Home Blog Page 43

Trump ប្រកាសថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់ឆាប់ៗ ខណៈមេដឹកនាំអ៊ីរ៉ង់ថ្មីមិនទាន់និយាយអ្វី

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា សង្គ្រា.មជាមួយអ៊ីរ៉ង់នឹងបញ្ចប់ជាស្ថាពរ មិនយូរទៀតទេ វាគ្រាន់តែជាប្រតិបត្តិការរយៈពេលខ្លីប៉ុណ្ណោះដើម្បីកម្ចា.ត់អំពើអាក្រ.ក់ចេញពីតំបន់ អាមេរិកមានផែនការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei មិនទាន់ថ្លែងសុន្ទរកថា ឬនិយាយអ្វីពាក់ព័ន្ធសង្គ្រា.មជាមួយអាមេរិក និងអ៊ីស្រាអែលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-PueHeoDDP6IduDk06CO4q8FbcYsoWU9T7ILD6ApdXlL87Icy6AiiO2DxbKm_isZTsz-2ACubC_H7SyDPmcsucoKFYU3lsN57vT7yZ25mvbbIwyS9mjIYUWqsEOhwp9BfufOtQgCV56dJTQHWEWCXQZQgQhu0lgN-YfhTM5t89T_8FGUi3yc8kuDVB8gS/s1280/photo_2026-03-10_09-35-36.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CBS News កាលពីថ្ងៃទី៩ ខែមីនា ថា សង្គ្រាមជាមួយអ៊ីរ៉ង់ជិតដល់ទីបញ្ចប់ហើយ ពីព្រោះប្រតិបត្តិការកងទ័ពអាមេរិកបានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សជាងការរំពឹងទុក ខណៈការរំពឹងទុកពីការបញ្ចប់សង្គ្រាមអាចចំណាយពេលចាប់ពី៤សប្តាហ៍ ទៅ៥សប្តាហ៍ ។ អ៊ីរ៉ង់គ្មានសេសសល់កងទ័ពជើងទឹកទេ គ្មានប្រព័ន្ធទំនាក់ទំនង ហើយអ៊ីរ៉ង់ក៏គ្មានកងទ័ពអាកាសទៀតដែរ ប៉ុន្តែអាមេរិកមិនទាន់បានវាយប្រហារគោលដៅមួយចំនួននៅអ៊ីរ៉ង់ ដោយត្រូវសង្កេតមើលស្ថានការណ៍សិន មុននឹងសម្រេចចិត្តធ្វើអ្វីនាពេលបន្ទាប់ លោកមានផែនការគ្រប់គ្រងច្រកសមុទ្រ Hormuz ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCcAtKYn2oNBXmCOV8Paui9FQaY_ERKwHQYkMHwCrVgPsbUszs9ofJpKD4GRw5Ba6skLPURPR1yOzwpIEZt9E-A9a0z7vZd0nGziDOzUhLNYyBkFcpGGUEQlEXdP-0CvDtn2h5LwhZW2WhfxpzFjAm3VakqaMltmZg0S20Ge56sjmUGzM0KdJ1KTzY9bko/s1280/photo_2026-03-10_09-35-37.jpg
ពេលនេះ កប៉ាល់ដឹកប្រេងឥន្ធនៈនានាអាចបើកបរឆ្លងកាត់ច្រកសមុទ្រ Hormuz បានហើយ ប៉ុន្តែអាមេរិកកំពុងតែពិចារណាគ្រប់គ្រងច្រកសមុទ្រនេះ ដែលជាច្រកយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោកសម្រាប់ការដឹកជញ្ជូនប្រេង ។ ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ (LNG) ប្រមាណ១ភាគ ក្នុងចំណោម៥ភាគលើពិភពលោក បានឆ្លងកាត់ច្រកនេះ ប៉ុន្តែសង្គ្រាមធ្វើឱ្យច្រកដឹកប្រេងដ៏សំខាន់ត្រូវបិទទាំងស្រុង ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomlJFbZ8yblQjhdHPPD3UO4tn8s7yCzmFastm3MTsZQZAoP34IeNmgwOUDbWdCkfHTqRuns9w0M-BU2jhP0_9hZUDKv702Swsk2qLxIxv11-PpoKE-Tkk1kdM60Vk4V6VRZPDP0ARRZEYYcu3AKUkwEwFHjupHGtcOS_dHDf7hRIXQXRpuRgIO6Z3TV8O/s1280/photo_2026-03-09_16-56-21.jpg

 

      • លោកគ្មានសារអ្វីផ្ញើទៅកាន់មេដឹកនាំអ៊ីរ៉ង់ថ្មី លោក Mojtaba គឺជាកូនប្រុសរបស់លោក Ayatollah Ali Khamenei ទេ ប៉ុន្តែអាមេរិកបានសម្លឹងឃើញបុគ្គលម្នាក់ទៀតអាចកាន់តំណែងជាមេដឹកនាំអ៊ីរ៉ង់ថ្មី ប៉ុន្តែលោក Trump មិនបានបញ្ជាក់លម្អិតពីបុគ្គលដែលលោកពេញចិត្តនោះជាអ្នកណាទេ ។ កន្លងមក លោកចង់ចូលរួមសម្រេចចិត្តជ្រើសរើសមេដឹកនាំអ៊ីរ៉ង់ ខណៈរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បដិសេធ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieL-Jnv1roo0nc1Hxf7pf7hbOcDDLg39DUBDbwgWKCS3Je7jHyNgYYnd6b3z024lFgpjAd-WPELSSISJ6ikSNTBTgItV1CfScYfrzsd5J5rf3YRSr-dYjgYC1ozJEx8BzWs1dbTRlPTRDKNunmRy1vm8a4M_ZrkehMb4XsB4U3aRDYU83xiyI2RZcQRd23/s800/photo_2026-03-09_16-04-24.jpg

ក្រោយផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CBS News លោក Trump ក៏បានធ្វើដំណើរទៅចូលរួមប្រជុំសមាជិកសភាគណបក្សសាធារណរដ្ឋ (Republican) នៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា និងនិយាយបន្ទាប់ពីបញ្ចប់កិច្ចប្រជុំថា យើងឈ្នះគ្រប់ផ្នែក ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ យើងនឹងសម្រេចគោលដៅឱ្យបាន ។ អាមេរិកបានបំផ្លាញទីតាំងបាញ់មីស៊ីល និងទីតាំងកងទ័ពជើងទឹករបស់អ៊ីរ៉ង់រហូតដល់ជាង៨០% ដោយការវាយប្រហារទីតាំងស្មើជាង៥,០០០កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyX8_QsDCPhTtHSlULsPzs0KOXJMSOy8mrFMl15bhJDsNaWwQCuYcuQCbkc3-TxhK_CIHTQth6vikQvJqWIWmuKypqYD5h7-jmy71V1L1lZHs7yGnbQ5guL8JFPdTFHgSNRW-wY-yE9BLMj5macHOXQzxlRPZUvyw83_zSRcuiAtsczLMJSz_VLR9S50R/s1280/photo_2026-03-09_16-04-24%20(2).jpg

ចំណែកលោក Mojtaba Khamenei ដែលត្រូវបានក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់តែងតាំងឱ្យកាន់តំណែងជាមេដឹកនាំអ៊ីរ៉ង់ថ្មីកាលពីថ្ងៃទី៩ ខែមីនា នៅមិនទាន់ថ្លែងសុន្ទរកថា ឬនិយាយអ្វីអំពីស្ថានការណ៍សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលទេ ។ លោកបានក្លាយជាមេដឹកនាំថ្មីអ៊ីរ៉ង់ពេលភ្លើងសង្គ្រាមកាន់តែរីករាលដាលយ៉ាងសន្ធោសន្ធៅ និងក្រោយពីឪពុករបស់ខ្លួនបាត់បង់ជីវិតក្នុងថ្ងៃវាយប្រហារដំបូងរបស់អាមេរិក និងអ៊ីស្រាអែល ៕

រុស្ស៊ីប្រកាសលក់ប្រេងឥន្ធនៈ និង​ឧស្ម័នឱ្យប្រទេសនានានៅអឺរ៉ុប ស្របពេលតម្លៃប្រេងឥន្ធនៈឡើងខ្ពស់

