក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមច្បាប់អន្ដរជាតិផងដែរ។ លើសពីនេះ MOU-២០០១ ក៏តំណាងឱ្យសុឆន្ទៈរបស់ប្រទេសទាំងពីរក្នុងកិច្ចប្រឹងប្រែងកំណត់ព្រំដែនសមុទ្រមួយប្រកបដោយមិត្ដភាព កិច្ចសហប្រតិបត្ដិការ និងវិបុលភាពរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqbHqvpS-txHXYcv5NA0wVjKZc0oKe0Ccirm0lPREd_LbXQa4utfGPmfc46jvX0DCS_No-KfSSk3g-x01Gf0cS8JxIygRWGVKAEk2XcA1oq_iBm2j8fVmX4m9FbVFhSUPgvll3d0y3ffmi9L0mWzIIE26hrbgtcViJ63eXc4eO4xL1kmJWHxgFs8ApTKI/s1280/photo_2026-04-25_13-29-18%20(4).jpg

ហេតុដូចនេះ ការដកខ្លួនដោយឯកតោភាគីរបស់ប្រទេសថៃចេញពី MOU-2001 គឺជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ ដែលជាមូលដ្ឋានគ្រឹះនៃការចុះហត្ថលេខាលើឯកសារនេះ។ ចំពោះកម្ពុជាវិញ កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

ថៃរំអួយដាក់ចិនថានឹងចរចាជាមួយកម្ពុជា ប៉ុន្តែចង់ឲ្យកម្ពុជាបង្ហាញភាពស្មោះត្រង់ជាមុនសិន

0

លេខមួយខាងយកមុខ! រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ បានរៀបរាប់ប្រាប់ប្រមុខការទូតចិន លោក វ៉ាង យី យ៉ាងដូច្នេះថា៖ ភាគីថៃត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយកម្ពុជា ប៉ុន្តែលុះត្រាតែកម្ពុជាបង្ហាញភាពស្មោះត្រង់, កសាងទំនុកចិត្តល្អ និងសន្យាថានឹងដោះស្រាយបញ្ហាព្រំដែនតែរវាងទ្វេភាគីជាមួយថៃជាមុនសិន នោះទើបការចរចាអាចប្រព្រឹត្តទៅបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTJ_5AzeGd3T9pRCP8rheVj5iTA0zZB-E_UbhTHe6t4CkFx-478KvCqTva3_rVs8a_9LjxrL7QqZTf5FFdJ5Vws3augYwkMSQGwnAhSWZFnv9bdu4sd7ELfOP50IlbxLvGO7uv4HdFUUpDbZDJZIDJBAz0ttznESF6i070n6mKSLkZv4nl9fB7dO5W9BU/s864/photo_2026-04-25_14-40-43.jpg
ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រមុខការទូត តំណាងបក្សកុម្មុយនិស្តចិន កាលពីយប់ថ្ងៃទី២៤ ខែមេសានេះ លោក ស៊ីហាសាក់ ភួងកេតកែវ បានលើកឡើងថា៖ គោលនយោបាយរបស់ប្រទេសថៃ គឺរួមរស់ជាមួយប្រទេសជិតខាងក្នុងសន្តិភាព និងសន្តិសុខ ហើយនឹងមិនច្រានចោលឡើយនូវការចរចាដើម្បីបញ្ចប់បញ្ហាជាមួយកម្ពុជា។ ទោះជា លោក ស៊ីហាសាក់ បានគូសបញ្ជាក់ថា នៅក្នុងការចរចាទាំងនេះ ភាពស្មោះត្រង់ និងការកសាងទំនុកចិត្ត គឺជារឿងសំខាន់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-ECiTb8Hz9riALLUxz5ICUjAj-NxFuTxwh7zeQr6kOPRcsjkULki_6xrrkxGFzu-EKglg9PVSisH8puQ2CLNgIENGTY68cg4h8ZkigWKYBGpMnBMCvlWVrFFkOwSZ_oYiJ_7dhPheiHROEjomiBSlrxspqwgtTbvTk04PcFy9_g2t4M8KxmYjwVRlpZ0/s1200/photo_2026-04-25_14-40-44.jpg

តាមសម្ដីរបស់លោក ស៊ីហាសាក់ បញ្ហាទ្វេភាគីត្រូវតែដោះស្រាយតាមរយៈការចរចាទ្វេភាគី។ ដូច្នេះ ប្រសិនបើកម្ពុជាពិតជាស្មោះត្រង់ចំពោះវិធីសាស្រ្តនេះ នោះការចរចាបែបនេះគួរតែត្រូវបានបន្ត។ មិនគួរដាក់សម្ពាធលើប្រទេសថៃទេ ហើយខ្ញុំជឿថា ការចរចានឹងរីកចម្រើនបន្តិចម្តងៗ។ បន្ថែមលើនោះ រដ្ឋមន្រ្តីការបរទេសថៃរូបនេះថែមអះអាងទៀតថា ភាគីចិនក៏មិនយល់ស្របនឹងការនាំយកបញ្ហាទ្វេភាគីមកដោះស្រាយលើឆាកអន្តរជាតិដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4acfff3Hbs9B8aN_OHuU9Tn5PWePJ6fWbnv312X7PkHA9uKCiNpL8HUlGjcD97M86OdOMI2Y1_T_eltEohYZ25n4-sqTXF0WZBB96lNDiSZUdWib4P-8KkbIKy0IwXA-HsOFTg6XMzSQ2WTxXd_xATGSoctcvpcpeAgXiVRQ34bbmgyYvk5TEPFTjYug/s1280/photo_2026-04-25_14-31-43.jpg
គួរជម្រាបថា ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងការបរទេសថៃដូចខាងលើនេះ ប្រៀបបាននឹងការនិយាយជាន់ពន្លិចអ្នកដទៃដើម្បីយកល្អខ្លួនឯង ទាំងដែលជាក់ស្ដែង ភាគីថៃខ្លួនឯងសម្រេចចិត្តលុបចោល MOU ២០០១ ជាឯកតោភាគី ដោយមិនសួរយោបល់ពីកម្ពុជា ឬភាគីណាមួយឡើយ បើទោះជាអនុស្សារណៈនេះត្រូវបានចុះហត្ថលេខានៅក្រោមច្បាប់អន្តរជាតិក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxgIOtEOF-Flrcl6wrISwNlTW6hcRB-bg3GW5hbHsTMvenrfokSruTbO21MY5WoZ8pUoIeBO9RmK_6N1Ilq9Z7W_pVhwrS7f9CurdwlyHDHwgVCONh8qqOUAVIn9ItcyE_ruHSHr4gtNCwNJcSBGDBTqoQDXQwFUO42HDr5MCP-ywdJplnq_XVYxRamxU/s1280/photo_2026-04-25_14-31-45.jpg
សកម្មភាពហែកចោលកិច្ចព្រមព្រៀងរួមតែម្នាក់ឯងរបស់ថៃដូចខាងលើនេះ អាចចាត់ទុកបានថាជាការរំលោភលើច្បាប់អន្តរជាតិ បំផ្លា.ញទំនុកចិត្តរវាងប្រទេសទាំងពីរ និងបង្កជាឧបសគ្គដ៏ធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ជាពិសេសក្នុងវិស័យប្រេង និងឧស្ម័ន ដែលមានតម្លៃរាប់ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg752mEhZcY90AszKVwbZs1GVBFMvfTj-73qe5466WUBfqzpqlaf_ERZZWzzSPoqnhSsaUbkzdBAMfJpt-XVPyQ-KBvO-Scy7juyG54uHbvb76kNW0UJSZSdVXjlBJrwb0S0rcTZOPuYcLOlvl-sO6t0Dvd4uL8wOXrT32RBzPGnyfghKvttAlmNiiZpZg/s1280/photo_2026-04-25_14-40-43%20(3).jpg

