Home Blog Page 452

Bai Lu ទទួលបានចំណាត់កំពូលលើការវាយតម្លៃរបស់ទូរទស្សន៍ចិន

0

ថ្មីៗនេះគេហទំព័រ Sohu បានប្រកាសចំណាត់ថ្នាក់តារាស្រីដែលកើតក្នុងទសវត្សរ៍៩០ ដែលភាពយន្តរបស់ពួកគេទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត(អត្រាអ្នកទស្សនា)។ តារាសម្តែង Bai Lu បានជាប់ចំណាត់ថ្នាក់លេខ១ដោយមិនបានរំពឹងទុកជាមួយនឹងរឿង «Northward » ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidhdne6WPQ5rB2Vn0y3y9f1PzKjlWNPmRTMfsmMkeh_zsyPBEwfMfcw0dhhjuYO2WvtGce8vFQli1HcHyvb2c_0Xfwr445pUK3KkKCPPA6C8A7drb9Jw_hZ2Wo4l_Ddw_lRB5TV0wM8h_MMUQdZok-qcKqQddEJX1HEKK5smJnUGicW6F5Ree5O7cskEkm/s1600/image_2025-06-05_16-42-11.png

ការវាយតម្លៃជាមធ្យមនៃអ្នកមើលរឿងបានឈានដល់ ៣.៦% ជាមួយនឹងកម្រិតខ្ពស់ បំផុតឈានដល់ ៤,០១៩% ។ នេះគឺជាសមិទ្ធិផលដ៏ធំដែលតារាស្រីប៉ុន្មាននាក់ក្រោយ ទសវត្សរ៍ទី ៩០សម្រេចបាន។ «Northward » គឺជារឿងភាគទូរទស្សន៍ដ៏កម្រនៅ ក្នុងអាជីពរបស់ Bai Lu ដែលបានចាក់ផ្សាយតាមទូរទស្សន៍ CCTV1។ កន្លងមកតារាស្រី រូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl-oGiCoQMoXL6nRjYUkaURE5rRLQ9VPVFAP9E_iWeotyQn9o2yr0G4CozhZXMyrhsOLVwVxxkuawrfo09n85Km8_woBFmAdzE0inZTpgYLtYUTtnFiFfvABbMTJ5fZ_YCXW2B7zoIsADK4HB2dkyHWsCg86RDYggaXgPHBzTpB0ZLko8vDIeQxYK-vpax/s1440/image_2025-06-05_16-42-09.png

ក្នុងខ្សែភាពយន្តនេះតារាសម្តែង Bai Lu ដើរតួជាក្មេងស្រីម្នាក់ឈ្មោះ Xia Feng Hua ដែលមើលទៅដូចក្មេងប្រុស។នាងនិងក្រុមមិត្តជិតស្និទ្ធរបស់នាងរស់នៅសង្កាត់មួយតាមប្រឡាយ ដូច្នេះជីវិតរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងទន្លេ ។ Bai Lu បង្ហាញខ្លួនជាមួយនឹងធូលី រូបរាងខ្មៅ និងសក់ខ្លីមិនស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrfQ35MR-FInStuTjV3VR4Lmnc9_wZGCG707OKReUNmEhBjpRpiNnLhFSMg9gGaX9q5VpaZDt9ZE1jmIr17WRK1jP4kJJloT9Pkz8ThcQqLpVmsotdLr_jyUqy5sA5_0Rtx-6wq2UtJBjvoXRdcqN-IBhHNMu510XwbQIobeoy-SqWCKeuFWExFqlfu_k8/s1280/image_2025-06-05_16-42-13.png អាចនិយាយបានថា Bai Lu បានលះបង់សម្រស់របស់នាងដើម្បីអាចសម្ដែងជាតួមួយនេះ។ ដ្បិតតែទទួលបានការចាប់អារម្មណ៍និងមានការវាយតម្លៃខ្ពស់ការសម្តែងរបស់ Bai Lu ក្នុងរឿងនេះក៏រងនូវភាពចម្រូងចម្រាសមួយចំនួនផងដែរ៕

Yang Zi រងនូវភាពចម្រូ.ងចម្រា.សក្រោយមានឈ្មោះដណ្តើមពាន Magnolia Awards ពីរឆ្នាំជាប់គ្នា

0

ថ្មីៗនេះពានរង្វាន់ Magnolia Awards បានប្រកាសជាផ្លូវការនូវការតែងតាំងសម្រាប់ ប្រភេទតារាស្រីឆ្នើម។ គួរកត់សម្គាល់ថា Yang Zi គឺជាតារាស្រីដ៏កម្រម្នាក់កើត ក្នុងទសវត្សរ៍ទី៩០ ដែលមានឈ្មោះក្នុងបញ្ជីបេក្ខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW_nw2TsUN3ODDWib15ct59Yei7pd6K28pqO3z2gZVPulgfj7IKn9ECLuIDHo9Rk7r19L8rmoI8qnoHDLHRbWgjwSPtJt8D-IeAgoEqQgGQYevMBWHEEuk25igEOw44vhY8YRoVY0_gnM03KneXpuW7MWX4WZjC8nLOGYvWe-eJuAg03splPleKGSdRjgO/s2048/image_2025-06-05_09-50-16%20(2).png
Yang Zi ទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះរឿង «Flourished Peony» ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ សម្តែងជាតួ Mudan ដែលជាកូនស្រីរបស់គ្រួសារអ្នក ជំនួញនាងបានបង្ហាញពីតួអង្គដែលមានភាពវៃឆ្លាត រឹងមាំ ប៉ុន្តែនៅតែទន់ភ្លន់និងមានចិត្ត មេត្តា។ តួនាទីនៃភាពស្រស់ស្អាតរបស់តារាស្រីរូបនេះត្រូវបានចាត់ទុកថាបានផ្លាស់ប្តូរ និងប្រសើរឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងស្នាដៃមុនៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi79iZ8-wSQwD8B4KErjsco3YtG7U8sJj09hG5T8mLy1cmMjzeHG86iVwgz7vh11IMwZ9cH2J22eGuy9g9fFDF9TQcK_v5LfUrbvnTJq_cQgcGVt6mYzWfWVH2BW6uQ5-ryjkO4iEQyB6qnuT020s8vtTra2SX0ndHqFVQMaWrqU1upQTVJbo-NOZHNLKRw/s1440/image_2025-06-05_09-50-16.png
ទោះជាយ៉ាងនេះក្តី មតិជាច្រើនបាននិយាយថា Yang Zi នៅតែមានគំលាតធំជាមួយសិល្បករដែលត្រូវបានតែងតាំងដូចជា ទាក់ទងនឹងអាយុ បទពិសោធន៍ការងារ និងសមត្ថភាពសម្តែង។ ដូច្នេះហើយការបង្ហាញខ្លួនរបស់ Yang Zi ក្នុងបញ្ជីបេក្ខភាពតារាសម្តែងឆ្នើមបានធ្វើឱ្យមហាជនមានចម្ងល់យ៉ាងច្រើន។
លើសពីនេះ ប្រធានបទនៃខ្សែភាពយន្ត «Flourished Peony» មិនថ្មីពេក ឬប្លែកនោះទេ។ ការងារប្រវត្តិសាស្ត្រគឺជាការកម្សាន្តច្រើនជាងមិនមែនជារឿងល្ខោនដែលមានអត្ថន័យមនុស្សនិយមជ្រៅនោះទេ។ ខ្សែភាពយន្តនេះមានពិន្ទុត្រឹមតែ ៧.៨ ប៉ុណ្ណោះ ដែលតិចជាងខ្សែភាពយន្តផ្សេងទៀតដូចជា « She and Her Girls » មានពិន្ទុ ៩.៦ និង «To the Wonder មានពិន្ទុ៨.៩ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikxLhQr1IUbgW72C5nFTzwfzPFaKx2VtgXJObqiAioe6I4p9nXwtbyud_ylyAS5lRKJ2Tp22_EYvqLZumcfDBzcULVAf3g2AWQ8kRfJRa9MrhrR_gUZw2i-Waqo1twmrfUNJJX2qzwF_iBWKj5p5rT895CotBXiDhTFmkcC3nPkVTOjyF7_cRTn9p-DM2E/s2048/image_2025-06-05_09-50-18%20(2).png