0

សង្គ្រា.មនៅមជ្ឈិមបូព៌ាកំពុងជះឥទ្ធិពលអវិជ្ជមានមកលើតំបន់អឺរ៉ុប និងអាស៊ី គឺតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់រហូតដល់១០០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នៅថ្ងៃដដែលនេះ មេដឹកនាំរុស្ស៊ីប្រកាសផ្គត់ផ្គង់ប្រេង និងឧស្ម័នទៅឱ្យប្រទេសនានានៅតំបន់អឺរ៉ុប ដែលកំពុងទទួលរងវិបត្តិថាមពល ។ រុស្ស៊ីធ្លាប់លក់ប្រេង និងឧស្ម័នឱ្យអាល្លឺម៉ង់ រួមទាំងប្រទេសផ្សេងៗនៅអឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដោយសារសង្គ្រា.មនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២ ធ្វើឱ្យឧស្សាហកម្មប្រេង និងឧស្ម័នរុស្ស៊ីរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl94yx4T0mmmwinbQ2J5b0jPrL6P6AIVxWUMpxgbriK2FBaqp6nqQhKRxuFVJQI3Pm83ZPc1HyeO8sbYw4iI9Uf8tQy9WY65Hi81U_NcFqHisb7GBl8Bzq_tNUEYzg5sCW4PuAhyspcN2EJEpvku0Kbw3gKS2TOvgri136DpNELjZ15ptJD4qnMbOmY5if/s1280/photo_2026-03-10_13-01-56.jpg

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃទី៩ ខែមីនា ថា សង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បណ្តាលឱ្យមានវិបត្តិថាមពលនៅលើពិភពលោក ហើយលោកបានដាស់តឿនពីការផលិតប្រេងដែលពឹងផ្អែកលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz នឹងត្រូវរាំងស្ទះទាំងស្រុងក្នុងរយៈពេលដ៏ខ្លី ។ រុស្ស៊ីជាប្រទេសនាំចេញប្រេងលំដាប់ទី២ លើពិភពលោក និងមានឧស្ម័នធម្មជាតិបម្រុងទុកច្រើនបំផុត យើងរីករាយក្នុងការលក់ប្រេង និងឧស្ម័នឱ្យប្រទេសនានានៅអឺរ៉ុប ប្រសិនបើប្រទេសទាំងនោះយល់ព្រមសហការយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtWQXTqHvV-84cBa9N9Fe3Quv0-p0QRGnvAoT3oYOG2PZfQpTpZGN6LzL7BjI7VqULYT9EbL7zFoafgtFA8DXCbgzHr-OGlyaSqgtSCJEFpvDnTUaGYWHARrd1hnQnecaUxZF2eW3dwItKUMRL2elVo1txX23fLK71rIewGXZdWBAga96OkqXb0S9AocDr/s800/photo_2026-03-09_14-33-24%20(2).jpg

បណ្តាប្រទេសលោកខាងលិចបានកាត់បន្ថយការពឹងផ្អែកលើការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ីអស់រយៈពេល៤ឆ្នាំ ដើម្បីប្រឆាំងនឹងរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ខណៈសហភាពអឺរ៉ុប (EU) និងក្រុមប្រទេសឧស្សាហកម្មឈានមុខ (G7) បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ។ ការបាត់បង់ទីផ្សារអឺរ៉ុបធ្វើឱ្យរុស្ស៊ីបាត់បង់ប្រាក់ចំណូលច្រើនបំផុត ព្រមទាំងបង្ខំឱ្យរុស្ស៊ីយល់ព្រមលក់ប្រេង និងឧស្ម័នក្នុងតម្លៃថោកទៅឱ្យប្រទេសនៅអាស៊ី ។

ក្នុងកិច្ចប្រជុំផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ជាមួយមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រធានក្រុមហ៊ុនផលិតប្រេង និងឧស្ម័នឈានមុខនៅរុស្ស៊ី លោក Putin និយាយថា រុស្ស៊ីបានដាស់តឿនជាច្រើនលើកអំពីវិបត្តិថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ានឹងប៉ះពាល់សេដ្ឋកិច្ចពិភពលោកយ៉ាងខ្លាំង ហើយហេតុការណ៍នេះក៏កើតឡើងពិតមែននាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb5dXRq9Y9KRJNfDu_MNJng-uffWSPVSVmXrqY-lzx7pQ4ECF42XnY2oR4flZZ5gg7S5QGXmiJeYC6BIVK077QClLlTTmVXLukUIRQ8cM_U0MqFhZJqJZyKzT9qmXX-fp_x59rv7-Ir7zzJdj5e9eoEj9KxqtEg4PN32iqZBNqry6ZEES1MUlOs-JkfoRb/s1280/photo_2026-03-10_14-40-51.jpg

កាលពីថ្ងៃទី៩ ខែមីនា តម្លៃប្រេងបានកើនឡើងរហូតដល់១០០ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុតចាប់ពីឆ្នាំ២០២២ ដោយសារច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ស្មើ១ភាគ ក្នុងចំណោម៥ភាគលើពិភពលោក ត្រូវបានបិទដោយសារសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ។ វាធ្វើឱ្យការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកនេះនឹងផ្អាកដំណើរការនៅខែមេសា ការផលិតប្រេងចាប់ផ្តើមធ្លាក់ចុះ និងមិនអាចដឹកជញ្ជូនក្នុងតំបន់បានទេ ប្រសិនបើដឹកបាន ក៏ចំណាយដើមទុនខ្ពស់ដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_PK6Iu2BspH-AalqobLTFeahlu1mCVNgmkHEcREv9JZm4LGGQrbdYP6EY_VZ9AbJols6gIGHWPBJP0ekkmhwRZDVUPiT_9NBP5jtgiKPPMPWQizIf6aIiStt-7g7ytTxOt-HiTDmuf8qO2S4pt08TrUI0WFLo2t-LLs616jAn1foLKDd2zJ2RxpngSaXI/s1280/photo_2026-03-10_14-40-52.jpg

ក្រុមហ៊ុនរុស្ស៊ីគួរទាញយកផលប្រយោជន៍ពីស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន បើទោះជាតម្លៃប្រេងកើនឡើងបណ្តោះអាសន្នក៏ដោយ ដោយសារប្រាក់ចំណូលពីប្រេង និងឧស្ម័ន គឺស្មើ១ ក្នុងចំណោម៤ នៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាលរុស្ស៊ី ។ ក្រុមប្រទេស G7 ប្រកាសកាលពីថ្ងៃទី៩ ខែមីនា ថា នឹងអនុវត្តវិធានការចាំបាច់ដើម្បីដោះស្រាយតម្លៃប្រេងកើនឡើងខ្ពស់លើពិភពលោក ប៉ុន្តែមិនបានសន្យាបញ្ចេញប្រេងក្នុងស្តុកបន្ទាន់ទេ ។ ដូច្នេះ យើងរីករាយលក់ប្រេង និងឧស្ម័នឱ្យតំបន់អឺរ៉ុប ប៉ុន្តែចង់ឱ្យពួកគេសហការយូរអង្វែង ។ នេះបើតាមការលើកឡើងរបស់លោក Putin ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjudZ1aPVnfCe7IYa46i3M1e7AxNrDYbagagfQMk8-Csq27OfJ9hZIb7ddpVDbLziai2pDDH_ClOZFYt8UK7fMpRuH7SJM3Gu521FovJOurXOD3hMbgANgRka7iROpe9r8RI-nTCw-Rj4wJqZ4lbQnZVW0oMvsJqWmxy-Abr87nXPtwakkxxiPKn4V3OD5_/s1280/photo_2026-03-10_14-40-53.jpg

គួរបញ្ជាក់ថា មុនពេលកើតសង្គ្រាមនៅអ៊ុយក្រែន ប្រទេសនានានៅអឺរ៉ុបបានទិញឧស្ម័នរុស្ស៊ី ស្មើជាង៤០% ប៉ុន្តែនៅឆ្នាំ២០២៥ ចំនួនលក់ឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីទៅកាន់តំបន់អឺរ៉ុប ស្មើត្រឹមតែ១៣% ប៉ុណ្ណោះ ដោយសារអឺរ៉ុបប្រឆាំងរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន តាំងពីពេលនោះមក រុស្ស៊ីក៏លក់ប្រេងឱ្យប្រទេសផ្សេងវិញ ដូចជា ៖ ឥណ្ឌា តួកគី និងចិន ៕

