ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា តាំងពីកម្ពុជាបិទច្រកព្រំដែនពុំអនុញ្ញាតឱ្យនាំចូលបន្លែ ផ្លែឈើថៃ បានធ្វើឱ្យប៉ះពាល់ដល់កសិករថៃយ៉ាងខ្លាំង ពេលនេះ តម្លៃផ្លៃមង្ឃុតថៃចុះថោកមកនៅត្រឹមតែ៥បាតក្នុង១គីឡូក្រាម (ឬ៥០០រៀល) ។ កសិករបានសំណូមពរទៅរដ្ឋាភិបាលជួយរកទីផ្សារផ្លែឈើថៃ ដោយសារការចំណាយដើមទុនកើនឡើងជារៀងរាល់ឆ្នាំ បើតម្លៃធ្លាក់ខ្លាំងបែបនេះ កសិករនឹងកាប់ដើមមង្ឃុតចោល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFI-7qjFLOKjEBaky9YzUXQx4drerc_i4keDP5b_vpLvOs0RiUc5HAC_3RtPf7WMrGzqYWsOtFWx98fu81dTQZvfjC3c69_D9QVmjxZ_B2sjW0g8Ek3hBkii7-Ux4NYhbWPTb3biBowixAPNvyEpxdsoeelfP5dG9IWXoC1FBwI7gdwLnRTsLbxGStgfLK/s2048/475792634_1051943450303275_1973607284064309023_n.jpg

សហករណ៍កសិកម្មខេត្តចាន់បុរី បានតាមដានតម្លៃមង្ឃុតថៃ ក្រោយតម្លៃធ្លាក់ចុះខ្លាំងមកនៅត្រឹមតែ៥បាតក្នុង១គីឡូក្រាម ក្រោយពីកម្ពុជាពុំអនុញ្ញាតឱ្យនាំចូលបន្លែ ផ្លែឈើថៃគ្រប់ច្រកព្រំដែន ។ កន្លងមក កសិករថៃនៅខេត្តចាន់បុរី បាននាំចេញមង្ឃុតទៅកម្ពុជា និងលក់ក្នុងតម្លៃខ្ពស់ជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPn9EVAWk69oJNLJMUWWc6GIDaT3rd8N3BW1HYKseTtasXU4IOT4TxoFS6g_fLvQhv7VIxjrGstwq_CAbaGxJLECv84l035bt-GHGj5wQc9OFOp7MS5OvvXq1ZP2CRBqwQroubJnv-S9EAxyV2KAL85zf5N55aldoGKIdser1fR3WMpZKit5gm1cJp3YPS/s1280/image_2025-06-21_08-40-41.png

សហករណ៍កសិកម្មខេត្តចាន់បុរី មើលឃើញពីទុក្ខលំបាករបស់កសិករ និងឈ្មួញថៃ ដោយសារពុំអាចនាំចេញកសិផលទៅលក់នៅកម្ពុជា សហករណ៍ក៏បានជួយទិញមង្ឃុតពីកសិករទុកចែកចាយ ដោយសហការជាមួយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង និងការិយាល័យពាណិជ្ជកម្មខេត្ត ។ កសិករបានយកមង្ឃុតមកលក់ឱ្យសហករណ៍យ៉ាងច្រើន រហូតដល់ជាង២០០តោន ត្រឹមរយៈពេល៣ថ្ងៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJjbjXcRxWbFzRo9i0f1SE3BFXhQZEmRSGE7V0wV8Mbs5-wu06t2BpQ8ZUserHmkGN4e6_TglwwyU3djDNZL_N11eKWzW0K32LLE7eOdCd143656oST-3tuzYoSd-lXNzxaNncO8ni9edmJOzhgSE-l3b3jKcilbSgLKoEU6xFaoTRFzfdU72H_w8Fe3IV/s924/image_2025-06-21_08-40-42.png
លោក សេនី ថាំម៉ាជិត ប្រធានសហករណ៍កសិកម្មខេត្តចាន់បុរី ប្រាប់ថា តម្លៃមង្ឃុតថៃបានធ្លាក់ចុះខ្លាំងបំផុត គឺមានតម្លៃតែ៥បាតក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករ និងឈ្មួញរងផលប៉ះពាល់ ។ ហេតុនេះ សហករណ៍ក៏បង្កើតទីតាំងទទួលទិញមង្ឃុតពីកសិករក្នុងសមរម្យ គឺ១គីឡូក្រាម១០បាត និងលក់បន្តក្នុងតម្លៃ១០បាតដូចគ្នា ពុំចំណេញទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaChxG6MK9bu3KjI3TBsI4eHCMDREpGL33Mj9QZmj5n5b5mlHQlXGNs1ItGApWM14qcoPm5hsH_WuB4dhRReIU9hM9QFtjdnLYqs7YCreeoFjTGP-4lTwmGyZ-SYJw4_o34FvJ4fj3TO1OaKEUdiLXLqSnKBW13GEKjsOlupH40cumo99syqCrktsLlKKn/s720/470059535_611351437902232_8169688223023847405_n.jpg
ចំណែកលោក អនុវ៉ាត់ អ៊ីមសំប៊ូន គណៈកម្មការសហករណ៍កសិកម្មខេត្តចាន់បុរី ឱ្យដឹងថា សហករណ៍បានចាប់ផ្តើមជួយទិញមង្ឃុតកសិករបានចំនួន៣ថ្ងៃហើយ ដោយទិញរហូតដល់ជាង២០០តោន ។ មង្ឃុតដែលទិញមក គឺយកទៅបកសំបកក្លាសេ និងកែច្នៃមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinw5LNAEyhom9phEbIUrRy4r2Bf7gZAFCi7RTVcJtuyq8l5gyH8z42ftb3wqd_bCewrv1v_mf79GVBQnoHL21Jx04lRePY16n-F1MPPt9cQsb_5HPKoPktsZQFNxAbgY5JFWhk_eLIRf3hdouz2NkwY9F8oq9fl2C-K8Wv22F4DR1sYqDv52Qgs7gs85WO/s960/470212313_611351641235545_2297286701987556240_n.jpg

បើតាមលោក សុវីដ អាយុ៦១ឆ្នាំ កសិករដាំមង្ឃុតនៅឃុំផាលាប់ផ្លា គឺពេលនេះ មង្ឃុតថៃធ្លាក់ថ្លៃខ្លាំងមកនៅ១គីឡូក្រាម៥បាត លោកបានទុកវាឱ្យរលួយជាជីកសិកម្ម ព្រោះលក់ពុំចំណេញ ។ ក្រោយពីសហករណ៍ប្រកាសទិញ លោកក៏ជួលកម្មករបេះមង្ឃុត និងបេះខ្លួនឯងខ្លះយកមកលក់ឱ្យសហករណ៍ ។ លោកសំណូមពរទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយរកទីផ្សារផ្លែឈើថៃ ដោយសារការចំណាយដើមទុនកើនឡើងជារៀងរាល់ឆ្នាំ បើតម្លៃផ្លែឈើធ្លាក់ខ្លាំង កសិករនឹងកាប់ដើមមង្ឃុតចោល ៕