Home Blog Page 474

ក្រសួងអប់រំថៃស្នើឱ្យសាលារៀនទូទាំងប្រទេសចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដឆ្លងរាតត្បាត

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ផើមផូន ឈិតឆប (Permpoon Chidchob) ព្រួយបារម្ភពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅតាមសាលារៀនប្រទេសថៃនាពេលបច្ចុប្បន្ន ទើបគណៈកម្មការអប់រំមូលដ្ឋានកំណត់ឱ្យសាលារៀនទូទាំងប្រទេសតាមដានស្ថានការណ៍ការឆ្លងរាតត្បាតជំងឺកូវីដ និងចាត់វិធានការការពារសុវត្ថិភាពកូនសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាយ៉ាងដិតដល់ ។ នេះបើតាមការលើកឡើងរបស់លោក ថានុ វង្សចិន្តា អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDH-A7l5Qf0LywADaFD1fJUOGXrdV2Gwc71H1kElCE-QdGBhJgktuGwZyu5Q5eRm2mMukorUPN6ud7oD6AmFM-Xcok4CA2FlWQsNaTmhTN7hV63dWc92275-HytcFrz45KU_t6_-Yc091e9Abx00DYyGOmc4ruCO6uEAGtm9tt8VhPaRX3hBihnlP0vnpb/s1080/photo_2025-05-27_13-52-22%20(5).jpg

ទិន្នន័យកាលពីថ្ងៃទី២៦ ខែឧសភា របស់នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន (ថ្ងៃទី២៦ ខែឧសភា) ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ ចំនួន៣៤១,២២១នាក់ និងស្លាប់៣៤នាក់ ។ ទោះជានាយកដ្ឋានគ្រប់គ្រងជំងឺបញ្ជាក់ថា ទិន្នន័យនេះស្របតាមការរំពឹងទុក ហើយកូវីដបានក្លាយជាជំងឺក្នុងតំបន់ដែលមានអ្នកឆ្លងពេញមួយឆ្នាំ ជាពិសេស ឆ្លងខ្លាំងនៅរដូវវស្សា ប៉ុន្តែមន្ទីរអប់រំខេត្ត-ស្រុកនៅទូទាំងប្រទេសត្រូវតែប្រុងប្រយ័ត្ន និងការពារកូនសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាឱ្យមានសុវត្ថិភាពបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhouErpfnzoM9ra-ulcWZkhht_YJNmKthZGxAKIUO_-EilHJkeNVzGoHPhW8vUB0BttzODs8Nnls1zEq2B5MN0L9NHKfvs23KraJtL1q5qe3e_fXNAX_Gt07MdTthpRD5O3FDEnn6Afu2L7kpsjoFXfI1GqFvhbB-FSciZ2XY3bR09b03sloSJ_-4M6piT0/s640/photo_2025-05-27_13-52-22.jpg
លោក ថានុ វង្សចិន្តា អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋានបានសង្កត់ធ្ងន់ និងជំរុញឱ្យមន្ទីរអប់រំខេត្ត-ស្រុកអនុវត្តតាមវិធានការការពារការឆ្លងរាតត្បាតជំងឺកូវីដយ៉ាងតឹងរ៉ឹងទាំងបរិវេណខាងក្នុង និងក្រៅសាលារៀន ព្រមទាំងត្រៀមផែនការរៀន-បង្រៀន ករណីកូនសិស្ស និងគ្រូបង្រៀនឆ្លងជំងឺកូវីដ ។ ចូរហ្វឹកហាត់តាមវិធីសាស្ត្រផ្សេងៗ និងចូលរួមក្នុងសហគមន៍ បើមានហានិភ័យ និងគ្មានសុវត្ថិភាពកើតឡើង គួរតែជូនដំណឹង និងទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធ ។ ទោះជាការឆ្លងជំងឺកូវីដពុំតម្រូវឱ្យបិទសាលារៀនទាំងអស់ ប៉ុន្តែសូមសាលាអនុវត្តតាមផែនការយ៉ាងត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីឱ្យកូនសិស្សទទួលបានការអប់រំ រីឯកូនសិស្សឆ្លងកូវីដ ត្រូវរៀនតាមវិធីផ្សេងៗដើម្បីឱ្យទទួលបានការអប់រំដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYrTdzrshXdFxq8xFm_6GkXvI2nnoBBWZHRqig4-SidUpcsRcyHLVjzE8xMfVDvf9i-2mS3BRHB2kt41BQWfXw7Ds7Htsp7N8lHD1WwigQEPPBCUr86dKlhMeK5CLgEOoCAfCMKLbutAQ0DM0zNRpien4vp8-RYeyqf3U3qOKGp2SjSA0EYCQZ91K5v2qy/s1280/photo_2025-05-27_13-52-22%20(4).jpg

កាលពីថ្ងៃទី២១ ខែឧសភា គណៈកម្មការអប់រំមូលដ្ឋានបានចេញសេចក្តីប្រកាសបន្ទាន់បំផុត ស្តីពីការឆ្លងរាតត្បាតជំងឺកូវីដនៅកាន់មន្ទីរអប់រំខេត្ត-ស្រុកសម្រាប់អនុវត្តដូចខាងក្រោម ៖

១-ផ្តល់ចំណេះដឹងពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដលើកូនសិស្ស គ្រូបង្រៀន បុគ្គលិកសាលា អាណាព្យាបាល និងអ្នកមកសាកសួរព័ត៌មានសិក្សានៅសាលារៀន
២-កំណត់ឱ្យអ្នកចូលក្នុងបរិវេណសាលារៀន ត្រូវពាក់ម៉ាស់ លាងដៃដោយសាប៊ូ ឬអាល់កុល
៣-សម្អាតបរិវេណ និងឧបករណ៍ដែលកូនសិស្សប្រើប្រាស់រួមគ្នាជានិច្ច
៤-បើមានអាការៈស្រដៀងផ្តាសាយ ចូរពាក់ម៉ាស់ការពារការឆ្លងរាតត្បាត ឬបើពិនិត្យឃើញឆ្លងកូវីដ ចូរប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យ និងអាការៈធ្ងន់ធ្ងរ
៥-ប្រុងប្រយ័ត្ន តាមដាន និងអនុវត្តតាមផែនការទប់ស្កាត់ជំងឺកូវីដឆ្លងរាតត្បាតនៅសាលារៀន
៦-បើសាលារៀនណាមួយមានជំងឺកូវីដឆ្លងខ្លាំង ចូរបិទសាលា បង្រៀនសិស្សតាមអនឡាញ និង
៧-តាមដានព័ត៌មានពីស្ថានការណ៍ឆ្លងជំងឺកូវីដតាមប្រព័ន្ធ Digital Disease Surveillance (DDS) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPR-IkgB6bHuoqb3dKTmqmqCTGknAENgjD5wJPYK3rYJZ-C1m2oeuZzJpWThxzL7KOTgpn4Wd2dNVIJuBRVQxcm0VzKUnB_1UranyCXR8eCkBiX-m3L88BX0gF_iT7eS3M3jEI3KKw-1mmMVxOnT7dlBFH2hPYHtOre0PUnKa1PHNydnQyD0xEPnaMsfLD/s800/photo_2025-05-27_13-52-22%20(2).jpg

លោក ណាវ៉ាត់ និយាយបែបនេះដាក់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការចូលប្រកួតបវរកញ្ញា ចក្រវាលកម្ពុជា

