Home Blog Page 472

គ្រាន់តែបិទព្រំដែនថៃ-កម្ពុជាភ្លាម ហាងលក់ដូរនៅព្រំដែនខេត្តត្រាតបិទស្ទើរទាំងស្រុង

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ ត្រាតធីវី (ตราดทีวี) ឱ្យដឹងថា រយៈពេល២០ថ្ងៃហើយដែលមានការកំណត់វិធានការគ្រប់គ្រងព្រំដែននៅខេត្តត្រាត បច្ចុប្បន្ន ផ្សារព្រំដែនហាតឡិកនៅមាត់សមុទ្រ មានហាងលក់ដូរតែ១កន្លែងប៉ុណ្ណោះដែលបើកទ្វារ ការលក់ដូររបស់អាជីវករថៃតាមព្រំដែនស្ងាត់ជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ពេលនោះ គ្មានការបិទព្រំដែន ។ ម្ចាស់ហាងប្រាប់ថា ទោះជាគ្មានអតិថិជន និងភ្ញៀវទេសចរ ក៏នៅតែបើកលក់ធម្មតា ចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីឱ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-yfjRp7RHiCz2KdS4YvQQhJ9ykuuSS0F5_FzyfaJbaEheutrFdAYEBvajwcUiZa5zgCMh5ishwHLeh0INF9zMqz0GjRuBQdLVVEIQa7x2eG58gbq_ErQlazGAjet31SQ6ENZrdfxdb9Fft3Jq2hbW6iLcaqfwGoIxlbbiF7kePqxXa-Ml0hNNdaq-hiq/s1280/photo_2025-07-14_14-44-12.jpg

នៅថ្ងៃទី១៤ ខែកក្កដា គឺមានរយៈពេល២០ថ្ងៃដែលបញ្ជាការការពារព្រំដែនបានកំណត់វិធានការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ដោយហាមពលរដ្ឋពលរដ្ឋខ្មែរ-ថៃ ភ្ញៀវទេសចរ និងរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន រួមទាំងហាមលក់ដូរកាលពីថ្ងៃទី២៤ ខែមិថុនា ។ វាធ្វើឱ្យផ្សារនៅច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ស្ថិតក្នុងឃុំហាតឡិក ស្រុកឃ្លងយ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) ស្ងាត់សូន្យ ទោះជាមានវិធានការបន្ធូរបន្ថយឱ្យពលរដ្ឋខ្មែរឆ្លងដែនមកថៃ ដោយប្រើប្រាស់ឯកសារប័ណ្ណព្រំដែន (Border Pass) ឬលិខិតឆ្លងដែន ប៉ុន្តែពុំបានជួយឱ្យការលក់ដូរនៅព្រំដែនអ៊ូអរឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1B9oY2BGO3D4AbGdTGSM7XzKdCdI2TtxMXLdSDotNlED17w66PmR4kYdd8sRyKkLYt0aQb4Tl1aSWMoQWckv-s9LZQW9m8FOxf0il9vYGaiQCgReC47-NjCuFiwYI3Y357MSowQpUc0Yj3r3OaOkpr29qo__W1xSFEKbuJc4ybhZTyAqSty00CstStdA/s800/image_2025-07-14_15-19-42%20(2).png
ផ្សារព្រំដែនហាតឡិកនៅមាត់សមុទ្រ ដែលកន្លងមក មានហាងលក់ដូរតូច-ធំ យ៉ាងហោចណាស់២០កន្លែង ពេលនេះ គឺមានតែហាងលក់ដូរ១កន្លែងប៉ុណ្ណោះដែលបើកទ្វារធម្មតា ទោះជាគ្មានភ្ញៀវទេសចរធ្វើដំណើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKby90gY8pmB_OyPOuUhIPENuGgXNsU9DmDm1nUVKcrj94dkSI5KJrQqXBTICuLTSTjbrwrkzvMcxeWehC2COz1pygwCu6Szijv-p_TWwsCpMpP88koKvJrxPYuQf9ib_zey88nxRwY1AROn_Svr3ePfOfY0lizqgBQ3w-2P_dfRl0mr6e96ROyzxssIQ/s1280/photo_2025-07-14_14-44-10.jpg

លោក ភិរម្យ ថងខាំ អាយុ៦៤ឆ្នាំ ម្ចាស់ហាងប្រាប់ថា ពេលនេះ គ្មានភ្ញៀវទេសចរទេ មិនដូចពេលមុនមានភ្ញៀវទេសចរ និងអតិថិជនមកទិញទំនិញហូរហែ ការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការលក់ដូរស្ងាត់សូន្យ ។ មូលហេតុនៅតែបើកហាងដោយសារលោកជាម្ចាស់ទីកន្លែងទោះជាគ្មានអតិថិជន ក៏ត្រូវបើកហាងដែរ បើបិទ វាកាន់តែស្ងប់ស្ងាត់ ។ ទោះជាព្រំដែនបិទ លក់ពុំដាច់ ក៏លោកនៅតែបើកហាង ថ្ងៃខ្លះ លក់ពុំដាច់សូម្បី១បាត ពីព្រោះគ្មានអ្នកដំណើរឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCRCONLqV-R1osMcOhKCJA-qCEvYcq5I3txTAiHWSt3B9bIsoypDO6LgSvOEB20VpMHGcfnJKwPcx_av7Q4MCGoZUJSxOisFs1Y_pZ_02z4A6oSsqA8_vN2YaJg2-IFNtz_REBL7mYXmZDQl9P5sKl7j-YfdC-LhWpSzj0lfuE7drz4fk2XcrhibUlifDR/s1140/image_2025-07-14_15-19-42.png

លោកចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាលវិញ ពីព្រោះអាជីវករថៃរងផលប៉ះពាល់ខ្លាំង ជាពិសេស ពលរដ្ឋនៅព្រំដែន ។ វាពិបាកនិយាយណាស់ ដោយសារពលរដ្ឋត្រូវគោរពតាមការរក្សាសន្តិសុខប្រទេសជាតិជាមុន រីឯការលក់ដូរ គឺបន្ទាប់បន្សំ ប៉ុន្តែបើអាចឆ្លងកាត់វិបត្តិនេះបានចាត់ទុកថា សំណាងល្អ ។ បើកើតសង្គ្រាមនឹងមានបញ្ហាកាន់តែខ្លាំងជាងនេះ លោកពុំចង់ត្រឡប់ទៅរស់នៅដូចកាលពីអាយុ១០ឆ្នាំទេ ដែលត្រូវបរិភោគបាយក្នុងរណ្តៅ លោកចង់ឱ្យបញ្ហាបញ្ចប់ កុំឱ្យកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigc3NdWUHhEeX6P6Zp9Iy9NbtSVXOAQEhpW-ZHfPu0q1GcotNSPZDPEemxvzssvpvhvUABMfm4jNBoqv4b5PkFogjoi5HwFSPZxgMa8J6iG-iUnru4NUeoGI4Ta2steUaA3UeYzJm82-odbpt8FzcQe9Qm0t-yLq_faUFN6asxrgLSuTIPPeQFSMkFHa6t/s1280/photo_2025-07-14_14-44-11.jpg

ពេលនេះ មានតែហាងលោកមួយគត់បើកទ្វារ រីឯហាងផ្សេងៗបិទទ្វារគ្មានសល់ ដោយសារគ្មានអតិថិជន ។ បើធៀបនឹងឆ្នាំ២០១១ ពេលមានបញ្ហាប្រាសាទព្រះវិហារ ពុំអាក្រក់បែបនេះទេ ពីព្រោះពេលនោះ ប្រទេសទាំងពីរពុំបានបិទព្រំដែន ប៉ុន្តែលើកនេះ ស្ថានការណ៍សេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ពលរដ្ឋពុំអាចរកស៊ី ។ លោកចង់ឱ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ ចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីលក់ដូរ មានភ្ញៀវទេសចរ ហើយសង្ឃឹមថា ស្ថានការណ៍នឹងពុំអាក្រក់ជាងនេះ និងពុំកើតបញ្ហាធំនាថ្ងៃអនាគត ៕

