Home Blog Page 484

ស្ករគ្រាប់រូបតុក្កតាដែលមានផ្ទុកសារធាតុញៀ.ន កំពុងចែកចាយឲ្យកុមារយ៉ាងទូលំទូលាយនៅប្រទេសថៃ

0

ប្រទេសថៃ ៖ អាណាព្យាបាល និងអាជ្ញាធរថៃកំពុងយកចិត្តទុកដាក់លើការរីករាលដាលនៃគ្រឿងញៀ..នមួយប្រភេទ ដែលមានទម្រង់ដូចជាស្ករគ្រាប់រូបរាងតុក្កតា កំពុងត្រូវបានចែកចាយយ៉ាងសេរី និងទាក់ទាញកុមារជាច្រើនបានយ៉ាងងាយស្រួល។ នេះបើយោងតាមប្រភពសារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៥ ឧសភា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUf63-wOJVVHjx885pMOE5NCqT5rDIhlrJm4TtBN5lUag53TwLs29r5GYRSYQlbOcqOo_zPa8YYeGAtV1EWrLCbTIjL-bB03vWNsTBHI3pQS_chs9vNZ4r1YgkagL7EHxBZ4UlD7zo4pOApI9RKrWk-RbuKT2028AbbhU3GuGHFrNCgqowLjHe9GOP42ds/s1280/photo_2025-05-16_09-40-39.jpg
លោកវេជ្ជបណ្ឌិត Withid Sariddeechaikool អគ្គលេខាធិការរងនៃ FDA បាននិយាយថា ការចែកចាយស្ករគ្រាប់ ដែលមានឈ្មោះថា “Molly” ត្រូវបានគេរឹបអូសនៅខេត្ត Nong Khai កាលពីខែមីនា និងបានរកឃើញថាមានផ្ទុកសារធាតុមេតំហ្វេតាមីន និងអេស្ត្រូស៊ី ដែលជាជាសារធាតុញៀ..នកម្រិតធ្ងន់មួយប្រភេទ។ បើយោងតាមការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានឱ្យដឹងថា ឥទ្ធិពលញៀ.នរបស់ស្ករនេះអាចបណ្តាលឱ្យកុមារស្លា..ប់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxsHeNXP8TMDmYGTKg8KxpLtBK45k87N1UaF957M87E0YI1tVRYIWPYaK2wUhu-ossjgu-BGC5enszqeAQuaWGzlZlBlNSyJj1kIgmGylRD2X2dn6KH6dyR1MH4KcWD8xC9ACrEnBjg4xdC1_Vlav7owruA1z5BmS_i0hPERhmyTTh5m8k9Ln3h96VDIj9/s976/photo_2025-05-16_09-40-38%20(2).jpg

លោកវេជ្ជបណ្ឌិត Withid បាននិយាយបន្តថា នៅពេលកុមារស្រូបយកនូវសារធាតុទាំងនេះច្រើន វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសរសៃប្រសាទ ដែលបណ្តាលឱ្យមានការវង្វេងស្មារតី ចង្វាក់បេះដូងលោតមិនទៀងទាត់ សម្ពាធឈាមឡើងខ្ពស់ និងដាច់សរសៃឈាមខួរក្បាលឈានដល់ការបា.ត់ប.ង់ជី..វិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmxIm2w-rIe1VOc1DGEtbA6PpueE0PO-Htq_A2u5ZC-kWnC_WFcx-6WZ4ZonSgw02xKlDxV-TNJD8IqDPxjg2rY42WwVMXy_sbKBNQN9GPEp9zfaVDQ74rytgDKt9rxQrAiat9gpD72fn8pgMpll6mw9TgR6VTwM5ZfEvwO4ilwKgRfltpJIJatBMqd0u5/s1280/photo_2025-05-16_09-40-38%20(3).jpg

ដោយឡែក សម្រាប់ប្រភេទថ្នាំ Ecstasy ក្នុងទម្រង់ជាតួអង្គតុក្កតា Labubu ដ៏ពេញនិយម ក៏មានការរីករាលដាលយ៉ាងទូលំទូលាយផងដែរ ជាពិសេសក្នុងពិធីបុណ្យ Songkran កាលពីខែមុន។ ហើយកាលពីថ្ងៃពុធ សប្ដាហ៍នេះ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ក្នុងទីក្រុងបាងកក និងរឹបអូសបានថ្នាំគ្រាប់ល្បឿន 1,840 គ្រាប់ និង 525 គ្រាប់ជាទម្រង់តុក្កតា Doraemon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggDmx4doWR-P8Gpjc4DC2ViiI_eLTFbFYAh-eHG9enCUy6B_cuU0pXVYFEuz_jdosNmirY5SqS3Sy-tSHvvssXU9XNq7FTEk1BE-FJekjEW4cH2XhnvcDtHakiXAafhp8Ei-uL3Lb42wcQX2maPd_zQs3FDvEu9NvOvZrBYDjNBzjegn73nYzKzr7RMVbB/s1280/photo_2025-05-16_09-40-38.jpg

បើតាមការស៊ើបសួរបន្ទាប់ពីការចា.ប់ខ្លួនអ្នកចែកចាយថ្នាំប្រភេទកន្លងមកបានឲ្យដឹងថា ៖ ថ្នាំញៀនប្រភេទតុក្កតាដែលគេកំពុងពេញនិយមនេះ ត្រូវបានលក់ក្នុងតម្លៃ 300បាត ឬស្មើជាង 9ដុល្លារក្នុងមួយគ្រាប់ ទៅឲ្យក្មេងៗ និងអ្នកប្រើប្រាស់ទាំងអស់។

ការលេចធ្លា.យព័ត៌មាននេះបានធ្វើឲ្យឪពុកម្ដាយជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់កូនៗពួកគេជាខ្លាំង។ រីឯខាងប៉ូលីសថៃកំពុងយកចិត្តទុកដាក់លើការបង្រ្កាបជាបន្តបន្ទាប់ និងព្យាយាមផ្សព្វផ្សាយពីបញ្ហានេះយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឲ្យមានកុមាររងគ្រោះជាបន្តទៀត៕

សម្រស់របស់ V ត្រូវបានគេសរសើរថាជារូបតំណាងសម្រស់ពិភពលោក

0

យោងតាមគេហទំព័រ Allkpop V សមាជិក BTS បានឈរនៅលើកំពូលតារាង «Male Idol with Gorgeous Appearance» ដែលធ្វើឡើងដោយសហគមន៍តារា Kpop Choeaedol ។ គេហទំព័រនេះបានលើកសរសើរ V ថាជារូបតំណាងសម្រស់ពិភពលោក។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieJE94vojfY-4MKtpPrmOQs3PJcBhAVtMrGQ_uxqvECv2fzQ4bqt5J5Phyphenhyphen4Qc11ot2uAv-I3i3vit1Z2Et1WFDI0u0AttbQAdO-gK4nRLngeXrX9PyAZL4wdbyUC0LzssiVCwTCuCbzF4nvMRQkowiOQwc82gZW50cPJelS5oI34YpqvltBKdRziyw0hpf/s1788/image_2025-05-13_16-36-05%20(2).png
    ជារឿយៗ V ត្រូវបានអ្នកគាំទ្រសរសើរលោកចំពោះទម្រង់មុខដ៏មានមន្តស្នេហ៍ច្រមុះដ៏ ស្រស់ស្អាត និងចិញ្ចើមកោង ដែលទាំងអស់នេះបង្កើតឱ្យមានមន្តស្នេហ៍ដែលភ្លឺថ្លា និងទន់ភ្លន់។ ពីមុន V ជាប់ចំណាត់ថ្នាក់ជាច្រើនដងថាជាបុរសសង្ហាជាងគេលើពិភព លោក។ លោកត្រូវបានគេដាក់ឈ្មោះថា «មុខសង្ហាបំផុតប្រចាំឆ្នាំ ២០១៧» ដោយ TC Candler ដែលឈរនៅលើកំពូលតារាង «បុរសអាស៊ីដែលទាក់ទាញបំផុតទាំង ១០០» អស់រយៈពេល ៣ ឆ្នាំជាប់ៗគ្នា ហើយបានជាប់ចំណាត់ថ្នាក់កំពូលនៃការស្វែងរក «បុរសសង្ហាបំផុត» របស់ Google Trends ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOeHjRpDFoniEvPAzrGXt9W4gOOx7QcOxEQBzqyWuV1Sk5DH59xMV4KieOZDx6HeI4IPZMSNWde5jGMB21ckSFllshcckCLZdPCORxIQ_VR7CmilGz5iz41z42tex0nQ783_Ywf8zBS8QCm7nJF37wtkPDMTW_LmVd8lW7-x95nV68mX-U9tnyTWxzSakW/s1350/image_2025-05-13_16-36-05.png

    អ្នករិះគន់វប្បធម៌ប៉ុបប្រេស៊ីលធ្លាប់បានហៅ V ថាជា «រូបតំណាងនៃវប្បធម៌បូព៌ាឆ្លងកាត់ រូបភាព បែបបស្ចិមប្រទេសនៃភាពជាបុរស ហើយបានសរសើរតួនាទីរបស់តារាចម្រៀង រូបនេះ ក្នុងការពង្រីកស្តង់ដារសម្រស់ពិភពលោក។ គ្រូពេទ្យវះកាត់កែសម្ផស្សដ៏ល្បីរបស់ កូរ៉េពណ៌នា V ថាមាន «មុខសំខាន់ដែលរួមបញ្ចូលគ្នានូវលក្ខណៈបុរស និងស្ត្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSUTEkygyyhneldvzGy4TwxDJ-fmnzKDQO0XQMV-oBxlt51gGCN7f9qBI_Qt2h41NrNk5x0ZvaCthn6zftq5mOJ-vh-zN-2RtKE9YetGvyQ5jE29nwcScQ8knggn0aQwdfNQQzdhL1SD6fO9mIBcBsIvMWwVHfcnx5nbRxmbqyc3xEITF815Ozbsa8bl5z/s2048/image_2025-05-13_16-36-07.png