អ៊ីរ៉ង់គំរាមថាតម្លៃប្រេងនឹងកើនដល់ ២០០ដុល្លារ/បារ៉ែល បើគ្មានប្រទេសណាអាចបញ្ឈប់លោក ត្រាំ

0

ប្រជាជននៅជុំវិញពិភពលោកកំពុងឈឺក្បាលនឹងតម្លៃប្រេងដែលកើនឡើងដល់ ១០០ដុល្លារ/បារ៉ែល មិនទាន់បាត់ផង ឥឡូវស្រាប់តែអ៊ីរ៉ង់ចេញមកគំរា.មកំ.ហែងបន្ថែមទៀត ដោយព្រ.មានប្រទេសនានាដែលពាក់ព័ន្ធ ជាពិសេសប្រទេសជិតខាងរបស់ខ្លួនថា ប្រសិនបើគ្មាននរណាអាចបញ្ឈប់សកម្មភាពរបស់លោក Donald Trump បានទេ នោះតម្លៃប្រេងអាចកើនឡើងដល់ ២០០ដុល្លារ/បារ៉ែល ដែលនឹងប៉ពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidZ4zMmfAvebI3QhWfCQvtAqpTY1Xw89FdOPa_voQA7spqHs373GtcbjEMO89jdZtzoyYN0bLgRwEw7QxhnkRqxC5ar9IxkEbbpf-xNPzxbHnGAlnSU-NrIhNJT3P_Yali_k_rWjeKaFaXWekSSFpAOLK__e6nBwlMViZWwSvjqq6TrhBjS1E4WWUru-yt/s1024/photo_2026-03-10_10-25-40.jpg

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Wall Street Journal របស់សហរដ្ឋអាមេរិក នាថ្ងៃចន្ទ ទី៩ ខែមីនា បានលើកឡើងពីការព្រ.មានរបស់ Khatam al-Anbiya អ្នកនាំពាក្យទីស្នាក់ការកណ្តាលរបស់អ៊ីរ៉ង់ដោយបញ្ជាក់ថា តម្លៃប្រេងសកលអាចកើនឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល ប្រសិនបើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅតែបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtcbwN3ajSkWat1qAeF_15YFTfkMZVDPGQiPlwUgd555w5rz213lNu_OMKTs5169CDtNKezlrnWizkhNASDNHMW-tGuCUxPfvfnuZnSCxsjwMiEkJVDoaPt6n3TGpAw2HUE60Mpv4VsXRiOcjzXwNZWjou7Htpn173uJGDqS2-wyETC3rR4U9DQFSY8FHI/s930/photo_2026-03-10_10-25-39.jpg
សេចក្តីថ្លែងការណ៍នេះ បានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានកំណត់គោលដៅធុងស្តុកទុកនៅរោងចក្រចម្រាញ់ប្រេងមួយក្នុងទីក្រុងតេអេរ៉ង់ ដែលបង្ខំឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ត្រូវកាត់បន្ថយការបែងចែកប្រេងឥន្ធនៈសម្រាប់ពលរដ្ឋរបស់ខ្លួន។ មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា ប្រសិនបើការវាយប្រហារបែបនេះនៅតែបន្ត ផលរំខានដល់ការផលិតប្រេង និងកន្លែងផលិតថាមពលក្នុងតំបន់អាចបង្កឱ្យមានការកើនឡើងយ៉ាងខ្លាំងដល់តម្លៃប្រេងលើទីផ្សារសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCgRE6Zpc67rhw7xqg6lBmNe2mFaCDgAHn9u-51dN3SAh4eXsVgvjkOcnmL1NJSAK3Bb3yNNJIO2XD9kJ_aJ1rdNG5l2wm9tNHA_1fxUm2DhglsICXcYnBNOk_7qR2nBeH_GBaZdPmTMU7hts9-yu3codLXpFU53Vonj-yv-8fVMETcfMMDRsJiPuoD3A/s1280/photo_2026-03-10_10-25-41%20(2).jpg

សូមជម្រាបថា តម្លៃប្រេងថ្មីៗនេះបានឡើងលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីឆ្នាំ ២០២២ ដែលឆ្លុះបញ្ចាំងពីការភ័យខ្លាចថាការប្រយុទ្ធគ្នាអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប្រេង ឬរំខានដល់ការដឹកជញ្ជូននៅទូទាំងតំបន់។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនក៏បានបើកការវាយប្រហារលើកន្លែងផលិតថាមពលនៅក្នុងប្រទេសផលិតប្រេងសំខាន់ៗដូចជា អារ៉ាប៊ីសាអូឌីត អ៊ីរ៉ាក់ និងគុយវ៉ែត ដែលរួមចំណែកដល់ការធ្លាក់ចុះនៃទិន្នផល និងអស្ថិរភាពទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMtluBBvnM0D8X8wngeKnZ_dorLcZbxjoeRoa-xcqqHEY6xGNHCsy-CNnF5zzMciSVf0Wif-GzurzT0McOokPIo3e0p_uJHcdDAyiADLCEy2I35arW6ZtPM7sXuTp0WS6StO6LoGWaPbz4iou_IQ2KSl1Q2peBIuNCmd8ahuEunj6QvPK5xbT2kvaSIzTq/s1280/photo_2026-03-10_10-25-41.jpg

អ្នកវិភាគបានព្រមានថា សង្គ្រាមដែលកាន់តែរីកធំនៅក្នុងតំបន់នេះអាចរំខានដល់ការផ្គត់ផ្គង់សកលយ៉ាងធ្ងន់ធ្ងរ ជាពិសេសប្រសិនបើមជ្ឈមណ្ឌលនាំចេញ ឬផ្លូវដឹកជញ្ជូនសំខាន់ៗ ត្រូវបានរងផលប៉ះពាល់។ ដោយសារតំបន់មជ្ឈិមបូព៌ាជាប្លុកប្រទេសដែលអាចផលិតប្រេងបានច្រើនសម្រាប់ពិភពលោក ការរំខានដ៏ធំណាមួយនៅតំបន់នោះអាចជំរុញឱ្យតម្លៃប្រេងឡើងខ្ពស់យ៉ាងខ្លាំង ហើយវានឹងបង្កឱ្យមានផលវិបាកផ្នែកសេដ្ឋកិច្ចកាន់តែទូលំទូលាយនៅទូទាំងពិភពលោក៕

ឆឹម សក្កដា និយាយបែបនេះក្រោយឃើញ សៃហ្វុន សម្រក់ទឹកភ្នែកដោយសារតែការថតរឹងបន្តឹងខ្លាំងពេក