Rosé បំបែកកំណត់ត្រា Billboard របស់ Lisa

0

បទចម្រៀង «On My Mind » របស់ Rosé សមាជិក BLACKPINK សហការជាមួយតារាចម្រៀងអាម៉េរិក Alex Warren បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៦០ នៅលើ Billboard Hot 100 ដែលជាតារាងប្រចាំសប្តាហ៍នៃបទចម្រៀងដែលពេញនិយមបំផុតនៅសហរដ្ឋអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWs6qRkCHsDxF9qEv6YTwQN8sc8-rE-I268Ul-8GniJHr88d2d-ggAi6jwQ_pvsG5hcmNIwyyXWQvcNmXctd5yJ1oMiGkIfBMFPV9Qr99GP-WUU8v5uW8IezMpwUpGCwBLhtUKuc-zxZikyg-ERIdp8jw8qSpGvYszb24OlYn5-Td0X9q4CgFVp98iey6b/s2048/image_2025-07-12_15-51-57.png

សមិទ្ធិផលនេះជួយ Rosé ក្លាយជាតារាចម្រៀងនារី Kpop ទោល ដែលមានបទចម្រៀងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើ Billboard Hot 100 ក្នុងឆ្នាំ ២០២៥ លើសពីបទ «Born Again» របស់ Lisa ដែលសហការជាមួយ Doja Cat និង Raye ដែលបទនេះឈានដល់លេខ ៦៨។ ទន្ទឹមនឹងនេះ «On My Mind » ឥឡូវនេះគឺជាបទចម្រៀងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទី៣ដោយតារាចម្រៀងនារី Kpop ទោលនៅក្នុងប្រវត្តិសាស្ត្រ Billboard Hot 100 នៅពីក្រោយបទ «APT» របស់ Rosé សហការជាមួយនឹង «Bruno Mars» ចំណែកឯបទ «One of the Girls» របស់ Jennie ជាមួយនឹង The Weeknd និង Lily-Rose Depp នៅលេខ ៥១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYwBUARQsHBWz7v93LLouz5ZRsdC6uXiaBQ1JJnDf9_cQSstfgDKDF_Q380bgisiiZCXh-eO2wENbAdyFcOLwPE-hAnwarjX5DP_ALMuBTMhr-nX0Sug8udAbBI_Yzx8jlJ1iFjmd4luGAg74RbNrfc0eJFOjYuVhLKeNT8PDsI2-NGfy7kDHeAH-Q84j2/s2048/image_2025-07-12_15-51-59.png

«On My Mind» គឺជាបទចម្រៀងទោលទី ៤ របស់ Rosé ដែលចូលក្នុងតារាង Billboard Hot 100 ។ Rosé បានវ៉ាដាច់ Jin សមាជិក BTS ដើម្បីឈរនៅចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីតារា Kpop ដែលមានបទចម្រៀងច្រើនជាងគេដែលចូលក្នុង Hot 100។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDDYl0IkA5y8IayCFEr3SXqIAMfTOQzhehU5nP-oM0PipquuJ9Amv-p5E0oDLZn0enuLKLBjyaty7nakNCnyriUnTIEVAWKVmgsvx5TRTGMVqBfIZZvH8vZt9new5gVYUN8wcRgV0M91Ij4KIVGnSl0RbDl_RFPep2yizLT9ShdQd9aK4Q7bO1-_Zet_-Q/s2048/image_2025-07-12_15-52-01.png

ទន្ទឹមនឹងនេះដែរបទ «APT» បន្តពង្រីកកំណត់ត្រារបស់ខ្លួនជាបទចម្រៀងដែលដំណើរការបានយូរបំផុតដោយតារាចម្រៀង K-pop ក្នុងប្រវត្តិសាស្ត្រ Billboard Hot 100 ជាមួយនឹង ៣៧ សប្តាហ៍ជាប់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9y0Rf5wE1B2zLyVaS7aVE87ytueXEbK51uAP-Uz6g0Re1ODhQHHgiIrZEmereJHrsiG5VErkDnLKX5MdBKgwNof1HhSbhVElkXJAWXFWdzw82-9bnx3tHQBdezBUEEYtnNqnBIa-KJW0TjRqXlpXKydGHrrFz2vL4U9BFlMyrPKqmvoaHDpnbpW-vR80B/s1319/image_2025-07-12_15-51-49.png
នៅលើយូធូប គិតត្រឹមថ្ងៃទី ១០ ខែកក្កដា MV «APT» មានការចូលមើលលើសពី ១.៨ ពាន់លានដងបន្ទាប់ពីការចេញផ្សាយរយៈពេល ២៦៤ ថ្ងៃ ដែលជាកំណត់ត្រាសម្រាប់ MV លឿនបំផុតដោយសិល្បករអាស៊ីដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbyxAkh29ZQpzxdY7cyxC8lMORy1PaKLGWFWF7VDtd-ZLOAzX-2kVQqQ9V_woQvasA7WqqabadXc4MPSAr423mxSvFVGEBMtLVVZTdE5LfhgQba2M6FjXZrA6pxkBlMMsRhAmgdqAtHpvM6R7YXmzMtj59-uzoiosjEHS3rZFg_iQ_OXaxRNw5BPZUASsc/s1440/image_2025-07-12_15-51-53.png
កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមចម្រៀង BLACKPINK បានវិលត្រឡប់មក វិញជាមួយ នឹងបទ «Jump» ដែលបច្ចុប្បន្ននេះកំពុងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងតន្ត្រី ពេញនិយមទូទាំងពិភពលោករបស់ YouTube ។ ទន្ទឹមនឹងការវិលត្រឡប់មកវិញក្រុម ចម្រៀងដ៏មានឥទ្ធិពលនេះកំពុងរៀបចំការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Deadline ជា មួយនឹងការសម្តែងសរុបចំនួន ៣១ Shows ឆ្លងកាត់ទីក្រុងចំនួន ១៦ ជុំវិញពិភពលោក ដែលបានចាប់ផ្តើមដំបូងកាលពីថ្ងៃទី៥-៦ កក្កដា ហើយរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ ២០២៦៕

 

ឆ្នាំះនេះ ក្រុមបាល់ទាត់អាណាចក្រ បៃតង ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League លើកទី៨ ២០២៥

0

ការប្រកួតដ៏ស្វិតស្វាញ ដែលបានធ្វើឱ្យអ្នកគាំទ្រក្រុមនីមួយៗហើបគូថចេញពីកៅអី បន្ទាប់ពីក្រុមបាល់ទាត់ អាណាចក្រ បៃតង បានប្រើប្រាស់ទម្រង់លេងយ៉ាងល្អ បំបែកក្បួនការពាររបស់ ក្រុមគោពិឃាត យកឈ្នះ ២-១ ហើយនេះជាលទ្ធផលមួយដែលអ្នកគាំទ្រនិយាយថាជាគ្រាប់បាល់ដ៏លំបាកមួយសម្រាប់ អាណាចក្រ បៃតង ដើម្បីគ្រងជើងឯកពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅ ពហុកីឡដ្ឋានជាតិអូឡាំពិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigxMtS6F4kD2lRvIxe4vgpCfe7oE2AXvkwdKIEQr9xnMGZB7jKZvlaG3O0eJJcLM748CTPj3U3QSKupf-xWZsv2HRgLuYyaMek4mE5A5-ZwcJU0qFN3B9jts3AqV4DKljaL8ygVs71g5ExcpU2DL5k5k_XBKRGZntvAOvg3SmXdWcFzm398Axohq7ZLbi-/s1440/516951860_1357067409752084_5592857555405141253_n.jpg
នៅពីក្រោយជ័យជម្នះរបស់ក្រុមបាល់ទាត់អាណាចក្រ បៃតង ក៏សង្កេតឃើញមានវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ បន្តរួមចំណែកឧបត្ថម្ភធំដល់ក្រុមបាល់ទាត់មួយនេះ សម្រាប់អភិវឌ្ឍន៍បាល់ទាត់នៅក្នុងក្លឹបឱ្យកាន់តែមានភាពរីកចម្រើន។ ក្រុមហ៊ុន វឌ្ឍនៈ តែងតែចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតរបស់ក្រុមបាល់ទាត់អាណាចក្រ បៃតង បន្ថែមទាំងក្រុមជម្រើសជាតិបុរស និងបាល់ទាត់នារីកម្ពុជា ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ ដោយបន្តរីករាយជាមួយអ្នកគាំទ្របាលទាត់នៅកម្បុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvigVntX4B2ZSiemy6-MwktVl97onOw6KDgjgk0hBNS5XLJnapihHez6s_NLFGqF5V0jBLBldNhoAugthXay9tE27OAyF8aP90YchfI_3oAeYgBEaIl3rU66NZdFXA_gzZye6sudWlOAKBxekLFtjxpEhHk0f9cw-6ty7Iy55ROtL1cfCjJOkLvYJ1zkwg/s1280/518201136_1137863991718021_6953143654334175320_n.jpg