    សារព័ត៌មានអន្តរជាតិ TechnoSports បានបញ្ចេញបញ្ជី «បុរសសង្ហាបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៥» ដែលតារាចម្រៀងកូរ៉េ V (Kim Taehyung) នៃសមាជិកក្រុម BTS ជាប់ឈ្មោះជាបុរសដែលទាក់ទាញជាងគេ។ របាយការណ៍បានគូស បញ្ជាក់ថា V បានវ៉ាដាច់តារាហូលីវូដ Brad Pitt ដើម្បីដណ្តើមបានតំណែងកំពូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL9PmV8ypW9IAgHgfG0f8-cXTlPhUbY7hXeL0V08v9PZgyXmFPqiGw68-547-TsJ0l7cW4lobqUE68bkb6v1FUPnYuwCvvOGd5Hqb4IuvutEV_MVSNV4a4S8m8sO_d28rjpK-JHw7WLpZU42rCS4JfJfdcacFPpVYvI8zRuGXZM2gboYg44QgA-CPNF5aL/s1828/image_2025-05-13_16-36-08%20(2).png

    មានហេតុផលពីរយ៉ាងដែល V តែងតែទទួលបានចំណាត់ថ្នាក់ខ្ពស់សូម្បីតែពេលប្រកួត ប្រជែងជាមួយតារាអាស៊ី ឬសិល្បករអឺរ៉ុប និងអាម៉េរិក នោះគឺ V មានកេរ្តិ៍ឈ្មោះល្អ និង រូបរាងដែលស័ក្តសមនឹងសោភ័ណភាពពេញនិយម។ ម្យ៉ាងវិញទៀត វត្តមានរបស់ V ក្នុងចំណាត់ថ្នាក់ខ្ពស់ នឹងជួយឱ្យបញ្ជីទទួលបានការចាប់អារម្មណ៍និងទាក់ទាញការ ពិភាក្សា កាន់តែច្រើនពីសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJ6HPNz-9atpWMgBViI0n7JxlrjJZMnIemvP1o9MVOR0Gr0Gwz2KUeYr73YkJW8LYk2RGGr6ClH1AXk0KwGfGL7MMFLPnRjQRMf1RHL0vmiU-YvNzOiwBM_RhYEXJFQibuTDFIeTkeTvKuZUNaAiUvd1nJgJqaSGBfR0Q65MPNUyv2ruoNJJOg2u80s-R/s1200/image_2025-05-13_16-36-08.png

    V មានមុខជាមួយនឹងសមាមាត្រមាសដ៏ល្អឥតខ្ចោះ។ ជាពិសេសតារាប្រុសមានច្រមុះខ្ពស់ស្រួចដែលចាប់ផ្តើមចេញពីចិញ្ចើម។ នេះគឺជាទម្រង់ច្រមុះដ៏កម្រនិងពិបាកសម្រេចបាន តាមរយៈការវះកាត់កែសម្ផស្ស៕

ល្បឿនវាយអក្សររបស់តារាសម្តែង Huang Xiaoming ដូចមាន់ចឹកស្រូវល្បីពេញបណ្ដាញសង្គម

0

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថាតារាសម្តែង Huang Xiaoming ស្ថិតនៅក្នុងបញ្ជីបេក្ខជនដើម្បីចូលរួមក្នុងវគ្គសម្ភាសន៍ថ្នាក់បណ្ឌិតនៃបណ្ឌិតសភាល្ខោនសៀងហៃ។ តារាសម្តែងរូបនេះបានដាក់ពាក្យចូលរៀនជំនាញគ្រប់គ្រងសិល្បៈ/ផែនការ សិល្បៈ ប្រឡងជាប់ជុំទី១ និងបន្តប្រឡងលើកទី២ក្នុងខែមិថុនាដើម្បីក្លាយជានិស្សិត បញ្ចប់ការសិក្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcVrMshV7INfiKfgFLhp5ajIqLsXOAkxCtXhhLx7MVEWk-iyZlr3wI9GN5YRPnwp9xuEgd19vN_7zeTb5y2y1KBQSFiEdt7zwcfpq-Cy1YIqxjupH5lBUHH6RmDOyyy89wuS0FfhF2ZyclrYo721FWIKBneuaqItj5tduakIk99fdGQ0aoVyVkv4xlOJL5/s2040/image_2024-11-20_13-54-07.png
ព័ត៌មានអំពី Huang Xiaoming ទទួលបានប្រតិកម្មវិជ្ជមានពីមតិសាធារណៈ។ ទស្សនិកជនភាគច្រើនវាយតម្លៃខ្ពស់ចំពោះស្មារតីសិក្សារបស់តារាប្រុសរូបនេះ។ ទោះបីជាលោកមានអាយុ ៤៨ ឆ្នាំក៏ដោយ ប៉ុន្តែលោក Huang Xiaoming នៅតែចង់រៀន និងជាកម្លាំងចិត្តសម្រាប់ក្មេងជំនាន់ក្រោយ។ ជាមួយគ្នានេះ ប្រធានបទ «ល្បឿនវាយអក្សររបស់ Huang Xiaoming» ក៏បានបង្កភាពចលាចលនៅលើ បណ្តាញសង្គម ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ នៅលើ Weibo ពាក្យគន្លឹះទាក់ទងនឹងតារាសម្តែងរូបនេះត្រូវបានពិភាក្សាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-D08FPj01N14LKCioBZhBcVICRPsZwEiQKGezGVMdMOWniacLNgDHxeztOWcq-ERTEd-fc1ZU-3XvwB5uQFxC-tnwaT9xKDm9hx3XYVqf3WuLLi7MhrAOofFGDGj8cQLx3H8VvFJYq7MZrSQZL-Rvj1eS8mzwFcCOTfP1MspA1he6qoz1vxgjtWm0gnR7/s1619/image_2024-11-20_13-54-09.png

ខុសពីការសិក្សាថ្នាក់បណ្ឌិតរបស់លោក ល្បឿនវាយអក្សររបស់ Huang Xiaoming ត្រូវបានទស្សនិកជនបញ្ចេញមតិបែបកំប្លែងជាច្រើនជាមួយនឹងចំនួនអ្នកចូលមើលច្រើនជាង ៣០០លានដង និងមានការបញ្ចេញមតិបែបកំប្លែងជាច្រើនដូចជា៖ «ជាមួយនឹងល្បឿនវាយអត្ថបទនេះ គាត់ត្រូវចំណាយពេល ១០ ឆ្នាំដើម្បីបញ្ចប់និក្ខេបបទ របស់គាត់។ «វាមើលទៅដូចជាលើកទីមួយដែលប៉ះកុំព្យូទ័រ កាយវិការវាយអក្សររបស់ Huang Xiaoming ប្រៀបដូចជាអ្នកទើបចេះវាយអក្សរដំបូង…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4sficwNpzu7Trm_qLFR6kdyVmYAFecPAVFuf-p7fzyEqWi70bctsR_yvaMWJUm3lxiEPv0iEIfQymKiOaMJHbL8-vd1UTGBHoCLxhUQQ8rbzqLB3mD4eieuu4EP2yxvGDa8_De9i8ZV_zFGzZJGKqoa-Qo4hQW5uhyDn0qnBhg3sk5lYA-_yqfy2h9pUq/s2040/image_2024-11-20_13-54-10.png

Huang Xiaoming កើតនៅឆ្នាំ ១៩៧៧ នៅទីក្រុង Qingdao ខេត្ត Shandong ប្រទេស ចិន។ លោកបានសិក្សាក្នុងថ្នាក់តែមួយជាមួយ Zhao Wei ហើយបានបញ្ចប់ការសិក្សាពី បណ្ឌិតសភាភាពយន្តប៉េកាំង។ មិនអន់ជាងមិត្តភក្តិរបស់ខ្លួនលោកមានអាជីពល្បីល្បាញជាមួយនឹងស្នាដៃដែលត្រូវបានគេវាយតម្លៃខ្ពស់ជាច្រើន។ ជាមួយនឹងបទពិសោធន៍ ដែល លោកទទួលបានតារាប្រុសរូបនេះបានវិនិយោគលើវិស័យជាច្រើនហើយបានក្លាយជាអ្នក ជំនួញដ៏ជោគជ័យម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttHd3V0b6DKsb50YqTlSkTwTo_l7Ocx929_WqPkQD1vsOHwQvhpQL7QUsbpf-cZbpH6ABED-Jqku6DYwSYCFjijLN-4OqSOH8zGXx9C2casvULTY_VCsJNHl0N16x0cgmqmsBVyF-GM6HbZ7AWOeKgc3h6yuaJyk8TknoKw6sv5tsbEiPTSem2g_GZH89/s1620/image_2024-11-20_13-54-12.png

