Home Blog Page 450

បវរកញ្ញាឥណ្ឌា Rachel លាតត្រដាងផ្នែកងងឹតរបស់ MGI បន្ទាប់ពីគ្រងមកុដបាន៧ខែ

0

Rachel Gupta អតីត Miss Grand International 2024 បានបង្ហើបពីមូលហេតុដែលនាងបោះបង់មកុដនិងបានលាតត្រដាងផ្នែកងងឹតរបស់ Miss Grand International បន្ទាប់ពីគ្រងតំណែងជាម្ចាស់មកុដបាន៧ខែ។ ក្នុងវីដេអូដែលមានរយៈពេលជិត១ម៉ោង បវរកញ្ញាអន្តរជាតិដំបូងគេមកពីប្រទេសឥណ្ឌាបានរៀបរាប់ដោយក្តីរំជួលចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPXwF8P3JpOC-pacnAuZE278dhsVlZda5sTnMRASmD-n8gRrk_lgNzy-sNG7niMzkhJB8ZbGP3L_7oVZCnzp3aU4I40ARH_OAg5U46Ny5nosMrP0Lmqb3B6S-SPPXUnGzEzClGM9U74mvAW0hyYUZIIJqUNqJS7Cv1axOMBoLpdsPCpmRzm2xg-DIP-2wn/s1500/image_2025-05-29_13-54-44.png
នៅថ្ងៃទី ២៩ Rachel Gupta បានបង្ហាញថាបន្ទាប់ពីនាងគ្រងតំណែងរយៈពេល ៧ ខែគឺពោរពេញដោយការលំបាក ហើយមូលហេតុដែលនាងសម្រេចចិត្តប្រគល់មកុដវិញ មានហេតុផលជាច្រើន។ Rachel បានលើកឡើងអំពីការទិញសន្លឹកឆ្នោត។ នាងបាននិយាយថា ប្រទេសដែលចំណាយលុយដើម្បីទិញសន្លឹកឆ្នោតគឺជារឿងធម្មតាក្នុងការប្រកួតដែលបង្កើតភាពអយុត្តិធម៌សម្រាប់បេក្ខជនដែលគ្មានមធ្យោបាយហិរញ្ញវត្ថុ។ នាងបានសង្កត់ធ្ងន់ថា វាជាការសាទររបស់សាធារណជនដែលជួយនាងឱ្យឈ្នះមិនមែនលុយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBaq8L5PUzBVbJ56V-gJXiAPrKbOsGOBBm-JmSXRwv_DmU86GCgNTbDq3qUeYyaD_7alCuQVNJMV3W4fIb2fB4Nd3M5TM_Iy7_xtszlBJ4NfxGVbBkI26pWER_dPAdEIrYwtO9DWYLp-p0WcU-Cmiq_pb8rIOWN9TtC-qLVe4L8JrxrouHZsjl3761Jqi2/s1350/image_2025-05-30_13-25-00.png

បន្ទាប់ពីនាងឡើងគ្រងរាជ្យ Rachel ត្រូវរស់នៅក្នុងបន្ទប់សណ្ឋាគាចង្អៀត បន្ទាប់មកផ្ទះ រត់ចុះក្រោម ឆ្ងាយពីកណ្តាលទីក្រុង និងការិយាល័យ MGI ។ នាងខ្វះគ្រឿងបរិក្ខារជា មូលដ្ឋានដូចជា មធ្យោបាយធ្វើដំណើរ ទូរសព្ទ អាហារនិងសូម្បីតែឧបករណ៍ចម្អិនអាហារ។ Rachel បានបន្តទៀតថា នាងត្រូវបានរងការរិះគន់ឥតឈប់ឈរដោយ MGI ចំពោះទម្ងន់ និងរូបរាងរបស់នាង ហើយថែមទាំងត្រូវបានប៉ះពាល់រាងកាយ និងផ្តល់យោបល់ដោយអ្នក តំណាងរបស់អង្គការទៀតផង។ នាងត្រូវបានគេដាក់ឱ្យនៅឯកោដោយគ្មានការគាំទ្រដែលនាងត្រូវការហើយត្រូវបង្ខំឱ្យញញឹមជាសាធារណៈ ទោះបីជាមានទុក្ខវេទនានៅក្នុងខ្លួនក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2EPsj1VZw2YvlCK0OnIMG2McInGPhOXxEkPXsRBHv0Eef2mKHI74Ft_v1DJ81mit0MCP_nPU7zZIfLCjYB2RPn4MSXGdFAYmID9A4zO6p9vgFppXCpuy0V4RfbwFFCNFIy0BGDoiPEodcSr-NK_o6uQahyphenhyphentMZvPY2NEr_jsUD13Uh1HXh2uFdEZvnAaO/s1180/image_2025-05-30_13-25-01.png
Rachel ថាផ្ទះរបស់នាងនៅឆ្ងាយពីកណ្តាលទីក្រុង ដែលជារឿយៗនាងត្រូវបានទុក ចោលតែម្នាក់ឯងជាច្រើនថ្ងៃក្នុងមួយពេល។ នាងបានបាត់បង់ ១០០០ ដុល្លារនៅ ពេលធ្វើដំណើរអាជីវកម្ម ហើយអង្គការមិនជួយដោះស្រាយបញ្ហានោះទេ ថែមទាំង បន្ទោសនាងទៀតផង។ កិច្ចសន្យាដែល Rachel បានចុះហត្ថលេខាជាមួយ MGI មានគុណវិបត្តិយ៉ាងខ្លាំងចំពោះនាង មិនការពារសិទ្ធិរបស់នាង ហើយផ្តល់ផល ប្រយោជន៍ដល់អង្គការតែប៉ុណ្ណោះ។ នាងត្រូវបង្ខំចិត្តចុះហត្ថលេខាដោយគ្មានពេលដើម្បីពិគ្រោះជាមួយមេធាវី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFie1lWqyLqAzJ6_RE0zrb84CxKoa9Iet1I2SdCe4Lj4oxZrTJUQZaKmOZtGjN6rzkyqT0BJj8UNSl6INABeiUtoh2w4C6p9IhulSEzAd8x8TJU-jl4oGMehQS6_tBvb9Y8bIQNbHf0QcCRC2eSn8uD6VbFR8ocYSdiR1ojm8dWFB-CIBHMoQ7ywmqc6Tx/s800/image_2025-05-30_13-25-02.png

ថ្វីដ្បិតតែនាងជារាជនីសម្រស់ក៏ដោយ ក៏ Rachel ស្ទើរតែគ្មានការគាំទ្រផ្នែកហិរញ្ញវត្ថុពី MGI ដែរ លើកលែងតែប្រាក់ឧបត្ថម្ភបន្តិចបន្តួចក្នុងខែដំបូង។ នាងត្រូវបានរារាំងមិនឱ្យធ្វើការជាមួយនាយកជាតិរបស់ប្រទេសឥណ្ឌា ហើយមិនត្រូវបានអនុញ្ញាតឱ្យទទួលយកឱកាសការងារផ្សេងទៀតឡើយ។ បវរកញ្ញាឥណ្ឌារូបនេះបានបន្តទៀតថា នាងត្រូវបាន MGI ប្រើដើម្បីលក់ផលិតផលនៅលើ TikTok ហើយនាងមានអារម្មណ៍ថាមានកំហុស ក្នុងការលក់ផលិតផលថោក និងគុណភាពទាបដល់អ្នកគាំទ្ររបស់នាង។ នាងមានគំនិតជាច្រើនសម្រាប់សកម្មភាពសប្បុរសធម៌ ប៉ុន្តែ MGI បានច្រានចោលព្រោះមិនមានផលចំណេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwbrx-djJiidMuqmEKwT8ir-h-fPGfGUmiBqC1ZcP62I3rft1Etn4Zt4NbTfYhW-yoO_L2LHPviYkMhkXVIryDSs5Blh6r19DzXcKl5oJHMcAJUNev2Smxj23Qr4La6cedV__Nri_FeH58mAtHgwk9TNsPIJm0p05xOJzFUCYGUmpdgmXTWH7OYt0ssIT3/s1222/image_2025-05-29_13-54-41.png
Rachel បានហៅ Nawat និង Teresa ថា «អ្នកជំនួញចិត្តត្រជាក់» ដែល «គ្រាន់តែចង់ទាញយកការប្រើប្រាស់របស់អ្នក រកលុយពីអ្នក។ នោះហើយជាអ្វីដែលពួកគេយកចិត្តទុកដាក់។ ហើយអ្វីដែលពួកគេខ្វល់គឺថាតើពួកគេមើលទៅបែបណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5TeTPsOr-vc8etQPu5tAVqDbXn7eNXQ39Q567bglga4w1IJC7D4QxwMFU17xFB8wvPZfVoSb6eQMWNbZfup4mLuTmgkvPEq37qiDmRAtpNmhjuwKBSmw8EgWUw5HrJRMBj_a3upd0oIqYOfF5Kh5xc3ikg0yIsCBNU3t0nGq8ZdlT2tJXV-73uo6K6Qlk/s1600/image_2025-05-29_13-54-42.png