ជ័យជម្នះរបស់ក្រុមបាល់ទាត់ អាណាចក្របៃតង ក៏ចំថ្ងៃគម្រប់ខួប១០ឆ្នាំ ក្នុងការបង្កើតក្លឹបបាល់ទាត់រហូតមកដល់បច្ចុប្បន្ននេះ ហើយក៏ក្លាយជាម្ចាស់ជើងឯកជាលើកទី២ នៃពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ នេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAMKGWsJ67y8o-A3cmMn70zY31TKHkhVNwa4xvCsp_SDcF0ZIElMTjxcvj4gWa2KXNFb9V4PdI6ZCrNhFHQMt8zPr2hARfMbMCo55pKSEzk7UTpGEjKK2uMELyR_DWjnSsru4CP7t_Rahr-9upAmvuAgJ6b10TKgfanRLCaBi-zA2Dg1hx7V6XiNL0IgaU/s1280/518315150_3447731258699645_406928399375383184_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsScYry5zu-1IM9D3bW1pWyOxO8eM9MyxpZxkzurX-7ZZHeW2YqALNDtYiWwiiX7EC7WSP46hvPrkCy9fdsYl8Ft3x52BKQdRD2RNf3y6abWl1W2QaEGGZC59nBHDb534DiFC4CBlmCO0GVlR1-cBvWSvS6JUjwsVywXBJQrBEC7RG6_GJKDX9uahsTrer/s2048/518320702_3447731152032989_1952162430076182259_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zLYJh0kYFr9UHK_5OQmV7nTa7iekQ9h1bd9dQ6dLSYD-byUQ1l7940NjHw0zQj5ljmWl5RQMrBpVN5x4c8Lyp0kN_fVnafhkR_x5M9RztvFAsOqKOz21gdwhS35uaNPXwj9GXA9INo3ET78g3W-0-pkfkanboQ3yv95EketGpl-uU4xpN-wWV1LlSnp_/s1280/518331445_1435015521172227_4130892734626141213_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrssqXasZwkn_TFx-NIp1AgjbJtD78jwxL6O5nw4U4IoLERwv9Wejh3g8x_DNj2e-nP5cp2ZcZuyq4PTXWdMsRxCMxgL8OIMHVlys6juiyhw-M6Wy4LAKUILPdal3rJBgpI5uffYTJrjEQw2F8EVmdOkYJBdcmcTLWb8s23egMkSifIaWANoVEFA4zN-8I/s1280/518335283_3447731012033003_356076694573901608_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR7hLHg2_uRm1bPMVyxMoV4w4V0xxXMavNIl2u0n5OikoMLjM5o_hYpjYJR8t12-Oqy9KMuTfDxJNJNqAEqwZwClAXdJVTKF48SohD2oVQ-5pO4l1Zv5AMnVL3ETKYtDwkl8b62pa6rm-v_lylMATNMS8Sw3kIqT6MZq6w30eaA08zebcCXBr4dtKD4ALh/s1714/518773928_122171782022448055_6110832099807093944_n.jpg

ជុំវិញរឿង យក់ ថិតរដ្ឋា និង រ៉ាប៊ី ធ្លាយដល់រឿង គង់ ចាន់ស្រីមុំ និង ផេនខេក មានបញ្ហាជាមួយគ្នា

0

ថ្មីៗនេះទស្សនិកជនមួយចំនួនមានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញការចោទប្រកាន់ទៅលើតារាចម្រៀង រ៉ាប៊ី ជាសិស្សប្អូនដែលតារាចម្រៀង យក់ ថិតរដ្ឋា បង្ហោះសំណេរ ថាមានអត្តចរិតព្រហើនមិនគោរពរៀមច្បង។ យ៉ាងណាមិញ មិនត្រឹមតែមានការបក ស្រាយរឿងនេះប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្លាយដល់ទំនាក់ទំនងរបស់ គង់ ចាន់ស្រីមុំ និង ផេន ខេក មានបញ្ហាទាស់ទែងអន់ចិត្តចំពោះគ្នាដោយសារតែសង្សារថ្មីរបស់ ផេន ខេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK_ZPKJZ_l3vnc3qrd3jwYCAq7YwnkXBUY1YEeLZA_oDUiW7x1Jb-I2IXup9kV4wZlEZGzCM8XtAbLSsp52yyHkoWTBPgjLC4XS_dk0EcvCBf2uC6IcU_AJ4yZHfPDMrffOQZMRbKJnAbdUhR4bg5dJ1uhea7x1MzBUNUlPXqycabP-jHgy81HokWhCJIX/s1706/image_2025-07-14_13-33-13.png
នៅក្នុងកម្មវិធី 3 Fun ដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃទី១១ កក្កដា រ៉ាប៊ី និង អ្នកនាង យក់ ថិតរដ្ឋា បានចេញមុខមកបកស្រាយពីបញ្ហាយល់ច្រលំនឹងគ្នា ព្រោះតែមានការចោទ ប្រកាន់ ថា រ៉ាប៊ី ជាសិស្សប្អូនដែលមិនគោរពរៀមច្បងមានចរិតព្រហើនដែលតារាចម្រៀង យក់ ថិតរដ្ឋា បានបង្ហោះ។ អ្នកនាង យក់ ថិតរដ្ឋា បានស្រាយមន្ទិលរបស់ រ៉ាប៊ី ថាសំណេររបស់ខ្លួនមិនមែនចង់សម្តៅទៅកាន់នាងទោះទេ ប៉ុន្តែយ៉ាងណាការបង្ហោះ របស់នាងគឺជាការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdSyW1aniQ9E1pOW_d2iFcKjuZors-IAsHbqcjCdE1cKKFCHac9c69IIir75UngGynkSgSqmW5yc1b-TM3wvL8gYv4E_Eutuvza2aDVu5JG7Mp0wZUgr-AO_cNUqaVAJSGeFYm4thmZRgvB9xA8_fNAFJW0s_xxagrnjkCAuvdIzfIbR3cuCO_0lYjnm-A/s1324/image_2025-07-14_13-33-12.png

