តារាសម្តែង Jun Ji Hyun បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីបានបង្ហាញមុខ ជាតារាស្រីថតគម្របទស្សនាវដ្តីសម្រាប់ខែឧសភារបស់ Harper’s Bazaar ។ ទោះបីជាមានវ័យ៤០ប្លាយទៅហើយតារាសម្តែងរូបនេះនៅតែមានភាពស្រស់ស្អាតមិនប្រែប្រួលឡើងពូកែថែសម្រស់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz5Szv2EY7bibUPryRbN1VuImoKUM-JpJcmNPsLsz7gUFhjI_imQXVCsvX8KnK0KQ_1yCszj7LG-EgolKdXHZjylv9d2vkRWOU-UjOIgHp-cYOzlnC4HhhNvK1m_jFOxWDcs3PNmoo2uFF5RsWCFHhCHnYg9hu-d2liM9aqkSNIKNsTkXbEse1ldqcdGad/s1509/image_2025-04-28_10-19-58.png

តារាស្រីដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងវិស័យសិល្បៈសម្តែងរបស់កូរ៉េទើបតែក្លាយជាទូតសុឆ្ឆន្ទៈពិភពលោកនៃគ្រឿងអលង្ការ និងនាឡិកាដ៏ល្បីល្បាញ Piaget ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានឱ្យដឹង ថា Ji Huyn ក៏ត្រូវបានអ្នកគាំទ្ររំពឹងថានឹងត្រឡប់មកចាក់បញ្ចាំងវិញបន្ទាប់ពីអវត្តមានមួយរយៈជាមួយនឹងគម្រោង «Polaris» រួមសម្តែងជាមួយតារាសម្តែង Kang Dong Won ដែលគ្រោងនឹងចាក់បញ្ចាំងនៅចុងខែឧសភា នៅលើ Disney+ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAtTGq1L4RGMlDg7tEitiCZEcmCXXCF1DAnsu_08YljeZ0OJdjI26wUPC1WcrsArX2UJmu4jrQyvcudVnIONIE2ifjodETXatRvuPzFysnONcwAyqdJKElxmLmHXtMVCV0BPT_skJu5_Kz_p5Fay_x6xJWsNnL5HPzuwjzy8FK4DqrEKpzQxDJBUxrYtlK/s1800/image_2025-04-28_10-20-04.png
Jun Ji Hyun មានវ័យ៤៤ឆ្នាំគឺជាតារាស្រីម្នាក់ដែលជោគជ័យបំផុតលើកញ្ចក់ទូរទស្សន៍កូរ៉េ។ នាងបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ ១៩៩៧ ក្នុងនាមជាតារាបង្ហាញម៉ូត បន្ទាប់មកប្តូរមកវិស័យសម្តែង ហើយបានក្លាយជាតារាស្រីដែលរកចំណូលបានច្រើនជាងគេ នៅលើកញ្ចក់ទូរទស្សន៍កូរ៉េជាមួយនឹងតួលេខ ២០០ លានវ៉ុនប្រមាណ១៧ម៉ឺនដុល្លារក្នុងមួយភាគសម្រាប់រឿងភាគទូរទស្សន៍។ ភាពស្រស់ស្អាតរបស់នាងក៏បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងបញ្ជីតារាកូរ៉េដែលមាន ថ្លៃផ្សាយពាណិជ្ជកម្មខ្ពស់បំផុត ក្នុងឆ្នាំ ២០២១ ជាមួយនឹង ២០ ពាន់លានវ៉ុន (១៧.៤ លានដុល្លារ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC6_E55DPLKfKxyXe6Dq-h7cLw_b6hXW2AJG-ExmJiTnpGBICb8OaiGexDQhF5qALlYhruEDYUg7YK0UbMBkwj5iP417Vth5bvCyCNa2rTKXgeTSZMxWg7Tj7xRYKjEQnOZVZHyFE0CZZl5ZnIvyRBqLx8uCy9gWQClwUB3miYxN1nFsGikNgRsOacG6W7/s960/image_2025-04-28_10-20-06%20(2).png
ភាពប៉ិនប្រសប់ សម្រស់ Ji Hyun គឺជាភ្ញៀវ VIP បង្ហាញខ្លួនក្នុងកម្មវិធី Fashion ជាទៀងទាត់នៅ Paris និង London Fashion Week ។ នៅលើកំរាលព្រំក្រហមនៃព្រឹត្តិការណ៍ធំៗ Jun Ji Hyun តែងតែជ្រើសរើសរ៉ូបវែង នឹងពណ៌ភ្លឺ ឆើតឆាយ។ ម្តងម្កាល នាងជ្រើសរើសរ៉ូបពណ៌ខ្មៅតិចបំផុតជាមួយគ្រឿងអលង្ការហើយនាងជាតារាផ្តល់អាទិភាពលើការតុបតែងមុខ និងសក់បែបធម្មជាតិ ដើម្បីបង្កើតរូបរាងក្មេងជាងវ័យ៕