តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានស្ងាត់ពីអាជីពសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមិន បង្ហាញខ្លួននៅលើឆាកតន្រ្តីឡើយ។ ទោះយ៉ាងណា អ្នកគាំទ្រនៅតែឃើញតារាចម្រៀង ជើងចាស់រូបនេះចូលរួមកម្មវិធីនានា ជាពិសេស ឈិត សុវណ្ណបញ្ញា បានផ្សាភ្ជាប់ខ្លួន ជាមួយព្រះធម៌ សាងបុណ្យកុសលតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា។

ក្រោយពីបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំពេលនេះតារាចម្រៀង ឈិត សុវណ្ណបញ្ញា បានវិលត្រឡប់មកការងារសិល្បៈវិញហើយជាឆ្នាំងបាយចាស់របស់ខ្លួន។ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឈិត សុវណ្ណបញ្ញា បានចូលរួមក្នុងកម្មវិធីមួយជាមួយអ្នកជំនាន់ ក្រោយ ដូចជា តារាចម្រៀង ឈីន រតនៈ ប៉ាច គីមមួយ យ៉ាង ចាន់រតនា រួមទាំង សោម មុន្នីនាថ។

ឆាកដំបូងនៃការប្រឡូកអាជីពសិល្បៈនេះ ឈិត សុវណ្ណបញ្ញា ទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីសិស្សប្អូនរបស់ខ្លួនរួមទាំងទស្សនិកជនជាអ្នកគាំទ្រ។ ក្នុងឱកាសបកស្រាយ ចម្រៀង ជាមួយនឹងរៀមច្បង កញ្ញា ឈីន រតនៈ បានបង្ហាញអារម្មណ៍របស់ខ្លួនថា «រំភើបបានបកស្រាយបទចម្រៀង របស់ Idol Chhet Sovanpanha សំខាន់គាត់អង្គុយ មើលផ្ទាល់ឡើងភ័យ បានFt ជាមួយIdolទៀត ស្វាគមន៍ការវិលត្រឡប់ចូលក្នុងវិស័យ សិល្បៈវិញណាបង»។.png)
អ្នកនាង ប៉ាច គីមមួយ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួក្នុងការស្វាគមន៍ ឈិត សុណ្ណបញ្ញា ថា «Welcome back idol»។ ងាកទៅកាន់តារាចម្រៀងវ័យក្មេង យ៉ាង ចាន់រតនាអតីតបេក្ខនារីជើងខ្លាំងក្នុងកម្មវិធី Beat The Best រដូវកាលទី២ បាននិយាយដោយខ្លីក្នុងការបកស្រាយបទកញ្ញា ឈិត សុវណ្ណបញ្ញា ថានាងរំភើបខ្លាំង៕