អ្វីដែលទស្សនិកជនមួយចំនួនធំមិនបានដឹងក្រៅពីរឿងតារាចម្រៀងទាំងពីរដួងនេះតាមពិតទៅពិធីការិនី គង់ ចាន់ស្រីមុំ និង ផេនខេក ដែលមានទំនាក់ទំនងជិតស្និទ្ធនិងធ្វើ កម្មវិធីជាមួយគ្នាក៏មានបញ្ហាល្អក់កករ ស្ទើរតែកាត់ផ្តាច់ពីគ្នាទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6KpGMgDavE127zdphg6pEZvu8tC7bX6vR9eNp6GBhZMGlCA2vkjYJs-HYMjCNg6kpCbGivdJDSuYVW-x9WRl_uMvaCeZg4UjXs175XiRU3Z2003NaSriIMTL5qJuzIFh6iafR34hpPQvetm3coUNFvdTSsfUv8r7o2EtV9y7fp-UXAIQoavBRY4_rG94J/s2048/image_2025-07-12_14-53-09.png
នៅក្នុងកម្មវិធី គង់ ចាន់ស្រីមុំ និង ផេន ខេក បានរៀបរាប់ពីរឿងរ៉ាវដែល មានការអន់ចិត្ត នឹងគ្នាដោយ ផេន ខេក បានខកខានជាច្រើនដងមិនបានទៅកន្លែង ដើរលេងទាំង ខ្លួនឯងជាអ្នកចង់ទៅ ហើយ គង់ ចាន់ស្រីមុំ ត្រូវលើកថ្ងៃជាច្រើនដង ខណៈ ផេន ខេក វិញបានទទួលការងារចំថ្ងៃដើរលេង ជាញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ ផេន ខេក បានកុហកនិងមិនបានពន្យល់ឱ្យបានច្បាស់អស់រយៈពេលជាច្រើនខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSNYjsJ2l_AI6vOWBHxUORDRfWpUaZ3uQDJ-_StXe0hps9xYG7vDzNA3DWXZTF_QmCo0q-UMmW6PZZ2AqBisT-xycpJHvkWNnOb_pKFx0Ymhg9I9PmNjgfqdkn_z1TExVUUGO-P15edQl5p_yuZxKIbVu9mHFZE3X5HgEd5E6R3xecLJuqkJh8hD7RzmHw/s2048/image_2025-07-12_14-53-16.png
ការអន់ចិត្តជាបន្តបន្ទាប់ទាំងពេលខ្លះ ផេន ខេក មានអារម្មណ៍មិនល្អនិយាយសម្តីធំដាក់ បានធ្វើឱ្យអារម្មណ៍របស់ គង់ ចាន់ស្រីមុំ កាន់តែលែងល្អ ជាពិសេសគឺពាក្យសម្តីរបស់ សង្សារថ្មីរបស់ ផេន ខេក បានថាឱ្យ គង់ ចាន់ស្រីមុំ ថានាងជា«មនុស្សខូចមាត់»។ គង់ ចាន់ស្រីមុំ ថានៅពេលសង្សារថ្មី ផេន ខេក និយាយដាក់ខ្លួនបែបនេះហើយ ផេន ខេក ផ្ទាល់មិនបានឃាត់សង្សារខ្លួននោះទេដែលប្រើពាក្យសម្តីនេះដាក់នាងជាច្រើនដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb5CMDbKEhtlZgTJboxvI3LRvhf__sEX1y6HRFKmYrfmXNmE3Hwvc8eBsZI5Gc5TM_N9OuFLdtg_AD1IeijYy4vkMo6JG8blzD_yCM0PuYMWTk0R_A4ED1h-QbPpONHpLO6P9qbp-GEcL9VO5P65EsHt9xdphHPwbMKXmON9tklndns1PSg6w_lopfaErw/s2048/image_2025-07-12_14-53-23.png
បន្ទាប់ពីដឹងកំហុស ផេន ខេក និងសង្សារថ្មីបានទៅផ្ទះ គង់ ចាន់ស្រីមុំ សូមទោសដោយផ្ទាល់ពីកំហុសរបស់ខ្លួន៕

មន្ទីរសុខាភិបាលខេត្តកំពង់ចាមបកស្រាយពីបញ្ហាដែលថា«ពេទ្យទុកអ្នកជំងឺចោល ព្រោះគ្មានប្រាក់បង់»

0

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានធ្វើការបកស្រាយលើករណីដែលមានការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម ជុំវិញបញ្ហា «មន្ទីរពេទ្យទុកអ្នកជំងឺចោល ព្រោះគ្មានប្រាក់បង់» ដោយបញ្ជាក់ពីពេលវេលា និងដំណើរការនៃការចូលមកសម្រាកព្យាបាលរបស់អ្នកជំងឺចាប់តាំងពីកើតហេតុដំបូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQCqrsjEQxngA5k6ulXCzhRW2HeNFqZldAZZQfgXu-gEx2kO8BMMKwiQvTGwT09eFj1yqdLL0muYWSTXIM2OMXmMwPm9940PKjl_d8ECRdHDkU_k_r-XOeXut32EDhbPCK6i3jlJj0YvauPkUrg30RWJhZPOhE4FquarJvnOpJXK6Iy8-Q2xUEJq_8Nxg3/s1280/photo_2025-07-14_09-59-59.jpg
យោងតាមសេចក្ដីប្រកាស ដែលចេញដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម នាថ្ងៃសៅរិ៍ ទី១២ ខែកក្កដា បានឲ្យដឹងថា៖ នៅថ្ងៃទី១១ ខែកក្កដា វេលាម៉ោង ៥.០០នាទីល្ងាច មន្ទីរពេទ្យបង្អែកចំការលើ ក្នុងខេត្តកំពង់ចាម បានទទួលអ្នកជំងឺ៤នាក់មានរបួស និងអ្នកជំងឺចំនួន៦នាក់ផ្សេងទៀត ដឹកតាមរថយន្តគិលានសង្រ្គោះ២គ្រឿង និងរថយន្តឯកជន១គ្រឿង ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅត្រង់ចំណុចភូមិពព្រេង ឃុំស្ពី ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងចំណោមជនរងគ្រោះទាំងអស់ ក៏មានឈ្មោះ ឈាន ជីអូន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅនៅរាជធានីភ្នំពេញ ដែលមានបងប្អូនសាច់ញាតិបង្ហោះសារលើកឡើងនៅក្នុងបណ្ដាញសង្គមថា៖ «អត់មានលុយបង់ឲ្យ គេទាមទាររកកាតទាហាន ត្រូវការបញ្ចូលឈា.មតែបូមឈា.មពីបងប្អូនរួចទុកចោល គេទុកអ្នកជំងឺចោលថាគ្មានលុយបង់ បូមឈាមយកទៅពិនិត្យតែទុកចោលព្រោះគ្មានលុយបង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmqWY_Bo1keNRe1K1qUNG8cBU-VxMp4wng7xXFMo4utq6ei3Mo9JI9slYQ5BXyEqFKsbgw7zz7OjqXQiK8dqird9HHHH8VF7ol6rtQja2daaHkGDNqnBN1ObrVIzwei-LJEZD0wXwZfekR5EIewt74903ZGY0diBO_7ZZeqNGxUAE-XhdQo_6HHL9KNEG9/s1280/photo_2025-07-14_09-59-57.jpg

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងារសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានចុះធ្វើការស៊ើបអង្កេតភ្លាមៗ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកចំការលើនៅថ្ងៃកើតហេតុ ទទួលបានរបាយការណ៍ដូចខាងក្រោម៖
១. ឈ្មោះ ឈាន ជីអូន ភេទប្រុស អាយុ២៥ឆ្នាំ បានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកចំការលើ ដោយសាររបួសគ្រោះថ្នាក់ចរាចរណ៍ មានការឈឺចាប់ត្រង់ត្រគាកខាងឆ្វេង ប៉ុន្តែអ្នកជំងឺអាចដើរបាន លោកគ្រូពេទ្យបានពិនិត្យរាងកាយរបស់គាត់ឃើញថា មិនមានដាច់រយះស្បែក ឬមានការហូរឈា.មឡើយ តែនៅត្រគាកខាងឆ្វេងនោះមានស្នាមជាំផ្នែកខាងលើ ប្រហែក៨សង់ទីម៉ែត្ររួចបានថតកាំរស្មីអិច ព្រមទាំងព្យាបាលនិងតាមដានតាមបច្ចេកទេសជូនគាត់។

២. នៅវេលាម៉ោង ៨.៣០នាទីយប់ ក្រុមគ្រួសារបានស្នើសុំយកអ្នកជំងឺឈ្មោះ ឈាន ជីអូន ទៅព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដោយមានកិច្ចសន្យាផ្ដិតមេដៃទទួលខុសត្រូវរបស់ក្រុមគ្រួសារ និងដឹកទៅតាមរថយន្តផ្ទាល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0jArvn84mGTVjFxo8z9lrdK1mTQ3BQlQcLnbtl3_76e3d1ZmXYxuQ-yMDfusM-UBBp9ZY5RjOS7Ni-8azOmPwC2x7Cgz2uaBWZ6-0GKHgIxcoPp1iJiEng95CRoAR_uyMho0hWdW_xFmwF1QIXEQznuMv2_zFlDaXkBDNENpWrj5jBViRA5Y1sA83UrsL/s1280/photo_2025-07-14_09-59-56.jpg
ជាមួយនឹងរបាយការណ៍ខាងលើនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានបញ្ជាក់ថា៖ ការបង្ហោះសារសំឡេងរបស់សាច់ញាតិក្នុងបណ្ដាញសង្គម ដូចបានរៀបរាប់ខាងលើគឺ ពុំមែនកើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកចំការលើ នោះទេ។ នៅរសៀលថ្ងៃ១២ ខែកក្កដា ក្រុមគ្រូពេទ្យនៃមន្ទីរបង្អែកចំការលើ ក៏បានទាក់ទងទៅអ្នកជំងឺផ្ទាល់ ដើម្បីតាមដានស្ដានភាពជំងឺរបស់គាត់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅភ្នំពេញ ដោយគាត់ប្រាប់ថាអាការៈជំងឺរបស់គាត់បានល្អប្រសើរខ្លះៗហើយ រចក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរបស់យើងផងដែរ៕