0

កម្រនឹងសម្រក់ទឹកភ្នែកបង្ហាញជាសាធារណៈពេលនេះ សៃហ្វុន លែងខ្មាសអ្នកណាទាំងអស់ដោយសារតែការអន់ចិត្តខំចំណាយថវិកា ពេលវេលាផ្ទាល់ខ្លួនព្រោះចង់បង្ហាញតំបន់ទេសចរណ៍បែរជាមានការឃាត់ឃាំងក្រោមហេតុផលថាខុសប្រពៃណី។ ឃើញ សៃហ្វុន លើកឡើងពីបញ្ហានេះតារាសម្តែង ឆឹម សក្កដា បង្ហើបថាលោកធ្លាប់បាក់ទឹកចិត្តច្រើនដងខំចំណាយលុយច្រើនមិនទទួលបានការជួយសម្រួលតែបែរជាមកបង្អាក់ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRBw8kVijpWB9ul3Tdd-e2eEas09f_ND9fcpJJrPNtlxre9FcuBDH07tBXAGAcV2AksN3PDHi9oFN4arGhVl3bhlJaijoIDp7KcCpCvGK6q5lcybUrjbvtySvzDGDegaCSjPAkxfVjJ-nko2Mnxy00elSB9f7WeHNCekqtDe4EGU5HHkClxAPxBe0Kr3aT/s2048/image_2026-03-09_09-59-35.png
នៅថ្ងៃទី៨ ខែមីនា សៃហ្វុន លំដាប់រងទី១ Miss Universe Cambodia 2023 បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំហត់ ពេលនេះខ្ញុំចង់សម្រាក អារម្មណ៍ស្រឡាញ់ដាក់ចិត្តដាក់កាយថានឹងធ្វើវាឱ្យបានល្អបំផុតតែឥឡូវនេះវាមិនមែនជាពេលវេលាសម្រាប់ខ្ញុំទៀតទេអរគុណ»។ នៅក្នុងវីដេអូនេះ សៃហ្វុន បាននិយាយទាំងទឹកភ្នែករលីងរលោងនាងខំធ្វើដំណើរតាំងពីភ្នំពេញមកចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីថតបង្ហាញពីតំបន់ទេសចរណ៍ បង្ហាញពីប្រាសាទ ដោយនាងនឹកឃើញថាកាលពីនាងដើរលើកម្រាលព្រំក្រហមនៅភ្នំពេញមានអ្នកទស្សនារហូតជិត១០លានដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqO-7-zJlrxQUR0XcgAc12A_6UdKkojePx7o4oMVKtsem9m-lDtU8AOpMpa9mwonq5jAsA5nXWc-O8h9_kswGp1hubslMKC5KSsMB_p8mSJkW9KpahMj-UeG4sFc-OZLBeAPAv-AABU6-Z8A7q4UdzDJQybccToqNqGsftVqVw5Y5n9-mI0BSo5hqtlLZE/s2048/image_2026-03-09_09-59-43.png
យ៉ាងណាមិញ ព្រោះចង់បង្ហាញពីប្រាសាទដោយមានការរួមបញ្ជូលបែបសហសម័យបែរមានការសួរនាំបង្អាក់ដំណើរមិនឱ្យថតក្រោមហេតុផលថាខូចវប្បធម៌ ខុសប្រពៃណី។ សៃហ្វុន បានទម្លាយថាការនិយាយដាក់នាង បង្ហាញអាកប្បករិយាមកគឺមិនឱ្យតម្លៃនាងតែម្តង។ ជាមួយគ្នានេះ សៃហ្វុន បញ្ជាក់នៅក្នុងវីដេអូនេះការថតទាំងអស់ប្រើប្រាស់ដោយទូរសព្ទដៃមិនមានប្រើប្រាស់កាមេរ៉ាឌីជីថលខ្នាតធំអ្វីទាំងអស់មិនមានការផ្សព្វផ្សាយពាណិជ្ជកម្មមិនមានការផ្សព្វផ្សាយផលិតផលអ្វីផ្សេងៗបញ្ជាក់ឈុតដែលស្លៀកគឺសមស្របជាមួយនឹងសម័យលាយបុរាណ មិនមានភាពសិចស៊ីមិនមានភាពច្នៃប្រឌិតលើសលប់វាជាឈុតបែបរាត្រីស្រមោលសដែលមើលទៅរំលេចជាមួយនឹងគ្រឿងបូរាណរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgla0PGl4VOXjAvGdlRwp6KrpksUU_NIg408NtUy7UTo7P5HR3hHgKATV1nYvl6NshLYJCyeUdzERfDGv1ed4_2oOIB_SW6TGD-FR5TInFZE1Q6-Fwa1LMcodxheuW6v-ztZGkAtXvtx811aiIwW2ndrqnZQP_XLipLK9ceWKtUr2j14LFyrqXZdBwoEEt-/s2048/image_2026-03-09_09-59-44%20(2).png

វីដេអូរបស់ សៃហ្វុន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ភ្លាមៗនិងមានការបញ្ចេញមតិវែកញែកជាច្រើន។ ក្នុងនោះដែរ គេសង្កេតឃើញថាតារាសម្តែង ឆឹម សក្កដា ក៏បានចែករំលែកបន្តនិងបញ្ជាក់ថាលោកបាក់ទឹកចិត្តជាច្រើនដងព្រោះជួបប្រទះមិនខុសគ្នាប៉ុន្មានពី សៃហ្វុន ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaErF-VT80EYKWoT6x0JbpjSruITt5j_exlTt7V8co4JPlFUyM7Pekp8qnY9Pg5bZUT1Hbw1FHlcgE21Sn4QLF_EJLd6TZyoWFNqWRa-W86EVXdj7TW36YSvve7Ye-je35JA-Qy5G_fFm02LiZPefkL9vka7M9BsvvvbdxKs7WFZClU_WtRfnjobo4egLQ/s2048/image_2026-03-09_09-59-36.png

លោកបានរៀបរាប់ថា «និយាយតាមត្រង់ ខ្ញុំក៏បាក់ទឹកចិត្តច្រើនដងពីរឿងនេះដែរ! ចាយលុយ ចាយពេលវេលាខ្លួនឯងម្ដងៗមិនតិចទេ ដើម្បីតែជាតិ ជួយប្រម៉ូតទាំងវប្បធម៌ ទាំងទេសចរណ៍ ! តែ….. ពេលខ្លះស្នើរហើយ តែពេលទៅធ្វើមិនបានមកជួយសម្រួលយើងទេ គឺមកបង្អាក់ពេលវេលាយើង ដេញដោលមួយចប់ ពេលខ្លះខាតលុយរាប់ពាន់ទៅថតបានតែបន្ដិច ….. បើឱ្យខ្ញុំនិយាយឱ្យអស់គេមកចោទខ្ញុំថាពួកប្រឆាំងទៀតឥឡូវហើយ»។ តារាសម្តែង ឆឹម សក្កដា ថាកុំឱ្យហត់ចិត្ត ដេកផ្ទះ ហើយសង្ឃឹមថាហ្វេនៗនឹងយល់ពីលោក៕

ទាហានម្នាក់លាតត្រដាងចរិតពិតរបស់ Jungkook ក្រោយពីមានមតិរិះគ.ន់លើអាកប្បកិរិយា

0

Jungkook សមាជិក BTS ត្រូវរងនូវមតិរិះគន់ពីសាធារណជនបន្ទាប់ពីតារាចម្រៀងរូបនេះបាន Live ទាំងស្រវឹងកាលពីកន្លងមកនេះ។ ជុំវិញភាពចម្រូងចម្រាសទាក់ទងនឹងអាកប្បកិរិយា ការបង្ហោះមួយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែបានលាតត្រដាងពីអត្តចរិតរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM3pzxDDQPh0wOC7bQT5WeX4G8MapLkMUvZTYV_NXTh29qzqb0hXe5FsbuxrqxQOPjByAszMyFow7mzMp_MzUH2W4ZvqsLL8771eiHGKF6o65ye6KT1WLSfDRyhsSmijs-1FlQauTe2lLQBAb-2raA8cDSIJSgyx6mwhiEKi1VqaeIjwiMxdvnUDUluBXK/s1591/image_2026-03-09_11-42-30.png
យោងតាមការបង្ហោះនោះអ្នកបង្ហោះរូបនេះអះអាងថាជាទាហានម្នាក់ទៀតរបស់ Jungkook ក្នុងអំឡុងពេលបម្រើកងទ័ពរបស់ខ្លួន។ ការបង្ហោះនេះបានលេចចេញជាសាធារណៈក្នុងចំណោម រលកនៃការរិះគន់ជុំវិញអាកប្បកិរិយារបស់ Jungkook អំឡុងពេលផ្សាយផ្ទាល់ ដែលជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះរឿងរ៉ាវនៃចរិតពិតរបស់សមាជិក BTS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_lOyhQvlN0QWMqrOVt3l09v0ptMht68MafDYsiLEBQ41inBNvqMnVn1ksXngOSfa6da_onC-tCq3VrJu-oUhlAjKrH3cq5frwmbGMxJXt6g5ZacLbAbW7kF_fzjVVt_ut5CBShUV3im1ocZ48SAZPYDUw0JZtrRFUPmtdP6ZyHQAu02POlhyQhMp08oS/s600/image_2026-03-09_11-42-29%20(4).png
នៅក្នុងការបង្ហោះនោះបានពិពណ៌នាអំពី Jungkook ថាជាមនុស្សម្នាក់ដែលឱ្យតម្លៃសូម្បីតែទំនាក់ទំនងតូចតាចបំផុត។ បន្ទាប់ពីលោកត្រូវបានរំសាយចេញពីជួរកងទ័ព Jungkook នៅតែជួបជាមួយអតីតសមមិត្តរបស់លោកម្តងម្កាល អញ្ជើញពួកគេទៅញ៉ាំអាហារ និងរក្សាទំនាក់ទំនង។ ជាពិសេស ការបង្ហោះនោះក៏បានបញ្ជាក់ថា Jungkook ធ្លាប់បានប្រើថវិកាផ្ទាល់ខ្លួនរបស់លោកដើម្បីជំនួសឧបករណ៍ចម្អិនអាហារនៅក្នុងអង្គភាពដោយសង្ឃឹមថាទាហានអាចទទួលទានអាហារក្តៅៗ និងមានជីវជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_-BEkGFxp4vt7V1Yq-Fdr395gSTkPpM_gTvAWIo8ltIUtVp60Id9gUeZYJtN-vLyRDFwv1f1vb_TTe1w-Trzt7pOVi39i6K9ZRacZ2kjpZa1Se7hFdivpy09XIqEXFdPCR47DI4znjJkadOeGFL8-fCVb_zbO_3ngr9gsDS1MV3YfDP97kFcEMoI8zqbL/s728/image_2026-03-09_11-42-29%20(3).png