Huang Xiaoming បានរៀបការជាមួយតារាសម្តែង Angelababy មានកូនប្រុសអាយុ ៨ឆ្នាំ ហើយបានលែងលះគ្នានៅឆ្នាំ ២០២២។ កាលពីឆ្នាំមុន តារាសម្តែងរូបនេះបាន ប្រកាសចំណងស្នេហ៍ជាសាធារណៈជាមួយនឹងតារាម៉ូដែល Ye Ke ហើយជីវិតឯកជន តារាប្រុសរូបនេះរងនូវភាពចម្រូងចម្រាសជាច្រើនជាមួយនឹងដៃគូថ្មីនេះ៕

«សុវណ្ណភូមិ» បំបែកកំណត់ត្រា «Time To Rise» នៃចំនួនអ្នកទស្សនាដំបូងក្នុងរយៈ ពេល២៤ម៉ោង

0

MV ដ៏ធំបំផុតរបស់តារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ក្នុងឆ្នាំ២០២៥ មានចំណងជើងថា «សុវណ្ណភូមិ» បានយកឈ្នះកំណត់ត្រារបស់បទ «Time To Rise» ដោយចាយពេល ត្រឹមតែ២១ម៉ោង ទទួលបានការទស្សនា១លានដងនៅលើឆាណែលយូធូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdFXdkFDGqY69l5VPanXTIvy4e1UVluk3KDQdkoUvT9TT4mhw-srGnfhflgolP_FTFRe8ejfTv2f2koDuKVHwqRh1Il1MTO11vAC8OewPNzCXZqq2YDKSRKlXc0acl1Pu5DlgK65Htd6hQbejqINNI5iQfqo1sERCzYS9Rlus-dnz3KcCSz8erLEcoAi9l/s2048/image_2025-05-16_08-44-51.png

មិនធ្វើឱ្យអ្នកគាំទ្រអស់សង្ឃឹម វណ្ណដា បានទម្លាក់បទ «សុវណ្ណភូមិ» ជំនួសឱ្យ «Time To Rise2» កាលពីថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៥ ហើយបានធ្វើឱ្យមនុស្សរាប់លាននាក់សិល្បករ សិល្បការិនី អ្នកគាំទ្រក្រៅស្រុកកោតសរសើរពីអត្ថន័យនិងវីដេអូនេះយ៉ាងខ្លាំង។ ស្ថិតក្រោមការដឹកនាំរបស់កញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី MV សុវណ្ណភូមិ ប្រៀបដូចធ្វើឱ្យ អ្នកជំនាន់ក្រោយឆ្លងទៅសម័យកាលទៅរស់នៅសម័យមហានគរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOzUFbkkQoNkw0DAxGvMO_WCqW-Mu4Y13rQmo8kgAiYJGkoybB5mYiAZ6dIeizIvuJj58Z6koEmr9NWpNi8nE6kzFqfflkF-rmoiNwx_ebNYjMHQNTaRADSCWH9BUJ8h9xWkaBlVA-JsfTfo_50Zhc8SCkoIzOZCXT5Vh8xKKsJXEWMUC9MR1Xskcdd9n/s2048/image_2025-05-16_08-44-54.png
វីដេអូចម្រៀងមួយនេះរបស់ វណ្ណដា គឺបានលើកស្ទួយវប្បធម៌ខ្មែរយ៉ាងខ្លាំងទៅកាន់ពិភព លោកដោយមានទាំងព័ស្តុតាងមកបញ្ជាក់ច្បាស់ៗនៃសិល្បៈក្បាច់ល្បុក្កតោ យ័ន្ត ជាពិសេសរូបចុងក្រោយនៃវីដេអូដែលបង្ហាះពូគ្រឹះនៃការសាងសង់ប្រាសាទរបស់ដូនតាខ្មែរ នៅទឹកដីអង្គរ ដែលបុព្វបុរសខ្មែរបានសាងសង់ប្រាសាទទៅតាម ក្បួនវិទ្យាសាស្រ្ត និងតាមតារាសាស្រ្តដូចទៅនឹងផ្កាយDraco ឬហៅថា «ផ្កាយនាគ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFF5bMIHFeIzc5dqPUCKwcx69V2DxgipmXMviogVZbRtL33ySRqEhphdMIlyIgdTLvVog8gPT0cnyon-Im2YMpFXUEKlwiwEKJo6_7-8FUZVdlVJzjYwVqoCDGXguWuKxTePwZDRcBPmDx_PhQzBB6E0qen6hORqF0WcIbzEofiSGnj_zPV_6r682uhOAL/s2048/image_2025-05-16_08-44-55.png
ជាមួយនឹងសមិទ្ធដ៏អស្ចារ្យនិងបង្ហាញពីសម្បត្តិវប្បធម៌ខ្មែរ វីដេអូចម្រៀង សុវណ្ណភូមិ បានបំបែកកំណត់ត្រារបស់បទចម្រៀង «Time To Rise» ដោយចាយពេល២១ម៉ោងបទនេះទទួលបានការទស្សនាចំនួន១លានដងនៅលើឆាណែលយូធូបរបស់ វណ្ណដា ខណៈបទ «Time To Rise» ដែលបានទម្លាក់កាលពីថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២១ បានចាយពេល២២ម៉ោងនិង៥៥នាទីទទួលបានការទស្សនាចំនួន ១លានដងនៅលើឆាណែលយូធូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7xWC_CCZ-2Qtj448yqfVAaj-kl6Z6dQ6s2k2L-kpyz0x1qXcqzyza9Xh5ciDNIxZDYFLI9A-NwmwypGFLRoQjv9uuZSkJM-2Q-12hRf5eCJmbPC_O4UjugO1fAqzhct-WTwwQjVl0II5smyUljE1RRuVDLrdBTOc8l2dB6pLCsynxzFBcfs_Jo3AdFVUM/s2048/image_2025-05-16_08-44-57.png
គួរបញ្ជាក់ផងដែរថា ដ្បិតតែបំបែកកំណត់ត្រាចាស់របស់ខ្លួនក្តី ប៉ុន្តែស្នាដៃបទ «Time To Rise» ជាមួយលោកតា គង់ ណៃ នៅតែជាបទដ៏អស្ចារ្យមួយរបស់ វណ្ណដា ដែលមិនមានអ្វីជំនួសបានជាក់ស្តែង វណ្ណដា បានសម្រេចចិត្តមិនដាក់ចំណងជើងឬអាល់ប៊ុមចម្រៀង «Time To Rise2» ដោយសារតែគ្មានវត្តមានលោកតា គង់ ណៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIckRl8iPeDfpeRcw4mmQ-lwBmf8kQeLgRvwZaeZIHEUxOlgJe7A-vlnzdzgU8NnOU3jrt6Jml0bR5b2KkmtKwocXXfzwQXx0-0qsZWeztvXnfZMC14Ss0hnvMfjp3VYb21SxHspncdxhIpYahXki95ZbbFDyIfB6QHZS-EE39XDk8TvsryNTkdQzJYaVg/s2048/image_2025-05-16_08-44-52.png

មកទល់មកនេះបទ «Time To Rise» មានការចូលមើលចំនួន១៣០លានដង ក្នុងរយៈពេល៤ឆ្នាំ ខណៈបទ សុវណ្ណភូមិ មានការទស្សនា លើស១.៨លាន ដងគិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥៕

ជី ដេវិត និង Athika ចែករំលែកពីការស្គាល់គ្នាដំបូងៗនិងសារភាពថាមិនរាប់អានគ្នាទេ តែមានសត្រូវរួម

0

ចូលរួមនៅក្នុងកម្មវិធីមួយតារាចម្រៀង ជី ដេវិត និង Athika គឺបានបង្ហាញខ្លួនជាភ្ញៀវ កិត្តិយសជាមួយគ្នាដោយបានរៀបរាប់ពីការស្គាល់គ្នាដំបូងៗរហូតបានរួមការងារជាមួយគ្នា។ ក្នុងនោះ ជី ដេវិត ក៏បានទម្លាយពីចំណុចល្អរបស់ Athika និងបានបង្ហាញថាអ្នក ទាំងពីរមានសត្រូវដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilttDdpFwCFNkdc5x3FLQXWslK6ozVa8bVsX_cSyzt_W2QFVAhI8eVG58vZNJ3QyGLzRVNej4itzPVA000t1XfKmjb8IfwnHiIBI9CJeI6eQkJZBj0iGdbt5ZPKBwPopQjUScn6Z37LQPVfqC252HcXKPFcJ1jick_gPmVOg9CmnAoRPbhen4Nl_-TDxZS/s1706/image_2025-05-13_14-15-06.png
តាមរយៈវីដេអូខ្លីដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកលោក Athika និង ជី ដេវិត បាននិយាយថាអ្នកទាំងពីរទើបតែស្គាល់គ្នារយៈពេលប៉ុន្មានឆ្នាំនេះទេពោល គឺមុននឹងបទ Top Of The Lady (2021) ដោយ Athika បានមកនិយាយរាក់ទាក់ ជី ដេវិត មុន។ តារាចម្រៀង ជី ដេវិត បាននិយាយដែរថា Athika មិនមែនជាមនុស្សដែល មានគេស្រលាញ់ទាំងអស់នោះទេជួនកាលមានអ្នកស្អប់ដូចគ្នាជាសត្រូវតែមួយ ខណៈ Athika បានបន្តថាមិនរាប់អានគ្នាទេតែសត្រូវរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq75XAz6it9Nz1HqxAJRyW6ahNqvC2EiMrxnkgoeJOmtorEwNL78YrWST0HbwU4jFSTc1C7MGElhmoXIpll7k9ApAkkyT1h_q2rzTsCY551SqEzBxrITX2gex3NxC_PVdKgbLG3xpadpuN3h3HZM6RqxA5C96KS8-XhPm5xBrpse-CrH8Kgms2DM39HD4S/s2048/487745294_1255919862564002_7897705203210173255_n.jpg

