អ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថានគោលនយោបាយបរទេសរបស់សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ និងចែកចាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកផ្តល់ដំណោះស្រាយជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ហើយលោកថា បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់តាំងពីឆ្នាំ១៩០៧ មកម៉្លេះ ប៉ុន្តែថៃពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់បារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF82O7g6LO27Wau5n6aUrzJo_ZMyBV0ivnhYb9b0qimq5LoIv1yD-TxiS1umDb1-q-lhV_90_LgXeq5u4S_32cKH_uTplEBFzr10owXSIQ_9Nb2mtm1DYkyO7UdV-xTEaNYU3kmC4rtICINAXvKnvr-zO0wRQAcaL9APb8610GtUkfLLt1UrR8ZttXqK3O/s1080/image_2025-08-04_08-48-27%20(2).png

អ្នកជំនាញជាន់ខ្ពស់អាមេរិកនិយាយថា វាជារឿងចាំបាច់ដែលកម្ពុជា-ថៃត្រូវតែទម្លាក់គំនិតជាតិនិយមខ្លាំងពេក ហើយព្យាយាមឈ្វេងយល់ថា សន្តិភាពយូរអង្វែងកើតឡើងដោយសារការយល់ព្រមពីប្រទេសទាំងពីរ ។ កម្ពុជា-ថៃត្រូវតែយល់ថា ពេលនេះ ពុំមែនជាពេលបណ្តុះគំនិតជាតិនិយមខ្លាំងទេ ប៉ុន្តែវាជាពេលដែលប្រទេសទាំងពីរត្រូវប្រើប្រាស់ហេតុផលដើម្បីបង្កើតសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-v-ig-jlok30AEZrzQMe0Yp9tZeNTDtoOjV9MFph8RLOjZ6uB-GMAwYFj-1WpCKbbA1jfddnKM6qJjO_YlBoeQ3KuPYbOdjp8wzYkh0TverD2ITOdNojJFFUIhpYPn8xJFcbzTJW1G9PytF-2oR1SL-hl-Ol5I2A6BnXPfKWiY2QMJi9XamlPl78AlsNY/s1500/image_2025-08-04_08-48-28.png
ចំណែកការដោះស្រាយជម្លោះរយៈពេលវែងរវាងកម្ពុជា និងថៃ គឺការដោះស្រាយជម្លោះនេះមានលក្ខណៈស្មុគស្មាញ ។ អ្វីដែលលំបាកបំផុត គឺការកំណត់តំបន់ព្រំដែនឱ្យច្បាស់លាស់ ហើយនេះជាមូលហេតុនាំឱ្យជម្លោះកម្ពុជា-ថៃអូសបន្លាយពេលរហូតមកដល់ពេលនេះ ។ បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់តាំងពីឆ្នាំ១៩០៧ មកម៉្លេះ ប៉ុន្តែថៃពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់បារាំង បើទោះជាមានការកាត់ក្តីពីតុលាការយុត្តិធម៌អន្តរជាតិក្តី ប៉ុន្តែនៅតែមានបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា-ថៃរហូតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRjCdlM3svgYPOBNGoiGBb_9-dRV-1afPKr935axtKkh4p3pwtI-hrI7LhnuHwBxGqxDFZtHvT1fCAqHrbao8qwaIBDJsuOfd0bM0SK_BVnjmihjl9Wvf22pDUGV7qDZMTCykGFNT9leoz1NLvNBNPqJ4H_7wR14BYaUz1irQcN977BsWuSfkOqjSFCuCB/s1280/image_2025-08-04_08-48-27%20(3).png
លោកបានណែនាំឱ្យកម្ពុជា-ថៃមានដំណោះស្រាយជម្លោះព្រំដែនចំនួន៣ចំណុច រួមមាន ៖

១-កម្ពុជា-ថៃត្រូវកំណត់ព្រំដែនឱ្យច្បាស់លាស់
២-កម្ពុជា-ថៃត្រូវកំណត់វិធានការអ្វីម្យ៉ាងដើម្បីតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានទំនុកចិត្ត និង
៣-បង្កើនការវិនិយោគសេដ្ឋកិច្ចនៅតំបន់ព្រំដែនទាំងសងខាង ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍ និងការខាតបង់ ព្រមទាំងមានសន្តិភាពយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit5dL4KvQWxQPv9LgH_6bBMexaeJQMVPE8Z9d9KILuBE-3kA-kmlDfATkgwP1IbzUp078nRQRFw2us5RXPtZ3uobxnvbp5xlzo3Np9HKeUSa6gAT6TAbWAU3VzmXYx7kQPD-mvgSnnH1AwI-8n_vnmjuuJW30MnsdcsZBER4xiKYBpX9KoOe0zEz9QNVqo/s800/image_2025-08-04_08-48-29.png

អ្នកជំនាញជាន់ខ្ពស់អាមេរិកគិតថា ដំណោះស្រាយទាំង៣ចំណុចនេះចាំបាច់ត្រូវតែប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ចស្ថាប័ន និងគូរផែនទី ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឱ្យមានសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ គឺមែនមែនជាការចៃដន្យទេ ប៉ុន្តែវាដល់ពេលសង្គ្រាមកើតឡើង ដោយសារប្រទេសថៃគ្មានស្ថិរភាពផ្នែកនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9z3TjfLrcGqLJ0P7WxkHhefDGVnv29XEHrMiwRVfITgS72Ttm5_hvfhQgn6N1O6xIpSKERZwqYc5rImDNM2XYbETk8BUmtKar__WyaboCk7nRjHJGdrMgEWaHUvyiyxcga7qQ0NqtIGmumb9AOO-FypGHRqRh0yleqtff6XiFSUS6o4SLDvAPe_clWpTY/s1440/image_2025-08-04_08-48-27.png

គួរបញ្ជាក់ថា នៅប្រទេសថៃអប់រំក្មេងជំនាន់ក្រោយតែប្រវត្តិសាស្ត្របោកប្រាស់ ប្រវត្តិសាស្ត្រក្លែងក្លាយពីមួយជំនាន់ទៅមួយជំនាន់ ទើបធ្វើឱ្យពលរដ្ឋថៃយល់ច្រឡំយ៉ាងខ្លាំង ពុំទទួលស្គាល់ការពិត ដោយសារពួកគេរៀនប្រវត្តិសាស្ត្រប្រឌិត ។ ហេតុនេះ ពលរដ្ឋថៃភាគច្រើននៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ពីព្រោះយល់ថា គឺជាអតីតទឹកដីរបស់ខ្លួន ហើយសូម្បីតែផែនទី ក៏ថៃគូសផែនទីខ្លួនឯងដែរ ថៃពុំទទួលស្គាល់ផែនទីបារាំង ៕