អ្នកបង្ហោះរូបនេះក៏បានជំរុញឱ្យអ្នកនិយមលេងអ៊ីនធឺណិតបញ្ឈប់ការរិះគន់ដែល «មិនចាំបាច់» ដោយអះអាងថា សមាជិក BTS រូបនេះមិនសមនឹងទទួលបានការវិនិច្ឆ័យតែសំបកក្រៅ ឬក្លាយជាគោលដៅនៃពាក្យសម្ដីអាក្រក់នោះទេ។ ការបង្ហោះនោះបានសង្កត់ធ្ងន់ថា «គាត់ពិតជាមនុស្សស្មោះត្រង់ និងសប្បុរសម្នាក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwemIr66tC10ku_ETmASzX40jPIa9hWVv28gx4xYeh63KFxOqbGCS6pjVm7fK8r_yGprgIBPge6yn1xtz45MSwMIgI4tJGdkQC9QY0V9Ns2vWAijxuKLL0FBoCTmb4-S6CFaMMfe9NZeJ9lKRf-XdLLNMEwyPDAD3Mt5vPVl7z9nuoZXTIjcO2ElebaeHe/s1350/image_2026-03-09_11-42-29%20(2).png

រឿងនេះបានរីករាលដាលយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកគាំទ្រ ដោយមនុស្សជាច្រើនបានសម្តែងការកោតសរសើរចំពោះចិត្តសប្បុរស និងភាពរាបសាររបស់តារារូបនេះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះក៏បានកត់សម្គាល់ផងដែរថា អត្តសញ្ញាណរបស់អ្នកបង្ហោះនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARtw6hZrtHcS-Ziqs_azti2GRrAYgOgSLWpTOrXOTpKRCbuyu7sH28jmdlj_MellhygZ8GG_iKBxGXdsLFGB0oQgr-hlr0TdK99yNS4q5wK0BuG0X28Vl9QHxJVp8vbQYqjJFMyVJESdp5XPaMIoadj23V2Xt8Bidib_IIo2M6RtpApXn5FB4HLRDDUAT/s1500/image_2026-03-09_11-42-31.png

ពីមុន Jungkook សមាជិកក្រុម BTS បានទាក់ទាញចំណាប់អារម្មណ៍អំឡុងពេលផ្សាយផ្ទាល់មួយកាលពីចុងខែកុម្ភៈ។ តារារូបនេះបានសារភាពដោយត្រង់ៗថាបានផឹកស្រា និងជក់បារីច្រើនណាស់។ លោកក៏បានបង្ហាញពីបំណងប្រាថ្នាចង់បង្ហាញភាពស្មោះត្រង់ជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ៕

តារាថៃរាំបទរបស់ រ៉ាប៊ី

0

បទចម្រៀង «ពូកែគ្រលាស់» របស់តារាចម្រៀង រ៉ាប៊ី ដែលរងការវែកញែកកាលពីកន្លងមកនេះ ពេលនេះកំពុងតែល្បីល្បាញយ៉ាងខ្លាំងនៅឯប្រទេសថៃដោយមានតារាថៃ បវរកញ្ញា និងអ្នកនិយមលេងទិកតុកបានលេងបទចម្រៀងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPaSYiJAX1RF4jzzbu2ap8JlkZLGPIXFBhOadJvLjyDkEFIHQU4OCJb357i-EaxmQB0W_xGIfxSJLupeJguTb9DFm6IH1Eus8IyzAa4Pp624f_T3xFhAFXp0I5J1J11JrMiVZeSaY2ld4FED6NqVYkDz5g9EsYNk7NQAWS7BPJ8jygqtCtVuV1MIpk5hP/s2048/image_2026-03-10_08-50-24.png

តារាសម្តែង Euro yotsawat ដែលចំណាំសម្តែងឱ្យស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ៧ បានលេងបទចម្រៀង «ពូកែគ្រលាស់» របស់ រ៉ាប៊ី បង្ហោះនៅលើបណ្តាញសង្គមទិកតុកផ្ទាល់ខ្លួនរបស់លោកស្របពេលជាមួយគ្នានេះតារាសម្តែងល្បីឈ្មោះ Mile phakphum ដែលធ្លាប់មកប្រទេសកម្ពុជាកន្លងមកក៏បានចូលក្នុងវីដេអូនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxf162wBAtaVHbB2ZpR-b84MxdGFBB6Ti1_MwY9f6nKXB3ZDgpU9IJguMeEt-iOQZX-SwAxrypwiGK8mwRuJ-IcthKmiXtzP19oqPwdm1JSkiso-xLE9G543knRCo_R3SRyE6vdO4gAwAuh9RvKdSWo98o8EFhy-kXuz00VL5DQeg4QGdB-CXMrt8oneq8/s1920/image_2026-03-10_08-53-17.png
លើសពីនេះទៅទៀតគេក៏បានឃើញបេក្ខភាពបវរកញ្ញាថៃ ប្រកួតក្នុងកម្មវិធី Miss Grand Thailand 2026 ក៏បានរាំលេងយ៉ាងសប្បាយរីករាយ ខណៈអ្នកលេងបណ្តាញសង្គមថៃជាច្រើនរូបនេះកំពុងតែឈ្លក់វង្វេងលេងបទចម្រៀងនេះយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG8xyB-uQkiZZSSBFnRXcyAJ0gyfvIh0kNvcj2GJlkTr2Iy4LiUWi9_c4IdBpGppGw5d2JcD5fCiTEZpEP3CO6Edo6fcm7pFOvjFXG9FoVEElD5mu3TzJw_-D4-r2JfVxQYmQ48mzspj2E3JnI0628v9HgfIM1VnkA8Prn0gZz8gXYvU94wTsxiXRjS93W/s1477/image_2026-03-10_08-53-19.png

បន្ទាប់ពីឃើញតារាសម្តែង Euro yotsawat លេងបទចម្រៀងរបស់ រ៉ាប៊ី នេះដែរអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិគួរឱ្យកត់សម្គាល់អ្នកខ្លះក៏ឱ្យធ្វើខ្លួនធម្មតាទោះបីជាផ្ទះលេខ២លេងបទចម្រៀងខ្មែរ ចំណែកអ្នកខ្លះទៀតឌឺដងវិញថា «លេងបានតែហាមលួច»។ មិនត្រឹមតែបទ «ពូកែគ្រលាស់» កំពុងតែមានភាពល្បីល្បាញនៅស្រុកថៃប៉ុណ្ណោះទេប៉ុន្តែបទ តម្រង់ជួរ របស់ រ៉ាប៊ី ដែលត្រៀមវាយលុកទីផ្សារពេលចូលឆ្នាំខ្មែរនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រក្រៅស្រុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOTORghBVwRSqr1j6EtjZob60X-y-KFu1vS7Y6gEKmj3l9iC6dBtI0xOsnZr2o5NmvuXho7SEJ9Ir582bcw1FpN3FFX5T0yHkrxyNDtevmsqZQddXFA3XdPLytyDNDbxtbev-NEaoQHyVtaBXJL6pAopiNZNAMTf0qj2oK8WvKl4_1FF7QKmDOLFVMmkvR/s1350/SnapInsta_to_634238018_18504826348073532_6316201506097514098_n.jpg

