រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីការត្រៀមលក្ខណៈរួចរាល់របស់រដ្ឋាភិបាលក្នុងការសម្របសម្រួលជូនបងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងនោះសម្ដេចក៏បានអំពាវនាវទៅកាន់សមាគម៍ធនាគារនៅកម្ពុជា ឲ្យពិនិត្យមើលលទ្ធភាពក្នុងការសម្រាល់បន្ទុកជូនប្រជាពលករដែលជាប់ជំពាក់បំណុលតាមដែលអាចធ្វើទៅបានផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLzQdHabfoJSQxc6vm3OvFUHCaaBznA1fIbqGvUZOPeaZa_jaBL0zLLEFM2FVZCcCzdsxvgLoe0tW1BHL4p6pFMFyjyJnKw32eFNf_axPpIEQbGZJB9rSjNvDSUQ9nYgGdzI5__gmcEBj322bptmU0Aa6G3ADcq8BZ68w1FCk5pWh0QcTieXdXT-ohNVPV/s960/photo_2025-06-14_15-18-16.jpg
នៅក្នុងសំណេរមួយដែលបានបង្ហោះនារសៀល ថ្ងៃសៅរ៍ ទី១៤ ខែមិថុនា សម្ដេចធិបតីបានធ្វើការអំពាវនាវទៅកាន់សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមានជាប់ជំពាក់បំណុលជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណាមួយដែលអាចធ្វើទៅបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvQBxYIcSvWTcJCz4kUBslKBDiEYpfjOMa5mpvBj1mo1u4KtUS1Y3rVUgmudnfv8LNyEDTdP2eRb-bXss9GzEEaVPg8UcxENB5KIisaW1WcBY3OWR3z8AnYDzqXJG3Zl68E3xP8crjjODWZGQBwe-2fwDI5LIf0I6xvCfA5ZxNXcsZPO_opAETe53rQmcB/s1080/image_2025-06-16_09-30-24%20(2).png
ជាមួយគ្នានេះដែរ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការដោះស្រាយរួមមាន៖
– ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន ការស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំព្យាបាលសុខភាពបឋម ជូនបងប្អូននៅតំបន់ព្រំដែន។
– ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ ត្រៀមរថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើត។
– ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមជួយស្វែងរកការងារក្នុងប្រទេសជូនបងប្អូនដែលត្រលប់មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេសយើងនៅខ្វះកម្លាំងពលកម្មរាប់ម៉ឺននាក់។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ចនិងសង្គមកិច្ចមួយចំនួន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1b09ql44oYL6FK0HGH3HMvXasbXCBNWvii6BLbF_jmkxzNGLXuTvk7vxqWenDypQDj7u53xfODkGpLi7GCrEcm89lWyPRukBhf0yWbxU5VmjuYaHuyQdWpoKoVmzbNfAnSU9bCIH_Ksjkcm_A1JADIWVU7gAVmujFQQ6OFws55v1BdLLVFxwWFrLH6zhY/s1000/image_2025-06-16_09-30-24.png

    សម្ដេចធិបតី បានគូសបញ្ចាក់ថា ពេលប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរយើងប្រឈមនឹងបញ្ហា ស្មារតីសាមគ្គីឯកភាពជាតិ និងការជួយគ្នាទៅវិញទៅមក គឺជាចំណុចខ្លាំងរបស់ប្រជាជាតិខ្មែរយើង៕