Home Blog Page 505

រោងចក្ររថយន្ត BYD បើកការដ្ឋានសាងសង់នៅព្រះសីហនុ

0

ក្រុមហ៊ុន BYD CAMBODIA CO., LTD បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEistCvb590V2j9ACS1esFYldfWbrU9Tdi0rleHwqfmqAun8vMKbzR7n5Kxp1VzPeqEa2bKwhQsbxPZ57GkAKqa29bRlZtAxbLfOYgf6RhSUcLawkNRmBWrB9sQDCiYY7cSTsNxWNps4NIxV-MochvkdQGelOxc2R6CFO5gs2g_287VaXJKzjTwMYxGtuk8w/s1280/image_2025-04-29_15-53-05.png

រោងចក្រនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ដោយមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjt25PAAjj5MWR-xO4WZrmzTGWi6-6iyUpAk6UG_aQPabyD8qxcLCBitE9f_S_oT4ndtPimslIolsGvk9niAHdqqgQb7zBtLMY5_M3L5GJWdPlP41yQYYBJIE6X-iNr8BcbT6KFsyjQ8kl4npTsP8bvdRvwa-RHnsaFljqU0iIIecMByxdQOTgQ1Vl0bm5/s2048/image_2025-04-29_15-52-59.png
ក្រុមហ៊ុន BYD បានបោះទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនី និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRfFH4sP-BbCZLomHPf8SGIhpTuhPsl91NnbsjU78oXaJpPyoj_yb3Os3fRv5FDtkmBG1G3gl0ukIEAZaIRsezDJip-FYi-NOGnU2DIHUYMo79AXgQHkPJkjRUvHvTfzYUwxlSgh5RG3kkQw7z7ztbn4Z8xEbywprUgRF2344mNK2IRDSt7XuGCL7f1JCq/s2048/image_2025-04-29_15-53-01.png

ការបង្កើតរោងចក្រដំឡើងនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiAqrt228cn4KegFuBzTM4j3RZoB8rwD62dNzSB9PEZw10AZ9z6_-J6o_6eCfrkv-MWqdJRpswh-Iw-apr2Xf_WDrmQPGk-46ZGMri82syoYtcffGrNBnfPgqwnV5KJ-TM7BgtNKVsxCYL6lrxBYxs6qYUPWiR0Tz2P7uhkOIU1im5ybzPsCHR9obS8Fhyphenhyphen/s2048/image_2025-04-29_15-53-03.png
រោងចក្រនេះ នឹងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕

 

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 ប្រើកម្មវិធី Office ដំណើរការលឿនជាងកុំព្យូទ័រ ប្រកាសលក់លើទីផ្សារហើយ ថែមជូនកាដូឈុតធំដែលមានតម្លៃជាង 500$

0

ទីបំផុត King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 ប្រើកម្មវិធី Office ដំណើរការលឿនជាងកុំព្យូទ័រ, អេក្រង់កំពូលដំបូងគេ Flexible OLED PaperMatte បច្ចេកវិទ្យាចុងក្រោយលើស iPad Pro, និងមានផ្តល់ជូន accessory Original ឈុតធំតម្លៃជាង 500$ មកដល់ទីផ្សារប្រទេសកម្ពុជាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqqjY6YlPOn03cdpWXtMzQgYsDvLZ5z4TUVv84zHEyGFHRdv7rKsqPhtYuL7jP-hbySdTLwnW6DiGtCQ4iTRBcd8GC2tC_M843Md3Ay9hDthPAZIguCStRU2r50Q_P4FaVycj7z8bYL5MSutCHhIGA7BIIIChlvsqTCMiDvSFoMOkKSnfoaGl3bEdONwOF/s6000/DSC08862.JPG

កាលពីថ្ងៃទី 29 មេសា ក្រុមហ៊ុនហួវៃបានប្រកាសសម្ពោធជាផ្លូវការនូវផលិតផល Innovative Product ដែលមានដូចជា King of tablet Huawei MatePad Pro 13.2, កាសម៉ូដែលថ្មី Huawei FreeArc (ហួវៃ ហ្វ្រី អាក់) និង កាស Huawei FreeBuds SE 3 (ហួវៃ ហ្វ្រី បាត់ អេស អ៊ី ស្រ៊ី) ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOIboKL3Ok2GM755Muc3edfXzmC-GTQw8F56mbAhdnGWqROX5QrxeKquJW5Z369qjAlHz0Q4TPK8DKyiDW9rHMsUbOwP5U0f-rL0xS-57o5vTfvN8otKXIHCqNz9dDQUmAaU6XA8r7gacVOGENAmlqvljTHVMxw_Oy7GNavbtc2kll7gPQKb27F0eMSFPF/s6000/DSC08869.JPG

    សម្រាប់ Huawei MatePad Pro 13.2” មានចំណុចពិសេសជាច្រើនដូចជាសម្រាប់អ្នកប្រើប្រាស់ ៖
    ចំណុចពិសេសទី 1 ៖ King of tablet Huawei MatePad Pro 13.2 មាន performance ដំណើរការខ្លាំងលឿនជាងកុំព្យូទ័រ, បើក file PowerPoint ទំហំ 1GB ត្រឹមតែ 1 វិនាទី, ប្រើកម្មវិធី words ធ្វើឯកសារផ្លូវការ, ឯកសាររដ្ឋបាលបានទាំងអស់, សរសេរ ប្តូរ font Khmer បានដោយសេរី, បើក Excel file 1ម៉ឺន row ដំណើរការយ៉ាងរលូន, ប្រើបានយូរខ្លាំងដោយមានថ្មធំ 10100mAh, សាកលឿនខ្លាំងដោយឆ្នាំងសាក SuperCharge 100W សាកពេញត្រឹមតែ 65នាទី, មានមេម៉ូរីទំហំធំដូចកុំព្យូទ័រ Ram 12GB + Rom 512GB, និងអាចប្រើប្រាស់សម្រាប់គ្រប់គ្រងអាជីវកម្ម ឌីហ្សាញធ្វើ poster, artwork, កាត់តវីដេអូ និងអាចគ្រប់គ្រង ផេក ប៊ូតផេកបានដោយងាយស្រួលដំណើរការដូចនៅលើកុំព្យូទ័រដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzthevKI5IpFcRjOsDJWktNBI7kpv5LQyr5GXbV1QO_3TiQo4V-fQjR788j2l73sUf1kctFSTVlsBWG2c7phapD8tyDJAujTR7-AMGwi_FdypvMiurl-KvgNVrwczdXRPx5lz32_WYkiCCLKgBBnsEnqyybewcehFunIbD4LfyeP7Y5Vk1vS8sp6R6bAt/s6000/DSC08876.JPG

