បរទេស ៖ មានការស្រាវជ្រាវមួយបង្ហាញថា ជំងឺដាច់សរសៃឈាមខួរក្បាលចូលរួមបង្ករឡើងដោយសារធាតុមីក្រូផ្លាស្ទិក បន្ទាប់ពីមានការសិក្សាឃើញថា អ្នកជំងឺរងគ្រោះជំងឺដាច់សរសៃឈាមភាគច្រើនមានផ្ទុកនូវសារធាតុមីក្រូផ្លាស្ទិកនេះនៅក្នុងឈាម ច្រើសជាងមនុស្សទូទៅចំនួន៥០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHum9Oo6j_nGjgDTmJCvZjjilMtcxMnc9frCuqlSQhQF7egGqFnKEngK18ERqu7_ObDac5805E-PxTk_AiIVczbAUQ9OpbY5jNI056FkJJC_As4ENhMfhKfGi-ZtUSPZ7kA9Wj4eC3mqiW_LlG5WsQ6rysP8oVvx8yvhuMxuaNumo9DHBpdGrK17KG2AX/s926/image_2025-04-29_10-19-14.png

យោងតាមព័ត៌មានដែលចុះផ្សាយដោយគេហទំព័រ Business Insider បានឲ្យដឹងថា ៖ ជារៀងរាល់ឆ្នាំមានកាកសំណល់ថង់ផ្លាស្ទិកជាច្រើនលានតោន បានហូរចាក់ទៅក្នុងសមុទ្រ ដែលនាំឲ្យមានសំរាមទើរពាសពេញឆ្នេរសមុទ្រ គំរាមកំហែងដល់ជីវិតសត្វសមុទ្រ និងសត្វស្លាបរាប់មិនអស់ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីក្នុងទឹកសមុទ្រផងដែរ។ លើសពីនេះ សំណល់ផ្លាស្ទិកអាចបំបែកខ្លួនទៅជា “មីក្រូផ្លាស្ទិក” ដែលមាននៅគ្រប់ទីកន្លែងនៅលើផែនដី និងបង្ករហានិភ័យខ្ពស់សុខភាពសត្វ និងមនុស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdVO2lvjyEk9JHx6sx-ZpsKl4XqxE98sX9u0XMOb9Rzp8j-zhyphenhyphenKfLQz6YTRu04LVA5masIs0WWQjiYPWayhQzT94qM0aTHNSjqfjRxdtNk9dEou_ddWl0oGaN3HAeZdv6LDl0gia3abi1SGwtvTcYcljk15tbRqosXX_gqHIlC1ndaGJFcCOLEaisPtwWp/s1600/image_2025-04-29_10-19-08.png

គួរជម្រាបថា “មីក្រូផ្លាស្ទិក” គឺជាបំណែកភាគល្អិតតូចៗ មានទំហំតូចជាង៥មីលីម៉ែត្រ ឬតូចខ្លាំងជាងនេះ។ វាជាសារធាតុម្យ៉ាងដែលអាចបង្ករគ្រោះ.ថ្នា..ក់ដល់បរិស្ថាន ជាពិសេសសុខភាពមនុស្ស សត្វ ព្រោះវាងាយនឹងជ្រៀតចូលក្នុងខ្លួនរបស់ភាវៈមានជីវិតណាស់ ដូចជាចូលតាមរយៈអាហារ ទឹក ខ្យល់ ឬសូម្បីតែការប៉ះលើស្បែកក៏អាចអនុញ្ញាតឲ្យវាចូលក្នុងខ្លួនយើងបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiJTwelRRQjkIJdSiEu4j2Ry_1KPqvLOQjoyP1W5qMLNumqPmhP_w0xi0RCzl06SOGMCRV2_mPWQKfBo5AnW2fpc7n7YJo4GiufEOjjqLloAOvi0SocnGIqtGYt26u0-iMsHe6cwKOaSiSP0ldLHo8cMCDH2rNNv4FNnFPq91-PoiV83ItUhKv32OzbeLc/s1024/image_2025-04-29_10-19-09.png

