Home Blog Page 44

តារាកំប្លែង ពាក់មី ឱ្យ នាយតឿ រកអ្វីដែលថ្លៃថ្នូរជាងនេះក្រោយយកសត្វសុនកបន្លំថាសត្វពពែ

0

ទោះបីជាមហាជនរិះគន់ដូចទឹកបាក់ទំនប់ ធ្លាប់វាស់កម្ពស់យ៉ាងណាក្តីប៉ុន្តែបុគ្គលម្នាក់ដែលគេនិយមហៅថា គ្រូតឿ នៅតែបំពានបន្តផលិតវីដេអូដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សជាច្រើន។ ជាពិសេសថ្មីៗនេះ នាយតឿ បានបង្ហោះវីដេអូមួយដោយមនុស្សជាច្រើនជឿថាក្រុមផលិតវីដេអូយកសត្វសុនកបានបន្លំថាជាសត្វពពែ។ មិនបង្អង់យូរ កំប្លែងពាក់មី ក៏បញ្ចេញប្រតិកម្មឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZaYEkWWix4OZvGrfFfNRioHGGkC_HaEok5VKRG3Soh0z1_EQZaB0_rc9yW7ZUAEcHvVF21enle6P94efYYhyFQSFsFYtgnttiqjJjz1nz3dia9P8KJImhdzmSrJmtA2PJ7Dah1AO5YXXA86vUvkJmLjx96UwqfZdlSMWaN3I47lHSCmLR8nnViJX-JQq/s1440/image_2026-03-09_13-32-22%20(2).png
នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី បានបង្ហោះរូបភាព Screenshot ពីវីដេអូរបស់ នាយតឿ ដោយភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា « គ្រូតឿ ! ! គួរកគំនិតធ្វើវីដេអូអីដែលថ្លៃថ្នូរជាងនេះតិចទៅ។ វីដេអូ ស្ងោឆ្កែ ហើយធ្វើចាប់ពពែ អ្នកមើលមិនល្ងង់ទេ ពពែឬឆ្កែនោះ »។ ការបង្ហោះនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ភ្លាមៗនិងមានមតិរិះគន់យ៉ាងច្រើនមកកាន់ក្រុមផលិតនិង នាយតឿ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhup_RiBYtlcqt7PdiIFOtGceG1zWtWxiVW7FziWgj55DnJm-K-A3zHTqgVHC5KK4kIknufTSZeRX2SNUzhlHILCIJnOPg8Ag0N2OMoadXWCcumXOg0PhHFp4_a-FCR1kwn2JHfVQjQ6-LByyzBLmFkRR0YMkBv8sV9ud_GzYgoq3ATjE_M4_jcVte597Ti/s715/image_2026-03-09_13-47-55.png
អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា «ដើម្បីលុយ រឿងអីក៏ធ្វើទៅបានបាត់បង់មនសិការជាមនុស្ស, យើងកាន់តែជេវាវាកាន់តែល្បីទោះដឹងថាវាយកឆ្កែមកធ្វើជាម្ហូបច្រើនលើកច្រើនដងហើយនៅតែគេហៅវាទៅថតរឿង ថតវីដេអូកាន់តែច្រើនឡើងដដែល, អត់ពិបាកទេរឿងវាថត ឈប់មើលទៅ វាឈប់យកឆ្កែថតរកលុយហើយ»។ អ្នកផ្សេងទៀតបានបញ្ចេញមតិថា «ជាតិក្រោយតឿទៀត, កំហុសមកពីការគាំទ្រពេកធ្វើឱ្យក្រុមនេះឆ្កួត, បុគ្គលខ្លះល្បីដោយសារទង្វើថោកទាបចឹង , ធ្វើអ្វីមិនចេះគិតអត់ខួរ ឆ្ងល់អ្នកគាំទ្រនឹងចេះតែគាំទ្រទៀតបើដឹងថាក្រុមនឹងវាឆ្កួតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg920JFiBkzYAGyHLuHTr9EEK1Th8IRgKgFGCza-Pz-dMui8F6fyDEoB1Um5K2PFSP9pn0snrBAM5eT3SQWO8mpZFrTF97lGgZ_TnWYjfU8iLPofBcl3ShFYcBzcYPnkzzZKJInTX-PBUUhqylZ39NNOIeCgbI5U6ChqPZsc-6ez-NbGrUAAlrRr4kQrmk0/s840/image_2026-03-09_09-07-57.png

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២២ នាយតឿ ត្រូវបានសមត្ថកិច្ចធ្លាប់ហៅវាស់កម្ពស់ម្តងក្រោយពីផលិតវីដេអូបរិភោគលាមកគោ៕

Jennie បង្ហាញការខឹងស.ម្បារក្រោយមានអ្នកសុំហត្ថលេខានាងមានគោលបំណងយកទៅលក់បន្ត

0

ថ្មីៗនេះ Jennie បានក្លាយជាចំណុចកណ្តាលនៃការពិភាក្សាតាមអ៊ីនធឺណិត បន្ទាប់ពីវីដេអូខ្លីមួយរបស់នាងដែលចុះហត្ថលេខាសម្រាប់អ្នកគាំទ្រម្នាក់បានរីករាលដាលពាសពេញបណ្តាញសង្គម។ នៅក្នុងវីដេអូ អ្នកទស្សនាមួយចំនួនបានបកស្រាយទឹកមុខរបស់នាងថាស្ទាក់ស្ទើរ ឬមិនស្រួល ដែលនាំឱ្យមានការចោទប្រកាន់ថានាងមិនរាក់ទាក់ចំពោះអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEippi20lvGvTye71duzsReIQoHP36xj1w-lmffIgNf5UHmYketRb4MN7EbBLJTBYypjlHeAPjqo12zPQyi3v7TYSVNadUuOJ9Dz0ZW5O_999ugeSw55-7azcTWMMFr4_EHQbcI5hEUzhuCk5nJnYSg0nRBzHs9O57O4pnU2aQ4F2jCvIqh3kVleHkx_uWN3/s1051/image_2026-03-09_16-14-11.png
មិនយូរប៉ុន្មាន វីដេអូ និងព័ត៌មានលម្អិតបន្ថែមអំពីស្ថានភាពនេះបានចាប់ផ្តើមចរាចរ ដែលផ្តល់នូវបរិបទកាន់តែទូលំទូលាយ។ នៅពេលដែលតារា K-pop ចូលរួមព្រឹត្តិការណ៍ម៉ូតអន្តរជាតិ ពួកគេតែងតែកំណត់ពេលជួបជាមួយអ្នកគាំទ្រជាផ្លូវការនៅខាងក្រៅហាងលក់ទំនិញ ឬទីកន្លែងប្រារព្ធព្រឹត្តិការណ៍ ជាកន្លែងដែលពួកគេស្វាគមន៍អ្នកគាំទ្រ ចុះហត្ថលេខា និងថតរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPDLbd0JMIBXw6n4Pm5A7PgdeRxYS9-SuB_6TAc-F02JbicTniO3ZwQ8DkArUjF9iiQR5Uo8daChaViyYJLuW53KTmbM6OR8PsJqOVj_mauSymqvq02Z5qVklODuH7z7h9ou-wXiusnEWwA0xuCVfUMmUDWDVz7_yhCzoDLLgujwR6Sp1KAMI-nq5ajSan/s1024/image_2026-03-09_16-14-12%20(2).png
យោងតាមវីដេអូឃ្លីបជាច្រើនដែលបានចែករំលែកតាមអ៊ីនធឺណិត Jennie ពិតជាបានចូលរួមក្នុងអន្តរកម្មបែបនេះនៅថ្ងៃទី ៨ ខែមីនា ជាកន្លែងដែលនាងបានស្វាគមន៍អ្នកគាំទ្រដែលកំពុងរង់ចាំនាងយ៉ាងកក់ក្តៅ។ ពេលវេលាដ៏ចម្រូងចម្រាសនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅពេលក្រោយ នៅពេលដែល Jennie កំពុងចាកចេញពីទីតាំងផ្លូវការ។ មនុស្សម្នាក់ដែលគេជឿថាជាអ្នកថតរូប paparazzi បានដើរតាមតារាចម្រៀងរូបនេះទៅកាន់ទីតាំងមួយផ្សេងទៀត ហើយបន្តថតនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qM_xDRCUnxz3smeX7osDUVoeO6RKt5j7WZFzFd3QacjGbovmC7dw01mwIs9C6rLk711uY5nxsZypd6FTFg4RVUxPh_uxenfN_GoCs3OUOzLtXLXNgYVgv6JfCMe_mS7YKkM71BxaJMiExCA1ePat-m44NygdiQVj2UqirpIrdZJPE8l5x6-qOIRGiR3B/s960/image_2026-03-09_16-39-49.png