0

អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាបេក្ខភាពផ្លូវការនៃការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងទៀតដើម្បីឈ្នះមកុដមួយនេះ។ ទោះយ៉ាងណា ការផ្លាស់ប្តូរពីការប្រកួត Miss Grand មកកាន់ Miss Universe ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាមុខព្រួញមួយជាពិសេសទាក់ទងជាមួយនឹងលោក ណាវ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSBb1gSj5mMx-NuhDGB3HsQzs2sMi6SFIEvW0_9WGNHY8uJFvjPTp-G0XaeuweI13jwso-RzbtWQPQohAalQzZXyq3KFjhddPW_mbxAs8TUl-oqxP3pLnbUnVEEPxvpY17NjkLKkJ97nYgDUX_VyGUvbdAmpMPSwoUd9Vo4PYcwryM9VDsvJP0zPho1ovq/s1039/image_2025-05-27_09-59-34%20(2).png
នៅក្នុងការ Live នាពេលថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមបានចោទសួរទៅកាន់លោក ណាវ៉ាត់ អំពីការប្រកួតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅកាន់ឆាកបវរកញ្ញាចក្រវាលកម្ពុជា ។
អ្នកលេងបណ្តាញសង្គមនោះបានសួរថា «តើអ្នកគិតយ៉ាងណាចំពោះ Pitchy មកប្រកួតបវរកញ្ញាចក្រវាលកម្ពុជា? លោក ណាវ៉ាត់ បានឆ្លើយតបថា «ខ្ញុំមិនបានគិតអ្វីទាំងអស់។ ហេតុអ្វីបានជានាងមក? ប៉ុន្តែនាងមានសេរីភាព។ យើងមិនអាចបញ្ឈប់អ្នកណាម្នាក់មិនឱ្យមក ឬទៅបវរកញ្ញាចក្រវាលបានទេ។ មនុស្សគ្រប់រូបមានសិទ្ធិ។ ពួកគេអាចមកបាន។ ប៉ុន្តែយើងមានកាតព្វកិច្ចវិនិច្ឆ័យមែនទេ? ព្រោះវាជាកាតព្វកិច្ចរបស់យើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrd7HDXlV4ucixTvb_5hwdAoxxH7uhIdoYwWNIjo1yqjd8uQNYxhBv03awzpAX63zJCYRZtKG1hTRBb_3ZENmFS4cju6UFr5zFhnB8hpJ-XhpDHPkTPVP5XLdjc8b666VLFMT5hRb4DTMAe_dlBsVsJFTdoJAbyMaTZCb2r0CCtVdSR49QWbxSrvEaqXzw/s2048/image_2025-05-27_09-59-37.png
គួរឱ្យដឹងថា លោក ណាវ៉ាត់ បាន Unfollowed ពេជ្រ វត្តីសារ៉ាវឌ្ឍី អំឡុងពេលប្រធាន MGI រូបនេះមានជម្លោះជាមួយលោកស្រី អ៊ឹម សុគន្ធា ដែលកម្ពុជាសម្រេចធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលក្នុងការប្រកួត Miss Grand International 2024។ ក្រោយមានរឿងរកាំរកូសភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ត្រូវបានឃ្លាតឆ្ងាយខណៈកាលពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការស្រលាញ់ពីលោក ណាវ៉ាត់ ច្រើនព្រមទាំងផ្តល់ការងារឱ្យនៅប្រទេសថៃជាហូរហែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArEb1sF4BrH8ZxuFdn3VX6YKyWLnDkNkTeWU-DA1eA1PowPeZ1jJR2FPryTRDQoNtIv23mskBrjgZ8QUyTDG8ojV1tC9VHBDTLf5aPTZzmsTR58zDa1dyWR_mE2puKOj4e7BhrQvDjpRDz0LmTBq7Gw33z5lUoxcdsWehvqMqtzJiwcfV-wrpbzca3YSo/s2048/image_2025-05-27_09-59-36.png

មែនទែនទៅនេះមិនមែនជាលើកទី១នោះទេសម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការប្រកួត Miss Universe Cambodia ព្រោះមុននឹងទទួលបានតំណែង Miss Grand Cambodia 2022 នាងក៏បានចូលរួមប្រកួត Miss Universe Cambodia 2020 ផងដែរដោយនាងទទួលបានតំណែងលំដាប់រងទី២ ៕

ក្នុងចិត្តគិតអី អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ ANA Airline ម្នាក់បើកទ្វារយន្តហោះកំពុងហោះលើមេឃ និងម្នាក់ទៀតធាក់ទ្វារយន្តហោះ?

0

សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដែលធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ត្រូវផ្លាស់ប្តូរគោលដៅភ្លាមៗក្រោយពីអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ២កន្លែង ពេលយន្តហោះកំពុងហោះហើរលើអាកាស ។ ក្រោយយន្តហោះចុះចតដោយសុវត្ថិភាព បុគ្គលិកអាកាសចរណ៍ និងអ្នកដំណើរផ្សេងគ្នាជួយគ្នាចាប់អ្នកដំណើររូបនេះបញ្ជូនទៅពិនិត្យផ្លូវចិត្តនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJBmbAomIpc_OdSeC13Y3TPBSdCpemmdvbOTC0HAEsut2Y2bxmCEL1tWq4l8ZmAy68JHMbrnx4vk7bjgrSXqDOOj6nOzIrfKeW2uTA5-Bcd5xzFUE8U7GAsEx0LS8NMdK1KmXd1br2AAWl_ipL6IsMi_V4px7s5DcBjKjCwdXOyv-wqEq8QqIIW0oZZrFg/s660/image_2025-05-27_14-09-46.png

តាមសេចក្តីរាយការណ៍របស់ FBI និងអ្នកនាំពាក្យអាកាសយានដ្ឋាននៅទីក្រុងស៊ីតថល សហរដ្ឋអាមេរិក គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Haneda ប្រទេសជប៉ុន ទៅកាន់អាកាសយានដ្ឋាន George Bush Intercontinental Airport ទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ប៉ុន្តែអ្នកដំណើរម្នាក់ពុំគោរពច្បាប់ ទើបធ្វើឱ្យយន្តហោះផ្លាស់ប្តូរគោលដៅ ។

យន្តហោះដឹកអ្នកដំណើរនេះជាប្រភេទ Boeing 787-9 Dreamliner បានហោះលើអាកាសប្រមាណ១០ម៉ោង និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma International Airport សហរដ្ឋអាមេរិក ដោយសារអ្នកដំណើរព្យាយាមបើកទ្វារយន្តហោះ ។ ប៉ុន្តែហេតុការណ៍នេះពុំបណ្តាលឱ្យអ្នកដំណើរណាម្នាក់ និងបុគ្គលិកអាកាសចរណ៍រងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAKx5DiCXmU39_WY7FHUleKPMeQISfYZ85r16-3Yj_H6hwfCzgMNxvJHmEXdU8U4CO79tzjoSFXlLy_OdxWLre9okq_QwRqTZdnPwiexAVxDNWaa2HXn0A37o4EkpTyFHAY2KUxwltPl50HVQDsOPmNoCmUYlQ-3_SzjOOn5rgmnivPyDeSEF_S5MGKx-z/s1200/image_2025-05-27_14-09-45%20(2).png

ចំណែកក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បញ្ជាក់ថា ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma រួចហើយ ស្រាប់តែអ្នកដំណើរម្នាក់ទៀតមានអាកប្បកិរិយាពុំសមរម្យដើរទៅធាក់ទ្វារបន្ទប់ទឹក ដោយសារពុំពេញចិត្តនឹងយន្តហោះផ្លាស់ប្តូរគោលដៅ ។ ក្រោយមក សមត្ថកិច្ចក៏នាំខ្លួនអ្នកដំណើរធាក់ទ្វារបន្ទប់ទឹកចុះពីយន្តហោះ ខណៈអ្នកដំណើរផ្សេងទៀតបានជិះយន្តហោះចាកចេញពីអាកាសយានដ្ឋាន Seattle-Tacoma ទៅទីក្រុងហ៊ូស្តុន ។ ប៉ុន្តែគ្មានការចោទប្រកាន់អ្នកដំណើរទាំង២រូប ដែលធ្វើឱ្យចលាចលលើយន្តហោះទេ ។

រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានកំណត់គោលការណ៍ពិន័យប្រាក់អ្នកដំណើរទាំងឡាយណាដែលមានអាកប្បកិរិយាពុំសមរម្យលើយន្តហោះ ក្រោយពីករណីដូចគ្នានេះកើតឡើងជាច្រើនកាលពីឆ្នាំ២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09Bb-yXlFwJwBMKVZa12VfIGGwzg7cJ08L2W7qOBUMiejT7PTm_87KxNbyjGAwVK9658IPsFEbitEuY9XHU0j7DTntoGkFpBwRwXvxaKD_05osDaHI4VZsw414f_Ici35TXR4kN22Ci6roIGpD2SE6L85EXPTIhdrqP-qyG8Y4WpeTdaR19rq7S73wN8E/s960/image_2025-05-27_14-09-45.png
គួរបញ្ជាក់ថា ហេតុការណ៍ដូចគ្នានេះបានកើតឡើងកាលពីខែមេសា ឆ្នាំ២០២៥ នៅលើយន្តហោះដឹកអ្នកដំណើរជាង២០០នាក់ ដែលហោះហើរចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ទៅកាន់ទីក្រុងមែនប៊ន ប្រទេសអូស្ត្រាលី ។ យន្តហោះនេះបានផ្លាស់ប្តូរគោលដៅជាបន្ទាន់ ដោយសារអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ ពេលយន្តហោះកំពុងហោះលើមហាសមុទ្រឥណ្ឌា ៕