នៅពេលសារធាតុ “មីក្រូផ្លាស្ទិក” ទាំងអស់នោះបានជ្រៀតចូលទៅក្នុងរាងកាយមនុស្សហើយនោះ វានឹងទៅកកស្ទះនៅក្នងជាលិកាមនុស្ស បង្ករឲ្យមានការរលាក ប្រឆាំងនឹងអុកស៊ីតកម្ម និងបង្ករឲ្យមានការខូចខាតកោសិកាផ្សេងៗ តាមរយៈការលេចធ្លាយសារធាតុគីមីពុលចូលទៅក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizMfMwp49ITKvvVVe29HpzWu-qcpMf2EYwT5BwdHJX4-bzanlq0pUlSJrY5VqUsopQYvTpTCxR_p6wLKwS3iWz2POrf2uGDlP2o93NY2H3ohdFXP6AsrmSZMoA40Z_kOBUGhXVfN8OoR2Lsl_wK3Zdm2IOI840j5xMkfO8ZII9LZT1u5UC9XUgXZNPsxJb/s1200/image_2025-04-29_10-19-11.png

កាលពីខែមីនា ឆ្នាំ២០២៤ អ្នកស្រាវជ្រាវជាច្រើនរួមមាន ប្រធានដឹកនាំការស្រាវជ្រាវលោក Dr. Raffaele Marfella ជនជាតិអ៊ីតាលី និងក្រុមរបស់គាត់ ដែលបានសិក្សាឃើញនិងចេញផ្សាយដោយ The New England Journal of Medicine បានបង្ហាញថា អ្នកជំងឺជំងឺដាច់សរសៃឈាមខួរក្បាល ដាច់សរសៃឈាមខ្នាតតូច ឬការបាត់បង់ការមើលឃើញជាបណ្តោះអាសន្ន គឺកើតមានដោយសារតែការស្ទះសរសៃឈាមនៅចំណុចករបស់ពួកគេ ដែលមានកំហាប់មីក្រូប្លាស្ទិកខ្ពស់ជាងអ្នកដែលមានសុខភាពល្អ។ អ្នកជំងឺទាំងអស់នោះ នឹងប្រឈមជាមួយហានិភ័យខ្ពស់ពីការដាច់សរសៃឈាមខួរក្បាល ឬបេះដូង និងការគាំងបេះដូងជដើម។ ទាំងនេះបង្ហាញថា សារធាតុមីក្រូផ្លាស្ទិក បានធ្វើឲ្យមានការរលាកសរសៃឈាមយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitYU0wp-elyG9j2BaHPFn6dNdEfskkRW_KelBCfh65K_KV1lrh46jHXh76mHYegQDaAMVvVtIvWKFqtwjsNdGdL0H-ZMrcQwNVE9Sqr0r8tEqAGn3rxQd5Qkw5z4poTyXBfu3p9h_2CAOl7dh8gl-BKtZL5lNzqE5kIhgsc1gkbXllYlXpcnAs9CEoKGmr/s1844/image_2025-04-29_10-19-12.png

យ៉ាងណាមិញ ចំពោះមូលហេតុលម្អិតជាងនេះត្រូវបានអ្នកជំនាញ កំពុងយកទៅសិក្សាបន្ថែមនៅក្នុងប្រព័ន្ធជីវសាស្រ្តសំខាន់ៗ ពាក់ព័ន្ធនឹងឥទ្ធិពលរបស់វាក្នុងការបង្ករជាជំងឺរ៉ាំរ៉ៃកាចសាហាវដូចជាជំងឺមហារីក និងការដាច់សរសៃឈាមនេះ ដើម្បីរកវិធីទប់ស្កាត់និងព្យាបាល។ ប៉ុន្តែអ្នកជំនាញក៏បានណែនាំផងដែរថា វិធីការពារខ្លួនពីការជ្រៀតចូលនៃសារធាតុមីក្រូផ្លាស្ទិកនេះគឺការបញ្ជប់ការប្រើប្រាស់ថង់ផ្លាស្ទិក ជាពិសេសយកទៅវេចខ្ចប់ម្ហូបអាហារ ផឹកទឹកស្អាតដែលមានការចម្រោះត្រឹមត្រូវ សម្អាតបរិវេណផ្ទះ ឬមជ្ឈដ្ឋានដែលអ្នករស់នៅជាប្រចាំ និងបោះចោលសម្ភារៈផ្ទះបាយណាដែលមានដាច់របកផ្នែកខ្មៅនៅបាតរបស់វា ជាពិសេសសម្រាប់ខ្ទះដែលចៀនមិនជាប់បាត៕