ប្រទេសថៃ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ ត្រាតធីវី (ตราดทีวี) ឱ្យដឹងថា រយៈពេល២០ថ្ងៃហើយដែលមានការកំណត់វិធានការគ្រប់គ្រងព្រំដែននៅខេត្តត្រាត បច្ចុប្បន្ន ផ្សារព្រំដែនហាតឡិកនៅមាត់សមុទ្រ មានហាងលក់ដូរតែ១កន្លែងប៉ុណ្ណោះដែលបើកទ្វារ ការលក់ដូររបស់អាជីវករថៃតាមព្រំដែនស្ងាត់ជាងពេលមានបញ្ហាប្រាសាទព្រះវិហារ ពេលនោះ គ្មានការបិទព្រំដែន ។ ម្ចាស់ហាងប្រាប់ថា ទោះជាគ្មានអតិថិជន និងភ្ញៀវទេសចរ ក៏នៅតែបើកលក់ធម្មតា ចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីឱ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX-yfjRp7RHiCz2KdS4YvQQhJ9ykuuSS0F5_FzyfaJbaEheutrFdAYEBvajwcUiZa5zgCMh5ishwHLeh0INF9zMqz0GjRuBQdLVVEIQa7x2eG58gbq_ErQlazGAjet31SQ6ENZrdfxdb9Fft3Jq2hbW6iLcaqfwGoIxlbbiF7kePqxXa-Ml0hNNdaq-hiq/s1280/photo_2025-07-14_14-44-12.jpg

នៅថ្ងៃទី១៤ ខែកក្កដា គឺមានរយៈពេល២០ថ្ងៃដែលបញ្ជាការការពារព្រំដែនបានកំណត់វិធានការគ្រប់គ្រងព្រំដែនយ៉ាងតឹងរ៉ឹង ដោយហាមពលរដ្ឋពលរដ្ឋខ្មែរ-ថៃ ភ្ញៀវទេសចរ និងរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែន រួមទាំងហាមលក់ដូរកាលពីថ្ងៃទី២៤ ខែមិថុនា ។ វាធ្វើឱ្យផ្សារនៅច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ស្ថិតក្នុងឃុំហាតឡិក ស្រុកឃ្លងយ៉ៃ ខេត្តត្រាត (ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង) ស្ងាត់សូន្យ ទោះជាមានវិធានការបន្ធូរបន្ថយឱ្យពលរដ្ឋខ្មែរឆ្លងដែនមកថៃ ដោយប្រើប្រាស់ឯកសារប័ណ្ណព្រំដែន (Border Pass) ឬលិខិតឆ្លងដែន ប៉ុន្តែពុំបានជួយឱ្យការលក់ដូរនៅព្រំដែនអ៊ូអរឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy1B9oY2BGO3D4AbGdTGSM7XzKdCdI2TtxMXLdSDotNlED17w66PmR4kYdd8sRyKkLYt0aQb4Tl1aSWMoQWckv-s9LZQW9m8FOxf0il9vYGaiQCgReC47-NjCuFiwYI3Y357MSowQpUc0Yj3r3OaOkpr29qo__W1xSFEKbuJc4ybhZTyAqSty00CstStdA/s800/image_2025-07-14_15-19-42%20(2).png
ផ្សារព្រំដែនហាតឡិកនៅមាត់សមុទ្រ ដែលកន្លងមក មានហាងលក់ដូរតូច-ធំ យ៉ាងហោចណាស់២០កន្លែង ពេលនេះ គឺមានតែហាងលក់ដូរ១កន្លែងប៉ុណ្ណោះដែលបើកទ្វារធម្មតា ទោះជាគ្មានភ្ញៀវទេសចរធ្វើដំណើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfKby90gY8pmB_OyPOuUhIPENuGgXNsU9DmDm1nUVKcrj94dkSI5KJrQqXBTICuLTSTjbrwrkzvMcxeWehC2COz1pygwCu6Szijv-p_TWwsCpMpP88koKvJrxPYuQf9ib_zey88nxRwY1AROn_Svr3ePfOfY0lizqgBQ3w-2P_dfRl0mr6e96ROyzxssIQ/s1280/photo_2025-07-14_14-44-10.jpg