គួរបញ្ជាក់ផងដែរថា ដ្បិតតែ «ពូកែគ្រលាស់» រងនូវមតិវែកញែកកាលពីកន្លងមកនេះក្តី ប៉ុន្តែទស្សនិកជនមិនអាចបដិសេធបានទេថាបទនេះគឺកំពុងពេញនិយមសម្រាប់រាំលេងកម្សាន្ត ខណៈបទមួយៗរបស់ រ៉ាប៊ី សុទ្ធសឹងទទួលបានការគាំទ្រច្រើន៕

យានយន្តអគ្គិសនី ក្លាយជាជម្រើសលេចធ្លោខណៈតម្លៃប្រេងសាំងកំពុងកើនឡើងជាសកល

0

ពីជម្រើសយានយន្តដែលតែងត្រូវបានមនុស្សភាគច្រើនសើចចម្អក និងប្រៀបធៀបថាមានលក្ខណៈអន់ជាង កម្លាំងខ្សោយជាង និងមិនមានភាពធន់ដូចយានយន្តដើរដោយប្រេងឬសាំង ឥឡូវនេះរថយន្ត ម៉ូតូឬកង់អគ្គិសនី (Electric Vehicles) ត្រូវបានគេមើលឃើញពីគុណសម្បត្តិថាជាជម្រើសឆ្លាតវៃ ដែលផ្ដល់នូវការសន្សំសំចៃកាន់តែខ្លាំង ចំពេលពិភពលោកកំពុងជួបប្រទះនឹងវិបត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNfMKqgQi8mhkam-dSaVVr0tceqnWb5Z_CFZ71sKYRdDNBSdoClw3QIhIy-mAhQ5BCVjpXUNRgDDNkegKlm7FUMlgWsoMEyN3ogNk3w05TxOX4U5PqGHrkIV-dFkrrWATiMhEbDdBfsrxN8JRQd5B_XtUDXZW4VIQDaOwYD9AC6lpMjArXhS_GC9gWLzp6/s1024/photo_2026-03-10_11-27-18.jpg
យោងតាមការពិភាក្សានៅលើប្រព័ន្ធអិនធើណេតរបស់មនុស្សមកពីបណ្ដារប្រទេសជាច្រើនបានបង្ហាញថា ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ាដែលជំរុញឲ្យតម្លៃប្រេងឥន្ធនៈមានការកើនឡើងជាសកល និងផ្ដល់ការគំរាមកំហែងដល់តម្រូវការផ្គត់ផ្គង់ ឥឡូវនេះមនុស្សជាច្រើនកំពុងងាកមកចាប់អារម្មណ៍លើយានយន្តអគ្គិសនីវិញ ដ្បិតវាតម្លៃសមរម្យអាចឲ្យយើងសន្សំសំចៃប្រាក់បានទាំងនៅពេលទិញ និងអំឡុងពេលយកមកប្រើប្រាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKjJMsLv_KRLY0br3T4AYds9J9MfpJSZn9fN-H0HCUjjbP6S4Q_6VmWk_zSy_TeVNxrrSdkJtJZ8gWFe8Ev0qf2-jMDjt8ZvxqYq7b6shjPmp2q3zSBnii79WvTQHLy-_M3Z5u2OwS2rQKSFDmb1QdT_Fhw28ezwGrv9AbhotE3AbdDMgd1QPVxi-d5Li/s1280/photo_2026-03-10_11-27-19.jpg
នៅខណៈពេលដែលម្ចាស់យានយន្តធម្មតាកំពុងត្អូញត្អែរអំពីការចំណាយកាន់តែច្រើនទៅលើការធ្វើដំណើរនៅពេលដែលប្រេងសាំងឡើងថ្លៃ ម្ចាស់យានយន្តអគ្គិសនីនៅតែអាចប្រើយានជំនិះរបស់ពួកគេបានដោយសេរី ដោយគ្មានការព្រួយបារម្ភលើការកើនឡើងចំណាយ។ គុណសម្បត្តិរបស់វាមួយទៀតនោះ គឺជួយកាត់បន្ថយការបំពុលបរិស្ថានបានយ៉ាងប្រសិទ្ធភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTsIB73TA2Mt-F_8QLgdK7mqnptOUBycgJ52J_uZh_ODNqyw83AyTIBBnCTHTq7Y4hA144O_T7FDuksfpaoDJluXech8aWmw39PZLYhD3WzHI7t7WvjIs7Qjj-XIV_tKhBXri3tbzUdFq3uppQ12LifRY_uScHwLr07r3RmCvaXgjk8YX06cnGa4acA1ao/s1280/photo_2026-03-10_11-27-15.jpg

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្ត និងរដ្ឋាភិបាលនៅជុំវិញពិភពលោកបានវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាយានយន្តអគ្គិសនីនេះ ដោយពង្រីកបណ្តាញសាកថ្ម និងផ្តល់ការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឲ្យជ្រើសរើសយានយន្តអគ្គិសនីកាន់តែច្រើន។ ជាមួយនឹងការកើនឡើងចុងក្រោយនៃតម្លៃប្រេង អ្នកវិភាគនិយាយថា ការផ្លាស់ប្តូរនេះនឹងបង្កើនល្បឿនកាន់តែលឿនដល់កំណើនអ្នកប្ដូរមកប្រើប្រាស់យានជំនិះអគ្គិសនីនៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWBGEwlrw9k-dN-L9w4a7kyD3cuDO-K8UdQA3cVnjkaIEqDjUrslbEfmMUuK2T2x6m-WPzMSBbR5Pc54PdpR5_9oZteyhnbamVRCOAOFJk_28TxLnnQLgTWkLsmlhLGTYQyeL9aPGJ5xoEm1IBwnL9UA7v13K1-akUXt3zauzPwF3fNazOrn-E5qiuIQMT/s1200/photo_2026-03-10_11-27-17.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញក៏បានព្រ.មានពីផលប៉ះពាល់របស់យានយន្តប្រភេទនេះផងដែរ ដ្បិតរថយន្តអគ្គិសនីភាគច្រើនតែងប្រឈមនឹងបញ្ហាខូចថ្មសាកមិនចូល គ្រឿងបន្លាស់ហេដ្ឋារចនាសម្ព័ន្ធថ្មមានតម្លៃថ្លៃ និងបញ្ហាឆ្លងចរន្តមួយចំនួន ដែលទាមទារឲ្យអ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យជាប្រចាំ។ ដូច្នេះសម្រាប់លោកអ្នកតើយានយន្តប្រភេទណា ដែលជាជម្រើសល្អនិងងាយស្រួលបំផុត?