នៅក្នុងវីដេអូដ៏ពេញនិយមនេះ បុគ្គលនោះត្រូវបានគេឃើញកំពុងថត ខណៈពេលកំពុងសុំហត្ថលេខា ទោះបីជា Jennie និងបុគ្គលិករបស់នាងត្រូវបានគេរាយការណ៍ថាបានស្នើសុំពួកគេច្រើនដងឱ្យឈប់ថតក៏ដោយ។ ទោះបីជាស្ថិតក្នុងស្ថានភាពមិនស្រួលនោះក៏ដោយ Jennie នៅតែចុះហត្ថលេខាមុនពេលចាកចេញ។ បុគ្គលនោះនៅតែបន្តថតពេលវេលានោះ ដែលធ្វើឱ្យការជួបគ្នាហាក់ដូចជាតានតឹងនៅក្នុងវីដេអូឃ្លីបដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaK5lr3WYSESIysRUEwPeLHTm3YhXkVl9OkUzBgCTj_ISOhVNA6CqjTIRRGLYutQOm3J44P_pWCx6jj93FZQYSEwkiur8K0fbDwdF7N5dcmOFWF7LB0yrPWFG_ICe7zs2ScF6KJVkvSzaHtQndDWi6s75FWpW5EvhSqQZATzfD3MBIw0hWnfQJrclbrCNq/s993/image_2026-03-09_16-14-14%20(2).png

នៅពេលដែលបរិបទពេញលេញបានរីករាលដាលតាមអ៊ីនធឺណិត អ្នកលេងអ៊ីនធឺណិតជាច្រើនបានចេញមកការពារ Jennie។ អ្នកគាំទ្របានអះអាងថា នាងនៅតែមានសុជីវធម៌ ទោះបីជាភាពឯកជនរបស់នាងត្រូវបានរំលោភបំពានក៏ដោយ ហើយវីដេអូដើមដែលរីករាលដាលខ្លាំងបានបង្ហាញតែផ្នែកតូចមួយនៃស្ថានភាពដែលបំភាន់ប៉ុណ្ណោះ។ លើសពីនេះទៅទៀតហ្វេនៗបានលើកឡើងថាបុគ្គលនោះមានគោលបំណងយកហេត្ថលេខារបស់ Jennie ទៅលក់បន្តក្នុងគោលដៅអាជីវកម្មផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3efSe4-rrG2naT5qWNf48L5x6v0D-FPPJUIxKmQC1PkPOBFAiuDoPDvzoVXzRSm6H2GrWa6-3HGGDlp-12u_JfMeh19eWUDvRJFWVRyO6lq3R6Yahe5hX3RVUeBarw3ojrNrTnM4VEO34dv-X9FCeSmzM1lPkwh0aggxtpDWhvG2g-oQK83B2_BXctxl8/s2048/image_2026-03-09_16-14-14.png

ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកម្តងទៀតអំពីព្រំដែនរវាងសកម្មភាព paparazzi និងភាពឯកជនផ្ទាល់ខ្លួនរបស់តារាល្បីៗ ជាពិសេសនៅពេលដែលតារាល្បីៗដូចជា Jennie ត្រូវបានគេតាមដាន និងថតជាប់ជានិច្ចនៅក្នុងទីសាធារណៈ៕

កម្ពុជានឹងដំណើរការរោងចក្រផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យដែល«ធំជាងគេ»នៅអាស៊ីអាគ្នេយ៍

0

វ៉ាដាច់គេនៅក្នុងតំបន់! កម្ពុជានឹងក្លាយជាប្រទេសធំជាងគេបំផុតទីមួយនៅអាស៊ីអាគ្នេយ៍ដែលមានរោងចក្រផលិតអគ្គិសនីទាញពីថាមពលពន្លឺព្រះអាទិត្យ ខណៈវៀតណាមដែលជាម្ចាស់តំណែងចាស់ត្រូវបានទម្លាក់មកនៅចំណាត់ថ្នាក់លេខ២វិញ។ នេះបើតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Asian Speech។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFPL9OD1erfrwWIWpgTceR5CtSSljXyPIgqhr0s-7lXmykXhUbUxvYtNls5P5NFl_s9pmDj-0oSHyP900btZwc7C8VXVKcagi2EEXWvwdh4nJ90yxrLNXdTT9yGJfB3i8qcrlch0CuBzyiMTHCJWkXCGrpwTK-IVQWaLfNBxmfZWUm78NktsjaShUCUsDz/s960/photo_2026-03-09_13-28-50.jpg

យោងតាមព័ត៌មានដែលចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា រោងចក្រផលិតអគ្កិសនីទាញពីថាមពលពន្លឺព្រះអាទិត្យ ដែលមានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៩៣០ មេហ្គាវ៉ាត់ (MW) នឹងក្លាយជារោងចក្រពន្លឺព្រះអាទិត្យធំជាងគេបំផុតនៅអាសុីអាគ្នេយ៍ ខណៈរោងចក្រ Dau Tieng Solar Power Complex នៅប្រទេសវៀតណាម ដែលធ្លាប់ផលិតថាមពលអគ្គីសនីបាន ៥០០ មេហ្គាវ៉ាត់នឹងធ្លាក់ចំណាត់ថ្នាក់ទៅលេខ ២ វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNkCSbE1rXjgmAsJr5oCAAsPZyt7SicwRprMnkHmsomp_wc9Y1fQSdWiw7GbJgI3WxHixO_OFt38NuAn4U9P32783rRzzZ411G4doujLLTg1e1vj7ZM4AqVAgvsKqkNnR39htSvmD1VZBNgGeWXU7lmMW4j_WjKF74FCwSUacJiBFdg88BYKlO68ye9Pu/s1280/photo_2026-03-09_13-28-49.jpg

គម្រោងបង្កើតប្រភពថាមពលអគ្គីសនីពីពន្លឺព្រះអាទិត្យដ៏ធំសម្បើមមួយនេះ នឹងតភ្ជាប់ទៅនឹងបណ្តាញអគ្គីសនីជាតិនៅប៉ុន្មានថ្ងៃខាងមុខ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផ្គត់ផ្គង់អគ្គិសនីដល់បណ្តាញជាតិរបស់ប្រទេសកម្ពុជាចាប់ពីចុងខែមីនានេះតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLa9HyuyhQhfzooMc1XGEkVta3gxpiUXqcKie3KKWMBJZzUPI0QzyaS0JgHBHaUUkUPCUuH1P19w4vEsBhqc0Qgq6HvT9vKEzS9T3FfcL-O_0T-dWEZrN6jgvqGuxAI0zet9Gf4E9WPMgG9LdpKvr6Jp-oHp0njgd24QE0u1S2P1bxuPWWglzBAJmO_qFi/s1280/photo_2026-03-09_13-28-50%20(2).jpg
នៅពេលដែលដំណើរការជាផ្លូវការ រោងចក្រនេះនឹងវ៉ាដាច់រោងចក្រថាមពលពន្លឺព្រះអាទិត្យនានានៅក្នុងតំបន់ ខណៈមន្ត្រីពាក់ព័ន្ធនឹងគម្រោងនេះបានគូសបញ្ជាក់ថា រោងចក្រនេះនឹងពង្រឹងការផ្គត់ផ្គង់ថាមពលរបស់ប្រទេសកម្ពុជាយ៉ាងខ្លាំង និងគាំទ្រដល់យុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលក្នុងការពង្រីកប្រភពថាមពលកកើតឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល៕

សំឡេងរំខាន​ចរាចរណ៍ពេល​យប់​បណ្តាលឱ្យប៉ះពាល់កម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាមមនុស្សពេញវ័យ

0

សំឡេងរំខានពីការធ្វើចរាចរណ៍ពេលយប់ មិនមែនគ្រាន់តែរំខានត្រចៀក និងរំខានដំណេកប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់សុខភាពផងដែរ ជាពិសេស បណ្តាលឱ្យផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាម ។ ផលប៉ះពាល់សុខភាពពីសំឡេងរំខាន គឺបានដកស្រង់ពីការស្រាវជ្រាវនៅអឺរ៉ុបដែលផ្សព្វផ្សាយទៅកាន់ពិភពលោក ឱ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងសំឡេងចរាចរណ៍ពេលយប់ ដោយបង្កើនការយល់ដឹងដល់អ្នកបើកបរដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពអ្នកដទៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_0lDxMUuALO9q0VM_2NMizAFm3eD7RFAHfF8WR-BoFwe2uBHTSzf1SiuzpCb1PfjJN-4ovadFUhGUiWMqzGCZt6GPAYZTRVOcd4t1BmIMt9ohmp2KCqqRkGfy5rScjoKWqY3k_JbVWh3Pt0zOikrPCV8ZCn2T4B01p2LnlLuwEG49TiLhHBeSlMEcvBI/s1200/photo_2026-03-09_15-25-29%20(2).jpg

យោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Oulu ប្រទេសហ្វាំងឡង់ និងត្រូវបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Environmental Research ដោយបានវិភាគទិន្នន័យរបស់មនុស្សពេញវ័យជាង២សែន ៧ម៉ឺននាក់ ដែលការស្រាវជ្រាវនេះចែកចេញជា៣គម្រោង គឺគម្រោង UK Biobank, Rotterdam Study និង Northern Finland Birth Cohort 1966 បង្ហាញថា សំឡេងរំខានពីការធ្វើចរាចរតាមដងផ្លូវពេលយប់ គឺពាក់ព័ន្ធនឹងការផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាមរបស់មនុស្សពេញវ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXlOdeCOyHL9ADNNWHYLmGGznKjT8cMNJhelzaqSNoKcXQlHy131NG_Mi9i65sgz93_vBonbRyxlly8vyOAAMDyHIEn99f-wzNZEaTbFNYbNfGKPGgITX2qtg6QG015oxgQTWV7069Iqq-Pxy-niHUHKMmIyfU3EPCC56pvQMtGkyL32HHCEmQo_IEBMti/s720/photo_2026-03-09_15-25-29.jpg

អ្នកស្រាវជ្រាវបានចាក់សំឡេងរំខានពីចរាចរណ៍ពេលយប់ក្នុងផ្ទះអ្នកដែលចូលរួមស្រាវជ្រាវ ដើម្បីវិភាគពីការទទួលសំឡេងរំខាន ពីព្រោះពេលយប់ គឺជាពេលដែលមនុស្សភាគច្រើនសម្រាកនៅផ្ទះ ហើយសំឡេងចរាចរណ៍តែងតែរំខានដំណេក ។ អ្នកស្រាវជ្រាវបានប្រើប្រាស់វិធីវិភាគកម្រិតខ្ពស់ក្នុងការវាស់វែងសូចនាករជីវសាស្ត្រចំនួន១៥៥ប្រភេទពីគំរូឈាម ដែលពួកគេអាចភ្ជាប់ការប៉ះពាល់ជាមួយសំឡេងរំខានពេលយប់ក្នុងរយៈពេលយូរ ជាមួយការផ្លាស់ប្តូរផ្នែកមេតាប៉ូលិចជាក់លាក់ដែលរកឃើញក្នុងឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0S4Wp7YVPHf6uQDlfDzECscPtF_vvOPZ-nSRnkErl9O7CMfaFTmjVq08INaxbXT75bXXlrYGnwJrV5mxZ2BXgaUuZu5NohtbdenHXqxxjvX2RlQOcc5MZm3fHFieDMEfOzdHwR4N8rPDXz0vzTKViV4qMpet-foS-v_T24W6w2vQWJpZ3inq0ei355k-F/s1200/photo_2026-03-10_08-24-43%20(2).jpg

លទ្ធផលការស្រាវជ្រាវបង្ហាញថា បន្ទាប់ពីអ្នកចូលរួមបានទទួលសំឡេងរំខានពីចរាចរណ៍ គឺការផ្លាស់ប្តូរកម្រិតខ្លាញ់ក្នុងឈាមចាប់ផ្តើមបង្ហាញឡើងចាប់ពីកម្រិតសំឡេង៥០ (dB) ឡើងទៅ ហើយកម្រិតខ្លាញ់ក្នុងឈាមផ្លាស់ប្តូរកាន់តែខ្លាំងពេលឮសូរកម្រិតសំឡេងលើសនេះ ជាពិសេស សំឡេងរំខានពីចរាចរណ៍ដែលឮសូរខ្លាំងៗលើស៥៥ឌីស៊ីបែល ។ សំឡេងរំខានពីចរាចរណ៍ក៏ប៉ះពាល់ដល់កម្រិតកូឡេស្តេរ៉ុលប្រភេទ LDL (ឬកូឡេស្តេរ៉ុលអាក្រក់) ផងដែរ ព្រមទាំងប៉ះពាល់កម្រិតខ្លាញ់ពាក់ព័ន្ធ ដូចជា ៖ អាស៊ីតខ្លាញ់ និងខ្លាញ់ពាក់ព័ន្ធជាមួយកោសិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjCIsINZq6QBfiONpO3Ino2bx4aR0m70sKOddAnuaTo0IuqYLXogcOGfm7peQBLQV_QLCYOc5I0bFCXQxmPc3K3eME-Bbx-E-Wd5flEw4ixJp79JHNjPOkDUJWZ_fO9BzrDIn6A-5FMrxv4XYYHmp76CHi19PzR5oUyvCpCcBSLOzh_S0bMSXTiSWeS75u/s640/photo_2026-03-10_08-24-43.jpg

ការស្រាវជ្រាវនេះត្រូវបានទទួលស្គាល់ថា គឺជាការស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពបេះដូង សរសៃឈាម និងប្រព័ន្ធរំលាយខ្លាញ់ ដោយអ្នកស្រាវជ្រាវបានបញ្ជាក់ពីទំនាក់ទំនងរវាងសំឡេងរំខានជាមួយសុខភាព គឺប្រសិនបើយើងទទួលសំឡេងរំខានពីចរាចរណ៍កាន់តែខ្លាំង ការផ្លាស់ប្តូរកម្រិតកូឡេស្តេរ៉ុល និងខ្លាញ់ក្នុងឈាម ក៏កាន់តែខ្លាំងដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9dUDi2W1hQhgEwKUDnbX_g_NHJpOLtorVTsM0tEgzN8FiM03O2RXH-qUf-RqMQarQ-kTYJWPyyTrRkwi9uRUf2JB2n5TIdMNkZo68eArydzW7MgzfkoAv2yDglP3q64TnaNc-jbfByAvaXANYh3uNLowKNzHIO-ynf1XwmGQ7xOaUXMTUNW94LrPlRxjW/s703/photo_2026-03-09_15-25-18.jpg

បើតាមសាស្ត្រាចារ្យឈ្មោះ Yiyan He និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Oulu គឺការស្រាវជ្រាវនេះបង្ហាញឱ្យឃើញថា សំឡេងរំខានពីការធ្វើចរាចរណ៍ពេលយប់នឹងប៉ះពាល់សុខភាព បើទោះជាផលប៉ះពាល់ខុសគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ក្តី ។ រីឯសាស្ត្រាចារ្យ Sylvain Sebert មកពីសាកលវិទ្យាល័យដដែលថា សំឡេងរំខានដោយសារចរាចរណ៍ពិតជាប៉ះពាល់បេះដូង សរសៃឈាម និងភាពខុសប្រក្រតីនៃប្រព័ន្ធរំលាយអាហារ ។ ហេតុនេះ គួរចាត់ទុកសំឡេងរំខានផ្សេងៗពីខាងក្រៅបណ្តាលឱ្យប៉ះពាល់សុខភាព មិនមែនគ្រាន់តែរំខានត្រចៀកទេ ៕

លីម តិចម៉េង រងការរិះគ.ន់ពីអ្នកគាំទ្រ BTS

0

ធ្លាប់រងភាពចម្រូងចម្រាសកាលពីអតីតកាលនិងសកម្មភាពចែករំលែកវីដេអូចម្រៀងមួយ តារាចម្រៀង លីម តិចម៉េង ត្រូវរងការរិះគន់យ៉ាងខ្លាំងម្តងទៀតពីសហគមន៍អ្នកគាំទ្រ BTS ។ បន្ទាប់ពីរងការវែកញែកយ៉ាងច្រើន លីម តិចម៉េង សម្រេចចិត្តលុបការចែករំលែករបស់ខ្លួនហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6vdZ0F8-y7-YUBo-9DvtsTXRTx-7qEK_eyi1oP9USYRr20A96DrWz8wO0qJpbAJecMatzn3n-bBv5JRLa4acNfAk2p5DCN6TXl_We9J7wGSyzIXgQJU7vmD2EY_3LpDB4k_sBY7hpJByO1oprKXKlrJ4KRQJb64LcOnh0MsXppSpq3so1ZJhVeWCxFvqQ/s1660/image_2026-03-09_14-40-23.png

កាលពីថ្ងៃទី៧ ខែមីនា លីម តិចម៉េង បានចែករំលែកការបង្ហោះមួយទាក់ទងនឹងបទចម្រៀងមានចំណងជើងថា «ស្រលាញ់ BTS ពេញបេះដូង» ច្រៀងដោយ ម៉ានីតា និពន្ធដោយលោក ហ៊ាង ម៉េងហួរ។ ម្ចាស់ពានរូបនេះ បានចែករំលែកដោយភ្ជាប់មកជាមួយនឹងពាក្យថា «ប៊ូដាហេសស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1LKkT7Ztg-6iT48WXKmgBATlFsouod7gPcRP07N30QMwevLUP_QIG_YwwywcHEocvV2De7iCcNTLrIL3QQq5jIscfVinI46zxa3ZCJDpP_HXzydittghpBwg8pGnob9wZGd8bbQDGUD-Sln6KNdq8MqgbXgg21JulHPp_Zo47tw7HLcEm0vTFvhLjPTZ6/s1726/Screenshot_20260307_174958_Facebook.jpg