ឆ្លើយតបនឹងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា វាជារឿងដែល “គួរឱ្យសោកស្តាយបំផុត” ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគី។ សម្រាប់កម្ពុជា MOU 2001 នៅតែមានសុពលភាពផ្លូវច្បាប់ពេញលេញ រហូតទាល់តែគោលបំណងនៃកិច្ចព្រមព្រៀងនេះត្រូវបានសម្រេចជាស្ថាពរ។

សម្រាប់កម្ពុជា គឺនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ និងឥតងាករេចំពោះខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ ព្រមទាំងចំពោះសុច្ឆន្ទៈ និងភាពស្មោះត្រង់ ដែលបាននាំឱ្យអនុស្សរណៈនៃការយោគយល់គ្នានេះ សម្រេចបានកាលពីឆ្នាំ២០០១៕

ជនជាតិចិនច្រើននាក់នាំគ្នាតវ៉ាបិទផ្លូវមុខធនាគារជាតិ ដើម្បីទាមទារដកប្រាក់ពីធនាគារ “ហួយវ័ន”

0

កកស្ទះចរាចរណ៍អស់រាប់ម៉ោង! ជនជាតិចិនជាច្រេីននាក់ផ្ទុះការតវ៉ាបិទផ្លូវនៅមុខធនាគារជាតិ ដោយទាមទារឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងធនាគារ Huione & H Pay ដេីម្បីដោះស្រាយយកលុយពួកគាត់មកវិញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលជាខ្លាំង កាលពីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX6D2KVUC5thdhgEhunGfzX-0oOKLYzP_s1F-mtxVanS6m3bT_YO6-2aQxUu-caG7b7vXSG4RfkKQCDxYJu6DoQ29OY6xao53dzE71znPgAsnwcsw9622HgCb2ZwCyOS7dwzgLzBGeDKi2u56-KE_UrnGmKQnAwhH8IU31EoHIJ1XFQ_7BSAfEkEwFRQ/s1280/photo_2026-04-25_16-30-41.jpg
យោងតាមការសាកសួរពីប្រភពដែលបានដឹងអំពីមូលហេតុនៃការតវ៉ានេះបានឲ្យដឹងថា ជនជាតិចិនទាំងនេះគឺជាធតិថិជនរបស់ធនាគារ Huione & H Pay ដែលត្រូវបានធនាគារជាតិនៃកម្ពុជាដកអាជ្ញាបណ្ណធ្វើប្រតិបត្ដិការ ជុំវិញសកម្មភាព ចរាចរ ទិញ លក់ ឬទូទាត់ទ្រព្យសកម្មគ្រីបតូ ដែលមិនត្រឹមត្រូវ។ ការប្រមូលផ្ដុំគ្នាតវ៉ារបស់ជនជាតិចិនទាំងនេះ ធ្វើឡើងដើម្បីស្នើសុំអន្តរាគមន៍ពីធនាគារជាតិដកប្រាក់ត្រឡប់វិញ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoHBHz2llC6QUDEtLLBYZBND4qVZJOISjb4cQ6buCaKSeCrbDySCecNHOcmMgkO_chskM1vBvfozlkmuO5ABbf1WFkQuACFz86o5Tp6UeDzL5gum0dUTIrOCpMeNXgqh9AK8Au2CYi2SYnWOGNAHkPmeQQ0Qi3hS3J1qvWN-Lyq7GcOx4l9d91K79-9RQ/s590/photo_2026-04-25_16-30-42.jpg
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌ បានចុះទៅដល់ទីតាំងខាងលេី និងបានឲ្យជនជាតិចិនទាំងនោះ ធ្វេីការបេីកផ្លូវឡេីងវិញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDsh3uHA-bYjkZOj4S8Qg2Ga91naB-LtS5iNg92CiF6ILy1cAlB9eD7_r-6FjpGdYM9HwcLcs_yaSIlBhf_NAgg95G-Yg4UEk7jE9qiuxmypc2wGazjWmLNNiwnZu2qurHYTpd5JI1VB-mSJ6NGxRC7gJBnS1yRlVxwjYKHFxxpVqZ6lmiNJApDFhFofI/s1050/photo_2026-04-25_16-30-43%20(2).jpg