ជី ដេវិត បានបន្ថែមទៀតថាក្រោយមកមានគម្រោងបទ Top Of The Lady គឺបាន Athika មកជួយហើយលោកចូលចិត្តធ្វើការជាមួយ Athika ដោយសារតែ Athika មិនគិតរឿងលុយសំខាន់ត្រូវធ្វើរឿងហ្នឹងឱ្យបាន ជាមនុស្សមានទឹកចិត្ត។ និយាយដោយ មិនលាក់បាំង ជី ដេវិត ថាការចាប់ផ្តើមពីក្រោយមកដែលលោកជោគជ័យគឺមាន Athika ចូលរួម។
ជាមួយគ្នានេះដែរ Athika ក៏បានបន្ថែមការរៀបរាប់របស់ ជី ដេវិត ថាមួយរយៈចុងក្រោយនេះ ក៏បានស៊ីពេរបស់ ជី ដេវិត បានច្រើនដូចគ្នា ធ្វើឱ្យជីវភាពល្អជាងមុនដែរហើយលោកនៅតែបន្ត រួមការងារជាមួយ ជី ដេវិត ទៀតឱ្យតែបានលុយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXkgDnGQX__TpQx6J5ZmbUHZ7C7hFp6nlo7sLkQoigTkR8-K9ep7HI-KCTyubjdNIVgzpiniVnr6RIbt9qhYBCvTpttbzfbT3xrXnTeMfnoic3uEEqS71F8s8XMZY3kRzGQ2bx5FWJ5cPM5ZokaPO4CIqGgJ_eSG2Oqu0nzGVeI1_jOAx_o4zzCwcKZiAm/s2048/image_2025-05-13_14-15-08.png
ការរៀបរាប់របស់ Athika និង ជី ដេវិត អំពីការស្គាល់គ្នាខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរ ថាអ្នកទាំងពីរនិយាយមកត្រង់ៗជាពិសេសគឺ Athika បានលាតត្រដាងដោយសារតែ កេរ្តិ៍ឈ្មោះ ជី ដេវិត គឺធ្វើឱ្យលោកទទួលបានចំណូលជាងមុន។ កាលពីកន្លងមកនេះ Athika គឺបានចូលរួម Live លក់ផលិតផលរបស់ ជី ដេវិត ខណៈអ្នកទាំងពីរមានលក់អាវយឺតប្រ៊េនពីរ ខុសគ្នាផងដែរ៕

ប្រូម៉ូសិនពិសេសជាមួយនិងអ៊ីនធឺណិតល្បឿនលឿនជាងមុនតែតម្លៃនៅដដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណៈអាជីវកម្ម

0

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនលឿន ជាងមុនតែតម្លៃនៅដដែលគឺល្បឿន រហូតដល់ 150Mbps ជាមួយតម្លៃ55 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈអាជីវកម្មខ្នាតតូចនិងមធ្យម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXd89ejx1Yl2rQ6_vYgTMg6sUFWvAz5g4zqcao4DmNxT0yF3u48gfPm0vzbO_MIqFxmfnonCf3QLiqE_763hj2rmu83DEAXvy4MQkekhEAeSrLX62gT8RLQM99hgxRa56_-VAej1aXeRDP_dF37JxbCXWBORNxJGauNl-WtnrW4oTCaeZ2BEI82dKCTKCD/s1428/Picture1.png
ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿន តែរក្សាតម្លៃនៅដដែលដើម្បី សម្រួលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 150Mbps តម្លៃត្រឹមតែ55ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈអាជីវកម្មខ្នាតតូចនិងមធ្យម ។ មិនតែប៉ុណ្ណោះសម្រាប់អតិថិជនដែលបានចុះឈ្មោះថ្មីនឹងទទួលបានការផ្តល់ជូនបន្ថែមការប្រើប្រាស់ជាច្រើនខែដូចជា៖
• បង់មុន 6ខែ ប្រើបាន 7ខែ
• បង់មុន 12ខែ ប្រើបាន 15ខែ
• មិនមានប្រាក់កក់
• អោយខ្ចីរ៉ោតទ័រ
• ការតម្លើងត្រឹមតែ10$https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEIKXlSXgP7STrdEVorVrAyr6DJHeyJAzJq4Rcxb-U-KDpMq9x7y0Jcgx9OLV7ONT_NDAnAWVLODArnhOnFW9GJbqq6iTS1YqkKAQDLjI7M-hfKNFjs500R83NvJfxRAoyOO8vskX6hjTrRusZc9LIRmUV0fzLTskfm48xOn3Am1qIz0kC2Ea0J7KIerAU/s1430/Picture2.png
ជម្រើសកញ្ចប់តម្លៃសម្រាប់អាជិវកម្ម៖
• ត្រឹមតែ $55 ក្នុងមួយខែនឹងទទួលបានល្បឿន 150 Mbps
• ត្រឹមតែ $110 ក្នុងមួយខែនឹងទទួលបានល្បឿន 300 Mbps
• ត្រឹមតែ $165 ក្នុងមួយខែនឹងទទួលបានល្បឿន 400 Mbps
ពត៌មានបន្ថែមទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទ: 0976 097 097
ឬតាមរយៈឆានែលតេលេក្រាម : https://t.me/Metfone_WiFi
នឹកដល់អ៊ីនធឺណិត នឹកដល់ Metfone WiFi!
Metfone កាន់តែជិតស្និទ្ធ!

រីករាយទស្សនាផ្ទាល់ការសម្តែងសៀករបស់ក្រុមហ្វារពន្លឺសិល្បៈក្នុងឱកាសគម្រប់ខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍

0

រាជធានីភ្នំពេញ ៖ ហ្វារពន្លឺសិល្បៈដែលជាក្រុមសៀកសហសម័យរបស់កម្ពុជា នឹងវិលត្រឡប់មក និងផ្តល់ការសម្តែងនៅរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២៤ ខែឧសភា! ដើម្បីអបអរខួបលើកទី៣០ របស់ណាហ្គាវើលដ៍ ហ្វារពន្លឺសិល្បៈនឹងផ្តល់ជូនការសម្តែងដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិដែលមានចំណងជើងថា “មាសស” នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ រាជធានីភ្នំពេញ។ “មាសស” គឺជាការសម្តែងសៀកបែបកាយសម្ព័ន្ធ ការសម្តែងសិល្បៈ សិល្បៈគំនូរអង្ករកម្ពុជា និងទស្សនីយភាពដ៏គួរឱ្យស្ញប់ស្ញែងជាច្រើនទៀតសម្រាប់ពុកម៉ែបងប្អូន និងទស្សនិកជនចូលទស្សនា និងចង់ដឹងចង់ឈ្វេងយល់អំពីកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGoj4ywz9fhHxS8h-xLs9rm6af6S5BWdxMolz4GywvTKn-14nju99zAcubYbxdwCQAYPRKmGzlWyHuTzTyefqb88erT2DpS3ljd1dW1k-1hfCENAqD02QGWhqxoEWAvGnhfGgamT3tltoUbWMjvJUU-LX18mLBMvm2mRrQ4u6gCEf8NHSdgVx7l_sxzDTo/s5020/Phare%20Circus%20-%20White%20Gold%20-%20by%20Ranuth%20Yun%20(123).jpg

 

សូមអញ្ជើញទៅទស្សនា “មាសស” ជាការសម្តែងសៀក និងសិល្បៈគំនូរអង្ករកម្ពុជាដែលរៀបរាប់អំពីដំណើររឿង សិល្បៈ និងទស្សនីយភាពដ៏អស្ចារ្យ

អង្កររបស់ខ្មែរដែលត្រូវបានប្រៀបធៀបទៅនឹងមាសពណ៌ស នឹងត្រូវយកមកបង្កើតជាគំនូរដ៏រស់រវើកដែលរៀបរាប់អំពីកេរដំណែលវប្បធម៌ ការផ្លាស់ប្តូរក្នុងសង្គម និងការរីកចម្រើននានា។ ទស្សនិកជននឹងបានឈ្វេងយល់អំពីដំណើរជីវិតរបស់ក្មេងប្រុសម្នាក់ដែលជីវិតរបស់គាត់បានផ្លាស់ប្តូរបន្ទាប់ពីបានធ្វើឱ្យខូចខាតដល់ក្បួនវេទមន្តរបស់ឪពុករបស់គាត់ដោយចៃដន្យ។ ត្រូវបានបណ្តេញចេញពីភូមិរបស់គាត់ គាត់បានចូលទៅក្នុងពិភពមួយដែលអង្ករបានក្លាយជារូបិយបណ្ណដ៏មានតម្លៃដែលគ្រប់គ្នាប្រជែង យក បង្កើតជាការលោភលន់ និងភាពអាត្មានិយម។ ការសម្តែងនេះនឹងរៀបរាប់អំពីការថ្លឹងថ្លែងនៃភាពលោភលន់ និងការទូន្មានប្រៀនប្រដៅរបស់ព្រះពុទ្ធព្រមទាំងផ្តោតទៅលើការវាយតម្លៃខ្ពស់ទៅលើកេរដំណែលវប្បធម៌របស់ខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4dV6MHq8aMBzJGAuvfaNXr09dQEBqXeFzOW6o8spTnoT9AG8nS7PxBYdX4HbcStJ-5YjJiyO3AbV-aj5FxrVQsNmOR8CH_EXq-_9oI4rD8_anooVxdfY2Hn1cEq6vXyKBy-cuFNn4JtIE5d9QGN-8ujrJ9ianRezh3Tsmw7W0Hf7_36m5adGAHSBYpwBi/s3600/Phare%20Circus%20-%20White%20Gold%20-%20photo%20by%20Japhototravels%20(23).jpg