Rachel សង្កត់ធ្ងន់ថា នាងសម្រេចចិត្តប្រគល់មកុដវិញមិនមែនដោយសារនាងទន់ ខ្សោយទេ តែដោយសារតែនាងចង់និយាយការពារការពិត ដើម្បីកុំឱ្យបវរកញ្ញាដទៃ ជួបរឿងដដែលៗ។ នាងចង់លាតត្រដាងការពិតអំពីភាពគ្មានវិជ្ជាជីវៈ ការមិនគោរព និងធម្មជាតិដែលជំរុញដោយប្រាក់ចំណេញរបស់ MGI ។ Rachel អំពាវនាវឱ្យអ្នកគាំទ្រមានការប្រុងប្រយ័ត្នក្នុងការគាំទ្រកម្មវិធីប្រកួតសម្រស់ និងពិចារណាឱ្យបានល្អិតល្អន់មុននឹងចូលរួម៕

ការសិក្សា Mastercard៖ ទីក្រុងបាងកកស្ថិតក្នុងចំណោមទីក្រុងដែលមានការរាយការណ៍ច្រើនពីការឆបោកទេសចរណ៍

0

ប្រទេសថៃ ៖ រាជធានីបាងកកនៃប្រទេសថៃទំនងជាជួបប្រទះការក្លែងបន្លំបើប្រៀបធៀបទៅនឹងទីក្រុងធំៗដូចជា San Francisco, Dublin, Seoul, Budapest និង Edinburgh ដែលទទួលបានការរាយការណ៍ពីអត្រាក្លែងបន្លំទាបគួរឱ្យកត់សម្គាល់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ផ្អែកលើរបាយការណ៍ដែលទទួលបានពី Mastercard Economics ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vClh2JI8UpX08Uvt3QgiBZeECdFfrgBNaCiVCFIY29IOdflsXrW51TB4H4F90OdQ-tJejT7slSP1cofxtvU0v1LwPm4rFsuiM6ACXpGZ0PowSsdCVet6oLRA-BM-JHn9ijgC9GfqLwj9F4aOMuzn0LWNkgmzyw1sDiiakcloSxU4qFhC-EPDmORK3a8J/s3000/image_2025-05-30_13-18-24%20(2).png
បើតាមរបាយការណ៍ដែលគ្របដណ្តប់ទូទៅដោយ CNBC បានគូសបញ្ជាក់ថា ៖ ឧស្សាហកម្មទេសចរណ៍ជាវិស័យមួយដែលងាយរងគ្រោះបំផុតចំពោះសកម្មភាពក្លែងបន្លំ និងបោ.កប្រាស់។ បញ្ហាជាមួយសេវាកម្មតាក់ស៊ី ការជួលយានជំនិះ ការទិញទំនិញ និងការក្លែងបន្លំតម្លៃ គឺមានច្រើនបំផុតនៅប្រទេសថៃ។ គេបានបន្ថែមទៀតថា ការក្លែងបន្លំភ្ញៀវទេសចរ បានកើនឡើងច្រើនជាង 18% នៅរដូវក្តៅដ៏ពេញនិយម និង 28% ក្នុងអំឡុងពេលរដូវត្រជាក់ដែលមានទេសចរមកកម្សាន្តច្រើន ជាពិសេសនៅក្នុងទីក្រុងបាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrcOtNpfQBHzn_M4qrTA9lTpiY8sO_Bv9XvpQicd6Tirfyq2qbYQX4QnmpNKaGwg44o2nac669T7LTaa1VJZK_9isz3cAD_dYvbhaUwYPRk11ovmYEF41uHoWL5kUuwSdkozFYeAwMkvnIc9o_BlGCTKxveFL66jjoy-Rdi5dsMgsjtJEhceQLcVDZ4ym/s960/image_2025-05-30_13-18-24.png

នៅក្នុងរបាយការណ៍ខាងលើបានបង្ហាញថា “គោលដៅមួយចំនួន ដែលអ្នកអាចជួបប្រទះនឹងការក្លែងបន្លំភាគច្រើនមានប្រភពចេញពីវិស័យទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ខណៈពេលដែលនៅក្នុងទីក្រុងផ្សេងទៀត ការក្លែងបន្លំអាចកើតឡើងនៅក្នុងអាជីវកម្មដទៃទៀតរួមទាំងសេវាកម្មម្ហូបអាហារជាដើម។ ឧទាហរណ៍ជាក់ស្ដែង នៅទីក្រុង Los Angeles ដែលយើងបានរកឃើញថា អាជីវកម្មម្ហូបអាហារគឺជាប្រភពដ៏ធំបំផុតនៃការក្លែងបន្លំ។” របាយការណ៍នេះក៏បានលើកឡើងជាពិសេសថា Phuket (ប្រទេសថៃ) និង Antalya (ប្រទេសតួគី) សម្បូរដោយសកម្មភាពក្លែងបន្លំទាក់ទងនឹងការកក់សណ្ឋាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbI4UsqVppogiKXXRvUXM_OmwxnQvTLxsoncFZGtsq3vnlaMGOMTFLxgkQdS0SIcabpwA9DSqtE3jWdYDRdVl8KRge0qIRd0DnuhT-tIN3b5Ze3c3LfymzQx60vRdNlpqaOTWGkoiGXOJSsSty4at1uydiWDpaTXOWiB-rKmbIKSjg5GzuU4yfNJE7ZAL/s1200/image_2025-05-30_13-18-26%20(2).png
ទិន្នន័យរបស់ Mastercard ដដែលនេះបានបង្ហាញដែរថា មានអ្នកធ្វើដំណើរដែលបានរាយការណ៍អំពី ការក្លែងបន្លំតម្លៃនៅ San Francisco (សហរដ្ឋអាមេរិក), Dublin (អៀរឡង់), សេអ៊ូល (កូរ៉េខាងត្បូង), Budapest (សាធារណរដ្ឋឆេក) និង Edinburgh (ស្កុតឡែន) គឺមានកម្រិតទាបជាងគេ បើប្រៀបធៀបទៅនឹងទីក្រុងផ្សេងធំៗទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoyXnFMn5GEHqAPyGZxyKi26OHlVBrk8RGmjrJSlXNcrReQxIvDwIlJDAh8MxudIurerEpxIiHwMQhyG7PZK4XqGpdDzVmqJYaTy-bzzqWrpzOMNjAViO3yt2trwuvlu-68UwqwP7BuWpnMt4H1H72apF3It5Sr1KNcEtmwDaB-QJ7IgyciWVmntoApmZ1/s1200/image_2025-05-30_13-18-26.png
ផ្ទុយទៅវិញ នៅទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក (ថៃ) ទំនងជាជួបប្រទះនឹងសកម្មភាពក្លែងបន្លំ និងការឆបោ.កខ្ពស់។ និន្នាការគួរឱ្យព្រួយបារម្ភនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ជួបប្រទះនឹងបញ្ហាកក្លែងបន្លំខ្ពស់ជាងវិស័យផ្សេងរហូតដល់ទៅ ៤ដង គិតត្រឹមឆ្នាំ២០២៤។

