ប្រិយមិត្តមួយចំនួនជ្រាបមកហើយថារឿងរ៉ាវម្ចាស់បំណុល ម៉ាដូណា និងកូនបំណុលតារាកំប្លែងស្រីខ្ញុងបានបង្កឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ខ្លាំងមកហើយ ខណៈបន្ទាប់ពីស្ងប់ស្ងាត់ ម៉ាដូណា ចេញមកបង្ហោះម្តងទៀតនិងថា ស្រីខ្ញុង មិនសងលុយ៥ម៉ឺនដុល្លារទុកលុយប្តឹងវិញឬយ៉ាងណា។
នៅរសៀលថ្ងៃទី២៨ មេសា ម៉ាដូណា បង្ហោះវីដេអូ ស្រីខ្ញុង បង្ហាញពីប្រថ្នូលមិនសូវល្អរបស់ខ្លួនជាមួយនឹងសំណេរយ៉ាងវែងថា «បើយល់សប្តិ ឃើញបាក់ធ្មេញហូរឈាមខ្លួនឯងគេឱ្យដឹងថានាង Srey Knhong ឯងគួរសងលុយគេផង លុយ ៥ម៉ឺនដុល្លារ និងលុយអ្នកផ្សេងជាង១០អ្នកទៀតគេឆាតមកសួរថានាងឯងបានសងខ្លះទេតែនាងឯងអត់សងទាំងអស់ ហើយឆ្លើយបំផ្លើសការពិតថារកសងគេគ្រប់គ្នាទាំងមិនបានសង ហើយនិយាយសុទ្ធតែដាក់សម្ពាធ និងគេជិះជាន់ តែទុកលុយដើរទិញផ្ទះនឹងដី ជាមួយប្តីដឹងរឿងនឹងច្បាស់ណាស់ តែមិនដាក់ឈ្មោះខ្លួនឯងឆ្លាតមែន»។
.png)
ម៉ាដូណា បន្តទៀតថា «បើប្តីវិញសុទ្ធតែធានាចេញសងជំនួស តែថោកដូចនាងឯង គឺថាឆាតមិនឆ្លើយ»។ ម៉ាដូណា បានបញ្ជាក់ថាលោកបានថតឯកសារទុកទាំងអស់ ហើយលោកចង់ដឹងមើលពេលបង្ហោះបែបនេះ តើស្រីខ្ញុងនិងប្តីទុកលុយប្តឹង ឬក៏សងគ្រប់គ្នា។ ម៉ាដូណា ក៏បន្ថែមទៀតថា មិនដឹងថាកូនៗរបស់ស្រីខ្ញុងដែលគ្នាមិនដឹងអីផង គ្នាខ្មាសគេណាស់ដែលមានឪពុកម្តាយចរិតបែបនេះ និងថាសងលុយគេទៅ កុំឱ្យបាប ហើយលោកនឹងបង្ហោះរហូតដល់ ស្រីខ្ញុងនិងប្តីសងលុយវិញ។
គួរបញ្ជាក់ផងដែរថា ម៉ាដូណា ធ្លាប់បានបង្ហោះអំពី ស្រីខ្ញុង ពីការជំពាក់លុយមិនព្រមសងនៅលើបណ្តាញសង្គមជាច្រើនដងមកហើយ ខណៈលោកក៏បានធ្លាប់បានបោះសំដីធ្ងន់ៗថា ស្រីខ្ញុង ជាអ្នកសិល្បៈថោកទាបបំផុតកំពូលកុហករកលេខដាក់គ្មាន៕