 

ទស្សនាការសម្តែងសៀកកាយសម្ព័ន្ធលាយឡំជាមួយការសម្តែងសិល្បៈ របាំ និងការប្រគំតន្ត្រីផ្ទាល់ក្នុងពេលតែមួយ

ការសម្តែងរយៈពេល ១ ម៉ោងនេះក៏មានបង្ហាញជូននូវសិល្បៈនៃការគូរគំនូរផ្ទាល់ពិសេសផងដែរដែលវិចិត្រករនឹងបង្កើតរូបគំនូរដ៏អស្ចារ្យដោយប្រើអង្ករនៅលើឆាក។ រូបគំនូរទាំងនេះ នឹងត្រូវដាក់លក់បន្ទាប់ពីការសម្តែងដោយប្រាក់ដែលប្រមូលបានពីការលក់ នឹងត្រូវយកទៅផ្គត់ផ្គង់ក្រុមសៀកទាំងមូល។
ជាលើកដំបូងក្នុងរាជធានីភ្នំពេញ ទស្សនិកជននឹងបានទស្សនាការសម្តែងសៀកដ៏អស្ចារ្យនេះពេញលេញដែលកាលពីមុន ការសម្តែងនេះត្រូវបានបង្ហាញរយៈពេលខ្លីជាងនេះនៅក្នុងកម្មវិធីផ្សេងៗ។ ការសម្តែងនេះនឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ដែលការសម្តែងពិសេសនឹងត្រូវផ្តល់ជូនដល់សិស្សានុសិស្សមកពីអង្គការក្រៅរដ្ឋាភិបាល និងសាលារៀនដែលបានចូលរួមសកម្មភាពសង្គម និងការងារទំនួលខុសត្រូវសង្គមនៅក្នុងសប្តាហ៍តែមួយ។ បន្ទាប់មក នឹងមានការសម្តែងដែលលក់សំបុត្រសម្រាប់សាធារណជនទូទៅដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥ ល្ងាច។ មានកៅអីចំនួន ៨០០ ប៉ុណ្ណោះសម្រាប់ការទស្សនាដោយទិញសំបុត្រ។ សំបុត្រមានតម្លៃ ៤០០០០៛ (មនុស្សធំអាយុចាប់ពី ១២ ឆ្នាំ) និង ២០០០០៛ (កុមារអាយុ ៦-១១ ឆ្នាំ)។ សម្រាប់សំណួរពាក់ព័ន្ធនឹងសំបុត្រ ឬការទិញសំបុត្រ សូមទាក់ទងទៅកាន់ក្រុមហ្វារពន្លឺសិល្បៈតាមរយៈលេខទូរសព្ទ ០១៥ ៤៩៩ ៤៨០ ឬ ០៩២ ២២៥ ៣២០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpEWn9bs15-OFtSbHKzS1dHoEFmpFEOrKyAhS0itDTZRNe_82FCblem-j1YgSj0FIl-5MxrcoKMlEgOoYXbrjcVvmAA_ujFzHkYuPqI9ZnAzT9-MdXyFyKPxcKRTkeQltUKQjSQ22YocWaT-XrI9ZmRCEK40T-yNmXYg8GF58ut-XIVMzfSNbLITgPtqbS/s1400/2Pangea_Royal%20Khmer%20Buffet%20(30th%20ann)%20250411%20-045.jpg

គួរបញ្ជាក់ថា សៀកហ្វារ គឺជាផ្នែកមួយនៃក្រុមហ្វារពន្លឺសិល្បៈដែលការសម្តែងពណ៌នាអំពីសិល្បៈ របាំ តន្ត្រី និងសៀក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្នុងខេត្តបាត់ដំបង ក្រុមសៀកនេះជួយលើកស្ទួយយុវជនដែលមានជីវភាពខ្វះខាតដោយផ្តល់ការអប់រំ និងសិល្បៈដោយឥតគិតថ្លៃ។ ផ្តល់ជូនការសម្តែងជាង ៥០ នៅទូទាំងពិភពលោកដូចជា ទ្វីបអឺរ៉ុប អាហ្វ្រិក អាម៉េរិក ទ្វីបអាស៊ី និងអូស្ត្រាលី ក្រុមហ្វារបានបង្ហាញភាពច្នៃប្រតិដ្ឋរបស់កម្ពុជានៅលើឆាកអន្តរជាតិ និងរឭកដឹងគុណដល់កេរដំណែលវប្បធម៌របស់ខ្មែរដល់ទស្សនិកជន និងអ្នកដែលស្រឡាញ់វប្បធម៌គ្រប់វ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGOqa5jsrbDbrCrz8tM0CRc9-PhO3TR4yVd6LAqXoMwa2trxmwL3heDlGHwcQYywiSmJNl5_AMd94vsTdXABBb0tH648OnE34OS_qDHURZ03fwzDXym5gx7xODNASSY1u9WaxV477FbfWFtiaZg7dhrRDJYlJEVPNfaEGcCY72dPG_FCMo1HB1XtCgCyui/s4448/Khmer%20Cultural%20Village%20.jpg

បង្ហាញសំបុត្ររបស់លោកអ្នកដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ២០% ទៅលើប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ឬពិសាអាហារសម្រន់ និងភេសជ្ជៈដ៏សម្បូរបែបនៅភូមិវប្បធម៌ខ្មែរតម្លៃ ៨០០០៛ ប៉ុណ្ណោះ

ក្នុងនាមជាអ្នកគាំទ្រ និងលើកកម្ពស់សិល្បៈវប្បធម៌ខ្មែរ ណាហ្គាវើលដ៍ បានរៀបចំការសម្តែងធំៗចំនួន ៤ ដោយក្នុងនោះមានការសម្តែងចំនួន ៣ ផ្តល់ជូនសម្រាប់សហគមន៍ដែលជាផ្នែកមួយនៃការអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ពេញមួយខែចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ។ ការសម្តែងនេះគឺជាការសម្តែងទី៣ នៅសាលមហោស្រព NABA ។ ណាហ្គាវើលដ៍ផ្តល់ជូនការបញ្ចុះតម្លៃពិសេស ២០% សម្រាប់ទស្សនិកជនដែលអញ្ជើញទៅពិសាប៊ុហ្វេពេលល្ងាចបែបខ្មែរនៅភោជនីយដ្ឋាន 2Pangea ដោយគ្រាន់តែបង្ហាញសំបុត្រ ឬទស្សនិកជនអាចអញ្ជើញទៅទស្សនាភូមិវប្បធម៌ខ្មែរដែលមានលក់អាហារសម្រន់ និងភេសជ្ជៈតម្លៃ ៨០០០៛ និងផលិតផលសិប្បកម្មម៉ាកល្បីៗក្នុងស្រុកជាច្រើនប្រភេទ។
សម្រាប់ព័ត៌មានបន្ថែមអំពីប្រូម៉ូសិន និងការសម្តែងសិល្បៈក្នុងឱកាសអបអរខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ។

