Home Blog Page 487

អួលដើមក! លីម តិចម៉េង សុខចិត្តបញ្ចាំផ្ទះមិនប្រើជីវិតឡូយឆាយទាញជីវិតម្តាយពីចង្កូ.មមច្ចុ.រាជ

0

តារាចម្រៀង លីម តិចម៉េង បានធ្វើឱ្យទស្សនិកជនជាច្រើនស្រក់ទឹកភ្នែកអួលដើមកជាមួយលោកបន្ទាប់ពីរៀបរាប់ទាំងទឹកភ្នែកពីការព្យាបាលម្តាយរបស់ខ្លួនបើគ្មានលុយទេកាលពី១មួយឆ្នាំមុនម្តាយលោកលាចាកលោកបាត់ទៅហើយ។ ម្ចាស់ពានរូបនេះថាលោកសុខចិត្តបញ្ចាំផ្ទះមិនប្រើជីវិតឡូយឆាយក្នុងនាមជាតារាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimW6zOx-hoFAe0Z_9M4unmaPfZX7yNbih6ZcqVRaExhzl5HOQiPYHgA2jZrir9OdTaoG8HZJj7xiJWhw2NyLvsNO5Csp1AK5G4yqsrsw4lq0lo2hTAgZoTKiOqTinOmhnGGcxl4gA2uXdRMuPACfo-n6iewqa4VGvuycRAH7zKOoDimbBkhnE-_DkJ2ofq/s2048/image_2025-05-12_14-10-03%20(2).png
តាមរយៈវីដេអូខ្លីមួយដែលបានចែករំលែកនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាននិយាយដោយទឹកភ្នែកនៅលើឆាកប្រគំតន្រ្តីមួយថា «បើសិនជាគ្មានលុយទេ ម្តាយរបស់ខ្លួននឹងស្លាប់កាលពី១ឆ្នាំមុន ប៉ុន្តែលោកបានបញ្ចាំផ្ទះហើយមកដល់ថ្ងៃនេះម្តាយរបស់លោកមិនបានដឹងនោះទេ»។ តិចម៉េង បានបន្តទៀតថា លោកតែងតែនិយាយដាក់ម្តាយថា អត់អីទេទោះម្តាយមើលអស់ប៉ុន្មានក៏លោកមានលុយមើលដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKylSWf5GrIIEYHE90HxmFEOClzGkSfyAFWqN-fm_0k5BQ2AWxEb4NHzfMgswtKkt34pOU-ZX-YOAYMPYqXPMxPYUCTq-mLCnWnOXLNkPa04Bq0equy17pkt49VC3Z1R1N0YvvOTEmqNOQvm6rfr0ewDdi1lN8qKrycr3TRvfx5mCFwNtj2Xsupg10nuWi/s1365/image_2025-05-12_14-10-00.png

តារាចម្រៀងរូបនេះ បានបន្តទៀតថា មានមនុស្សជាច្រើន ពួកម៉ាកស្តីឱ្យលោកថាហេតុអ្វីមិនប្រើជីវិតឱ្យឡូយឆាយ មិនប្រើជីវិតឱ្យអស់អស្ចារ្យក្នុងនាមជាតារាដោយលោកបានឆ្លើយតបទៅវិញថាលោកមិនមានទេ តែបើម្តាយរបស់លោកឈឺទោះលូនទៅច្រៀងដែរដើម្បីម្តាយរបស់លោកហើយមកទល់ថ្ងៃនេះម្តាយរបស់លោកជាបាន៨០%ហើយ។ តិចម៉េង ថាលោកសប្បាយចិត្តណាស់ទោះបីជាលោកអស់អ្វីក៏ដោយ លោកជំពាក់គេប៉ុណ្ណាក៏ដោយក៏លោកមិនខ្វល់ដែរ ជីវិតលោកវ័យ២៧ឆ្នាំលោកនៅតទៅមុខបានឆ្ងាយណាស់តែម្តាយលោកមួយទោះបីជាលីភ្នំមួយម្នាក់ឯងក៏ខ្លួនលី ហើយនៅប្អូនរបស់លោកមួយទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi772DXIWRZAzQKmxuhfIUwH_b2lr_2rLIS9fjqFuHv16b-x2GMyzqjEIWawiUsDPexW1yifz0gPJB7zVxmZcpEWmY4AKo4oNZ9VQJMnxcakm7xmqEizhhNiia9qKUEkqfFZdWuBRG80_GpqHBQ36kdUlURfbUcJlQ8naF44SKPGm_qbN7V8I8rJFeh9NVN/s1806/image_2025-05-12_14-10-01.png
ជាមួយនឹងសម្តីប្រកបដោយភាពកតញ្ញូនេះ លីម តិចម៉េង បានបន្ថែមថា ឪពុកម្តាយទោះក្រលំបាកប៉ុណ្ណាក៏អាចជីវិតកូន១០ ២០នាក់រស់ ប៉ុន្តែមិនប្រាកដថាកូនម្នាក់ជីវិតឪពុកម្តាយរស់នោះទេហើយនេះជាការពិតក្នុងសង្គមសព្វថ្ងៃ។ ម្ចាស់ពានលំដាប់ពិភពលោកមានដើមកំណើតនៅខេត្តកំពង់ចាមរូបនេះបាននិយាយនៅចុងបញ្ចប់សូមឱ្យចាកឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគត ក្តីសុបិន បំផ្លាញជោគវាសនាគ្រប់បែបយ៉ាង៕

 

 

ទិវាគុណម្តាយ! ឡូរីន ជូនពរម្តាយបែបនេះ ខណៈម្តាយជូនពរឱ្យមហាជនស្រលាញ់និងចូលចិត្តនាងវិញ

0

មិនខុសពីឆ្នាំមុន ស្រីស្អាត ឡូរីន បានបង្ហាញសេចក្តីស្រលាញ់និងជូនពរអ្នកម្តាយរបស់ខ្លួនក្នុងឱកាសទិវាគុណម្តាយពោរពេញដោយក្តីស្រលាញ់និងការដឹងគុណ។ ទទួលបានសេចក្តីស្រលាញ់ពីកូនម្តាយរបស់ ឡូរីន បានជូនពរកូនស្រីវិញជាពិសេសគឺជូនពរឱ្យមហាជនស្រលាញ់ចូលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHvqejKR5kw8CfC1XXa2I_fvkYK-OXoCIAeNlYuwTpZZohYP_Rhthu2y_FO2ElmjgeMyLv3vh7PQGaEx5MY7Sw0R0AMthCj2Rad504cNp9kHH7QW1LWKpdMHu1CUgosjupukg4SgrW8R2mzPM-LBwS5GEsqy-O8LEIwprgiiG-X56Lkv2Ulqv4XMS7CMW/s1795/image_2025-05-12_14-40-09%20(2).png

នៅថ្ងៃទី១១ ឧសភា ឡូរីន បានបង្ហាញសំណេរមួយនៅលើ Story បណ្តាញសង្គមរបស់ខ្លួនពីសំណេរជូនពរទៅកាន់អ្នកម្តាយជាទីស្រលាញ់។ ឡូរីន បានសរសេរទៅកាន់ម្តាយថា « Happy mother’s day mom អរគុណម៉ាក់ដែលផ្តល់កំណើត និងមើលថែកូន ទោះកូនធំហើយ ចេះរស់នៅខ្លួនឯងក៏ដោយ យ៉ាងណាក៏ម៉ាក់មិនដែលភ្លេចធ្វើនេះផ្ញើមកឱ្យដឹងកូនចូលចិត្ត នៅតែបារម្ភពេលកូនឈឺ គ្រប់បែបយ៉ាង…ការគិត និងទឹកចិត្តកូនគឺកូនបានមកពីម៉ាក់បង្រៀនកូនឱ្យក្លាយជាមនុស្សដែលស្គាល់បុណ្យបាប អំពើល្អ ការអត់ធ្មត់ ការចែករំលែកក្តីស្រលាញ់… អរគុណ ម៉ាក់ you’re the best mother for us. Please have a good health and have
a nice days every day Love you mother »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimSdTnJO_ph1SvjhwYyCrlwclqEDt4P0OwdfmFctngHfhyphenhyphenJxy0waO62ymqdJtPxoUIGOqYTfQc3m7rouXrvGz6uRX6867I-CaFl1PK9NvNWqF0nuEhtIMyrsHDSF4f53zVBf1AQJ2_pMZlxmA-nDZ7aGRULRmhiToQHrAsS4merSr94R2xjF1rE8Q1gLF/s2048/image_2025-05-12_14-40-07%20(2).png