សកម្មភាពរបស់ លីម តិចម៉េង បានធ្វើឱ្យអ្នកគាំទ្រក្រុមចម្រៀង BTS ប្រតិកម្មភ្លាមៗជាមួយនឹងពាក្យសម្តីរិះគន់ជាច្រើនដូចជាថាឱ្យតារាចម្រៀងរូបនេះមិនកែទម្លាប់ចរិតអន់របស់ខ្លួន។ អ្នកគាំទ្រ BTS ខ្លះថែមទាំងចោទប្រកាន់ តិចម៉េង ទៀតថាការធ្វើដូចនេះដោយសារតែលែងល្បីដូចមុន ទើបចង់ឱ្យគេចាប់អារម្មណ៍។ អ្នកគាំទ្រខ្លះទៀតថែមទាំងជីកកកាយពាក្យសម្តីរបស់ តិចម៉េង ធ្លាប់បានបង្ហោះដាក់ក្រុម BTS កាលពីឆ្នាំ២០២០ ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFHbLHFgIsIIfB_elaC_J12sNQUibgffvWz3ZGsP2GroIgsfFe4owEnhzu6IzrgKGhuhMhSTVp0bDZzQKX-cw0zyt0GnBajehWU7Hei0_JWzF2P9v2PhFRLQX1yNjGeAekxU1XHtGQLvJ6Fzu7BQi_KIcDDMeKgUDie6R126lr1Hkem1DptgaMERkm81F0/s1365/image_2026-03-09_14-40-25%20(2).png

គួរបញ្ជាក់ផងដែរ អំឡុងពេលប្រកួតកម្មវិធី Cambodian Idol រដូវកាលទី៤ កាលពីឆ្នាំ២០២២ លីម តិចម៉េង បានចេញសារសូមទោសជាសាធារណៈជាពិសេសចំពោះអ្នកគាំទ្រ BTS ដែលបានខឹងសម្បារនិងមិនពេញចិត្តកាលពីលោកបង្ហោះទាក់ទងនឹងក្រុម BTS អំឡុងឆ្នាំ២០២០។ លីម តិចម៉េង បានសរសេរថា «លើសហើយអាថ្មិលអត់សាសនាអើយ ដូនតាហែងជាប់សាច់ញាតិBTSហែងមិនឆាប់រើបង្វិចចេញពី ទឹកដីអញទៅ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKYjEr3wEbVlubA0pWgW5bxz0mIvQ1gh8_jly1IYRbJLo1zfddLVUnjAcllBcEh36B9p8WVTIJu3z-Tq-zC-K7PgNvO_2A4EOTvPTd6okzWVSovpuChQHKmKewfkwwWA-st6Y5aPqwbFN55174h_lRzx2vW2DoE31bRCL1B_pzCJw4dur0VheIxsmKJFO/s1763/Screenshot_20260307_175046_Facebook.jpg

បន្ទាប់ពីរងការរិះគន់ម្តងទៀតពីសហគមន៍អ្នកគាំទ្រ BTS តារាចម្រៀង លីម តិចម៉េង បានសម្រេចចិត្តលុបការចែករំលែករបស់ខ្លួនផងដែរ៕

អ្នកវិភាគថា សង្គ្រា.មនឹងអូសបន្លាយពេលយូរព្រោះមេដឹកនាំអ៊ីរ៉ង់ថ្មីប្រកាន់ជំហរដូចឪពុក

0

សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល មិនងាយបញ្ចប់នាពេលឆាប់ៗឡើយ ពីព្រោះអ៊ីរ៉ង់បានតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មីដែលមានឥទ្ធិពលខ្លាំងជាងឪពុក ដោយប្តេជ្ញាសងសឹ.កអាមេរិក និងអ៊ីស្រាអែលឱ្យបាន ដែលបើកការវាយប្រ.ហារធ្វើឱ្យឪពុក និងសាច់ញាតិរបស់ខ្លួនបាត់បង់ជីវិ.តក្នុងថ្ងៃតែមួយ ។ មេដឹកនាំអ៊ីរ៉ង់ថ្មីប្រកាន់ជំហរដូចឪពុក ដោយផ្តោតតែលើសង្គ្រា.មប៉ុណ្ណោះ ទាត់ចោលការចរចា ហើយការជ្រើសរើសកូនឱ្យស្នងតំណែង គឺជាសញ្ញាបង្ហាញពីភាពរឹងរូសរបស់រដ្ឋាភិបាលអ៊ីរ៉ង់ទៅកាន់លោកខាងលិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyX8_QsDCPhTtHSlULsPzs0KOXJMSOy8mrFMl15bhJDsNaWwQCuYcuQCbkc3-TxhK_CIHTQth6vikQvJqWIWmuKypqYD5h7-jmy71V1L1lZHs7yGnbQ5guL8JFPdTFHgSNRW-wY-yE9BLMj5macHOXQzxlRPZUvyw83_zSRcuiAtsczLMJSz_VLR9S50R/s1280/photo_2026-03-09_16-04-24%20(2).jpg

បើតាមការ​អ្នកវិភាគដែល​ត្រូវ​បានសារព័ត៌មានបរទេសដកស្រង់ពាក្យសម្តីយកមកចុះផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦​ គឺការឡើងកាន់តំណែងរបស់មេដឹកនាំថ្មីរូបនេះជាសញ្ញាបង្ហាញពីរបបគ្រប់គ្រងអ៊ីរ៉ង់នៅតែបន្ត និងរដ្ឋាភិបាលអ៊ីរ៉ង់ទាត់ចោលការចរចា ឬមិនធ្វើកិច្ចព្រមព្រៀងនានារយៈពេលខ្លីជាមួយអាមេរិកឡើយ ស្របពេលសង្គ្រាមអូសបន្លាយឈានចូលសប្តាហ៍ទី២ ។

លោក Ali Hashem អ្នកសារព័ត៌មានមកពី Al Jazeera នៅទីក្រុង Doha ប្រទេសកាតា និយាយថា មេដឹកនាំអ៊ីរ៉ង់ថ្មីនឹងបំពេញតួនាទីជាអ្នកយាមទ្វារឱ្យឪពុក ពីព្រោះប្រកាន់គោលជំហរដូចឪពុក គឺប្រឆាំងអាមេរិក និងអ៊ីស្រាអែល ព្រមទាំងផ្តោតតែលើសង្គ្រាមប៉ុណ្ណោះ គ្មានការចរចា ។ ប្រសិនបើសង្គ្រាមនេះបញ្ចប់ ហើយលោក Mojtaba មិនស្លាប់ និងដឹកនាំប្រទេសបន្តនោះ គឺអ៊ីរ៉ង់ត្រូវស្វែងរកផ្លូវថ្មីមួយដើម្បីកំណត់ទិសដៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaU4YpYEaN5Dd-9JFTjWJKydPI1Oti3nITGZ8jijM6x3lA7ANlH2JSaM54CYY64vPt8oDuKeJ8l_9VnCeK73euLYkSHp4_SaRD_NxEEskCkHrYv4igXMN-pm4QUD8YqRrkmIOzZ5D0fN20Fo4MK4fVnZgwG9ssGc_OdURsoupRvwYD9XZYDAYVsAaiKtr/s770/photo_2026-03-09_16-04-25.jpg

ចំណែកអ្នកវិភាគគោលនយោបាយសាធារណៈនៅសាកលវិទ្យាល័យ American University of Beirut យល់ថា ការតែងតាំងមេដឹកនាំអ៊ីរ៉ង់ថ្មី គឺឆ្លុះបញ្ចាំងពីការបន្តអំណាច ហើយត្រូវតាមដានថា តើមេដឹកនាំថ្មីនឹងសម្រេចចិត្តចរចាបញ្ចប់សង្គ្រាមដែរឬទេ? នេះបង្ហាញពីអាកប្បកិរិយារឹងរូសយ៉ាងខ្លាំងទៅកាន់លោកខាងលិច គឺអ៊ីរ៉ង់កំពុងប្រាប់អាមេរិក និងអ៊ីស្រាអែល ថាមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់បានទេ ពីព្រោះមេដឹកនាំថ្មីខ្លាំងជាងមេដឹកនាំចាស់ ។

