Home Blog Page 42

ឱក សុគន្ធកញ្ញា លើកទឹកចិត្ត ទេព បូព្រឹក្ស

0

ជាតារាចម្រៀងស្រីម្នាក់ដែលរងនូវការបំបាក់ទឹកចិត្តច្រើនរាប់មិនអស់នៅក្នុងវិស័យសិល្បៈក្នុងនាមជារៀមច្បងតារាចម្រៀង ឱក សុគន្ធកញ្ញា បានលើកទឹកចិត្ត ទេព បូព្រឹក្ស នៅលើឆាកតន្រ្តី។ សកម្មភាពនេះជំរុញឱ្យ ទេព បូព្រឹក្ស ជ្រួលជ្រាបយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd5pcUBvq09C3dJMrabge_AQ1LJYcK0gqTGO1QOWtCIEhQvAgnaEntmdThAoNPwc71uVJplJWgg6yiOoS-8r37IYRPchPQtOTPDFkV25y_9bhD0_GpLNb071WMU59wtEIK-O6NbmvuIJhimzvOL8iAjUjoEttJ5dFlZ4so6y6ZJrjVzTraasv_hMWBSQem/s1920/image_2026-03-10_10-05-26.png

កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយតារាចម្រៀង ឱក សុគន្ធកញ្ញា បានឡើងបកស្រាយបទចម្រៀងមានចំណងជើងថា «ព្រោះគេមិនមែនយើង» ។ បន្ទាប់ពីបកស្រាយបទចម្រៀងនេះរួចអ្នកនាង ឱក សុគន្ធកញ្ញា បានផ្ញើជូនបទចម្រៀងនេះទៅកាន់មនុស្សគ្រប់គ្នាដែលធ្លាប់ជួបបញ្ហា ធ្លាប់ត្រូវបានគេមើលងាយ ឆ្លងកាត់ឧបសគ្គជាច្រើនហើយគេនៅតែមើលមិនឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlO9CAXjCNR2Rlii47FBvyEalWhlAj81GxpBjIt1K1iAutW9N2YpRDFIBtrnPlAsfqwmr5eP13jab5-XZxaIkI7fpS6BqaxARazjxqctxxK15DFhFY1c38hoM0iYBEJl2BYtY39ERLV85m88hKjEtf66ViOi0r_T3F1jCP2m6EONFC4CchfYc-UeRTT8QD/s1200/image_2026-03-10_10-05-27.png
ទន្ទឹមនឹងនេះ តារាចម្រៀង ឱក សុគន្ធកញ្ញា បានផ្ញើជូនទៅកាន់ ទេព បូព្រឹក្ស ហើយបង្ហាញការលើកទឹកចិត្តថានឹងនៅតែគាំទ្រ នៅពីក្រោយខ្នងគ្រប់ពេលវេលា និងបន្តផ្តល់កម្លាំងចិត្តឱ្យ ទេព បូព្រឹក្ស រឹងមាំ។ បន្ទាប់ពីឃើញរៀមច្បងផ្តល់កម្លាំងចិត្ត លើកទឹកចិត្តបែបនេះ ទេព បូព្រឹក្ស បាននិយាយថានាងមើលវីដេអូនោះហើយរលីងរលោងទឹកភ្នែក និង បានអរគុណមកកាន់អ្នកនាង ឱក សុគន្ធកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx7IdyX-cA0xMqXBxHk8Aa82JvsdhkNO_5LfwSKjqxV-63k7-qsorVGkAdlhEXbEl1RaftsEDvugrDcI1vf_sEVuNzWR-vCnhIr1q5OlqEzDFALTvBGl4xv0u_Fy2Ixrc-Rcp7ikzk_9Nl-i-C2Z_jRVQNpbQb9EW3krhXDk706q941G99N2QAV8yDmdIV/s2048/image_2026-03-10_10-12-09.png
នៅក្នុងថ្ងៃប្រគំតន្រ្តីនោះ ទេព បូព្រឹក្ស ក៏បាននិយាយទាំងទឹកភ្នែកនៅលើឆាក ពីពាក្យក្នុងចិត្តនាង និង ជី ដេវីត តែងតែទទួលបានពាក្យរិះគន់ថាបំផ្លាញវប្បធម៌ ជាអ្នកចម្រៀងបែកស្លុយ។ នាងបានចាប់ផ្តើមលាយសហសម័យតាំងពីលោក កៅ សីហា មានជីវិតហើយក៏ត្រូវគេជេរទក់សាច់ជាងគេ។ ជុំវិញភាពចម្រូងចម្រាសរយៈពេលចុងក្រោយនេះគឺដោយសារតែមានការចោទប្រកាន់ថា ទេព បូព្រឹក្ស យកវប្បធម៌មកធ្វើជាអាជីពកម្ម។ ក្រោយមកការសម្តែងរបស់តារាចម្រៀងរូបនេះលែងបន្តលាយសិល្បៈបុរាណ ខណៈការសម្តែងនៅក្រៅប្រទេសនាខែមេសា អាចជាការសម្តែងចុងក្រោយរបស់នាងដែលបង្ហាញពីសិល្បៈបុរាណខ្មែរ៕