សំណេររបស់ ឡូរីន ពោរពេញដោយក្តីស្រលាញ់ការដឹងគុណនេះម្តាយរបស់នាងបានឆ្លើយតបមកវិញដែរថា «ចាកូនស្រី ម៉ាក់រំភើបណាស់កូន គួរឱ្យស្រលាញ់ណាស់ កូនម៉ាក់ជូនពរកូនជោគជយ័គ្រប់ភារៈកិច្ច ការងារ ជីវិតគូ ជួបតែមនុស្សល្អៗ ជាមនុស្សដែលមហាជនស្រលាញ់និងចូលចិត្តវសំណាងល្អពេញមួយជីវិតកូន ម៉ាក់ចង់ឃើញកូនមានក្តីសុខជារាងរហូត Love កូនស្រី »។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrJO2VGoc347QHShhsiAs_oWWAeJovIK0aBEY4XPeUFbeqhATUzmu9aXqpCZ1L2gdQXjM3gTAnUymJ0zB7I9WPmkO-IU9VlWms59d4m-JiAv4v1ptCIFK4g8Jr6hNP0Vhy4hnlRePMbtByTLMJffsEkxeqxbardL4h_nreT5nyaCHwD_PbO1XfPQhZIyLo/s2048/image_2025-05-12_14-40-06.png
កាលពីឆ្នាំ២០២៤ ឡូរីន ក៏បានបង្ហាញសេចក្តីស្រលាញ់និងបង្ហាញរូបភាពម្តាយក្នុងថ្ងៃទិវាគុណម្តាយជាមួយនឹងការជួបជុំគ្នាផ្តល់ជាបាច់ផ្កាជាដើម ខណៈមហាជនបានកោតសរសើរពីសម្រស់ម្តាយរបស់ឡូរីន ទើបបង្កើតបានកូនស្រីដ៏ស្រស់ស្អាតបែបនេះ។ គួរឱ្យដឹងថា ដ្បិតតែជាកូនស្រីស្ថិតនៅក្នុងគ្រួសារតែមានជីវិតធូធារប៉ុន្តែ ឡូរីន ធ្លាប់បានបញ្ជាក់ថាការដែលនាងចេះធ្វើម្ហូបគឺចេះមកពីម្តាយរបស់ខ្លួននិងគួបផ្សំចំណង់ចំណូលចិត្តតាំងពីក្មេងទើបធ្វើឱ្យនាងក្លាយជានារីសម័យថ្មីម្នាក់ប្រសប់ធ្វើម្ហូបដែលមហាជនសរសើរនាងជារឿយៗទៅលើចំណុចនេះ៕

Amber Heard អតីតប្រពន្ធ Johnny Depp ប្រកាសវត្តមានកូនភ្លោះក្នុងថ្ងៃទិវាគុណម្តាយ

0

តារាសម្តែង Amber Heard អតីតភរិយារបស់តារាសម្តែង Johnny Depp បានប្រកាសកំណើតកូនភ្លោះប្រុស និងស្រី នៅក្នុងរូបថតមួយសន្លឹកដែលបង្ហោះក្នុងថ្ងៃទិវាគុណម្តាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL0o419d1Xf7yJG0XyE7NG3syVb_8jatOi3TC5p52HEXAyLbdnKLMnB22gfaYDB9fPFhcZ6VBVO-Qg-EvJvCA-t6grYfgVjoddgbSON6zyp_ZYwP7HSgdiHElcFdN7FUHIWGCf69d8cZunH9eLV2PAFBs1Mr7DyN1JvoDPCQ-ZGKNXqaK5CiD836gLgHuQ/s1020/image_2025-05-12_12-15-07.png
នៅលើ Instagram កាលពីថ្ងៃទី ១១ ឧសភា តារាស្រីរូបនេះបានបង្ហោះរូបថតជើងកូនៗ រួមនឹងសារថា «ទិវាគុណម្តាយឆ្នាំ ២០២៥ ជាឱកាសដែលខ្ញុំមិនអាចបំភ្លេចបាន ឆ្នាំនេះ សប្បាយចិត្តណាស់ ដែលខ្ញុំមិនអាចបញ្ចេញជាពាក្យពេចន៍បាន ខណៈដែលខ្ញុំអបអរភាពពេញលេញនៃគ្រួសារ ដែលជាអ្វីដែលខ្ញុំបានប្រឹងប្រែងកសាងអស់ជាច្រើនឆ្នាំ»។ ក្នុងនោះនាងបានចែករំលែកពីកូនភ្លោះទាំងពីរ និង បានរៀបរាប់ពីពេលដែលនាងស្វាគមន៍កូនដំបូងរបស់នាងកាលពី៤ឆ្នាំមុនតាមរយៈការពពោះជំនួសដោយហៅវាថាជាព្រឹត្តិការណ៍ដែល «ផ្លាស់ប្តូរពិភពលោករបស់នាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji4oQYlcw92h1EKGcA_oBaWjl238FBuo4Ir9Qann1Ax-czPmbMMLTa_xDB0x0NvbYuAY6-sXKUd8eaa7J7AiRAniSNzjyknVzdBg-71zOz-5w8RK_AetKgW0qcBwsjUh2TklOnqZikDzfiTKUkblrBytKaOA0-GIfWdlj3dMkQiRIUA0osYUa4pg7Kw-Gs/s1020/image_2025-05-12_12-15-07%20(2).png
តារាស្រីរូបនេះបានបន្តទៀតថា «ខ្ញុំគិតថាខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេ ហើយឥឡូវនេះ ភាពរីករាយបានកើនឡើងបីដង។ ការក្លាយជាម្តាយទោលដោយខ្លួនឯង ទោះបីជាមានកូនលំបាកយ៉ាងណាក៏ដោយ គឺជាបទពិសោធន៍ដែលខ្ញុំដឹងគុណបំផុត ខ្ញុំពិតជាមានអំណរគុណណាស់ដែលបានសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ និងគិតគូរ។ ចំពោះអ្នកម្តាយទាំងអស់នៅទីនោះ ទោះអ្នកនៅទីណា ឬអ្នកបានអានរឿងនេះ – ខ្ញុំ និងគ្រួសារក្នុងក្តីស្រមៃរបស់ខ្ញុំ ចូលរួមទិវាអ្នកម្តាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH8cmnYgk3anwTvirRRBbJWc3HeDhRRwyZZDHwn-8DybxDd0zR3pObvEgfGwE8mBicZsQc34SXNYLVt9cVO_bsNETyVY2991HaYBnJ0CGTVLTnXLWSRadLd1S90Jd8bTyNz-FVfvuXg2WYfZq8F23DDZGIv3vR9tOu5aZ3KtfyOdHqOmguEpgqx8y38jqX/s1500/image_2025-05-12_12-15-09.png

កូនទីពីររបស់ Amber Heard ត្រូវបានបញ្ជាក់នៅក្នុងខែធ្នូ ឆ្នាំ២០២៤។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ តារាស្រីរូបនេះមិនបានបង្ហាញថាតើនាងមានកូនភ្លោះ ឬថាតើនាងមានកូនតាមរយៈការពពោះជំនួស ឬវិធីធម្មជាតិនោះទេ។ អ្នកតំណាងម្នាក់បាននិយាយត្រឹមតែថា Amber Heard មានអារម្មណ៍សប្បាយរីករាយសម្រាប់ខ្លួននាង និងកូនស្រីរបស់នាង Oonagh និងមិនច្បាស់ទេថាកូនភ្លោះរបស់នាងកើតនៅពេលណា។ នៅពេលនាងមានកូនដំបូង Amber Heard បានរក្សាដំណឹងល្អជាអាថ៌កំបាំងអស់រយៈពេលជិត ៣ ខែបន្ទាប់ពី Oonagh កើតមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh09uwvIt_OSVjjP0jgIyD5PFF-tvviVMOwcScLP666FyKTK0nj1tYlOdUeLiShiOuQgLmEPxn_oHFmzFai09o94q0dQKzZ3thyphenhypheniIKlG8YE0wUpljjGQLI7F2CE_1v3TyJyDF2ixVHagqMOIQRaQM9aLFFYwe5yRNskj2xIS_xRvewmEWlD9Xi8ACXoBTdi/s1406/image_2025-05-12_12-15-10.png
Amber Heard មាន អាយុ ៣៩ឆ្នាំ ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតជនជាតិអាម៉េរិក។ បន្ទាប់ពីបញ្ចប់បណ្តឹងបរិហារកេរ្តិ៍របស់នាង ប្រឆាំងនឹង Johnny Depp នៅចុងឆ្នាំ ២០២២ នាងបានចាកចេញពីសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសអេស្ប៉ាញជាមួយនឹងកូនស្រីរបស់នាង និងគូស្នេហ៍ស្រលាញ់ភេទដូចគ្នារបស់នាងជាអ្នកថតរូបដែលមានអាយុ៤៤ ឆ្នាំ។ យោងតាមប្រភពបានឱ្យដឹង ថា Amber កំពុងរស់នៅក្នុងតំបន់លំនៅដ្ឋានដ៏ធំទូលាយមួយក្នុងទីក្រុង Madrid ដោយរក្សារបៀបរស់នៅស្ងប់ស្ងាត់៕