កន្លងមក Yang Zi ត្រូវបានតែងតាំងជាតារាសម្តែងឆ្នើមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Magnolia Awards ឆ្នាំ២០២៤ សម្រាប់តួនាទីរបស់នាងក្នុងប្រភេទរឿងមនោសញ្ចេតនា បែបប្រវត្តិសាស្ត្រម្តងរួចមកហើយ។ការដែល Yang Zi ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ Magnolia Award ពីរឆ្នាំជាប់ៗគ្នា ដោយសាររឿងភាគប្រវត្តិសាស្ត្រ របស់តារាស្រីរូបនេះ បានធ្វើឱ្យទស្សនិកជនមានការខឹងសម្បារ ថែមទាំងចោទជាសំណួរអំពីភាពត្រឹមត្រូវ និងតម្លាភាពនៃពានរង្វាន់ដ៏យូរអង្វែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHaWekW4YkTZAcuJTXmgxe-H4s0h3tRwvjbEv4ERld69uU0mjoJh3_XyN9qgAErp4iPAgW-4E-_HZnP7_QMEazRgeMjU9py03aOVC7Hr7326_ZmgLGnnSrU87Ut41J_65VDlHFioZWN_Aly6r29o4H5Bnu_inB8QwtSWGuF4HHQ-49QAvHd4n9NqqTejZA/s1620/image_2025-06-05_09-50-18.png

ពានរង្វាន់ Magnolia Awards គឺជាពានរង្វាន់ភាពយន្ត និងទូរទស្សន៍ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតនៅក្នុងប្រទេសចិន ដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦២។ ពានរង្វាន់នេះត្រូវបានបង្ហាញដោយទូរទស្សន៍កណ្តាលចិន (CCTV) ដើម្បីផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃប្រចាំឆ្នាំ៕

សាធារណជនកូរ៉េងាកទៅគាំទ្រ ខាង Kim Soo Hyun វិញ

0

អស់រយៈពេលជិត៣ខែបន្ទាប់ពីភាពចម្រូងចម្រាសជុំវិញ Kim Soo Hyun និង Kim Sae Ron បានផ្ទុះឡើងមតិសាធារណជនបានផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការពេញចិត្តរបស់ Kim Soo Hyun ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTl5zj0XPEJJSZwVjtm6JcFBdAbohUlvhtFPSqZoA1N1X2_7ehudLMO-46ZOW9lQRAqgxNmtg_LfXEZNZfmZkNOdk7KJpsnMJ0PJGAU9J4Oa_OdOwzPhhfDX-c12nB2YmFNdSl9WY2bchmfOFmOKMP2_hQtLCh-PYVtV0pitatE57aORaVdSQzwZi-zykn/s660/image_2025-06-05_13-53-15%20(3).png
ការចោទប្រកាន់ដំបូងថា Kim Soo Hyun បានណាត់ជួបជាមួយតារាសម្តែង Kim Sae Ron តាំងពីនាងនៅមិនទាន់គ្រប់អាយុបង្កមានភាពភ្ញាក់ផ្អើលក៏ដោយក៏កង្វះព័ស្តុតាង ជាក់ស្តែង និងការសង្ស័យកាន់តែខ្លាំងឡើងអំពីភាពជឿជាក់របស់ជនជាប់ចោទ បានផ្លាស់ប្តូរមតិសាធារណៈបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyZoliLcPho9x_Qlw-RhOzVJRxczo1fDTChyphenhyphenm9IHVxOrpBSu32xokAzlTDI4sFh26CEV1vIU-DgDCc-_w8NDmxKfHgG3TsqQIoXl_A9GI0TONOGHBw7hxknIWywfglAfjXLiP60RjiZqsNYtryOjwZHlI8nPWNCaSyu3v0NUQ164uQTCmU8Tq6U6jpRW0B/s660/image_2025-06-05_13-53-15.png

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងផ្នែក comment របស់កាសែត មនុស្សជាច្រើនបានសង្ស័យថា Kim Soo Hyun ត្រូវបានចោទប្រកាន់ក្លែងក្លាយ។ ការបញ្ចេញមតិរបស់សាធារណជនដែលបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះការត្រឡប់មកវិញរបស់តារាសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogq4XVzAkwMB2O_yf6lfilfURzJz2n4RLW7qBFsIY9gXO3P71-1wXHLVjThHmT4BnHfJtRp37z-yKj-CMv0qzut2TGuReG-yGXsvCTO0BHMatljCLeootMqL4bD5ikXuIcr0ciVdnQkbzcmMKLz4kq-16RJp6NIsEFTFpWvX73zKB3ku0L2UG6Jv5xqcH/s660/image_2025-06-05_13-53-16%20(2).png

ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលដែលគ្រួសាររបស់ Kim Sae Ron និង YouTube Channel Garosero បានអះអាងថា Kim Soo Hyun បានណាត់ជួប Kim Sae Ron តាំងពីឆ្នាំ ២០១៦ នៅពេលដែលនាងមានអាយុ ១៥ ឆ្នាំ ហើយទំនាក់ទំនងនេះមានរយៈពេល ៦ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Kim Soo Hyun មានទំនាក់ទំនងរយៈពេល ៣ ឆ្នាំជាមួយតារាស្រីម្នាក់ទៀតចាប់ពីឆ្នាំ២០១៦ដល់២០១៩ ។ តារាស្រីនោះគឺនៅក្រុមហ៊ុនគ្រប់គ្រងដូចគ្នា ហើយត្រូវបានគេរាយការណ៍ថា Kim Soo Hyun តែងតែសរសេរសំបុត្រទៅកាន់តារាស្រីនោះអំឡុងពេលលោកបម្រើយោធា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEg5B9M0wpCKQkekaTa62Wu9pivZf1jXjY4XK7B30vB9Xgt4q5cGQ5TQHLM2719_kc7do-BxYco_oTcYRAvQq8JD75qLgn9FuXeSJAsT_fU5SGiFamNQ_i3xDe7iAdwMp7adSFFqMTRzMj8Xd6hha0jr3p3_42eFPuSnXQjioxAg6cuWnew-O-b215YF44/s660/image_2025-06-05_13-53-16.png
របាយការណ៍ផ្សេងទៀតបាននិយាយថា Kim Sae Ron បានណាត់ជួបមនុស្សច្រើន កាលនាងនៅក្មេងរួមទាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងតារាចម្រៀង WOODZ និងអតីតអត្តពលិកជម្រើសជាតិផងដែរ។ គួរកត់សម្គាល់ថា រូបថតដែលបង្ហាញជាព័ស្តុតាងនៃទំនាក់ទំនងមិនទាន់គ្រប់អាយុរបស់ Kim Sae Ron ជាមួយ Kim Soo Hyun ត្រូវបានបង្ហាញថាថតជាមួយ iPhone 11 ដែលជាម៉ូដែលទូរសព្ទដែលចេញបន្ទាប់ពី Sae Ron មានអាយុ ១៩ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnrfOfKzuwObrGjeKbUNqBxTtqkKIU20skCc6TbV1ibM4iZ8_EQ-gBgc6__UOs9Xrqjj47IsDk9FkmG0DTwFsr_wKcn3h4mgDsSlvszNitKjc1_XI_O3eTbLCIEikS5BDR31a0Vbaaq6EWTRDznkHRHPSeiYhWXivIXZ-rn-L7Ll0cFnxvvQ4Z-eTdj0lM/s1600/image_2025-06-09_09-02-20.png