ទើបបង្ហាញខ្លួនជាបេក្ខភាពផ្លូវការ ហ្វី យ៉ាតា ធ្វើឱ្យអ្នកគាំទ្រសរសើរចំណុចនេះភ្លាម

0

តារាស្រី ហ្វី យ៉ាតា ដែលមានឈ្មោះពិតថា ថៃ នារីសុជាតា ជា អតីត Freshei girl លេខ ២ ឆ្នាំ ២០១០ បានក្លាយជាបេក្ខនារីផ្លូវការក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៥។ ការបង្ហាញខ្លួនរបស់ ហ្វីយ៉ាតា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិច នោះទេព្រោះនាងជាធនធានវិស័យសិល្បៈម្នាក់ទាំងការសម្តែង ច្រៀង ជាពិសេសបាន ឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF79FAgBXPUhNL4no9Hq7hWHiPnLlGPib872gkj9I_pSt5i1C5l99S4i8CgSo1HLCsEKQSVtDPSbapsiT0KU0xdkUUbGtRmFfICtpDbNpsQI2lAqQvQ5rHXSmPARTn9hP7j8iTFNrsNjYU-AoGHYWqfeazsCJkbyFJu1VyJ4lL1UiPlMNmdsNYTtUK0C_/s1169/image_2025-05-26_15-37-42.png
ស្របពេល ហ្វីយ៉ាតា ចូលរួមប្រកួតប្រជែងដណ្តើមមកុដក្នុងការប្រកួត Miss Universe Cambodia 2025 ពាក្យសម្តីរបស់នាងកំពុងធ្វើឱ្យអ្នកតាមវិស័យបវរកញ្ញាចាប់អារម្មណ៍ និងមានការសរសើរដល់តារាស្រីរូបនេះដែលមិននិយាយអួតអាងពីសមត្ថភាពរបស់ខ្លួននិង ឱ្យតម្លៃទៅកាន់បេក្ខភាពចូលរួមប្រកួតផ្សេងៗទៀត។ ហ្វីយ៉ាតា បាននិយាយថាការប្រកួត នៅក្បែរមនុស្សខ្លាំងៗនឹងធ្វើឱ្យទទួលបានបទពិសោធន៍រៀនសូត្របានកាន់តែច្រើនខណៈនាងមានជំនឿចិត្តលើខ្លួនឯង៩០%។ ការនិយាយរបស់ ហ្វីយ៉ាតា ដែលមិនមើល ស្រាលដៃគូប្រកួតមានទំនុកចិត្តលើខ្លួនឯងគឺបានធ្វើឱ្យអ្នកគាំទ្រសរសើរនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAerb_WfjqBAgOq0NuDLmf_978GYpRECzztWwDlhVAou-KBOPtVTfArxK6xE6Gp-hHfl0y90-i7-c3AsE3n-c55_SECSnD_lNCZ-Esdxgea2Gbx9viANhkDUcZxiP8YY1CsGF3MHW8CUVhD0xS3JA1QU8xseWOqkjLzMb12vppq-YX1rrA5QkX9eTYErwK/s2048/image_2025-05-26_15-37-33.png

នៅក្នុងការបង្ហោះរបស់បេក្ខភាព MUC07 នាងក៏បានលើកឡើងដែរថាគូប្រកួតប្រជែង តែមិនមែនគូសត្រូវឡើយ ខណៈនាងនឹងខិតខំធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត។

ហ្វីយ៉ាតា បានរៀបរាប់នៅលើបណ្តាញសង្គមបន្ទាប់ពីបំពាក់ឈៀងថា «ក្នុងចំណោម ពួកយើងទាំង ២០ រូប អ្នកណាក៏បានឱ្យតែអាចតំណាងប្រទេសទៅ international លុបបំបាត់នៅចំនុចដែលខ្វះខាត នឹងជួយបំពេញតាម category ដែល Miss Universe woman should have. ដើម្បីឱ្យ the world មើលមកយើងក្នុងក្រសែរភ្នែកថ្មីថា នារីកម្ពុជា អាចធ្វើបានគ្រប់យ៉ាងឆ្លើយតបទៅនឹង អ្វីដែលចក្រវាលហុចមកដោយមិន រារែក.. ហើយជួយបើកទ្វាពន្លឺថ្មីនៃ ចក្រវាល international បាន.. ពួកយើងជាខ្មែរ ទាំងអស់គ្នា ប្រាកដណាស់ នឹងចាំទះដៃសាទររួមគ្នា.. ព្រោះគ្រប់យ៉ាងគឺដើម្បី កម្ពុជានឹងអនាគតថ្មី របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcuYsFTfklPI-HgEcLvgXwKPMH2fRnYqikibkZLp9YiIPfmEe3XN9VVY1KJ7odrrYIRYG83FajbwDo4Vh16r8HMhCnLr7X5285TEJizz8b5v6q6w9pEhF1MfafJYIrFJZxGPGQFSON3WG7katB46EMk671b3VH2-QJQEBSGZX694X_9QegBzZBR_57Eak8/s2048/image_2025-05-26_15-37-35.png

ហ្វីយ៉ាតា បានបន្តទៀតថា «វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃ ក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, រកស៊ី រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ.. អរគុណការស្រលាញ់ដែលផ្ដល់មកខ្ញុំ អរគុណគ្រប់គ្នាដែលមានចំណែកក្នុង Journey របស់ខ្ញុំមួយនេះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYgiZ5WgYoyguc3DbqT_swOkilZFjpbujwf2SHrdi7vCMdJkCi0GgxXDxGdTO6TRbmxxjVqzSZQup-KfJMyCE1CMWhMDy5608jFCENFJygR8m8b8wpLHPuUDUZkNUGEFf5BsCjA9cy9sA1CMMyGgiCMMkXryoSsvO-oYqAjAEeZyP2Djk1Bik-RKKUL1T/s2048/image_2025-05-26_15-37-37.png

គួរឱ្យដឹងថា ហ្វីយ៉ាតា ត្រូវប្រយុទ្ធជាមួយនឹងបេក្ខភាពមានប្រជាប្រិយភាពនិងខ្លាំងៗដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី រ៉េត ស្រីនាថ ប្អូនស្រីរបស់ រ៉េត សារីតា រួមទាំង ជា ដាវីណា ជាដើម៕

 

 

ទេព បូព្រឹក្ស បញ្ជាក់ថាហ្វេនទៅចូលរួមពិធីមង្គលការគឺចងដៃធម្មតាខណៈមានការសម្តែង ពិសេស

0

តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់តាមរយៈការ live ថាក្នុងថ្ងៃទី២ដែលរៀបចំកម្មវិធី ចូលរួមពិធីមង្គលការដែលរៀបចំឡើងសម្រាប់ហ្វេនៗគឺចងដៃធម្មតា។ តារាចម្រៀងរូបនេះ បានបញ្ជាក់ទៀត ថាសម្រាប់ហ្វេនៗដែលចុះឈ្មោះបានកុំភ្លេចរៀបចំខ្លួនឱ្យស្អាតៗ ខណៈកម្មវិធីចាប់ពីម៉ោង៨យប់តទៅនឹងមានការសម្តែងពិសេសពី DJ Soda ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz8yOspTHDcNfAkbdwyM77Pv3tekM2TiWVcmlWFYSPaVe2sBno0MsHJ36WY6u5WjUoRzNoNkSc3-JsZ4miWO4BVHp270oiIXFHZgpw2JWQbkq8qTtpJm2Mnxxpbm-XGJv2XZw0hoSJcYwtp91Tg-2dy_56mDWTRenZatnEEp19P4HSuwYXJmhI07yxuil6/s2048/image_2025-05-27_09-11-28.png

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស នឹងមានការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ពីរថ្ងៃដោយថ្ងៃទី២គឺសម្រាប់ឱ្យហ្វេនៗរបស់លោកចូលរួមឬហៅថា «Wedding Party days 2 »។ អ្នកទាំងពីរបានកំណត់ចំនួនហ្វេន ចូលរួមគឺ៣០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDNvW3KN_v4y2fOTLD6ZTq_K3n7IIDuGs9NRBeCiEbW8bqWA1ZcG8RrlIEe3utBDzezTPIWrYenu5GXS8R4cQw3u_AWvho6OVPclvUP4comB1se8zIU7McvHhOeBtb6TFOttMJeVg-O9BM_F3XPb31OeG1T-fCWoDCtpkDgeZPFiIyl-cd3g8nfnoPnVXJ/s2048/image_2025-05-27_09-11-18.png