ចាប់ពីឆ្នាំ២០២៦! ពលរដ្ឋខ្មែរដែលមានអាយុពី១៨ដល់៣០ឆ្នាំ នឹងត្រូវបំពេញកាតព្វកិច្ចយោធា

0

នៅឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាង ប្រទេសជាតិ និងការពារមាតុភូមិ ដូចមានចែងក្នុងមាត្រា ៤៩ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

កាតព្វកិច្ចយោធា តម្រូវឱ្យពលរដ្ឋខ្មែរគ្រប់រូប់ទាំងពីរភេទ ដែលមានអាយុពី ១៨ ដល់ ៣០ឆ្នាំ ត្រូវចូលហ្វឹកហាត់រយៈពេល ១៨ ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច ។

យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយ ត្រូវអនុញ្ញាតឱ្យទៅកាន់ជីវភាព ស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិតក្នុងក្របខ័ណ្ឌយោធិនបម្រុង ។

ក្នុងករណីមិនមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល ៣០ ថ្ងៃ គិតពីថ្ងៃទទួលដំណឹងត្រូវ អាចប្រឈមមុខជាប់ពន្ធនាគាររហូតពី១ ឆ្នាំ ដល់៣ ឆ្នាំ តាមស្ថានភាពប្រទេសមានសង្គ្រាម ឬសន្តិភាព ។

ចំពោះ ជនណាដែលធ្វើឱ្យពិការដល់ខ្លួន ឬ រត់ទៅនៅបរទេសដើម្បីគេចវេះពីកាតព្វកិច្ច យោធាអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ខែដល់ ៥ឆ្នាំ។

ដោយឡែក ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាត្រូវអនុវត្តចំពោះព្រះសង្ឃ បព្វជិត នៃសាសនាផ្សេងៗ និងពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់៕

 

លោក Bill Gates បានរបូតតំណែងពីតារាងមហាសេដ្ឋីកំពូលទាំង ១០ របស់ពិភពលោក

0

លោក Bill Gates លែងជាមហាសេដ្ឋីកំពូលទាំង 10 ទៀតហើយ ដោយសារការធ្វើបច្ចុប្បន្នភាពរបស់ Bloomberg ឥឡូវនេះបានកែសម្រួលទ្រព្យសម្បត្តិសុទ្ធរបស់គាត់ចុះក្រោម ដើម្បីផ្គូផ្គងនឹងផែនការផ្តល់បរិច្ចាគរបស់គាត់។ ជាលទ្ធផលចំណាត់ថ្នាក់របស់គាត់បានធ្លាក់ចុះពីលេខ 5 មកលេខ 12 ដែលធ្វើអោយគាត់បានខ្ទាតចេញពីតារាងកំពូលទាំង 10 ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgbhYjN5EsOqsOlTZwbd4q2rv-x3s1YeiStpHxQhW1WnE-PRUFpTLmnCNfHlaDCIvnUYhTUl7rt8P0QQmnluLGmrQg5XALQaZWF3OpO2jkkouiSwEm4WnPQFhaM2tptC7Ptb9DHVvEQUv2Gyl3kqrvgfuVvHkjOPCyOJZMzu_HZQRBNothrmoyl8lSLw3/s2959/image_2025-07-14_10-41-39.png
យោងតាមការគណនារបស់ Bloomberg Billionaires Index កាលពីថ្ងៃទី៣ ខែកក្កដា ដែលបានធ្វើបច្ចុប្បន្នភាពលើទ្រព្យសម្បត្តិរបស់លោក Gates នេះ គឺដើម្បីដឹងពីចំនួននៃទ្រព្យសម្បត្តិដែលនៅសេសសល់របស់គាត់ឱ្យកាន់តែច្បាស់ សម្រាប់ការរួមចំណែកសប្បុរសធម៌ និងការប្រកាសទ្រព្យសម្បត្តិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1V-vNRnKQgXjJiKMSUx_mrY-q4WJW5Kn6A_g-QlzCG4WixNN_p1ahYgNuCj1EQsBgbG2a3tONtVQFOFrxTGtW0E_PFUb6-utSfPA4I8iS62WU5u7qG2TJXKu576Ua6BMotta9p9j6GZezZOAWtxPm7S-pgrHVuGJjDNLLiij46xqtinLbRyRKTEoLbLL1/s1440/image_2025-07-14_10-41-41.png

ទស្សនាវដ្តី Fortune បានរាយការណ៍ថាលោក Bill Gates ដែលធ្លាប់បានកាន់តំណែងជាអ្នកមានបំផុតក្នុងពិភពលោករយៈពេល 18 ឆ្នាំកាលពីមុនបានធ្លាក់មកចំណាត់ថ្នាក់ទី 5 មុនពេលការកែប្រែថ្មីនេះ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺ លោក Steve Ballmer ជាអតីតសហសេវិក Microsoft និងជាដៃស្តាំរបស់លោក Bill Gates ពេលនេះកាន់កាប់តំណែងចាស់របស់គាត់នៅលើតារាងកំពូលមហាសេដ្ខីជាមួយនឹងទ្រព្យសម្បត្តិចំនួន 174 ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaPGDySG5MBPZ27nN4TsVdho0DMbKFTaQJU19FAA8pfqfBA5xBPCbe57oUBebKFSORAKjn_ASZfEr7aWxbrplIBFf7OjBAYB9BdxMze8dFUtmCEoxdBzr6mkNOW4SRJuHEVSPZpQn8ZmOW9LPBCsbrCnZr-YQBHEXT8HFaK_PPiUb1pU0fawmmxVfwEvWn/s1536/image_2025-07-14_10-41-43.png

គួរឲ្យដឹងថា លោក Gates ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មានបំណងលះបង់ទ្រព្យសម្បត្តិរបស់គាត់មួយផ្នែកធំ ហើយគោលដៅនោះ ពេលនេះត្រូវបានឆ្លុះបញ្ចាំងជាបណ្ដើរតាមរយៈទ្រព្យសម្បត្តិរបស់គាត់ដែលនៅសល់នេះ។ ប៉ុន្តែវានឹងមិនបញ្ចប់ត្រឹមនេះនោះទេ ដោយលោក Gates បានអះអាងបន្ថែមទៀតថា “ខ្ញុំនឹងលះបង់ទ្រព្យសម្បត្តិរបស់ខ្ញុំឱ្យស្ទើរតែទាំងអស់ តាមរយៈមូលនិធិ Gates ក្នុងរយៈពេល 20 ឆ្នាំខាងមុខ ដើម្បីជាបុព្វហេតុនៃការជួយសង្គ្រោះ និងធ្វើឱ្យជីវិតនៅលើពិភពលោកកាន់តែប្រសើរឡើង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioWH6CK_lRYmOpwgpGH_j8Lxl00zvEu9vpG9b6cSq-NyqxUviW7RhHvzLI78iPE7b5Xr6XVcjUjhyW2wQ0k96W8649jCOEa5FNhRNRIdmCokK0gs_B_9hagDWfeTizl5U956Fw-_hrlhnQbTA7mh6DY0jpCI-_CXD1amEllqkvhTDqD49QHiDw-crZFF2I/s1440/image_2025-07-14_10-41-44.png