គួរបញ្ជាក់ថា លោក Mojtaba អាយុ៥៦ឆ្នាំ បានក្លាយជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពវាយប្រហារប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបណ្តាលឱ្យឪពុករបស់លោក គឺលោក Ayatollah Ali Khamenei បាត់បង់ជីវិត ។ ការឡើងកាន់តំណែងនេះ ស្របពេលប្រទេសអ៊ីរ៉ង់កើតសង្គ្រាមធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤៧ឆ្នាំ និងធ្វើឱ្យមតិនានាមានចម្ងល់ថា តើមេដឹកនាំថ្មីនឹងដឹកនាំប្រទេសក្នុងទិសដៅបែបណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfkY2AbYQNuhthgxK6Q0DcIdF6I1c8M5mAlrjk-8ulNQ9CswCYj2I-3v67GlU3CkzIGJXztv7XZG4jVxQidFMii3UzTYwCsciZ7_Rwbs_EuVEwrZPFb4csSR3xtKyGglxOeihtiAp2I7Tff1Xra2wukdhGjTD8YcUVQaPPPuilx0WkV-Fo5rGPLYAJGYmP/s864/photo_2026-03-09_09-23-05.jpg

បណ្តាមេដឹកនាំកងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) និងកងកម្លាំងប្រដាប់អាវុធបានប្រកាសគាំទ្រមេដឹកនាំថ្មី ខណៈអគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ដែលបំពេញតួនាទីកំណត់យុទ្ធសាស្ត្រប្រទេសតាំងពីអាមេរិក និងអ៊ីស្រាអែលវាយប្រហារ ក៏គាំទ្រមេដឹកនាំថ្មីដែរ និងអំពាវនាវឱ្យសាមគ្គីគ្នាក្នុងប្រទេសអ៊ីរ៉ង់ ។ ដូចគ្នានេះ អ្នកនាំពាក្យរដ្ឋសភាអ៊ីរ៉ង់បានបង្ហាញក្តីរីករាយចំពោះការជ្រើសរើសលោក Mojtaba ជាមេដឹកនាំកំពូលអ៊ីរ៉ង់ និងចាត់ទុកការអនុវត្តតាមបញ្ជារបស់មេដឹកនាំថ្មី គឺជាកាតព្វកិច្ចជាតិ និងសាសនា ។

ទោះជាលោក Mojtaba មិនធ្លាប់ឈរឈ្មោះក្នុងការបោះឆ្នោត ឬត្រូវបានពលរដ្ឋបោះឆ្នោតគាំទ្រធ្វើជាមេដឹកនាំប្រទេសពីមុនមក ប៉ុន្តែរយៈពេលជាច្រើនឆ្នាំមកនេះ លោកជាបុគ្គលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងចំណោមថ្នាក់ដឹកនាំកំពូលអ៊ីរ៉ង់ ហើយលោកមានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងបដិវត្តន៍អ៊ីស្លាម (IRGC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4IxLRFAoTdXLnpmaTlwJymmLLejYM10YRiPcvoJTDveYMb3dcvBMmGFSIob6EWuFthqbcsPoGph_EAq8CATs6ZKvWNewuc4XBXIMBMQXz_GkcJGrCazgDwIUwnj6rsrqd44VqPFNZViF3PZMOUYCe2DB1xKWjiPrbX_OspyA06v4-E2bQYB-KEEJ1-29/s1280/photo_2026-03-09_09-23-06.jpg

សមាជិកក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់ដែលមានតួនាទីជ្រើសរើសមេដឹកនាំកំពូលថ្មី ថាការតាំងតែងលោក Mojtaba ឱ្យឡើងកាន់តំណែង គឺធ្វើឡើងតាមបណ្តាំរបស់លោក Ali Khamenei ដែលធ្លាប់និយាយថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី គួរតែជាបុគ្គលដែលសត្រូវស្អប់ខ្ពើ.ម មិនមែនបុគ្គលដែលសត្រូវសរសើរនោះទេ ខណៈលោកប្រធានាធិបតី Trump មិនទទួលស្គាល់លោក Mojtaba ៕

រឿងភាគរបស់ Bai Lu ទទួលបានចំណាត់ថ្នាក់ខ្ពស់នៅលើ Douban

0

គេហទំព័រវាយតម្លៃភាពយន្ត Douban ទើបតែចេញផ្សាយសម្រាប់រឿងភាគទូរទស្សន៍ចិនដែលទើបចាក់ផ្សាយថ្មីៗនេះ។ ស្នាដៃទាំងនេះ ដែលមានតារាល្បីៗជាច្រើនដូចជា Bai Lu, Johnny Huang និង Zhu Yiran ទទួលបានចំណាត់ថ្នាក់ចាប់ពីមធ្យមទៅល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM4C3RNJJ16x6xl3uQ6gZbLCbV0DpkO6EsR6uOTD34gjtrycaVjjIbSWB1Q9qirpnCCn_CuQCeUdh6Gs74atEEgMUQYPm4kR2c7vxAbG3SYDqlfb8zhQd7DHVmMU6WM7Ir8jQKxnJDSGzQTLVgUkXobn4H16BQ38TWgXhAFWyhsjn2En2kpbkBYHGVCaMS/s2000/image_2026-03-07_11-54-49.png

ខ្សែភាពយន្តដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងការវាយតម្លៃជុំនេះគឺ «The Devil between Us» ដែលសម្តែងដោយ Ren Suxi និង Wang Xiao។ ខ្សែភាពយន្តនេះទទួលបានពិន្ទុ ៧.៤ ពីការវាយតម្លៃជាង ២០,០០០។ ពិន្ទុនេះត្រូវបានចាត់ទុកថាវិជ្ជមានសម្រាប់រឿងភាគឧក្រិដ្ឋកម្ម ដោយអ្នកទស្សនាជាច្រើនសរសើរបរិយាកាសតានតឹង និងការអភិវឌ្ឍតួអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihrcmv-Qbc7vNsA3I0zprU8i109RGUWQ1ZU6AGlFHRbTSbMLiKOWhCR-Tz-p554Rw49nchDts7oGJckT6OjQnwPJcPtR0UxJd7RF3dKtugaj5vEEkvFW-u0Jl3ZvUIikHedH3tqlKyYDf9V0TItNziMjuoTVkXYaXR97sgsIsZJM5dIux0c1lfA4YOojvI/s1221/image_2026-03-07_11-54-41%20(2).png

បន្ទាប់មកទៀតគឺរឿង «Unveil: Jadewind»ដែលសម្ដែងដោយ Bai Lu និង Wang Xingyue ។ រឿងនេះបានចាប់ផ្ដើមដោយមានពិន្ទុ ៧.០ ពីការផ្ដល់ចំណាត់ថ្នាក់ជាង ៧៨,០០០។ នេះជាចំនួនដ៏គួរឱ្យកត់សម្គាល់ ដែលបង្ហាញពីចំនួនអ្នកវាយតម្លៃដ៏ច្រើន និងកម្រិតនៃការចាប់អារម្មណ៍របស់ទស្សនិកជនចំពោះរឿងភាគឧក្រិដ្ឋកម្មប្រវត្តិសាស្ត្រ។ មនុស្សជាច្រើនជឿថា ភាពទាក់ទាញរបស់ Bai Lu និងលំនាំស៊ើបអង្កេតដែលមាននៅក្នុងរាជវាំងអធិរាជបានជួយឱ្យស្នាដៃនេះទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEUQFqJLxogGWN-YIZ3YZEPvGigwBBNNmUnc74vOCdSXQPiwwiXB0ASqsJsbBY7iTNuCcO5j1jgqfV0M3VzDXdg-2wTS7Jy2x5oBJdjxFN5r1lipTecN2YeSlXL9gcJsc65OdzasAYcwcxXVYW0-iPCFOCbkExIUESwJrRVorYqA0bprCTT4er3Io5nVr6/s2000/image_2026-03-07_11-54-47.png
ទោះជាយ៉ាងណាក៏ដោយ អ្នកទស្សនាមួយចំនួននៅតែមានអារម្មណ៍ថា ស្គ្រីបនេះមិនទាន់ទទួលបានជោគជ័យពិតប្រាកដទេ បើប្រៀបធៀបទៅនឹងរឿងភាគប្រវត្តិសាស្ត្រជាច្រើនទៀតដែលមានប្រធានបទដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhctfeKAgMOHgE0eYIV_tYO7WgH3Bo-L1ctkEw2p1LM6ZZeHgC1rmyM-Uhsr8Gz-AXpeBBXr2HtehyfH-eT1tcW812D-Gn7jz4RXkoxSxpHdOrc3v5Uprnqyt3s1VZFqGSQ35hS7kESgtwvjQoiIbuAUerGVnYsqt5ir1SSBEI8FZm1sZINKvXsDJRtHYh6/s2048/image_2026-03-07_11-54-48.png
ជាទូទៅពិន្ទុ Douban ត្រូវបានគេមើលឃើញថាជារង្វាស់ដំបូងនៃប្រតិកម្មរបស់ទស្សនិកជន។ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញជាច្រើនជឿថាការវាយតម្លៃអាចផ្លាស់ប្តូរតាមពេលវេលា នៅពេលដែលចំនួនអ្នកទស្សនាកើនឡើង និងភាគជាបន្តបន្ទាប់ត្រូវបានចាក់ផ្សាយ៕