រដ្ឋាភិបាលថៃបញ្ជាក់ពីស្ថានការណ៍ជំងឺកូវីដនៅថៃអាចគ្រប់គ្រងបាន និងសំណូមពរពលរដ្ឋជួយទប់ស្កាត់ការឆ្លងរាតត្បាត

0

ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលថៃ គឺចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លា.ប់១៥នាក់ ។ ការឆ្លងជំងឺកូវីដរាប់ម៉ឺននាក់នេះបានធ្វើឱ្យពលរដ្ឋបារម្ភយ៉ាងខ្លាំង ជាពិសេស អាណាព្យាបាលសិស្ស ពីព្រោះជិតដល់ពេលសាលារៀនបើកបវសនកាល ប៉ុន្តែរដ្ឋាភិបាលថៃថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃអាចគ្រប់គ្រងបាន និងសំណូមពរឱ្យពលរដ្ឋថែទាំខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFnW3kTagFM3ngkWdIk3NJfmLZnTfwiQshYbddAfRsNn-CJ5G6E7jPmZBOkwbf62BB6bNXHWRrs2HR8V2Vy8NowVYuz3IC_dsdSqRmnqA8Bqi9A8lDOtBGiinvWnE87gbhYGblkBcRPB5sVKTBKG-ePE3q54dgUeaVUbVfD4e8Hqr3XpusfIdRCob-7p7/s1200/photo_2025-05-10_16-53-41%20(4).jpg

រដ្ឋាភិបាលថៃបញ្ជាក់ពីស្ថានការណ៍ជំងឺកូវីដ-១៩ នៅប្រទេសថៃបច្ចុប្បន្ន គឺអាចគ្រប់គ្រងបាន បើទោះជាមានពលរដ្ឋឆ្លងជំងឺកូវីដរាប់ម៉ឺននាក់ក្តី និងសំណូមពរឱ្យពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ដើម្បីការពារការឆ្លងរាតត្បាត ។ កូវីដបានក្លាយជាជំងឺក្នុងតំបន់នៅប្រទេសថៃ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស ពេលសាលារៀននានាជិតបើកបវសនកាល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ TNN Thailand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyEQNuA9RAbSAru7sOJDT06a8-WiS2XVUdKH07MtzqVt4oXoc-lMbxCMktRUs0Y0Cpj28Dmlw8nKoYASyMnZvnsq6JDSFI1cUymr-BY0iARuSMALEbedB669LQ69Og5VhytVVas9BFT-BG_2Lflihzkjd2fKwBLHlWwnGKEfGBJDPfZULVEuxbvQ3IJMW/s795/photo_2025-05-10_16-53-41%20(3).jpg

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ លោកស្រី សាស៊ីកាន វឌ្ឍនៈចាន់ និយាយថា តាមទិន្នន័យរបស់ក្រសួងសុខាភិបាល គឺស្ថានការណ៍ឆ្លងរាតត្បាតជំងឺកូវីដនៅប្រទេសថៃបច្ចុប្បន្ន បានធ្លាក់ចុះជាបន្តបន្ទាប់ ។ នៅសប្តាហ៍ទី១៩នេះ (ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ) មានអ្នកឆ្លងកូវីដថ្មី ចំនួន១២,៥៤៣នាក់ ខណៈសប្តាហ៍មុន មានអ្នកឆ្លងកូវីដរហូតដល់១៤,៣៤៩នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNZ1iPxaSHk_ioRCZ3BECeN41a5Unl0yrpG0COwAZKyI8cA05nf2ginHEvL4ntrR3KlXSLgUfzdNu4B-s0TBgpiRvBFgmiJWyxKWP53uG4zjrZh5dqpU3SkWhTjLv7PpUB3LuetYNfUqsfpxsApEwSJX99kqgjHzZuG1UfdGLKmMb2YO5CEcRb9GdZpneK/s990/image_2025-05-09_13-35-25%20(2).png

រីឯចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ប្រទេសថៃមានអ្នកឆ្លងកូវីដចំនួន៤១,១៩៧នាក់ និងស្លាប់១៥នាក់ ។ នេះចាត់ទុកថា គឺជាចំនួនតិចជាងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានអ្នកឆ្លងកូវីដរហូតដល់៧សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6u5yBa5J0nhyphenhyphenyH6Q4FM0smfZn9W1AgAkINnv1-GotzmdbUjfw4XusHLmN4Llc9buqb9JrB7-3XfXLXt6I77zlcc2Q7rp7xmOzthbe5C4WExk1JvEESTJE9dJA6w1VWxf1T3Q5w-6pdKMXn0OwRrZF_uR6PJ4qrWB7SUgbtnSR-qlEvPlDHQOKQsez_8-/s1278/image_2025-05-09_13-35-25.png

បច្ចុប្បន្ន កូវីដបានក្លាយជាជំងឺក្នុងតំបន់រួចហើយ ដែលមានអ្នកឆ្លងជំងឺនេះពេញមួយឆ្នាំ ជាពិសេស នៅរដូវវស្សា និងពេលសាលារៀនបើកបវសនកាល ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន ។ ហេតុនេះ សូមពលរដ្ឋទាំងអស់អនុវត្តតាមវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬប្រើប្រាស់អាល់កុលដែលមានកំហាប់ យ៉ាងហោចណាស់៧០%, ពាក់ម៉ាស់ពេលស្ថិតនៅទីប្រជុំជនមានមនុស្សចង្អៀត, បរិភោគអាហារទើបចម្អិនឆ្អិនថ្មីៗ និងប្រើប្រាស់ចាន-ស្លាបព្រាផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__KtE7P1lUy74raALakFwN8l3nZdzy9bYgiKscpZ8XJ_kqxxbCeLT5d-sWsGrwBsYCRymh9TbNSgT2rAfJKtR0375sgG7B0RMPTh5lNm-YXqU2iz2utEgqMDXqObQUgR_S6Tsj2UZtXGLSUWCCEeZiEJhOO15OWorsD_f131MMLWmQjzg2Tv31A_LpC5G/s1200/image_2025-05-09_13-35-17.png

បើមានអាការៈគួរឱ្យសង្ស័យ ដូចជា ៖ ក្តៅខ្លួន ក្អក និងឈឺក ចូរត្រួតពិនិត្យជំងឺកូវីដជាមួយឧបករណ៍តេស្ត ATK ហើយនៅដាច់ដោយឡែកពីអ្នកដទៃ ។ បើមានអាការៈធ្ងន់ធ្ងរ ដូចជា ៖ ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFfgwARUvoa7tnhZhXKbyDYC5AhKJy26Tn1xV4-w4E_a9MYepX4MK1kCPiMxDfc95bgtXGCDcWEqKzZJjXFBzCPkhPfWFouy3ab_8y0PCUalv6HywfPOu-k7YdLfH9qllIpYWOjCnIhUL2K_vNENoTJwwnQUfv9dPFwxybO9nchLY5Er7exSpfKSFPoxap/s3072/image_2025-05-09_13-35-18.png

