ស្របពេលប្រទេសជាតិកំពុងតែជួបបញ្ហាលំបាកមានសុខសន្តិភាពផុយស្រួយគេសង្កេតឃើញថាបុគ្គលមួយចំនួនបានឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គមជេរប្រមាថគ្នាយ៉ាងសាហាវ។ ឃើញសភាពបែបនេះតារាចម្រៀង ខេម បានស្នើសុំក្រសួងពាក់ព័ន្ធយកបុគ្គលដែលកំពុងតែឈ្លោះគ្នាយកទៅអប់រំ ហើយការឈ្លោះគ្នានេះកំពុងតែធ្វើឱ្យសត្រូវមើលងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGyTcpQyTWnQfYuLKkrSuhnLFMcvNHc99rAdRroSYBZOm5pZkwz47cjEMxVUXatwH0dhwR2B8sJMPI8C8D6tuPAEuFkovx5sWYPnhx4L0RNtuskQFb7yUaQ-N67IBTuSaeQemym9FSj36TA1SdH40UrfOcXx3JzR_o24ogntoFCtCCPLJhBnknoMWM-hgj/s2048/image_2025-08-02_10-41-24.png
តារាចម្រៀង ខេម បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនាល្ងាចថ្ងៃទី១ សីហា ថា «ស្នើសុំក្រសួងពាក់ព័ន្ធនាំបុគ្គលខ្មែរ កំពុងតែឈ្លោះគ្នាលើបណ្តាញសង្គមស្របពេលប្រទេសកំពុងជួបនូវបញ្ហាចោរឈ្លានពាន អញ្ជើញពួកគាត់ទៅណែនាំផង ប្រទេសកំពុងត្រូវការការរួបរួម ប្រជាជនកំពុងតាមដានព័ត៌មានដែលពិត»។ តារាចម្រៀងសំឡេកស្អករូបនេះបានបន្តទៀតថា «មិចបានប្អូនៗម៉ោឈ្លោះគ្នាអីពេលហ្នឹងនាំឱ្យសត្រូវមើលងាយចឹងសុំបញ្ចប់ទៅប្អូន បើមានរឿងជាមួយគ្នាហៅគ្នាតែពីរនាក់រឺអ្នកពាក់ព័ន្ធទៅកន្លែងស្ងាត់ណាមួយដោះស្រាយទៅកុំបរិហាកេរ្តិ៍គ្នាលើបណ្តាញសង្គមបែបនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggb3oWRLCziWLBH-rhZZMrzZPJutZNZYt-c9lsLzUQXelznpK9pfmMooKKr_XriEqHqVxJoL50lB7qjsmwB3uhZTrSITszrQlPYvyDoUhmoyHJs7J_U2O9SFcIhIFHOGETCl2qHnW1x5YeqH0gS6vrOQY6k6I3_-u3vsct-lG0_ooRUMRQV-N0V-GqDzh4/s1280/image_2025-08-02_10-41-18.png
ខេម បានបញ្ជាក់ចុងក្រោយថា «ប្អូនៗអាណិតថ្នាក់ដឹកនាំយើងផង លោកប្រឹងណាស់ដើម្បីការរួបរួមមួយ និង ដៃម្ខាងទប់សង្គ្រាម ដៃម្ខាងរកការងារជូនប្រជាជន ចឹងប្អូនបានសុខហើយកុំនាំការលំបាកជូនគាត់អី បងសុំចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBg3afrxys4Hz49IDQJp40rVJcGTA4EzmUxiJWkaMX3g33XhbXynVi3-vJKWpXi2Zm3s2sj8bAsXxwq1ttLcjEjJamMGJZyjFvP519-MfNmlhXHyTIbVxRvwojZieU2RTDk-AdOmzKZACgF6eevxbXHudREn-LeqIm-v1qvZEoxzUP3IeAB45Oy4_Q4NSU/s960/image_2025-08-02_10-41-20.png

ការលើកឡើងរបស់ ខេម ក្នុងន័យឱ្យខ្មែរសាមគ្គីគ្នា កុំឱ្យឈ្លោះប្រកែកគ្នានាំឱ្យសត្រូវមើលងាយនេះបានធ្វើឱ្យមនុស្សជាច្រើនគាំទ្រ។ ទោះយ៉ាងណា ការលើកឡើងរបស់ ខេម គេបានឃើញមតិមួយចំនួនតូចហាក់បញ្ចេញប្រតិកម្មអវិជ្ជមានមកកាន់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjW4kNE0L2-edQn8i0q4dVEHiHDMbZA5DfkIpq9m8_9iskALiP5dy9aZZK4lCyJnPqHYqjlkMnpJGnkBnAQk39siu6MACmYEkEY4BxfFXCXcqfthjWqbgKJW9ey7DbRtY3pzoSy6VhJi609sY1DEc7UMd2izpuX6BIpWyw4NisDE6jTKy-N9YPSsxAcVH/s2048/image_2025-08-02_10-41-21.png
គួរបញ្ជាក់ផងដែរថា ពេលនេះសង្គ្រាមនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃបានអនុវត្តបទឈប់បាញ់ហើយ ប៉ុន្តែគ្រាន់តែធូរស្រាលមួយកម្រិតមិនទាន់មានសុខសន្តិភាពពេញបរិបូរណ៍នោះទេ៕