លើសពីនេះ ការអះអាងរបស់ Garosero ដែលថាអ្នកដឹងរឿង Kim Sae Ron ត្រូវបានចាក់ចំនួន៩ដងនៅកនៅ New Jersey (សហរដ្ឋអាម៉េរិក) ត្រូវបានបដិសេធ។
ក្រោយមក បុរសនោះបានផ្លាស់ប្តូររឿងរបស់ខ្លួនមកនិយាយថា រូបគេមានរបួសដៃស្តាំ ខណៈដែលរបាយការណ៍វេជ្ជសាស្រ្តបានរៀបរាប់តែរបួសត្រង់ស្មាស្តាំនិងដៃឆ្វេង របស់បុរសនោះតែប៉ុណ្ណោះ។ ស្ថានកុងស៊ុលកូរ៉េនៅទីក្រុងញូវយ៉ក ក៏បានបញ្ជាក់ដែរថា នាពេលថ្មីៗនេះ មិនមានករណីពលរដ្ឋកូរ៉េត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្ម ដូចជាការប៉ុនប៉ងមនុស្សឃាតលើជនរួមជាតិដែលរស់នៅក្រៅប្រទេសនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8LfWypfwyk_VGOaTc3VyNKuTIcowCQKPnvb0fve2DjT22eJ17SUf09dqLFxp9ecKz57BcuQK1SLC8b8p4_iYAcvq7PRSDvc9TCsiKxJVcKqCakX1u-YuLqsLb2e4yOO9hUVxvn6Rl3PFk-aX-LRgDr_dATLI2B5aCkM-pYw3eEjFca3PVkSv1le8gwL9r/s1200/image_2025-06-09_09-02-21.png
ការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមតិសាធារណៈផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការគាំទ្រ Kim Soo Hyun ដោយមានមតិដូចជា«អ្នកមិនអាចបំផ្លាញនរណាម្នាក់ដោយផ្អែកលើការចោទ ប្រកាន់ដោយគ្មានព័ស្តុតាង» “តើវាសុទ្ធតែជាការចោទប្រកាន់មិនពិតឬ?។ឥឡូវនេះ មនុស្សជាច្រើនជឿថា Kim Soo Hyun ត្រូវបានចោទប្រកាន់ដោយអយុត្តិធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKGXT3ymiImE5K5ivFsVSOEvvyg0c63hbZqLNQ_ZGiYN6PxatyI_pTH-yqrqgFvcYo8-Szz_RAY0_2pnnSdJ9fJ3ASkaOwnUjVELVVWg3p_rS9AhMv7St3WiHqDTOiskbS0MEaEOTDTzIgaqAxI4OYy_MvV68VUUxWLdjfYby-vSgOh7_TxnED6TQBs71I/s1000/image_2025-06-09_09-02-22.png
ទោះបីជាមានមតិសាធារណៈក៏ដោយ ក៏រឿងភាគ Disney+ របស់ Kim Soo Hyun គឺ « Knock-Off » ដែលចំណាយថវិកា៤៤លានដុល្លារត្រូវបានពន្យារពេល។ លោក Choi Yeon Woo នាយកមាតិកាក្នុងស្រុក នៅ Disney Korea បាននិយាយថា «ចាប់តាំងពីការសម្រេចចិត្តពន្យារពេលការចេញ ផ្សាយមកយើងមិនមានព័ត៌មានថ្មីណាមួយទេ។ យើងនៅតែពិនិត្យមើលបញ្ហានេះនៅ ខាងក្នុង»។ នេះបង្ហាញថា Disney+ ប្រហែលជាកំពុងរង់ចាំភាពច្បាស់លាស់ផ្នែកច្បាប់ មុនពេលធ្វើការសម្រេចចិត្តក្នុងការចេញផ្សាយខ្សែភាពយន្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnuWgkeNl6HUzUuOuAlEnnes97Hs_ORq7kxtJZfXvZW0_OAo6kFU4XX1ili8A-yNUeZvK2yITMD9V8vF1uz29oCvK4wSRfiZRsydvrU1dJ-hIqkQRMkmsHDQzmg1c5tTSWeN_k2Dd3KBU3uQ11yx4E4XukDjXpVX7tThC04Y15NgqjX9_60pz-xDu7jIH/s900/image_2025-06-09_09-02-23.png

ទន្ទឹមនឹងនេះ រឿង «My Love from the Star» ដែលជារឿងដ៏ល្បីបំផុតមួយរបស់ Kim Soo Hyun បានចាប់ផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ SBT របស់ប្រទេសប្រេស៊ីល ហើយគ្រោងនឹងចាក់ផ្សាយឡើងវិញនៅតៃវ៉ាន់ដែលបង្ហាញថាកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ Kim Soo Hyun នៅតែរឹងមាំ។

Kim Soo Hyun បច្ចុប្បន្នកំពុងប្តឹងប្រតិបត្តិករបណ្តាញ YouTube ឈ្មោះ GaroSero និងគ្រួសារ Kim Sae Ron ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងចំនួន ១២ ពាន់លានវ៉ុន។ ខណៈពេលដែលការគាំទ្រជាសាធារណៈចំពោះ Kim Soo Hyun កំពុងតែកើនឡើង លទ្ធផលចុងក្រោយនឹងអាស្រ័យលើដំណើរការផ្លូវច្បាប់។ អ្នកក្នុងឧស្សាហកម្មជឿជាក់ថា ការចាក់ផ្សាយឬសម្រេចចិត្តមិនចាក់ផ្សាយ «Knock-Off» នឹងត្រូវធ្វើឡើងបន្ទាប់ពីសាលក្រមរបស់តុលាការ៕

នាយករដ្ឋមន្ត្រីថៃចេញសេចក្តីថ្លែងការណ៍ច្បាប់ទី២ ពុំទទួលស្គាល់អំណាចយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចេញសេចក្តីថ្លែងការណ៍ច្បាប់ទី២ ពុំទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយថៃនៅតែប្រកាន់គោលជំហរដដែលថា នឹងចរចាទ្វេភាគីជាមួយកម្ពុជាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ពីព្រោះថៃពុំចង់ឃើញការខាតបង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZqL6XB0BMhyphenhyphenhJp9mN1DYztwGMViWh_PskznezBlVWR4O2B242C2Wn-oTfmyVYtfW7TBiR0T-B58Eo1CXQmgCoKq6AXJGAQ5uTtShyphenhyphenLxPhkvzyMkPJx7_NnniEd17RjeTasNvl-GblMGvyrYxZfJrmuV21enQ2G0PjG9upN4WheqeQqA5NCLhiMEPaUTI/s1200/image_2025-06-09_08-38-04%20(2).png
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក Jirayu Houngsub អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ច្បាប់ទី២ ដែលមានខ្លឹមសារថា តាំងពីមានការប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ នៅខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី២៨ ខែឧសភា កន្លងមក ប្រទេសទាំងពីរបានពិភាក្សា និងព្រមព្រៀងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហា រួមមាន ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនតំបន់ (RBC) ដោយផ្អែកលើទំនាក់ទំនងល្អកម្ពុជា-ថៃ ក្រោយការពិភាក្សារវាងមេបញ្ជាការកងទ័ពប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdSqys1P3zdukYqmWFWjoDEXGDR6Qc1pbfCRzPWb5OUGfpH0h9aM5K4vj3vhN6XJ3B8vyzBBzkrr1qJHhPWCfMWY6bxT-rRufgFVHEHF8LQWv0mF5myppPZ4j0UYVUzioT5WeZU3OQ7WtnCvjPx-LGgHM2OTmOtFS4m5z17y-bN9Pgtbz8Dln4vDbslHr/s1600/image_2025-06-09_08-38-04.png
លោក Jirayu បន្តថា កម្ពុជាតាំងចិត្តដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ គឺប្រទេសថៃប្រកាសពុំទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ពីព្រោះប្រទេសទាំងពីរមានយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាព្រំដែនរួចហើយ ដែលកម្ពុជា-ថៃបានព្រមព្រៀងគ្នាតាំងពីដំបូង ។ ចំណុចសំខាន់ គឺភាគីទាំងពីរត្រូវដោះស្រាយបញ្ហានៅតំបន់ជម្លោះតែប៉ុណ្ណោះ និងពុំពង្រីកបញ្ហាបន្ថែមនាំឱ្យកាន់តែស្មុគស្មាញខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtv2K8o2_KiSNH45MSgDDmAiR490yREZqwpDZ6pcoroVomk2GUn19QH8g6Y0ptx7z-Sy3fxGJ56z9EZGM1KZldzU2eG8bL-3IK9i8TBuLKc3MPnaDcrEnQH2vlQfFwhhTE8_C7Sk7OTLO4uaFLowm4D8-OrX4h00IBsIXgldv890nc7T23rN2qeSfln24F/s1500/image_2025-06-09_08-38-07.png
ប្រទេសថៃពុំចង់ឃើញភាគីណាមួយបាត់បង់ ហើយកម្ពុជា និងថៃមានយន្តការព្រំដែនរួចហើយ ជាពិសេស យន្តការគណៈកម្មការព្រំដែនរួម (JBC) ក្នុងរយៈពេល២៦ឆ្នាំកន្លងមក ដែលបានអនុវត្តក្នុងតំបន់ជាច្រើន ដូចជា ៖ ករណីស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ថិតនៅភូមិណងអៀន ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ភូមិស្ទឹងបត់ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ។ ក្រៅពីនេះ ក៏មានការសាងសង់ស្ពានព្រំដែនថ្មីកម្ពុជា-ថៃ នៅច្រកព្រំដែនបានផាកកាត ខេត្តចាន់បុរី ជាប់ខេត្តប៉ៃលិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwB8rdPhuLv2ho7JDVSoSWKRBTJFPd1jtnKFvsUYJDCC8hIzbVf1xNoYOEmR1oyYKRamPlBjHN87fiS9M2jYTJQ60otmmjplJeFefwYyzf8ObmUDh70bV3iNZ0Qbeb0bvJ2N2iPHOvfkGdnSNCdXY435rB6bOmoNmt93irIee_mwQmKlLtHUAlgXGfKaTO/s864/image_2025-06-09_08-38-08.png