ជំងឺកូវីដ-១៩ ឆ្លងរាតត្បាតខ្លាំងនៅអាស៊ី ជាពិសេសថៃ និងវៀតណាម

0

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសជាច្រើននៅតំបន់អាស៊ីបានប្រឈមនឹងជំងឺកូវីដ-១៩ ឆ្លងរាតត្បាតជាថ្មី ក្នុងនោះជំងឺកូវីដនៅប្រទេសថៃ បានឆ្លងខ្លាំងក្នុងពេលចូលឆ្នាំ ជាពិសេស ទីក្រុងបាងកក ហើយវាក៏បានឆ្លងខ្លាំងនៅប្រទេសជាច្រើនទៀត ដូចជា ៖ វៀតណាម សិង្ហបុរី ចិន ហុងកុង និងតៃវ៉ាន់ ។ គ្រូពេទ្យដាស់តឿនឱ្យថែទាំសុខភាពដោយពាក់ម៉ាស់ការពារ និងកុំប្រមា.ថ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJiAh3Na4ClUP4zBLGYcQUfTw7r_TZUx9N_XKo3f1ToQ-QInSvBWqNSY4-au1zuZ7uUB319nxjcWuZ3DZXNf5pH5cwo79g9yhL_uC6lHRWXkleoL0WZ7genJYzof6N9F27N7br0cuEw0dhJYEZ7jGvXsnQeGEvcv_q_qPt9L13gXX4rnoxAa4_6mZ4NsNf/s1500/image_2025-05-16_10-29-45.png
ទោះពេលវេលាកន្លងផុតទៅច្រើនឆ្នាំ ប៉ុន្តែជំងឺកូវីដពុំបាត់ទៅណាទេ គឺចាប់ពីខែមេសា ឆ្នាំ២០២៥ ជំងឺនេះបានឆ្លងខ្លាំងជាថ្មីនៅប្រទេសជាច្រើន ប៉ុន្តែមានអាការៈពុំធ្ងន់ធ្ងរ ដែលធ្វើឱ្យគ្រូពេទ្យដាស់តឿនសូមកុំប្រមាថ ជាពិសេស មនុស្សចាស់ និងអ្នកជំងឺប្រចាំកាយ ។ តាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានគ្រប់គ្រងជំងឺថៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថៃមានអ្នកជំងឺកូវីដចំនួន៧១,០៦៧នាក់ ស្លាប់១៩នាក់ ក្នុងនោះទីក្រុងបាងកក មានអ្នកជំងឺកូវីដច្រើនជាងគេ ជាពិសេស ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា អ្នកជំងឺកូវីដកើនឡើងដល់១៤,០០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjEtUH6t6ryppxi2Jw4hO1C_qPmxB1xNDINtNzeVbolqxwZuQV-acaFqotTi39uCJ45cMGQSvz_LQTeRkDjCUwaeOY4ZMZ_N3dqZbCZf9wpfLj2IKGcIJgb0i7ir1ayi8e51bFt05ffyw0DLaFUvCDXlCN7o9VCwjsCd1IBDKufQW1Dt3-4JSC40qP8DF2/s1024/image_2025-05-16_10-29-46%20(2).png
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ស៊ុមសាក់ ថេបសុថិន ឱ្យដឹងថា ពុំគួរភ្ញាក់ផ្អើលនឹងជំងឺកូវីដឆ្លងលើកនេះ ពីព្រោះថៃបានចាត់ទុកកូវីដជាជំងឺក្នុងតំបន់ ។ អ្នកជំងឺភាគច្រើនពុំមានអាការៈធ្ងន់ធ្ងរ ហើយការឆ្លងខ្លាំងនេះ ដោយសារផ្លាស់ប្តូររដូវកាល និងការប្រមូលផ្តុំមនុស្សច្រើនពេលចូលឆ្នាំ ហើយលោកបានណែនាំឱ្យពាក់ម៉ាស់ ត្រួតពិនិត្យ ATK បើលទ្ធផលវិជ្ជមាន ត្រូវនៅឱ្យឆ្ងាយពីក្រុមងាយឆ្លង ។ ក្រៅពីជំងឺកូវីដឆ្លងខ្លាំងនៅទីក្រុងបាងកក ខេត្តឈុនបុរី នុនថាក់បុរី និងរ៉ាក់យ៉ង ក៏មានអ្នកជំងឺកូវីដច្រើនដែរ គឺកូវីដ XBB.1.16 ឆ្លងយ៉ាងឆាប់រហ័ស ប៉ុន្តែពុំធ្ងន់ធ្ងរ ដែលតម្រូវឱ្យថៃត្រូវតាមដានដោយប្រុងប្រយ័ត្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgAG0pmnGkEncUtE-7lGCVp5nPeD5CXHJPj9EgLF_qnc3iNoYO2GVqOYWnshqlRD2Ggd-Ib5nMVxkNOtKUEgn0MEz41bTpPeyYpKxL332812wXdeG9v3j9xe4b9V5QrwhsxYtxdXUPD_kgPM1bkVKuGj7HcELlT9kGfmMm0sbFaY4lLVomgrL9921gr4p/s770/image_2025-05-16_10-29-46.png
ចំណែកវៀតណាម គ្រូពេទ្យបានដាស់តឿនឱ្យប្រុងប្រយ័ត្នជំងឺកូវីដ ក្រោយពីពលរដ្ឋវៀតណាមរស់នៅ២៧ខេត្ត-ក្រុង បានឆ្លងជំងឺកូវីដចំនួន១៤៨នាក់ តាំងពីដើមឆ្នាំ២០២៥ ។ ទីក្រុងហូជីមិញ មានអ្នកជំងឺកូវីដច្រើនជាងគេ ចំនួន៣៤នាក់ បន្ទាប់មក គឺហៃហ្វង ហាណូយ ង៉ាអាន និងប៉ាក់មិញ ហើយទោះជាគ្មានមនុស្សស្លាប់ ប៉ុន្តែរដ្ឋាភិបាលវៀតណាមណែនាំឱ្យប្រយ័ត្នជំងឺនេះ ជាពិសេស ក្រោយពីឈប់សម្រាកថ្ងៃបុណ្យចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ដែលមានការធ្វើដំណើរ និងប្រមូលផ្តុំច្រើន ។ ក្រសួងសុខាភិបាលវៀតណាមបានឃ្លាំមើលការឆ្លងជំងឺកូវីដលើក្រុមងាយឆ្លង ដូចជា ៖ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកជំងឺរ៉ាំរ៉ៃ ព្រមទាំងឱ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ចៀសវាងទៅកន្លែងមនុស្សច្រើន លាងដៃញឹកញាប់ និងប្រញាប់ទៅមន្ទីរពេទ្យ បើមានអាការៈសង្ស័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp6D8ovlI85Obj9_hAztCsbqzcnndHHSs49kN_P7FJF2eTsbjrOrfmyAZTnA4ZxfG_4UlvQSO3FWj5pgPXKaRRWnalduOpeV1II8uwLxWgzyZZE6Pv1ro_h9vQB8EUd-6DDf6oDvO1FAZ_0_F9Aonvjlu5wg7sj04ciiiiuu82qWa0IwlYHGhAWJN5Hy0F/s862/image_2025-05-16_10-29-47%20(2).png

សិង្ហបុរី ក៏មានអ្នកឆ្លងជំងឺកូវីដច្រើនដែរ គឺពីចំនួន១១,១០០នាក់ កើនឡើងដល់១៤,២០០នាក់ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ បើទោះជាអ្នកជំងឺធ្ងន់ធ្ងរក្នុងបន្ទប់ ICU បានធ្លាក់ចុះពី៣នាក់ មកត្រឹម២នាក់ ប៉ុន្តែអ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ បានកើតឡើងពី១០២នាក់ ទៅ១៣៣នាក់ ។ គ្រូពេទ្យសិង្ហបុរីឱ្យដឹងថា ជំងឺនេះស្រដៀងជំងឺផ្លូវដង្ហើម ហើយកូវីដដែលឆ្លងពេលនេះ គឺ LF.7 និង NB.1.8 បំលែងមកពីកូវីដ JN.1 ។ ក្រសួងសុខាភិបាលសិង្ហបុរីបានត្រៀមខ្លួនទប់ទល់នឹងជំងឺកូវីដឆ្លងរាតត្បាត ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាលណែនាំពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង, ក្រុមងាយឆ្លង, គ្រូពេទ្យ និងអ្នករស់នៅតំបន់ប្រឈម គួរចាក់វ៉ាក់សាំងថ្មី ចំនួន១លើកក្នុង១ឆ្នាំ ។ រីឯពលរដ្ឋធម្មតាអាចចាក់វ៉ាក់សាំងកូវីដបាន ប្រសិនបើត្រូវការ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdN5xxs918b-S4pCxP5uXGLOCbn2tkcjiIJdlc23K6Yf-JhBDcxhYyJJG87KnKXU23N5ND1PUgk2Dbns4NWXdYruRV7fNlzoAZe7tklxrdMN6HqKwTV1UdqJ8x3ZbWWpUl3EaM-QBO0WuV1wSiXcgIlec9c0wpT59SOZqE1Pqx2QOy3WRtDzPVSk38_Pwi/s1000/image_2025-05-16_10-29-47.png
រីឯនៅចិន អ្នកជំនាញឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដបានកើនឡើងតិចតួចក្នុងរយៈពេល២ខែកន្លងមក ហើយមានអាការៈស្រដៀងផ្តាសាយធំ កើនឡើងពី៧.៥% ទៅ១៦.២% ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ខណៈអ្នកជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កើនឡើងពី៣.៣% ទៅ៦.៣% ។ ជំងឺកូវីដបានឆ្លងនៅតាមបណ្តាខេត្តភាគខាងត្បូងចិនច្រើនជាងភាគខាងជើង បើទោះជាការឆ្លងក្នុងតំបន់មួយចំនួនធ្លាក់ចុះក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheUUUMeLPfY9KkW4joV_7yB0gKNuDehymQwhFdIGYrTFD9ngcaCu_WYeLG5ijgIqx06-VzIMjItz68mz_u8R9IwlxDJtvMqWAg86W1bmdUTIx_eeFb14yHtp3lPBNZfmT1-3Bps48j6ZabIGeIG67AmzbcIriz0D7BuHbeXrcrfXYaJS4ueAzzt9ixFqOM/s800/image_2025-05-16_10-29-54%20(2).png
ជំងឺកូវីដក៏បានឆ្លងខ្លាំងនៅហុងកុងដែរ កាលពីមុន អ្នកជំងឺកូវីដស្លាប់ត្រឹម៣នាក់ក្នុង១ខែ បានកើនឡើងដល់២៦នាក់ក្នុង១ខែ ។ អ្នកជំងឺមានអាការៈធ្ងន់ធ្ងរ៨០% គឺជាមនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំ, ៦៤% រស់នៅមណ្ឌលចាស់ជរា និង៩៥% មានជំងឺប្រចាំកាយ និងពុំបានចាក់វ៉ាក់សាំងរយៈពេល៦ខែចុងក្រោយ ។ ជំងឺនេះឆ្លងខ្លាំងនៅមណ្ឌលចាស់ជរា ចំនួន៣២កន្លែង និងឆ្លងនៅតំបន់ចំនួន៥ ក្នុងរយៈពេលត្រឹម២ថ្ងៃ នៃសប្តាហ៍ទី៣ ខែឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA6EUEyj53HNZtYewKgZgAQo15X_2AGWWjyn4RD3hsjGQYNfgmKTFfL6iIPnwKgBcG3eplZ9PqnjqVsDYBJCJd8ul7o6kOFzL6igdvyQPaFdvzAT-WZXCDyjXaMR1oZefK5tL6DodQGCeJH6hUxeudFK8L0B9SxketxBY_4plFxhTK9EfAtaL7S3_Ld_dk/s4734/image_2025-05-16_10-29-48.png