លោក ភិរម្យ ថងខាំ អាយុ៦៤ឆ្នាំ ម្ចាស់ហាងប្រាប់ថា ពេលនេះ គ្មានភ្ញៀវទេសចរទេ មិនដូចពេលមុនមានភ្ញៀវទេសចរ និងអតិថិជនមកទិញទំនិញហូរហែ ការបិទព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យការលក់ដូរស្ងាត់សូន្យ ។ មូលហេតុនៅតែបើកហាងដោយសារលោកជាម្ចាស់ទីកន្លែងទោះជាគ្មានអតិថិជន ក៏ត្រូវបើកហាងដែរ បើបិទ វាកាន់តែស្ងប់ស្ងាត់ ។ ទោះជាព្រំដែនបិទ លក់ពុំដាច់ ក៏លោកនៅតែបើកហាង ថ្ងៃខ្លះ លក់ពុំដាច់សូម្បី១បាត ពីព្រោះគ្មានអ្នកដំណើរឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCRCONLqV-R1osMcOhKCJA-qCEvYcq5I3txTAiHWSt3B9bIsoypDO6LgSvOEB20VpMHGcfnJKwPcx_av7Q4MCGoZUJSxOisFs1Y_pZ_02z4A6oSsqA8_vN2YaJg2-IFNtz_REBL7mYXmZDQl9P5sKl7j-YfdC-LhWpSzj0lfuE7drz4fk2XcrhibUlifDR/s1140/image_2025-07-14_15-19-42.png

លោកចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាលវិញ ពីព្រោះអាជីវករថៃរងផលប៉ះពាល់ខ្លាំង ជាពិសេស ពលរដ្ឋនៅព្រំដែន ។ វាពិបាកនិយាយណាស់ ដោយសារពលរដ្ឋត្រូវគោរពតាមការរក្សាសន្តិសុខប្រទេសជាតិជាមុន រីឯការលក់ដូរ គឺបន្ទាប់បន្សំ ប៉ុន្តែបើអាចឆ្លងកាត់វិបត្តិនេះបានចាត់ទុកថា សំណាងល្អ ។ បើកើតសង្គ្រាមនឹងមានបញ្ហាកាន់តែខ្លាំងជាងនេះ លោកពុំចង់ត្រឡប់ទៅរស់នៅដូចកាលពីអាយុ១០ឆ្នាំទេ ដែលត្រូវបរិភោគបាយក្នុងរណ្តៅ លោកចង់ឱ្យបញ្ហាបញ្ចប់ កុំឱ្យកើតឡើងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigc3NdWUHhEeX6P6Zp9Iy9NbtSVXOAQEhpW-ZHfPu0q1GcotNSPZDPEemxvzssvpvhvUABMfm4jNBoqv4b5PkFogjoi5HwFSPZxgMa8J6iG-iUnru4NUeoGI4Ta2steUaA3UeYzJm82-odbpt8FzcQe9Qm0t-yLq_faUFN6asxrgLSuTIPPeQFSMkFHa6t/s1280/photo_2025-07-14_14-44-11.jpg

ពេលនេះ មានតែហាងលោកមួយគត់បើកទ្វារ រីឯហាងផ្សេងៗបិទទ្វារគ្មានសល់ ដោយសារគ្មានអតិថិជន ។ បើធៀបនឹងឆ្នាំ២០១១ ពេលមានបញ្ហាប្រាសាទព្រះវិហារ ពុំអាក្រក់បែបនេះទេ ពីព្រោះពេលនោះ ប្រទេសទាំងពីរពុំបានបិទព្រំដែន ប៉ុន្តែលើកនេះ ស្ថានការណ៍សេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ពលរដ្ឋពុំអាចរកស៊ី ។ លោកចង់ឱ្យគ្រប់យ៉ាងត្រឡប់មកដូចដើមវិញ ចង់ឱ្យបើកព្រំដែនឆាប់ៗដើម្បីលក់ដូរ មានភ្ញៀវទេសចរ ហើយសង្ឃឹមថា ស្ថានការណ៍នឹងពុំអាក្រក់ជាងនេះ និងពុំកើតបញ្ហាធំនាថ្ងៃអនាគត ៕