ប្រទេសថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នេះ ហើយថៃរំពឹងថា កម្ពុជានឹងបង្ហាញបំណងដូចគ្នាក្នុងការសហការជាមួយថៃ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរលើសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក ៕

បន្លែវៀតណាមច្រើនប្រភេទ ត្រូវបានសហភាពអឺរ៉ុបរកឃើញថាមានផ្ទុកសារធាតុគីមីគ្រោះថ្នា.ក់

0

ត្រឹមឆ្នាំ ២០២៤ តែមួយឆ្នាំប៉ុណ្ណោះ សហភាពអឺរ៉ុបបានចេញ លិខិតព្រមានលើសុវត្ថិភាពចំណីអាហារដែលនាំចូលដោយប្រទេសវៀតណាមដល់ទៅ ១៣០ដង។ ការព្រមានទាំងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីគេពិនិត្យឃើញថា មានសារធាតុគីមីលើសកម្រិតនៅក្នុងបន្លែជាច្រើនប្រភេទរបស់វៀតណាម។ នេះបើយោងតាមគេហទំព័រ Fresh Plaza ជាគេហទំព័រព័តឥមានស្ដីពីផលិតផលកសិកម្មមានទីតាំងនៅប្រទេសហូឡង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHW02l90ReVttAU0qz1EZXdywAvFihmBl9cKQ1iKJbu0u0qWWw4mebeyrpjKwuJ2-gi5IeLLQd_76FQ_BIn_mCK4nSsBHtoUSyTOL5kKrMLaiYnT4l9ej1Vo8J7IpDHy45gNwsFg06m3A-xVadgUSsM-Pp3-auGvNCwuP6-nDOxOQlK9E6_s1E3_N5Wp6s/s990/image_2025-06-09_08-34-25.png
សារធាតុគីមី ភាគច្រើនគឺប្រភេទថ្នាំសម្លា.ប់សត្វល្អិត Cypermethrin , ថ្នាំកម្ចាត់ផ្សិត និងសារធាតុមួយចំនួនទៀត ត្រូវបានហាមឃា.តដោយសហភាពអឺរ៉ុប ព្រោះសារធាតុទាំងនោះអាចបង្កឲ្យកើតមានជំងឺធ្ងន់ធ្ងររួមមាន ខូចថ្លើម ប៉ះពាល់ដល់សរសៃប្រសាទ អម៉ូន និងខូចតម្រងនោម។ ក្រៅពីនាំចូលមកកាន់សហភាពអឺរ៉ុប បន្លែទាំងអស់នោះ ត្រូវបានគេដឹងថា ក៏បានចែកចាយនៅក្នុងតំបន់អាស៊ីផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixW13jTQqRp2vWL6Tbm2QCQsgTokY_s_hxs_I3rYv7gLY1UtEZfi7vO6Muqj_91Mf2hHWH_hLj715z5Ka9o1ok353s1SMcZUkJJw73F6DrGDaFW88s_dMxsLDvLf-rUJhBVInvQp6BwE7FtmryhRGfscqJfKr1cCj-3PLdPtAr0ghekQiwkxwb3ZqS3cOC/s2592/image_2025-06-09_08-34-39.png
គេហទំព័រ Fresh Plaza បានបង្ហាញថា បន្លែដែលមានផ្ទុកនូវសារធាតុគីមីគ្រោះថ្នា.ក់ដែលនាំចូលដោយវៀតណាមមានដូចជា ត្រកួន ម្ទេស ស្ពៃខៀវ ជីវ៉ាន់ស៊ុយ និងបន្លែបែតងមួយចំនួនទៀត ត្រូវបានគេពិនិត្យឃើញថាមានលើសកម្រិតសុវត្ថិភាពសម្រាប់អ្នកបរិភោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMXyOUVRa6UyeIbbjl_sEl88tpGwa-hglshTprcGo4ydltWerDH9KbddLW_FpQnjeez34fQ-n1OhyqK_t_XeFqzbNDcN2992JwFGq3qztyWRX5b9Fl42kDymagmEyBYzmzob8dlsmgk9SUDdVXSpiR9yMWI8D1xNdea5B_VxfcATzexMEhPVpzhkh2YfMy/s1280/photo_2025-06-06_14-40-43.jpg

