ប្រទេសបារាំង ៖ រដ្ឋាភិបាលបារាំងបានពិចារណាពីការបង្កើតច្បាប់ហាមរើសអើ.ងកុមារ ដោយសារសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើនបានដាក់ស្លាកសញ្ញា «No Kids» ដើម្បីហាមឃាត់ការនាំកុមារចូលសណ្ឋាគារ និងភោជនីយដ្ឋាន ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់និយាយថា ការរើសអើ.ងកុមារក្រោមស្លាកសញ្ញា «No Kids» អាចបង្កើតឱ្យមានភាពបែកបាក់ក្នុងសង្គម ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl5HTKkEc2MbKPD0ovDvW2qzY2fiewLME7q_0h_CsQ5JLVsLdPVYT1TGQaPJOgeWvIapr_DHLImUq9K_44d-s5jmy4nuleAVy8_ITim00VMHH3TUxrkeSe_ue9caH3D8JirXM4W3XC7o3fuk_ROetUJqvPUR3j24YWCDPuekg9LFoSjC7MEBLQTPxPMRhQ/s1280/photo_2025-05-29_16-52-10.jpg
ទោះជាគេស្គាល់ថា ប៉ារីស គឺជាទីក្រុងមិត្តភាពជាមួយកុមារក្តី ប៉ុន្តែបច្ចុប្បន្ន គេសង្កេតឃើញថា មានសណ្ឋាគារ និងភោជនីយដ្ឋានជាច្រើននៅប្រទេសបារាំង បែរជាពុំស្វាគមន៍កុមារ ពីព្រោះកុមារតែងតែធ្វើទង្វើ និងបង្កសំឡេងរំខានប៉ះពាល់ដល់បរិយាកាសរបស់អតិថិជនជាមនុស្សពេញវ័យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnrThkjmhOUmMC8xKN-q7msWuF0wvXWrRtGKycbnbVAQSFO1zGAq77KZGVaIpgKyxV3UVUXTZkpbJpEtXu8wokZItPBq-RDBLt-cpaJoiMHggH1iXDtnAhDdJkP4gIQx2OWTGipxYfbH72umh1JMOUB5ZYHtXJOBYCYx_TBEFU3B-OxAkF4VUT5lGq8obr/s850/image_2025-05-30_09-52-51%20(2).png

អ្នកស្រី Sarah EI Hairy ទទួលខុសត្រូវការងារផ្នែកសិទ្ធិកុមារ បានស្នើឱ្យបញ្ឈប់ការរើសអើងកុមារជាបន្ទាន់ ដោយអ្នកស្រីយល់ឃើញថា ការហាមឃាត់កុមារចូលក្នុងទីកន្លែងនានា មិនត្រឹមតែរំលោភសិទ្ធិកុមារប៉ុណ្ណោះទេ ប៉ុន្តែវាបានដាក់សម្ពាធដល់ឪពុក-ម្តាយ និងបង្កការបែកបាក់ក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeyoK8ViYwK0LgWUjYKmMGU1EitZFo4SzvdL0ZQMa7sXF-bTeihfnFDcCiZx3saP_zK3NkhLqh9lIWTKlyuJZ3JPMmyzys4EB2JpKB9v5ZViaYLy_sXt-MLAFXWmJO9TSIZzG5eaXH14QXoLFK9cckV-nyANCjtE017yZuRrnIqF5376gvNiEbO3qMAlj_/s1000/image_2025-05-30_09-52-51.png

ហេតុនេះ រដ្ឋាភិបាលបារាំងបានរៀបចំកិច្ចប្រជុំជាមួយអ្នកតំណាងក្រុមហ៊ុនអាជីវកម្មក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន ដើម្បីពិភាក្សាពីការបញ្ឈប់រើសអើងកុមារ ។ សមាជិកព្រឹទ្ធសភាមកពីគណបក្សសង្គមនិយម លោកស្រី Laurence Rossignol បានធ្វើសេចក្តីព្រាងច្បាប់ហាមក្រុមហ៊ុនអាជីវកម្មបដិសេធកុមារ ដោយលោកស្រីបញ្ជាក់ថា កុមារពុំមែនជាបន្ទុកទេ ប៉ុន្តែកុមារជាមួយផ្នែកមួយរបស់សង្គម ដែលគួរតែព្រមទទួលស្គាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZufZscJJlpM9NJabKbPqxd_kNRFOmARooNJUMiU9dNU1PaRZVrixbpYbU3NVGnv_ln7CJ0zK17xRmHMQIIvOD7WwKKZP0j4ZD0E6qlMfpZj7YZQa3_gJUPYf2qgqbohoa6nHrvmJb8YjPLlDsIUkz5AjgK5sdf54U4dyVOwUzJivg9H0t_3of55-h_z-/s768/image_2025-05-30_09-52-52.png
លោកស្រី Laurence Rossignol បានអំពាវនាវឱ្យរដ្ឋាភិបាលជំរុញការបង្កើតវិធានការ និងយកប្រធានបទនេះទៅពិចារណាក្នុងរដ្ឋសភា ដើម្បីឱ្យទីកន្លែងនានាស្វាគមន៍កុមារដោយគ្មានការរើសអើង ៕