ជាមួយគ្នានេះដែរតាមរយៈការ Live មួយរបស់តារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ពី រឿងចងដៃនិងមានការសម្តែងពិសេសរបស់ DJ Soda។ នៅក្នុងការ Live អ្នកនាង ទេព បូព្រឹក្ស បានបញ្ជាក់ថា ការទៅញុំាការរបស់ហ្វេនគឺចងដៃធម្មតាព្រោះយើង ទៅញុំាការ ចងដៃអាយដលធម្មតា។ តារាចម្រៀងរូបនេះបន្តទៀតថា ហ្វេនៗដែលទៅចូលរួមកុំភ្លេចតែងខ្លួនឱ្យស្អាតៗ កុំច្រឡំស្លៀកខោខូវប៊យអាវយឺតគឺដាក់មកមួយឆ្ងាញ់ៗមកតែងខ្លួនទៅញុំាការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibBsXtQXlTcpoDlwRvO1I7csHoHp0mNWOh_NC3mgzFYE7iQtefNEJnGZm5Qn-8o58XlxGPBRmde99UITuOrnzExRNii6rmN6zlkd6pLeo8wzvgEav6RZMoiJLWhSyKnCAi4feyAsnydIvX_JHwOArcq_QJRgKL-GWaOOcYQtnmLWrZV5qZknvPE8cve4hj/s2048/image_2025-05-27_09-11-19.png

ទេព បូព្រឹក្ស បន្ថែមទៀតថាកម្មវិធីរបស់ខ្លួន គឺបានទៅញុំាការសប្បាយ ហើយចាប់ពីម៉ោង៨យប់តទៅគឺវៃឡើងមាន Concert មាន ជី ដេវិត ច្រៀង មាន DJ Soda និងមានតារាផ្សេងទៀតនឹងអញ្ជើញចូលរួមសប្បាយតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEbgq2TAzNbi88Rb0ojsqTDN7Bzk21iJ8BS6OikYswLzEKFJQiRBszRLokm0Ur-YIlSRJ9iQWC2SUtlT6va4wJ5U7aa67pgBgKom7tv4NPhGgbrKOpyRcAnGkDjSgsdEvOPyWQqrGU1AYyggq8KG1MDjIT8VLXn1v5R-n-EwNkBdxsFs22vEx89iEOJFal/s2048/image_2025-05-27_09-11-24.png

គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ហើយនៅក្នុងប្រទេសកម្ពុជាដែលមានសិល្បករ សិល្បការិនីរៀបចំកម្មពិធីជប់លៀងមង្គលការឱ្យហ្វេនៗរបស់ខ្លួនចូលរួមដែលមានការចុះឈ្មោះរហូតដល់៣០០០នាក់៕

មោទកភាពលើឆាកអន្តរជាតិ! ក្រុមហ៊ុន វឌ្ឍនៈ ឈ្នះពានពេជ្រ និងមេដាយមាស ៤ឆ្នាំជាប់ៗគ្នា

0

ក្រុមហ៊ុន វឌ្ឍនៈ ជាថ្មីម្តងទៀត បាននាំយកមោទនភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មាន ដែលផលិតផលផលិតដោយកូនខ្មែរ បន្តទទួលបានពានរង្វាន់ពេជ្រ DIAMOND TROPHY ចំនួន៤ និងមេដាយមាសចំនួន១២ សម្រាប់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃគុណភាពអន្តរជាតិដ៏ល្បី MONDE SELECTION ក្នុងកម្មវិធីទទួលពានរង្វាន់ប្រចាំឆ្នាំនៅទីក្រុងប្រាក សាធារណរដ្ឋឆេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjljILyWrtWq6L7tcqX9PJlyUjSU-m0C3_T3Mbh2FXKov6IcNsmM3niAi9P3QoVXT077awJZ5H-BoyZP02H9pKcjclDhXK-I3AXe8hDQ74eJIlymOhfN07lVXsNMtG1S79lhoD9wSDz9pobsEg4Wx-TdBadmIxEK7ak1T9GGnwoefAELWI-2Zst640fjTHz/s4608/IMG_9043.JPG
ពានរង្វាន់ពេជ្រ DIAMOND TROPHY គឺផ្តល់ជូនសម្រាប់តែផលិតផលដែលរក្សាបាននូវគុណភាពស្តង់ដារ និងបន្តឈ្នះមេដាយមាសចំនួន៣ឆ្នាំជាប់ៗគ្នា ដែលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងការបំពេញតាមស្តង់ដារដ៏ម៉ត់ចត់របស់ស្ថាប័ន MONDE SELECTION ការបន្តយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះគុណភាពខ្ពស់ជូនអតិថិជនពីមួយឆ្នាំទៅមួយឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiui2f6H9HwnT_aYOtctwU0yN4PRjx3UA6VEqU_QviWSp4zCylYk3DHRTjXojnpzoA_OEnXUxb6S8p7jVx5KZsrQSY9gEdWBXHvjfkbjasRdwt26IYYEkUY1nSPj8esHju4sHfx3KPm30BVivVxYmGdZTJQfpAB4uZKsUuOvx6W5VeNskOkkBkAc6Wi8_AS/s6769/IMG_9049.JPG
ផលិតផលជាច្រើនក្រោមម៉ាកសញ្ញាធំៗទាំង៤របស់ក្រុមហ៊ុន វឌ្ឍនៈ មានដូចជាម៉ាកសញ្ញាវឌ្ឍនៈ, គ្រុឌ, ដ្រាហ្គិន និង វី-អាកទីវ សុទ្ធតែត្រូវបានទទួលស្គាល់ និងឈ្នះមេដាយមាសពីស្ថាប័ន MONDE SELECTION ព្រមទាំង WORLD BEER AWARD ផងដែរ ហើយកាន់តែអស្ចារ្យ វឌ្ឍនៈ ព្រីមៀមបៀរ បានជាប់ក្នុងបេក្ខភាព PRIZE OF THE JURY ឆ្នាំ 2024 ដែលជាផលិតផលល្អផ្ដាច់គេក្នុងចំណោមផលិតផលកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtvvIscupOT8VGrO26hXHoEbksmkf4MdiyEoTX0WwcvKvjes_RbPWb3SUkMGeMOVzUN1pTyUGAZhZt7NYL6PZb37VqArs5sgmbA67ZJip00jV4mzhGg_xqOSGiPLDOx_IouYsMO9_x2vvQJvoA11suVFfXkhs38VyBgu-2eR0HlHVwM7fPNlJZ9gZQEq4G/s4604/IMG_9047.JPG
នេះគឺជាមោទនភាពដែលក្រុមហ៊ុន វឌ្ឍនៈ បាននាំកិតិ្តយសជូនប្រទេសកម្ពុជា ដែលផលិតផលផលិតដោយកូនខ្មែរមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើននៅបរទេស ហើយពិសេសបំផុតអាចប្រកួតប្រជែងជាមួយផលិតផលពីប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQwhK3Xn1cCov7FOpTse233qGhi9rz0UZzAU5Mk4lrbcuCOLNo07ZJxHTn-5Jwmbs4y9D19HuF80A_GUSpsA_0kBbXOoL0g9Z-Uzsusph-gv0Yf9bkKWzo626E7Eplb8c28eA6egBP4YBBLSnh-fffd-xXT8hmdygy5AzO-qxcdm2hMvJWcHAga6tMxq1/s6531/IMG_9054.JPG

សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ទទួលស្គាល់លំដាប់អន្តរជាតិ ឈ្នះមេដាយមាស និងពានរង្វាន់ពេជ្រច្រើនជាងគេបំផុតនៅ កម្ពុជាក្នុងរយៈពេលត្រឹម៣ឆ្នាំ ៤ខែ នាំនៃប្រតិបត្តិការ ដូច្នេះចូលរួមគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុន ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ «ស្តង់ដារ គុណភាព រសជាតិ និងសេវាកម្ម» ជាចម្បងជាមួយនឹងទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន បរិស្ថាន និងសង្គមព្រមទាំងបានចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកស្ទួយមុខមាត់ជាតិ និងកិតិ្តយសរបស់កម្ពុជាលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBOAw87TN9fv_WEIGJSnUg9KOKLq69B2CjmZtTipU0CKobfQxut5-9HXtmLF6iOCcXzS2Z5eqoeUQx1ShHalaIRhw_w__860gTmn8sT7XQCH8ws_fuONthenBySfA8CBJGHuG5S4Y7yjYF0SYeW4VI5OcCBsX5ez_waInzmVkmT98pFBepQ2QWwtK3mUb3/s6631/IMG_9056.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg1oo3Pig6yv0CgJuCexIZQVAspelOsKHP_wvbVJuidvZCVlXBt2EZEhsqp6IGuzOsfGuAP65k0NGUE80EacNBe1oCXpoGei6YWWiIIy-PTACvEeLh2zyo2Hrk4Jha1UdunnN8KM-G07DC23zEoIQqk4Qb0HxDqo7JDjE03lL3_QWPiXrqWjR5dki4mFZH/s7008/IMG_9060.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1CypvdI15Rr96NtUmIE63sdrbSurlPRYsmCGminf0v24CWkMBDZ8HWJb8x00tcYDphyH5kWm3seI6yDsS12Y-JMaCQeEg9EVoONgZkWrMX7YKG-ZVVFyqsayEqC0rC3X4uUsZVOt7ayAOAVoDLmzwlQMbA6McKZw6meql4B5LNVCg6OOVl0nTlwWo1vp4/s7008/IMG_9062.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgdJHYFrHaANlnPTZRrRIDdcV-47lkQjM9mXMy8vdSclbGVEA8jouumtV0txjx_oeqr4VvjbWaz8Rqz2_sAeKMeIEB9FHuwnBTRGwHNjSLuuYsDrhPGpaKxNnL97psl38BPPHdxXPfEiRM6cKxmxzALvpvBd_uIgJGARPnhg5xUIoKqjRFUvuySEDgNDHX/s6705/IMG_9545.JPG

