រាជធានីភ្នំពេញ ៖ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC រវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៤-១៥ ខែមិថុនា បានបញ្ចប់ទៅ ភាគីទាំងពីរបានឯកភាពលើរបៀបវិរៈចំនួន ៤ចំណុច ដើម្បីបន្តពិភាក្សា និងជំរុញ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9XxQ38H7QwkOk7FfCfvek4Pd13AA_rKQMBNUtBTlrcHboVEMgGLjonHKPSPB1FprQRRbNVBXsqMCm1xjQZSNrE4F3LLHQJFgV7wS4E62WU_ktkIvHjf4D0QZb-sAP6OHK8uMKSQ3xt7PjWg-7GtqqALFldE4WfzTtDrOd9Sp5FpOBQ9cGXZ34WF8u7YKF/s1280/photo_2025-06-16_08-44-13%20(2).jpg

កិច្ចប្រជុំពេញអង្គ JBC ដែលដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា(តំណាងភាគីកម្ពុជា) និង លោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ (តំណាងភាគីថៃ) បានឯកភាពអនុម័តលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖

១. ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
២. ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)
៣. ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
៤. ពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំ លើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwyv9JbpuUgzElJ_6H3vgJGZRTZR3msR3VIeQ8XCgW3F_klIlUzjaMM-UyWITqEPsAomgIwcv-kUO4nxaRF765UdoogrbdRMdANPu09o40UgiheijhtAYP9IwwoboGuGXySvxwNxlgmYwkhYSnVxedsag7jAmrl8OZ5EH739GGNLv25NJz4hqgU8f7LCld/s1280/photo_2025-06-16_08-44-13.jpg
គួរឲ្យដឹងថា មុននឹងចាប់ផ្ដើមកិច្ចប្រជុំពេញអង្គ ភាគីទាំងពីរបានបើកការប្រជុំចង្អៀតមួយ ដែលមានសមាជិកចូលរួមចំនួន១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់ ដែលនាំឲ្យវាបានអូសបន្លាយពេលវេលានៃកិច្ចប្រជុំពេញអង្គផ្លូវការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8qplpEU13TkzGscF5L5pky32RbUx4WdpAvzy_J_GVPMe452qE_CQ0D_uKCijIAIOWg-kDnGfhFFJJ1F9cHdfweOIExa_9Is0G9rVu05c51qoNPVEupF641mm9YN7YQTGLOJfoLk5WWbgf_t4gSFHoSUGsmVe5XWP94Mm9ns1LTryykuGqCXovBMuAu5aM/s1280/photo_2025-06-16_08-44-12.jpg

យ៉ាងណាមិញគួរជម្រាបថា កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន(JBC)កម្ពុជា-ថៃ លើកនេះគឺជាកិច្ចប្រជុំលើកទី៦ ដែលបានប្រព្រឹត្តទៅក្នុងបរិយាកាសមិត្តភាព យោគយល់គ្នា ក្នុងស្មារតីពិភាក្សាបើកចំហទៅវិញទៅមកនិងប្រកបដោយភាពវិជ្ជមាន។ លើសពីនេះ ភាគីទាំងពីរបានឯកភាពគ្នា និងចុះហត្ថលេខាលើការសម្រេចអនុម័តរបៀបវិរៈទាំង៤ចំណុចដូចខាងលើ ហើយភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជួបប្រជុំសាជាថ្មីម្ដងទៀតនៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះផងដែរ៕