Home តារាជាតិ ផលិតករ ហ៊ុយ យ៉ាឡេង រិះគន់អ្នករៀបចំកម្មវិធីពានរង្វាន់របស់រោងកុន លេជេន

ផលិតករ ហ៊ុយ យ៉ាឡេង រិះគន់អ្នករៀបចំកម្មវិធីពានរង្វាន់របស់រោងកុន លេជេន

81
0

លោក ហ៊ុយ យ៉ាឡេង បានរិះគន់អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់របស់រោងភាពយន្តលេជេនដែលភ្លេចគុណតម្លៃចាស់ព្រឹទ្ធាចារ្យឱ្យតារាសម្តែងវ័យក្មេងប្រកាសពានដល់តារាសម្តែងជើងចាស់លោកស្រី ឌី សារ៉េត។ ជាមួយនឹងបទពិសោធន៍របស់ខ្លួន២៦ឆ្នាំផលិតកររូបនេះឱ្យអ្នករៀបចំសិក្សារៀនសូត្រពីបរទេស ហើយយ៉ាងហោចណាស់តារាវ័យក្មេងអ្នករៀបចំគួរជ្រើសរើសអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQp3mOFnFT-mTnj6EGVKaqG4HBSdw0VriVl_TzA_Jz8NA5fE653yC-_gAg71sRhtT1loImc-y5QMpl7FWptp2o7c1Hw74RKuYcRzJbFxhC7gTF9OdR_bag8Ijxz25f2635M3VurpWOno3zQbJvE4XYV9krNOQOrv9wjxvx6XRJoGsaGZCrlvTouQv5hK4/s2048/image_2026-07-13_09-07-22.png
នៅរាត្រីថ្ងៃទី ១១ ខែកក្កដា រោងកុនលេជេនបានរៀបចំព្រឹត្តិការណ៍សម្រាប់ឱកាសខួប១៥ឆ្នាំក៏ដូចជារៀបចំកម្មវិធីប្រគល់ពានរង្វាន់ទៅដល់ផលិតករ តារាសម្តែង នៅក្នុងវិស័យភាពយន្តដោយមានការចូលរួមពីសិល្បករ សិល្បការិនី ជាច្រើន។ ទន្ទឹមនឹងកម្មវិធីបានបញ្ចប់គេបានឃើញ លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរិះគន់ជាសាធារណៈទៅកាន់អ្នករៀបចំកម្មវិធីនេះបន្ទាប់ពីឃើញតារាវ័យក្មេងឡើងប្រកាសពានរង្វាន់ដល់តារាសម្តែងជើងចាស់លោកស្រី ឌី សារ៉េត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh97P-uV9nOWAQ-onvRQj8goRqUiZ3j3Sxcq700yriTBFY9uC_EVODmum_N9pjlbw7d0L0Cf4xBqaAqZcocfAxwSC-wbiSPobtzK0Xhxl1JCbENHLc4Swi98i2_XmRKdIOArKvd6Z4Bc7UQXl2QORjJNF4MPHuZ8ZZqxq5Lclss9St6f9F21NRU9Gl7AFA/s1200/image_2026-07-13_09-07-18%20(2).png

នាល្ងាចថ្ងៃទី១២ ខែកក្កដា ផលិតករ «ដើម្បីកូន» បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងសំណេរថា «លទ្ធផលឱ្យជេនស៊ីរៀបចំកម្មវិធីភ្លេចគិតពីគុណតម្លៃជេនចាស់ព្រឹទ្ធាចារ្យ។ ខ្ញុំមិនសំដៅលើក្មេងៗឡើងប្រគល់ពានទេខ្ញុំសំដៅលើអ្នករៀបចំឬមួយគេគិតថាឱ្យក្មេងៗប្រកាសឱ្យពានដល់ព្រឹទ្ធាចារ្យដើម្បីដាស់តឿនឱ្យក្មេងដឹងគុណនិងគោរពមនុស្សចាស់បើដូចនេះយ៉ាងហោចណាស់ក៏ព្រះនាង ចេណ្ណា ទើបសមជាង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirBxorREVpET9fT9x4sgIrIsamuFY5SgQqgKyXwHyRraCDQQc4ckJYNQIg4IOGt5a0ydyXuFhy4bttojUlFrej2G9OHvAVizRD-Zop9jkLnu4wv6Ja559KvY6iZIfhhOdtbJTq9U8Qj-IyuGZxUjlP3a27qIhlVQ-t_UTCBzfgAgTPIjXDsWPwkIR6UaY/s2000/image_2026-07-13_09-07-21.png
លោក ហ៊ុយ យ៉ាឡេង លើកឡើងទៀតថា ការឡើងប្រកាសត្រូវហាត់សមនិងរៀបចំមុនកម្មវិធីបរទេសជាច្រើនដែលយើងអាចរៀនសូត្របាន។ លោកបានបញ្ជាក់ថា នេះគឺការផ្តល់មតិយោបល់ក្នុងនាមជាជេនចាស់បទពិសោធន៍២៦ឆ្នាំដើម្បីកែលម្អនិងអភិវឌ្ឍន៍សង្គមជាតិយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQSazsmPpJJyhop_3o5ipq9BJSp_mqJE7KEJ30n6wWwtQbaVbXs_qthXr7HDIWM5w30L2kP7mZpaZ8eA0U_QpThFLu7daW92ys0483tXGNzN1YX0arW7_aG-y4i_0gomoyg6vpCgrdRFi4DK9tUNbTXu8D8QJ1gkC2AIGQrqomghcm18iYpIGERIiq-Os/s2048/image_2026-07-13_09-07-17.png

គួរឱ្យដឹងថាមកទល់ពេលនេះខាងអ្នករៀបចំកម្មវិធីមិនទាន់បានបញ្ចេញប្រតិកម្មឆ្លើយតបណាមួយឡើយបន្ទាប់ពីមានការរិះគន់ជាសាធារណៈបែបនេះពីលោកហ៊ុយ យ៉ាឡេង៕