អ្នកគាំទ្រក្រុម BLACKPINK មានការខឹងស.ម្បារចំពោះការប្រកាសថ្មីរបស់ YG

0

កាលវិភាគនាពេលខាងមុខរបស់ BLACKPINK ដែលត្រូវបានប្រកាសដោយ YG កំពុងបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងសហគមន៍អ្នកគាំទ្របន្ទាប់ពីការប្រកាសដែលគ្មានភាពច្បាស់លាស់សម្រាប់ក្រុមនេះទាំងការប្រគំតន្រ្តីរបស់ពួកគេខិតជិតមកដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9RU_edinhBdtzmOEAEuxoozuqLkdnRR-EytZ9vmH-PzVllzgmGyQUEctvekldFitnt58xF2HsWn51n9tnJ8eX1bM7_ukVz9JyyvCYaGKheBEZVvdPCq2olytzzwyhUTv4zxLNibWLdqttvU_lpXdZsk3M2wEFYFDBNmAUiBVjFDly6VBEdB7QvS0w0JXk/s1440/image_2025-05-26_11-56-58.png

ថ្មីៗនេះ ផលិតករ YG Entertainment លោក Yang Hyun Suk បានចេញវីដេអូ ប្រកាសពីគម្រោងរបស់ក្រុមហ៊ុនសម្រាប់សិល្បកររបស់ខ្លួន។ វីដេអូចាប់ផ្តើមជាមួយនឹង ផែនការសកម្មភាពដែលរង់ចាំជាយូរមកហើយរបស់ BLACKPINK ។ BLACKPINK បានប្រកាសឈ្មោះនៃដំណើរទេសចរណ៍ជាសាកលរបស់ពួកគេ មានចំណងជើងថា «Deadline » និងកាលបរិច្ឆេទដំណើរទេសចរណ៍ ដែលគ្រោងនឹងចាប់ផ្តើមនៅទីក្រុង សេអ៊ូល (កូរ៉េខាងត្បូង) ចាប់ពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៥ និងបញ្ចប់នៅខែមករា ឆ្នាំ ២០២៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwPVf3jNa-P01uVQigrdk9ohZwzqZrJUY62MK-2GZnnoedQJ2ZuP_EslVso7GZGKR0oKi0VcaP49UM6D7zoAJlsSjTWu0tYovcJaeR83Z7heg6om6-7L_npfuaUXS59XeKmU-aGSJ-2vEjQDq7berVr9Ldq7eRBv0GtkRP1yAFJHFsHif_Wb-U6ZED63_6/s1556/image_2025-05-27_10-56-09.png

លើសពីនេះ មុនពេលដំណើរកម្សាន្ត ចាប់ផ្តើម ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ ជាបន្តបន្ទាប់ថា BLACKPINK នឹងត្រឡប់មកវិញជាមួយនឹងអាល់ប៊ុមថ្មី។ Lisa ក៏បាន បង្ហើបថាសមាជិកក្រុម BLACKPINK បានចូលស្ទូឌីយ៉ូជាមួយគ្នាហើយសង្ឃឹមថានឹង បានជួបអ្នកគាំទ្រក្នុង ពេលឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-cWqXFMoFJUkSxFLvQSbpUQVQJar3P3Ep69DyHesZId3dgYPCMlDBaGLbQ5OISBVvjaVoDhyphenhyphenC6UxBnmuWd-yl1EdaibdzIFi7y7gQwbJVZRf6xzuvPLrnQlQ9y3EAQ4UpjKmNnCHjVG0ihrToPk0HwVgFnqCnsOdZohGI4ccN57FY3WU12jaq1pPoBK6Q/s1200/image_2025-05-27_10-56-01.png

នៅក្នុងវីដេអូនេះលោក Yang Hyun Suk បានប្រកាសថាផលិតផលចម្រៀងថ្មីរបស់ BLACKPINK នឹងចេញ ប៉ុន្តែកាលបរិច្ឆេទចេញជាផ្លូវការមិនត្រូវបានបញ្ជាក់នោះទេ។
គួរកត់សម្គាល់ថា Yang Hyun Suk បានប្រើឃ្លាថា «បទចម្រៀងថ្មីរបស់ BLACKPINK » មិនមែនជា «អាល់ប៊ុម» ដូចដែលបានទាយទុកជាមុននោះទេ។ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនបានប្រតិកម្មអវិជ្ជមានចំពោះព័ត៌មាននេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBu_1iJD_YX4t1Sje-OSErAn5t2ejYuEiFuRsoKFquUMDY4KkqBd1_axKGACuBF2DF1ydNjX5EATjfA7MqU0hct8DIRQ0YovJc_Bt5sd2HrMUuwGSb1C7Le2o48Rdk3xMQ1y4I1Hsk7IBBFg7rEO8RX4TYpq5ib1VnyJ-HNEmou6-ZnvyCvUBls7LtAIMZ/s900/image_2025-05-27_10-56-10.png

គណនីអ្នកគាំទ្រអន្តរជាតិដ៏ធំមួយរបស់ BLACKPINK ដែលមានអ្នកតាមដាន ១.២ លាននាក់នៅលើ X (Twitter) បានសម្តែងការខកចិត្តចំពោះការប្រកាសរបស់ YG ។ ពួកគេបាននិយាយថា YG «មិនទាន់បានប្រកាសពីកាលវិភាគផ្លូវការ ឬផែនការសម្រាប់ការវិលត្រឡប់របស់ BLACKPINK ទេ» ។ វីដេអូរបស់ YG «គ្រាន់តែនិយាយខ្លីៗអំពីក្រុម BLACKPINK (ប្រហែល ១០ វិនាទី) ប៉ុណ្ណោះ) ហើយមិនផ្តល់ការបញ្ជាក់ ឬបច្ចុប្បន្នភាពណាមួយលើផលិតផលតន្ត្រីថ្មីរបស់ក្រុម» «មិនមានព័ត៌មានច្បាស់លាស់អំពីទិសដៅតន្ត្រីរបស់ក្រុម ឬសកម្មភាពនាពេលអនាគត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcpRmB5LB1CXK1VkJrkj3-qi8MnTFB9VszjJ5o-UWN0485x7QDbEiUsT0DDSZSdt8w5e0BKVhmwPrJ9pagkhBUF09Xc8wmt6zR1hw6VEvaErSDUbhZlmMw0zP3hnMQYpoqsQ2TOGILjZeJ5vjb9E4YR-ldJ2KN0dwRT6ZkWfL8dNI3jbl4Zz3n_8hva_YR/s1280/image_2025-05-27_10-56-02%20(2).png
គណនីនេះបានស្នើសុំឱ្យ YG ប្រកាសដោយតម្លាភាពនូវផែនការត្រឡប់មកវិញរបស់ BLACKPINK រួមទាំងកាលវិភាគដែលបានបញ្ជាក់នៃកាលបរិច្ឆេទចេញអាល់ប៊ុម ខ្លឹមសារផ្សព្វផ្សាយ និងសកម្មភាពទាក់ទងនឹងតន្ត្រី។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវប្រាស្រ័យទាក់ទងជាទៀងទាត់ និងច្បាស់លាស់ជាមួយអ្នកគាំទ្រ ដើម្បីជៀសវាងការភាន់ច្រឡំ និងការរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8ajQh3MGG5_k3jv7XRZ4dS4e6sNhKzEk8lBvB5sppgvRdKpuSGDlLsOJZ5DE99VVE68n_IA0KXmj8BGFM5RZMxvyblxHdNhALWRNOvfVQmMuYo-y6wntg8If_1gVdPfM-dIaiVFGVF4eNKOmSOpAETcjf6puhEBYdL4FCjG8YMVUSthfUuPEBDvHLMGFF/s1248/image_2025-05-27_10-56-02.png

