លោក Bill Gates លែងជាមហាសេដ្ឋីកំពូលទាំង 10 ទៀតហើយ ដោយសារការធ្វើបច្ចុប្បន្នភាពរបស់ Bloomberg ឥឡូវនេះបានកែសម្រួលទ្រព្យសម្បត្តិសុទ្ធរបស់គាត់ចុះក្រោម ដើម្បីផ្គូផ្គងនឹងផែនការផ្តល់បរិច្ចាគរបស់គាត់។ ជាលទ្ធផលចំណាត់ថ្នាក់របស់គាត់បានធ្លាក់ចុះពីលេខ 5 មកលេខ 12 ដែលធ្វើអោយគាត់បានខ្ទាតចេញពីតារាងកំពូលទាំង 10 ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgbhYjN5EsOqsOlTZwbd4q2rv-x3s1YeiStpHxQhW1WnE-PRUFpTLmnCNfHlaDCIvnUYhTUl7rt8P0QQmnluLGmrQg5XALQaZWF3OpO2jkkouiSwEm4WnPQFhaM2tptC7Ptb9DHVvEQUv2Gyl3kqrvgfuVvHkjOPCyOJZMzu_HZQRBNothrmoyl8lSLw3/s2959/image_2025-07-14_10-41-39.png
យោងតាមការគណនារបស់ Bloomberg Billionaires Index កាលពីថ្ងៃទី៣ ខែកក្កដា ដែលបានធ្វើបច្ចុប្បន្នភាពលើទ្រព្យសម្បត្តិរបស់លោក Gates នេះ គឺដើម្បីដឹងពីចំនួននៃទ្រព្យសម្បត្តិដែលនៅសេសសល់របស់គាត់ឱ្យកាន់តែច្បាស់ សម្រាប់ការរួមចំណែកសប្បុរសធម៌ និងការប្រកាសទ្រព្យសម្បត្តិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1V-vNRnKQgXjJiKMSUx_mrY-q4WJW5Kn6A_g-QlzCG4WixNN_p1ahYgNuCj1EQsBgbG2a3tONtVQFOFrxTGtW0E_PFUb6-utSfPA4I8iS62WU5u7qG2TJXKu576Ua6BMotta9p9j6GZezZOAWtxPm7S-pgrHVuGJjDNLLiij46xqtinLbRyRKTEoLbLL1/s1440/image_2025-07-14_10-41-41.png

ទស្សនាវដ្តី Fortune បានរាយការណ៍ថាលោក Bill Gates ដែលធ្លាប់បានកាន់តំណែងជាអ្នកមានបំផុតក្នុងពិភពលោករយៈពេល 18 ឆ្នាំកាលពីមុនបានធ្លាក់មកចំណាត់ថ្នាក់ទី 5 មុនពេលការកែប្រែថ្មីនេះ។ អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺ លោក Steve Ballmer ជាអតីតសហសេវិក Microsoft និងជាដៃស្តាំរបស់លោក Bill Gates ពេលនេះកាន់កាប់តំណែងចាស់របស់គាត់នៅលើតារាងកំពូលមហាសេដ្ខីជាមួយនឹងទ្រព្យសម្បត្តិចំនួន 174 ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaPGDySG5MBPZ27nN4TsVdho0DMbKFTaQJU19FAA8pfqfBA5xBPCbe57oUBebKFSORAKjn_ASZfEr7aWxbrplIBFf7OjBAYB9BdxMze8dFUtmCEoxdBzr6mkNOW4SRJuHEVSPZpQn8ZmOW9LPBCsbrCnZr-YQBHEXT8HFaK_PPiUb1pU0fawmmxVfwEvWn/s1536/image_2025-07-14_10-41-43.png

គួរឲ្យដឹងថា លោក Gates ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មានបំណងលះបង់ទ្រព្យសម្បត្តិរបស់គាត់មួយផ្នែកធំ ហើយគោលដៅនោះ ពេលនេះត្រូវបានឆ្លុះបញ្ចាំងជាបណ្ដើរតាមរយៈទ្រព្យសម្បត្តិរបស់គាត់ដែលនៅសល់នេះ។ ប៉ុន្តែវានឹងមិនបញ្ចប់ត្រឹមនេះនោះទេ ដោយលោក Gates បានអះអាងបន្ថែមទៀតថា “ខ្ញុំនឹងលះបង់ទ្រព្យសម្បត្តិរបស់ខ្ញុំឱ្យស្ទើរតែទាំងអស់ តាមរយៈមូលនិធិ Gates ក្នុងរយៈពេល 20 ឆ្នាំខាងមុខ ដើម្បីជាបុព្វហេតុនៃការជួយសង្គ្រោះ និងធ្វើឱ្យជីវិតនៅលើពិភពលោកកាន់តែប្រសើរឡើង” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioWH6CK_lRYmOpwgpGH_j8Lxl00zvEu9vpG9b6cSq-NyqxUviW7RhHvzLI78iPE7b5Xr6XVcjUjhyW2wQ0k96W8649jCOEa5FNhRNRIdmCokK0gs_B_9hagDWfeTizl5U956Fw-_hrlhnQbTA7mh6DY0jpCI-_CXD1amEllqkvhTDqD49QHiDw-crZFF2I/s1440/image_2025-07-14_10-41-44.png

អតីតមហាសេដ្ឋីកំពូលរបស់ពិភពលោក ដែលបច្ចុប្បន្នមានវ័យ៧០ឆ្នាំរូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News ថា “មែនហើយ! ខ្ញុំសង្ឃឹមថាខ្ញុំនៅសល់ពេលច្រើនជាងនេះ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថា នេះគឺជាផ្នែកចុងក្រោយនៃជីវិតរបស់ខ្ញុំ ដូច្នេះខ្ញុំគួរតែចំណាយវាឱ្យបានត្រឹមត្រូវបំផុត។”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSrU0aEG-8Yo8XxipSdKDgISdm-WFNhgWZrWbK73hzKormGP1XLS3NmaemPHUpsihxwL1cpZvTy7QpkqN6nW4SAcJejl7pV7rJZf6cHjDicFOQ0eh1rLEWDCsR5ISog4LxGFfxXgkx7Rc1UjzNDUEmgAdVUvZ_ZXcOa6FEIXLJ1M90CPlgXK5V5qjrG1ci/s2400/image_2025-07-14_10-41-45.png

នៅពេលត្រូវបានអ្នកសម្ភាសន៍សួរថា តើគាត់នឹកគ្រាដែលធ្លាប់ធ្វើជាមហាសេដ្ឋីឬអត់? លោក Gates បានសើច និងតបទៅវិញថា “អត់ទេ ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំនៅមានជីវិតរហូតដល់គម្រោងការបរិច្ចាគរយៈពេល 20 ឆ្នាំទៀតត្រូវបានបញ្ចប់ ប៉ុន្តែខ្ញុំនឹងសន្សំប្រាក់បន្តិចបន្តួចខ្លះដែរ ដើម្បីអាចទិញហេមប៊ឺហ្គឺញាំតាមដែលខ្ញុំត្រូវការ”៕