ធម្មជាតិនៃការបោកប្រាស់ក៏ខុសគ្នាទៅតាមទីតាំងផងដែរ។ ជាក់ស្ដែង បញ្ហាជាមួយតាក់ស៊ី និងការជួលរថយន្តមានត្រឹមតែ 2% នៃករណីក្លែងបន្លំដែលបានរាយការណ៍នៅក្នុងទីក្រុងហុងកុង និងបាសេឡូណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuOHB6T95WV3q6IPKkTZZbYAKohoHfcA5UGSXykSq73h7b3y9HqVeub9A-FGgL1hcQtoGMI69g-creFfM2sXpl9ZBjLny7um4cDnu_cdGqXmd9K-6Ep75XCSSDwbR-fO1Mi2QYNWa25o_i-4yzHurIqvQ8zYXKc8b8cvL9TW4FVeGg1lg_HynxtVQsn2vX/s2048/image_2025-05-30_13-18-27.png

ទោះជាយ៉ាងណាក៏ដោយ តួលេខនេះបានកើនឡើងដល់ 66% នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ហើយដូចដែលបានកត់សម្គាល់ 48% នៅទីក្រុងបាងកក ដែលបង្ហាញពីបញ្ហាប្រឈមជាក់លាក់ចំពោះភ្ញៀវទេសចរទៅលេងប្រទេសថៃ៕

សូមប្រយ័ត្ន! សមត្ថកិច្ចថៃរកឃើញទីតាំងផលិតស្ករសក្លែងក្លាយ២កន្លែងបានលក់ចែកចាយនៅទូទាំងប្រទេស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចថៃបានចុះឆែកឆេរទីតាំងផលិតស្ករសក្លែងក្លាយ ចំនួន២កន្លែង ដែលបានផលិតស្ករសរុបស្មើ៤តោន បិទស្លាកសញ្ញា «Cristalla» ហើយក្រោយការពិនិត្យឃើញថា ស្ករសក្លែងក្លាយទាំងនេះបានចែកចាយលក់ទៅកាន់ទីផ្សារជាច្រើនកន្លែង ។ សមត្ថកិច្ចបារម្ភពីផលប៉ះពាល់សុខភាពពលរដ្ឋ ពីព្រោះអ្នកផលិតបានយកស្ករសម្រាប់ប្រើប្រាស់ផលិតចំណីសត្វ មកលក់ឱ្យអតិថិជន និងច្រកក្នុងការ៉ុងគ្មានអនាម័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9UT36uUMKhj3q1ctBZFrMHws8plzr2iZG0f5oGCNsk3ncMX2Y1xct1P27jnQctDhVA4jBQfELKYkLg9wR3HyA4W7O7VUdc04wIMgL1-fWz72ogS8ef4ztI1pTCL3ioFR1ubpIaPCwNjvk39Uxgprhs4z3OhkgXlkGIm2qus-Y74p8L2Ze9TRZW6TL96f8/s1024/photo_2025-05-29_09-23-10%20(2).jpg

ជំហ៊ានដំបូង សមត្ថកិច្ចបានឆែកឆេរទីតាំងផលិតស្ករសក្លែងក្លាយនៅខេត្តណាខនប៉ាធុម និងរឹបអូសស្ករស បិទស្លាកសញ្ញា «Cristalla» ចំនួន៨០ការ៉ុង ដែល១ការ៉ុងស្មើ៥០គីឡូក្រាម សរុបស្មើ៤,០០០គីឡូក្រាម ។ ក្រៅពីនេះ សមត្ថកិច្ចរកឃើញថា ការ៉ុងច្រកស្ករសក្លែងក្លាយមានសភាពកខ្វក់ គ្មានអនាម័យ និងគ្មានផ្លាស្ទិកការពារសំណើម ហើយសមត្ថកិច្ចបានប្រមូលសម្ភារៈផ្សេងៗក្នុងទីតាំងផលិតស្ករទាំងអស់សម្រាប់ធ្វើជាវត្ថុតាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYBneSVSMhO77YwsuFNiHdN823k5A8vL8M1cT6bfWIB-4EtyHN96LtQTXzgCs64CmrE9YysDN_enWenPt2B1XU3DZkNsyQt1dhUn_bSoiZwsIanSmbaV2o5AB6cMUmjdR7V8yJeNrS0QYH1yN_eH8rmfv2R-lrFfyO09WZzjc8vpZqaF9FTIZMEka1kXf/s1200/photo_2025-05-29_09-23-10%20(3).jpg
សមត្ថកិច្ចក៏បានចុះឆែកឆេរទីតាំងផលិតស្ករសក្លែងក្លាយមួយកន្លែងទៀតនៅស្រុកមឿងរ៉ាជបុរី ខេត្តរ៉ាជបុរី ដែលមានលោក ណាតាវុធ អាយុ៤៣ឆ្នាំ ជាម្ចាស់ទីតាំង ។ ក្រោយត្រួតពិនិត្យរួច សមត្ថកិច្ចបានរឹបអូសការ៉ុងស្ករស បិទស្លាកសញ្ញា «Cristalla» ដែលសល់ពីការផលិតចំនួន១៨ការ៉ុង ហើយការ៉ុងទាំងនេះ គឺដូចគ្នានឹងការ៉ុងច្រកស្ករសក្លែងក្លាយដែលសមត្ថកិច្ចរឹបអូសនៅខេត្តណាខនប៉ាធុម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw2zRRx2-eksA4NSCry5U5373NDy4sTANyVVaKpHZvh3Eb5IvlLoxuQmYHXR00mi5jRCEvsaTwXtQ6Ei-4Pv-ry2Nsw-VFNjtHICOTBrf2PrcZHGDP6eKbX6p-8M07LO-Uz9pYh2067dzsQjgh84C4JCGngy_E5iHqMPbICNuKu8O_E-MAmppdDFfp8c0u/s696/photo_2025-05-29_09-23-10%20(4).jpg
លោក ណាតាវុធ ម្ចាស់ទីតាំងផលិតស្ករសក្លែងក្លាយនៅខេត្តរ៉ាជបុរី សារភាពថា បានផលិតស្ករសក្លែងក្លាយបិទស្លាក «Cristalla» និងលក់ចែកចាយទៅកាន់ទីផ្សារនានា ។ ស្ករស ដែលយកមកលក់ គឺលោកបានទៅសុំដេញថ្លៃស្ករសពណ៌ក្រហមគ្មានគុណភាព (សម្រាប់ប្រើប្រាស់ក្នុងការផលិតចំណីសត្វ) ចំនួន៣ម៉ឺនគីឡូក្រាម ហើយស្ករ១គីឡូក្រាម តម្លៃត្រឹមតែ៨.៥០បាត ។ រីឯការ៉ុងសម្រាប់ច្រកស្ករស គឺលោកបានទៅទិញការ៉ុងគ្មានស្តង់ដារពីរោងចក្រ ហើយឱ្យកម្មករច្រកស្ករសក្នុងការ៉ុងដោយដៃ ។ បន្ទាប់មក លក់ចេញស្ករនេះក្នុង១គីឡូក្រាម តម្លៃ១២បាត ឬ១ការ៉ុង តម្លៃ៦០០បាត ដោយមានឈ្មួញកណ្តាលមកទទួលទិញយកទៅលក់បន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRUJeZsmNxEGswUrvlkyahqY73_fF9TT64WZuzUpT2i_nY1iZHB7LcDnYuy62TFKBTbmfBDDX-W3Qu8-Ud-w__Nai4RRWVklYMOH5Rg4oc40UuCI9Yo_2iIgodcuNc0UnrGsumKKz3ciDxxxO7wGh63YQ5OTTRSxmTmkWJbBCe4K-yRH3q12rU04a2_KUF/s768/photo_2025-05-29_09-23-10.jpg