ចុងក្រោយ នៅតៃវ៉ាន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែឧសភា អ្នកជំងឺកូវីដបានព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងគ្លីនិក ស្មើជិត១ម៉ឺននាក់ កើនឡើងដល់៦៦% បើធៀបនឹងពេលមុននេះ ។ វាជាការឆ្លងជាបន្តបន្ទាប់ក្នុងរយៈពេល៥សប្តាហ៍ បើទោះជាចំនួនឆ្លងតិចជាងពេលដូចគ្នាកាលពីឆ្នាំ២០២៤ ប៉ុន្តែគ្រូពេទ្យដាស់តឿនថា ជំងឺកូវីដនឹងឆ្លងខ្លាំងនៅខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfRUQvlQQ09kwgKvv-J4aegdHzq-URFV1w5uPU5XegH1dIVfWSftxCYFlwShwWhWzY-yzyFJT885W_T_5FKOY1sbkwAaGE4Jpa7v0DYLKEgQSjX2hLNOxerqZj7DMcDZq-41jpIl83rKGloWDilnIQVUrHojq_iuYYwC4ljrZBf_LGF1igD6VQ3xknFGJG/s770/image_2025-05-16_10-29-54%20(3).png
មជ្ឈមណ្ឌលបង្ការជំងឺតៃវ៉ាន់រាយការណ៍ថា សប្តាហ៍ទី១ ខែឧសភា អ្នកជំងឺកូវីដបានស្លាប់៦នាក់ និងអ្នកជំងឺអាការៈធ្ងន់ធ្ងរ ស្មើ៣៤នាក់ ។ អ្នកជំងឺកូវីដបច្ចុប្បន្ន ស្មើ៤៩% បើធៀបនឹងឆ្នាំ២០២៤ ដែលមានអ្នកជំងឺកូវីដ រហូតដល់១៣ម៉ឺន៤ពាន់នាក់ក្នុង១សប្តាហ៍ ។ ទោះចំនួនអ្នកជំងឺកូវីដ និងមនុស្សស្លាប់ដោយសារកូវីដលើពិភពលោកតិចជាងឆ្នាំ២០២៤ ប៉ុន្តែការឆ្លងជំងឺកូវីដនៅតំបន់អាស៊ីបង្ហាញថា ជំងឺនេះមិនបាត់ទៅណាទេ ហើយវានឹងនៅជាមួយយើងយូរទៀត ដែលយើងត្រូវថែទាំសុខភាពជានិច្ច និងកុំប្រមាថជំងឺនេះ ៕

ថៃណែនាំឱ្យពលរដ្ឋពាក់ម៉ាស់ជានិច្ច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យស្រុកឡាតក្របាំង (Lat Krabang District Office) បានដាស់តឿនពលរដ្ឋឱ្យពាក់ម៉ាស់គ្រប់ពេលវេលា ដោយសារអគ្គិភ័យបានឆាបឆេះរោងចក្រផលិតគ្រឿងសង្ហារិម ឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង បណ្តាលឱ្យមានផ្សែងខ្មៅយ៉ាងក្រាស់គ្របដណ្តប់ក្នុងតំបន់ ។ ការដាស់តឿននេះ ដោយសារបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ជាពិសេស អ្នកមានជំងឺផ្លូវដង្ហើម ពីព្រោះភ្នាក់ងារពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានខ្លះប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh363sObXJiBhqdHXOdf1E2oYEZ8PHoF2f820l6xjdNHtUs05z-3voy79xSEdUEkqmcncJ0154wucl_pPhCnyzskJi5gmIKBsW8Hjhiad8_K_9ZL6R8KnJWMe2mROdffYxUXaQo9bfBfuxeGwL4GLmkG0oOPsckhn3jRAcxaRTz7KIRyY46ivuZe5MH-hU/s1280/photo_2025-05-12_15-27-51.jpg
ក្រោយពីស្ថានីយវិទ្យព្រះរ៉ាម បានទទួលសេចក្តីរាយការណ៍ពីអគ្គិភ័យឆាបឆេះរោងចក្រគ្រឿងសង្ហារិមឈ្មោះ «KING» នៅផ្លូវឆាឡងគ្រុង តំបន់ឡាតក្រាបាំង ទីក្រុងបាងកក បានធ្វើឱ្យភ្នាក់ងារពន្លត់អគ្គិភ័យតំបន់ឡាតក្រាបាំង និងភ្នាក់ងារពន្លត់អគ្គិភ័យស្ម័គ្រចិត្តបញ្ជូនរថយន្តបាញ់ទឹកជាច្រើនគ្រឿងមកកាន់កន្លែងកើតហេតុ ។ រហូតមកដល់ថ្ងៃទី១២ ខែឧសភា ភ្នាក់ងារពន្លត់អគ្គិសនីអាចគ្រប់គ្រងស្ថានការណ៍បានខ្លះៗប៉ុណ្ណោះ ដោយសាររោងចក្រនេះស្ថិតនៅទីតាំងចង្អៀត និងមានប្រេងឥន្ធនៈក្នុងអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ExbLs6_ta41djneEeuOxdnuCnJDul59ljv2vN_iYPge_d9PX9HCvgCLkuqfJNie7AO5HLxcm3lhVIU93KoPfe9fjSo7vnB4LIhAZIXChUvcjEgixld3eclECpbQbubMUlR04rkEnFmer3OVygP1MPEh4x82Jw1gV28Lfo3HXPVsMGgBRAwKCjyeDmwbY/s1280/photo_2025-05-12_15-27-53.jpg

អាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីលំនៅឋានជាង១៤០ខ្នង ពីព្រោះបារម្ភពីផលប៉ះពាល់សុខភាពដោយសារផ្សែងពុល ហើយអាជ្ញាធរក៏បានធ្វើជម្រកស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលរដ្ឋ ។ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១២ ខែឧសភា នាយកដ្ឋានសុខភាពទីក្រុងបាងកក បានបញ្ជូនមន្ត្រីមកត្រួតពិនិត្យគុណភាពខ្យល់នៅតំបន់ក្បែររោងចក្រគ្រឿងសង្ហារិម ដោយសារតាំងពីពេលកើតហេតុ នៅតែមានផ្សែងយ៉ាងក្រាស់ពេញអាកាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx56MT3vaKe9Ijsqj-q3nDFnIb1U0fFBxUJoECYjlu6L3LYLX42UiJTkTl99zWKjQgUzr8Qjgsd65err9P6pbPOB_Th5rZeZXP5XM0ERZ8tbfF6U2z8gGhQCjcpJlWNHqUnND2f6sAhyDsHG7ST-6jDyaQ-kjdootJkEN52KUsCIquuEdxd1YQT021QX_y/s1280/photo_2025-05-12_15-27-49.jpg

ការត្រួតពិនិត្យគុណភាពខ្យល់ គឺដើម្បីវាយតម្លៃកំហាប់ធូលី និងសារធាតុពុលដែលសាយភាយពេញលំនៅឋានពលរដ្ឋ ពីព្រោះសារធាតុគីមីអាចប៉ះពាល់សុខភាព ជាពិសេស អ្នកមានជំងឺផ្លូវដង្ហើម ។ ក្រៅពីនេះ អាជ្ញាធរក៏បានជូនដំណឹងទៅកាន់ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ សូមពាក់ម៉ាស់គ្រប់ពេលវេលា ហើយបើពលរដ្ឋចង់ទទួលបានការសង្គ្រោះបឋម ឬចង់ជម្លៀសពីលំនៅឋានទៅស្នាក់នៅជម្រកបណ្តោះអាសន្ន គឺអាចទាក់ទងមកកាន់មជ្ឈមណ្ឌលបញ្ជាការឧប្បត្តិហេតុនៅសាលារៀនឡាំផាអ៊ុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRXGC15qRn6j63nE7mx8ebEbJZlcYaPXWXDv6fx5Uh454jhtKJXQmQLnnGyz2_8eL4Krg_HNstRA9RNj5GNCaG_y7Fejf9S8E1vLaLkN9f0Th08DnpySQyoXWAuF43_b1lnwnX_TkVAbwoN3A3wIywktQjPMVYHyEEN22-4ENnETl6jHxLGIsamksL4SLu/s1280/photo_2025-05-12_15-27-48.jpg