អតីតមហាសេដ្ឋីកំពូលរបស់ពិភពលោក ដែលបច្ចុប្បន្នមានវ័យ៧០ឆ្នាំរូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News ថា “មែនហើយ! ខ្ញុំសង្ឃឹមថាខ្ញុំនៅសល់ពេលច្រើនជាងនេះ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា នេះគឺជាផ្នែកចុងក្រោយនៃជីវិតរបស់ខ្ញុំ ដូច្នេះខ្ញុំគួរតែចំណាយវាឱ្យបានត្រឹមត្រូវបំផុត។”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSrU0aEG-8Yo8XxipSdKDgISdm-WFNhgWZrWbK73hzKormGP1XLS3NmaemPHUpsihxwL1cpZvTy7QpkqN6nW4SAcJejl7pV7rJZf6cHjDicFOQ0eh1rLEWDCsR5ISog4LxGFfxXgkx7Rc1UjzNDUEmgAdVUvZ_ZXcOa6FEIXLJ1M90CPlgXK5V5qjrG1ci/s2400/image_2025-07-14_10-41-45.png

នៅពេលត្រូវបានអ្នកសម្ភាសន៍សួរថា តើគាត់នឹកគ្រាដែលធ្លាប់ធ្វើជាមហាសេដ្ឋីឬអត់? លោក Gates បានសើច និងតបទៅវិញថា “អត់ទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនៅមានជីវិតរហូតដល់គម្រោងការបរិច្ចាគរយៈពេល 20 ឆ្នាំទៀតត្រូវបានបញ្ចប់ ប៉ុន្តែខ្ញុំនឹងសន្សំប្រាក់បន្តិចបន្តួចខ្លះដែរ ដើម្បីអាចទិញហេមប៊ឺហ្គឺញាំតាមដែលខ្ញុំត្រូវការ”៕

«អ្នកក្លាហានថៃ» ដែលដាល់មុខទាហានខ្មែររួចរត់គេច ត្រូវបានអាជ្ញាធថៃសម្រេចចាប់ខ្លួន

0

សុរិន្ទ៖ ក្រសួងការពារជាតិថៃប្រកាសចាប់ខ្លួន អតីតអនុរក្សយោធាថៃ ដែលឡើងមកទស្សនាប្រាសាទតាមាន់ធំក្នុងនាមជាភ្ញៀវទេសចរម្នាក់ និងបានដាល់ទាហានខ្មែររួចរត់គេចខ្លួន ព្រមទាំងបកស្រាយថាការណ៍នេះ គឺជាបញ្ហាផ្ទាល់ខ្លួននិងមិនទាក់ទងនឹងការបញ្ជាណាមួយឡើយ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មានបាងកកប៉ុស្តិ៍។

ឧត្តមសេនីយទោ Winthai Suvaree អ្នកនាំពាក្យនៃកងយោធពលភូមិន្ទថៃ បាននិយាយនាយប់ថ្ងៃអាទិត្យថា៖ ក្រុមការងារ Suranaree បានរាយការណ៍នៅម៉ោង 10.20 ព្រឹកថា មានអ្នកទេសចរថៃបានម្នាក់ បានវា.យទាហានខ្មែរ ដែលជាក្រុមសម្របសម្រួលនៅប្រាសាទតាមាន់ធំ។ ក្រុមការងារ Suranareeបានបន្ថែមថា៖ ក្រោយពីបង្ករសកម្មភាពនេះរួច បុរសភ្ញៀវទេសចរនោះបានរត់គេចខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបានមន្រ្តីថៃចាប់ខ្លួនបាន។

អ្នកនាំពាក្យកងទ័ពបានកំណត់អត្តសញ្ញាណបុរសនោះថាជាអតីតអនុរក្សយោធាម្នាក់ឈ្មោះ Sommai Srisukranan ដែលធ្លាប់ជាប្រធានក្លឹបអនុរក្សយោធានៅជំរុំ Pak Thong Chai ក្នុងខេត្ត Nakhon Ratchasima និងជាបណ្តាញអតីតយុទ្ធជនសង្គ្រាមនៅខេត្ត Samut Sakhon ។

ប្រភពដដែលបានអះអាងថា ដោយសារតំបន់ដែលមានឧបទ្ទវហេតុខាងលើកើតឡើងជាតំបន់ទេសចរណ៍ ដូច្នេះមន្ត្រីយោធាថៃបានឈានដល់ការយោគយល់គ្នាជាមួយជនរងគ្រោះរួចហើយ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងភាគីទាំងពីរ។ ចំពោះជនដៃដល់សមត្ថកិច្ចជំនាញនឹងចាត់ការតាមនីតិវិធីច្បាប់។

ក្រោយប្រកាសពីការចាប់ខ្លួនបុគ្គលខាងលើ ក្រសួងការពារជាតិថៃក៏បានចេញមកបកស្រាយផងដែរថា៖ ជនដៃដលដែលបង្ករបញ្ហានេះ មិនបានបម្រើការនៅក្នុងក្របខណ្ឌរដ្ឋទៀតនោះទេ ហើយទង្វើនេះគឺជាបញ្ហាផ្ទាល់ខ្លួន ដែលមានចិត្តគុំគួននិងមិនពេញចិត្តជាមួយកងកម្លាំងទាហានខ្មែរ មិនពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់មន្រ្តីយោធាឡើយ។

ខណៈដែលក្រសួងការពារជាតិថៃបានសម្រេចចាប់ខ្លួន និងធ្វើការបញ្ជាក់ពីសមាសភាពបុគ្គលខាងលើបែបនេះ ប្រជាជនថៃជាច្រើនបានបង្ហាញពីភាពមិនសប្បាយចិត្តនឹងចំណាត់ការរបស់រដ្ឋាភិបាលឡើយ។ ពួកគេបានចាត់ទុក លោក Sommai ដែលដាល់មុខទាហានខ្មែរហើយរត់នោះថាជា «អ្នកក្លាហាន» ជាមួយនឹងការលើកឡើងនៅក្នុងខមិនថា «អរគុណដែលបង្ហាញភាពខ្លាំងជំនួសប្រជាជនថៃ លោកបានធ្វើឲ្យពួកយើងរំជួលចិត្តណាស។» «ទង្វើបែបនេះ ប្រសិនបើធ្វើនៅខ្មែរ ប្រហែលជាមានអ្នកសរសើនិងជូនរង្វាន់មិនខាន» «តោះខ្ញុំសុំលេខទំនាក់ទំនងគាត់បានទេ? ខ្ញុំចង់ជួយធានាគាត់»។

ទោះជាយ៉ាងណា ហេតុការណ៍ខាងលើនេះត្រូវបានបញ្ចប់ទៅវិញរួចរាល់ជាមួយនឹងការសម្រុះសម្រួលពីសំណាក់ភាគីថៃ។ ជាងនេះទៅទៀត ក្រសួងការពារជាតិថៃបានសម្ដែងនូវការសោកស្ដាយ ចំពោះបញ្ហាដែលបានកើតឡើង ហើយក្រសួងធានាថានឹងដោះស្រាយនេះដោយអនុវត្តតាមនីតិវិធីច្បាប់៕

សត្វនាគសមុទ្រខៀវ (Blue sea dragon)៖ ខ្លួនតូច ប៉ុន្តែមានគ្រោះថ្នាក់ខ្លាំង!