គួររំលឹកឡើងវិញផងដែរថា ធានាគារ ហួយវ័ន ផេ (HUIONE PAY PLC. ) ត្រូវបានធនាគារជាតិនៃកម្ពុជា ដកហូតអាជ្ញាបណ្ណលែងឲ្យបន្តប្រតិបត្តិការនៅកម្ពុជា តាំងពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយបានបញ្ជាក់ថា ក្រុមហ៊ុននេះបានបំពេញនីតិវិធីជម្រះបញ្ជី និងបញ្ចប់កាតព្វកិច្ចស្របច្បាប់រួចរាល់។ ក្នុងន័យនេះរាល់កាតព្វកិច្ចទូទាត់ជូនម្ចាស់បំណុល(ដែលក្នុងនោះរួមមានអតិថិជនផងដែរ)របស់គ្រឹះស្ថាននេះ ត្រូវបានបំពេញចប់សព្វគ្រប់រួចរាល់ស្របតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTW6AM7J-CydlGAvuOORSaQWJ82swPa98Q7z56u1d7VghtWew-1cOyeYTcUokgOW0ijQDRePPJZqkfyApeD4Zn3GiVA2luWFJmFK2uueiSGgcJX_fPcPqPsaGx7xUkdF8fKFsO4xOIS4fmnQXYsdCRurPGPuCFgmZdOttAOHKvCFb-_Dx9aNPLJnnVD4k/s1024/photo_2026-04-25_16-30-43.jpg
តែទោះជាយ៉ាងណាក៏ដោយ ធនាគារជាតិបានក្រើនរំឭកឱ្យសាធារណជន និងគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មេត្តាមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូទាំងនេះ ដ្បិតថា មកទល់ពេលបច្ចុប្បន្ន មិនទាន់មានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាមួយ ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្ដល់សេវាពាក់ព័ន្ធ នឹងទ្រព្យសកម្មគ្រីបតូនោះនៅឡើយទេ៕

ចិនដាក់កំហិតឱ្យរដ្ឋាភិបាលថៃបង្ក្រា.បបទល្មើសឆបោ.កអនឡាញជាបន្ទាន់

0

ធ្លាប់តែផ្សព្វផ្សាយលាបពណ៌ទម្លាក់កំហុសមកលើកម្ពុជាជាប្រទេសឆបោ.កអនឡាញ ប៉ុន្តែភ្លេចមើលពីប្រទេសថៃខ្លួនឯង គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងតំបន់ និងក្នុងពិភពលោក! ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រា.បការឆបោ.កអនឡាញដែលកំពុងតែកើនឡើងខ្លាំងនៅប្រទេសថៃ ហើយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakil សន្យាបង្ក្រា.បបទល្មើសអនឡាញឱ្យបានតាមសំណើរបស់ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15e3q-ozWsPpxQIhY32fIzeByleUwvFm8-ZssE2nV6RIO5xK82CGxLesRdT2SnobJJ5Rc544lvquvlUKTRE07F_l10nSwRZUoybKclVIRwwOU20sR_D-AlOPRcgigXiDYhYSFyh_o7vYOUMQV0n1Qq4h6m0Bv-ZVnRVRZK3ycv7cyiqhV9LZy0S747t4/s1280/photo_2026-04-25_14-31-43%20(2).jpg

ប្រទេសថៃ គឺជាទីតាំងឆបោកអនឡាញដ៏ធំបំផុតក្នុងពិភពលោក និងមានបទល្មើសអនឡាញកើតឡើងមិនឈប់ឈរ ដូចជា ៖ ការជួញដូរមនុស្ស និងបោកបញ្ឆេតជនបរទេសមកធ្វើការឆបោកនៅប្រទេសថៃ ហើយជនជាតិចិនក៏ចាញ់បោក​ និងត្រូវគេជួញដូរមកប្រទេសថៃដែរ ដូចករណីតារាសម្តែងចិន ។ ទោះជារដ្ឋាភិបាលថៃអាណត្តិមុនៗបានបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ប៉ុន្តែនៅតែបង្ក្រាបមិនអស់ រហូតដល់ជនល្មើសលួចឆ្លងដែនមកកាន់ប្រទេសជិតខាង ក្នុងនោះកម្ពុជា គឺជាប្រទេសរងគ្រោះដោយសារលំហូរជនល្មើសឆបោកអនឡាញឆ្លងដែនពីប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhbDwKxAR3VzKYLX9QMzN3wdU_KTms7mnRKjL-qgg3u7E0KCkK1BzZL8VwQtq6376x0UEZjb8qLccbS4eDcT7VK1fQ76RBpj0JjJVClQzK6OAdmbOOKCFnszdUhc0vM4TT497xnyv-KFc0TqV8QIvkEQWaPeiac-K3GPAEL1vA_N8wzB5s7SKAJabyAU/s1280/photo_2026-04-25_14-31-43.jpg
សារព័ត៌មាននានារបស់ថៃព្យាយាមលាបពណ៌ដោយចោទប្រកាន់កម្ពុជាមានទីតាំងការឆបោកអនឡាញ ដើម្បីលាក់បាំងកំហុសកងទ័ពថៃកំពុងតែកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងដើម្បីឱ្យពិភពលោក យល់ខុសមកលើកម្ពុជា ។ ការពិត ថៃទៅវិញទេជាសម្បុក និងសម្បូរឆបោកអនឡាញខ្លាំងជាងប្រទេសជិតខាងទៅទៀត ប៉ុន្តែសារព័ត៌មានថៃបែរជាមិនហ៊ានដាក់ឈ្មោះប្រទេសខ្លួនថា «Scam Thailand» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jnYNJsjhYPTx0ZhpwlWCr56Lr9226OGfE8DuJdbRm08-x1CZlEi8mlag5F12oZrrGsZuSvwTl4hqHEoHCy2ukwseCLvkSjvviqj1McKHNWMs6i9MR3NGHM4sOHy3JZJaC5-5x9eqpoVCAfxmKbQGonra5W9dnWPfsUGnVKg1SiFoKVBq9eXecfGK1fc/s1280/photo_2026-04-25_14-31-45.jpg
កាលពីថ្ងៃទី២៤ ខែមេសា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ។ ក្នុងឱកាសនេះ លោក Anutin លើកឡើងពីគោលជំហររបស់ថៃចង់បង្កើនចំណងមិត្តភាពជាមួយចិនយូរអង្វែង និងសុំឱ្យចិនចាត់ទុកថៃដូចជាប្រទេសបងប្អូន ខណៈលោក Wang Yi ប្រាប់ឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញ (OnlineScam) ដែលកំពុងតែកើនឡើងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdyY1AH_AzBQf8CVbiZZMPypdJ-DQvdBKkb4jspeaMUtkMetEyNMPtLxsCsl05z9tTV7BWwAN5Ot40m_4jduT1-4gsQ5GuOrEFxiQLJaS4TZaD3wXBda16qqkIMTn7XedLXv5Jl8Cv0FXp_MRMDSidzfDMvOh8SXSOaqXZ_i32o3hQj8k9O-0oURkq7A8/s1280/photo_2026-04-25_16-29-32.jpg

ភាគីថៃរំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានទំនុកចិត្ត ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានអញ្ជើញនាយករដ្ឋមន្ត្រីចិន លោក Li Qiang មកបំពេញទស្សនកិច្ចនៅថៃនាពេលខាងមុខ ព្រមទាំងប្រាប់ទៅលោក Wang Yi អំពីស្ថានការណ៍ជម្លោះកម្ពុជា-ថៃ ថា ភាគីទាំងពីរសង្ឃឹមងាកមកកាន់ទំនាក់ទំនង និងសហការជាមួយគ្នាល្អប្រសើរក្នុងពេលដ៏ឆាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn2XyuhVj9kOrEtU22JGXTrTSNYf02fpO3oZLChrJauB-XY6KEcEeMn7KbxhpCRA79u_8xWQ7UOiFVA1ke1nSE23HJvuyWlcikho9IP0YJNjycUC3P0zIboCFtGcc4_YVcK_UPNLm5n5AC3aNdqJ_2L6VQD0wx6wzFSdcBxnFKYIa0asf22iC2E0zaSeQ/s1080/photo_2026-04-25_16-29-33.jpg

គួរបញ្ជាក់ថា ថៃបានប្រឈមនឹងការកើនឡើងនៃបទល្មើសឆបោកអនឡាញក្នុងប្រទេសរបស់ខ្លួនជាច្រើនឆ្នាំមកហើយ សមត្ថកិច្ចថៃបានចាប់ខ្លួនជនបរទេសជាបន្តបន្ទាប់ដែលសម្ងំលាក់ខ្លួននៅប្រទេសថៃក្រោមរូបភាពវិនិយោគ ។ សារព័ត៌មានបរទេសជាច្រើនបានចុះផ្សាយពីបទល្មើសឆបោកអនឡាញនៅប្រទេសថៃកើនឡើងតាំងពីឆ្នាំ២០២៥ ដែលបណ្តាលឱ្យសេដ្ឋកិច្ចថៃខាតបង់ប្រាក់អស់រាប់ពាន់លានបាត សូម្បីតែអតីតនាយរដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ក៏ធ្លាប់បង្ហើបដែរថា លោកស្រីផ្ទាល់ប៊ិះនឹងចាញ់បោកពួកឆបោកតាមអនឡាញដែលប្រើ AI បន្លំសំឡេងធ្វើជាមេដឹកនាំអាស៊ានម្នាក់ ព្យាយាមបញ្ចុះបញ្ចូលឱ្យលោកស្រី បញ្ចេញមូលនិធិជាអំណោយក្នុងនាមប្រទេសថៃ ៕

ជី ដេវីត និង ទេព បូព្រឹក្ស ឡើងបកស្រាយបទចម្រៀងដ៏កម្រក្នុងពិធីមង្គលការក្នុងត្រកូលអភិជន

0

នៅក្នុងពិធីមង្គលការត្រកូលអភិជនមានការចូលរួមពីវត្តមានថ្នាក់ដឹកនាំកំពូលៗបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលមិននឹកស្មានដល់គឺគេបានឃើញវត្តមានតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានឡើងសម្តែងនៅក្នុងកម្មវិធីមង្គលការនេះរួមទាំងបង្ហាញទស្សនីយភាពវប្បធម៌ខ្មែរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNHo5FNv1F1UK-nczzacOuhw_S_hYKLr01srBPJmfsPuDbLL0pq5RE3OSJbcLu1jJHsYAtpBcZCzC2LSUTKK9eFtJyBIUysBH4kzdbcx4eJkAD_Lbbo1JxkuuzO2eSdfHpuJwLhh-_xdkTCHtxdyS0cO89S-EnWXJeKvj9srmUXsK02zSrfdjTkjsk5-c/s2048/image_2026-04-25_10-13-32.png
នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅលើបណ្តាញសង្គមមានការចែករំលែកវីដេអូខ្លីៗពីការសម្តែងរបស់ ជី ដេវីត និង ទេព បូព្រឹក្ស នៅក្នុងពិធីមង្គលការដែលមានកូនប្រុសនាម
ទាង ប៉ និងកូនស្រីនាម ឃឹម ដាលីស។ តាមការចែករំលែកតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះបានជ្រើសរើសបទ មហានគរ រួមទាំងបទ វីរៈនារី សម្រាប់ការសម្តែងរបស់ពួកគេដោយមិនភ្លេចរួមបញ្ជូលទស្សនីយភាពនៃវប្បធម៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFQo1bnIa49gDxmbEqT5xPYuVwqE0O9fVMbCtxEXvy3H9DG3kBjhGauM7WwVIT9r2Gsp403njXkJeYqKJjlwKMr4gAInuQX0qVahqPqwOq2RBPO7T7VwgGRFOyIz6rgVb5yu5t9PNOMkzgfTt7taXsIwOq0zdnf-SDQVTgGNPVgpaMrOOL_rVedNDv4iQ/s2048/image_2026-04-25_09-08-07.png
ស្ថិតនៅក្នុងពិធីមង្គលការធំដែលប្រជុំទៅដោយវត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានតុបតែងខ្លួនយ៉ាងសមរម្យសម្រាប់ពីធីមង្គលការដ៏ធំប្រចាំស្រុកខ្មែរ។ សម្រស់របស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រសរសើរថាស្រស់ស្អាតជាច្រើនជាពិសេសថែមទាំងបានដាក់នាមឱ្យជា «ជំទាវវប្បធម៌» ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQTPGGg8zCu52uJntR4ckkvrm_aZmSAskKXNe5Pd3_8QNI4PmiiirukM6dpNYYpsZH4eH6939O8ibxl3HTJyOZ5ay-uFDXIf1l1xa4QxmGKyqu2qe-j8HP-JHlcXcLMXdqddalsCpSJyjdKJzbEhal6inMgaWM6Cs6uM8Ti5rtdp9WAbt2deOXYo4RP2U/s2048/image_2026-04-25_09-18-33.png