ដោយឡែក អភិបាលក្រុងបាងកក លោក ឆ័យឆាត សិទ្ធិផាន់ បានចុះមកត្រួតពិនិត្យអគ្គិភ័យឆាបឆេះនៅរោងចក្រគ្រឿងសង្ហារិម និងទៅពិនិត្យមើលជម្រកស្នាក់នៅបណ្តោះអាសន្ន ព្រមទាំងផ្តល់កម្លាំងចិត្តដល់ពលរដ្ឋផងដែរ ។ លោកបានសង្កត់ធ្ងន់លើសុវត្ថិភាពបំពេញការងាររបស់ភ្នាក់ងារពន្លត់អគ្គិភ័យ និងភ្នាក់ងារពាក់ព័ន្ធ រួមទាំងសុវត្ថិភាពពលរដ្ឋដែលរស់នៅក្បែរនោះ ត្រូវជម្លៀសចេញពីលំនៅឋានដោយសារផ្សែងចេញពីរោងចក្រអាចប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOmRMfZaqctoCSSzALFtbX9faF6al-R4ABKUeQfWKpk6oQLUQ8dTbmEPhEUFsQ1qekC7B4mVcmqYrrwDerVh9zGm6_Na6VErLL-ZulNNcXavh2o3fa9v47uU1O9BnfheXKFmQmQxculXMbAGK0SZhyphenhyphenYwWqecrhmJyw7HuFQzvBn-FiJa26VvKLpesKUREp/s1200/photo_2025-05-12_15-27-54.jpg

នៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១២ ខែឧសភា ភ្នាក់ងារ Best 1555 ទីក្រុងបាងកក តំបន់ឡាតក្របាំង បានធ្វើជម្រកបណ្តោះអាសន្ននៅសាលារៀនចំនួន២ សម្រាប់ពលរដ្ឋរងផលប៉ះពាល់ដោយសារភ្លើងឆេះ ។ ក្រៅពីនេះ មជ្ឈមណ្ឌលសេវាកម្មសង្គ្រោះបន្ទាន់ទីក្រុងបាងកក ក៏បានបញ្ជូនមន្ត្រីមកត្រួតពិនិត្យសុខភាពអ្នករងផលប៉ះពាល់ផងដែរ ៕

ឈុតឆាកកាំ.ភ្លើងរបស់ Jisoo ធ្វើឱ្យមានការជជែ.កវែកញែកអំពីភាពត្រឹមត្រូវជាប្រវត្តិសាស្ត្រ

0

ខ្សែភាពយន្តនាពេលខាងមុខរបស់ Jisoo សមាជិកក្រុម BLACKPINK មានចំណងជើងថា «Omniscient Reader’s Viewpoint» មានភាពចម្រូងចម្រាសទាក់ទងនឹងការដកចេញនូវបរិបទប្រវត្តិសាស្ត្រជាច្រើន ដែលប្រលោមលោកគេហទំព័រដើមត្រូវបានកែសម្រួល។ ទោះយ៉ាងណានាយកប្រតិបត្តិក្រុមហ៊ុន Reallize Pictures ធ្លាប់បានចេញមកបញ្ជាក់ហើយថាការផ្លាស់ប្តូរគឺចាំបាច់ដើម្បីកែសម្រួលប្រលោមលោកទៅជាភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitPfF8IA-YwDdxfSJWwPGRhGkeBAoZw1dSW22lLAfJNjvLxJDs-BghenOwTxlSJGpAvT0AlISHUgaWtccz3F9FbRSgrFoPN_Byq92y8MjrwWkgY6VHy40m34yTYUZAFRnuxXylgCCvq4XRPUQMJvwC0-VAOQzR4MTGDPTRiRNpOlgJB8xgezdziVNK0lQf/s1600/image_2025-05-16_10-19-32.png
«Omniscient Reader’s Viewpoint» គឺជាភាពយន្តសកម្មភាពបែបស្រមើស្រមៃ ដែលពិភពនៃប្រលោមលោកដែលដំណើរការយូរនោះ ស្រាប់តែក្លាយជាការពិតនៅថ្ងៃបញ្ចប់រឿង។ រឿងនេះធ្វើតាម Kim Dokja ដែលជាអ្នកអានតែមួយគត់របស់ប្រលោមលោក ខណៈដែលនាងសហការជាមួយតួឯក Yoo Joong Hyuk និងដៃគូផ្សេងទៀតដើម្បីរស់រានមានជីវិតនៅក្នុងពិភពលោកដែលដួលរលំ។ នៅក្នុងខ្សែភាពយន្ត តួអង្គនីមួយៗប្រយុទ្ធដោយប្រើអំណាចពិសេសដែលផ្តល់ឱ្យពួកគេ ហើយតួអង្គសម្តែងដោយ Jisoo ជាក្រុមតារានិករ Lee Jihye គឺឧត្តមនាវីឯក Yi Sun-sin។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEuxMwkqZWEOqSawJSIf25InS5pBQ7wEhQorWTfZFhgpXLeHqIUiIumpjzhQyoMr1aQSQXdwhOBf8OH3xyw42_IV-QYEzGP77H176eR1jxXqgsjSJUzukj_lidwmWZ4tqXOPtnVbcG411xS_OWfmGfXYyH_Zi6LlGW4NA-QPKxlGgzayHfznOgo-2rQcr/s925/image_2025-05-12_15-53-45.png

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងផ្ទាំងរូបភាពតួអង្គដែលទើបនឹងចេញថ្មី Jisoo ត្រូវបានគេឃើញកាន់កាំភ្លើងជំនួសឱ្យដាវ ដែលជានិមិត្តរូបនៃឧត្តមនាវីឯក Yi ។ ការផ្លាស់ប្តូរនេះបានបង្កឱ្យមានការភ័យខ្លាចថា សារៈសំខាន់ជាប្រវត្តិសាស្ត្ររបស់តួអង្គក៏ត្រូវបានជ្រៀតជ្រែកក្នុងសាច់រឿងផងដែរ។ ការព្រួយបារម្ភនេះកើតឡើងបន្ទាប់ពីគំរូជាច្រើននៃប្រលោមលោកគេហទំព័រដើមដែលមានមាតិការសើបជាប្រវត្តិសាស្ត្រត្រូវបានកែសម្រួលសម្រាប់ការចេញផ្សាយជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIM86AE2-PG6K8FRxDBdzh5uX998nYFgeIKLFj2vDbgu8Pc5b2Ru1siuNBX44RLDFuwGFzVyti77J7ZoTcmXr9s3QsZgktm6M8hurwuc2oACoOwAAQM3k2BuQQmJ0I6Eqw4yLB0dCgRI5VGaKZCy1a7A0sZv5hiSGR2yCX5fDxI2TuOiIirXZ96riXz58S/s925/image_2025-05-12_15-53-45%20(2).png

បន្ទាប់ពី Teaser របស់ភាពយន្តនេះចេញមក អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចង្អុលបង្ហាញថា វាមិនសមហេតុផលជាប្រវត្តិសាស្ត្រទេ ដែលកាន់កាំភ្លើងជំនួសដាវ និងធ្នូ ដោយសារបានប្រយុទ្ធនឹងកាំភ្លើងខ្លីជប៉ុនកំឡុងសង្គ្រាម Imjin (១៥៩២-១៥៩៧)។ ការចោទប្រកាន់នៃការស្រាវជ្រាវមិនគ្រប់គ្រាន់នៅពីក្រោយការកសាងពិភពលោកបានចាប់ផ្តើមហូរចូលពីអ្នកគាំទ្រក្នុងស្រុក។ ជាការឆ្លើយតប នាយកប្រតិបត្តិក្រុមហ៊ុន Reallize Pictures លោក Won Dong Yeon បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីខែកុម្ភៈ ដោយបញ្ជាក់ថា ការផ្លាស់ប្តូរគឺចាំបាច់ដើម្បីកែសម្រួលប្រលោមលោកទៅជាភាពយន្ត។ លោកក៏បានធានាដល់អ្នកគាំទ្រថា អ្នកនិពន្ធដើម Joo Ho Min បានដឹងពីការកែប្រែ និងយល់ព្រម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNmZ_CNa2fgpGDrjh0oL7H0h9_Jk5L9oS_-A7EMZc60yCVKrdP3B8e-yri-u11n9M_cuLS1ECVxBie-1LwVPgaO29c9PcIKnubybDh6fQV-zMSGBcacDVUeQMzCFRbI3NwpxCRbhPf0C6yroh0t3knV3E0JD5RLvQryqOZ60fqvqIyyxnS92GNmEoInuNn/s2048/484850693_122238878492016714_6946646727515467614_n.jpg

ខណៈពេលដែលមានភាពចម្រូងចម្រាសស្រដៀងគ្នាជុំវិញតួអង្គ Yoo Joonghyuk និងអាវុធរបស់ខ្លួន លោក Won បានចែករំលែកផ្ទាំងរូបភាពរបស់តួអង្គកាន់ដាវផងដែរ។ លោកបញ្ជាក់ថា Yoo Joonghyuk ប្រើទាំងដាវ និងកាំភ្លើងក្នុងរឿង។ ទោះជាយ៉ាងណាក៏ដោយ មិនមានការពន្យល់បែបនេះសម្រាប់តួអង្គរបស់ Jisoo គឺ Lee Ji Hye នោះទេ។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបង្ហាញការមិនសប្បាយចិត្តរបស់ខ្លួនទៅលើការប្រែនេះ។

ជាមួយនឹងថវិកាផលិតកម្មចំនួន ៣០ ពាន់លានវ៉ុន តួសម្តែងរបស់ខ្សែភាពយន្តដែលមានការចូលរួមពី Jisoo, Lee Min-ho និង Ahn Hyo-seop បានជំរុញឱ្យមានការរំពឹងទុកខ្ពស់។ គួរឱ្យដឹងថារឿងនេះ គ្រោងនឹងចេញផ្សាយនៅខែកក្កដា៕