រដ្ឋាភិបាលថៃសូមបញ្ចាក់ថា ស្ថានការណ៍ជំងឺកូវីដនៅប្រទេសថៃស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន និងសំណូមពរពលរដ្ឋចូលរួមសហការអនុវត្តវិធានការបង្ការជំងឺឱ្យបានម៉ឺងម៉ាត់ ដើម្បីការពារជំងឺឆ្លងរាតត្បាត ជាពិសេស ក្រុមងាយឆ្លង រួមមាន ៖ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ កុមារតូចៗ និងស្ត្រីមានផ្ទៃពោះ ។ ករណីសង្ស័យ ពលរដ្ឋអាចសាកសួរព័ត៌មានទៅកាន់លេខទូរស័ព្ទបន្ទាន់របស់នាយកដ្ឋានគ្រប់គ្រងជំងឺ រយៈពេល២៤ម៉ោង ៕

ទីក្រុងប៉ារីសបានក្លាយខ្លួនជាទីក្រុងបៃតងដើម្បីសុខភាពពលរដ្ឋ

0

ប្រទេសប៉ារីស ៖ រយៈពេល២០ឆ្នាំកន្លងមក ទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវបានកែលម្អផ្លូវនានាដោយផ្លាស់ប្តូរពីផ្លូវសម្រាប់បើកបររថយន្ត ទៅជាផ្លូវថ្មើជើង ផ្លូវជិះកង់ និងបង្កើតតំបន់បៃតង ព្រមទាំងបំបាត់ចំណតរថយន្ត ចំនួន៥ម៉ឺនកន្លែង ។ ក្រោយការកែលម្អប៉ារីសទៅជាតំបន់បៃតង បានធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះទទួលបានអាកាសធាតុល្អ គ្មានខ្យល់ពុល និងពុំស្ទះចរាចរណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCrast5ELyrjzoEGxUBmahcfqif1Umxd5zcmJxRVVwr6niGvQbkl7N-QrHcA8P1sinFKVwI19vmQk7excfg0ypMEkvXjFrrResnTAgkALYCoivJ-TilWeHY1rF8EDOBhFW1GVHA3e0vTXg7XAo87FjCk6IZZ38_1cStfTvp1U3DVkdoBjEVKi3oOMGd8QH/s760/image_2025-05-13_08-18-04.png
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Airparif ជាភ្នាក់ងារឯករាជ្យតាមដានគុណភាពខ្យល់នៅទីក្រុងប៉ារីស ឱ្យដឹងថា ចាប់ពីឆ្នាំ២០០៥ រហូតមក កម្រិតភាគល្អិតធូលី (PM 2.5) នៅទីក្រុងប៉ារីស បានធ្លាក់ចុះ៥៥% ដោយសាររដ្ឋាភិបាលបារាំងអនុវត្តបទប្បញ្ញត្តិ និងគោលនយោបាយសាធារណៈ ព្រមទាំងកាត់បន្ថយផ្លូវចរាចរណ៍ និងហាមប្រើប្រាស់យានជំនិះដែលបង្កខ្យល់ពុលខ្លាំងបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLT5D7IhXGFAyDCx9jxG2P4edfmOdxMkItR-q0DLFeFIe08ZIqO-mmLeSWIwmhklIghOv8ZCwBy5vCGcFqVOd6HRJL3mKyFvhnZH4gJ6VxOx5Cwy2qV1gWAqmZ2A5FGtISfZrRnQ7I0WkmCvdKAFVFr5jy3knNljYH7t6ecK5vCqr7Pt3Igd2s-Pl7HwYv/s1600/image_2025-05-13_08-18-01%20(2).png
បើមើលផែនទីបង្ហាញខ្យល់ពុលលើអាកាសនៅទីក្រុងប៉ារីស ឃើញថា កាលពី២០ឆ្នាំមុន ទីក្រុងប៉ារីសទាំងមូលពោរពេញទៅដោយខ្យល់ពុលលើអាកាសស្ទើរគ្រប់កន្លែង ហើយកម្រិតខ្យល់ពុល គឺខ្ពស់ជាងការកំណត់របស់សហភាពអឺរ៉ុបទៅទៀត ដោយសារការដុតប្រេងឥន្ធនៈហ្វូស៊ីល ។ ប៉ុន្តែនៅឆ្នាំ២០២៣ ខ្យល់ពុលក្នុងទីក្រុងត្រូវបានកាត់បន្ថយច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA26l1Nu2Zz3rhVGzbkyM7_scEl7ROvFC5tI5mKxIaF95enxCsh6_ve3lObBH5iABoTNW4eP1NUJnZ2KhrNbeuixbUQLtAPRMBOr1aOiyhumwnj8zpchgkARAszRJFAXXFcriIdp2pV_k33zcJTC4SaoeV2LnYYmdGqwfuymg64ltv-LSOIWubaB4PF6Ow/s1200/image_2025-05-13_08-18-01.png

តាំងពីឆ្នាំ២០១៤ អភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo បានជំរុញឱ្យអនុវត្តគោលនយោបាយទីក្រុងបៃតង ដើម្បីឱ្យប៉ារីសក្លាយជាទីក្រុងមានខ្យល់អាកាសល្អបរិសុទ្ធ គ្មានខ្យល់ពុល និងគួរឱ្យរស់នៅ ។ ចាប់ពីពេលនោះមក ផ្លូវនានាក្នុងទីក្រុងបានផ្លាស់ប្តូរទាំងស្រុង ហើយពលរដ្ឋក៏បានធ្វើដំណើរដោយថ្មើជើង និងធាក់កង់ជំនួសការបើករថយន្ត ហើយផ្លូវសម្រាប់ធាក់កង់រាប់រយគីឡូម៉ែត្រត្រូវបានបង្កើតជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYNjXPEkyV30h29O_ZTG_zAMU7G00ByfrbEoSAAsY301eRmN0XLmoQ6YzPoy0kwl9mYmQBlFUrbPZb57ruME1n21ZxFLtJWi-VmhCZUbjMbLG1WIpd54_PVDj4Mtc-22zTaJhIxb7fV6mXX35hfBXY8flloyKUlhEMJ5Z-foo4u5MsinlTkBAc63fBIyZ5/s1200/image_2025-05-13_08-18-02.png
ទោះពីដំបូង អ្នកនយោបាយស្តាំនិយម សមាគមម្ចាស់រថយន្ត និងអ្នកធ្វើដំណើរនៅជាយក្រុង បានប្រឆាំងនឹងគោលនយោបាយទីក្រុងបៃតងរបស់លោកស្រី Hidalgo ហើយពួកគេអះអាងថា គោលនយោបាយនេះធ្វើឱ្យការធ្វើដំណើររបស់ពួកគេកាន់តែលំបាក ប៉ុន្តែកាលពីខែមេសា ឆ្នាំ២០២៥ ពលរដ្ឋនៅទីក្រុងប៉ារីស បានបោះឆ្នោតឯកភាពឱ្យផ្លាស់ប្តូរផ្លូវ នួន៥០០ខ្សែទៀត ទៅជាផ្លូវថ្មើជើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicucSs0qV5432Oiz4P0qcdyiBX8MGVW3wyxjqIOhwCJj-zZrB4yoQ7FHCgjZ4GRiVwqyQgl9NRobcs7zAhvMNNKzY5J5aqN2aHDRcVzXYeHW3hxRHVdEjGzf_DD1ZI4lS_fqTzFD0BFvLMQm7mdm3BA9dCvLyvyOx7_nStxk-IRTHWlG-JAm8gmqm1jTgw/s2400/image_2025-05-13_08-18-03.png
នៅឆ្នាំ២០២៤ ទីក្រុងប៉ារីស បានដំឡើងថ្លៃចំណតរថយន្តយ៉ាងឆាប់រហ័ស គឺតម្រូវឱ្យម្ចាស់រថយន្តបង់ថ្លៃចំណតលើសមុន៣ដង ខណៈផ្លូវជាង១០០ខ្សែ បានដាក់ស្លាកសញ្ញាហាមរថយន្តចូល ។ ចំណតរថយន្តជាច្រើនលែងដំណើរការ ហើយក៏ក្លាយជាកន្លែងដាំដើមឈើ និងជំនួសដោយតំបន់បៃតង ។ លោកស្រី Hidalgo អនុវត្តតាមគំនិត «15-Minute City» គឺជួយឱ្យពលរដ្ឋក្នុងទីក្រុងងាយស្រួលទទួលបានសេវាសំខាន់ៗនៅម្តុំលំនៅឋានពួកគេ ឬអាចធាក់កង់ទៅធ្វើការ ឬដើរចេញពីលំនៅឋានទៅធ្វើកិច្ចការផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicucSs0qV5432Oiz4P0qcdyiBX8MGVW3wyxjqIOhwCJj-zZrB4yoQ7FHCgjZ4GRiVwqyQgl9NRobcs7zAhvMNNKzY5J5aqN2aHDRcVzXYeHW3hxRHVdEjGzf_DD1ZI4lS_fqTzFD0BFvLMQm7mdm3BA9dCvLyvyOx7_nStxk-IRTHWlG-JAm8gmqm1jTgw/s2400/image_2025-05-13_08-18-03.png

