ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចុះមកសួរសុខទុក្ខកងទ័ពថៃនៅខេត្តឧប៊ុនរ៉ាជធានី និងជួបមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ដើម្បីសូមទោសដោយផ្ទាល់ ក្រោយពីបែកធ្លាយការជជែកតាមទូរស័ព្ទរវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ហើយលោកស្រីថា រដ្ឋាភិបាលថៃមានគោលជំហរផ្ទុយពីកងទ័ព ។ ប៉ុន្តែពេលកំពុងផ្តល់សម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ស្រាប់តែលោកស្រីត្រូវក្បាល១មេក្រូរបស់អ្នកសារព័ត៌មាន ភ្លាមនោះអ្នកសារព័ត៌មានក៏ប្រញាប់សូមទោសដោយសារអចេតនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsId2tNYi7qx_pWx_AukC46Vhsggrno-n2i4RwUgGY9j14O8MZLpk-7VbEHexpbmvbGwK7fbaQjS_X7Exb9wSh-1VGxLL1-jO5i5Fh6EzU61kil9pNHRX-Ggs34Mz5aNbygtikrO2bCGXH2VxHwocLiBvdSJbioPWO1zCMUVESU02FQZskCzflMbwsKMSp/s561/photo_2025-06-20_16-15-01.jpg
សារព័ត៌មាន Thairath រាយការណ៍ថា ពេលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ចុះមកសួរសុខទុក្ខកងទ័ពនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ក៏មានពលរដ្ឋថៃមួយចំនួនយកផ្កាមកប្រគល់ជូន ។ ពេលនោះ អ្នកសារព័ត៌មានជាច្រើនព្យាយាមចូលទៅសម្ភាសន៍ ទើបធ្វើឱ្យលោកស្រីត្រូវក្បាល១មេក្រូរបស់អ្នកសារព័ត៌មាន រហូតស្រែកថា «អូយ! វាយក្បាលខ្ញុំ» បន្ទាប់មក លោកស្រីក៏ងាកមកញញឹម និងលើកដៃទៅកាន់ក្រុមសារព័ត៌មាន ហើយនិយាយថា «មិនអីទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEistvWAMutx7weUiqNnqP0WlY-CSbd6ebBZpcmryLsARu84ZNjW_qHQoclCzueG3VTKUyfltaUsgZAgZ5DOOhSkQRzaKc05oOUXQoRwJ_wKWsSgCfb9_76-A7ZYxoOudJyqrimdPkzA1yEFcXP3KJy-lVH_miQeVKIAS1FekbR3E1ImgCkZa0X1d8QmvDHa/s1280/photo_2025-06-20_16-23-38%20(2).jpg

បន្ទាប់ពីត្រូវក្បាល១មេក្រូរបស់អ្នកសារព័ត៌មាន លោកស្រី ផេថងថាន ក៏ដើរទៅជិះរថយន្តដើម្បីសួរសុខទុក្ខកងទ័ពថៃជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង ។

គួរបញ្ជាក់ថា ពេលនាយករដ្ឋមន្ត្រីថៃ ព្រមទាំងមន្ត្រីរដ្ឋាភិបាលធ្វើដំណើរមកដល់ខេត្តឧប៊ុនរ៉ាជថានី គឺលោក ប៊ុនស៊ីន ផាកក្លាង និងអភិបាលខេត្តឧប៊ុនរ៉ាជថានី បានមករង់ចាំទទួលស្វាគមន៍ ។ លោកស្រីក៏បានប្រគល់សម្ភារៈទៅឱ្យកងកម្លាំងរក្សាសន្តិសុខភូមិ ខណៈអ្នកភូមិបានប្រគល់ផ្កាកុលាប និងក្រម៉ាដល់នាយករដ្ឋមន្ត្រីដើម្បីកម្លាំងចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBWPHyy6kBiVR5hP2LDIwUD5H5EBrOFyIL2xcMmxxCH07Yba7NTo9yYNtWdIE8tkKmbGJ9LtLB2EGNmkr679WUwXziDqdEk0T29M_1LYCjXgACi1vlx57VFjRVC6yHVpiuDsny2uRyyKX2i4fCXpqjHULENg9NtSngIp9tHoGu-PZPIcPHRkSibuehhHlH/s1280/photo_2025-06-20_16-23-38.jpg
ក្រុមអ្នកសារព័ត៌មានសួរនាយករដ្ឋមន្ត្រីថា តើបានបកស្រាយជាមួយលោក ប៊ុនស៊ីន ផាកក្លាង ហើយឬនៅពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ? លោកស្រី ផេថងថាន ពុំឆ្លើយតបទេ ។ ពេលពលរដ្ឋប្រគល់ផ្កាឱ្យ លោកស្រីក៏ហៅលោក ប៊ុនស៊ីន ផាកក្លាង មកថតរួមគ្នាដើម្បីបង្ហាញពីរដ្ឋាភិបាលគាំទ្រកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw6i7z4cmK6ppWsqDvz608INcwheLJccNsml1psLeLflJ0flj-RhCi_M5vBZcBctDOrw-62FVysu_6-27VrV9flqVyY88ce1nuN9RvH-b7lT0QGvs_degHaft9ReNdRDfLoj1gH91NETccIS1W2246shENh7Y59W4mZF5MveGqRmMbJzD8G6YKSMfTjaWt/s555/photo_2025-06-20_16-14-46.jpg

ការចុះមកកាន់ខេត្តឧប៊ុនរ៉ាជធានី ក្រៅពីការចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន គឺនាយករដ្ឋមន្ត្រីថៃមានគោលបំណងសូមទោសលោក ប៊ុនស៊ីន ផាកក្លាង ដោយផ្ទាល់ ក្រោយការបែកធ្លាយកិច្ចសន្ទនារបស់ស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ខណៈមុននេះ លោកស្រីបានសូមទោសលោក ប៊ុនស៊ីន ផាកក្លាង តាមទូរស័ព្ទម្តងហើយ ៕