រុស្ស៊ី និងប្រទេសជាច្រើនពិចារណាបិទកម្មវិធី Telegram លែងឲ្យដំណើរការនៅក្នុងប្រទេស

0

វេទិកាផ្ញើសារ Telegram កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងនៅជុំវិញពិភពលោក ដោយប្រទេសជាច្រើនកំពុងពិចារណាលើការរឹតបន្តឹង ឬបិទដំណើរការកម្មវិធីនេះនៅក្នុងប្រទេសរបស់ពួកគេតែម្ដង ខណៈដែលរុស្ស៊ីដែលជាប្រទេសគ្រប់គ្រងលើកម្មវិធីនេះផ្ទាល់ ក៏មានគម្រោងបិទផងដែរនៅដើមខែមេសាខាងមុខ ដោយចោ.ទប្រកាន់វាថាមានកម្រិតការពារសុវត្ថិភាពទាបសម្រាប់អ្នកប្រើប្រាស់ និងបម្រើជាជម្រកសម្រាប់ក្រុមឧក្រិដ្ឋជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio5J7-fmo4JKGwOLmkMB0fO0trgDsILCWOw6vvQ2BiPFgXvQDOHwcTFwGM95VslCrHiNTh74bTOSqRMJaobzCfUdNxGDtyneKEFql3Z-nBuFY4gBTOv_FT70KL7xRe5OldJAsnlc4GjAwe7dXk7kTgasZJMdnUWwCIA-C_wlScX1m6cDy4BMs1kok_R17Z/s700/photo_2026-03-10_14-39-35%20(3).jpg

យោងតាមរបាយការណ៍ដែលដកស្រង់ពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី The Moscow Times បានឲ្យដឹងថា Telegram ត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងដើម្បីរៀបចំការបោកប្រាស់ ចែកចាយខ្លឹមសារខុសច្បាប់ និងសម្របសម្រួលប្រតិបត្តិការឧក្រិដ្ឋកម្ម។ ដោយសារតែកម្មវិធីនេះផ្តល់នូវមុខងារឯកជនភាពដ៏រឹងមាំ អាជ្ញាធររុស្ស៊ីអះអាងថា វាបានក្លាយជាឧបសគ្គដ៏ធំសម្រាប់ភ្នាក់ងារស៊ើបអង្កេតក្នុងការអនុវត្តច្បាប់លើការត្រួតពិនិត្យសកម្មភាពគួរឱ្យសង្ស័យរបស់អ្នកប្រើប្រាស់ទុច្ចរិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4jcbK040y7m4jUal-ETbhT7w1ueNxki4F5VWx2j7ah_6BNI_DN3-paG06pw8Q26kKzx9ghV86C1jbZah1UbmA7celoIiFJiJ9_pcJRLcWO6im2mwjUVLR_LMdjThkDZDOyKMr6sJIQxQsmysplP4wUZ6i9DFuMAXy6RAviF1yTpTP2hyPKrZNjqEJot2g/s1024/photo_2026-03-10_14-39-35.jpg

គិតត្រឹមដើមឆ្នាំ 2026 ប្រទេសជាច្រើនបានសម្រេចបិទវេទិកានេះទាំងស្រុង ខណៈពេលដែលប្រទេសផ្សេងទៀតកំពុងអនុវត្ត “ការរឹតបន្តឹងជាដំណាក់កាល” ឬបញ្ហាប្រឈមផ្នែកច្បាប់ដើម្បីបង្ខំឱ្យអនុលោមតាមច្បាប់ក្នុងស្រុក។ នៅក្នុងប្រទេសចិន អ៊ីរ៉ង់ និង ប៉ាគីស្ថាន កម្មវិធី Telegram ត្រូវបានរដ្ឋាភិបាលបិទលែងឲ្យប្រប្រាស់ជាអចិន្រ្តៃយ៍ ខណៈនៅក្នុងបណ្ដារប្រទេសជាច្រើនផ្សេងទៀត វាត្រូវបានណែនាំឲ្យប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងមានការរឹតបន្តឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZA2dfJB4HKEFBHUkXJh8LSwCcHaod1VylhB0CXgiMiLba3g-2Nv4gZ6tbCbIX97rA_8qBRBOaRRdi5hGqBM_aMCbMAwL_mOOY9lPw39YK_oVY_NMhazbZGkn9mWENwPw1-B-Uqy5PrdVilQ0WiobFcn6Lltfv4aU63bHXBq9oJvxYlKxzNVBx15anFrRW/s1280/photo_2026-03-10_14-39-34%20(2).jpg