អ៊ីរ៉ង់ដាស់តឿនពលរដ្ឋពីផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារទឹកភ្លៀងពណ៌ខ្មៅលាយឡំសារធាតុគីមី

0

ស្ថានភាពនៅទីក្រុងតេហេរ៉ង់របស់អ៊ីរ៉ង់ពេលនេះកាន់តែធ្ងន់ធ្ងរខ្លាំងហើយ ពីព្រោះមិនត្រឹមតែក្លាយជាតំបន់សមរភូមិដ៏ក្តៅគគុកប៉ុណ្ណោះទេ គឺពលរដ្ឋក្នុងទីក្រុងប្រឈមនឹងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដោយសារបរិយាកាសគ្របដណ្តប់ដោយសារធាតុគីមីពុល ដែលបណ្តាលមកពីកងទ័ពអាមេរិក និងអ៊ីស្រាអែលវាយប្រ.ហារលើឃ្លាំងស្តុកប្រេងជាច្រើនកន្លែង ។ អ៊ីរ៉ង់ប្រកាសឱ្យពលរដ្ឋពាស់ម៉ាស់ កុំចេញក្រៅផ្ទះ ពីព្រោះទឹកភ្លៀងពណ៌ខ្មៅដូចប្រេងម៉ាស៊ីនលាយឡំសារធាតុគីមីបណ្តាលឱ្យខូចផ្លូវដង្ហើម និងសួត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOIBg6cPQZosTnHFRtHTfK4bCzCs0UoEdtXo_eWQD0nmNukOfponHyF4jap4cNLICjqAGNxPIY6urWYEmnfhfbf3RY0tgA6DdSDVZ6YUkSHosAYraPvIf5iUSo8_NSxgZrZCq0Ge1aVibAbELfRXuXwaMggVIYRPoaf3KNVe4QIcgZpvVQSAtG7VO0HEtT/s1280/photo_2026-03-09_10-56-25.jpg
ហេតុការណ៍ផ្ទុះឃ្លាំងស្តុកប្រេងឥន្ធនៈយ៉ាងហោចណាស់៤កន្លែងនៅទីក្រុងតេហេរ៉ង់ ដែលបណ្តាលមកពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យឃ្លាំងទាំងនេះបញ្ចេញសារធាតុគីមីពុលយ៉ាងច្រើនទៅលើបរិយាកាស ។ អាជ្ញាធរអ៊ីរ៉ង់ព្រមានថា ប្រសិនបើមានភ្លៀងធ្លាក់ សារធាតុគីមីពុលទាំងនេះនឹងធ្វើឱ្យទឹកភ្លៀងពណ៌ខ្មៅដូចប្រេងម៉ាស៊ីនលាយឡំជាមួយអាស៊ីតយ៉ាងច្រើនដែលបង្កគ្រោះថ្នា.ក់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ជាពិសេស ផ្លូវដង្ហើម និងសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj57WMAEkmAbsJXDXg9n_7RqaqWLLFnT_Lq0dHgQWwFGT0I7bUucXLAtl2Ae2-lX9-ZRFlAXsWq9jCVqBvQ-YE43-s5gHCi8o2IJhOylXKvdCbM5ASEg1KgDFJs5Wj0n_DsFDEsw7hwUlZjeB7Z4D9n6Kd7vxl0KVMSVKVaBh33bSOyA_033iJyoTZkWwa9/s1280/photo_2026-03-09_10-56-26.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ អាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើឃ្លាំងស្តុកប្រេងអ៊ីរ៉ង់ចំនួន៤កន្លែងនៅទីក្រុងតេហេរ៉ង់ និងនៅតំបន់ក្បែរគ្នា បណ្តាលឱ្យបញ្ចេញសារធាតុអ៊ីដ្រូកាបូនពុល ស្ពាន់ធ័រ និងអាស៊ីតអាសូតក្នុងបរិមាណយ៉ាងច្រើនមហាសាលទៅលើបរិយាកាស ។ បើមានភ្លៀងធ្លាក់នឹងប៉ះពាល់សុខភាពពលរដ្ឋអ៊ីរ៉ង់យ៉ាងខ្លាំង ដោយសារទឹកភ្លៀងពណ៌ខ្មៅលាយឡំជាមួយអាស៊ីតខ្ពស់បណ្តាលឱ្យមានដំបៅលើស្បែក និងបំផ្លាញសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQjelsUHREWQq0Lz7oCf9ziqf4jUNn1UdW5VcoEwXtK6On4BSCYyGte1oR9grvlulNZWJwZs-RIGxJ7p8BJ-8zzOHa3PtFiCw52rAFjAcIt-pycd4OL5n8A4qHdgJQY7_OcUlDpJtar9k8sDsyIePjQk7LdvksPprwRMH1zGpitEgGXAFIMfVhH7xr4sjb/s1024/photo_2026-03-09_10-56-24%20(2).jpg

ការិយាល័យបរិស្ថានអ៊ីរ៉ង់បានប្រកាសទៅកាន់ពលរដ្ឋហាមចេញពីផ្ទះ ដើម្បីកុំឱ្យត្រូវទឹកភ្លៀងប៉ះពាល់សុខភាព ជាពិសេស ប្រព័ន្ធផ្លូវដង្ហើម, ហាមប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងពាក់ម៉ាស់ជានិច្ច ព្រមទាំងហាមឈរនៅទីវាល បើត្រូវទឹកភ្លៀង ហាមជូតសម្អាតដាច់ខាត ត្រូវប្រញាប់លាងដោយទឹកត្រជាក់ និងផ្លាស់ប្តូរសម្លៀកបំពាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOSf2BDsJzpzazt6rxLJoAfA8Vjy-ap0jUYCaVrGFCdjeVyTuxGqKaW2uZIW4oUnj2wAFhgyIYACxvZoXM7AKm-_ArOCm04UovJqJm1GD0DAokNl5QV2YAglmVx98K0jo2UCf1NUWHMuewMbuED8ngybPxr8xu6vwgRJBbyLLqnJ2Ic9krIc-ekAM7A0x5/s1200/photo_2026-03-09_10-56-24%20(4).jpg
ពលរដ្ឋទីក្រុងតេហេរ៉ង់បានធុំក្លិនឈ្ងៀមគ្រប់ទីកន្លែង ខណៈទីក្រុងទាំងមូលគ្របដណ្តប់ដោយពពកខ្មៅងងឹត បើទោះជាមិនមែនជាពេលយប់ក៏ដោយ ។ ភ្លៀងធ្លាក់នៅទីកន្លែងខ្លះ គឺដំណក់ទឹកភ្លៀងធ្លាក់ពីពពកខ្មៅមានសភាពដូចប្រេងម៉ាស៊ីន បន្ទាប់ពីផ្ទុះឃ្លាំងស្តុកប្រេងជាច្រើនកន្លែង ។ ពួកគេថា ស្ថានភាពទីក្រុងទាំងមូលដូចគ្នានឹងថ្ងៃអវសានពិភពលោក មេឃងងឹតឈឹងពោរពេញដោយផ្សែងខ្មៅ ពិបាកដកដង្ហើម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPzAFduN0BZPR1SYPuag9sxIb4J5SEpKSChlCpD4yehXTR6avptHaDKASq0F8gZqbDyim9ylvZ5PRrhHri8beZd0KJh5HmTgDoOwB-Dqbq9yAUsMBR06LFEcmZ4e552xQS-7jyDTsWMZQgbeZlXp9ytq5Q0SUTmIIhHk9nJKKwkUwSfeC1mnNebXv1Nc8/s1280/photo_2026-03-09_10-56-24%20(5).jpg
នាយកប្រតិបត្តិក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈអ៊ីរ៉ង់ លោក ខេរ៉ាម៉ាត់ វ៉េសាការ៉ាមី និយាយថា ឃ្លាំងស្តុកប្រេង៤កន្លែង និងមជ្ឈមណ្ឌលដឹកជ្ជូនប្រេង១កន្លែងនៅទីក្រុងតេហេរ៉ង់ និងខេត្ត Alborz នៅភាគខាងជើងប្រទេស បានរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់កងទ័ពអាមេរិក និងអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សស្លាប់៤នាក់ និងខូចខាតប្រព័ន្ធចែកចាយប្រេងទាំងអស់ ខណៈអភិបាលក្រុងតេហេរ៉ង់ លោក Sadegh Motamedian ថា ប្រព័ន្ធចែកចាយប្រេងក្នុងទីក្រុងត្រូវបានផ្អាកដំណើរការភ្លាមៗដោយសារការខូចខាតបណ្តាញផ្គត់ផ្គង់ប្រេង ។