នេះអាចមកពីថារាល់ពេលដែលតារាចម្រៀងរូបនេះមានឱកាសសម្តែងគឺឆ្លៀតបញ្ចូលនូវវប្បធម៌ខ្មែរតាមដែលអាចធ្វើទៅបានមិនថាការសម្តែងនៅប្រទេសឬក្រៅប្រទេសនោះទេ។ ប្តីប្រពន្ធមួយគូក៏ទើបធ្វើឱ្យអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនមានមោទនភាពចំពោះអ្នកទាំងពីរបន្ទាប់ពីការសម្តែងដ៏ជោគជ័យនៅឯប្រទេសហ្វីលីពីន។ សន្ទុះនៃការគាំទ្រពីទស្សនិកជនបរទេសបានជំរុញចិត្តឱ្យអ្នកទាំងពីរកាន់តែមានកម្លាំងនិងខំបង្ហាញអ្វីដែលជាខ្មែរបន្តទៀតនាពេលឆាប់ៗខាងមុខនេះជាមួយនឹងស្បៃខ្មែរនិងឧបករណ៍ភ្លេងខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb3gub5mCozS0n-vdZLQavTD4Q5wrkIGU0oOv5MO2josuHBrL6wP9xZpaqqItq8kG1-prXvyUvrG_ryfEYRvnfxTFxhH8D3ffDF9XoaDS4cvvfhiCWaXqXCWhuuqrnN8IjYW2Py1Kf67k650Y7kPCHDFjPFC9SKQxhBKTFp96ZaOB25DwkgU4rBjU8NSs/s2048/image_2026-04-25_10-13-31.png

គួរជម្រាបជូនថាការសម្តែងរបស់ ទេព បូព្រឹក្ស និង ជី ដេវីត នៅក្នុងពិធីមង្គលការអភិជននេះគឺជាទិដ្ឋភាពដ៏កម្រដែលអ្នកទាំងពីរបានសម្តែងរួមគ្នានៅចំពោះមុខត្រកូលអភិជន៕

កម្ពុជាកំពុងគិតគូរពីលទ្ធភាព «បង្ហោះផ្កាយរណប» ដោយខ្លួនឯងនាពេល ៥ឆ្នាំខាងមុខ

0

រាជធានីភ្នំពេញ ៖ ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗសម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា យើងក៏ត្រូវគិតគូរផងដែរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល៥ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ccscnEkcQx7ulTYAs73c40IByDr26NMp4R8mndcFjYY3e8MVwdH43Kzy9xk_eOmGkdMLPKAqqhMmDxAMllAOoKNRKwv840oaqi7q2cEZCoEoqLlrEZKDYMkNzV3Vj5YQ_QccOA5hDI-KazwJ5VwHWRtz0-3gFNnsavZWgPVSxCQlIdy-T-mXJ8W9XuM/s1280/photo_2026-04-24_16-05-58.jpg
ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី “បច្ចេកទេសក្នុងការតាមដាននិងប្រមូលទិន្នន័យតាមរយៈផ្កាយរណប និងបច្ចេកវិទ្យាផ្កាយរណប” រៀបចំឡើងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងតែងគិតគូរជាអាទិភាពលើការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញលើជំនាញផ្កាយរណបនិងលម្ហអាកាស ដោយបានចាត់មន្រ្តីជំនាញទៅធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប ឬស្ថាប័នបណ្តុះបណ្តាល និងចូលរួមវគ្គបណ្តុះបណ្តាល នានា លើផ្នែកផ្កាយរណបនិងលំហអាកាស។ ហើយនៅពេលខាងមុខ ក្រសួងនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ឱ្យនិស្សិតសិក្សាជំនាញទូរគមនាគមន៍ ដោយផ្តោតលើមុខវិជ្ជាសំខាន់ៗពាក់ព័ន្ធនឹង បច្ចេកវិទ្យាផ្កាយរណប (Satellite-related Courses) នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzVJJ8KvbLNMzXkn1NanlXMZimZGDdLhBYquqPu90CkPIM6GRd0EBJ1HYTCqiC4U2U9vv93m5WAVt52CjmROEHet79xREOz-3GjFDJAcAXWIU4u23VvcbBaU5GJZARCBTn-vT7Lbi7Kem503zOvdnG8Rp2thRTbZVI5Gx_NOaaJ32DgnvpaVxEDN4OUao/s700/photo_2026-04-24_16-05-58%20(3).jpg

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ថា ក្នុងពេលដែលកម្ពុជាពិចារណាប្រើប្រាស់សេវាផ្កាយរណបពីក្រុមហ៊ុនផ្សេងៗ សម្រាប់វិស័យកសិកម្ម បរិស្ថាន ដែនដីនគរូបនីយកម្ម យើងក៏ត្រូវគិតគូរអំពីលទ្ធភាពនៃការបង្ហោះផ្កាយរណបដោយឯងក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្រសួងកំពុងសិក្សាអំពីឧត្តមានុវត្តនៃការបង្កើតអង្គភាពទទួលបន្ទុកគ្រប់គ្រងលំហអាកាសជាតិមួយ ដើម្បីសម្របសម្រួលការងារពាក់ព័ន្ធនឹងលំហអាកាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl57opbCo0KM6yB0cI8yxToXEPIq0XsYkqMdslLLqHgQlZg3NDlKmm2FtPMtVOwnw_FI4BCsQAsWwn2HivHNR_s8a5LX_BgVgIbVhS2HZ67odi1k7IbSXYG0Kea8LWU3K1vy7Ns8CKsVLu9y5HysyqkbXqcFDRHqEJDHsomPyiUxLFhqNsFgHhz83t9-k/s1280/photo_2026-04-24_16-05-59.jpg

សូមជម្រាបជូនថា សិក្ខាសាលាក្នុងថ្ងៃនេះ មានគោលបំណងចែករំលែកបទពិសោធពីសំណាក់អ្នកជំនាញ នៃក្រុមហ៊ុន Pixxel Space Technologies Inc ដល់មន្រ្តីរាជការ បុគ្គលិក នៃ ក.ប.ទ. ក្រសួង ស្ថាប័ន សាស្រ្តាចារ្យ និងនិស្សិត ពាក់ព័ន្ធនឹងស្ថានភាពនៃវិស័យលំហអាកាសនៅកម្ពុជា មូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្កាយរណបសង្កេតផែនដី (Eath Observation) និងផ្កាយរណបផ្តិតរូបភាព (Remote Sensing Satellite) រហូតដល់ការវិភាគរូបភាពពីផ្កាយរណប Hyperspectral៕