    ចំណុចពិសេសទី 2 ៖ ប្រើប្រាស់ជាមួយ NearLink keyboard ប្រើផ្តាច់ពីថេប្លេតបាន, keyboard មានទម្រង់ប្រើដូចកុំព្យូទ័រដែរ, ប្រើបានច្រើនទម្រង់ដូចជា, ប្រើផ្តាច់ពីថេប្លេត, ប្រើជាទម្រង់ Laptop, ប្រើជាទម្រង់ Studio, និងប្រើជាថេប្លេត, និងប្រើ shortcut ដូចកុំព្យូទ័រដែរ, កាន់តែពិសេសមាន touchpad ប្រើដូច touchpad លើ laptop, និងមាន guesture អូសបញ្ជាកាន់តែងាយស្រួល
    លោកអ្នកក៏អាចប្រើ NearLink M-Pencil ដើម្បីសញ្ញេ (ចុះហត្ថលេខា) លើ file PDF, សរសេរ note, ឬគូរគំនូរ ដំណើរការស្មូត លឿន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEifDhO4vAeHha0QOWL7WdbqrJ2x7GGCVLCwnHKOZT1vMo1tWiC6buRtiMFvEXcAdNalQXql2gQLHL0dRjYcP6fG5u3PLjVI0etYWV8FY7oRIuSiuMKyKUJ3d2_W1xDY4uz89XCbc5ZN1IHh8z-_gmjmaq3HoJ3Yucih2MnH2fqeWxRbSe4a9yri-lnsqO/s6000/DSC08897.JPG
    ចំណុចពិសេសទី 3 ៖ បំពាក់អេក្រង់កំពូលដំបូងគេទំហំ 13.2 អ៊ីញ, Flexible OLED PaperMatte Display គែមស្តែង, ពណ៌ច្បាស់, មិនចាំងពន្លឺ, មិនចាំងភ្នែក, បំពាក់បច្ចេកវិទ្យាការពារភ្នែកទទួលស្គាល់ពីប្រទេសអាឡឺម៉ង់, ហើយអេក្រង់ Flexible OLED PaperMatte Display មានបច្ចេកវិទ្យាឈានមុខលើ iPad Pro nano texture ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWH6z1zgTeWzBqk5RdmIucfmIpwAYTTc1epCdVdtLDRYSeOvT4yJjZFu5FQZ8YWMtNdL4JrRL1HswjyKbTbbJoak-WiH5XuUr_cmdCmQiw40ogLYtInw5o3grJlAOBQSyCElsDzLjP12yW8h0Km2mNkVe8_Vw4PDF_qO7b134dxdgmeokfWqGq5TJ5t5uk/s6000/DSC08927.JPG

    ចំណុចពិសេសទី 4 ៖ MatePad Pro 13.2” មានការឌីហ្សាញ ស្អាត Premium ទាក់ចិត្តទាក់ភ្នែកអ្នកគ្រប់គ្នា, ថេប្លេតស្តើង ស្រាល ងាយស្រួលយកប្រើតាមខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ10DYXX8DDLrtWgTUbWVY7xwr96FyHGhfGw7moGxnBISXnnQYU1Ibdl0bjUwSv5NnrQrjjBthNnlQzEO6EHDW-Gj9n2y91yWtU0HBDQscCFfTNK_B0yR-Ryrg7BWfiKXo_KXKU72ZBIhYdwfzm7fOkmNqmPoZ6iBKG03a5JPLJvKU4Lm34bHhJ6PBKt3b/s6000/DSC08944.JPG

    ចំណុចពិសេសទី 5 ៖ រាល់ការជាវ King of Tablet, Huawei MatePad Pro 13.2” មានផ្តល់ជូន accessory Original ឈុតធំតម្លៃជាង 500$, ទទួលបាន ឡាយសិន កម្មវិធី Office WPS កុំព្យូទ័រ Version, និងកម្មវិធីគូរគំនូរ GoPaint ដោយឥតគិតថ្លៃពេញមួយជីវិតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj26XnXr_KfW16twI-nKRGfmxYlx5SyhYIZ9BG722wE7qbwU5-SUskL7sssPKz5T2sWZoAUTaMULhkMbAq-SoSYfWpm_raoPrOMokydAggz8-xlSImm5KQ78-9yUWLCtrc1smDnRxFja9LSBdZ6aKgpV-q3R4TplA8kZkmUmVwcCuA0gslpndy-YxFfVYXi/s6000/DSC08849.JPG

    ជាមួយគ្នាដែរ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាក៏បានដាក់សម្ពោធកាសម៉ូដែលថ្មី Huawei FreeArc (ហួវៃ ហ្វ្រី អាក់) ជាប្រភេទកាស Open ear (អូផេនអ៊ា) សាកសមបំផុតសម្រាប់អ្នកចូលចិត្តហាត់កីឡា និងអ្នកធ្វើការ មានតម្លៃត្រឹមតែ $99, និងកាស Huawei FreeBuds SE 3 សាកថ្មម្តងប្រើ 42ម៉ោង ភ្ជាប់ប្រើបានគ្រប់ស្មាតហ្វូនទាំង iOS និង Android, និងមានធានាមួយឆ្នាំ តម្លៃត្រឹម $39, កាសស៊េរីថ្មីទាំងពីរនេះមានលក់លើទីផ្សារហើយលោកអ្នកក៏អាចធ្វើការកុម៉្មង់ទុកមុន King of Tablet, Huawei MatePad Pro 13.2” មានតម្លៃត្រឹមតែ $1,099 ចាប់ពីថ្ងៃនេះ នឹងមានស្តុកលក់ថ្ងៃទី 2 ឧសភា 2025៕

សិង្ហបុរីជាប់ចំណាត់ថ្នាក់លើពិភពលោកជាទីក្រុងដែលមានផ្លូវត្រឹមត្រូវសម្រាប់អ្នកថ្មើរជើង

0

ប្រទេសសិង្ហបុរី ៖ ការស្ទង់មតិរបស់ Time Out ដែលបានសាកសួរមនុស្សជាង១៨,៥០០នាក់ មកពីប្រទេសជាង៥០ លើពិភពលោកបង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិបានសរសើរសិង្ហបុរី គឺជាប្រទេសផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកថ្មើរជើង ក្នុងនោះពលរដ្ឋសិង្ហបុរី ៨០% និយាយថា ការធ្វើដំណើរដោយថ្មើរជើងនៅសិង្ហបុរី គឺល្អណាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wmuVFaKDVUMekDN8QvTLsMpfyxb0H152SxNGJ1zifcuNA781EJR1Z49PZuYi7M4TWPqF5-ppXPWQSkWR9PO40m39VVD6BMu6s59EDJq3YUqVyi3hwrgC2yZFzQ1a1iHF0zw0jibSocEvp6tAdcCqki15tfwjrgk0WIgvbUn7I42FGEMbXzqYfnNU2Bcq/s5184/image_2025-04-29_14-41-18%20(3).png
ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេសនានា ដែលមានទីក្រុងផ្តល់ភាពងាយស្រួលបំផុតលើពិភពលោក សម្រាប់អ្នកថ្មើរជើង ដូចជា ៖ ទីក្រុង Abu Dhabi របស់អេមីរ៉ាតអារ៉ាប់រួម ជាប់ចំណាត់ថ្នាក់ទី១ ខណៈទីក្រុងប៊ូស្តុន (Boston) រដ្ឋម៉ាសាឈូសេត និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្ថិតនៅចំណាត់ថ្នាក់កំពូលៗលើពិភពលោក ។ រីឯសៀងហៃ និងហុងកុង គឺជាទីក្រុងក្នុងតំបន់អាស៊ីដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkGIf317beAju8osWO_IEI-TSnntWUMzkBR92rp_ZHCvnSAX4Y1rL5zwhrOUFt_We8Qgz_6DcbayqpCP03fDtSj5P7EOpr4MxY6gUG90RaV88XkIv6TcBApqAwbDOhjTT3W8BC3012TPOpsN4K1fC5kYIfN-cifGk9P_u7pEFODZWoIC2w2Fnd2BlyQqY-/s1090/image_2025-04-29_14-41-18.png