ទីក្រុងតេហេរ៉ង់កំពុងប្រឈមនឹងផលប៉ះពាល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរដោយសារបរិយាកាសគ្របដណ្តប់ដោយសារធាតុគីមីពុល និងមានសំឡេងផ្ទុះលាន់ជាបន្តបន្ទាប់ រីឯទីក្រុងការ៉ាជ ដែលនៅក្បែរនោះក៏ដូចគ្នា បន្ទាប់ពីការវាយប្រហារអគារឃ្លាំងស្តុកប្រេងជាច្រើនកន្លែងកាលពីយប់ថ្ងៃទី៧ ខែមីនា បណ្តាលឱ្យមានពន្លឺភ្លើង និងផ្សែង ។ នេះជាការកំទេចឃ្លាំងស្តុកប្រេងអ៊ីរ៉ង់លើកដំបូង តាំងពីអាមេរិក និងអ៊ីស្រាអែលធ្វើប្រតិបត្តិការកងទ័ពកាលពីថ្ងៃទី២៨ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_qV1m_V2XsCmjUqLaM6KC5phhqARpw1Bf8sc5Z6reeFlIJXO0belg0yglNHcbX1ST0rKgQNCIvhbvzvUbOGLARVlcw8Rauc5sKNoNuFoT-oETZX0Y91JANlYLmOXhoUblzLy-DSsAnndN_Q9CaFsEZj8OZfXKF6ob3PiQ4DIxRpV5qv25rQZlZOqyyFb/s1280/photo_2026-03-09_10-56-24.jpg

គួរបញ្ជាក់ថា ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលបណ្តាលឱ្យខូចខាតអគារស៊ីវិលនៅប្រទេសអ៊ីរ៉ង់ ប្រមាណ១ម៉ឺនកន្លែង ក្នុងនោះមានអគារស្នាក់នៅ ចំនួន៧,៩៤៣កន្លែង, អគារពាណិជ្ជកម្ម ១,៦១៧កន្លែង ព្រមទាំងមន្ទីរពេទ្យ និងសាលារៀនជាច្រើនកន្លែង ៕

កូនប្រុសមេដឹកនាំកំពូងអ៊ីរ៉ង់ត្រូវបានតែងតាំងជាមេដឹកនាំថ្មី ខណៈ Trump ថាកាន់តំណែងមិនបានយូរ

0

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោក Mojtaba Khamenei ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីបន្តតំណែងពីឪពុករបស់ខ្លួន ដែលលោកជាបុគ្គលមានឥទ្ធិពលខ្លាំងនៅពីក្រោយខ្នងឪពុក និងធ្លាប់ប្រកាសសងសឹ.កអាមេរិក និងអ៊ីស្រាអែលឱ្យបាន ដោយសារការបាត់បង់ជីវិ.តឪពុក និងសាច់ញាតិក្នុងថ្ងៃតែមួយបន្ទាប់ពីការវាយប្រ.ហាររបស់អាមេរិក និងអ៊ីស្រាអែល ។ ពេលនេះ ពលរដ្ឋអ៊ីរ៉ង់បារម្ភពីសុវត្ថិភាពរបស់លោក ដោយសារអាមេរិកមិនគាំទ្រ ខណៈអ៊ីស្រាអែលគំ.រាមចាត់ការមេដឹកនាំអ៊ីរ៉ង់ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieL-Jnv1roo0nc1Hxf7pf7hbOcDDLg39DUBDbwgWKCS3Je7jHyNgYYnd6b3z024lFgpjAd-WPELSSISJ6ikSNTBTgItV1CfScYfrzsd5J5rf3YRSr-dYjgYC1ozJEx8BzWs1dbTRlPTRDKNunmRy1vm8a4M_ZrkehMb4XsB4U3aRDYU83xiyI2RZcQRd23/s800/photo_2026-03-09_16-04-24.jpg

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអ៊ីរ៉ង់បានរាយការណ៍នៅព្រឹកថ្ងៃទី៩ ខែមីនា ថា លោក Mojtaba Khamenei គឺជាកូនប្រុសទី២ របស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ចាស់ ត្រូវបានតែងតាំងជាមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីបន្តតំណែងពីឪពុក ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីនឹងកាន់តំណែងមិនបានយូរទេ ប្រសិនបើគ្មានការគាំទ្រពីអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyX8_QsDCPhTtHSlULsPzs0KOXJMSOy8mrFMl15bhJDsNaWwQCuYcuQCbkc3-TxhK_CIHTQth6vikQvJqWIWmuKypqYD5h7-jmy71V1L1lZHs7yGnbQ5guL8JFPdTFHgSNRW-wY-yE9BLMj5macHOXQzxlRPZUvyw83_zSRcuiAtsczLMJSz_VLR9S50R/s1280/photo_2026-03-09_16-04-24%20(2).jpg
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលអ៊ីរ៉ង់ លោក Mojtaba នឹងឡើងកាន់តំណែងបន្តពីឪពុក គឺលោក Ayatollah Ali Khamenei ដែលបានបាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ លោក Mojtaba ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាអ្នកជំនាញ (Assembly of Experts) ដែលមានសមាជិកជាមន្ត្រីសង្ឃជាន់ខ្ពស់ចំនួន៨៨រូប និងមានតួនាទីទទួលខុសត្រូវក្នុងការជ្រើសរើសមេដឹកនាំកំពូល ។

តាំងពីការបង្កើតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់កាលពីឆ្នាំ១៩៧៩ ក្រុមប្រឹក្សាអ្នកជំនាញធ្លាប់តែងតាំងមេដឹកនាំថ្មីអ៊ីរ៉ង់បានតែ១លើកប៉ុណ្ណោះ គឺតែងតាំងលោក Ayatollah Ali Khamenei ជាមេដឹកនាំកំពូលអ៊ីរ៉ង់ឱ្យដឹកនាំប្រទេសភ្លាមៗ បន្ទាប់ពីលោក Ayatollah Ruhollah Khomeini បាត់បង់ជីវិតកាលពីជាង៣០ឆ្នាំមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLaU4YpYEaN5Dd-9JFTjWJKydPI1Oti3nITGZ8jijM6x3lA7ANlH2JSaM54CYY64vPt8oDuKeJ8l_9VnCeK73euLYkSHp4_SaRD_NxEEskCkHrYv4igXMN-pm4QUD8YqRrkmIOzZ5D0fN20Fo4MK4fVnZgwG9ssGc_OdURsoupRvwYD9XZYDAYVsAaiKtr/s770/photo_2026-03-09_16-04-25.jpg
លោក Mojtaba គឺជាបុគ្គលមានឥទ្ធិពលបំផុតនៅពីក្រោយខ្នងឪពុក និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) ដែលជាកងកម្លាំងកងទ័ពដ៏មានអំណាចបំផុតនៅប្រទេសអ៊ីរ៉ង់ ហើយលោកក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងកងទ័ពស្ម័គ្រចិត្ត Basij ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfkY2AbYQNuhthgxK6Q0DcIdF6I1c8M5mAlrjk-8ulNQ9CswCYj2I-3v67GlU3CkzIGJXztv7XZG4jVxQidFMii3UzTYwCsciZ7_Rwbs_EuVEwrZPFb4csSR3xtKyGglxOeihtiAp2I7Tff1Xra2wukdhGjTD8YcUVQaPPPuilx0WkV-Fo5rGPLYAJGYmP/s864/photo_2026-03-09_09-23-05.jpg

លោក Mojtaba មិនមែនជាមន្ត្រីសង្ឃជាន់ខ្ពស់ និងមិនបានកាន់តំណែងជាផ្លូវការក្នុងតំណែងរដ្ឋាភិបាលអ៊ីរ៉ង់ទេ ហើយធ្លាប់ត្រូវអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៩ ដោយក្រសួងហិរញ្ញវត្ថុអាមេរិកចោទប្រកាន់ថា លោកសហការស្អិតរមួតជាមួយមេបញ្ជាការកងកម្លាំង Quds និងកងកម្លាំង Basij ដើម្បីគាំទ្រឪពុកធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់ និងកៀបសង្កត់ផ្ទៃក្នុងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlwj6MkZ35zhwEUJp4ZgaH3f2stfvrHD2ByjILFR2R41XglNLftAHURsji58yFL32X3b6rswEGAhhYrhkohKkNcJcGv5D6dQvlcXdc0AXmfrn0LL8q8Z12lRiWTo5Il3q0hWrNnxKRIEJuNL4ymebqacvMNTlZP5kFjGURvs2old4dw8AAgCHD2U2VXWyY/s770/photo_2026-03-09_09-23-27%20(2).jpg