ការសិក្សាលើតំបន់ភាគកណ្ដាលរបស់វៀតណាម កាលពីឆ្នាំ2022 បានរកឃើញថាជាង 80% នៃសំណាកបន្លែចំនួនជាង 290 ប្រភេទ មានផ្ទុកនូវសារធាតុថ្នាំសម្លា.ប់សត្វល្អិត ហើយមានបន្លែចំនួន 23% មានផ្ទុកនូវសារធាតុនេះលើសកម្រិតពីអតិបរមាស្តង់ដាសុវត្ថិភាពដែលសហភាពអឺរ៉ុបបានកំណត់។ ដោយឡែក តំបន់ដីសណ្ដរនៅតាមបណ្ដោយទន្លេមេគង្គបានបង្ហាញថា 59% នៃគំរូបន្លែចំនួន180 ប្រភេទមានសំណុលថ្នាំ លើសកម្រិតកំណត់ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA5h2bPCQtkpVKpnDGHHl0EMbvXtythAfGrxCl8jrEXfZjMlt1E8BKnMoxZymniu-mRTfUi64ORWz5gtGUMdXrLMLmpVZ7jHJUtOxNAmJrqde3QkdspCroKK47qpMXNYetvQwbfb9vuo1t8xR4KKMSClwfw4XcMEg3sxB3LKXE9_UBRj16sJbxyuRGODq0/s1200/photo_2025-06-06_14-40-44.jpg
ការសិក្សាមួយផ្នែកទៀតបានបង្ហាញថា កសិករវៀតណាមដែលបានស្ទង់មតិទាំងអស់ មានតែ20% ប៉ុណ្ណោះដែលមិនប្រើប្រាស់ថ្នាំគីមីលើដំណាំ និង យល់ដឹងអំពីហានិភ័យដែលអាចបង្ករឡើងដោយសារធាតុគីមីទាំងនេះ។ ការសិក្សាដដែលនេះបានបញ្ជាក់ផងដែរថា ការប្រើបប្រាស់សារធាតុគីមីទាំងនេះមិនត្រឹមត្រូវ ជាពិសេសពស្ថិតនៅក្នុងរដូវវស្សា នាំឲ្យសារធាតុគីមីក្នុងដំណាំ ឬបន្លែមានកាន់តែខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQPvqPfyiqVzHk05j6TunUyyGhySYyRbFjlUFSS3-m62DAWrfmorOxoh3IHyF8ND7Dbf0WXjHBOWCIoROvPyvl-WPUzjmbsaARqOaKPhyphenhyphenOubzj5Q4ovrTbIPejUUKUa1yK1JyyaRhCe9JehZ70YP89ftj5puK5hde9y7waY0us-HAVaYOHCBCsHcLTM04Z/s1200/photo_2025-06-06_14-40-45.jpg
គួរជម្រាបថាក្រៅពីបន្លែ ផ្លែឈើមួយចំនួនរបស់វៀតណាមរួមមាន ផ្លែទុរេន ស្រកានាគ និងសាវម៉ៅក៏មានការព្រមាន ថាមានផ្ទុកនូវសារធាតុគីមី ដូចជា BY2 និងCadmium ផងដែរ។ សារធាតុ BY2 អាចនាំឲ្យកើតមានជំងឺមហារីក រីឯCadmium នាំឲ្យខួចតម្រងនោម និងប៉ះពាល់ដល់ឆ្អឹង។ បន្ថែមពីនេះ អាហារកែច្នៃមួយចំនួន រួមមាន មីកញ្ចប់ បន្លែ ឬផ្លែឈើសម្ងួត និងម្សៅគ្រឿងទេស ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុបន្ថែមរសជាតិច្រើនលើសលប់ រួមទាំងសារធាតុថ្នាំ Antibiotics ផងដែរ៕

ខឹងចិត្តទិញសំបុត្រមិនបាន! G-Dragon ប្រឈ.មមុខនឹងការធ្វើពហិ.ការនៅម៉ាឡេស៊ី

0

កាលពីចុងខែឧសភា នេះ G-Dragon បានធ្វើការសម្តែងដ៏ទាក់ទាញនៅប្រទេសជប៉ុន ជាមួយនឹងទីតាំងដែលផ្ទុកមនុស្សរហូតដល់៨ម៉ឺននាក់ដែលបង្ហាញពីភាពទាក់ទាញ និងឥទ្ធិពលដែលមិនអាចប្រកែកបានរបស់ សិល្បកររូបនេះនៅក្នុងវិស័យតន្រ្តី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWUBtKxFg0QVU1YSVOEOzeoCus8PafOTSkFM0o56WjDyqGTEvXYwPk-Fi1bl8zFGUYdR34xqJkUmrKbDV9cuL57VndeHBIwsJ0solzlztXSKBYcO3k6QaBzpcebTDK5Tic7vJ6y173MMMTaNQWZSFNhdDq-KyiGrNz1mYnD2xES_5QSDNdL0Pis_j1IxB4/s1600/image_2025-06-05_10-20-38.png

ទោះជាយ៉ាងណាក៏ដោយ ភាពរំភើបបន្ទាប់ពីកម្មវិធីនៅ Osaka ត្រូវបានគ្របដណ្ដប់ យ៉ាងលឿនដោយរលកនៃកំហឹងពីសហគមន៍អ្នកគាំទ្រនៅក្នុងប្រទេសម៉ាឡេស៊ី។ នៅលើ Instagram ក្រោមរូបភាពជាច្រើនសន្លឹកដែលបង្ហោះដោយ G-Dragon អ្នកគាំទ្រជាច្រើនបានសម្តែងការខកចិត្ត របស់ពួកគេដែលមិនអាចទិញ សំបុត្រសម្រាប់កម្មវិធីទាំងពីរនាពេលខាងមុខនៅទីក្រុងកូឡាឡាំពួរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxZf9wIg7DzWK0lP6pUr0WPPgaq3es_mhrhns-kOiaiSzdIl88t0JwNJLdHl7wvqaVrNja7GRmg5A9S2gpKziJJPh_SJ6gaVfIyVMkHupb78fTlqG2DZq9e7F-ANcOGPD7IrZdqQXDdEBBKvjvmFRR60x4JJhiLvLt-Rm_dsDa0xqsLUM8YbvNgEm0T0xg/s1600/image_2025-06-05_10-20-39%20(2).png
មនុស្សជាច្រើនបានចែករំលែកថា ទោះបីជាមានការអត់ធ្មត់តម្រង់ជាជួរតាមអ៊ីនធឺណិត មុនដំបូងក៏ដោយក៏ពួកគេនៅតែមិនអាចគ្រប់គ្រងសំបុត្របានដោយសារប្រព័ន្ធលក់សំបុត្រមានកំហុសឥតឈប់ឈរនិងការប៉ាន់ស្មានសំបុត្រដ៏ច្រើនសន្ធឹកសន្ធាប់។មតិជាច្រើនបាននិយាយថាពួកគេត្រូវរង់ចាំជិត៣០នាទីនៅក្នុងជួរនិម្មិតប៉ុន្តែនៅពេលដែលដល់វេនរបស់ពួកគេ ប្រព័ន្ធបានរាយការណ៍អំពីកំហុសដោយបង្ខំឱ្យពួកគេផ្ទុកទំព័រឡើងវិញ ហើយចាប់ផ្តើមរង់ចាំម្តងទៀតដោយបង្កើតការខកចិត្តមួយដែលធ្វើឱ្យអ្នកគាំទ្រខកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnBhIftR1QNmZa7pwCEfkJTz0lf1CjIPy4UHISQnTUUr_vOW4nLdmlDuIlACfJ6feMHA85eujU1hpfIZq6N_t_tmZb9haCL6EKJqzZx7eYAvF51QvKef8xmOzCFJayRIeIFTaZ8mIPs16_GpRzCfptUUUFdxCCzwWzhbkRc9vgSZ_7ZLG0rez9o6cmW1b/s1600/image_2025-06-05_10-20-39.png

សំបុត្រទាំងអស់សម្រាប់កម្មវិធីទាំងពីរនៅទីក្រុងកូឡាឡាំពួរនៅថ្ងៃទី ១៩និង ២០ ខែកក្កដា ត្រូវបាន «លក់អស់»យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីដែលធ្វើឱ្យអ្នកគាំទ្រ ជាច្រើនមានការខកចិត្តនិងខឹងសម្បារដែលមិនអាចចូលរួមព្រឹត្តិការណ៍ដែលរង់ចាំជាយូរមកហើយ។ប្រតិកម្មពីសហគមន៍អ្នកគាំទ្របាននាំឱ្យមនុស្សជាច្រើនអំពាវនាវឱ្យអ្នករៀបចំឱ្យពិចារណាការលុបចោលកម្មវិធីនៅក្នុងប្រទេសម៉ាឡេស៊ីដែលជាទម្រង់នៃការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងទីផ្សារងងឹតនិងការប៉ាន់ស្មានតម្លៃសំបុត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpU3rmW8UyP6vN155WmbTQnnD_mgXx7IvsiSYCjQZE1mXYjSXDW0eVSTxsu2fWRgnSU6L_X7N0ImOTZPE4itq26OHraki7PCXVC6e62snZNSHzM2Jlr8BqRGgayUay_lcWrgSLU-EvYvDuUP50m5LiQLp5t0Wec_WisCKydvuY0-MPKMzlZpP7HVwp8DaZ/s1600/image_2025-06-05_10-20-40.png