ការអនុវត្តគោលនយោបាយទីក្រុងបៃតងបានជួយឱ្យពលរដ្ឋក្នុងទីក្រុងមានសុខភាពល្អជាងមុន ដោយសារគ្មានខ្យល់ពុលលើអាកាស ដែលជាមូលហេតុធ្វើឱ្យពលរដ្ឋកើតជំងឺបេះដូង មហារីកសួត និងជំងឺហឺត ។ ពលរដ្ឋដែលធ្លាប់បើករថយន្តបានងាកមកធាក់កង់ រីឯអ្នកជិះរថយន្តក្រុងក៏ ងាកមកធាក់កង់ដូចគ្នា ។ តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន នៅថ្ងៃអាទិត្យដំបូងរបស់ខែនីមួយៗ គឺតំបន់មួយចំនួនក្នុងទីក្រុងប៉ារីស និងផ្លូវសងសេ លីសេ បានកំណត់ជាថ្ងៃគ្មានរថយន្តបើកតាមផ្លូវ ដើម្បីឱ្យពលរដ្ឋអាចដើរមើលទីក្រុងយ៉ាងសប្បាយចិត្ត ពុំបារម្ភពីខ្យល់ពុល ៕

រោងចក្រផលិតទឹកអប់ក្លែងក្លាយដ៏ធំនៅវៀតណាមត្រូវបានរកឃើញ

0

ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ថា សមត្ថកិច្ចវៀតណាមសហការជាមួយក្រុមមន្ត្រីពាក់ព័ន្ធនៅខេត្តប៊ិញហ្វឿក ចុះពិនិត្យរោងចក្រផលិតទឹកអប់ក្លែងក្លាយដ៏ធំបំផុត ដែលផលិតទឹកអប់ដោយប្រើប្រាស់ម៉ាស៊ីនវាយស៊ុតមាន់ក្នុងឆ្នាំងធំៗ ប៉ុន្តែដាក់ស្លាកសញ្ញាផលិតនៅក្រៅប្រទេស ហើយរោងចក្រនេះបានលក់ទឹកអប់ក្លែងក្លាយលើទីផ្សារ ស្មើទឹកប្រាក់រហូតដល់៥ម៉ឺនលានដុង (ឬស្មើជិត២លានដុល្លារ) ។ បន្ទាប់មក ក្រុមមន្ត្រីក៏បានរឹបអូសទឹកអប់ក្លែងក្លាយប្រមាណ២ម៉ឺនដប និងដកហូតឧបករណ៍ផលិតទឹកអប់ជាច្រើនទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMz6mroRepimREyYBFUprFM1e_rrDX_ZUXoLoLLcIO2I1WLqU1wTmj4t1xCKwJxsRBCSDHHYQkcoJuO3nnqFXlzW7Kww4vYSLkCyzuBPOSSKrXMb-hUFsyFCXb_ijvrZUOVrpXp6sR_njTKj_Ok4PdQus3lPJip-wnaU_8KKaltfNgG0u71khKL26nvQtK/s640/photo_2025-05-12_12-07-32%20(2).jpg
កាលពីថ្ងៃទី៩ ខែឧសភា កន្លងមក ស្នងការដ្ឋាននគរបាលខេត្តប៊ិញហ្វឿក បានរៀបចំពិធីប្រគល់រង្វាន់ពិសេសដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធដែលបានបំពេញការងារល្អ គឺសហការជាមួយសមត្ថកិច្ចចុះឆែកឆេររោងចក្រផលិតទឹកអប់ក្លែងក្លាយ ប៉ុន្តែដាក់ស្លាកទឹកអប់ម៉ាកល្បីៗផលិតនៅក្រៅប្រទេស ។ រោងចក្រនេះបានផលិតទឹកអប់ក្លែងក្លាយជាទ្រង់ទ្រាយធំអស់រយៈពេលជាច្រើនខែ និងមានបណ្តាញលក់ចែកចាយ ។

តាមទិន្នន័យរបស់សមត្ថកិច្ចវៀតណាមកាលពីដើមឆ្នាំ២០២៤ គឺសមត្ថកិច្ចបានពិនិត្យឃើញគណនី TikTok ជាច្រើនបង្ហោះលក់ទឹកអប់ក្លែងក្លាយជាច្រើន ដែលបន្លំដាក់ស្លាកសញ្ញាជាទឹកអប់ម៉ាកល្បីៗផលិតនៅក្រៅប្រទេស ។ សមត្ថកិច្ចក៏បានបញ្ជាក់អត្តសញ្ញាណម្ចាស់គណនីទាំងនេះថា អ្នកលក់ជាបងប្អូននឹងគ្នា គឺអ្នកស្រី ឡៃធិ ទូយិត អាយុ៣៥ឆ្នាំ និងលោក ឡៃធិ ទិញ អាយុ២៤ឆ្នាំ ហើយអ្នកទាំង២ រស់នៅទីក្រុងដងសាយ ខេត្តប៊ិញហ្វឿក ។ ពួកគេមិនត្រឹមតែលក់ទឹកអប់តាមអនឡាញប៉ុណ្ណោះទេ ប៉ុន្តែ ក៏បាន Live លក់ទឹកអប់ផងដែរ ទើបធ្វើឱ្យមានអតិថិជនច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnXLjIdve2mvQpsf6GbqaKtbIvuOJLHPt0QNXUNAKJiVg5k8017IqGeiuE-xl4lGvvTq3J0xXW7f2IKmmajilnDRYEvNvTW4iQ9QmhWoLHXTqnwjULqxf_52fPCgQdfXA0l7KxvXJhE5SWfnzwbBZEvFJhd-pZgbrrv4BfD8H47FpSj-qpAR8rKyrfwD1/s800/photo_2025-05-12_12-07-32%20(3).jpg
កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចខេត្តប៊ិញហ្វឿក សហការជាមួយមន្ត្រីពាក់ព័ន្ធបានចុះត្រួតពិនិត្យរោងចក្រ២កន្លែង ព្រមទាំងទីតាំងផលិតទំនិញរបស់អ្នកស្រី ឡៃធិ ទូយិត និងស្វាមី ព្រមទាំងលោក ឡៃធិ ទិញ ត្រូវជាប្អូនប្រុស ។ សមត្ថកិច្ចបានពិនិត្យឃើញទឹកអប់ប្រមាណ២ម៉ឺនដប បិទស្លាក «Ivy Dubai» និង «Ivy Parfum» ព្រមទាំងបិទស្លាកទឹកអប់ល្បីៗជាច្រើនទៀត ។ ក្រៅពីនេះ ក៏មានដបទឹកអប់ទទេ ស្លាកសញ្ញាទឹកអប់ និងសារធាតុគីមីសម្រាប់ផ្សំជាមួយទឹកអប់ ។

ជនជាប់ចោទសារភាពថា ពួកគេបានទិញដបទឹកអប់ទទេ និងស្លាកសញ្ញាទឹកអប់ល្បីៗតាមអនឡាញ ហើយពួកគេក៏ផលិតទឹកអប់ផ្សំជាមួយសារធាតុគីមីក្នុងឆ្នាំងលោហៈធំៗ ដោយប្រើប្រាស់ម៉ាស៊ីនវាយស៊ុតមាន់ដើម្បីកូរគ្រឿងផ្សំក្នុងចូលគ្នា ។ បន្ទាប់មក ពួកគេយកគ្រឿងផ្សំចេញពីឆ្នាំងមកច្រកក្នុងកាន ឬដបធំៗ ទើបច្រកក្នុងដបទឹកអប់ ហើយបិទស្លាកផលិតនៅក្រៅប្រទេស ដូចជា ៖ «Made in U.A.E» ដើម្បីកុហកអតិថិជន ។ ទឹកអប់ភាគច្រើនបានដាក់លក់តាមកម្មវិធីផ្សេងៗក្នុងអនឡាញ និង Live លក់ផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIlTIkps2GrhtqQ0ltzgJlp7Yaps6OrrjftPwvM4Qxh28JyzaTtfAuhEAiTJOrtdRHH9falKhX7LNdZEKJNmZwy5QimL653iObV6PKM98CeYbY_ORuzn6VBl9qWtuYC6yngTGZMBhyphenhyphenSeico4EqntQOtRyIH2FQVqFXM7IEz9MtAxhrOiCbkL95Db7sBZv/s640/photo_2025-05-12_12-07-32.jpg