ចំណែកលោកប្រធានាធិបតី Trump បានប្រកាសតាំងពីថ្ងៃទី៥ ខែមីនា ថា មិនទទួលស្គាល់ការតែងតាំងលោក Mojtaba ឱ្យដឹកនាំប្រទេសបន្តពីឪពុកទេ បន្ទាប់មក លោកក៏ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ABC News កាលពីថ្ងៃទី៨ ខែមីនា ថា មេដឹកនាំកំពូលថ្មីអ៊ីរ៉ង់នឹងមិនអាចកាន់តំណែងយូរឡើយ ប្រសិនបើអាមេរិកមិនគាំទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW4IxLRFAoTdXLnpmaTlwJymmLLejYM10YRiPcvoJTDveYMb3dcvBMmGFSIob6EWuFthqbcsPoGph_EAq8CATs6ZKvWNewuc4XBXIMBMQXz_GkcJGrCazgDwIUwnj6rsrqd44VqPFNZViF3PZMOUYCe2DB1xKWjiPrbX_OspyA06v4-E2bQYB-KEEJ1-29/s1280/photo_2026-03-09_09-23-06.jpg

កន្លងមក លោកប្រធានាធិបតី Trump បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា អាមេរិកត្រូវតែចូលរួមជ្រើសរើសមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី ពីព្រោះអាមេរិកមិនចង់ចាត់ការរឿងដដែលរៀងរាល់១០ឆ្នាំទេ អាមេរិកចង់បានមេដឹកនាំអ៊ីរ៉ង់ថ្មីដែលមិនដឹកនាំប្រទេសធ្លាក់ក្នុងសង្គ្រាម ។ មេដឹកនាំថ្មីគួរតែមកពីមេដឹកនាំសាសនារបស់អ៊ីរ៉ង់ ដោយសារមេដឹកនាំសាសនាបានបំពេញការងារល្អៗជាច្រើន ពួកគេមានគុណសម្បត្តិអាចដឹកនាំប្រទេសបាន ៕

ក្រុមផលិតរឿងរបស់ Zhang Linghe និង Tian Xiwei ចេញសេចក្តីថ្លែងការណ៍បន្ទាន់ក្រោយអ្នកនិពន្ធរឿងម្នាក់អុកឡុក

0

នៅដើមខែមីនា ឆ្នាំ២០២៦ រឿងភាគប្រវត្តិសាស្ត្រ «Pursuit of Jade» ដែលសម្តែងដោយ Zhang Linghe និង Tian Xiwei ទទួលបានការចាប់អារម្មណ៍ជាមួយនឹងពិន្ទុបើកឆាកប្រហែល ៨.៥ នៅលើវេទិកាវាយតម្លៃភាពយន្ត Douban។ ទោះជាយ៉ាងណាក៏ដោយ ភាពជោគជ័យនេះត្រូវបានគ្របដណ្ដប់យ៉ាងឆាប់រហ័សដោយភាពចម្រូងចម្រាសជុំវិញអ្នកនិពន្ធរួម Zeng Zhen ដែលបានប្រើគណនី Douban ក្រោមឈ្មោះក្លែងក្លាយមួយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZIJ5qq1tX26NZkEwZ5ToCxoeDVbWs44J87qCVY4bQ-imyXj2Vf6jM14HEm6Eq7Kcdc-ltLBtm4Ly9E2nuVPTytx_DzV4aaYXGZkm4HILgUUxqNWz5p4280zCy38JqXUfepMD11J-0Z-uUuYf_qebt7w-UydP1Mj6ebWcnF0o3zv8mOUYqJfenR0MGzYpb/s1620/image_2026-03-09_10-40-25.png
    យោងតាមអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើន គណនីដែលមានឈ្មោះថា Zhen បានផ្តល់ចំណាត់ថ្នាក់ទាបដល់រឿងភាគទូរទស្សន៍ចិនដ៏ពេញនិយមមួយចំនួន។ ស្នាដៃមួយចំនួនបានទទួលការវាយតម្លៃអវិជ្ជមានជាមួយនឹងមតិយោបល់ដូចជា «គ្រោងរឿងមិនសមហេតុផល» ឬ «មិនសមហេតុផលពេក»។ ទន្ទឹមនឹងនេះ អ្នកនិពន្ធរឿងបានផ្តល់ការសរសើរខ្ពស់ និងការផ្តល់ពិន្ទុដល់ខ្សែភាពយន្តបរទេសជាច្រើន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHcldWdFDf3OCAfrV6zGLGlsmPq0fSDkWbSlHZrZbdTmj6UIwZrdV8SNl6Q1ZmirhYGoVkNhhMZSqkuuGYHEAjL2WbfhXGgqhjNyw6DmrhNTvnBR-cWIyQbQy9KqLj2NDt5opnSspKskhJm7XC85DK8phyzATwKgR1R1cFVNJLF70WI2MWFHizSBV6mK2/s2000/image_2026-03-09_10-40-27%20(2).png
    ភាពមិនស៊ីសង្វាក់គ្នានេះបាននាំឱ្យទស្សនិកជនជាច្រើនជឿថា Tang Zhen បានអនុវត្ត ស្តង់ដារពីរនៅពេលវាយតម្លៃខ្សែភាពយន្តនេះ។ ភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានរកឃើញថានាងធ្លាប់បានផ្តល់ពិន្ទុខ្ពស់ដល់ «Pursuit of Jade»សូម្បីតែមុនពេលខ្សែភាពយន្តនេះចាក់ផ្សាយជាផ្លូវការ ដែលបង្កើនការសង្ស័យអំពីការលំអៀង។
    ក្រោមសម្ពាធពីមតិសាធារណៈ ក្រុមផលិតកម្មបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយយ៉ាងឆាប់រហ័ស។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ ផលិតករបានសង្កត់ធ្ងន់ថា Tang Zhen គ្រាន់តែជាអ្នកនិពន្ធរឿងម្នាក់ក្នុងចំណោមអ្នកនិពន្ធរឿងដែលពាក់ព័ន្ធនឹងគម្រោងនេះ ខណៈដែលតំណែងអ្នកនិពន្ធរឿងសំខាន់ជារបស់អ្នកផ្សេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQOT48EDxSzVhhk9LD4J__z95BBc_HSfrXd764y1GXhsm_y70ur9truiQA9oigvdxyiZzLx9Fmlyh1SsZuyzJtEtKoht9OYD-sSgcVHP222BJdgPp7eI0X64Qq_ZDVuwLlBwfr3LtOBsE1yPwb4SmxI7_XeOGu38LWa7dipIpbDv9eUk_bveEHsbc1UFgx/s2048/image_2026-03-09_10-40-29.png

    ចលនានេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងបំបែកសកម្មភាពផ្ទាល់ខ្លួនរបស់អ្នកនិពន្ធរឿងចេញពីក្រុមផលិតកម្មទាំងមូល។ ខ្សែភាពយន្តនេះមានតួសម្តែងវ័យក្មេងដែលមានកេរ្តិ៍ឈ្មោះខ្ពស់ដូចជា Zhang Linghe និង Tian Xiwei ដូច្នេះអ្នកផលិតត្រូវបានគេជឿថាចង់កាត់បន្ថយឥទ្ធិពលអវិជ្ជមានមុនពេលចាក់ផ្សាយ។ លើសពីនេះ គម្រោងនេះត្រូវបានកែសម្រួលចេញពីប្រលោមលោកដែលមានមូលដ្ឋានអ្នកគាំទ្រយ៉ាងច្រើន។ ដូច្នេះ ភាពចម្រូងចម្រាសណាមួយជុំវិញក្រុមច្នៃប្រឌិតអាចប៉ះពាល់ដល់រូបភាពរបស់ខ្សែភាពយន្ត និងការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHk5SFj5H_WynCoKKTvDTL84gtIRSTsJ1zy5AZlZ-w6Mk1ADrHLq-mupg7OLWqtb3ii_9EdogBiyUhZTmhUFe_DaYsn18ovo8yYVmes20rVHoMv3z6Y2fZthsCpbYsFnhzywgPgfUQZljUURvJ8A1yBzI1BYslkoy-aPBfx-91jFRkBsp7suXabYDwJgd/s2000/image_2026-03-09_10-40-31.png

    បន្ទាប់ពីភាពចម្រូងចម្រាសនេះវេទិកា Douban ត្រូវបានគេរាយការណ៍ថាបានបិទផ្នែកវាយតម្លៃនៃរឿង «Pursuit of Jade» ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការវាយតម្លៃខ្លាំងពេក។ ទន្ទឹមនឹងនេះ គណនី Douban របស់ Zeng Zhen ក៏បានបាត់ខ្លួនផងដែរ។ ហេតុការណ៍នេះបាននាំឱ្យទស្សនិកជនជាច្រើនសួរអំពីខ្សែបន្ទាត់រវាងការវិនិច្ឆ័យផ្ទាល់ខ្លួន និងការទទួលខុសត្រូវផ្នែកវិជ្ជាជីវៈក្នុងចំណោមអ្នកនិពន្ធរឿង។ អ្នកខ្លះអះអាងថា នៅពេលដែលអ្នកបង្កើតខ្លឹមសារវាយតម្លៃស្នាដៃក្នុងវិស័យដូចគ្នាជាសាធារណៈ ហានិភ័យនៃភាពចម្រូងចម្រាសគឺជៀសមិនរួច៕