អ្នកគាំទ្រមួយចំនួនជឿថាការផ្អាកកម្មវិធីនឹងជាសារដ៏ច្បាស់លាស់ និងមានប្រសិទ្ធភាព បំផុតដែលជួយថ្កោលទោសនិងរារាំងទីផ្សារសំបុត្រ «ខ្មៅ» ពីការទទួលបានប្រាក់ចំណេញ ពីការសាទររបស់អ្នកគាំទ្រពិតប្រាកដ។ យ៉ាងណាមិញ ក៏មានមតិសម្តែងការអាណិតដល់ G-Dragon ផងដែរ ដោយថា ការរិះគន់ចំៗលើសិល្បករប្រុសលើការបង្ហោះផ្ទាល់ខ្លួន គឺមិនយុត្តិធម៌ទេ ព្រោះលោកមិនទទួលខុសត្រូវទាំងស្រុងក្នុងការរៀបចំ និងលក់សំបុត្រ។ អ្នកគាំទ្រជាច្រើននៅតែជឿជាក់លើការខិតខំប្រឹងប្រែងរបស់ G-Dragon និងក្រុមនៅពីក្រោយព្រឹត្តិការណ៍នេះក្នុងការនាំយកបទពិសោធន៍ដ៏ល្អបំផុតដល់អ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3AWKca7ph9FGgTGjwg_IduTqVDATpciMTY7AmfgAN7db-gKOjN4s7tSLg8YYNMp47kRqVMVhZMEQe5fDoq8qPge6Of90rKiBSB7oNioFYrJVRNnXMGEmm5ncB9H0SB2s55laOfrap4oNkfDXwDszAdD7MYEvAbiogXbp-xoRVikHTsLm4pFhZn5mWREUE/s1200/image_2025-06-05_10-20-41.png
ការប៉ាន់ស្មានសំបុត្រមិនមែនជាបញ្ហាថ្មីនៅក្នុងឧស្សាហកម្មកម្សាន្តពិភពលោកនោះទេ។ នេះគឺជាបញ្ហាដ៏ឈឺចាប់មួយ ដែលធ្វើឱ្យទស្សនិកជនពិតប្រាកដជាច្រើនរងទុក្ខ នៅពេលដែលសំបុត្រត្រូវបានប្រមូលក្នុងបរិមាណច្រើនហើយបន្ទាប់មកលក់បន្តក្នុងតម្លៃ ខ្ពស់ជាងតម្លៃដើមច្រើនដង។ ទង្វើនេះមិនត្រឹមតែបង្កការមិនសប្បាយចិត្តក្នុងមជ្ឈដ្ឋានអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់សម្ពាធដល់សិល្បករ និងអ្នករៀបចំកម្មវិធីផងដែរ។ ទោះបីជាវេទិកាលក់សំបុត្រជាច្រើនបានអនុវត្តបច្ចេកវិទ្យាទំនើបដូចជាលេខកូដ QR តែមួយគត់ សុវត្ថិភាពច្រើនស្រទាប់ ឬការកំណត់ការទិញសំបុត្រដើម្បីកំណត់ការ រំពឹងទុកក៏ដោយការគ្រប់គ្រងទាំងស្រុងលើទីផ្សារសំបុត្រទីផ្សារងងឹតនៅតែជាបញ្ហាពិបាកដោះស្រាយទាំងស្រុង៕

Dilraba Dilmurat បង្ហោះវីដេអូថ្ងៃខួបកំណើតធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត

0

ថ្មីៗនេះក្នុងឱកាសខួបកំណើតរបស់ខ្លួនតារាសម្តែង Dilraba Dilmurat បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តជាខ្លាំងនៅពេលដែលនាងបានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកដែលរំលេចអនុស្សាវរីយ៍ក្នុងថ្ងៃពិសេសរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOg8G5SQ8uWElhJZMPHSWOHvDLEiTyzkVCgJArxH_sCf6d8guMmkiCYNI9R_t5OIMB2P6_wU1XgN3YZHJaa_tLS8xRRyunjtcTtl7kJ-Yy1Bq8YHfIpfDcilLWzHA6VqUPUXX-ZZQelKcybSfkcaG4JLR_kgDCZGw61xIE5JueG8PxosijLwctEczhxWiV/s1350/image_2025-06-06_09-30-42.png
Dilraba បានធ្វើឱ្យសហគមន៍អនឡាញផ្ទុះឡើងនោះ មិនមែនជារូបភាពដែលគួរឱ្យភ្ញាក់ ផ្អើលឬសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់នាងនោះទេប៉ុន្តែជាវិធីដែលនាងបានចែករំលែកវត្ថុអនុស្សាវរីយ៍ពីអ្នកគាំទ្រដែលជាវត្ថុអនុស្សាវរីយ៍ដែលត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នក្នុងរយៈពេលជាច្រើនឆ្នាំដូចជា នំខួបកំណើតឬសូម្បីតែសំបុត្រយន្តហោះពីឆ្នាំ ២០១៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkWfZ_9SU1dN3c2JvlWYHIJvRN5XpsyUxe1tOjLgOxjL65U5dCwtSGhvek8ZcND_UY3EJZgJw2l2_ve3vNgFUftP3JXHono7AA_ViJTkV10da_2DvyIyaggdWLoepRxmMV4gDWrquEnfZxNt-gonis-GrhGNcz7G2E0b6w4mAZ0yO72pbANRBbBZ5QS5ff/s1600/image_2025-06-06_09-30-44%20(2).png
អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះគឺសំបុត្រយន្តហោះចាស់ដែលចែករំលែកដោយអ្នកគាំទ្រម្នាក់ដែលត្រូវសន្សំពីការងារក្រៅម៉ោងដើម្បីចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងរបស់តារាស្រីកាលពី ៩ឆ្នាំមុន។ ព័ត៌មានលម្អិតនេះបានជ្រាបដល់ បេះដូងមនុស្ស រាប់លាននាក់ភ្លាមៗ។ ក្នុងរយៈពេលតិចជាង៣ម៉ោងវាបានទាក់ទាញអ្នកតាមដានជាង ២០០លាននាក់នៅលើ Weibo បានក្លាយជាប្រធានបទពេញនិយម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgc36e3QhbVftW_W4s9OVHHWxmfw7mCkYcSKSM1ySJ7EoUtByatW-H2plAT9hjW3k5QE-uRGZ7AM-cRjLuK3wSrPuFtWbjlwKOLttFPe_lhqJTohR7K3gUi3ns7TWs5FZ-FGTc5_gw6Vwq6b-4YTidIxJuinFvWCzHUB1m16S0O4oxauz6qK66QcI4oV61/s1512/image_2025-06-06_09-30-46.png
អ្នកនិយមលេងអ៊ីនធឺណិតបានបន្តចែករំលែកបន្តរួមជាមួយនឹងការសរសើរថា៖ «សិល្បករដែលមិនភ្លេចអ្នកគាំទ្រ គឺជាអ្នកសិល្បៈដែលគួរស្រលាញ់», «មិនមែនគ្រប់គ្នារក្សារបស់តូចៗបែបនេះទេ នាងពិតជាស្មោះ»និងមតិផ្សេងទៀតថា« ខ្ញុំមិននឹកស្មានថាទង្វើសាមញ្ញបែបនេះមានឥទ្ធិពលខ្លាំងបែបនេះទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEt-U0aMLPgBNfzeRgOeFwHbsAVg9BmsJNoVVkHJTDutiy5HAi6G8SJRIL3gunmFxncKvQ4n2eOrI4nb2PO1cynPxoi7L28By8VI_xaFy550KUGvYCBo5WHtdBpbiMCbv1mJqfcfY9TH0ffUjE_8rAYC2ZPmPIAAC4xkAb0Z_VMhlwN5HWGw-zwRjRIiPX/s6116/image_2025-06-06_10-04-01.png

សកម្មភាពរបស់តារាសម្តែងវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញឱ្យឃើញថាទំនាក់ទំនងរវាងអ្នកសិល្បៈនិងអ្នកគាំទ្រជាដំណើរផ្លូវអារម្មណ៍ដ៏វែងឆ្ងាយ។បន្ថែមពីលើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់នាងDilrabaក៏បានចែករំលែករូបថតដ៏ស្រស់ស្អាតបំផុតក្នុងឱកាសខួបកំណើតរបស់នាង៕