ចាប់ពីខែមករា ឆ្នាំ២០២៣ រហូតដល់ពេលសមត្ថកិច្ចចាប់ខ្លួន ជនជាប់ចោទបានលក់ទឹកអប់ក្លែងក្លាយអស់ជាច្រើនដប ស្មើទឹកប្រាក់៥ម៉ឺនលានដុង (ឬស្មើជិត២លានដុល្លារ) ។ សមត្ថកិច្ចខេត្តប៊ិញហ្វឿក ឱ្យដឹងថា វាជាការផលិតទឹកអប់ក្លែងក្លាយមានទ្រង់ទ្រាយធំបំផុតក្នុងតំបន់ ហើយការចាប់ខ្លួនជនល្មើស គឺដើម្បីដាស់តឿនអ្នកចូលចិត្តប្រើប្រាស់ទឹកអប់ ឱ្យប្រុងប្រយ័ត្នទំនិញក្លែងក្លាយលើទីផ្សារ ។

អ្នកលក់ទំនិញក្លែងក្លាយតែងតែ Live លក់ដោយផ្ទាល់ដើម្បីឱ្យអតិថិជនមានទំនុកចិត្ត ហើយពួកគេអះអាងថា វាជាទំនិញម៉ាកល្បីៗផលិតនៅក្រៅប្រទេស ប៉ុន្តែលក់ក្នុងតម្លៃពិសេស ។ អតិថិជនគួរប្រយ័ត្ន និងទិញទំនិញពីបណ្តាញចែកចាយផ្លូវការ ឬពិនិត្យប្រភព និងម៉ាកឱ្យបានល្អិតល្អន់មុនពេលប្រើប្រាស់ ជាពិសេស គ្រឿងសម្អាង ចំណីអាហារ និងថ្នាំពេទ្យ ដែលប៉ះពាល់សុខភាពដោយផ្ទាល់ ៕

ថៃបារម្ភពីស៊ូណាមិក្រោយកើតរញ្ជួយដីនៅភាគខាងជើងកោះស៊ូម៉ាត្រា ឆ្ងាយពីខេត្តសាទូនរបស់ថៃជាង៤០០គីឡូម៉ែត្រ

0

សារព័ត៌មានថៃរាយការណ៍ថា ក្រោយកើតរញ្ជួយដីយ៉ាងខ្លាំងក្លានៅមីយ៉ាន់ម៉ា ធ្វើឱ្យពលរដ្ឋថៃបារម្ភយ៉ាងខ្លាំងពេលទទួលបានព័ត៌មានរញ្ជួយដីកើតឡើងនៅប្រទេសជិតខាងថៃ ដោយសារមាន Aftershock កើតឡើងនៅថៃជាបន្តបន្ទាប់ ។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ភ្នាក់ងារតាមដានគ្រោះរញ្ជួយដីប្រទេសថៃរាយការណ៍ថា មានរញ្ជួយដីកើតឡើងនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ស្មើកម្រិត៦.៣រិចទ័រ ជម្រៅ៤៧គីឡូម៉ែត្រ ដែលមានចំណុចកណ្តាលស្ថិតនៅភាគនិរតីស្រុកមឿង ខេត្តសាទូន របស់ថៃ ប្រមាណ៤៩២គីឡូម៉ែត្រ ធ្វើឱ្យពលរដ្ឋថៃបារម្ភពីស៊ូណាមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYNNq1g6qZxPJ_oVcR3WTPwsUu-gIWEIlDhzRv0Zfeq8xcGMn2PhXHLISOWvUvSfB2G3Ez0J5SkjhF8oc0syCft5-piWQ18FBeEp3GKNmbaS8ECQbVTNCWhlGOIzJ340cOse2_zF2efgCWFbnOGpHt-sS97GObDKv_jCf8zKi80YitG45LUISxFyMwp09u/s1280/image_2025-05-13_08-13-54.png

តាមការវាយតម្លៃបឋម រញ្ជួយដីនេះពុំបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសថៃទេ ប៉ុន្តែពលរដ្ឋរស់នៅខេត្តភាគខាងត្បូងជាច្រើនរបស់ថៃ ដូចជា ៖ ខេត្តសុងក្លា សាទូន ភូកេត និងត្រាំង បានទទួលកម្លាំងរំញ័រដូចៗគ្នា ។ ទោះយ៉ាងណា នៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ និងមនុស្សស្លាប់ទេ ហើយភ្នាក់ងារតាមដានគ្រោះរញ្ជួយដីថៃ នឹងតាមដានស្ថានការណ៍ រួមទាំងពិនិត្យទិន្នន័យបន្ថែមទៀត ហើយបើទទួលបានព័ត៌មានបន្ថែម ភ្នាក់ងារនឹងជូនដំណឹងភ្លាមៗឱ្យពលរដ្ឋថៃបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifCl6R4oX5yyf9hJFGLQJ0PC0lW2Cv16ka4fUlWAOw7AK1iSBpQReSSwts9WYbXQnZwlVKLFmuA1Ki2Y0zc7OygMZ7FfSmcNea0QxTwmR9gWWm9nDu6nT95P_XhHVRNXhuXJPyeoJ2bnpyDJcC81LXtKMMW6GwO9dqIfXVKD3OYicWBTuECzNsltu0OiCK/s2048/image_2025-05-13_08-13-51.png

ពលរដ្ឋរស់នៅខេត្តភាគខាងត្បូងថៃ ដូចជា ៖ ភូកេត សុងក្លា និងត្រាំង រាយការណ៍ថា ពួកគេទទួលបានកម្លាំងរំញ័រដូចៗគ្នា ដោយសាររញ្ជួយដីកើតឡើងនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ៖

-នៅឃុំផៈវង់ ស្រុកមឿងសុងក្លា ខេត្តសុងក្លា ៖ ពលរដ្ឋរស់នៅអគារទី៤ មានអារម្មណ៍ថា ញ័រខ្លួន រីឯទឹកក្នុងធុងផ្អៀងទៅមក
-នៅឃុំហាតយ៉ៃ ស្រុកហាតយៃ ខេត្តសុងក្លា ៖ ពលរដ្ឋសម្រាកនៅមន្ទីរពេទ្យជាន់ទី៥ មានអារម្មណ៍ថា គ្រែរង្គើតិចៗ ។ រីឯពលរដ្ឋរស់នៅអគារជាន់ទី៦ មានអារម្មណ៍ស្រាលខ្លួន ហើយទឹកក្នុងធុងផ្អៀងទៅមក
-នៅឃុំកៈធូ ស្រុកកៈធូ ខេត្តភូកេត ៖ ពលរដ្ឋរស់នៅខុនដូជាន់ទី៤ រង្គើបន្ទប់ ចាប់ពី៣វិនាទី ទៅ៤វិនាទី និងរង្គើទូរសម្លៀកបំពាក់
-នៅឃុំតាឡាតយ៉ៃ ស្រុកមឿងភូកេត ខេត្តភូកេត ៖ ពលរដ្ឋរស់អគារជាន់ទី៣ ម្តុំស្ពានថ្ម ដែលសម្រាកលើសាឡុងមានអារម្មណ៍សាឡុងរង្គើ ខណៈភ្លើងនៅលើពិដានរំកិលតិចៗ
-នៅឃុំរ៉ាជឆាដា ស្រុកមឿងភូកេត ខេត្តភូកេត ៖ ពលរដ្ឋនៅអគារមន្ទីរពេទ្យខេត្តភូកេត មានអារម្មណ៍វិលមុខ ចង់សន្លប់
-នៅឃុំថាប់ថៀង ស្រុកមឿងត្រាំង ខេត្តត្រាំង ៖ ពលរដ្ឋនៅខុនដូជាន់ទី៩ រាយការណ៍ថា អំពូលភ្លើង វាំងនន និងសាឡុង រង្គើទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaCdJTg1t7Ob2HFke3rjKcNh1BxpactANxR3E1eP4YeJJFZhZdwRT0vAUo364APQ-ur1qn-JF64QiuJoC97swWzIMpZXm79UtcW2uGKCG2LtfSOKMmPQSOY3wlhVnb_E9YnjK4f3JqOmuMWcoXwbInbZUweYi-XZ4b-QgQ6LJdvNa2Dc-jLUmVBGGKfoV5/s1000/image_2025-05-13_08-13-50.png