ក្រោយមក សមត្ថកិច្ចក៏ចាប់ខ្លួនលោក ណាតាវុធ បញ្ជូនទៅការិយាល័យស៊ើបអង្កេតដើម្បីចាត់វិធានការបន្តពីបទល្មើសនឹងច្បាប់ស្តីពីការផលិត និងចែកចាយអាហារក្លែងក្លាយ ដែលជនល្មើសអាចជាប់ពន្ធនាគារ ចាប់ពី៦ខែ រហូតដល់១០ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យ ចាប់ពី៥ពាន់បាត រហូតដល់១សែនបាត ៕

ស្ថានទូតអាមេរិកទាំងអស់ផ្អាកណាត់ជួបនិស្សិតបរទេសមកស្នើសុំទិដ្ឋាការ!

0

សហរដ្ឋអាមេរិក ៖ តាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump បានកំណត់ឱ្យស្ថានទូតអាមេរិកនៅទូទាំងពិភពលោក ផ្អាកការណាត់ជួបនិស្សិតបរទេសមកស្នើសុំទិដ្ឋាការជាបណ្តោះអាសន្ន រួមទាំងមានវិធានការត្រួតពិនិត្យការប្រើប្រាស់បណ្តាញសង្គមរបស់និស្សិតបរទេសដែលសុំទិដ្ឋាការមករៀននៅអាមេរិកផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYvB993KefNpnShnhoOCdHatnOpphgWeHTjJqmHgtaX-EmRvK-Qg1_nDkCwcPm5kDnd6Eulp8izC4xAxlVz74Z_-lxvYBg6lgJdm0AtYGx1ABys-DJwUKQKuZKcrQqDfI2UWAz6skCt2seRqkTKOdCRXxgbUPchhjMj5C5bW4Ibg65s0cA-rHZ5MB4j0SV/s1600/image_2025-05-30_11-10-47.png
ក្នុងខ្លឹមសារសេចក្តីប្រកាសផ្ញើទៅកាន់ស្ថានទូតអាមេរិកជុំវិញពិភពលោក រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio បញ្ជាក់ថា ការផ្អាកណាត់ជួបជាមួយនិស្សិតបរទេសដែលស្នើសុំទិដ្ឋាការនៅស្ថានទូតអាមេរិក នឹងអនុវត្តរហូតដល់មានសេចក្តីប្រកាសបន្ថែម ។ សេចក្តីប្រកាសសរសេរថា ការពិនិត្យមើលទិន្នន័យការប្រើប្រាស់បណ្តាញសង្គមរបស់និស្សិតបរទេសដែលសុំទិដ្ឋាការមករៀននៅអាមេរិកនឹងកាន់តែតឹងរ៉ឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMZ9GPYi_dBerp7otTYv0X4STN8RKnEToyGb7LHa6J84clwFR7fnKzYZ9oOsECMq11wKUep67BaPB8TW17_O6cYSTjFXIZgl9bT8e3t5x5rMjJWXRy7CMLO8IuUOhCbQJkbcGCJ-tah1_mfF6OUJsaTTv2hwn1wdrKxrVqKBIl0OATzAOGTFsZxw2KAqiA/s1440/image_2025-05-30_11-10-48%20(2).png
ការផ្អាកណាត់ជួបជាមួយនិស្សិតបរទេស គឺស្របពេលមានភាពតានតឹងរវាងលោក Trump ជាមួយសាកលវិទ្យាល័យឈានមុខជាច្រើននៅអាមេរិក ដោយលោក Trump ចោទប្រកាន់ថា សាកលវិទ្យាល័យឈានមុខមានគំនិតឆ្វេងជ្រុល និងមានគោលការណ៍ទទួលយកនិស្សិតចូលរៀនដោយគ្មានភាពយុត្តិធម៌ ។ កាលពីថ្ងៃទី២៧ ខែឧសភា ស្ថានទូតអាមេរិកនៅទូទាំងពិភពលោក ត្រូវបានកំណត់ឱ្យលុបការណាត់ជួបនិស្សិតបរទេសដែលមកសុំទិដ្ឋាការ លើកលែងតែនិស្សិតដែលទទួលបានការបញ្ជាក់រួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisimLr1k9q6_GHNLuEUBN8VJ3BNfyQT1jo-fdCa0SUlMfJEwGDoP8nTGPO-7YIVJvErEZfCsASOrPmV3gZMEWDPhLgbqtbOVfd9KSHRA7Vqc71-TqrnsaOoITd_azWgQQVZHCF6WgeVyHil0pPbu1onImGsolQK_ryLljk0EM8jSUBiG4dYj6autfsIoL1/s690/image_2025-05-30_11-10-48.png

ក្រៅពីនេះ ក្រសួងការបរទេសអាមេរិកនឹងពិនិត្យមើលបណ្តាញសង្គមរបស់និស្សិតបរទេសដែលសុំទិដ្ឋាការទាំងអស់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់លាស់ថា តើនឹងពិនិត្យមើលខ្លឹមសារ និងការបង្ហោះប្រភេទណាខ្លះ? ជាទូទៅ និស្សិតបរទេសដែលមានគោលបំណងបន្តការសិក្សានៅអាមេរិក ចាំបាច់ត្រូវណាត់ជួបសម្ភាសន៍ជាមួយមន្ត្រីស្ថានទូតអាមេរិកក្នុងប្រទេសរបស់ខ្លួន មុនពេលស្ថានទូតអនុម័តទិដ្ឋាការ ។ រីឯសាកលវិទ្យាល័យជាច្រើននៅអាមេរិកទទួលបានចំណូលពីនិស្សិតបរទេស ដែលត្រូវបង់ថ្លៃសាលាខ្ពស់ជាងនិស្សិតអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiB74yaAMFj9rLc9BjlttBBypxiyoBd6AGm-RGUH09hibaMq9nwv3FJ49qWtw6ArT5mXPjfTUVnbsaVBx1wojp_VltrOXT68c9mkaTcGw8WxsewBgL2f8ELaQH6mIqsi99E-rWbAGzshBXSEmobLELNop20wwzmUyQegdakngp7gisvXuPqdhpkQRodWKB/s1200/photo_2025-05-29_16-04-47.jpg

រដ្ឋាភិបាលរបស់លោក Trump ធ្លាប់ឱ្យផ្អាកថវិការាប់លានដុល្លារដែលបែងចែកទៅឱ្យសាកលវិទ្យាល័យ និងព្យាយាមបណ្តេញនិស្សិតបរទេស រួមទាំងលុបចោលទិដ្ឋាការសិក្សារបស់និស្សិតបរទេសរាប់ពាន់នាក់ ។ កន្លងមក រដ្ឋាភិបាលអាមេរិកបានដកហូតសិទ្ធិរបស់សាកលវិទ្យាល័យ Harvard ដោយពុំអនុញ្ញាតឱ្យទទួលនិស្សិត និងអ្នកស្រាវជ្រាវបរទេស ប៉ុន្តែតុលាការអាមេរិកបានរារាំងការដកហូតសិទ្ធិនេះ ។ បើតុលាការអាមេរិកពុំរារាំងទេ វាអាចប៉ះពាល់ដល់សាកលវិទ្យាល័យ Harvard ដែលមាននិស្សិតបរទេសកំពុងសិក្សាជាង២៥% ក្នុងចំណោមនិស្សិតបរទេសសរុប ៕

