ថៃ ៖ មេបញ្ជាការរងភូមិភាគទី២របស់ថៃ បាននិយាយថា «កម្ពុជាប្រៀបបាននឹងក្មេងដែលទើបនឹងធំ រឹងរូសមិនស្ដាប់គ្នា បើគ្មានការព្រមព្រៀងប្រសើរជាង កុំឲ្យវារញ៉េរញ៉ៃពេលធំឡើង»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Morning News CH3 នាព្រឹកថ្ងៃចន្ទនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEvp9UCp7OuarJQlVHUBigOBtzc-PA14kvQmJDfXLdCPbDMAiI4MQbGcbHW000waP71wNpw1SlW17MCbG9Y444SS7q0LisQZRIVNcImzWNDrqfq_aL27eHCLFM95ZViI1J32xzO7qqg8EETq_eWC-TFR6SBUfptMtqi63F5OCjOYIJdw9mirfOMvPLUdzX/s960/photo_2025-06-16_10-19-56.jpg

តាមប្រភពដដែលបានឲ្យដឹងថា ឧត្តមសេនីយឯក Nat Sri-in មេបញ្ជាការរងភូមិភាគទី២ បានបង្ហោះសារអំពីមតិរបស់ខ្លួនចំនួន ៥ចំណុច ជុំវិញជម្លោះព្រំដែនកម្ពុជា.ថៃ ដោយលើកដូចខាងក្រោម៖
1. រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ នឹងជួយបញ្ឈប់ជម្លោះនៅតាមព្រំដែនដែលបណ្តាលមកពីបញ្ហាព្រំដែន ហើយនឹងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានចោទសួរត្រង់ចំណុចនេះថា តើមានចេតនាល្អដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCH94_QrJrRrKQ0m9wKM3lKbneJJ6F1SWLeUmNRtb8NH0EczYtt3GBjliu_0mgr6qgozuHBEDtSAXLkNA0KlR3kNY__R6GsaMDG9Pe462QXD4iWwItM9cTsq0S7AoZpP0vrjtFG0kk8ar216l-MmaJ8K6aFJKEqcACHncHwiQ07Wv-i4VwBD44LSK2Xx7M/s1200/photo_2025-06-16_10-19-58.jpg
2. ដោយប្រទេសទាំងពីរមានចេតនាល្អ គណៈកម្មការព្រំដែនចម្រុះ (JBC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1997 ដើម្បីបម្រើជាយន្តការសំខាន់ក្នុងការចរចារវាស់វែង និងបោះបង្គោលព្រំដែនគោកថៃ-កម្ពុជា។ នេះបើយោងតាមគោលការណ៍អន្តរជាតិ និងប្រទេសអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkVRZ2UNYE-f4IMIS8k43_levx9TyOAci7iMf6azd-InCMatmmlKM5mznPpSy58Go6n1hKpxlLHhK66dSmwms_ZMlDlJeiujHV_39fzmsXZNhSaiH_nvs_SrYNdbBTm7mSgel7JnTQYtKRNd51QK8EWTgTZyFV9adYkusmQs12BapbC8DWNzlRIWy7ZZ9P/s1280/photo_2025-06-16_10-19-56%20(2).jpg