ភ្នាក់ងារតាមដានគ្រោះរញ្ជួយដីប្រទេសថៃរាយការណ៍ថា ក្រៅពីប្រទេសឥណ្ឌូណេស៊ី រញ្ជួយដីបានកើតឡើងនៅថៃ និងប្រទេសជិតខាងជាញឹកញាប់ ។ ជាក់ស្តែង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មានរញ្ជួយដីកើតឡើងមានចំណុចកណ្តាលនៅប្រទេសមីយ៉ាន់ម៉ា ចំនួន១៦លើក និងចំណុចកណ្តាលនៅប្រទេសថៃ ចំនួន១លើក ដែលមានកម្រិតស្រាល និងគ្មានផលប៉ះពាល់ប្រទេសថៃទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyrl0aOIJfxx0SR-8qtTDpUrFi5b0wddD4dQfxvHJiiI7MKllxbY_WN74SqV4fL_rA2BG9WzjoX3UJrAnUt4u9XTicKhJya4TU95BbeHruYfoc9bqEXNOV2Q5n-SxaDkCbfCJmmebBYrLepKi3UT6KpMdE7xhGWImQ9oini15RY7JFYNyS9GMdtnOLVFIt/s1080/image_2025-05-13_08-13-50%20(2).png

វណ្ណដា គោរពដល់ព្រឹទ្ធាចារ្យ គង់ ណៃ មិនដាក់ចំណងជើង Time To Rise 2 ដោយជំនួសចំណងជើងផ្សេង

0

មិនភ្លេចសន្យាជាមួយអ្នកគាំទ្រឡើយដែលនឹងមានបទ Time To Rise 2 ប៉ុន្តែ វណ្ណដា បានជូនដំណឹងថ្មីៗនេះថាលោកនិងផលិតកម្មរបស់ខ្លួនបានសម្រេចចិត្តថាបើគ្មានវត្តមានលោកតា គង់ ណៃ នឹងមិនដាក់ឈ្មោះចម្រៀង ឬ album ថា Time To Rise 2 ទេ ព្រោះគ្មានអ្វីមកជំនួសលោកតា គង់ ណៃ បានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6JFVc_u0wIAr1qlgPhEhuI-qSMX78nJAur8oGrxEKtZiqlelncKon8SV_-etmXZYyhKm522G-CKVatZgwu3EiaMOeHA84E2yXDFk9RYMPrtpShHrAsDizzCstbb23JeVPHRqx1v22I31dm1hpIblVB8btxDs40D0kOEopmB9OolJdAlPtK1vjrKh0cT2S/s2048/image_2025-05-12_11-35-21.png
នៅថ្ងៃទី ១១ ឧសភា វណ្ណដា បានបង្ហោះរូបមួយសន្លឹកក្នុងឈុតសហសម័យនៅមុខប្រាសាទអង្គរវត្ត ដែលត្រៀមនឹងបញ្ចេញ MV ដ៏ធំរបស់ខ្លួនក្នុងឆ្នាំនេះជំនួសឱ្យ Time To Rise 2។ ក្នុងសេចក្តីប្រកាសរបស់ វណ្ណដា បានបង្ហាញថា «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរព
ខ្ញុំនៅចាំសន្យារបស់ខ្ញុំថានឹងផលិតបទចម្រៀង Time To Rise 2។ ខ្ញុំសូមអរគុណដល់ការគាំទ្រនិង ផ្តល់ក្តីស្រលាញ់យ៉ាងធំធេងចំពោះបទ «Time To Rise» ពិសេសផ្តល់ការគោរព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនទៅកាន់លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ នៃយើងគ្រប់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN4mse92t-XKuAx25ZaH7OR3_IADG6o7NSL08odeJOvN1EBZPD3xuf0RTXXIMk5dbA7hwxSLf4AHEQlxMBACUgAb9k282wNKkDLR2Ecu5VAEfIG6voxC4gyd_fxPco4Po3s4Qt8yRunGmddu3l47iTn_EcosX58fqBsr5B0hrJ4M9j15VHcfMvzo22WdXe/s2048/image_2023-11-07_13-31-20.png
វណ្ណដា បន្តទៀតថា «តាមពិតទៅ ខ្ញុំបានគិតនិងផលិតមិនមែនត្រឹមតែមួយបទនោះទេ សម្រាប់ «Time To Rise 2» ផ្ទុយទៅវិញនោះខ្ញុំបានបំបែក Time To Rise 2 ទៅជាមួយ albumតែម្តង ដែលអត្ថន័យ និង អត្ថរស ឆ្លុះបញ្ចាំងពីការយល់បន្ថែមពីពាក្យថា Time To Rise ក្នុងនោះមានបទចម្រៀង “អាត្មា”ជាឧទាហរណ៍ និងមានអាល់ប៊ុមឈ្មោះថា ត្រីវិស័យទី៣ “វិលត្រលប់ទៅសុវណ្ណភូមិ” TREYVISAI lll “RETURN TO SOVANNAPHUM“ ។ ទន្ទឹមនឹងនោះដែរ សំឡេង អារម្មណ៍ និង អត្ថន័យដែលខ្ញុំបានបញ្ចូល ទៅក្នុងអាល់ប៊ុមនេះ គឺខ្ញុំផ្តោតទៅលើវប្បធម៌ និងសិល្បៈខ្មែរដ៏ផូរផង់ ដែលដូនតាយើងបានបន្សល់ទុកឱ្យ។ ខ្ញុំ និងបារមី បានគិតថា បើគ្មានវត្តមានលោកតា ពួកយើងនឹងមិនដាក់ឈ្មោះចម្រៀង ឬ album ថា Time To Rise 2 ទេ ព្រោះគ្មានអ្វីមកជំនួសគាត់បានឡើយ។ កិត្តិនាមលោកតានឹងរស់នៅក្នុងចិត្ត កូនចៅជារៀងរហូតជាមួយបទ «Time To Rise» ដែលជាស្នាដៃមិនអាចបំភ្លេចបាន រួមនឹងស្នាដៃ ជាច្រើនទៀតដែលលោកគ្រូព្រឹទ្ធាចារ្យ បានបន្សល់ទុក សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKJtaavu3LPGtAQvVOcHS6OX1TiN9q3JYMslLu1Y9EhoZiV0ccqOrTTp_8RnRxY2YdKH52IOEpQnqrcyqr0THPDqY-axpmTYnqFU3jfn2i3VrPZ8Kgf4YBm29fYUH6e_5QpMvcPRgqXpVNo7gqO0D0ZNZCLuOu6HEppMB6GHjD4B7-17OlX-NaowAHAuc/s2048/image_2023-11-07_13-37-30.png

តារារ៉េបល្បីឈ្មោះប្រចាំប្រទេសរូបនេះបញ្ជាក់ទៀតថា «ក្នុងពេលឆាប់ៗនេះ ជំនួសឱ្យ Time To Rise 2 ខ្ញុំនឹងមានវីដេអូ ចម្រៀងផ្លូវការឈ្មោះ «សុវណ្ណភូមិ» ដែលនឹងចេញនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥។ នេះជា Music Video ដ៏ធំបំផុតរបស់ខ្ញុំក្នុងឆ្នាំនេះ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត គាំទ្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBe-XRZlVhYrNJwfv6Kkr0ZRWnXNsLSh4JJs6MDzpVkKiX8aGLU7CpSlgA18u849Ksyedy6RJr7vtolyBnNLVrpfEtGXMjD_SKXxpYkCgkrV2SqDRS8nTFAJiG-WDka7b9niwDjo_ox96IsfIXyH0_QIPwK3-KOOefPCKNrTqfefplR4yQvio3oL6QCVr/s820/image_2023-11-07_13-36-52.png