ការជាប់ចំណាត់ថ្នាក់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការអភិវឌ្ឍទីក្រុងឱ្យក្លាយជាកន្លែងថ្មើរជើង ក្រោមគម្រោង «Friendly Streets» បង្កើតឡើងដោយនាយកដ្ឋានដឹកជញ្ជូនសិង្ហបុរី ។ គម្រោងនេះមានគោលដៅកែលម្អផ្លូវក្នុង២៤តំបន់នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០ ព្រមទាំងបង្កើនរយៈពេលភ្លើងពណ៌បៃតងសម្រាប់អ្នកថ្មើរជើង, ការបន្ថយល្បឿនរបស់រថយន្ត និងគំនូសឆ្លងកាត់ផ្លូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6qKfuJIe8FVtg3y7XHhXtasS2tV9ivu0Pb-fGSdiQhKGnA86BigmOFJUAN38UmGmxXruU6J25QuETWU_FOzySdY7ZjTmz4Vr1GZFFrUZs127WC8nns95lYH6xNykSpM-4Lg3vEQuxEifwtBcSDK4zDPKLwUQLugieuUFRLdRE8l2kDE8uq13hxSZ6tvl/s800/image_2025-04-29_14-41-29.png
ក្រៅពីនេះ សិង្ហបុរីបានបង្កើតគម្រោងធំមួយផ្នែកគមនាគមន៍ឈ្មោះថា «Land Transport Master Plan 2040» ក្នុងគោលដៅបង្កើតទីក្រុងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចប្រើប្រាស់សេវាកម្មផ្សេងៗដោយចំណាយពេលត្រឹមតែ២០នាទី ព្រមទាំងធ្វើដំណើរជុំវិញទីក្រុង ប្រើពេលត្រឹម៤៥នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6uj2uQx19pJmveSVbF7cpD3YdFpKO92o-d59UOIAEjolb1dxXV9rv-tsUcCCyqMNqfRcOrv6ymtPcVrPO3AYeCbn_56ZkcuYQo-UmFPJynv215uhfL5JnSmMNOGD8pHK3fdDCSRGhU3X_x69IEHAa7gXd-6qPnR7s8zw7F_ncY32oJ3WIt5SzAVqLk-il/s1800/image_2025-04-29_14-41-16.png

ការអភិវឌ្ឍផ្លូវគមនាគមន៍របស់សិង្ហបុរី មិនត្រឹមតែជាការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យពលរដ្ឋក្នុងទីក្រុងកាត់បន្ថយការជិះរថយន្ត, កាត់បន្ថយខ្យល់ពុល និងថែរក្សាបរិស្ថាន ។ ហេតុនេះ សិង្ហបុរីបានក្លាយជាប្រទេសគំរូមួយ ដែលបានអភិវឌ្ឍន៍ទីក្រុងផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកថ្មើរជើង ខុសពីទីក្រុងនានាក្នុងតំបន់អាស៊ាន ពោរពេញដោយរថយន្តតូច-ធំនៅតាមផ្លូវ និងស្ទះចរាចរណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinUAg5oyQCP-CPtSkaK9EaL3KLs5oKOJvtNxFFaVoqO3FqoX4DdFjTWbd6EQbLQetOdzBkmqSPvq_Ilw8pfpdl8md3bPcHjObCNe-zoQ87A7cSeCgnvIF8gWHP86JYMs3lEloINFXUKrSuwLx9mHmBVgxuXF7jgILpivEp2mn_Vjq1oQPmSfvxPasvaEej/s1140/image_2025-04-29_14-41-18%20(2).png

ក្រៅពីការជាប់ចំណាត់ថ្នាក់ជាទីក្រុងផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកថ្មើរជើង សិង្ហបុរីក៏ល្បីល្បាញខ្លាំងជាប្រទេសមានផ្លូវស្អាត គ្មានសំរាម និងមានសុវត្ថិភាពបំផុត ។ លើសពីនេះ សិង្ហបុរីត្រូវបានភ្ញៀវទេសចរដាក់ឈ្មោះថា «ជាទីក្រុងសួនច្បារ» ពីព្រោះសិង្ហបុរីមានសួនច្បារសាធារណៈយ៉ាងស្រស់ស្អាត និងមានដើមឈើជាច្រើននៅតាមផ្លូវ ៕

ថៃនឹងរៀបចំពិធីបុណ្យ «Diwali» យ៉ាងអធិកអធមដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកពីជុំវិញពិភពលោក

0

ប្រទេសថៃ ៖ ប្រទេសថៃគ្រោងរៀបចំពិធីបុណ្យ «Diwali» យ៉ាងអធិកអធមនៅទីក្រុងបាងកក នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីកែប្រែមុខមាត់ថៃឱ្យក្លាយជាទីតាំងរៀបចំពិធីបុណ្យវប្បធម៌លំដាប់ពិភពលោក និងជាគោលដៅទេសចរណ៍របស់ភ្ញៀវទេសចរឥណ្ឌាមកពីគ្រប់ទិសទី ។ ពិធីបុណ្យនេះនឹងបង្កើនទំនាក់ទំនងរវាងពលរដ្ឋថៃ និងឥណ្ឌា តាមរយៈទេសចរណ៍ វប្បធម៌ និងជាឱកាសមាសសម្រាប់ជំរុញសេដ្ឋកិច្ចថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfJKSOFKVEFn5TgWvPrnFpURVJAU5S7pveELTuEuCAnT3xGdEVXLaPvapFsd1arwag0qnrKJM-fPcx0RbO0WFd383hjiUgilmUen7aNYSzL7jP8Fs2UecJat6_SZnhKah0rQNlPGZZJ9LxkxtXsQ3R0S7M_qA9-gbh858zBbMHqnEu-T9tqyyx4fUYxBIk/s2500/image_2025-04-29_13-46-49.png
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោកស្រី ណៈលិនី ថាវិស៊ីន ប្រធានតំណាងពាណិជ្ជកម្មថៃ និងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយទេសចរណ៍ឥណ្ឌា ស្ថិតក្រោមគណៈកម្មការអភិវឌ្ឍន៍ Soft Power ជាតិ បានធ្វើជាប្រធានកិច្ចប្រជុំអនុគណៈកម្មការ លើកទី២ ឆ្នាំ២០២៥ នៅអគារក្នុងវិមានរដ្ឋាភិបាល ដើម្បីពិភាក្សាពីការរៀបចំពិធីបុណ្យ «Diwali» យ៉ាងអធិកអធមនៅប្រទេសថៃ នាខែតុលា ខាងមុខ ។ កិច្ចប្រជុំនេះ ក៏មានលោក Nagesh Singh ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសថៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធមកពីស្ថាប័នរដ្ឋាភិបាល និងឯកជនចូលរួមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGNVDes7-7sJLV2dTG6mtqFFN8vf1vswB8J7KKXu8-y8cbPgjuS2YtZRQ89VrbUwFEQZo4rgGgf5KjYHXbZWR3Ut36M7o5nuQgtbZwnIRh6u2vuSRwO84hJtoHMwR_xN1Rf7poAE_nYmqTV8UJ7iUekIK9jWTe81PhDcYpL4twNpI9AqvUknTTqowjm9Og/s1200/photo_2025-04-29_09-40-55.jpg