អ្នកគាំទ្រជាច្រើនផ្សេងទៀតបានខឹងសម្បារយ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលថាមានតែ «បទថ្មី» របស់ BLACKPINK ប៉ុណ្ណោះដែលត្រូវបានចេញផ្សាយជំនួសឱ្យអាល់ប៊ុម។ ក្រៅពីនេះ ក៏មានអ្នកគាំទ្រគិតថា មិនត្រឹមតែ YG ខកចិត្តនោះទេ ប៉ុន្តែការដែល សមាជិក ទាំង ៤ Jennie, Lisa, Rosé និង Jisoo ផ្តោតខ្លាំងពេកក្នុងការអភិវឌ្ឍន៍អាជីពទោលរបស់ពួកគេ ក៏ជាហេតុផលដែលសកម្មភាពទូទៅរបស់ក្រុមមិនផ្តោតលើ ហើយផលិតផលចម្រៀងថ្មីក៏ត្រូវបានចេញផ្សាយយ៉ាងប្រញាប់ប្រញាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrCUaJnwjD7kpZMP0HmQ1mufXQu05pGNMSvDpuzhdAnlJqrsvMswZhzkOl0JnU74YwTsAEfQCHI1fjMg1WOv8AogHGRoWbFgwwNVOij68FYFIzSb8jUvF4F3NOn-1S48oucsm6Bovzbo6wzjrmtgPv1w47xFMKOP6YUlEqSwv_Vgz_XEbwyI2PZG-dQFpH/s1600/image_2025-05-27_10-56-03.png

ថ្មីៗនេះទៀតសោត គណនីអ្នកគាំទ្រមួយចំនួនដែលមានជំនាញក្នុងការអាប់ដេតសមិទ្ធិផល និងសកម្មភាពរបស់ Blackpink នៅលើ X បានប្រកាសពីការបញ្ឈប់សកម្មភាពដើម្បីតវ៉ាចំពោះក្រុមហ៊ុន៕

អតីតនាយករដ្ឋមន្រ្តីថៃត្រកូល «ស៊ីណាវ៉ាត្រ» ទាំង២រូបត្រូវបានរដ្ឋាភិបាលរឹបអូសទ្រព្យសម្បត្តិ

0

ប្រទេសថៃ ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី4 ក្នុង្រវត្តិសាស្រ្តដែលត្រូវបានរដ្ឋរឹអូសទ្រព្យសម្បត្តិ បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលជាបងប្រុសបង្កើត និងមានទ្រព្យសម្បត្តិប្រមាណជាង 46 ពាន់លានបាតត្រូវបានរដ្ឋរឹបអូសដូចគ្នាកាលពីកន្លងទៅ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃកាលពីថ្ងៃអាទិត្យ ទី២៥ ខែឧសភានេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOBEgen_tkKt-U69xg0MK8je74dP358HLhnBIx4_h4ipsLzSXbfhdrnOJH6f4ddw4IJ8vVIkhLozh827CgHswrZVTnFfXdemhq8YQopo1ZSQxItpkKFYlCkIJVF5bw2QV860Kp_EKVC2vWlgaLn3XvBssW4QBg0r8rbhn-vDWu7GZDNd6iHAlBbxngwhO/s1500/image_2025-05-27_10-07-01.png
ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025 គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងនយោបាយថៃ ដែលតុលាការរដ្ឋបាលកំពូលបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck Shinawatra បង់ប្រាក់សំណងចំនួន 10.028 ពាន់លានបាត (ប្រហែល 275 លានដុល្លារអាមេរិក) ទាក់ទងនឹងគម្រោងទិញស្រូវដ៏ចម្រូងចម្រាសរបស់រដ្ឋាភិបាលចាស់លោកស្រី និងបង្កឲ្យមានការធ្វេសប្រហែសយ៉ាងធ្ងន់ធ្ងរ។ ជាមួយនឹងការសម្រេចនេះ តុលាការទុករយៈពេលក្នុងការឲ្យលោកស្រីធ្វើការបង់សំណង់នោះ ប៉ុន្តែប្រសិនបើដល់ថ្ងៃកំណត់ហើយលោកស្រីនៅតែមិនទាន់ចូលមកដោះស្រាយទេ នោះតុលាការនឹងមានសិទ្ធិដកហូតទ្រព្យសម្បត្តិទាំងអស់របស់លោកស្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmjttAZN-m5WKb2nmYdEoSgWNiI1CPJEegE7CSf91mpUBxQnNVJRwsKxhiNecHQYpfgrqaYcCr8VIEQ91pqP2-nVJQblcrlebJtj2QUrrfwvlI12nksJls9a4AlqNV4FsGgN_VnINYZBZbbN2odfHO2LCd6QF12lc_8W2aomljESWDjA5ccOJFE88KZCdB/s1280/photo_2025-05-26_09-03-55%20(2).jpg
ដោយឡែក បើយោងតាមការរកឃើញរបស់ភ្នាក់ងារពិសេស AEC លោក ថាក់ស៊ីន ត្រូវបានចោ.ទប្រកាន់ពីបទលាក់បាំងទ្រព្យសម្បត្តិពិតប្រាកដ រួមទាំងភាគហ៊ុន Shin Corp ក្រោមឈ្មោះសមាជិកគ្រួសារ និងសហការីជិតស្និទ្ធ រួមទាំងភរិយា បងស្រី កូនៗ និងគ្រួសារសាច់ថ្លៃបស់គាត់។ ក្នុងនោះតុលាការកំពូលបានរកឃើញពីភាពមិនប្រក្រតីជាច្រើននៅក្នុងប្រតិបត្តិការរបសើក្រុមហ៊ុននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLZThBqDDvr6TWoH-mY_kcuXczYaXQ5RS1KLXkTFtQ9dZX3opFTT2Ihd4nARhtZXCSspL7Y1mFxdmMnwMfPY4zBeqmZp_i9RjplWfYD7kT_ZrF0rUI8JVgXaukbhKpL1rOa_PNbEH-v5fu6GZlE9Lil3szw4sYQE2uwJwHdc0CE0GWvpV3w-zBvW859tAC/s700/photo_2025-05-26_09-03-55.jpg
តុលាការកំពូលបានសម្រេចជាឯកច្ឆ័ន្ទថា លោក ថាក់ស៊ីន មានចេតនាផ្ទេរភាគហ៊ុនរបស់ខ្លួនទៅឲ្យសមាជិកគ្រួសារ ដើម្បីលាក់បាំងពីទ្រព្យសម្បត្តិពិតប្រាកដ ក្នុងអំឡុងពេលដែលលោកជានាយករដ្ឋមន្ត្រី។ ជាលទ្ធផល តុលាការបានសម្រេចរឹបអូស 39.77 ពាន់លានបាតនៅក្នុងប្រាក់ចំណូលពីការលក់របស់ Shin Corp និងចំណែកភាគហ៊ុនចំនួន 6.89 ពាន់លានបាត ហើយទឹកប្រាក់សរុបដែលរឹបអូសបានគឺស្មើនឹង 46.37 ពាន់លានបាត ដែលត្រូវប្រគល់ជូនទៅឲ្យរដ្ឋថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGc7Cl1vTqyd_0524JebdA3UqAvBvf5QltO7jivkleI1BHQxblbWeQaM3RcJ8rBaVG9qVtf9np5wxtIspvYI0dsVDot9yZHu0BIMxTMnB_vVlNe8bmiO0VIW-dLZ13J-cDxZRtkacfRwOPzzLyhCSobDL7vFCqg34TUjeawWemTVgUDV4JuFFXHG6_O2L0/s1020/photo_2025-05-26_09-03-56%20(2).jpg

ផ្ទុយពីករណីរបស់បងប្រុសដែលមានលក្ខណៈជាឧក្រិដ្ឋកម្ម ទង្វើរបស់លោកស្រី យីងឡាក់ ស្ថិតនៅក្រោមច្បាប់រដ្ឋបាល ជាពិសេសករណីទទួលខុសត្រូវរដ្ឋប្បវេណីសម្រាប់ការប្រព្រឹត្តមិនត្រឹមត្រូវនៅក្នុងការដឹកនាំ។ ដូចនេះ សេចក្តីសម្រេចរបស់តុលាការកំពូល គឺតម្រូវឱ្យគាត់សងការខូចខាតប្រមាណ 10.028 ពាន់លានបាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYwuBb9IZFDw7D_TpG9XTaUFQ8Vj1x-iG2HAtLxcxSZ610LlSM-JMR5T-1T2EbpTl4JGfV2yTZFEQpPpRSIOcGgEO0FSS34UOMJf6LNykaTKVWI7yKdWC9DFi4yYRw6t79mis8WmAR0YVgDKbQdB082z1OfJWELwRT9GFfeT7SgnOR8tKz4uokOtBaLs7v/s618/photo_2025-05-26_09-03-56.jpg
ក្នុងករណីលោកស្រី មិនបានសងប្រាក់សំណងតាមពេលកំណត់ ក្រសួងហិរញ្ញវត្ថុនឹងចាប់ផ្តើមសំណុំរឿងថ្មីនៅក្នុងតុលាការរដ្ឋបាល ដើម្បីអនុវត្តសាលក្រម ដែលអាចបណ្តាលឱ្យមានការរឹបអូសទ្រព្យសម្បត្តិទាំងអស់ និងប្រមូលចូលជាថវិការដ្ឋវិញ។ ជាមួយគ្នានេះ លោកស្រី យីងឡាក់ នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី៤ ក្នុងប្រវត្តិសាស្ត្រ ដែលប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិ ដែលជាលទ្ធផលនៃសកម្មភាពដឹកនាំនយោបាយខុសគោលការណ៍ និងបង្កកាខូចខាតដល់រដ្ឋ៕