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះបទ «Time To Rise » របស់តារាចម្រៀងរ៉េប វណ្ណដា និង ព្រឹទ្ធាចារ្យ គង់ ណៃ មានរយៈពេល៤ឆ្នាំមកហើយនិងមានការទស្សនាលើសពី១៣០លានដងនៅលើឆាណែលយូធូប។ មួយបទនេះជាបានជំរុញឱ្យកេរ្តិ៍ឈ្មោះរបស់តារារ៉េបរូបនេះមានឈ្មោះបោះសំឡេងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក និងជាស្នាដៃដ៏ល្អឥតខ្ចោះរបស់ វណ្ណដា និងលោកតា គង់ ណៃ ដែលមិនមានអ្វីជំនួសបាន។ ទោះបីជាពេលនេះលោកតា គង់ ណៃ លាចាកលោកប៉ុន្តែកេរ្តិ៍ឈ្មោះនិងស្នាដៃរបស់លោកនៅតែដក់ជាប់នៅក្នុងចិត្តមហាជន៕

ផ្ទះកំណើតសម្តេចតេជោ នឹងប្រែក្លាយទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ

0

ក្រសួងទេសចរណ៍ មានគម្រោងរៀបចំផ្ទះកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន។

ផ្ទះកំណើតសម្តេចតេជោ មានទីតាំងស្ថិតក្នុង ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

គម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេច ហ៊ុន សែន និង ជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាម។

គម្រោងនេះ ត្រូវបានលើកឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញទស្សនាផ្ទះកំណើត របស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕

 

អាហ្វ្រិកខាងត្បូងសម្លា.ប់មាន់រាប់សែនក្បាល ក្រោយពួកវាចាប់ផ្តើមចឹកស៊ីគ្នាឯង រីឯមូលហេតុដ៏គួរឱ្យសង្វេកនេះ ក៏ព្រោះក្រុមហ៊ុនរដ្ឋមិនបានផ្តល់ចំណីឱ្យស៊ីអស់ជាង១សប្តាហ៍មកហើយ

0

ប្រទេសអាហ្វ្រិកខាងត្បូង ៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា សត្វមាន់រាប់សែនក្បាលក្នុងកសិដ្ឋានមួយកន្លែងនៅប្រទេសអាហ្វ្រិកខាងត្បូង ឃ្លានចំណីយ៉ាងខ្លាំងដោយសារពុំបានស៊ីចំណីអស់ជាង១សប្តាហ៍ រហូតដល់ពួកវាចាប់ផ្តើមចឹកស៊ីគ្នាឯង ។ ហេតុនេះ បុគ្គលិកកសិដ្ឋានក៏សម្រេចចិត្តសម្លា.ប់ មាន់ទាំងអស់ចោលដើម្បីកម្ចា.ត់ មេរោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb6_YgJHT2BM-MhRn1XmlEjqDsRU_7cx3UyAI8lW2vHvKYlCRD2XnGEv3Qgj22Oe57NeqRt5YG8SxkyJhZKw6kuMTS8HBV9qxDQYXCfIb9Tt6s1fEuw6bCcIbaTprl3t_6zVnxQi6t7jDMAfE5gxMNfBRQbEx8pBRB9is8vhSsUy_xcoFfT4e6Wnftq5E_/s1024/image_2025-05-12_15-08-01%20(2).png
បើតាមការលើកឡើងរបស់បុគ្គលិកកសិដ្ឋាន គឺពួកគេត្រូវតែសម្លាប់មាន់ជាង៣សែន៥ម៉ឺនក្បាលដើម្បីសម្លាប់មេរោគ ក្រោយពួកវាចាប់ផ្តើមចឹកស៊ីគ្នាឯងដោយសារការស្រេកឃ្លានខ្លាំងពេក ។ ក្រុមហ៊ុនចិញ្ចឹមមាន់ Daybreak Foods ដែលគ្រប់គ្រងដោយរដ្ឋ ប្រឈមនឹងបញ្ហាខ្វះខាតប្រាក់ទិញចំណីមាន់ ទើបក្រុមហ៊ុនពុំបានផ្តល់ចំណីឱ្យមាន់ស៊ីអស់ជាង១សប្តាហ៍ ។

អ្នកស្រី Nokwazi Ngcongo អ្នកតំណាងក្រុមហ៊ុន Daybreak Foods បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «មាន់រាប់សែនក្បាលគ្មានចំណីស៊ីជាច្រើនថ្ងៃ ដោយសារបញ្ហាហិរញ្ញវត្ថុបណ្តាលឱ្យប៉ះពាល់ដល់ការបញ្ជូនចំណីមាន់ ហើយក្រុមហ៊ុនព្យាយាមយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហានេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD-zcoNqDSC2p3LRiTZKPSNn-dBYi1bd9nCZiJ1Aa42sX09zkjSwF4KlBA37bkgFW33d0owUh35RN8h52pMYJ30U_Od7xx_V5nPQ4G2TX21Oy5oGlr9SnuvI-3v3z7vtn5T-t17HolqkX-hb-B0q6uCcX2jKCHzMZrW2YjGdzc0oV6DGmm9vtqxmiv_wob/s1024/image_2025-05-12_15-08-01%20(3).png

ដោយឡែក មន្ត្រីអង្គការជាតិការពារសត្វនៅអាហ្វ្រិកខាងត្បូង (NSPCA) ពុំអាចបញ្ជាក់ពីចំនួនមាន់ងាប់ក្នុងកសិដ្ឋានទេ ពីព្រោះមាន់ជាច្រើនក្បាលឃ្លានចំណីខ្លាំងពេក ក៏ចឹកស៊ីគ្នាឯងគួរឱ្យសង្វេក ។ អង្គការនេះនឹងប្តឹងក្រុមហ៊ុនចិញ្ចឹមមាន់ ករណីពុំបានបំពេញតួនាទីថែទាំមាន់ឱ្យបានល្អ ដែលទង្វើនេះផ្ទុយនឹងច្បាប់ការពារសត្វ ។

កាលពីថ្ងៃទី៣០ ខែមេសា មន្ត្រីអង្គការ NSPCA ទទួលបានសេចក្តីរាយការណ៍ឱ្យទៅត្រួតពិនិត្យកសិដ្ឋានមួយកន្លែង ហើយបន្ទាប់ពីការត្រួតពិនិត្យរួចមក ឃើញថា កសិដ្ឋាន៥កន្លែងទៀតនៅភាគខាងជើងអាហ្វ្រិកខាងត្បូង ក៏ទុកឱ្យមាន់ងាប់ដោយសារគ្មានចំណីដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnOfo2y490WgRzOJ62m_noC-myz65uupp8X9W0SYLjVyphm98y4GQC-_aUDfzWdEVskYK84rgih81-Scg4G-HtwItnyoQpyks9ci-wAp4Koa3DauEZ8UGqyXX56RIS96XO2diP2B_Lay-qdkNTk2iIpvAHbDKmeY1YnfNBEPsA1d6O4-3LXuEF9Q6K9X1A/s1080/image_2025-05-12_15-08-01.png

អង្គការ NSPCA បានជួយសង្គ្រោះមាន់ចេញពីកសិដ្ឋានរបស់ក្រុមហ៊ុន Daybreak Foods ជាង៥សែនក្បាល ប៉ុន្តែមាន់ទាំងនេះស្គមនៅសល់តែឆ្អឹង ។ ក្រុមហ៊ុន Daybreak Foods ដែលផលិត និងចែកចាយមាន់ដ៏ធំបំផុតនៅអាហ្វ្រិកខាងត្បូង គឺគ្រប់គ្រងដោយរដ្ឋក្រោមគម្រោងឈ្មោះ «Public Investment Corporation (PIC)» ។

លោក Nazareth Appalsamy នាយកអង្គការ NSPCA និយាយថា មាន់ជាច្រើនក្បាលត្រូវបានកំទេចចោល ចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី៥ ខែឧសភា ។ បច្ចុប្បន្ន រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងបានចរចាជាមួយនាយកក្រុមហ៊ុន Daybreak Foods អំពីបញ្ហាហិរញ្ញវត្ថុដែលក្រុមហ៊ុនកំពុងខ្វះខាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvKN9K18boq6dr8_0sesALziqeizOABmorHTp-A3ZxIlBIs2leIf1A2p-kR-Hp89QdktpBt0x8CHV2wXm5KvJBPXDTVNa8CLHm1Xaj1x3RltFKnTo3paNTCzA2TjZNPcUaYfeMAagDDaq_IszwtrVBVYJ_lCCxbY6CtJv5AahcgOowwUNfaF7VyQf_DM4B/s1200/image_2025-05-12_15-08-02.png