កម្ពុជា.ថៃ ឯកភាពគ្នាលើ ៤ចំណុច ក្រោយបញ្ចប់កិច្ចចរចាកាលពីល្ងាចម្សិលមិញ

0

រាជធានីភ្នំពេញ ៖ កិច្ចចរចាដែលបានចំណាយរយៈពេលអស់ ១ម៉ោង និង២០នាទី រវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២ ទទួលបានលទ្ធផលដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijfc2pAZTx_CKk9L-2sRCisspYDuv_MN8OfL8jZtalEMft-9_UWeuxnFd3LidplT60k6O-ZwnxLPbpJI5TV23uik9hgqXgAW7lLvWvgIqSJ28aUcv2WJg7NU85fN7QSokjXCvZHhQfsTzIZrczWYtDoIMFOngWAdGj2Gvo-idw05MDMFjGCzP0jqk9bWDD/s1280/501431901_1276859104440491_5822665468671718366_n.jpg

១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8C5YER2ZCt9UVQIMGJUdeV7FDhL4ZWGV1KLmI4aIcUPtNuwDilIXe4lbiop6cGvqzmOVAya5lGb9vnKEGX7alDYLEi5_fdZsQcYZqtMYvO_t850hdWBz2bnMiHjIw0CCt0wiYppZUihiGPqMlWVTGlHHj71zeFKCseZoaPHNHy-dbAMGShyBUUHDsqEy2/s1280/501452214_1276985917761143_9131679194528212742_n.jpg
២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCwMVwvoWrihewE5KRUg02gfkKtf_r6Ove9AQgG-KLlZV1YryoiGUkUfPCrZmMe2ShAvbN4vPcn4MTRIlGa_w23fteC7gN1jgVCtSs0I-m_YJywrIUPMYdgYPkruq4XHj6GcJIka47qTy0iTiIp10Z3NnHVfHsD8ym2oQrO7wLMJfD4pAtoMAHn4ZdE_kl/s1280/501509704_1276852607774474_953490137501266614_n.jpg
៤៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។

គួរបញ្ជាក់ថា ភាគីទាំងពីរ បានឯកភាព និងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចាត្រូវបានបញ្ចប់នៅវេលាម៉ោង ១៦:១៥ នាទី នាថ្ងៃដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVcBPELVeyzrmLLyyQuP6NfKOYLvBetJHq7GaGZ8tb2CbXxH1IfELrwWcPbFNUfxUtCv1Tj0z9R8OxSkQ5PeyJPAHntFYRmLOm1pSdDhkB0O03YBSlpurkupbshp4uP29alCReR09ecv9h4VziJNQHwEihByTTAJp_8X1my-Ix2UQiozXmccKkYXnK4zYg/s1280/501397686_1276992507760484_3038003687042852231_n.jpg

មូលហេតុអ្វីដែលពលរដ្ឋអាមេរិកចង់ផ្លាស់ប្តូរមករស់នៅប្រទេសព័រទុយហ្គាល់?

0

សហរដ្ឋអាមេរិក ៖ បច្ចុប្បន្ន អាមេរិកមានបញ្ហាសេដ្ឋកិច្ច នយោបាយ និងសង្គម ធ្វើឱ្យពលរដ្ឋអាមេរិកកាន់តែច្រើនស្វែងរកទីលំនៅថ្មីនៅក្រៅប្រទេស ក្នុងនោះព័រទុយហ្គាល់ បានក្លាយជាប្រទេសមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋអាមេរិកដែលចង់ផ្លាស់ប្តូរទីលំនៅ ដោយសារការចំណាយក្នុងជីវភាពប្រចាំថ្ងៃនៅព័រទុយហ្គាល់ ថោកជាងអាមេរិក រហូតដល់៤០% និងជាប្រទេសមានសុវត្ថិភាពបំផុត ។ រីឯការចំណាយប្រចាំថ្ងៃនៅអាមេរិកខ្ពស់ បើទោះជាអត្រាអតិផរណាអាមេរិកចាប់ផ្តើមធ្លាក់ចុះ ប៉ុន្តែតម្លៃទំនិញ និងសេវាកម្មកើនឡើងជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPqJnDB9b5THPFnmTqofJXefx96vHyl3iGe-YDAwwqKnsLC5TqgRl0OPQ6MNahVBO6u-tg5dbmbJo_eUHmR3cjuiZGf8EzX7LIDEhAniI1caAcw2jrE-E1R45U9M2cTXo-EQj_ueVxPyAhHH96e30eX8K6pdfZwPjKx0tVhyy71laa6wNicqe33xZKVN_/s1500/image_2025-05-30_10-00-54.png
មូលហេតុមួយទៀតជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញពីប្រទេសរបស់ខ្លួន ដោយសារការគ្រប់គ្រងប្រព័ន្ធសុខាភិបាលនៅអាមេរិកគ្មានប្រសិទ្ធភាព ទោះជារដ្ឋាភិបាលអាមេរិកបានចំណាយថវិកាលើកកម្ពស់ប្រព័ន្ធសុខាភិបាលច្រើនជាងប្រទេសនានា ប៉ុន្តែអាមេរិកបែរជាប្រឈមនឹងបញ្ហាការគ្រប់គ្រងសុខាភិបាល ។ ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បញ្ជាក់ថា អាមេរិកទទួលបានពិន្ទុទាបបំផុតផ្នែកការទទួលយកសេវាព្យាបាលសុខភាពរបស់ពលរដ្ឋ អត្រាធ្វើអត្តឃាត និងការស្លាប់របស់ស្ត្រីមានផ្ទៃពោះ ហើយចំណុចសំខាន់ គឺពលរដ្ឋអាមេរិកបានចំណាយប្រាក់ច្រើនក្នុងការថែទាំសុខភាព បែរជាទទួលបានសេវាថែទាំសុខភាពមិនល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBICNTE-kginX6eMJ9E2t2_H8YbYaoK_mK45sR0j5HyXpU-iFaYOxMn3DDw2QoVUDSvTbrxD9r7wX4as1NDK-inPOJGOuI8Ihg_exaswAGZxphBCYqP_P8huDVi7tHkRA08sgauSTaH7LBgzaLT19D_2_wUKR7jrB__AAsbzJgpK8ltRguVjVTPFW4-EHs/s1200/image_2025-05-30_10-00-52%20(2).png

ការរកការងារធ្វើនៅអាមេរិកក៏ប្រឈមនឹងបញ្ហាដែរ ដោយសារពលរដ្ឋអាមេរិកស្មើ៥៤% ឬប្រមាណ១៣០លាននាក់ មានសមត្ថភាពអានអក្សរស្មើកូនសិស្សរៀនថ្នាក់បឋមសិក្សាទី៦ ។ លើសពីនេះ អាមេរិកគ្មានច្បាប់បង្ខំឱ្យនិយោជកផ្តល់ប្រាក់ឱ្យបុគ្គលិកពេលឈប់សម្រាកលំហែមាតុភាព និងឈប់សម្រាប់រដូវក្តៅ ដែលខុសគ្នាពីប្រទេសអភិវឌ្ឍន៍នានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqHZhYMQxoMGDuXcUgK5URRwYvemrBLHKlE_K64_q76Wir1vPO1a0soPuRBN5IzqGaBndwkKoF_yOcBR_8JAL3Xs1BLZ9D3cSG2h0nQ9vWJT5B2AO2F7xggGyAHd6P9_7gZHqggSdUeSlzNkhIN4r67oH1BMDRzSiM9-N4bFKvs31M5F08uTynvjamg4O/s1080/image_2025-05-30_10-00-53.png

ចំណែកការចំណាយផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃនៅព័រទុយហ្គាល់ ដែលជាប្រទេសស្ថិតនៅភាគខាងត្បូងតំបន់អឺរ៉ុប គឺទាបជាងអាមេរិករហូតដល់៤០% ទើបធ្វើឱ្យពលរដ្ឋមកប្រទេសនានា ក៏ដូចជាពលរដ្ឋអាមេរិកចង់មករស់នៅព័រទុយហ្គាល់ ។ ក្រៅពីនេះ ព័រទុយហ្គាល់ មានអាកាសធាតុល្អ ហើយស្ថិតក្នុងចំណោមប្រទេសមានសុវត្ថិភាពបំផុតក្នុងចំណោម១០ប្រទេសនៅលើពិភពលោក ដែលស្ត្រីអាចធ្វើដំណើរម្នាក់ឯងនៅទីសាធារណៈដោយគ្មានគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCAEfr4G9EMXdr_qOJx7QbXfWBf9DkEzj6otBRWQrLLJvFc-ePEJ0IY0BqeYpBeI68b_cCSt504ODVzPiSHCZZlF4BU0Yt9b1yBI4pnJMirhpwApDDxomhvIJaNFXVYocZX4tn9S_sU_oABAomLvpoibgH6blaet9U-ecByEiX9iCExIRNNqhUexBYC4E/s1600/image_2025-05-30_10-00-52.png

រដ្ឋាភិបាលព័រទុយហ្គាល់មានគោលនយោបាយទទួលជនបរទេសជាច្រើនមករស់នៅ តាមរយៈការផ្តល់ទិដ្ឋាការសម្រាប់ពលករប្រទេសជិតខាង និងផ្តល់ទិដ្ឋាការដល់ជនបរទេសដែលមានចំណូលទៀងទាត់អាចប្តូរទីលំនៅមករស់នៅព័រទុយហ្គាល់បាន ។ កត្តាទាំងនេះបានទាក់ទាញចំណាប់អារម្មណ៍ពលរដ្ឋអាមេរិកយ៉ាងខ្លាំង ដែលចង់គេចខ្លួនពីភាពពុំប្រាកដប្រជា និងបញ្ហាប្រឈមនានានៅអាមេរិក ៕

រដ្ឋាភិបាលបារាំងនឹងបង្កើតច្បាប់ហាមរើសអើ.ងកុមារ ក្រោយទីកន្លែងនានាដាក់ស្លាកសញ្ញា No Kids

0

ប្រទេសបារាំង ៖ រដ្ឋាភិបាលបារាំងបានពិចារណាពីការបង្កើតច្បាប់ហាមរើសអើ.ងកុមារ ដោយសារសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនបានដាក់ស្លាកសញ្ញា «No Kids» ដើម្បីហាមឃាត់ការនាំកុមារចូលសណ្ឋាគារ និងភោជនីយដ្ឋាន ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់និយាយថា ការរើសអើ.ងកុមារក្រោមស្លាកសញ្ញា «No Kids» អាចបង្កើតឱ្យមានភាពបែកបាក់ក្នុងសង្គម ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl5HTKkEc2MbKPD0ovDvW2qzY2fiewLME7q_0h_CsQ5JLVsLdPVYT1TGQaPJOgeWvIapr_DHLImUq9K_44d-s5jmy4nuleAVy8_ITim00VMHH3TUxrkeSe_ue9caH3D8JirXM4W3XC7o3fuk_ROetUJqvPUR3j24YWCDPuekg9LFoSjC7MEBLQTPxPMRhQ/s1280/photo_2025-05-29_16-52-10.jpg
ទោះជាគេស្គាល់ថា ប៉ារីស គឺជាទីក្រុងមិត្តភាពជាមួយកុមារក្តី ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញថា មានសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើននៅប្រទេសបារាំង បែរជាពុំស្វាគមន៍កុមារ ពីព្រោះកុមារតែងតែធ្វើទង្វើ និងបង្កសំឡេងរំខានប៉ះពាល់ដល់បរិយាកាសរបស់អតិថិជនជាមនុស្សពេញវ័យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnrThkjmhOUmMC8xKN-q7msWuF0wvXWrRtGKycbnbVAQSFO1zGAq77KZGVaIpgKyxV3UVUXTZkpbJpEtXu8wokZItPBq-RDBLt-cpaJoiMHggH1iXDtnAhDdJkP4gIQx2OWTGipxYfbH72umh1JMOUB5ZYHtXJOBYCYx_TBEFU3B-OxAkF4VUT5lGq8obr/s850/image_2025-05-30_09-52-51%20(2).png

អ្នកស្រី Sarah EI Hairy ទទួលខុសត្រូវការងារផ្នែកសិទ្ធិកុមារ បានស្នើឱ្យបញ្ឈប់ការរើសអើងកុមារជាបន្ទាន់ ដោយអ្នកស្រីយល់ឃើញថា ការហាមឃាត់កុមារចូលក្នុងទីកន្លែងនានា មិនត្រឹមតែរំលោភសិទ្ធិកុមារប៉ុណ្ណោះទេ ប៉ុន្តែវាបានដាក់សម្ពាធដល់ឪពុក-ម្តាយ និងបង្កការបែកបាក់ក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeyoK8ViYwK0LgWUjYKmMGU1EitZFo4SzvdL0ZQMa7sXF-bTeihfnFDcCiZx3saP_zK3NkhLqh9lIWTKlyuJZ3JPMmyzys4EB2JpKB9v5ZViaYLy_sXt-MLAFXWmJO9TSIZzG5eaXH14QXoLFK9cckV-nyANCjtE017yZuRrnIqF5376gvNiEbO3qMAlj_/s1000/image_2025-05-30_09-52-51.png

ហេតុនេះ រដ្ឋាភិបាលបារាំងបានរៀបចំកិច្ចប្រជុំជាមួយអ្នកតំណាងក្រុមហ៊ុនអាជីវកម្មក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន ដើម្បីពិភាក្សាពីការបញ្ឈប់រើសអើងកុមារ ។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គមនិយម លោកស្រី Laurence Rossignol បានធ្វើសេចក្តីព្រាងច្បាប់ហាមក្រុមហ៊ុនអាជីវកម្មបដិសេធកុមារ ដោយលោកស្រីបញ្ជាក់ថា កុមារពុំមែនជាបន្ទុកទេ ប៉ុន្តែកុមារជាមួយផ្នែកមួយរបស់សង្គម ដែលគួរតែព្រមទទួលស្គាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZufZscJJlpM9NJabKbPqxd_kNRFOmARooNJUMiU9dNU1PaRZVrixbpYbU3NVGnv_ln7CJ0zK17xRmHMQIIvOD7WwKKZP0j4ZD0E6qlMfpZj7YZQa3_gJUPYf2qgqbohoa6nHrvmJb8YjPLlDsIUkz5AjgK5sdf54U4dyVOwUzJivg9H0t_3of55-h_z-/s768/image_2025-05-30_09-52-52.png
លោកស្រី Laurence Rossignol បានអំពាវនាវឱ្យរដ្ឋាភិបាលជំរុញការបង្កើតវិធានការ និងយកប្រធានបទនេះទៅពិចារណាក្នុងរដ្ឋសភា ដើម្បីឱ្យទីកន្លែងនានាស្វាគមន៍កុមារដោយគ្មានការរើសអើង ៕

Liu Yuning ទទួលបានកេរ្តិ៍ឈ្មោះល្បីមកវិញដោយសាររឿង «The Prisoner of Beauty»