លក្ខខណ្ឌទូទៅ ៨ ចំណុចដែលយុវជនត្រូវត្រៀមមុនពេលចូលបំពេញកាតព្វកិច្ចយោធា

0

ដើម្បីពង្រឹងវិស័យការពារជាតិ និងអភិវឌ្ឍធនធានយុវជនឱ្យមានសក្តានុពល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ថ្មីស្តីពីកាតព្វកិច្ចយោធា ដែលផ្ដោតសំខាន់លើយុវជនមានអាយុចាប់ពី ១៨-២៥ឆ្នាំ។ ដូច្នេះចង់ឬមិនចង់ យុវជនគួរដឹងពីលក្ខខណ្ឌទាំង ៨ ចំណុចនេះដើម្បីត្រៀមខ្លួនឲ្យបានរួចរាល់ជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0k5T9ZeDraHr2379c1jPPVJ0KvpurdMz8WlRQ57Qib8_PSLwFAGDD4PsCmM7CxilSjN8UhOSAeq9b6LaQ0EmLmcjSP8tmKFaigk6_VPuigOn48GryLnFA-XD2OSSmaq_EEW5VFBWlGx4uUhQFsszhdYaIyY2K5Jz3Hsd1sf2KwEb00_Mwbn_Nc9PNzxE/s1280/photo_2026-04-24_14-45-58.jpg

យោងតាមសេចក្ដីជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការជ្រើសរើសពលទាហានក្នុងពេលកន្លងមកធ្លាប់បានប្រកាសថា យុវជនដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិគួរមានលក្ខណសម្បត្តិចំនួន ៨ ចំណុច ដែលក្នុងនោះរួមមាន៖ ១) មានសញ្ជាតិខ្មែរ ២) មានអាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យ) ៣) មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ ៤) មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ ៥) មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ ៦) បុរសត្រូវមានកម្ពស់ចាប់ពី ១,៦០ម៉ែត្រ និងស្រ្តីចាប់ពី ១,៥០ម៉ែត្រឡើងទៅ ៧) បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព និង៨) បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម កាយសម្បទា និង ទឹកមូត្រ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNk8pOggyhmI5vIyzZcpu0JD17L8nPID13U1hTeTUZsrfmH2uKVQKnBiWPB6L0wtrr9jOtSvanhE_jjJhymynkwHwcDDpAvz9QqQGSHU5ueiWEd0x9XvbVDXXf9gWjhdfK07zmpXtYgFaGggzRT6dDxs5RgcLy4_UFkLzTwUlJQuqUMcLF8LbaOoVGbT8/s1079/photo_2026-04-24_14-45-59.jpg

សូមបញ្ជាក់ថា ទាំងនេះគឺជាលក្ខខណ្ឌទូទៅក្នុងការជ្រើសរើសពលទាហាន ដោយឡែកសម្រាប់លក្ខខណ្ឌក្នុងការចូលបំពេញកាតព្វកិច្ចយោធានៅក្នុងសេចក្ដីព្រាងច្បាប់ថ្មីយ៉ាងណា នឹងមានការបញ្ជាក់នៅពេលក្រោយបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk5FLCR45zyxLbxllcsvCYcssoNwhsNQb_EghUZl-f8iexlVFb8LP7e9XLXxEKcmgfHmxw3egKo5VdXzZf4zqXCLVDyPrdKtStZIf8eNBdoC7X9D0vsiwpJ4HEILchJ0COEHmyvbcP7t_GNuMPKO0SMvo9NSGJbVQgC3jKYz2n7LNgJrmch8NVCEOKbp4/s1280/676705919_1544019563962854_370818975695923826_n.jpg

តែទោះជាយ៉ាងណាក៏ដោយ យុវជនដែលជិតដល់វ័យ ឬកំពុងស្ថិតក្នុងវ័យដែលបានកំណត់ដូចខាងលើ គួរត្រៀមលក្ខណៈឲ្យបានរួចរាល់ជាមុន ព្រោះការបំប្លែងខ្លួនពីជនស៊ីវិលទៅជាយោធា គឺជាការផ្លាស់ប្តូរដ៏ធំមួយ។ ឯការត្រៀមខ្លួនបានល្អទុកជាមុន នឹងផ្តល់ឲ្យយើងនូវការកាត់បន្ថយសម្ពាធផ្លូវចិត្ត ឆាប់អាចបន្ស៊ាំខ្លួននឹងបរិយាកាសថ្មី បង្កើនប្រសិទ្ធភាពនៃការហ្វឹកហ្វឺន និងពន្លឿននីតិវិធីរដ្ឋបាល ដែលជួយឱ្យដំណើរការចុះឈ្មោះមានភាពរលូន ជៀសវាងការខកខាន ឬមានបញ្ហាចោទឡើងនៅពេលដល់កាលកំណត់ច្បាប់ចាប់ផ្ដើមអនុវត្ត៕

តើនឹងមានរឿងអ្វីខ្លះកើតឡើង ប្រសិនបើខ្សែអុបទិកក្រោមបាតសមុទ្រត្រូវបានកាត់ផ្ដាច់?