៤កន្លែងក្នុងខេត្តកំពត ដែលមានទេសភាពស្រស់ស្អាតបំផុតនារដូវវស្សានេះ

0

ចាប់ពីចុងខែមេសា រហូតដល់ខែតុលា អាកាសធាតុនៅប្រទេសកម្ពុជាបានឈានចូលដល់វស្សា ឬហៅថា «Low Season» គឺជារដូវកាលដែលមិនសូវសម្បូរភ្ញៀវទេសចរអន្តរជាតិមកលេងច្រើនកុះករឡើយ ព្រោះវាជាពេលវេលាដែលប្រទេសជាច្រើនជាពិសេសប៉ែកអឺរ៉ុបកំពុងមមារញឹកខ្លាំងនឹងការងារ ឬការរៀនសូត្រទើបមិនមានពេលដើរកម្សាន្ត។ ប៉ុន្តែនៅក្នុងចន្លោះពេលនេះ បណ្ដារប្រទេសនៅអាស៊ីអាគ្នេហ៍ជាពិសេសប្រទេសកម្ពុជា ចាប់ផ្ដើមលេចចេញនូវទេសភាពបៃតងខៀវខ្ចីដែលបានមកពីការលាស់ត្រួយ ពន្លក ស្លឹករុក្ខជាតិថ្មីៗ បង្កើតជាទិដ្ឋភាពធម្មជាតិដ៏ស្រស់ស្អាតគួរឲ្យទាក់ចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwaC67oh09NbG4ToZyyJqCRpsbNs8Q1FGBgBZf-MuVVxx8taWL0oRF5k95CFUnyJ2F76UMmZDzc_gTtnulRa4nSPKEsLJVILXjv7LOXfYzeOpCyt99WaOb9G9REPOK2aSEyNRniNukEl-4BfnMPqaZURVtWM1qGMc7uI-ljArkk_OnC2G36_NnKvzUoB03/s900/image_2025-05-27_09-01-23%20(2).png

តំបន់ទេសចរណ៍ធម្មជាតិជាច្រើនកាន់តែមានសម្រស់ត្រកាលនៅក្នុងរដូវនេះ។ ក្នុងនោះរួមមានទាំងភ្នំ ព្រៃឈើ ទឹកធ្លាក់ ឬសូម្បីតែតាមបណ្ដាយផ្លូវជាតិធ្វើដំណើរក៏មានទេសភាពទាក់ទាញមិនធម្មតាផងដែរ។ ពេលនេះ ជាពេលដែលស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តរយៈពេលខ្លីរបស់ភ្ញៀវទេសចរក្នុងស្រុក ក្នុងការដកឃ្លាពីភារកិច្ចដ៏មមារញឹកប្រចាំថ្ងៃដោយងាកទៅលំហែរអារម្មណ៍ជាមួយសម្រស់ធម្មជាតិវិញម្ដង ជាពិសេសគឺអ្នករស់នៅក្នុងទីក្រុងដែលពោរពេញដោយសម្លេងឡានម៉ូតូកកស្ទះឥតលោះថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjmZ2vGchDXoyojZZsRW797wD9uWQz_7it4RdYVsNn9iVJaq33lkwA8YEg7teJjfRpmHpezX1HhxX2LRDIiYbCNIG8zxxQRgDIxcJ0JPjs8ifK1oUgzRlpsK2_oPquNoHuoAfULjmcLpBlGRhez6TMESHOHf6jvKFYzNfYA_hOYU56QJalTiZAnVVBz26/s771/image_2025-05-27_09-01-23.png

ដូច្នេះតស់! មកដឹងពីទីតាំងចំនួន ៤កន្លែង នៅក្នុងខេត្តកំពតដែលមានទេសភាពស្រស់ស្អាតខ្លាំងនៅរដូវកាលនេះ ដូចខាងក្រោម៖

១. ភ្នំកំពង់ត្រាច ៖ គឺជាភ្នំថ្មដ៏ល្បីល្បាញនៃភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដ៏ពេញនិយមសម្រាប់ទេសចរជាតិ និងអន្តរជាតិ។ មិនថាបរិវេណជុំវិញភ្នំ ឬនៅលើភ្នំ រុក្ខជាតិតូចធំចាប់ផ្ដើមលាស់យ៉ាងស្រស់បំប្រង។ បើអ្នកបានឡើងទៅទស្សនាទិដ្ឋភាពពីលើភ្នំចុះមកក្រោម ធានាថានឹងជាប់ចិត្តជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល ប្រៀបបាននឹងគំនូរ។ ក្រៅពីនេះ នៅខាងក្រោមក៏មានល្អាងដែលមានទឹកថ្លា ត្រជាក់ អាចឲ្យអ្នកទេសចរចុះងូតផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipoSTuWSCl0E_CGJQJhPa2uf78GdEoYntSoxjqwsMiT6HQ5bEUWf2S6ZpdaIVaDaEvYTEeTEvrxRzEptH1gSGFVnBsXityCaoat0jSyfmGXQNcAsJ2Fk5vO-qtp_VVnPczg_SpKxxYUvf2Pfmkcuw96wd1W87ZXspulmSjoSGGjpKzZRwjiRIjjf53Hjgg/s1280/image_2025-05-27_09-01-23%20(3).png
២. ភ្នំបូកគោ ៖ ស្របពេលដែលមានភ្លៀងធ្លាក់ញឹកញាប់បែបនេះ ទេសភាពនៅលើកំពូលភ្នំបូកពិតជាអស្ចារ្យណាស់ ដោយសារតែភ្នំខ្ពស់ខ្លាំង ហើយរាល់ពេលដែលមេឃចង់ភ្លៀង ឬចាប់ផ្តើមរលឹមម្តងៗ ពពកចុះទាប បីដូចជាឋានសួគ៌លើដី អាចឱ្យយើងប៉ះផ្ទាល់បាន។ ទិដ្ឋភាពបែបនេះ កើតមានតែពេលអាកាសធាតុត្រជាក់ខ្លាំង និងពេលរលឹមប៉ុណ្ណោះ។ គោលដៅថតរូបដែលមានប្លង់ស្អាតៗបំផុតគឺនៅទីតាំងលោកយាយម៉ៅ, ព្រះវិហារកាតូលិក, វត្តសំពៅប្រាំ, កាស៊ីណូចាស់ និងបឹងធម្មជាតិដែលមាននៅលើនោះ។ គួរបញ្ជាក់ថា ប្រសិនបើធ្វើដំណើរឡើងភ្នំនេះដោយជិះម៉ូតូ សូមកុំភ្លេចត្រៀមអាវភ្លៀងដាក់តាមខ្លួនផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid9ZBLDoFa6aAl7uziYcEKZIiFtUUkJzVjx-b_N9rCyDvkS0OldIDLiEGIvFJrSls_PUP7fOEdUd-dJ0uBna3ZGbNOl-eRI8gRyiRVj_EubhcDf80FBujXdToS3Nos46ItiVTMf4XWkSPkOudKca9Bfoae5rIg42uB1_356QXeaa9WUkSyLycfFGXPWqSW/s900/image_2025-05-27_09-01-25.png
៣. ទំនប់ប្រទក្សក្រឡា ៖ គឺជារមណីយដ្ឋានមួយដែលមានលក់នូវម្ហូបអាហារកម្មង់ជាច្រើនមុខ មានជាកញ្ចុះសម្រាប់ញ៉ាំអាហារក្បែរនឹងមាត់ទឹកផ្ទាល់ ពិតជាសាកសមសម្រាប់ការទៅកម្សាន្តជាលក្ខណៈគ្រួសារ ក៏ដូចជាមិត្តភក្តិ កាត់បន្ថយភាពតានតឹង គយគន់ទេសភាពព្រៃភ្នំ ជិះទូក ជិះទា កម្សាន្តលើផ្ទៃទឹក។ ចំពោះអ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ បរិយាកាសបែបនេះពិតជាមានក្ដីសុខណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTnEigUv3jMFk5B3wvtuJ0sQw5Qt4jTh3RVAMxSb9fjBMzeHL0gQq5zhPIgb3pnepUfFftR8QoVg65A5fVZRx1Tnx24MzbY-rOHDFel6krQeBRw1ETrw2hXVi3msQDb8BzA5WngVeI0PFgbz6Xrp4BvhvlplpsKdSLENOPIIIfnRyNwlyVb6e8XZFCufR/s512/image_2025-05-27_09-01-25%20(2).png
៤. ភ្នំទឹកធំ ៖ ដ្បិតថាមានទីតាំងដាច់ឆ្ងាយជាងគេបន្តិចធៀបទៅនឹងទីតាំងដែលបានរៀបរាប់ខាងលើ ប៉ុន្តែពេលបានទៅដល់ភ្នំនោះកាលណា ធានាថាអ្នកនឹងជាប់ចិត្តជាមួយទេសភាពធម្មជាតិដែលគយគន់យ៉ាងណាក៏មិនជិនណាយ។ ខណៈដែលមានទឹកព័ទ្ធជុំវិញភ្នំនារដូវនេះ អ្នកអាចដើរលំហែអារម្មណ៍តាមស្ពានឈើ ទស្សនាសត្វស្លាប និងធម្មជាតិជុំវិញខ្លួន ឬក៏ជិះទូកចូលទស្សនាទិដ្ឋភាពល្អាងក្រោមភ្នំក៏បានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip2dCkxWPcgWVu4wFoMYEasyAVF04JsTb69y5g_tdmV9cTZjdFK6-6lV5hIW7OhherlpzSWchJmAX9rH3STc6ZwzbFlAJa4XdFPWRkfokjnsXD6zxrW2XOCjcI5tbyzri8G4cXIVjW1Gd4xzP0npaRgjSP2T3Q-Guo1aRcI8Kmc1FtZgEIT8voGYsito6q/s2048/image_2025-05-27_09-01-25%20(3).png

