ប្រទេសថៃ ៖ រាជធានីបាងកកនៃប្រទេសថៃទំនងជាជួបប្រទះការក្លែងបន្លំបើប្រៀបធៀបទៅនឹងទីក្រុងធំៗដូចជា San Francisco, Dublin, Seoul, Budapest និង Edinburgh ដែលទទួលបានការរាយការណ៍ពីអត្រាក្លែងបន្លំទាបគួរឱ្យកត់សម្គាល់ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ផ្អែកលើរបាយការណ៍ដែលទទួលបានពី Mastercard Economics ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vClh2JI8UpX08Uvt3QgiBZeECdFfrgBNaCiVCFIY29IOdflsXrW51TB4H4F90OdQ-tJejT7slSP1cofxtvU0v1LwPm4rFsuiM6ACXpGZ0PowSsdCVet6oLRA-BM-JHn9ijgC9GfqLwj9F4aOMuzn0LWNkgmzyw1sDiiakcloSxU4qFhC-EPDmORK3a8J/s3000/image_2025-05-30_13-18-24%20(2).png
បើតាមរបាយការណ៍ដែលគ្របដណ្តប់ទូទៅដោយ CNBC បានគូសបញ្ជាក់ថា ៖ ឧស្សាហកម្មទេសចរណ៍ជាវិស័យមួយដែលងាយរងគ្រោះបំផុតចំពោះសកម្មភាពក្លែងបន្លំ និងបោ.កប្រាស់។ បញ្ហាជាមួយសេវាកម្មតាក់ស៊ី ការជួលយានជំនិះ ការទិញទំនិញ និងការក្លែងបន្លំតម្លៃ គឺមានច្រើនបំផុតនៅប្រទេសថៃ។ គេបានបន្ថែមទៀតថា ការក្លែងបន្លំភ្ញៀវទេសចរ បានកើនឡើងច្រើនជាង 18% នៅរដូវក្តៅដ៏ពេញនិយម និង 28% ក្នុងអំឡុងពេលរដូវត្រជាក់ដែលមានទេសចរមកកម្សាន្តច្រើន ជាពិសេសនៅក្នុងទីក្រុងបាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUrcOtNpfQBHzn_M4qrTA9lTpiY8sO_Bv9XvpQicd6Tirfyq2qbYQX4QnmpNKaGwg44o2nac669T7LTaa1VJZK_9isz3cAD_dYvbhaUwYPRk11ovmYEF41uHoWL5kUuwSdkozFYeAwMkvnIc9o_BlGCTKxveFL66jjoy-Rdi5dsMgsjtJEhceQLcVDZ4ym/s960/image_2025-05-30_13-18-24.png

នៅក្នុងរបាយការណ៍ខាងលើបានបង្ហាញថា “គោលដៅមួយចំនួន ដែលអ្នកអាចជួបប្រទះនឹងការក្លែងបន្លំភាគច្រើនមានប្រភពចេញពីវិស័យទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ខណៈពេលដែលនៅក្នុងទីក្រុងផ្សេងទៀត ការក្លែងបន្លំអាចកើតឡើងនៅក្នុងអាជីវកម្មដទៃទៀតរួមទាំងសេវាកម្មម្ហូបអាហារជាដើម។ ឧទាហរណ៍ជាក់ស្ដែង នៅទីក្រុង Los Angeles ដែលយើងបានរកឃើញថា អាជីវកម្មម្ហូបអាហារគឺជាប្រភពដ៏ធំបំផុតនៃការក្លែងបន្លំ។” របាយការណ៍នេះក៏បានលើកឡើងជាពិសេសថា Phuket (ប្រទេសថៃ) និង Antalya (ប្រទេសតួគី) សម្បូរដោយសកម្មភាពក្លែងបន្លំទាក់ទងនឹងការកក់សណ្ឋាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbbI4UsqVppogiKXXRvUXM_OmwxnQvTLxsoncFZGtsq3vnlaMGOMTFLxgkQdS0SIcabpwA9DSqtE3jWdYDRdVl8KRge0qIRd0DnuhT-tIN3b5Ze3c3LfymzQx60vRdNlpqaOTWGkoiGXOJSsSty4at1uydiWDpaTXOWiB-rKmbIKSjg5GzuU4yfNJE7ZAL/s1200/image_2025-05-30_13-18-26%20(2).png
ទិន្នន័យរបស់ Mastercard ដដែលនេះបានបង្ហាញដែរថា មានអ្នកធ្វើដំណើរដែលបានរាយការណ៍អំពី ការក្លែងបន្លំតម្លៃនៅ San Francisco (សហរដ្ឋអាមេរិក), Dublin (អៀរឡង់), សេអ៊ូល (កូរ៉េខាងត្បូង), Budapest (សាធារណរដ្ឋឆេក) និង Edinburgh (ស្កុតឡែន) គឺមានកម្រិតទាបជាងគេ បើប្រៀបធៀបទៅនឹងទីក្រុងផ្សេងធំៗទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoyXnFMn5GEHqAPyGZxyKi26OHlVBrk8RGmjrJSlXNcrReQxIvDwIlJDAh8MxudIurerEpxIiHwMQhyG7PZK4XqGpdDzVmqJYaTy-bzzqWrpzOMNjAViO3yt2trwuvlu-68UwqwP7BuWpnMt4H1H72apF3It5Sr1KNcEtmwDaB-QJ7IgyciWVmntoApmZ1/s1200/image_2025-05-30_13-18-26.png
ផ្ទុយទៅវិញ នៅទីក្រុង Cancun (ម៉ិកស៊ិក) ហាណូយ (វៀតណាម) ដាកា (បង់ក្លាដែស) និងបាងកក (ថៃ) ទំនងជាជួបប្រទះនឹងសកម្មភាពក្លែងបន្លំ និងការឆបោ.កខ្ពស់។ និន្នាការគួរឱ្យព្រួយបារម្ភនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដែលធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ជួបប្រទះនឹងបញ្ហាកក្លែងបន្លំខ្ពស់ជាងវិស័យផ្សេងរហូតដល់ទៅ ៤ដង គិតត្រឹមឆ្នាំ២០២៤។

ធម្មជាតិនៃការបោកប្រាស់ក៏ខុសគ្នាទៅតាមទីតាំងផងដែរ។ ជាក់ស្ដែង បញ្ហាជាមួយតាក់ស៊ី និងការជួលរថយន្តមានត្រឹមតែ 2% នៃករណីក្លែងបន្លំដែលបានរាយការណ៍នៅក្នុងទីក្រុងហុងកុង និងបាសេឡូណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuOHB6T95WV3q6IPKkTZZbYAKohoHfcA5UGSXykSq73h7b3y9HqVeub9A-FGgL1hcQtoGMI69g-creFfM2sXpl9ZBjLny7um4cDnu_cdGqXmd9K-6Ep75XCSSDwbR-fO1Mi2QYNWa25o_i-4yzHurIqvQ8zYXKc8b8cvL9TW4FVeGg1lg_HynxtVQsn2vX/s2048/image_2025-05-30_13-18-27.png

ទោះជាយ៉ាងណាក៏ដោយ តួលេខនេះបានកើនឡើងដល់ 66% នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ហើយដូចដែលបានកត់សម្គាល់ 48% នៅទីក្រុងបាងកក ដែលបង្ហាញពីបញ្ហាប្រឈមជាក់លាក់ចំពោះភ្ញៀវទេសចរទៅលេងប្រទេសថៃ៕