0

ស្របពេលដែលសង្រ្គាមនៅមជ្ឈិមបូព៌ាបានរីករាលដាលលើសពីជម្លោះលើដីនិងលើអាកាស ហេដ្ឋារចនាសម្ព័ន្ធថាមពលនិងឌីជីថលនៅក្រោមផ្ទៃទឹក ក៏ប្រឈមនឹងហានិភ័យនៃការបំផ្លិ.ចបំផ្លា.ញផងដែរ ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអុីរ៉ង់ (IRGC) បានព្រ.មានថា នឹងកាត់ផ្ដាច់ខ្សែអុបទិកដែលកប់ជ្រៅនៅក្រោមបាតសមុទ្រពែរ្សឲ្យពិភពលោកកាន់តែវឹកវរបន្ថែមទៀត។ តើពិភពលោកអាចប្រឈមនឹងបញ្ហាអ្វីខ្លះ ប្រសិនបើខ្សែអុបទិកទាំងនោះត្រូវបានកាត់ផ្ដាច់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsYpSXtT_sDwNHB0WkYVtKDRTGTLxGzE-PUZ_ZZFBxFHm_HTtjumUPd-ZcwwHdrEG9JOU66GgnSdNB-zAUHZGCLSt2v_6KjvztmipBHjaRirl80ga_1ehJ8DZt7KFhs1H56jdQ_ZkbZJG05uzgfqK4n_kEKbpxlv0u8ye2AmnCtvX2b3I9f1dEbSCr8A4/s960/photo_2026-04-24_15-45-22%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The India Times កាលពីថ្មីៗនេះបានឲ្យដឹងថា ខ្សែបណ្ដាញអុបទិកក្រោមបាតសមុទ្រ គឺជាឆ្អឹងខ្នងលាក់កំបាំងនៃអ៊ីនធឺណិតសកល ដែលពួកវាផ្ទុកទិន្នន័យយ៉ាងច្រើនរវាងអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកជារៀងរាល់វិនាទី។ ដូច្នេះហើយ អ្នកប្រើប្រាស់អ៊ីនធឺណិតនៅទូទាំងពិភពលោកអាចនឹងជួបប្រទះជាមួយបញ្ហាភ្លាមៗ ប្រសិនបើវាទទួលរងការរំខានណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJXSN87Olu5yxHeAnxx0qLc2GCVTQQ1qE8Z5wUuUsRwbp8p-6Cvj3TMROStyKbtmKmf_RP61auQoTRAD1EaA_9kIjzHwzZt7TfEOJ9kprByr3niDdr7DLOonWKBffl9EIeEkg81rB1D4hyphenhyphenoYtWt0xOheiDdHUvxlaD-3KmfeWqLOPNM8KhVL2bdIgwcco/s894/photo_2026-04-24_15-45-22%20(3).jpg
ផ្អែកតាមរបាយការណ៍ខាងលើនេះ ប្រសិនបើខ្សែកាបអុបទិកដែលនៅក្នុងឈូងសមុទ្រពែរ្សទាំងអស់នោះ ត្រូវបានកាត់ផ្តាច់ ផលប៉ះពាល់ដំបូងនឹងជាការរំខានអ៊ីនធឺណិតយ៉ាងទូលំទូលាយនៅទូទាំងប្រទេសឈូងសមុទ្រដូចជា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត កាតា បារ៉ែន គុយវ៉ែត អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នៅពេលនោះ មនុស្សរាប់លាននាក់អាចជួបប្រទះនឹងការហៅទូរស័ព្ទដាច់ៗព្រោះសេវារអាក់រអួល ល្បឿនអ៊ីនធឺណិតយឺត ការដាច់កម្មវិធី និងបញ្ហាក្នុងការចូលប្រើគេហទំព័រ ឬសេវាកម្ម Cloud ។

ការប៉ះទង្គិចធំទីពីរនឹងប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងអាជីវកម្មសំខាន់ៗជាច្រើននៅជុំវិញពិភពលោក ដែលរួមមានការទូទាត់អន្តរជាតិ ការជួញដូរភាគហ៊ុន កម្មវិធីភស្តុភារ និងការកក់ក្រុមហ៊ុនអាកាសចរណ៍ជាដើម។ ក្នុងន័យនេះ ការពន្យារពេល ឬការដាច់ណាមួយអាចរំខានភ្លាមៗដល់ប្រតិបត្តិការកាតឥណទាន, ប្រព័ន្ធ ATM និងប្រតិបត្តិការអាជីវកម្មនៅទូទាំងអាស៊ី អឺរ៉ុប និងមជ្ឈិមបូព៌ា។ លើសពីនោះក្រុមហ៊ុននាំចេញប្រេង និងឧស្ម័ននៅក្នុងឈូងសមុទ្រក៏អាចប្រឈមមុខនឹងបញ្ហាទំនាក់ទំនងដែលប៉ះពាល់ដល់ការដឹកជញ្ជូន និងការសម្របសម្រួលទីផ្សារផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggIOu-mcpzplJla7Hs8gjSm_9vI8-6kKY95JY8RSlWkCn5KNqBJWl5Yrgno6ntKBhzkyPJJVDMvzSvOYscSV_pT8jIPWHRBGPbZrMstYJU9cLzGDqgMfqHciUX9iZLx0k-EcSFdoAc7MGoQEJh4298mDp1U-1IqvPdSq4MJckUIx47yz2YzlEpVRzei4E/s900/photo_2026-04-24_15-45-22%20(4).jpg
សរុបមក អ្នកប្រើប្រាស់នៅខាងក្រៅតំបន់នៅទូទាំងពិភពលោក អាចកត់សម្គាល់ឃើញល្បឿនយឺតនៃអ៊ីធឺណេតភ្លាមៗ ជាពិសេសសម្រាប់វេទិកាដែលពឹងផ្អែកលើមជ្ឈមណ្ឌលទិន្នន័យដែលភ្ជាប់តាមរយៈផ្លូវឈូងសមុទ្រ ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនក៏អាចរងផលប៉ះពាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiieQgHOddlxGg4bjypzuVCw_ovCUjGEmski4sWL-oFVnKRTfoKL5RcpZ_E7nLsSnyQAy5JE15QTp5PN3ZxnwecZ1QoWnbtjZ5ovhBIef-QbTKeDbBFfoj_rSUNl1D4EKz4Hg8EEsWUXtLk7SOX96PCPDkgXdb9vqjt3xF5bNRWhVCMQAAfe-LXjta7KN4/s1280/photo_2026-04-24_15-45-22.jpg

បើទោះជាបច្ចុប្បន្នមិនទាន់មានខ្សែណាមួយត្រូវបានកាត់ផ្តាច់ក៏ដោយ ប៉ុន្តែការគំរាមកំហែងរបស់អ៊ីរ៉ង់នៅពេលនេះ បានបង្ហាញពីការពិតដែលកំពុងកើនឡើងថានៅក្នុងពិភពលោកសព្វថ្ងៃនេះ សង្គ្រាមលែងត្រូវបានប្រយុទ្ធតែនៅលើដី ឬនៅលើអាកាសទៀតហើយ ប៉ុន្តែក៏ស្ថិតនៅក្រោមសមុទ្រជ្រៅផងដែរ ហើយរាល់ការរំខានដល់ណាមួយដល់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះនឹងនាំឲ្យរបត់សង្គមមានការប្រែប្រួលនឹកស្មានមិនដល់៕

ដឹងចរិតបងប្រុស Jisoo កាត់កាលនិងចំណាយលុយរាប់លានដើម្បីលុបឈ្មោះបុគ្គលនេះចេញពីស្នាដៃក្រុមផលិត