3. ក្រោយមក អនុស្សរណៈនៃការយោគយល់គ្នាមួយត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។ ចំពោះការវាស់វែង និងបង្កើតបង្គោលព្រំដែនគោកឆ្នាំ២០០០ (MOU43) ដើម្បីធ្វើជាក្របខណ្ឌ និងយន្តការសម្រាប់ប្រតិបត្តិការរបស់ភាគីទាំងសងខាង មានសិទ្ធិអំណាច និងកាតព្វកិច្ចក្នុងមាត្រា ៣(១)(គ) ដែលចែងថា “ដើម្បីរៀបចំផែនទីបង្ហាញខ្សែបន្ទាត់ព្រំដែនគោក លើទីតាំងដែលបានវាស់វែង និងបោះបង្គោលព្រំដែនគោករួច”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjV5SuqXelA65NmsY_mK9n6qWYaQ55QH6sY32VCwA0UcvBPDZI261MSukqD1e_zj8gdCbwf9-ZG6HFAsEz-5Yy7a3HsbdEBfh2l_ZUE5RoS-0Xnm7GibU5mbBt-GtuVSJYKwid_DPr4EPBADaN5eIFktr9s16Qr3Jr53MKh_YBaRYubUunBvDjh8RgzSU/s1500/image_2025-06-16_11-24-55.png
4. មាត្រា ៥ នៃ MOU 43 ចែងថា “ដើម្បីជួយសម្រួលដល់ការស្ទង់មតិរួមប្រកបដោយប្រសិទ្ធភាពនៅតាមបណ្តោយព្រំដែនគោក ភាគីទាំងពីរត្រូវបដិសេធរាល់សកម្មភាពដែលប៉ះពាល់ដល់ការផ្លាស់ប្តូរបរិស្ថាននៃតំបន់ព្រំដែន”។
ត្រង់ចំណុចនេះលោកបានចោ.ទប្រកាន់ថា កម្ពុជាបានរំលោ.ភបំពានលើមាត្រានេះ ដោយសាងសង់អគារ កសាងផ្លូវថ្នល់ និងដាំដំណាំកសិកម្ម សរុបច្រើនជាង ៦០០ដង។ ហើយការរំលោ.ភបំពានចុងក្រោយបង្អស់គឺនៅពេលដែល កងកម្លាំងកម្ពុជាបាននាំគ្នាទៅជីកលេណដ្ឋានរំលោ.ភលើអធិបតេយ្យភាព និងដុតទីសក្ការៈបូជាលើទឹកដីថៃ។ លោកបានអះអាងថា មានការតវ៉ានិងសុំចរចាដោយទាហានថៃជាច្រើនដង ប៉ុន្តែខាងកម្ពុជាមិនព្រមដកថយ ដូច្នេះហើយទើបបានជាមានប៉ះទង្គិចគ្នាកាលពីថ្ងៃទី២៨ ឧសភា។ «តើនេះជាអ្វីដែលអ្នកជិតខាងល្អគួរធ្វើមែនទេ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFzs-Wt6MzPCeCnkeCg1gd-cc9zYiGIbIuCfCG2Ub-xhzVw8PUDZqCkjP1jO59v1C91gLRBXuppzvpwql-dyEgsMbEgNceyX0l6qWbjHJWaBIZeFTn-uDRJ-DXIC-7dprMifyfMluYJVNA5Kn8ZOFgpSY3K8abQoO-vuYXWHcfb3sw-BALBvXlCBKxwcq-/s1000/image_2025-06-16_11-24-54%20(2).png
5. MOU43 មាត្រា 8 ចែងថា “ចំពោះវិវាទណាមួយដែលកើតចេញពីការបកស្រាយ ឬការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ត្រូវដោះស្រាយដោយសន្តិវិធី តាមរយៈការពិគ្រោះ និងការចរចាទ្វេភាគី”។ បើនិយាយឲ្យស្រួលស្ដាប់ ហេតុអ្វីយើងចាំបាច់ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj69LkZBCWKXYxP_sDObCS7H1x8Hf1xMM9euLZPWWKK6M69eVJX8HU4JG8hak7uYHcWCV_W7WqDriWMgngVcGA3vRbT3uqVWW6h_w9LtEFg3pe90c-GfoRtxsW3le2aStSp6Zg5iWBUQQwyoC484WyP5zu59ekr9-rYNt7AfZPAOmzBeZen9F2Do2lCQlN8/s1500/image_2025-06-16_11-24-54.png

ជាចុងក្រោយលោក Nat Sri-in បាននិយាយសំដៅដល់កម្ពុជាថា ៖ «ក្នុងនាមជាយុវជនដែលទើបនឹងពេញវ័យ បើអ្នកប្រាប់គេ គេនឹងរឹងរូសមិនស្ដាប់តាមនោះទេ។ តើមិនគួរមានកិច្ចព្រមព្រៀងជាមួយគ្នាទេមែនទេ? ត្រូវកម្ទិចគេឲ្យខ្ទិចមុនពេលគេធំឡើង»៕