ថ្ងៃចូលរោងប្រុងពលី ជី ដេវិត ពោលពាក្យយ៉ាងកក់ក្តៅមកកាន់ ទេព បូព្រឹក្ស

0

នាថ្ងៃទី៦ មិថុនា នេះគឺជាថ្ងៃចូលរោងជ័យរបស់តារាចម្រៀង ជី ដេវិត និង ទេព បូព្រឹក្ស ដែលកំពុងរៀបចំឡើងយ៉ាងអធិកអធម។ ក្នុងថ្ងៃប្រុងពលីនេះ ជី ដេវិត ស្រាប់តែបង្ហាញអារម្មណ៍យ៉ាងស៊ីជម្រៅទៅកាន់ភរិយារបស់ខ្លួនបំពេញសន្យាកាលពី៨ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwJJcNV-TRkHj7-fYn6YMpsLPoPWp9voBWBDTUdPnJ_nwvhKk60_pbsXz_kL_KSUyzz-oOLGBcecRptkzx7YlXbRWGTiTHXBtLzVUw20jHI0x-diPrKk3ZnNPwcsxbQIo5w3AofhEq2yWJBcFqUYdoh3fn-jUWxzV7eJL_ibqtX2mswfUY2t-e-H9JaUEg/s2048/image_2025-06-06_14-42-30.png

នៅលើបណ្តាញសង្គមរបស់លោក ជី ដេវិត បានបង្ហោះរូបភាព៤សន្លឹកជាមួយនឹង ខ្លឹមសារថា «ខ្ញុំធ្លាប់បានឆ្លងកាត់ពិធីក្រុងពាលីច្រើនលើសពីរយដង ប៉ុន្តែពិធីប្រុងពលីថ្ងៃនេះគឺជាបំណងប្រាថ្នាក៏ដូចជាការសន្យាកាលពី៨ឆ្នាំមុនពីបុរសម្នាក់ទៅកាន់នារីជាគូស្នេហ៍។ ឆ្លងកាត់រឿងរ៉ាវជាច្រើនក្នុងជីវិតជាគូ ព្យុះភ្លៀងទឹកភ្នែក ភាពសប្បាយរីករាយ និងភាពជោគជ័យ ប្រៀបដូចជាខ្សែភាពយន្តជីវិត»។ ជី ដេវិត ថា ទេព បូព្រឹក្ស ជានារីម្នាក់ដែលផ្ដល់ភាពជឿជាក់លើដៃគូដោយហ៊ានដាក់ជីវិតជាដើមទុន រវាងគ្នានិងគ្នា ស្ម័គ្រចិត្តតស៊ូរងទុក្ខឆ្លងកាត់ពាក្យសម្ដីស្ដីថា។តែទោះជាក្នុងកាលៈទេសៈ ណាក៏សច្ចាថានឹងដើររួមគ្នារហូត ទោះជាឆ្លងមហាសមុទ្រភ្លើង សមុទ្រផ្សែង ឆ្លងដែនភ្នំមាសក្ដីក៏មិនរាថយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKp4l4TpkCPtQVjrtWZfFOvrJQKhEkcxi9dK1ZzVH_0B-y3lLx6LBDj5OvDlDiamZReNP6jfwLf8nFpdfzWCg-O2Ounpj0rIlp7dtYHQxd7bpeH6431M6iUSrFCfU-0j1KgP4pLAsgiCiEwOPXD2CZMubXHyeikbxJIMYLVhlDnVRHMVZxq9G3R-iVLEak/s2048/image_2025-06-06_14-42-34.png

តារាចម្រៀងរូបនេះបន្តថា «ពួកយើងពុះពារថែរក្សានូវចំណងដៃនៃដំណក់ឈាម ដែលប្រទានដោយទេវតា។ ថ្ងៃនេះបងសូមគោរពនូវពាក្យសន្យា ជូននូវផ្កាស្លា បំពេញមុខលោកមេបា គ្រូបាអាចារ្យ ញាតិមិត្ត សង្គម និងអ្នកគាំទ្រទាំងអស់ដែលជាសក្ខី ដោយថ្ងៃនេះជាថ្ងៃជ័យក្នុងនាមជាប្រពន្ធប្ដី ស្របច្បាប់ ស្របប្រពៃណី សច្ចាភក្ដីជានិរន្តរ៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrdo7pe3rmgZ1Oc0sWb78Y9Qbx2VHTeXS8A_u2FNF9D_q8VqED4AnsWzUHl_cOJKgHbO9T1paqEzDZHB-PLbBfqmEiGwQt0xQCDZwWx5ESZiRsASG1xkurS6nDbqUpMsb506or-qqZsdynI6tQZVeZNELOjKgCd23vmNCFtWrzM7h6N1AEqI_oyEM3EZvf/s2048/image_2025-06-06_14-43-57.png
គួរបញ្ជាក់ផងដែរមិនត្រឹមតែរៀបពិធីមង្គលការអញ្ជើញអ្នកមានមុខមាត់ក្នុងសង្គម សិល្បករជាតិនិងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែពិធីមង្គលការអ្នកទាំងពីរក៏រៀបចំសម្រាប់ អ្នកគាំទ្រដូចគ្នាគឺនៅថ្ងៃទី៨មិថុនា។ ពិធីមង្គលការអ្នកទាំងពីរក៏ទទួលបានកិត្តិយសពិសេសដោយមានលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនកំលោះផងដែរ៕

រដ្ឋមន្រ្តីការពារជាតិថៃមកជួបចរចាជាមួយកម្ពុជាស្នើសុំឲ្យដកកម្លាំងទ័ព តែត្រូវកម្ពុជាបដិសេធ

0

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានមកជួបចរចារជាមួយ នាយឧត្ដមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិកម្ពុជា ដើម្បីស្វែងរកការបន្ធូរបន្ធយភាពតានតឹងចំពោះស្ថានភាពព្រំដែននៃប្រទេសទាំងពីរ ដោយស្នើសុំឲ្យកម្ពុជាដកកម្លាំងទ័ព ចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ប៉ុន្តែត្រូវបានលោក ទៀ សីហា បដិសេធភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8pHQlj59mKZx_VJcrp2AmTj57no1Pek_4YxxDxEFt_-MN4yeV_HOOz_Car_llBH79soYlF1nu8LeUrPxFPI1fWXMDYHxVctIKkiikOadpO5EiGedaUwgguoPDf42TEb4UOSyows3tTtOYFTJhsPupuushRjeMPQsEbmHPLZUehK8m3zrpS2IZKjun9xzv/s1280/504534268_1178034204360908_3259168097886135625_n.jpg
កិច្ចជួបពិភាក្សានេះ គឺត្រូវបានថៃជាអ្នកស្នើណាត់ជួបជាបន្ទាន់ដើម្បីកាត់បន្ថយភាពតានតឹងចំពោះស្ថានការណ៍ដែលកំពុងប្រឈមដាក់គ្នា។ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានបង្ហាញពីលទ្ធផលក្រោយជំនួប ក្នុងនោះលោកបានបញ្ជាក់ពីការឆ្លើយតបរបស់កម្ពុជាចំពោះសំណើររបស់ភាគីថៃថា «ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWyEDdKQScnYihjlIvYv2ZClGZh7c3rlAb3BnEkhTiQNYeD8wV3Cw64AQBkXtMRQxtFpKshtLq7-s3lxiOM_UFC-sJhJRjzBuuTC8mE0PDDlIUrJacvs7rGyFtB7213XKDQPwXYqjn_rgPkjc2c3luDiVZ5hxXhYb5KT3YK1NubCgY2NByDOmwVNgnP9pq/s960/photo_2025-06-06_15-36-42.jpg

