បទចម្រៀង «On My Mind » របស់ Rosé សមាជិក BLACKPINK សហការជាមួយតារាចម្រៀងអាម៉េរិក Alex Warren បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៦០ នៅលើ Billboard Hot 100 ដែលជាតារាងប្រចាំសប្តាហ៍នៃបទចម្រៀងដែលពេញនិយមបំផុតនៅសហរដ្ឋអាម៉េរិក។
សមិទ្ធិផលនេះជួយ Rosé ក្លាយជាតារាចម្រៀងនារី Kpop ទោល ដែលមានបទចម្រៀងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើ Billboard Hot 100 ក្នុងឆ្នាំ ២០២៥ លើសពីបទ «Born Again» របស់ Lisa ដែលសហការជាមួយ Doja Cat និង Raye ដែលបទនេះឈានដល់លេខ ៦៨។ ទន្ទឹមនឹងនេះ «On My Mind » ឥឡូវនេះគឺជាបទចម្រៀងដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទី៣ដោយតារាចម្រៀងនារី Kpop ទោលនៅក្នុងប្រវត្តិសាស្ត្រ Billboard Hot 100 នៅពីក្រោយបទ «APT» របស់ Rosé សហការជាមួយនឹង «Bruno Mars» ចំណែកឯបទ «One of the Girls» របស់ Jennie ជាមួយនឹង The Weeknd និង Lily-Rose Depp នៅលេខ ៥១ ។
«On My Mind» គឺជាបទចម្រៀងទោលទី ៤ របស់ Rosé ដែលចូលក្នុងតារាង Billboard Hot 100 ។ Rosé បានវ៉ាដាច់ Jin សមាជិក BTS ដើម្បីឈរនៅចំណាត់ថ្នាក់ទី ៧ ក្នុងបញ្ជីតារា Kpop ដែលមានបទចម្រៀងច្រើនជាងគេដែលចូលក្នុង Hot 100។
ទន្ទឹមនឹងនេះដែរបទ «APT» បន្តពង្រីកកំណត់ត្រារបស់ខ្លួនជាបទចម្រៀងដែលដំណើរការបានយូរបំផុតដោយតារាចម្រៀង K-pop ក្នុងប្រវត្តិសាស្ត្រ Billboard Hot 100 ជាមួយនឹង ៣៧ សប្តាហ៍ជាប់គ្នា។

នៅលើយូធូប គិតត្រឹមថ្ងៃទី ១០ ខែកក្កដា MV «APT» មានការចូលមើលលើសពី ១.៨ ពាន់លានដងបន្ទាប់ពីការចេញផ្សាយរយៈពេល ២៦៤ ថ្ងៃ ដែលជាកំណត់ត្រាសម្រាប់ MV លឿនបំផុតដោយសិល្បករអាស៊ីដើម្បីឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងប្រវត្តិសាស្ត្រ។

កាលពីថ្ងៃទី ១១ ខែកក្កដា ក្រុមចម្រៀង BLACKPINK បានវិលត្រឡប់មក វិញជាមួយ នឹងបទ «Jump» ដែលបច្ចុប្បន្ននេះកំពុងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាងតន្ត្រី ពេញនិយមទូទាំងពិភពលោករបស់ YouTube ។ ទន្ទឹមនឹងការវិលត្រឡប់មកវិញក្រុម ចម្រៀងដ៏មានឥទ្ធិពលនេះកំពុងរៀបចំការប្រគំតន្រ្តីទេសចរណ៍ពិភពលោក Deadline ជា មួយនឹងការសម្តែងសរុបចំនួន ៣១ Shows ឆ្លងកាត់ទីក្រុងចំនួន ១៦ ជុំវិញពិភពលោក ដែលបានចាប់ផ្តើមដំបូងកាលពីថ្ងៃទី៥-៦ កក្កដា ហើយរំពឹងថានឹងបញ្ចប់នៅដើមឆ្នាំ ២០២៦៕