0

Jisoo ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ ១០លានវ៉ុនប្រមាណជាង៦០០០ដុល្លារដើម្បីឲ្យឱ្យឈ្មោះបងប្រុសរបស់នាងត្រូវបានលុបចេញពីបញ្ជីស្នាដៃក្រុមផលិតខ្សែភាពយន្តដែលនាងសម្តែង។ លើសពីនេះទៅទៀតមុនពេលមានរឿងអាស្រូវដ៏ធំនេះបានកើតឡើង Jisoo បានកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងបងប្រុសតាំងពីយូរណាស់មកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDUv5xWIbtqsNW70dO6MxLYg0fxOlia3pUpcV1K7-SMK7S9N1nnu1xFS3sv3NFSWlbLaajGdZP2fHfphVMVr0-4vp5FplPATJo_iQM_FC380zTSGDyldsXFV9mkm-ZujnfmbWKQFMRQ2aG0np5ZXPxVBimowUv-jhzh3i7FN1a-fKCA_G2OvWwWrwZwFM/s1080/image_2026-04-22_11-07-48%20(4).png
គេបាននិយាយថា Kim Jisoo ដែលជាសមាជិក BLAKCPINK បានកាត់ផ្តាច់ទំនាក់ទំនងជាមួយ បងប្រុសរបស់នាងចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់អំពីការរំលោភបំពានផ្លូវភេទ និងការលួចថតស្រីៗដោយគ្មានការអនុញ្ញាត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង អ្នកយកព័ត៌មានកម្សាន្ត និងជា YouTuber Lee Jin Ho ថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ដោយការបង្ហាញព័ត៌មានលម្អិតអំពីទំនាក់ទំនងរវាងតារាចម្រៀង Jisoo និងបងប្រុសរបស់នាង Kim Jung Hoon ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើអ្នកផ្សាយផ្ទាល់ស្រីម្នាក់ និងអំពើហិង្សាក្នុងគ្រួសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi71z0OskNhjFvyGlQee_pC9-DdzVQeD_zh6be3zt0DiI7oBb0UrN2LQN8CUzSb6jn3RnQ7d1a1titfJCsQYnAAabEE5UMshFruuKUe7aWMe99vk2sot3PaROV-S8ekpM9IIPzce84rKce_uW-yk0eUHrxkHSlVtTwhij0EPmgS1dij-Lz9PhKU0PX3kG8/s1000/image_2026-04-25_11-01-11.png
យោងតាមលោក Lee Jin Ho Jisoo និងក្រុមគ្រួសាររបស់នាងបានផ្តាច់ទំនាក់ទំនងជាមួយលោក Kim Jung Hoon ក្នុងខែឧសភា ឆ្នាំ២០២៥ នៅពេលដែលមានការបង្ហោះមួយបានលេចឡើងនៅលើ Blind ដោយចោទប្រកាន់លោកពីអាកប្បកិរិយាមិនសមរម្យនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយស្ត្រី។ លោក Lee Jin Ho បាននិយាយថា បន្ទាប់ពីហេតុការណ៍នេះ ទំនុកចិត្តរបស់ក្រុមគ្រួសារ Jisoo លើ Kim Jung Hoon បានដួលរលំទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlCiAP2Kp7wmR5r0UfILFXFtnjiDd8JtuYzD1J0SW0Y6k7QY6s7jn2pB96ZpR02xCtzISGSnumVOtvY3aXACRNYzgRVtGGcf8b3BhlC8rVGrjqNgSukwhAi08CoICmcyCiOwq2C3Af-6U4p3ZvttXzo5zZML7acrH7VFBQ2vc0ENT0LLH4jI3V0Ku1iY/s2048/image_2026-04-25_11-01-12%20(2).png
នៅពេលនោះ Kim Jung Hoon ត្រូវបានគេរាយការណ៍ថាកំពុងជួយ Jisoo លើបញ្ហាអាជីវកម្ម។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការចោទប្រកាន់បានលេចចេញមក លោកបានផ្លាស់ប្តូរលេខទូរស័ព្ទរបស់លោកដោយមិនបានជូនដំណឹង ហើយបានដកខ្លួនចេញពីការទាក់ទងដោយផ្ទាល់ ដោយគ្រាន់តែទំនាក់ទំនងគ្នាតាមរយៈការហៅជាសំឡេងប៉ុណ្ណោះ។ Lee Jin Ho ជឿជាក់ថារឿងនេះធ្វើឱ្យវាមិនទំនងទាល់តែសោះដែល Jisoo នឹងដឹងអំពីបញ្ហាផ្លូវច្បាប់នាពេលអនាគតរបស់បងប្រុសរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2uyDO2tD3lcmjnDGV5ps0RukvCnELBeLaysrWl-qBQCPJs5K6B92BUe6JvGARrsB6BmFpvt5v1SBRNgcSDv43NFpg1UYKhJL4bC7Mbf5D6qQ0K8XLZUCRQuOy-QyzhQHBCTMeEn0I023pUEjLpBJ0Ry8HR2KXPxXo1k8qLtbnxKaJ0HOfA0R0a03YVKc/s1402/image_2026-04-25_11-01-12.png

លើសពីនេះ សំណួរជាច្រើនបានកើតឡើងទាក់ទងនឹងកិត្តិយសរបស់ Kim Jung Hoon សម្រាប់រឿងភាគ «Boyfriend on Demand » ដែលសម្តែងដោយ Jisoo ដែលបានចាក់ផ្សាយក្នុងខែមីនា។ លោក Lee Jin Ho បានពន្យល់ថា ការថតបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៥ មុនពេលក្រុមគ្រួសារបានផ្តាច់ចំណង ហើយឈ្មោះរបស់បងប្រុស Jisoo ដែលលេចឡើងក្នុងខ្សែភាពយន្តនេះគឺផ្អែកលើកំណត់ត្រាផលិតកម្មពីពេលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ3ZkNVyEN7OfKtuq_gN_LXWNQL2cuP_X2gK5KfeJUkCikFesiCHrMRZaMmb4fkqyE0DehgeTGVYzs7mzrxcSGT_VXaro-ovQRFAnhyphenhyphenF8vRXARGI7KfWV9xzxzrKIGRgW9D35SijqY2Vo9VHktxtzqdZB2DpPaO4yf398BIU18War7GqZbvplVPQEDyBs/s640/image_2026-04-21_09-25-07%20(2).png

Lee Jin Ho ក៏បានបញ្ជាក់ផងដែរថា នៅពេលដែល Jisoo បានរកឃើញឈ្មោះបងប្រុសរបស់នាងនៅក្នុងឈុតឆាកនៅថ្ងៃទី ៦ ខែមីនា នាងបានស្នើសុំឱ្យលុបវាចេញភ្លាមៗ។ ទោះបីជាការកែតម្រូវនេះត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ១០ លានវ៉ុនក៏ដោយ Jisoo បានចេញថ្លៃសម្រាប់ការលុបវាដោយខ្លួនឯង៕