Diwali គឺជាបុណ្យសំខាន់បំផុតរបស់ជនជាតិឥណ្ឌា ហើយថៃនឹងរៀបចំពិធីបុណ្យនេះឱ្យក្លាយជាបុណ្យលំដាប់ពិភពលោក តាមរយៈការរៀបចំកម្មវិធីជាច្រើន ដូចជា ៖ កម្មវិធី Global Fair, កម្មវិធីទិញទំនិញ, ការបង្ហាញភ្លើងពណ៌, ការប្រគំតន្ត្រីឥណ្ឌា និងការតុបតែងទីកន្លែងនានាក្នុងទីក្រុងបាងកក ។ ពិធីបុណ្យនឹងប្រកាសតាមអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យជនជាតិឥណ្ឌារស់នៅប្រទេស និងជនជាតិឥណ្ឌានៅក្រៅប្រទេស ស្មើជាង៣៥លាននាក់ បានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4YvgzLUKmkZfU4QCt8bHI44jZaKKKdg-zx0R7Glab9Q5kNo0CXpe3eMrxdy-_wbofucktiV3U7_ehbCwgPVi2kTkkgfK10xXVvIhb6OsInxDZG84eSAMm8toCq5B4QXxcWeLwp2QU5mLiGBMMsn36AveoXqLkBx9Qcp2nDq_fsq3u-NKGN1VYqsr8fGP/s696/image_2025-04-29_13-46-52.png

ការរៀបចំពិធីបុណ្យនៅប្រទេសថៃ គឺផ្តោតលើភ្ញៀវទេសចរឥណ្ឌាគ្រប់ប្រភេទ មិនថាយុវជនឥណ្ឌា ឬជនជាតិឥណ្ឌាមកកម្សាន្តជាលក្ខណៈគ្រួសារ ដោយថៃនឹងបង្កើនជើងហោះហើរត្រង់ និងការរៀបចំដំណើរកម្សាន្តជាក្រុម ។ ក្រៅពីនេះ ថៃនឹងពិភាក្សាជាមួយក្រុមហ៊ុនឯកជនឥណ្ឌាដើម្បីឱ្យចូលរួមគាំទ្រ និងទាក់ទងទៅកាន់រដ្ឋាភិបាលឥណ្ឌាឱ្យជួយផ្សព្វផ្សាយពីការរៀបចំពិធីបុណ្យ «Diwali» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUygZiCeqmmdxlmVLudHnoyKUbotK67MAm7rKO8P4ELcJVVApsdTy6bOj_jwc3gECJVujX36NCk1eX1Q8XVE1li4MqFj-YK7UJyFfOH_5eA_qwpbtl_a30tqOzKf7289fyQ33TCBEJYJBHYF7JecrNlgDwi7BezEtZywHFI1axwExAxwvmnuCOt3FQR9i/s976/photo_2025-04-29_09-40-55%20(2).jpg
វាជាឱកាសមាសក្នុងការប្រើប្រាស់កម្លាំង Soft Power របស់ថៃដើម្បីជំរុញសេដ្ឋកិច្ច ព្រមទាំងបង្កើនទំនាក់ទំនងរវាងពលរដ្ឋថៃ និងឥណ្ឌា តាមរយៈទេសចរណ៍ វប្បធម៌ និងការលក់ទំនិញដែលជនជាតិឥណ្ឌាពេញនិយម រួមមាន ៖ ត្បូង គ្រឿងអលង្ការ ផលិតផលសុខភាព និងកែសម្រស់ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ណៈលិនី ថាវិស៊ីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQCRWp6Cq4agdo8o27SE0ZDv2EGoAzTpbk4G1CBiM36AEU-X7qJmKV2naFcS38kLpmV3THP2_DsIe6CknRqX4Z0Mi23byxEE1PYsvn0dPtuBrRrnWgJ8_JqOdWFRgCrHGbPeVamFNPIKnLuPGfMeAuFOfnoC-dnaSU7LJ5U9MkH_ISDI5JBTaRg43PrD5/s800/photo_2025-04-29_09-40-55%20(3).jpg

ចំណែកលោក Nagesh Singh ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសថៃ បានគាំទ្រការអញ្ជើញសិល្បករ និងក្រុមវប្បធម៌ឥណ្ឌាមកចូលរួមក្នុងពិធីដើម្បីធ្វើឱ្យបរិយាកាសកាន់តែអធិកអធម ។ លោកជឿជាក់ថា ពិធីបុណ្យនេះនឹងដើរតួសំខាន់ក្នុងការបង្កើនទំនាក់ទំនងរវាងពលរដ្ឋថៃ និងឥណ្ឌា និងជំរុញសេដ្ឋកិច្ចរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-cAQfUAfGuGick3cb_reXBs67w6rO67k15LChBvE8QfqgjeKgHg-1i44tkBIou5WC8dCtIRiaJp_1sEBdjn1su7p60n3dqlnIbUEU5leaseVKipTB0aMQklWIXlL4w03sZQou7jOElGCfB7FTSMKySMN6PxTIy84_MtDz38y2yY-ducQRDq-aFg3RTCIt/s1024/photo_2025-04-29_09-40-55%20(4).jpg

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ប្រទេសថៃបានទទួលភ្ញៀវទេសចរឥណ្ឌា ស្មើជាង២លាន១សែននាក់ និងទទួលបានចំណូលជាង៧ម៉ឺន២ពាន់លានបាត ។ ថៃរំពឹងថា នៅឆ្នាំ២០២៥នេះ ភ្ញៀវទេសចរឥណ្ឌានឹងកើនឡើងដល់ជាង២លាន៣សែននាក់ ឬកើន១៤.២៦% ដែលបង្ហាញពីសក្តានុពលខ្ពស់ក្នុងការជំរុញសេដ្ឋកិច្ចថៃតាមរយៈវិស័យទេសចរណ៍ ៕

ម៉ាដូណា បន្តហែ.កកេរ្តិ៍ ស្រីខ្ញុង ជំពាក់លុយមិនសងនិងថាទុកលុយប្តឹ.ងលោកវិញឬយ៉ាងណា?

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងរ៉ាវម្ចាស់បំណុល ម៉ាដូណា និងកូនបំណុលតារាកំប្លែងស្រីខ្ញុងបានបង្កឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងមកហើយ ខណៈបន្ទាប់ពីស្ងប់ស្ងាត់ ម៉ាដូណា ចេញមកបង្ហោះម្តងទៀតនិងថា ស្រីខ្ញុង មិនសងលុយ៥ម៉ឺនដុល្លារទុកលុយប្តឹងវិញឬយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidx9Eo2nNtqdfpt-lJ4xsAQXfxpBxynal20nWHDPaOy7qlOxuljx41oX-pDAl1PzVHL1_VTenZ4v1AhMiOTqz-f6CDMowMJxd1pL1J9uVKIRS9HKLwrunWVVpQemtT3a_4ojJVLhjACHy3sDs8DNgeYkDL-QG4qT0pPYeFuDvH3DevjNTahjRWgANOCawC/s960/image_2024-12-12_09-49-44.png