ក្រុមប្រទេស G7 រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឥន្ធនៈលើពិភពលោកកើនឡើងខ្ពស់

0

ក្រុមប្រទេសឧស្សាហកម្មឈានមុខ (G7) ប្រកាសបើកកិច្ចប្រជុំពិភាក្សាគ្នាបន្ទាន់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ស្តីពីការបញ្ចេញប្រេងឥន្ធនៈក្នុងស្តុកដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ដែលបណ្តាលមកពីសង្គ្រា.មនៅអ៊ីរ៉ង់ឡើងកំដៅខ្លាំងបង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKd4FqInozwXOUGQOE_G16LRzKB_FUPefemjNbLZeBdqJlk7bP690-1fUWtyhaxpBaJYqhD12r-1z9GtxVJtkWfXfCMGSseeHszEnt_SRl3HUP1jv0yzyOwqr4BIWJ7Sxtw2FkupE_T2_xJl7r3jHJ-yh8h5hnzFBiCvaVv1r9yKZOV9fp7ykYUoBhTV7s/s800/photo_2026-03-09_14-33-24%20(2).jpg

ក្រុមប្រទេស G7 ប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីដោះស្រាយបញ្ហាតម្លៃប្រេងឆៅ Brent កើនឡើងខ្ពស់លើពិភពលោក រហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល បន្ទាប់ពីសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលឡើងកំដៅខ្លាំង រហូតដល់អ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz មិនឱ្យនាវាដឹកប្រេងរបស់ប្រទេសនានាឆ្លងកាត់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៩ ខែមីនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Nr5d41VrKU47SWCDDKoidTjNgiKC4y1Ptlo6s1z6F4Q3gg7Ce-h-NXdCWuctzDKYEVtjSrz6IaxcYgbxB73jSoEkoJqmsRXJzHEORTqztXMXdksG-pakEOZBuMWiH_uQ2k_sP_9FdbIOUDw9lFTsvWj11JA-5CVSAgcyAzKW0h9yreqDSFS0FmYqp439/s1280/photo_2026-03-09_16-56-21%20(2).jpg
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមកពីក្រុមប្រទេស G7 ប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់នៅថ្ងៃទី៩ ខែមីនា ដើម្បីពិភាក្សាពីផលប៉ះពាល់សេដ្ឋកិច្ច និងស្វែងរកវិធានការដោះស្រាយតម្លៃប្រេងកើនឡើងយ៉ាងឆាប់រហ័ស ដែលកិច្ចប្រជុំនេះ គឺបន្ទាប់ពីតម្លៃប្រេងឆៅ Brent លើពិភពលោក កើនឡើងរហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល ស្របពេលស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ារីករាលដាលខ្លាំង ។

តម្លៃប្រេងឆៅ Brent នៅតំបន់អាស៊ីបានកើនឡើងជាង២៥% កាលពីព្រឹកថ្ងៃទី៩ ខែមីនា គឺស្មើ១១៩.៥០ដុល្លារក្នុង១បារ៉ែល បន្ទាប់មក វាធ្លាក់ចុះបន្តិចមកនៅត្រឹម១០៩ដុល្លារក្នុង១បារ៉ែល រីឯតម្លៃប្រេងឆៅ WTI របស់អាមេរិកកើនឡើងស្មើ១០៤ដុល្លារក្នុង១បារ៉ែល ។ តម្លៃប្រេងកើនឡើងនេះដោយសារការបារម្ភពីច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ត្រូវបានបិទភ្លាមៗតាំងពីកើតសង្គ្រាមនៅអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlA4fb1gF2DU6J6_7I9-nHb-0HO9xW1ttms7ARItp-D1wY9upVM2Vedk3cHYbtm4oYl7Z347TaQI0ih9AIKZbGM5KwhtH_ibIrNRlrve5c__imsV-jptrLsjTENwEWZWwk7p4UE1cpPBjrWfC4ABvOm5dyv5N61AzPVVJBYCkmoBNZp7o810box8He1Pgc/s1280/photo_2026-03-09_16-56-20.jpg

ក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G7 ដែលរួមមាន ៖ សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កាណាដា និងសហភាពអឺរ៉ុប (EU) គឺពិភាក្សាគ្នាពីការបញ្ចេញប្រេងក្នុងស្តុកតាមផែនការយុទ្ធសាស្ត្ររួមគ្នា ដែលស្ថិតក្រោមការសម្របសម្រួលរបស់ភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដើម្បីរក្សាស្ថិរភាពតម្លៃប្រេងឱ្យមិនប៉ះពាល់អាជីវកម្ម និងពលរដ្ឋលើពិភពលោក ។

គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានឡើងកំដៅកាន់តែខ្លាំងពេលអ៊ីរ៉ង់តែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំថ្មីបន្តតំណែងពីឪពុក គឺលោក Ayatollah Ali Khamenei ។ នេះជាការបបង្ហាញពីរបបគ្រប់គ្រងប្រទេសចាស់មិនបាត់បង់ ខណៈកងទ័ពអាមេរិក និងអ៊ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសកំទេចឃ្លាំងស្តុកប្រេងជាច្រើនកន្លែងនៅទីក្រុងតេហេរ៉ង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-4rRuKETRTfQIKDPRs9mR3slBMxg3MdRPv-S6Ht4dGJc4ZLjEE3aVROLGwK6HNZVoK6f3lL0Xjrej_dS_AgbLwLZmPF0pW2w3aRGTBJz-ERccCqbHWDNlz_6BDx2zwtM5QjC583WcdhbZVTzO7QZQTzIfbSUnXrOHiEk4RAY_Rn3__BOwDQos0qJ5as9/s660/photo_2026-03-09_16-56-21%20(3).jpg
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា តម្លៃប្រេងកើនឡើងក្នុងរយៈពេលខ្លី គឺកើនឡើងតិចតួចប៉ុណ្ណោះ បើប្រៀបធៀបជាមួយសុវត្ថិភាព និងសន្តិភាពលើពិភពលោករងការគំរាមកំហែងពីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអាមេរិកត្រូវតែកម្ចាត់ ។ រីឯរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិកបញ្ជាក់ថា អ៊ីស្រាអែលជាអ្នកសម្រេចចិត្តវាយប្រហារឃ្លាំងស្តុកប្រេងនៅប្រទេសអ៊ីរ៉ង់ មិនមែនអាមេរិកទេ ស្របពេលពលរដ្ឋអាមេរិកបារម្ភពីតម្លៃប្រេងកើនឡើងជាបន្តបន្ទាប់បណ្តាលមកពីសង្គ្រាម ។

ចំណែករដ្ឋាភិបាលប្រទេសនានាក្នុងតំបន់អាស៊ីបានប្រឹងប្រែងរកវិធានការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងកាត់បន្ថយការចំណាយលើតម្លៃប្រេងរបស់ពលរដ្ឋ ដោយសារតម្លៃប្រេងលើពិភពលោកកើនឡើងបន្ទាប់ពីកន្លែងផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ារងការរគំរាមកំហែង ដូចជា ៖ ហ្វីលីពីនបានកាត់បន្ថយថ្ងៃធ្វើការពលរដ្ឋមកត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ខណៈថៃកំពុងពិចារណាធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយការចំណាយលើប្រេង ៕

ផ្ទុយពីមតិភាគច្រើនតារាចម្រៀង ចំរើន សុភ័ក្រ្ត លើកឡើងបែបនេះទាក់ទងនឹងអ្នកបើកបរកង់បី

0

នារីមា្នក់ដែលបង្ហាញការខកចិត្តរបស់ខ្លួនបង្ហោះនៅលើបណ្តាញសង្គមទិកតុកទាក់ទងនឹងអ្នកបើកបរកង់បីដែលមានក្លិនខ្លួនបង្កឱ្យមានមតិវែកញែកបែកខ្ទិះ។ យ៉ាងណាមិញ ផ្ទុយពីមតិភាគច្រើនដែលរិះគន់យុវតីនោះតារាចម្រៀង ចំរើន សុភ័ក្រ្ត បានចេញមុខនិយាយថាអ្នកបើកបរគួរតែមានក្លិនខ្លួនល្អហើយការនិយាយនេះរូបនាងបញ្ជាក់ថាមិនមែនជារើសអើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjPlY3-gXrAWIXG1HPrKLbK-rfWQPGEXSsR7PMQ0SHj3tmIn3kmoXdVG2i6MlHM1SiKMCr8qsA6WKnYCoMDnhUiYSixkw8RLMknhLwR0pFPLTsodaWKgPKd-AOqWtzv3LqV5zopaHhgBDnr7B-cxgq9umRk8LD7VqxnAn2Wzp1jw_4-3y1FkHyu2n-M3zr/s2048/image_2026-03-09_15-32-48.png
ដូចប្រិយមិត្តជ្រាបមកហើយថា អ្នកបើកបរ និង យុវតីម្នាក់ដែលបង្ហោះនៅលើបណ្តាញសង្គមទាក់ទងនឹងក្លិនដូចខ្ទឹមនិងទឹកអប់ជំនាងផ្ទះបានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង និងមានការចែករំលែកជាច្រើនរហូតដល់យុវតីរូបនេះបានចេញវីដេអូសូមទោសនិងបញ្ជាក់ពីពេលវេលាថានាងជិះនៅពេលព្រឹក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_G5vwM2gGugpZ6QPXMk7MPd9F8iH6szWuTOb4F3HmDs0hn3P4vHIozIbzp3nXz_cJkwpT_6F5TiJRRll9DfbDtDx8mftdcVV3nlCS_-E01BzE5FYcL9xmKYoUYPiVdJea2G1MR6IXsZhgKO_hEZKnOQyMKf56nB2D115h_cihvbU1GygvvXtZpanvilG/s2048/image_2026-03-09_15-32-49.png

