ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានច្រានចោលព័ត៌មានកងទ័ពថៃជម្លៀសពលដ្ឋរស់នៅព្រំដែនកម្ពុជា-ថៃ ដើម្បីបើកការឈ្លានពានកម្ពុជាជាថ្មី មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ។ លោកថា ជាព័ត៌មានមិនពិត កងទ័ពថៃគ្រាន់តែត្រៀមខ្លួនប៉ុណ្ណោះ ករណីកម្ពុជាបង្កើនកម្លាំងទ័ព និងអាវុ.ធតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTvMmNOsilM8OE6EJUbsVzqqYVQ3ucG0a5akt15_RS3uyudcDQfx0C_X3vPLhGEut_lZyRR2MwMfqk01mWQl92q0yOSB9affbf10pEUsqxAugSgdKaEtR_tu_BeYgGCzDVCW5VVGSgao-Ybv4ecrpjRSriGIDuNdWJq6OTJoKd7sy87VbaG83ghorj28u/s1477/image_2025-08-04_09-45-43.png

ព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែសីហា ថា កងទ័ពថៃបានជម្លៀសពលរដ្ឋនៅខេត្តសុរិន្ទ ទៅកាន់ជម្រកបណ្តោះអាសន្ន ដោយសារត្រៀមឈ្លានពានកម្ពុជាជាថ្មីនៅតាមព្រំដែន ចាប់ពីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺពុំមែនជាការពិតឡើយ ខណៈមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានច្រានចោលព័ត៌មាននេះភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBMroUYin8-rByF464Sbx8NlkSWAIurtxxysLwqLMswGZ3cbEoEmtK9NgVkRfudhDl2CZoyAT5KGq1yYTvnvmSCYoYPQtCQin7Jodxai-hYovRBlCh4cDEIGZs9O4FAxtezvD4DCgbIQKT4hyphenhyphen44H9cW2xVXQxg_8GUnd8M7NS3PuKH-WLp6sZc2SJ2rl_w/s770/image_2025-08-04_08-32-27.png

អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា ព័ត៌មាននេះពុំពិតទេ បច្ចុប្បន្ន កងទ័ពថៃពុំបានជម្លៀសពលរដ្ឋចេញពីលំនៅឋានទេ សូមពលរដ្ឋថៃជឿជាក់ព័ត៌មានពីប្រភពផ្លូវការ និងកុំជឿជាក់ព័ត៌មានក្រៅផ្លូវការដែលធ្វើឱ្យជ្រួលច្របល់ក្នុងសង្គម ។ កងទ័ពថៃគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនទប់ទល់ស្ថានការណ៍មិននឹកស្មានដល់ ប្រសិនបើកម្ពុជាបំពានបទឈប់បាញ់ញឹកញាប់ ឬកម្ពុជាបង្កើនកម្លាំងទ័ព និងអាវុធតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lnqmPiBHLQ19BvE5yxveBc_-Vmfs-YajOzNputaL95nh1jJ7zpsyX_HSPaDqRSiefl9SBwww74bJzooe0B26Yzdy96iyqvH7hqJw97qIluydlGWp9xL6nO4Hq9rlRgirY3IYzGQKBPvdK0u_WG3mVu6bFbyoR56aRjdR6yh2_VlIFv5-tLmCX2zzCHrJ/s600/image_2025-08-04_09-45-44%20(2).png

ដូចគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មាធិការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ជិរ៉ាយុ ហួងសាប់ និយាយថា ថៃគ្មានការជម្លៀសពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃដើម្បីឈ្លានពានកម្ពុជាទេកាលពីថ្ងៃទី៣ ខែសីហា ពីព្រោះថៃពុំល្មើសអធិបតេយ្យប្រទេសជិតខាងមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-fmLrRjZuSf93wRfFaxwkLJUePKiZXvtQepS64wz_a1yeqSd4lxA3JBRNskhkobPGm2zsL72tRtizrZ9lUmDhDPALLRZlGiNYngFPlioW2B4tdnQI-2yAB2PqmPLaw9do5Dxr7cJlYFGUTkLgZhuTCE8yxhh53K1DOIGXaD_mZnd6k-ys8ur6A-8P8Uf/s1280/image_2025-08-04_08-31-17.png

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៣ ខែសីហា ឱ្យដឹងថា កងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹកថៃ បានត្រៀមខ្លួនប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃរយៈពេល២៤ម៉ោង ដោយកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កើនកម្លាំងទ័ពជាបន្តបន្ទាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh731W3Xxn1-Dpdxo25dso7FGQS7_QaRKS1I2Eh0RQqw2qvYel-pbaFfvRl_ZMWr9vaUgZmQ662PkqqvSuABf1r0wcl-Yofo5SBuEnAFnsFCcQZ3XL4SV74vJi-lQIlKAOiAAOEAuOHTpXCV0CVtGt-qocIEhZvBjlyPnneALYBKodY0q6ToWiiSzLSM9g/s1200/image_2025-08-04_09-45-44.png

មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានហៅអភិបាលខេត្តចំនួន២០ នៅភាគឦសានប្រជុំជាបន្ទាន់កាលពីថ្ងៃទី៣ ខែសីហា ស្តីពីការបង្ហោះដ្រូនលើដែនអាកាស ។ លោកបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ត្រួតពិនិត្យទីតាំងសំខាន់ៗ រួមមាន ៖ សាលាក្រុង ពហុកីឡដ្ឋាន ឃ្លាំងអាវុធ ស្ថានីយប៉ូលិស ស្ថានីយដឹកអ្នកដំណើរ និងអាកាសយានដ្ឋាន រួមទាំងស្វែងរកឧបករណ៍ការពារដ្រូនមកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WJR5KKK1uFBhzX6-qfXb3jABFb5iBl3yO-IU3lEMtGLYn82Gi7nxtF9N5ajyraMiO7xsXBlHo12X2dV08KxMJ7Sd7JeKjOw9N2hyphenhyphenYr6SqkkzPHkJ4yZCisEIdJrpZRBbvFuQ4ubXtuJtHSSdj88REGnGYj7UEqBjEkjCD1oYuBWm-eAEC8n89uIb2H2n/s1200/image_2025-08-04_08-31-33.png
ក្រៅពីនេះ លោកបានបញ្ជាឱ្យសង្កេតមើលមនុស្សប្លែកមុខ ឬមនុស្សពុំរស់នៅក្នុងតំបន់ បើរកឃើញថា ជននោះពាក់ព័ន្ធនឹងបទល្មើស ឬជាអ្នកស៊ើបការណ៍សម្ងាត់ គឺត្រូវចាត់វិធានការជននោះតាមច្បាប់ គឺដាក់ទោសប្រហារជីវិត ។ ក្រៅពីនេះ ត្រូវស៊ើបអង្កេតរឿងរ៉ាវទាំងអស់ និងហាមដោះលែងអ្នកស៊ើបការណ៍សម្ងាត់ដាច់ខាត ៕