នៅរសៀលថ្ងៃទី២៨ មេសា ម៉ាដូណា បង្ហោះវីដេអូ ស្រីខ្ញុង បង្ហាញពីប្រថ្នូលមិនសូវល្អរបស់ខ្លួនជាមួយនឹងសំណេរយ៉ាងវែងថា «បើយល់សប្តិ ឃើញបាក់ធ្មេញហូរឈាមខ្លួនឯងគេឱ្យដឹងថានាង Srey Knhong ឯងគួរសងលុយគេផង លុយ ៥ម៉ឺនដុល្លារ និងលុយអ្នកផ្សេងជាង១០អ្នកទៀតគេឆាតមកសួរថានាងឯងបានសងខ្លះទេតែនាងឯងអត់សងទាំងអស់ ហើយឆ្លើយបំផ្លើសការពិតថារកសងគេគ្រប់គ្នាទាំងមិនបានសង ហើយនិយាយសុទ្ធតែដាក់សម្ពាធ និងគេជិះជាន់ តែទុកលុយដើរទិញផ្ទះនឹងដី ជាមួយប្តីដឹងរឿងនឹងច្បាស់ណាស់ តែមិនដាក់ឈ្មោះខ្លួនឯងឆ្លាតមែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAaPTzo5kSWo7wI9IyZNXIsKzY1C3JZiFVTrsp9wn-Ld5kRe9CzZPJLtqfk0uVtfmTDZ3jHqi4DojdTH8wWYHndlMNglkOKBBNxGlCVM015AnFo5JREBs_HZ5khk-_Fo3GTV4gNBdT2DYosFDT6JAofJZhYLW-4cxkT4XrO8jimvaKlplzhNaCKxjYN4-a/s1187/image_2024-12-12_09-49-45%20(2).png
ម៉ាដូណា បន្តទៀតថា «បើប្តីវិញសុទ្ធតែធានាចេញសងជំនួស តែថោកដូចនាងឯង គឺថាឆាតមិនឆ្លើយ»។ ម៉ាដូណា បានបញ្ជាក់ថាលោកបានថតឯកសារទុកទាំងអស់ ហើយលោកចង់ដឹងមើលពេលបង្ហោះបែបនេះ តើស្រីខ្ញុងនិងប្តីទុកលុយប្តឹង ឬក៏សងគ្រប់គ្នា។ ម៉ាដូណា ក៏បន្ថែមទៀតថា មិនដឹងថាកូនៗរបស់ស្រីខ្ញុងដែលគ្នាមិនដឹងអីផង គ្នាខ្មាសគេណាស់ដែលមានឪពុកម្តាយចរិតបែបនេះ និងថាសងលុយគេទៅ កុំឱ្យបាប ហើយលោកនឹងបង្ហោះរហូតដល់ ស្រីខ្ញុងនិងប្តីសងលុយវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzqzmWNmPhePTjQXELL2BSadUZ-jblgq08Ego8Zp3PoSBvT8PmKPsq4RP6rDP56RvKVLIc3b4gh084jjfS0KhoWmlHvGhHbjjkE82J7vMaLonc33KVZacXIO0cc1HDQj0YJJSvrNCKhxQoqMJX6i04RQtnafrWnshV_YSA9kC2-k8p9guFZMPRzW7uUrKB/s2048/image_2025-02-04_15-13-27.png

គួរបញ្ជាក់ផងដែរថា ម៉ាដូណា ធ្លាប់បានបង្ហោះអំពី ស្រីខ្ញុង ពីការជំពាក់លុយមិនព្រមសងនៅលើបណ្តាញសង្គមជាច្រើនដងមកហើយ ខណៈលោកក៏បានធ្លាប់បានបោះសំដីធ្ងន់ៗថា ស្រីខ្ញុង ជាអ្នកសិល្បៈថោកទាបបំផុតកំពូលកុហករកលេខដាក់គ្មាន៕

Chen Duling តារាសម្តែងចិនដ៏ល្បីមួយរូបត្រូវបានគេសរសើរពេលស្លៀកពាក់និងធ្វើសក់បែបបុរាណ

0

កាលពីថ្ងៃទី២៤ ខែមេសា ក្រុមហ៊ុនគ្រប់គ្រងតារាសម្តែង Chen Duling បានបង្ហោះរូបថតជាច្រើនសន្លឹករបស់តារាស្រីរូបនេះ ដើម្បីអបអរសាទរខួបលើកទី ១០ របស់នាងក្នុងវិស័យភាពយន្ត។ តារាស្រីវ័យ៣២ឆ្នាំរូបនេះបានប្រែក្លាយជានារីសម័យបុរាណយ៉ាងស្រស់ស្អាតក្នុងនាមជាអ្នកសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZQ8fiRA3G_Zs2MGOh7P5zoNc1eQmU5UBFHU6tsix3MH2tOszazZBXta3GG6XUNDi56YdEj6wiAzDi_cfuTu1huzoHzKWSN3zWqYapMDGHI4VrgMXWIP2NtOxSdFz-tCha4tOiLugR12Hqqp8npwUmt_QoGMHx6nUbdJzpMVD6We_aUPF_mCiNRN8hfsA/s1440/image_2025-04-25_15-35-52%20(2).png

ការផាត់មុខ និងធ្វើសក់របស់ Chen Duling គឺជាងដ៏ចំណានមួយរូបដែលបានកាន់តំណែងសំខាន់ក្នុងពិភពសិល្បៈចិននៅពេល បង្កើតរូបភាព សម្រាប់តួសម្តែងក្នុងខ្សែភាពយន្តបុរាណល្បីៗជាច្រើន។ ទំព័រ Sohu បានបញ្ចេញមតិថា តារាស្រីរូបនេះមើលទៅដូចជានារីស្រស់ស្អាតក្នុងរូបគំនូរបុរាណ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi39fIIfSJj6BX9uUusUhw6T8TM33w7F4fJw7qtjVCnfm0N26JnZcr4JWtusseZE4CZLc742lrcyXi2G_yChiLyaRpN-ZDQW69hLD9MFk_46atT3WCBteTSfKeZ3mJoYThlVRGRcleQ__sZvoH8kXtNIoemdEOE74M0kMJsPklfImnkCQvQOC17doT8FF04/s1440/image_2025-04-25_15-35-48%20(2).png

រូបរាងថ្មីរបស់ Chen Duling បានទាក់ទាញមតិរាប់ម៉ឺននាក់នៅលើ Weibo និង Douyin ។ អ្នកទស្សនាបានសរសេរថា «នាងមើលទៅដូចជាទេពអប្សរ» « សិល្បករតុបតែងមុខបានទាញយករូបរាងបុរាណរបស់ Chen Duling យ៉ាងពេញលេញ», «វាជាយូរណាស់មកហើយដែលខ្ញុំបានឃើញរូបរាងដ៏ស្រស់ស្អាតនិងប្លែកបែបនេះ»។ នាងជាក្រុមតារាសម្ដែងល្បីៗលើកញ្ចក់ទូរទស្សន៍ចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAGxtVgOw3Ltn2kVU6htrcKwWmgjduPsga8t9HQcUTQ-KYxACMTOIZJdnseV2biDpFAxQ922EKCBCMlQZWzJjAbnIZlmlEokVclXHwwc_K4JLQgCw6pbf2XMol2epMf8AjnJVwK1IyhgYMz97j-QOdS9npzJD8RriEg5yXOsWDM-59Yc6InIko9ztxz7jp/s1440/image_2025-04-25_15-35-50%20(2).png
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Chen Duling បានបន្សល់ទុកនូវសញ្ញាណរបស់នាងតាមរយៈខ្សែភាពយន្តប្រវត្តិសាស្ត្រជាច្រើនដូចជា ច្រើនជាក់ស្តែងគឺរឿងចុងក្រោយនេះមានចំណងជើងថា «The Glory»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvbTcCvjvZrT5SmgGpN5aaIRmGpHZyBHUXw2BGGEwE9b2INgI42P0ooBmgWxbV1DFj8YFccmFuPLVNLj65MWhOGy_YCYTI2p5BedRrRru_m8JBtDBGsXEtcRBzfkO7hNogkDp3OBIjwTkyKl6ypxnu8EZ-hH5p2da8pMsFSfr-Cs7vQF7lKo0RALJ_6rRU/s1440/image_2025-04-25_15-35-50.png
ភាពស្រស់ស្អាតរបស់ Chen Duling បានជំរុញឱ្យនាងសកម្មនៅក្នុងឧស្សាហកម្មម៉ូត ការផ្សាយពាណិជ្ជកម្មសម្លៀកបំពាក់ និងម៉ាកគ្រឿងសំអាងជាច្រើន។ ក្រៅពីសម្រស់ និងភាពឆ្លាតរបស់ខ្លួននាងក៏ជាកូនស្រីអ្នកមានធនធានមួយរូបផងដែរ៕