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបន្ទាប់ពីខ្សែភាពយន្តដ៏ល្បី «The Prisoner of Beauty» Liu Yuning ក្លាយជាឈ្មោះដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រជាមួយនឹងតួឯកស្រី Song Zu Er ដោយសារតែមុននឹងចាក់ផ្សាយតារាប្រុស រូបនេះមិនត្រូវបានគេរំពឹងទុកច្រើនទេ ដោយសារការបរាជ័យរបស់លោកក្នុងគម្រោង ប្រវត្តិសាស្រ្តជាមួយតារាសម្តែង Zhao lusi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSPYVdsrH5mFCLUdJMZh95vgMAE-b6fe89yBKCkAEm9HIbpIbxWd3TzKs6S0qugcc0fV-oX2tPK9fKXkWXrTlsv0FkjH5XPZRAFskdC2f4_3I2iczqa9xMRTodAu7m8XPrHAkqRBktdSdynI7UDJuJ7-FtY374a32iE-W2TBiYCjnJBXze-Q2EmhF2ei-G/s2048/image_2025-05-28_11-03-55.png
ការសម្តែងដ៏ល្អរបស់ Liu Yuning ជា Wei Shao ក្នុងរឿងថ្មីនេះបានជួយបង្កើន កេរ្តិ៍ឈ្មោះរបស់លោក ហើយថែមទាំងបង្កើនចំនួនអ្នកគាំទ្ររបស់តារាសម្តែងរូបនេះ ថែមទៀតផង។ យោងតាមចំណាត់ថ្នាក់តួអង្គដែលទាក់ទាញអ្នកគាំទ្រនាពេលថ្មីៗនេះ Liu Yu Ning ដែលដើរតួជា Wei Shao ក្នុងរឿង «The Prisoner of Beauty»បានកើនឡើង ដល់ ២០៦,០០០ អ្នកគាំទ្រ ហើយជាប់ចំណាត់ថ្នាក់លេខ ១ ជាតួអង្គដែលមានចំនួន អ្នកគាំទ្រកើនឡើងលឿនបំផុត។ ចំណែកឯ Song Zu Er ជា តួអង្គ Man Man វិញមាន អ្នកគាំទ្រ ៦៩,០០០ បន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHe6irj7NXNW79iLS5GoZq1xDnYn1xenU4xJ5_SSl9laxJv9jjGVDDWu1HhU1OlDuYfRoYTphPL0SFBBKYC3Trhs1tydSS2Hqh9YEaoPyf5kGpCha9TCanzmC4TIHmO3dA78o5ZUAf1ArGfPvfvUTEIf3masiorLJn042c7gP9p7ZGLcGlsH3tgqqsZw_/s1035/image_2025-05-28_11-03-57.png
ទស្សនិកជនជាច្រើនជឿថាជាមួយនឹងខ្សែភាពយន្តដែលមានការវាយតម្លៃខ្ពស់ «The Prisoner of Beauty»និងការសម្ដែងដ៏ល្អវាមិនពិបាកសម្រាប់ Liu Yu Ning ក្នុងការ ទាក់ទាញអ្នកគាំទ្រនោះទេ។ទស្សនិកជនផ្សេងទៀតជឿថា ប្រសិនបើការ ផ្សព្វផ្សាយ រឿងនេះ ត្រូវបានរុញច្រានកាន់តែខ្លាំងតាំងពីដើមមក កេរ្តិ៍ឈ្មោះរបស់តារាសម្តែង Liu yuning នឹងកាន់តែប្រសើរឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDcXKZQSFN921jtyCu8GviWVoETLXVr-1cDIlnslDK5W07znnUc2YVU1Wrnll6sBkFUa-NsVn1xssLB8cX6FZDC_y4gr3PuQP1pQlpKK-3G1dkIWQgRndPaZZSu_OMzrYPRBsauvBa1TGh9jnU2wxgNqv8f0s66Gwz77PQbyrpQb89SZS_qItIk1jjjk_L/s1920/image_2025-05-28_11-03-54.png
ក្នុងគម្រោង «The Prisoner of Beauty» Liu Yu Ning បានផ្លាស់ប្តូរទាំងការសម្ដែង និងរូបរាង។ តួនាទីរបស់មេទ័ព Wei Shao ត្រូវបានបង្កើតឡើងយ៉ាងល្អទាក់ទងនឹងសំលៀក បំពាក់ និងតួអង្គ។ តួនាទីរបស់ Liu Yu Ning ក៏ល្អជាងតួមុនៗដែរ។ នៅក្នុងគម្រោងនេះ លោកបានបង្ហាញនូវរាងកាយខ្ពស់ រូបរាងដ៏អស្ចារ្យ ភ្នែកមុតស្រួច និងអាកប្បកិរិយា ស្ងប់ស្ងាត់ដែលជួយលោកឱ្យទទួលបានពិន្ទុជាមួយទស្សនិកជនបន្តិចម្តងៗ។បើនិយាយពីការសម្ដែងវិញ តួ Wei Shao ត្រូវបានតួប្រុសសម្ដែងបានល្អជាតួអង្គដែលខ្លាំង ទាំងអារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH7rihGZYNiLbaZsqh9sTFxzsuRfi1C8P6h1n8UB9-OouBvgIfET-9kOkg0zxUrCCc0xQbe1XmmnuW1_y5WfmL3WQDSrh7UfhQP7pj6_pn6BX__5X7ILl-greUDVCqq0D-DRk2C-rCnoOvpj-LXJ92SMuNHy0BU7VhJ_rTNuMXvw40LYIlmcRQckDM74Cg/s2000/image_2025-05-28_11-03-58.png
ភាពជោគជ័យនៃរឿង «The Prisoner of Beauty»គឺជាការបោះជំហានទៅមុខសម្រាប់ Liu Yu Ning។ តារាសម្តែងវ័យ ៣៥ឆ្នាំរូបនេះលុបបំបាត់ការរើសអើងរបស់ ទស្សនិកជនដែលថាលោកមិនស័ក្តិសមសម្រាប់តួនាទីជាប្រវត្តិសាស្ត្រ ឬថាមុខរបស់លោកគឺសមរម្យសម្រាប់តែការដើរតួជាមនុស្សអាក្រក់ប៉ុណ្ណោះ៕

តារាសម្តែង Li Xian និង Kim Ji Won ប៉ះគ្នាក្នុងកម្មវិធីមួយបង្កឱ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំង

0

ថ្មីៗនេះការតាំងពិពណ៌ផលិតផលថែរក្សាសម្រស់មួយ ដែលបានប្រព្រឹត្តទៅនៅទីក្រុង សៀងហៃ ប្រទេសចិន មានការចូលរួមពីតារាល្បីៗជាច្រើនដូចជាតារាសម្តែងចិន Li Xian និងតារាសម្តែងកូរ៉េ Kim Ji Won ។ ជាពិសេស ពេលដែលទូតសុឆ្ឆនៈពីររូបអង្គុយ ក្បែរគ្នាបានបង្កភាពចលាចលនៅលើបណ្តាញសង្គម ដោយឈានដល់ការស្វែងរកកំពូល លេខ១ នៅលើ Weibo ជាមួយនឹងការពិភាក្សាខ្ពស់។ អ្នកគាំទ្រភាគច្រើនសម្ដែងការរំភើបចិត្តចំពោះរូបថតដែលមានតារាចិននិងកូរ៉េពីរដួងក្នុងរូបភាពតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidJGWrDKY04lPcPO4Bzzwo_eBljA8Pd3l-btSwieOqX9pP9zvDKvwLNaHRPCrWj5RjzZlB4lLYYqVWMjGadzEsKKzYTuBdjS5mk__EAt01qKl4uUm1STGhpuNaBiYq0bJ_8dFQbDZTglN_MlwUO2d64jhUiYD2D0MyyJOnq1BhKpRpPPEYobX9hKe5alZM/s1512/image_2025-05-29_10-50-12%20(3).png

