គ្រាប់បែកចង្កោម ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬបាញ់ចេញពីកាំភ្លេីងធំ ដែលផ្ទុកគ្រាប់បែកឬគ្រាប់មីន។
.png)
គ្រាប់នេះ ត្រូវបានបង្កើតដើម្បីកម្ទេចរថក្រោះ និងលើគោលដៅជាច្រើនក្នុងពេលតែមួយ។ វាមានឥទ្ធពលខ្លាំង ពេលផ្ទុះវា នឹងបែកតូចៗរប៉ាត់រប៉ាយលើទំហំផ្ទៃដីដ៏ធំ។.png)
ការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងជនស៊ីវិលជារឿងខុសច្បាប់ ដែលអន្តរជាតិតចាត់ទុកជា”ឧក្រិដ្ឋកម្មសង្រ្គាម”។
អនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមមានប្រទេសចំនួន ១២៣ជាហត្ថលេខី ដោយពួកគេបានព្រមព្រៀងគ្នាថានឹងមិនប្រើគ្រាប់បែកចង្កោម ផលិត ផ្ទេរ ឬក៏ស្ដុកទុកនោះឡើយ។.png)
កម្ពុជា ធ្លាប់រងការទម្លាក់គ្រាប់បែកចង្កោមជិត៣០លានគ្រាប់(កូនគ្រាប់បែក)ចន្លោះពីដេីមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០៕.png)