 

 

មិនចេះចាស់! សម្រស់ Jun Ji Hyunទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន

0

តារាសម្តែង Jun Ji Hyun បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីបានបង្ហាញមុខ ជាតារាស្រីថតគម្របទស្សនាវដ្តីសម្រាប់ខែឧសភារបស់ Harper’s Bazaar ។ ទោះបីជាមានវ័យ៤០ប្លាយទៅហើយតារាសម្តែងរូបនេះនៅតែមានភាពស្រស់ស្អាតមិនប្រែប្រួលឡើងពូកែថែសម្រស់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5Szv2EY7bibUPryRbN1VuImoKUM-JpJcmNPsLsz7gUFhjI_imQXVCsvX8KnK0KQ_1yCszj7LG-EgolKdXHZjylv9d2vkRWOU-UjOIgHp-cYOzlnC4HhhNvK1m_jFOxWDcs3PNmoo2uFF5RsWCFHhCHnYg9hu-d2liM9aqkSNIKNsTkXbEse1ldqcdGad/s1509/image_2025-04-28_10-19-58.png

តារាស្រីដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងវិស័យសិល្បៈសម្តែងរបស់កូរ៉េទើបតែក្លាយជាទូតសុឆ្ឆន្ទៈពិភពលោកនៃគ្រឿងអលង្ការ និងនាឡិកាដ៏ល្បីល្បាញ Piaget ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឱ្យដឹង ថា Ji Huyn ក៏ត្រូវបានអ្នកគាំទ្ររំពឹងថានឹងត្រឡប់មកចាក់បញ្ចាំងវិញបន្ទាប់ពីអវត្តមានមួយរយៈជាមួយនឹងគម្រោង «Polaris» រួមសម្តែងជាមួយតារាសម្តែង Kang Dong Won ដែលគ្រោងនឹងចាក់បញ្ចាំងនៅចុងខែឧសភា នៅលើ Disney+ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAtTGq1L4RGMlDg7tEitiCZEcmCXXCF1DAnsu_08YljeZ0OJdjI26wUPC1WcrsArX2UJmu4jrQyvcudVnIONIE2ifjodETXatRvuPzFysnONcwAyqdJKElxmLmHXtMVCV0BPT_skJu5_Kz_p5Fay_x6xJWsNnL5HPzuwjzy8FK4DqrEKpzQxDJBUxrYtlK/s1800/image_2025-04-28_10-20-04.png
Jun Ji Hyun មានវ័យ៤៤ឆ្នាំគឺជាតារាស្រីម្នាក់ដែលជោគជ័យបំផុតលើកញ្ចក់ទូរទស្សន៍កូរ៉េ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ ក្នុងនាមជាតារាបង្ហាញម៉ូត បន្ទាប់មកប្តូរមកវិស័យសម្តែង ហើយបានក្លាយជាតារាស្រីដែលរកចំណូលបានច្រើនជាងគេ នៅលើកញ្ចក់ទូរទស្សន៍កូរ៉េជាមួយនឹងតួលេខ ២០០ លានវ៉ុនប្រមាណ១៧ម៉ឺនដុល្លារក្នុងមួយភាគសម្រាប់រឿងភាគទូរទស្សន៍។ ភាពស្រស់ស្អាតរបស់នាងក៏បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីតារាកូរ៉េដែលមាន ថ្លៃផ្សាយពាណិជ្ជកម្មខ្ពស់បំផុត ក្នុងឆ្នាំ ២០២១ ជាមួយនឹង ២០ ពាន់លានវ៉ុន (១៧.៤ លានដុល្លារ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6_E55DPLKfKxyXe6Dq-h7cLw_b6hXW2AJG-ExmJiTnpGBICb8OaiGexDQhF5qALlYhruEDYUg7YK0UbMBkwj5iP417Vth5bvCyCNa2rTKXgeTSZMxWg7Tj7xRYKjEQnOZVZHyFE0CZZl5ZnIvyRBqLx8uCy9gWQClwUB3miYxN1nFsGikNgRsOacG6W7/s960/image_2025-04-28_10-20-06%20(2).png
ភាពប៉ិនប្រសប់ សម្រស់ Ji Hyun គឺជាភ្ញៀវ VIP បង្ហាញខ្លួនក្នុងកម្មវិធី Fashion ជាទៀងទាត់នៅ Paris និង London Fashion Week ។ នៅលើកំរាលព្រំក្រហមនៃព្រឹត្តិការណ៍ធំៗ Jun Ji Hyun តែងតែជ្រើសរើសរ៉ូបវែង នឹងពណ៌ភ្លឺ ឆើតឆាយ។ ម្តងម្កាល នាងជ្រើសរើសរ៉ូបពណ៌ខ្មៅតិចបំផុតជាមួយគ្រឿងអលង្ការហើយនាងជាតារាផ្តល់អាទិភាពលើការតុបតែងមុខ និងសក់បែបធម្មជាតិ ដើម្បីបង្កើតរូបរាងក្មេងជាងវ័យ៕

នាយករដ្ឋមន្ត្រីថៃ៖ កម្ពុជាបានទទួលស្វាគមន៍ការបំពេញទស្សនកិច្ចផ្លូវការរបស់លោកស្រី យ៉ាងកក់ក្តៅដូចការស្វាគមន៍ប្រធានាធិបតីចិនដែរ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ថ្លែងថា ប្រទេសកម្ពុជាបានទទួលស្វាគមន៍លោកស្រីយ៉ាងកក់ក្តៅ ពេលលោកស្រីមកកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី និងផ្តល់កិត្តិយសដល់ប្រទេសថៃយ៉ាងខ្លាំង ។ ពេលនាយករដ្ឋមន្ត្រីថៃមកដល់កម្ពុជា គឺមានរថយន្តមករង់ចាំទទួលរួចជាស្រេច ព្រមទាំងមានសន្តិសុខការពារសុវត្ថិភាព និងមានក្រុមអ្នកជិះម៉ូតូស្លៀកពាក់ឯកសណ្ឋានពណ៌ស នៅខាងមុខ ខាងក្រោយ និងចំហៀង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL-7GDP_qVpoTU1ib8mBlKeLXnafTreqxKmvULppjVFKXFQTC0qKOOmbe5N13eD0SBQX04Ed2pt-7EQYQzr7Smwwik8jgUQWzP9S2LypNZSNye3dhvYZ4nH7J7YpbH5UZxgbK10EqIm9l48xz7CtDtHXoEkdOlD8kUU1hADkMJyoGOOyMkp4efd64oI92n/s1280/photo_2025-04-28_16-56-11.jpg
កម្ពុជាបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីថៃ ដូចគ្នានឹងការទទួលស្វាគមន៍ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលទើបមកបំពេញទស្សនកិច្ចនៅកម្ពុជាមុននេះ ។ លោកស្រី ផេថងថាន មានអារម្មណ៍ថា លោកស្រីបានទទួលកិត្តិយសយ៉ាងខ្លាំងដែលបានមកកម្ពុជា ខណៈឆ្នាំ២០២៥ គឺជាឆ្នាំគម្រប់៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ ។ ក្រៅពីកម្ពុជាផ្តល់កិត្តិយសខ្លាំងដល់ថៃហើយ លោកស្រីសូមបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេលយូរអង្វែង ហើយថៃនឹងបង្កើនទំនាក់ទំនងជាមួយកម្ពុជាឱ្យកាន់តែយូរអង្វែងថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh_pnGhvGgMLQbOlU80CRpBFs5lj8RA1cXnUvbBZBmNBAzaKqFCjuRI-94PNaLWmOZ5CDUSk2GgKCZMpjYsxmxklPLz1Ztowm0FEgR8-yFOfnFzrcCMBLakW99dtn4OFIFo2rcmKHLr84pB5V9qKiJLkRbBv-h8R5kM1qDCeil6Eh6bpLtBupuxmU7Qg5c/s1280/492244606_679978964834608_1658972611509493969_n.jpg