0

សត្វសមុទ្រតូចមួយដែលមានឈ្មោះថា Blue sea dragon ឬ Glaucus atlanticus ឬហៅជាភាសាខ្មែរថា នាគសមុទ្រខៀវកំពុងទទួលបានការចាប់អារម្មណ៍ជុំវិញពិភពលោក។ យ៉ាងណាមិញ ទោះបីជាវាមើលទៅដូចសត្វនៅក្នុងគំនូរជីវចល ឬដូចជាចាហួយ ដែលមានប្រវែងត្រឹមតែ ៣ សង់ទីម៉ែត្រក៏ពិតមែន ប៉ុន្តែប្រភេទសត្វខ្យងសមុទ្រដ៏ស្រស់ស្អាតនេះមានអាថ៌កំបាំងដ៏ធំមួយ គឺវាជាសត្វសមុទ្រដែលមានគ្រោះថ្នាក់ខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYYPfsOshXIFoXcwkuOpcbKobxOyEOZoFrJEGUjwOiwLzg1KABPb8YYdNVLUX7DkJhXQe7y72HS6Y19n3_7UXz3bDt1EPFyRsW6q-kqcs5Tu_sfjFhKrEGZUmNz-nfFjBU-pW_S0OiwORnGPWnrJMbYFq4qDchFiKAnHytS8qUXTZKX7jrY-80FqIckGXJ/s1333/image_2025-07-14_10-24-56.png
សត្វនាគសមុទ្រពណ៌ខៀវ គឺជាប្រភេទសត្វខ្យងសមុទ្រដែលគ្មានសំបក មានពណ៌ខៀវខ្ចី ដែលអណ្តែតលើផ្ទៃសមុទ្រ។ វាមានពោះពណ៌ខៀវភ្លឺចាំង និងខ្នងពណ៌ប្រផេះប្រាក់ ដែលជួយឱ្យវាលាក់ខ្លួនពីសត្វប្រម៉ាញ់បានទាំងខាងលើ និងខាងក្រោម។ ពណ៌ពិសេសរបស់វាផ្តល់ឱ្យវានូវឈ្មោះហៅក្រៅជាច្រើន រួមទាំង ទេពធីតាពណ៌ខៀវ សត្វអណ្ដែតលើសមុទ្រ ឬសត្វខ្យងនាគជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6GS8Zf4fACtsjsVn-s5Xmy9ggNCxgQNoEnJOcVUH40X0lcwiQP6xll0XN_3cCGEQlNxt-G2qqypeitKgS5l83Kygtgf06OrfhhC4s25KDQHR3GiFa6r6Dzjp0t9U1Cr2GO2aO2CGnW2BV_rdIUWAIO-QMnzg5Is18YaSXfj_8Dnqo51O8DYfzDQIP2ZL/s1440/image_2025-07-14_10-24-51.png

ជាទូទៅ សត្វទាំងនេះរស់នៅក្នុងមហាសមុទ្រអាត្លង់ទិក ឥណ្ឌា និងប៉ាស៊ីហ្វិក ហើយត្រូវបានគេប្រទះឃើញជាញឹកញាប់ នៅជិតប្រទេសអូស្ត្រាលី អាហ្រ្វិកខាងត្បូង អឺរ៉ុប និងសូម្បីតែអាមេរិក។ ពួកវាអណ្តែតឡើងលើផ្ទៃទឹក ដែលដោយខ្យល់បក់ និងចរន្តទឹកសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTKbDCr9hJhVpFbh8ZLHMtp5jNjZMswzEFjGeIAymtemkasgrjrWks0sAJYpBd13z1Q8W-Bwp4yG_fqsDSg3nkOvvDU6S7nkFpjpex8iFov7-nwTR4dw8aJWcIJsTC5-oeLZsKZdrPDKjFohjH_zpkg4K7xRjxu1i1KBvWK0SowIZAsfepGVOb3XhtcHce/s1280/image_2025-07-14_10-24-52.png

ទោះជាយ៉ាងណា បើទោះបីជាវាមើលទៅស្រស់ស្អាត គួរឲ្យស្រឡាញ់ និងគ្មានគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែ Blue sea dragon ជាសត្វស៊ីសត្វមានពិសជាអាហារ ដូចជាសត្វ Portuguese man o’ war ជាដើម ដែលសត្វនេះមានរូបរាងដូចជាសត្វខ្ញែសមុទ្រដែរ ហើយអាចខាំមនុស្សឲ្យរបួសបានយ៉ាងធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះពេលស៊ីរួចវាមិនបោះចោលពិស (nematocysts) ពីចំណីរបស់វាទេ គឺវារក្សាទុកវានៅក្នុងខ្លួនរបស់វា។ ហើយនៅពេលដែលសត្វដទៃ ឬមនុស្សទៅប៉ះវា វានឹងបញ្ចេញជាតិពុលនោះ ដើម្បីការពារខ្លូន។ ប្រសិនបើនរណាម្នាក់បានប៉ះវា អាចបណ្តាលឱ្យមានការឈឺចាប់ខ្លាំង ដូចជាហើម ឬសូម្បីតែប្រតិកម្មអាលែហ្សីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9DtmdfjHhEPUw8nDMoebD0KqjfRuTij_O2Ww-_cLFYmGnxw5DLRWI79GFXQBaPLdZPd-rBGDyf2G3VIpMN_IiIs6W5Ow3pan-7EYQlwmfx0iUX7QsWxFFy1ywOJeCIBZIr_q1X39I0B2QP9n1gvM3ruvs06zfkzq_nTgmTFPIDkDvWEUGliP8pjVcgbmF/s1066/image_2025-07-14_10-24-53.png

សត្វនាគសមុទ្រពណ៌ខៀវមានអវយវៈដូចជាម្រាមដៃជាច្រើន ដែលគេហៅថា cerata អាចជួយវាឱ្យអណ្តែត និងរក្សាទុកពិស។ ត្បិតតែជាសត្វសមុទ្យពិតមែន ប៉ុន្តែវាមិនចេះហែលទឹកទេ គឺវាប្រើពពុះនៅក្នុងពោះរបស់វាដើម្បីរក្សាលំនឹងនៅលើផ្ទៃសមុទ្រ។ មួយវិញទៀត វាជាសត្វដែរមានភេទពីរ មានន័យថាវាមួយក្បាលអាចមានទាំងភេទញ្ញី និងភេទឈ្មោល ដូច្នេះនាគសមុទ្រទាំងពីរ មួយណាក៏អាចបន្តពូជបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbAHpoyD38rjIpLYr4OTrikS4cmHERWj5dTi4QPYM9-oZC2hKu9qs-ZsigZ8Wz_z8S_uDzWnqlDAsi6VFUliwTZUksjI_X3wBkNWQzVpIyDbcD7O8ihbZXbhsg0HJjMd0bZZKvIBkH_z7jUfF0t4s5321H5n094D5rgnGoL_lyIQfbkIVG5rwzoY8EWeF9/s2048/image_2025-07-14_10-24-54.png

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្របានកត់សម្គាល់ឃើញថា សត្វនាគសមុទ្រពណ៌ខៀវត្រូវបានគេប្រទះឃើញនៅលើផ្ទៃទឹកញឹកញាប់ជាងមុន ដែលនេះប្រហែលជាដោយសារតែការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរចរន្តទឹកសមុទ្រ។ ដូចនេះនៅពេលអ្នកចុះលេងទឹកសមុទ្រ គួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការប៉ះពាល់ ឬលេងជាមួយវា ដើម្បីសុវត្ថិភាពរបស់អ្នក៕

ក្រុមនិម្មិតបំបែកកំណត់ត្រារបស់ BLACKPINK និង BTS ត្រូវគេរំពឹងថានឹងប្រកួតប្រជែង ដណ្តើមពានរង្វាន់អូស្ការ

0

បទភ្លេងនៃខ្សែភាពយន្ត «Kpop Demon Hunter» សំដែងដោយក្រុមនិម្មិតដែលបំបែកកំណត់ត្រា BLACKPINK និង BTS ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងដណ្តើមពានរង្វាន់នៅឯ Oscars ឆ្នាំ ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLi8KovhEC2xbPXCbtzG5vq74X87_iFi828sk9yk4H_Yhlgv5SQCVj9nUUEyc2tU2gFCXsccZYx5e8z0ZxdFVhvCXGghgwRIdR663xoAMULYm05LhZAW5_uiQqKXCe0Dx9g6MnnkPB-bXInJ_oheGBY6j6mGizNN8sKmKj3uOa4GsR9XmiVEshJdjgswkY/s2048/image_2025-07-11_11-50-44.png
យោងតាមការប្រកាសចុងក្រោយដោយ Billboard អាល់ប៊ុមចម្រៀងនៃស៊េរីគំនូរជីវចល ដ៏ពេញនិយមនៅលើ Netflix មានចំណងជើងថា «Kpop Demon Hunters» បានឡើងដល់លេខ ៣ នៅលើតារាង Billboard 200 របស់សហរដ្ឋអាម៉េរិក បន្ទាប់ពីបានឡើងដល់លេខ ៨ កាលពីសប្តាហ៍មុន។ នេះជាអាល់ប៊ុមបទចម្រៀងលំដាប់ខ្ពស់បំផុតនៅលើតារាង Billboard 200 ឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFZxmvyv1IXqj5D2cPin21zJ_-dj45RWEotRA1XdPLrDkGjcVPMsU8dmgUT2VrGq1DZe4Uhbn12aDafIq0CTBtetP6OV9ROseDdGsVCrErzW6SKtsUYcbef94uPjCDklYgNfxedJRpG8iK2SYN8sADuYlYpF8ifArgPh6_h6w_eNaCin8n5LrCcU6sFVC/s2940/image_2025-07-11_11-50-52%20(2).png

