ក្នុងការតំណាងឱ្យសិល្បករកម្ពុជាចូលរួមនៅក្នុងកម្មវិធី Round Festival តារាចម្រៀង ទេព បូព្រឹក្ស ពិតជាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តនោះទេដោយតារាចម្រៀងរូបនេះបានបង្ហាញវប្បធម៌ខ្មែរដ៏ល្អផូរផង់គួរជាទីមោទនៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiarfHWCfcFUujxuC7EFY3p8XRsWYWh8FjSN1ULMSyCGQbO_E57W5g5JkVU0ZxSNpUPVvJ5cnEw6PqpoJ22MeycX00MEuLcUEn-6788E5fdRzqZLnAnTkIFIfzJ_kWj3pPAzFqC34A8STNd-tDDcMocagbhVk2mk4NJqQvVXwwQhwN-Yc3EmBevEwkXbSbA/s2048/509743393_1269935631162897_3652895554514789029_n.jpg
ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យបណ្តាញសង្គមមានភាពរំជើបរំជួលយ៉ាងខ្លាំងបន្ទាប់ពីបង្ហាញខ្លួនជាតារាចម្រៀងតំណាងឱ្យកម្ពុជាចូលរួមក្នុងកម្មវិធី Round Festival នៅឯប្រទេសម៉ាឡេស៊ី ដែលកម្មវិធីនេះមានការចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយដ៏ធំគឺ KBS World ដែលមានអ្នកតាមដានជាង២០លាននាក់នៅលើឆាណែលយូធូប។ ការចូលរួមនេះ ទេព បូព្រឹក្ស គឺបានសម្តែងខុសប្លែកពីសិល្បករដទៃទៀតដោយបានបង្ហាញការសម្តែង តាមបែបសហសម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXSXszdrsbKh4-gaezWni45Qx0H7g33hCAiRJp6wVWq3ZsiptC283b7tlryMX7TSd39R7frWHJaXAKdBlbM60bUGFjue1MrkTJcgU3M5TI5DVcdEMOsVm2Vor4jlb3Bbec6M2E40c0kXbDPvKNlNNq_9T8TRTSx3etZz6EmWwBIvv3BZEyp0Amz7I0KPMM/s2048/511769184_1269935681162892_7121578836972809928_n.jpg

តាមការចែករំលែកនៅលើបណ្តាញសង្គម ទេព បូព្រឹក្ស បានសម្តែងដូចជាបទ «វីរៈនារី» «Drama Queen» រួមទាំងបទ «ទេវរាជ»។ ទស្សនីយភាពដែលបង្ហាញគឺពិតជាមានតម្លៃណាស់ព្រោះតារាចម្រៀងរូបនេះបានបង្ហាញពីសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់បង្ហាញទៅកាន់ពិភពលោកតាមរយៈស្នាដៃតន្រ្តីក្លាយជាការសម្តែងបែបសហសម័យដ៏ជក់ចិត្តនិងត្រជាក់ភ្នែកមានទាំងល្ខោនខោល របាំអប្សរា ក្បាច់គុនល្បុកតោខ្មែរជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuo6V-_zUGMTP5gk-K-0LnIFLxgzzWs0SBrFEfMtalzrcB_ldrmkXRGZdfPDfUu6gmS_5_-FKJhAJHtQ4_TO5ixPcU5mRUOD725qHNrczWJ36PKVc0bVTaogARazvl4u-DB5H55FlMJ7d5FFXnSHeuUfVCzhWIBFbLCS3GshGluqbt-iPjlliQaSVrf9gw/s2048/511021824_1269935764496217_2658771744358685721_n.jpg
បន្ទាប់ពីឃើញការសម្តែងរបស់ ទេព បូព្រឹក្ស អ្នកគាំទ្រជាច្រើនរួមទាំងអ្នកសិល្បៈមួយចំនួនបានសម្តែងការកោតសរសើរទៅកាន់តារាចម្រៀងរូបនេះដែលតំណាងឱ្យសិល្បករកម្ពុជាហើយបានបង្ហាញពីវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ ខណៈតាមការឱ្យដឹងពីអ្នកជិតស្និទ្ធរបស់តារាចម្រៀងរូបនេះគឺការសម្តែងរបស់ ទេព បូព្រឹក្ស គឺមានការចូលរួមដល់ទៅជាង៣០នាក់ទៅកាន់ប្រទេសម៉ាឡេស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_R97S9xDojbnHQVMAJ0r_njb-wB2GJwKR4iU7hpPzggoQ57TsqWs7V4j0OIHwerq4C3NL7porl0DXXcnzePPcwXiBzrJNoiRsMpiCQBKV26ffJo2dy2-4wI_CQUaqGKwgw1xmxLJAKxoVWulpbATRbLkjZDa5SCdBbD3qCu1CyLlINbM1fo8SrKlxaRC5/s2048/510981863_1269935471162913_4667175170994228958_n.jpg

ក្នុងដំណើរដ៏សំខាន់និងប្រកបដោយភាពជោគជ័យរបស់ ទេព បូព្រឹក្ស គឺ ជី ដេវីត ដែលជាស្វាមីបានដើរតួយ៉ាងសំខាន់នៅពីក្រោយខ្នងភរិយាជាហេតុធ្វើឱ្យទស្សនិកជនជាច្រើនកោតសរសើរប្តីប្រពន្ធមួយគូនេះ៕