នាយករដ្ឋមន្ត្រីថៃបន្តថា នៅតាមផ្លូវដែលលោកស្រីធ្វើដំណើរ ក៏មានប្អូនៗសិស្សានុសិស្សឈរលើកដៃ និងកាន់ផ្កានៅសងខាងផ្លូវ ប្អូនៗគួរឱ្យស្រឡាញ់ខ្លាំងណាស់ ។ ការស្លៀកពាក់ឯកសណ្ឋានសិស្សរបស់ប្អូនៗពិតជាធ្វើឱ្យលោកស្រីប្លែកភ្នែក និងមានអារម្មណ៍ពេញចិត្តយ៉ាងខ្លាំង ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានរង់ចាំទទួលស្វាគមន៍លោកស្រី ផេថងថាន ខណៈលោកស្រីបានធ្វើដំណើរមកដល់កម្ពុជា ជាមួយស្វាមី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMe48rBIW-YYpWAWwxBcSyNSN7KDIXx6mTWu5xkNR3a9p5dyBEARe_Pp2Vr6mi47I0j_wV3AmdC5gA6-WzYu3oA0XqCqqVo6pMZcKmKdD2QDn9MGE3rQ7_HEROa2aDBes3SALM8QBUklLicel5eUCRoll8aUUyy3t7mFrkj3Ksfr5Oe4OlvIvZn0JVeC3p/s1280/493190318_679898941509277_4028813163910323625_n.jpg

នេះជាការទទួលស្វាគមន៍ជាផ្លូវការចំពោះដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា របស់នាយករដ្ឋមន្ត្រីថៃ និងស្វាមី ខណៈកម្ពុជាធ្លាប់ទទួលស្វាគមន៍ជាផ្លូវការបែបនេះទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលបានបំពេញទស្សនកិច្ចមកកម្ពុជា នាពេលកន្លងមក ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdPwdqyj85EbmCmQ6HLzCLbhpKtulDC3uAA50XAoZ5e8m6yFMCW7lJWvw3msmnYvrpJnn2ilCZ_HpCLV2wO0mZAC03ws1-1d9Q7Voj0nLwMajux9rr9vh_OOl8aw0SS8QAJ2cgtRVcOvIR4u83g5wGCi-WdCr9Fc6eHHDpxlI9jvLxWFy0bxiEeqPLxnqu/s1280/photo_2025-04-28_16-56-10.jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ តាមការអញ្ជើញជាផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ព្រមទាំងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធ ជាពិសេស កិច្ចសហការសន្តិសុខ, ដោះស្រាយបញ្ហាឆ្លងព្រំដែន សេដ្ឋកិច្ច, កិច្ចសហការដើម្បីអភិវឌ្ឍន៍, ទំនាក់ទំនងរវាងពលរដ្ឋខ្មែរ-ថៃ ក៏ដូចជាលើកកម្ពស់កិច្ចសហការក្នុងតំបន់ ៕

“ព្រះទ្រហឹង” កេសរកូលធំជាងគេលើលោក កំពុងរីកស្គុសស្គាយនៅភ្នំគូលែន

0

រុក្ខជាតិ “កេសរកូលព្រះទ្រហឹង” បាននឹងកំពុងតែរីកជាលើកទី៣ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8UIAU2RNke3M-F9f1GkKpKQDp98Fzn5aF3xHVhM-0SpK7tHej6H1XLnE_G-LwkdyU5yistMT5hdkE3SvV3XWLRd4t3T5zsjDM5j8pZBPVgWJR-arFAAn1pDfclDsLBSyrlOaoJo9UBIBw8O8qu4u7BIp8QRKOvA67moENXrgy-htBOMz7TuFXG0gr30nj/s1280/image_2025-04-28_13-48-37.png

កេសរកូលព្រះទ្រហឹង ជាកេសរកូលធំជាងគេលើសកលលោក និងកម្រ ដែលនៅកម្ពុជាច្រើនមាននៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwSRFzfbfjIMdz3ttX4-QxYXCZqi5whdfWJgVGW4K1MP96yqPXj3oec64rd94Ye5yGo9w_6fwSL1MPcz55rFcDOvADs1XBikYtXYtFjeUYToKGbW03kNjJZ5HbfvAMjVrcBs4_Dv9TvnBrnJtCM7HaqEGCey4fADvX24P4tOuQWZa0wcAcProeJbNl7od2/s2048/image_2025-04-28_13-48-27.png
កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ ២តោន ក្នុងមួយគុម្ព ហើយអាចមានកក្ពស់ចាប់ពី ០,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEdbTGjj-vaIHJjyyxvXOArTxjtSDuOw4kf4uRwI_N1uzBuzUzvmLX4_la6UTAiHRX6eJP3NhCFs2iMB4YqoR-RNaJDJ6cK8mvy22XHHHsgC5Dbi2z_zZETW7hiIEau8ni_L6HL7aKt8KRzosyLkfvIWhhTUi-sx0-55lzU5JgQOg54964COC5rawK8gGe/s2048/image_2025-04-28_13-48-30.png

គួរបញ្ជាក់ថា កេសរកូលព្រះទ្រហឹង ត្រូវបានយកមកដាំនៅភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាចំនួន៣លើក ដោយក្នុងនោះ៖

លើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១
លើកទី២ នៅខែមេសា ឆ្នាំ២០២៤
លើកទី៣ ក្នុងខែមេសា ឆ្នាំ២០២៥https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhalKaxShyZM2LkZs1xcIvCr4YeS5dymuDHtmf-8sX3ktiQOV6GX74666z9wntYihIwx7YPc1SLJEwBQ4HHHszSZxPuzDSAVhHv-Oe19Wu_MQujGlIE38WpoY-qciQlddyWc1hcXV9OwxFOVET2saJHMorYu7j1ddVeLfpPixe1l42R14ugZlv1IA_9RRJ/s1280/image_2025-04-28_13-48-36.png

 

 

អ្នកជំនាញរកឃើញថាសារធាតុ “មីក្រូផ្លាស្ទិក” មានភាគរយខ្ពស់ ក្នុងការបង្ករជាជំងឺដាច់សរសៃឈាម

0

បរទេស ៖ មានការស្រាវជ្រាវមួយបង្ហាញថា ជំងឺដាច់សរសៃឈាមខួរក្បាលចូលរួមបង្ករឡើងដោយសារធាតុមីក្រូផ្លាស្ទិក បន្ទាប់ពីមានការសិក្សាឃើញថា អ្នកជំងឺរងគ្រោះជំងឺដាច់សរសៃឈាមភាគច្រើនមានផ្ទុកនូវសារធាតុមីក្រូផ្លាស្ទិកនេះនៅក្នុងឈាម ច្រើសជាងមនុស្សទូទៅចំនួន៥០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHum9Oo6j_nGjgDTmJCvZjjilMtcxMnc9frCuqlSQhQF7egGqFnKEngK18ERqu7_ObDac5805E-PxTk_AiIVczbAUQ9OpbY5jNI056FkJJC_As4ENhMfhKfGi-ZtUSPZ7kA9Wj4eC3mqiW_LlG5WsQ6rysP8oVvx8yvhuMxuaNumo9DHBpdGrK17KG2AX/s926/image_2025-04-29_10-19-14.png