លើសពីនេះ នៅលើតារាងបទចម្រៀងប្រចាំសប្តាហ៍របស់សហរដ្ឋអាមេរិក Billboard Hot 100 ដែលជាបទចម្រៀងសំខាន់នៃភាពយន្ត «Golden» ដែលសំដែងដោយក្រុមនារីនិម្មិត Huntr/x បានកើនឡើងចំនួន ៥៨ មកនៅលេខ ២៣ ក្នុងសប្តាហ៍នេះ។បទចម្រៀង «Your Idol» ដោយក្រុមតន្ត្រីក្មេងប្រុសនិម្មិត Saja Boys នៅក្នុងខ្សែភាពយន្តនេះក៏បានកើនឡើង ៤៦ កន្លែងទៅលេខ ៣១ នៅលើតារាង។
ទន្ទឹមនឹងនេះដែរ បទចម្រៀងចំនួន ៥ផ្សេងទៀតពីអាល់ប៊ុមបទចម្រៀង «Kpop Demon Hunters» ក៏លេចឡើងនៅលើ Billboard Hot 100 សប្តាហ៍នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBgA5cRYt8XSfmdKDkJdR3F1Dh5-utdZjCJbBBeQ3HCz_PB8vGhoDWc9368YXwdt35snIgPiJ0sYmRHZoZHY_vquB45y07WxcofRy7Y_bazeTtXDNtEaiSSa6f8F5Agfr5t17arfzNXgnapoaNyfV12vImE3k_w5eFOxVvSyw2K3Xy_IGtNV06_jw48S-F/s800/image_2025-07-11_11-50-52.png

ជាមួយនឹងបទចម្រៀងទាំងអស់ពីបទភ្លេងដែលកំពុងដាក់ក្នុងតារាង Billboard Hot 100 «Kpop Demon Hunters»បានលេចធ្លោជាខ្សែភាពយន្តគំនូរជីវចលដ៏កម្រដែលបទភ្លេង ដើមទាំងមូលបានដាក់ក្នុងតារាង។កាលពីមុន ក្រុមតន្ត្រីនិម្មិត ចំនួនពីរ Saja Boys និង Huntr/x បានបំបែក ឯតទគ្គកម្មរបស់ BTS និង Blackpink នៅលើតារាង Spotify របស់សហរដ្ឋអាម៉េរិក ដែលបានក្លាយជាក្រុមក្មេងប្រុស Kpop និងក្រុមនារីដែលមាន ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើតារាងនេះ បទចម្រៀងទាំងពីរគឺបទ «Your Idol»និង «Golden» បានឈានដល់លេខ១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9llIA_wHcxl8dIFcHBe3yEENLp5Jnv9NLV_0MTMo-VtmoKZY96yJELrcXqDm7V-naxLm1mXAlvPnqiJD8Hz8GxHO3sYSiC43xpmJcmgqnVsOmS82lOUC3NtH86PUtUKdPcQ1ZgZ3ndOAnKvl1Ux_062Bq81yrWwNb_YpBubppcAGySVz4NmjoyIroaJSS/s2940/image_2025-07-11_11-50-55.png

យោងតាមសារព័ត៌មានកូរ៉េ អ្នកជំនាញក្នុងវិស័យតន្ត្រីកំពុងរំពឹងថា អាល់ប៊ុមចម្រៀង សម្រាប់ «Kpop Demon Hunters» នឹងទទួលបានជោគជ័យដូចរឿង «Encanto» ដែលជាខ្សែភាពយន្តដែលត្រូវបានតែងតាំងសម្រាប់ពិន្ទុដើមល្អបំផុត បទចម្រៀងដើមល្អបំផុត និងលក្ខណៈពិសេសមានចលនាល្អបំផុតនៅឯពានរង្វាន់ Academy Awards លើកទី ៩៤។មនុស្សជាច្រើនបានទស្សន៍ទាយថា «Kpop Demon Hunters» អាចជាការប្រកួតប្រជែងសម្រាប់ប្រភេទ Oscar ជាច្រើននៅឆ្នាំក្រោយ។ក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងបញ្ជូនបទ «Golden សម្រាប់ការពិចារណាសម្រាប់ការតែងតាំងបទចម្រៀងដើមល្អបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK5MkqBib1uUnzTXDMO2c9_AIueEAoC03rAto2Zd7o0LItCm70TOMnKY0r9WVYLI5Vx0lvukUJZFep6GK1qpM_rC5dDFe4EYNBCgAJiXQFQn0fKBhPtm8D7bw9FtI1rJIarXSMrwpm-RNiCBglID0mCdSdDRuf14zjvC-ZAuhoTfiisUI3DlCOuZfJamO6/s1650/image_2025-07-11_11-50-58.png
លោក Jim Roppo នាយកប្រតិបត្តិនៃ Republic Records ដែលផលិតបទ «Golden» បាននិយាយថា គំនូរជីវចល និងបទភ្លេងរបស់វា បានឆ្លងកាត់ព្រំដែនទូទាំងពិភពលោក ថែមទាំងទាក់ទាញអ្នកទស្សនាដែលមិនធ្លាប់មើលមាតិកា K-pop ណាមួយនៅលើ Netflix ផងដែរ។នេះមិនមែនជាបាតុភូត K-pop ទេ។ វាជាបាតុភូតវប្បធម៌ប៉ុបឥឡូវនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz2iAPrQEvOkYslE3MewP3TsJWcPfReCqtBWaoNoYf_RkJJgU_7B9ee1do-xjrkkWqITEtJfAVTxR12AsQA5W3Nr67qoKX5mxSLRps39CVU5RVU5MSt5hi9b9xXmaK-07j902yx9zKt7OEouZqoxF0xI78Gbs0PRCNjzQYrPTMOaLwG_4_FBIhlj7fGi7B/s2048/image_2025-07-11_11-51-02.png
ទស្សនាវដ្ដី Billboard ក៏បានលើកឡើងអំពីសក្ដានុពលនៃពានរង្វាន់របស់ «Golden» ផងដែរ។ ប្រសិនបើ «Golden» ត្រូវបានតែងតាំង Kim Eun Jae ដែលនិពន្ធបទចម្រៀង និងបញ្ចូលសំលេងតួអង្គសំខាន់របស់ខ្សែភាពយន្ត Rumi (សមាជិកក្រុម Huntr/x) នឹងក្លាយជាអ្នកនិពន្ធជនជាតិកូរ៉េទីពីរដែលទទួលបានការតែងតាំងអូស្ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicLo2uSk2iAUoMQOrR6xj-_-yo93Fm3aQkMh8Dpe7-kpl_5zblA85hZskbpimg897doDLJkOjjf_U3P0_JVc3wpxXvQSQ_nfq4G5lUvqLL-HxQwB25zzOgK7Tk8sEPKs1EpL73vCLCft444icIHVnRm4i4jDOLy_QRE3mDLvL4WmCSMxhZqMPrMdUMkoT0/s1640/image_2025-07-11_11-51-05.png
Kim Eun Jae ដែលត្រូវបានគេស្គាល់ថា EJAE បានទទួលការបណ្តុះបណ្តាលតាំងពីក្មេងនៅក្រោមផលិតកម្ម SM Entertainment និងជាអ្នកតែងបទល្បីៗដូចជា «Psycho» របស់ Red Velvet ២០១៩ និង «Armageddon» របស់ aespa ជាដើម។

អ្នករិះគន់តន្ត្រី Lim Jin Mo បានអធិប្បាយថា «Kpop Demon Hunters» មិនត្រឹមតែជារឿង K-pop តំណាងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចរបត់មួយដែលបង្ហាញថា K-pop បានចូលក្នុងវិស័យតន្ត្រីពេញនិយមទូទាំងពិភពលោកសូម្បីតែជាបាតុភូតវប្បធម៌ ពិភពលោក៕