ក្រៅពីនេះ លោកបានបន្ថែមទៀតថា «ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំនុចដទៃៗទៀតនាថ្ងៃខាងមុខ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy50OeXYFPNtVyqME2gUi28zdunVv3r451bT4oYK62n5cUvoqdbmy8Vr99X2gTbcrIJFu7vwMhHb72TUYVezWINEkkPudZTfy_auRuh8Egwa3_-VvBBKBeRpAIUDmjFz7Wto8ridSHXzMxoJCb7Jk1SqrGk5cbDMawfUb1z__R2WGDYvhlKnx_cdM5O0ks/s960/photo_2025-06-06_15-36-43%20(2).jpg

ដោយឡែកក៏មានចំណុចដែលកម្ពុជា និងថៃបានយល់ស្របជាមួយគ្នាផងដែរ នោះគឺឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីទាំងពីរ នឹងរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSmXHF69XSEUqZQO7P0M4Va-kRPtuy8BXt0Cfu02QXa7zCyG_0DcQYdb31UrHfDkUCVrHO0HLJoOfQ6T-LC5lSTkR8I92nMa-ow5AaRLzeafvfO4Z0vZZYAPRPIoz4ANN9ypgHxrgwWVCdd_A-vEKXUj9b7zfklVoxmnnGLyQeCV5-tzopRKQ-UIsOefQq/s960/photo_2025-06-06_15-36-43.jpg

ក្រោយបញ្ចប់កិច្ចជំនួបពិភាក្សានេះ ភាគីថៃក៏បានបញ្ជាក់ផងដែរថា ថៃសូមច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ទាំងឡាយ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ព និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ ៕

ពលរដ្ឋថៃឡាំប៉ាសារជាថ្មី! ទាមទារឲ្យរដ្ឋាភិបាលប្រើអំណាចយោធារដោះស្រាយបញ្ហានៅព្រំដែន

0

ទីក្រុងបាងកក ៖ បន្ទាប់មានការធ្វើបាតុ.ក.ម្មកាលពីម្សិលមិញនៅមុខក្រសួងការពារជាតិថៃនាព្រឹកថ្ងៃសុក្រ ទី៦ មិថុនា នេះ ក្រុមបាតុករដែលជាអ្នកស្នេហាជាតិរបស់ថៃបានប្រមូលផ្ដុំគ្នាសារជាថ្មីម្ដងទៀត ដោយចោ.ទប្រកាន់ថា បញ្ហាទាំងនេះកើតឡើងដោយសារកងទ័ពកម្ពុជាបានរំលោ.ភចូលដែនអធិបតេយ្យភាពរបស់ថៃ ២០០ម មុន។ ក្រុមនេះថែមទាំងបានរិះគ.ន់រដ្ឋាភិបាលរបស់ខ្លួនថា មានភាពធូររលុង និងមិនរឹងមាំក្នុងការដោះស្រាយបញ្ហាព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxC6zW4aIAPmKEC84PG-P_frtQSKvGCY5RjhIQHb24_4Od5f8C4JK9mzX6vwjSYKIMCNl8nMzoEdASbVmEsf5hGUrkus3Ycrz1yUp9ckqTmyNvo6cUYBJugXTdQlzOZ7Nxshg3ZBQfuI82dIBluqG91nHwK8oNK61eRHvc1d_LsY6vPUD1FCmZOdspKQV/s959/photo_2025-06-06_12-01-28%20(3).jpg

យោងតាមសារព័ត៌មាន Thai PBS នៅមុននេះបន្តិចមានការផ្ទុះការតវ៉ាជាថ្មីនៅមុខស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលស្ថិតនៅលើផ្លូវ Pracha Uthit ក្នុងទីក្រុងបាងកក គោលបំណងនៃការតវ៉ាគឺដើម្បីបង្ហាញពីការស្នេហាជាតិ ការពារបូរណភាពទឹកដី និងទាមទារឲ្យរដ្ឋាភិបាលផ្ដល់អំណាចយោធារក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvV9WArD6z_Fduz3RQMjan5dzEXgwZmyuLMKODXZ_IiB8qOtAEgVvHG8wcGtCuK4LFurNjpyNVhYGR3rz7_3KXB8o_SXVQ2oHN31nCxONh4Dq-DSxxVaq33PawkwQ9YvTRId8qBs-lUdHv25YeRlYUH8sKloHTPEHLrbcY3YgrcQhyOGy8cm08gvP-ktH/s959/photo_2025-06-06_12-01-28%20(2).jpg

ការតវ៉ានេះ ត្រូវបានធ្វើឡើងដោយក្រុមបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានដឹកនាំក្រុមជាតិនិយមថៃផ្សេងទៀត ដោយអះអាងថាកងទ័ពកម្ពុជាជាអ្នកទន្រ្ទានលើអធិបតេយ្យភាពរបស់ថៃចំងាយ ២០០ម មុន និងរឹះគ.ន់ការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលរបស់ខ្លួនថា ធ្វើឲ្យប្រជាជនអស់ទំនុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0bY-GurTKRi33TADjZRGeTEc0U7lcKXfQTTdVd0iEx77mQ3DvGD_mnUBj7TTV9asUqxlZdKTqLpp2n4ONfBHMCHa_yDKekgi-tXeVmVh-1WEdvbPW73XGY8oFuf2U33Y3v9u4WqkdnG865XkHjFeCF0CIPMARXhcbiDqpA32Y60sotzp9hT6myNKSOQKW/s1280/photo_2025-06-06_11-54-23.jpg

កាលពីម្សិលមិញក្រុមតវ៉ានេះបាននាំគ្នាទៅតវ៉ានៅមុខក្រសួងការពារជាតិថៃ ដោយទាមទារឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phumtham Wechayachai ផ្តល់អំណាចពេញលេញឱ្យយោធាក្នុងការដោះស្រាយនេះជាមួយកម្ពុជាវិញ នោះទើបប្រជាពលរដ្ឋមានការជឿទុកចិត្ត។ ប៉ុន្តែការទាមទារនេះ ហាក់ផ្ទុយស្រឡះពីអ្វីដែលលោក Phumtham និងរដ្ឋាភិបាលថៃបានលើកឡើងថា ចង់ដោះស្រាយជម្លោះដោយសន្តិវិធី និងរក្សាទំនាក់ទំនងល្អជាមួយគ្នា។ មួយវិញទៀត កងទ័ពកម្ពុជាក៏មិនបានល្មើសដែនអធិបតេយ្យភាពចូលទឹកដីថៃ២០០ម៉ែត្រនោះដែរ ពោលកងទ័ពកម្ពុជាចូលត្រឹមតំបន់ដែលកំពុងមានជម្លោះប៉ុណ្ណោះគឺមិនបានចូលដល់ទឹកដីថៃនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiamnNXehXM8JdkUE2lSW6JJcXWQJ9lE-VmElLxjFyS6_pS3KzWJFFexYfWDGMbgKQS8xxiUXLFtIZApmKaI5pGLdCQqr34m84BeUIewNyI4oBu2TRE72wlvC3WnMaclnSw2eIEBOUUOZ8EXduPP3PnpVkPuSHWH5xoTJw5N-wvIRsy7jkAOWaENqTb0Kvg/s1280/photo_2025-06-06_11-43-16.jpg

ជាងនេះទៅទៀត ការទាមទារឲ្យប្រើអំណាចយោធារក្នុងការដោះស្រាយជម្លោះព្រំដែនរបស់ពលរដ្ឋថៃនៅទីក្រុងបាងកកដូចខាងលើ ក៏ផ្ទុយពីអ្វីដែលពលរដ្ឋថៃនៅតាមព្រំដែនចង់បានផងដែរ។ ពលរដ្ឋថៃដែលរស់នៅតាមព្រំដែនកំពុងមានការព្រួយបារម្ភខ្លាំង អំពីការដែលអាចកើតមានសង្រ្គា.ម ដូច្នេះពួកគេបានស្នើសុំឲ្យរដ្ឋាភិបាលចាត់វិធានការបែណាដើម្បីបញ្ចៀសការប្រើប្រាស់អាវុ.ធ៕