យោងតាមព័ត៌មានដែលចុះផ្សាយដោយគេហទំព័រ Business Insider បានឲ្យដឹងថា ៖ ជារៀងរាល់ឆ្នាំមានកាកសំណល់ថង់ផ្លាស្ទិកជាច្រើនលានតោន បានហូរចាក់ទៅក្នុងសមុទ្រ ដែលនាំឲ្យមានសំរាមទើរពាសពេញឆ្នេរសមុទ្រ គំរាមកំហែងដល់ជីវិតសត្វសមុទ្រ និងសត្វស្លាបរាប់មិនអស់ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងទឹកសមុទ្រផងដែរ។ លើសពីនេះ សំណល់ផ្លាស្ទិកអាចបំបែកខ្លួនទៅជា “មីក្រូផ្លាស្ទិក” ដែលមាននៅគ្រប់ទីកន្លែងនៅលើផែនដី និងបង្ករហានិភ័យខ្ពស់សុខភាពសត្វ និងមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdVO2lvjyEk9JHx6sx-ZpsKl4XqxE98sX9u0XMOb9Rzp8j-zhyphenhyphenKfLQz6YTRu04LVA5masIs0WWQjiYPWayhQzT94qM0aTHNSjqfjRxdtNk9dEou_ddWl0oGaN3HAeZdv6LDl0gia3abi1SGwtvTcYcljk15tbRqosXX_gqHIlC1ndaGJFcCOLEaisPtwWp/s1600/image_2025-04-29_10-19-08.png

គួរជម្រាបថា “មីក្រូផ្លាស្ទិក” គឺជាបំណែកភាគល្អិតតូចៗ មានទំហំតូចជាង៥មីលីម៉ែត្រ ឬតូចខ្លាំងជាងនេះ។ វាជាសារធាតុម្យ៉ាងដែលអាចបង្ករគ្រោះ.ថ្នា..ក់ដល់បរិស្ថាន ជាពិសេសសុខភាពមនុស្ស សត្វ ព្រោះវាងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ភាវៈមានជីវិតណាស់ ដូចជាចូលតាមរយៈអាហារ ទឹក ខ្យល់ ឬសូម្បីតែការប៉ះលើស្បែកក៏អាចអនុញ្ញាតឲ្យវាចូលក្នុងខ្លួនយើងបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJTwelRRQjkIJdSiEu4j2Ry_1KPqvLOQjoyP1W5qMLNumqPmhP_w0xi0RCzl06SOGMCRV2_mPWQKfBo5AnW2fpc7n7YJo4GiufEOjjqLloAOvi0SocnGIqtGYt26u0-iMsHe6cwKOaSiSP0ldLHo8cMCDH2rNNv4FNnFPq91-PoiV83ItUhKv32OzbeLc/s1024/image_2025-04-29_10-19-09.png

នៅពេលសារធាតុ “មីក្រូផ្លាស្ទិក” ទាំងអស់នោះបានជ្រៀតចូលទៅក្នុងរាងកាយមនុស្សហើយនោះ វានឹងទៅកកស្ទះនៅក្នងជាលិកាមនុស្ស បង្ករឲ្យមានការរលាក ប្រឆាំងនឹងអុកស៊ីតកម្ម និងបង្ករឲ្យមានការខូចខាតកោសិកាផ្សេងៗ តាមរយៈការលេចធ្លាយសារធាតុគីមីពុលចូលទៅក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizMfMwp49ITKvvVVe29HpzWu-qcpMf2EYwT5BwdHJX4-bzanlq0pUlSJrY5VqUsopQYvTpTCxR_p6wLKwS3iWz2POrf2uGDlP2o93NY2H3ohdFXP6AsrmSZMoA40Z_kOBUGhXVfN8OoR2Lsl_wK3Zdm2IOI840j5xMkfO8ZII9LZT1u5UC9XUgXZNPsxJb/s1200/image_2025-04-29_10-19-11.png

កាលពីខែមីនា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវជាច្រើនរួមមាន ប្រធានដឹកនាំការស្រាវជ្រាវលោក Dr. Raffaele Marfella ជនជាតិអ៊ីតាលី និងក្រុមរបស់គាត់ ដែលបានសិក្សាឃើញនិងចេញផ្សាយដោយ The New England Journal of Medicine បានបង្ហាញថា អ្នកជំងឺជំងឺដាច់សរសៃឈាមខួរក្បាល ដាច់សរសៃឈាមខ្នាតតូច ឬការបាត់បង់ការមើលឃើញជាបណ្តោះអាសន្ន គឺកើតមានដោយសារតែការស្ទះសរសៃឈាមនៅចំណុចករបស់ពួកគេ ដែលមានកំហាប់មីក្រូប្លាស្ទិកខ្ពស់ជាងអ្នកដែលមានសុខភាពល្អ។ អ្នកជំងឺទាំងអស់នោះ នឹងប្រឈមជាមួយហានិភ័យខ្ពស់ពីការដាច់សរសៃឈាមខួរក្បាល ឬបេះដូង និងការគាំងបេះដូងជដើម។ ទាំងនេះបង្ហាញថា សារធាតុមីក្រូផ្លាស្ទិក បានធ្វើឲ្យមានការរលាកសរសៃឈាមយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitYU0wp-elyG9j2BaHPFn6dNdEfskkRW_KelBCfh65K_KV1lrh46jHXh76mHYegQDaAMVvVtIvWKFqtwjsNdGdL0H-ZMrcQwNVE9Sqr0r8tEqAGn3rxQd5Qkw5z4poTyXBfu3p9h_2CAOl7dh8gl-BKtZL5lNzqE5kIhgsc1gkbXllYlXpcnAs9CEoKGmr/s1844/image_2025-04-29_10-19-12.png

យ៉ាងណាមិញ ចំពោះមូលហេតុលម្អិតជាងនេះត្រូវបានអ្នកជំនាញ កំពុងយកទៅសិក្សាបន្ថែមនៅក្នុងប្រព័ន្ធជីវសាស្រ្តសំខាន់ៗ ពាក់ព័ន្ធនឹងឥទ្ធិពលរបស់វាក្នុងការបង្ករជាជំងឺរ៉ាំរ៉ៃកាចសាហាវដូចជាជំងឺមហារីក និងការដាច់សរសៃឈាមនេះ ដើម្បីរកវិធីទប់ស្កាត់និងព្យាបាល។ ប៉ុន្តែអ្នកជំនាញក៏បានណែនាំផងដែរថា វិធីការពារខ្លួនពីការជ្រៀតចូលនៃសារធាតុមីក្រូផ្លាស្ទិកនេះគឺការបញ្ជប់ការប្រើប្រាស់ថង់ផ្លាស្ទិក ជាពិសេសយកទៅវេចខ្ចប់ម្ហូបអាហារ ផឹកទឹកស្អាតដែលមានការចម្រោះត្រឹមត្រូវ សម្អាតបរិវេណផ្ទះ ឬមជ្ឈដ្ឋានដែលអ្នករស់នៅជាប្រចាំ និងបោះចោលសម្ភារៈផ្ទះបាយណាដែលមានដាច់របកផ្នែកខ្មៅនៅបាតរបស់វា ជាពិសេសសម្រាប់ខ្ទះដែលចៀនមិនជាប់បាត៕