ក្រោយពីរឿងនេះរីកសាយភាយនៅលើបណ្តាញសង្គមតារាចម្រៀង ចំរើន សុភ័ក្រ្ត ម្ចាស់ពាន The Mask Singer Cambodia បានចែករំលែកនៅលើបណ្តាញសង្គមកាលពីថ្ងៃទី៨ ខែមីនា ថា «ខ្ញុំដឹងថាខ្ញុំស៊ែរនេះ ដឹងតែមាន អ្នកជេរខ្ញុំដែរហើយ សមេ ទទួលស្គាល់ថាវិឌីអូនេះដូចជារើសអើងតិច (តែ) ក្នុងនាមយើងជាអ្នកបំរើសេវាកម្មជូនភ្ញៀវ មិនមែនត្រឹមតែ ភ្ញៀវខ្មែរទេ ពេលខ្លះក៏មានភ្ញៀវបរទេសដែរ សាកស្រមៃ មើលថាបែបណា ចឹងកន្លែងណាយើងអាចកែបានកែ ខ្លះទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkE57iUWnN6Bi1Iax6fab5X_EAcT1GhUJYLQ9MznhD_c-CelC0xQb_6lVvOsEwuLEfZCdp9QfEo8xkwFwwDPSRGeQKt46_Tdbn6vuT5N4arAbsBig5PuwrzbqX18qyllWVFHZ3bM1yEskCfao_8qLzSOW_0Nbt27xHaU3Wl6TrNXNPnfinEgDM6avsC2QZ/s1984/Screenshot_20260308_105349_Facebook.jpg

ម្ចាស់បទ «ម៉ែ» បានបញ្ជាក់យ៉ាងច្បាស់លាស់ថា នាងមិនបានរើសអើងនោះទេ ព្រោះនាងក៏មានសាច់ញាតិបងប្អូនជាអ្នករត់ដែរ។ ការលើកឡើងរបស់តារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏មានអ្នកមួយចំនួនបង្ហាញការយល់ស្របផងដែរ៕

Trump ថាបញ្ហាប្រេងឡើងថ្លៃគឺជារឿង«តូចតាច»ប៉ុណ្ណោះ បើធៀបនឹងការលះបង់របស់អាមេរិក

0

ខណៈដែលមនុស្សទូទាំងពិភពលោកកំពុងព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេងសាំងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា និងមានអ្នកខ្លះបន្ទោសថាមកពីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងវិញយ៉ាងដូច្នេះថា បញ្ហានេះគ្រាន់តែជារឿងដ៏តូចតាចមួយប៉ុណ្ណោះ បើធៀបទៅនឹងការការលះបង់របស់សហរដ្ឋអាមេរិកក្នុងការប្ដូរយកសន្តិភាពជូនពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Hills។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSJICWPrq-zc7tBMFpJakLNVsnLuM89PYs7divP94TOu63rIz9dFICFffuga01SNWYJcTtFzGVRIz7G0hRyoS9tLqqApKxjCt5K705XuAOh33Vnp9yWTulkqzwvxujp6AYZRLtdzmbl2HaPyygW0RGZ5bSFjnCOt_HRKawoW0GLxJuy92lWTUbB0weSELw/s1280/photo_2026-03-09_14-33-24.jpg
ថ្លែងនៅក្នុងសារមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ Truth Social នាល្ងាចថ្ងៃអាទិត្យនេះ លោក Trump បាននិយាយថា «តម្លៃប្រេក្នុងងរយៈពេលខ្លី ដែលនឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស នៅពេលដែលប្រតិបត្តិការបំផ្លិ.ចបំផ្លា.ញលើការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានបញ្ចប់ គឺជាតម្លៃតិចតួចបំផុតដែលទាំងអស់គ្នាត្រូវបង់សម្រាប់សហរដ្ឋអាមេរិក ដែលបានចាត់វិធានការការពារសុវត្ថិភាព និងសន្តិភាពជូនពិភពលោក»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM3vVWQ5FqCXbqP5QaHlDJ2y0PjB7Uwrkkccf84NdnawjlVwrQZfg6vEHAy3sWtuXbZaYN32F3i-9CO2Q0TvunE8RJAFQwWNwiL0nD4wsadnK1x9yp48LOmyk86YBd0Sh4OQsrCZd_vZlwr5nF2EVPwbtHYNWfxEoc_hy4kcxGXkH_4kRYzl64q0nzQGzv/s800/photo_2026-03-09_14-33-24%20(2).jpg
ការអះអាងរបស់លោក Trump កើតឡើងចំពេលតម្លៃប្រេងបានហក់ឡើងខ្ពស់ហួស ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាលើកដំបូងតម្លៃប្រេងបានឈានដល់កម្រិតនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ពាក់ព័ន្ធបញ្ហានេះ លោក Homayoun Falakshahi អ្នកវិភាគស្រាវជ្រាវប្រេងឆៅឈានមុខគេនៅទីក្រុង Kpler បានលើកឡើងថា តម្លៃប្រេងអាចនឹងកើនដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែលនៅត្រឹមដំណាច់ខែមីនា ប្រសិនបើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Homuz មិនត្រូវបានបើកឡើងវិញទេនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMrKm4nxFnmG2nvrX1z3OJRi87XzQoNABqdIGh-dvEN7goUApIYUSLvrT7bhlZ8f3tMEzIxSjhBD45y3NJT8VSGE2h-l2MijR5hACrIO9HlriofzVnSYSkOhZ5renHaCCWyFNHN_biBDXg-IJVPtbL4SzFH3J7mHBRhWkmGe-HWwsxSz0pJbSIyDwaq5r-/s1080/photo_2026-03-09_14-33-34.jpg

គួរជម្រាបគិតត្រឹមព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងអន្តរជាតិបានហក់ឡើងកប់ពពកជិត ៣០% ពេលបើកការជួញដូរលើទីផ្សារអាស៊ី បានឡើងដល់ជិត ១២០ ដុល្លារ/បារ៉ែល។ ការហក់ឡើងយ៉ាងឆាប់រហ័សនេះ កើតឡើងបន្ទាប់ពីការរីករាលនៃជម្លោះអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ បានបណ្ដាលឱ្យបណ្ដាប្រទេសផលិតប្រេងធំៗនៅតំបន់មជ្ឈិមបូព៌ា កាត់បន្ថយការផ្គត់ផ្គង់ ខណៈមានកង្វល់ពីការអូសបន្លាយនៃការបិទច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzd5bdieCL9xNBIXyzvLXuY9n5Jq1_zJSaH0qkrPlUOmMtukO15VcKoq-Q02vbAZswiDPA21HnBXWhUjBiNmv2AsdXx5xCM5YaHH5027OKKBwntuztAe141KAKMMtAj8mlQLG6WPaeNgF2cmtQM2LMbkQVUmctmNmA9HmE3deOsPMzj0kgJNBqb0GtdNEy/s700/photo_2026-03-09_14-33-34%20(2).jpg

តាមការលើកឡើងរបស់អ្នកជំនាញជាច្រើនបានឲ្យដឹងថា តម្លៃប្រេងអាចនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀត ប្រសិនបើភាពតានតឹងនៅតែមិនអាចត្រូវបានដោះស្រាយ ដោយប្រេងមួយបារ៉ែលអាចកើនតម្លៃដល់ ១២០ ឬ ១៣០ ដុល្លារ ឬដល់ ១៥០ ដុល្លារឯណោះ៕