Li Xian និង Kim Ji Won ត្រូវបានមនុស្សជាច្រើនកោតសរសើរចំពោះរូបរាងដ៏ឆ្នើមរបស់ពួកគេ។ ពេលឈរក្បែរគ្នា អ្នកទាំងពីរកាន់តែភ្លឺជាងគេប្រៀបនឹងតួឯកប្រុសក្នុងរឿងមនោសញ្ចេតនា។ ដូច្នេះសាធារណជនសង្ឃឹមថានឹងមានកិច្ចសហការរវាង Li Xian និង Kim Ji Won នាពេលអនាគត។ អ្នកទាំងពីរបានស្លៀកសម្លៀកបំពាក់ពណ៌ស ដើម្បីឱ្យត្រូវនឹងប្រធានបទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU1l93A8MLqIDJLtR6k34UujpCw2oQ4lZjjXE9NFTBKLInxPgl-QCa-m6n6WIrmX68GGqSTwhbz3Ee5FvmhXs2-Ce-HMoOc0H9Kn3KpJfWEm166buPaU2hOdqCAEj-zMgWHfX5cL-3eK48f3MO1DvecduIYAD4h8AdWKOB6QVXIlEeGPFtdYe4xH1amIDY/s1920/image_2025-05-29_10-50-08.png
តួឯកស្រីក្នុងរឿង «Queen of Tears» បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត បែបនារី ឆើតឆាយ ប៉ុន្តែប្រណីតភាពរបស់នាង ។ Kim Ji Won បន្ថែមការផាត់មុខបែបស្រាលៗ ដែលធ្វើឱ្យទស្សនិកជនបានបញ្ចេញមតិថា តារាស្រីកូរ៉េរូបនេះកាន់តែស្រស់ស្អាត និងទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQ71SyGw8iyLSZkL_E6OeQjq20GCNvMiMDQ70mmz4kY1nuphJouRJjrJ4-NFpDxVyT3YS_lhEuSiH4Ig6MP064qPSWwfoMoJY3XOdD0yZcv9tp7BNFEeadQKFqKiHC8huUwQ_9uZWGVO7KgUWc2LxXqnKXUDskrb_e1vuBvr0jrQF59EoeefuJh95vtFX/s1440/image_2025-05-29_10-50-10.png

Li Xian តារាដែលកើតក្នុងឆ្នាំ ១៩៩១ រូបនេះត្រូវបានគេស្រឡាញ់ដោយមនុស្សជាច្រើន ដោយសារតែរូបរាងសង្ហា ទឹកមុខមានមន្តស្នេហ៍របស់លោក ខណៈនៅពេលឈរក្បែរ Kim Ji Won ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ថាអ្នកទាំងពីរសមគ្នាខ្លាំង៕

គង់ ចាន់ស្រីមុំ ថាសុភមង្គលគ្រួសារកើតពីការខិតខំសាងឡើងរបស់ប្តីនិងប្រពន្ធ

0

តារាសម្តែងនិងជាពិធិការិនី គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពផ្អែមល្ហែមជា មួយនឹងស្វាមី លោក គឹម សីហា ថែមទាំងលើកឡើងថា សុភមង្គលគ្រួសារកើត ពីការខិតខំសាង ឡើងរបស់ប្តីនិងប្រពន្ធ។ ពិសេសគឺប្តីដែលជាមេគ្រួសារ ជាបង្គោលដ៏រឹងមាំ។ កាលពីមុនតារាស្រីរូបនេះធ្លាប់បាននិយាយថាសុមភមង្គលក្នុងគ្រួសារគឺស៊ីសងទៅលើកក្បាលចង្កូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2x8LA6UZbh_2yP2ThcMFTNNVq3tZdGko3bfvHD4lrnKodyDGexYAYXhWcM7S-vclbW1rYGOv_EiCVyY91hVvF3ONBbvP-zVEup9Eu1ns9A6j83YHs65w4R72Rfy60HGL8SDSgOawuMdom7a4tfshyHBvGnibKPQugDKSOKrVGeF0zZHrDB1EGXognA5S8/s1800/image_2025-05-29_11-39-38.png
នៅព្រឹកថ្ងៃទី២៩ ឧសភា តារាសម្តែង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយពាក្យពេចន៍ថា «សុភមង្គលគ្រួសារកើតពីការខិតខំសាងឡើងរបស់ប្តី និងប្រពន្ធ។ ពិសេសគឺប្តីដែលជាមេគ្រួសារ ជាបង្គោលដ៏រឹងមាំ។ បើបង្គោលពុកផុយ វានឹងងាយដួលរលំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji8qkr8Mbi-cKI7POJxwlpcO12Y2BVugWSmO9ynkXDcL0zq1kFZYZIweKlqpfxUu5BFwDqpI4Ln_C7zZw2Co0TKVLmLjTWOHl4l0sCsp2drG6mk_afziUbF6BlARP51a0bqOBTC131vIcgr30laTleJWUHvk0Mbd22enZDGsb-nbbe_mW2fFXlUrPyrJLT/s2048/image_2025-05-29_11-39-24.png
តារាស្រីរូបនេះបន្តទៀតថា « មានមនុស្សប្រុសល្អម្នាក់ជាដៃគូប្រៀបដូចជារើសបាន កំណប់មាស អ៊ីចឹងមានប្តីយល់ចិត្ត ប្រពន្ធមិនបាច់ហត់នឹងតាមផ្គាប់ចិត្តប្តីប្រពន្ធមិនចាំ បាច់រែកពុនទុក្ខលំបាកតែម្នាក់ឯងប្រពន្ធមានប្តីចាំលើកទឹកចិត្តប្រពន្ធក្លាយជាមនុស្សស្រីដែលមិនបាច់ខ្វល់ច្រើនពីរឿងគ្រួសារព្រោះប្តីចេះជួយសម្រាលទុក្ខ ប្តីចេះខ្លាចប្រពន្ធអន់ចិត្ត ចេះខ្លាចប្រពន្ធលំបាកហត់នឿយ ចេះខ្លាចប្រពន្ធគ្មានក្តីសុខក្នុងជីវិត ខ្លាចប្រពន្ធយំ ជាប្តីដែលធ្វើឲ្យមនុស្សស្រីដទៃច្រណែននឹងប្រពន្ធខ្លួនតោះ…..សរសើរប៉ុណ្ណឹងហើយដើរលេងទៀតប្តី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbzNRDbc79JNB3IAZHTvN2_aXHrZ5LQ0rKAQCmfMHhVcebJjpSKZAwwg7TKUEzqqBt3JvfwtpD5jaVOhurtotfIqs2IaOl9gDCWIHLnMSvaLphPdYHBblSDy9XdTzDyNeJ3fjt9rHmchyphenhyphenyHL8yyJUP0PDiUE5M4wUYqwKnYAcqeBvQwf-1vorM1BnEoPC/s2048/image_2025-05-29_11-39-26.png

ការលើកឡើងរបស់ គង់ ចាន់ស្រីមុំ ទៅកាន់លោក គឹម សីហា ស្វាមីជាទីស្រលាញ់នេះមានអ្នកគាំទ្រមួយចំនួនក៏បានសរសើរដល់នាងដែរថា គង់ ចាន់ស្រីមុំ ជាមនុស្សស្រីមានសំណាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmgGLl2iMYKIie92zRpQiNlF8eDRwHHQyKw-eQabk1A-UIlMJAbPUg_hEdvKCTI4u8Ohw2OH_pe1OTUx-Tup0gWFqJs50GcEVddofnO9jjvlMlEhB_ANHnCrUxcj3NLTe5gk2Qi5fAyC7rQotmXDuXoMBOX-oqUHljwoUP0Fdh4N81FDwME5U2B_7oTQ52/s1626/image_2025-05-29_11-39-32.png

គួរឱ្យដឹងថា ចុងក្រោយនេះវីដេអូកាលពីឆ្នាំ២០២២ របស់ គង់ ចាន់ស្រីមុំ បានធ្វើឱ្យមានចំណងជើងយ៉ាងច្រើនខណៈរូបនាងបាននិយាយនៅក្នុងការ Live ដែរថា គ្រួសារមានសុភមង្គលឬមិនមានអាស្រ័យលើក្បាលចង្កូតជាអ្នកកាច់៕