ក្រៅពីតំបន់ទាំងនេះក៏មានតំបន់ផ្សេងទៀតជាច្រើនដូចជា សហគមន៍ត្រពាំងសង្កែ, ភូមិក្តាត, ទឹកធ្លាក់អន្លង់ខៀវ ឬទឹកធ្លាក់តាដា ដែលសុទ្ធសឹងតែជាទីតាំងទេសចរធម្មជាតិមានទេសភាពស្រស់ស្អាត និងគួរឲ្យទៅកម្សាន្តផងដែរ៕

អាដា សក្កដា ចេញព្រលះ ND Miss Queen Cambodia 2025

0

លោកទ្រី សក្កដា ហៅ អាដា សក្កដា បានចេញវីដេអូយ៉ាងក្តៅគគុកទៅលើការរៀបចំកម្មវិធី ប្រកួត Miss Queen Cambodia ជាពិសេសអ្នកគ្រប់គ្រងកម្មវិធីនេះដែលមិនផ្តល់ តម្លៃភាពយុត្តិធម៌ទៅកាន់ Miss Queen Cambodia 2024។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចោទសួរអ្នករៀបចំកម្មវិធី យកលុយម្ចាស់ឧបត្ថម្ភទៅណាបានជា មានអ្នកឧបត្ថម្ភច្រើនប៉ុន្តែការរៀបចំមិនសូវល្អគ្មានការអាប់ដេតឱ្យល្អប្រសើរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3NIheE-wpj-1-m3qFYAolDD4GlbmnMF85TqvbbhUx54GkQXDmuzFtcwzShivwRLgfZzD8GYJyWRAMeTpIJniKsp57TVVirQcX0tGD-zMCm9fPxKVkXsnIPgZEeQ3Jvn98vEs-DwhdVAJ7oS-EAFOz_ou474D1hjvBkxwokkNlzx-h2EPJx0U5RWtyJiL_/s2048/image_2025-05-26_14-49-35.png
កាលពីយប់ថ្ងៃទី២៥ អាដា សក្កដា បានចេញវីដេអូជាង៥នាទីដោយបានដាក់ចំណងជើង ថា ផ្ញើជូនយាយប៉ិ ND កំពូលស្ងាត់ ធ្វើអត់ដឹងខ្យល់អី ! ស៊ូៗណាអូន ហានី»។ នៅក្នុងវីដេអូលោកបាននិយាយថាកម្មវិធី Miss Queen Cambodia ឃើញមានភាព រយ៉េរយ៉ៃតាំងពីឆ្នាំមុនមានម្ចាស់ជ័យលាភីពីររូបមិនដឹងថាអ្នកណាអ្នកឈ្នះពិតប្រាកដ ហើយអ្នកទាំងពីរលោកសុទ្ធតែស្គាល់គឺនៀន នៀន និង ហានី។ លោក បានបន្តទៀតថា នៅឆ្នាំនេះដឹងថាខែនេះខែភ្លៀងហើយបែររៀបចំកម្មវិធី Out Door ដោយមិនដឹងថាការធ្វើនៅទីនោះអត់អស់លុយឬយ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVoiyuaq4A7evY6cn1_EDXBnCtFWgEwGBNC2x9qx9LOmQ6H-NE5kwuqngxx7DnfCoaImicnkX9Wfc7j_9uBzGRJKSZ2AWLh8WWOZF8csNFOK_f2wXtVBYdeFfP1Bi6lwDB9GlN1UyrNs6oawXzFivtoYsWM8kfsJbQXr93E3LQyWo9au2zYgaKDHHCft5/s2048/image_2025-05-26_14-49-37.png

សក្កដា បាននិយាយថាកាលពីឆ្នាំមុនៗធ្វើកម្មវិធី Miss Queen Cambodia គ្មានអ្នកឧបត្ថម្ភ ប៉ុន្តែឆ្នាំនេះ sponsor ច្រើនយកលុយទៅណាម្តេចមិនធ្វើឱ្យសមរម្យបន្តិច ធ្វើឱ្យកម្មវិធីរអាក់រអួល។ លោកថាឆាកកម្មវិធីនេះអន់ជាងឆាកធ្វើកម្មវិធីសង្ក្រាន្តតាម សាលាមួយចំនួនទៀតយកលុយទៅណាម្តេចមិនរៀបឆាកឱ្យស្អាត បើមេក្រូបាសដូចជាដាក់នៅតាមភូមិពីរោះជាងនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggy4kTasikwGOvfrEKC9J636zuuAUyEH2hX0NzGiUXgxKh7Dq5Jcx-zrLLd44KLaq9ZI2J7w7mVLUQu6pHqIusuBDdXsya5Eya0LZfby2hEy5tNciQCt2mqBImuMQf4pZ_vlym7ImvRlP7xXGGZJgeD9SHJNM2wiGbT0H-E-Or_iiTB4HToIcC47_Dt8EC/s2048/image_2025-05-26_14-49-45.png

    អ្នកនិពន្ធបទចម្រៀងរូបនេះបានបន្ថែមទៀតថា អ្នករៀបចំកម្មវិធី Miss Queen Cambodia គួរតែយកមតិរបស់គេយកទៅកែលម្អ។ ក្នុងនោះ សក្កដា ក៏បាននិយាយអំពីភាពមិនយុត្តិធម៌ទៅកាន់ ហានី ដែលជា Miss Queen Cambodia 2024 ប៉ុន្តែមិនទទួលបានការឱ្យតម្លៃនៅក្នុងកម្មវិធីមិនបាននិយាយពាក្យពេចន៍ការលាតំណែងរបស់ខ្លួន មិនបានជាអ្នកបំពាក់មកុដថ្មីទៅកាន់ ផេនខេក ដែលជា Miss Queen Cambodia 2025 បែរឱ្យអ្នកផ្សេងបំពាក់មកុដឱ្យ ផេន ខេក ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlAyk-JJOQf0VEU6A9sTNJkNpz_0bwlxIEOsDGcw6zMtyJx5hOfPpWWawo_yBKy3ibt1Z2z2Kc-rrtQ-ydhBCdOln5UG_stskuVrL_FbftrjKRIVtn_seZfwYgDCRpsTlS6MXJynRrnWKUrjH-44CXMW1oAmx8vsJnWW4pDNV4HE_5OkbZfA_CHMqAbfr/s2048/image_2025-05-26_14-49-44.png

    គួរបញ្ជាក់ផងដែរថា Miss Queen Cambodia 2025 គឺស្ថិតក្រោមការរៀបចំរបស់ក្រុមហ៊ុន Cambodia International Models ហៅកាត់ថា CIM ដែលមានលោក ម៉ែន និមលរ័ត្ន គឺជានាយក៕