ក្រុមហ៊ុន BYD CAMBODIA CO., LTD បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនី (EV) ដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEistCvb590V2j9ACS1esFYldfWbrU9Tdi0rleHwqfmqAun8vMKbzR7n5Kxp1VzPeqEa2bKwhQsbxPZ57GkAKqa29bRlZtAxbLfOYgf6RhSUcLawkNRmBWrB9sQDCiYY7cSTsNxWNps4NIxV-MochvkdQGelOxc2R6CFO5gs2g_287VaXJKzjTwMYxGtuk8w/s1280/image_2025-04-29_15-53-05.png

រោងចក្រនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ២០២៥ ដោយមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjt25PAAjj5MWR-xO4WZrmzTGWi6-6iyUpAk6UG_aQPabyD8qxcLCBitE9f_S_oT4ndtPimslIolsGvk9niAHdqqgQb7zBtLMY5_M3L5GJWdPlP41yQYYBJIE6X-iNr8BcbT6KFsyjQ8kl4npTsP8bvdRvwa-RHnsaFljqU0iIIecMByxdQOTgQ1Vl0bm5/s2048/image_2025-04-29_15-52-59.png
ក្រុមហ៊ុន BYD បានបោះទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនី និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRfFH4sP-BbCZLomHPf8SGIhpTuhPsl91NnbsjU78oXaJpPyoj_yb3Os3fRv5FDtkmBG1G3gl0ukIEAZaIRsezDJip-FYi-NOGnU2DIHUYMo79AXgQHkPJkjRUvHvTfzYUwxlSgh5RG3kkQw7z7ztbn4Z8xEbywprUgRF2344mNK2IRDSt7XuGCL7f1JCq/s2048/image_2025-04-29_15-53-01.png

ការបង្កើតរោងចក្រដំឡើងនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដឹកជញ្ជូនប្រកបដោយនិរន្តរភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiAqrt228cn4KegFuBzTM4j3RZoB8rwD62dNzSB9PEZw10AZ9z6_-J6o_6eCfrkv-MWqdJRpswh-Iw-apr2Xf_WDrmQPGk-46ZGMri82syoYtcffGrNBnfPgqwnV5KJ-TM7BgtNKVsxCYL6lrxBYxs6qYUPWiR0Tz2P7uhkOIU1im5ybzPsCHR9obS8Fhyphenhyphen/s2048/image_2025-04-29_15-53-03.png
រោងចក្រនេះ នឹងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