ងាកមកកាន់ប្រទេសរុស្ស៊ីដែលជាមូលដ្ឋានដើមរបស់ Telegram បានឲ្យដឹងថា ក្រោយការចាប់ខ្លួនរបស់លោក Pavel Durov ស្ថាបនិក Telegram លើការចោទប្រកាន់ពីបទជួយផ្ដល់ទិន្នន័យដល់ជនបរទេស និងញុះញង់អំពើភេរវកម្ម ប្រទេសរុស្ស៊ីមានគម្រោងបិទកម្មវិធីនេះចោលទាំងស្រុងតែម្ដង ខណៈដែលប្រភពជិតស្និតនឹងរដ្ឋាភិបាលបានបញ្ជាក់ពីបញ្ហានេះថា Telegram អាចត្រូវបានបិទលែងឲ្យចូលទៅប្រើប្រាស់បាននៅក្នុងប្រទេសរុស្ស៊ីចាប់ពីដើមខែមេសាខាងមុខនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgEb63p08eqQJqVm7Rq3CUoGEsFM2uMKGwTpsSvFV2pMjJY6EwRvFmmGEQO4fNdSAU0ASQ-QmR-hjpQPdWqdPm8RTfsDJ7rdwozAFk6zIizg2QJKVFMalASQmSqBGVxC54YAzZgYDYtTwAXhwV1lbqRizyIr0dKTkfsOII4VIO-NgIVOKP6P2yUzLMaCb7/s1024/photo_2026-03-10_14-39-34.jpg

ទោះបីជាមានសម្ពាធខ្លាំងបែបនេះក៏ក្ដី Telegram នៅតែជាកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតមួយ ដែលមានអ្នកប្រើប្រាស់រាប់រយលាននាក់នៅទូទាំងពិភពលោក។ អ្នករិះគន់នឹងសេចក្ដីសម្រេចបិទ Telegram បាននិយាយថា ការហាមឃាត់វេទិកានេះនឹងរឹតត្បិតទំនាក់ទំនង និងសេរីភាពរបស់មនុស្សក្នុងការបញ្ចេញមតិ ខណៈដែលអ្នកគាំទ្រចលនានេះអះអាងថា បទប្បញ្ញត្តិដ៏រឹងមាំនេះគឺចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត៕

រឿងថ្មី Jisoo មានឈុតថើបដ៏ទាក់ទាញជាមួយតួឯកប្រុស

0

Jisoo សមាជិក Blackpink បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលនាងក្លាហានហ៊ានសម្តែងឈុតថើបគ្នាយ៉ាងស្រើបស្រាលជាមួយ Seo Inguk ជាតួឯកប្រុសនៅក្នុងរឿងភាគ «Boyfriend on Demand»។ ការថើបគ្នានេះបានបង្កឱ្យមានការពិភាក្សាយ៉ាងខ្លាំងតាមអ៊ីនធឺណិតហើយពេលវេលាដ៏ផ្អែមល្ហែមនេះបានរីករាលដាលយ៉ាងឆាប់រហ័ស និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMcdElr4vYPhdaoLnvsm3OQcV60rhjc9FACKCzgMmyHEs1oXU03fpXq9qomU4LMF3wa9dqkTWDBhyg4mojtd3FgZpM7dXcZ8Ezraggy4gnTZbNn9FuvRNC4_a6p9c_WnFsiwERtnZ9X8N6-itJx_QG8bjqKcI_tVG53IPyJk_i3BaDFbSqojPmnJTvraZn/s554/image_2026-03-11_09-39-36.png
ចាប់តាំងពីភាគដំបូងមកភាពស៊ីសង្វាក់គ្នារវាង Jisoo និង Seo In Guk បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលបានរួមចំណែកដល់ការចាប់អារម្មណ៍យ៉ាងខ្លាំងរបស់រឿងភាគ«Boyfriend on Demand»។ ។ ទោះបីជារឿងភាគនេះទើបតែចាក់ផ្សាយបានប៉ុន្មានថ្ងៃក៏ដោយ ឈុតឆាកស្នេហាជាច្រើនរវាងតារាសម្តែងទាំងពីររូបនេះបានក្លាយជាការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើវេទិកាអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbayS7WLpRM4W3dt9u063bZRzBdbSbIcyaXGYk0unXPcgJQrvFGIU-BUoEMNv0FmQay6LEonu9E3_3rp1RF3LpMasfvM6iurRn-jGgOdQZPXl8VW_XN78pqDSsK5rsDN6JAmZ1KiVxppviQBdUDrsGj0fpV9JAnjnoYV6d4RXy5YbeJKCMj7Fdbcg9XPNx/s1437/image_2026-03-10_16-24-58%20(2).png
ពីមុនឈុតថើបគ្នាជាច្រើននៅក្នុងរឿងភាគកូរ៉េត្រូវបានអ្នកទស្សនារិះគន់ថាមានភាពឆ្គង។ ទោះជាយ៉ាងណាក៏ដោយ ជាមួយ Jisoo និង Seo In Guk អ្នកគាំទ្រជឿថាតារាសម្តែងទាំងពីរបង្ហាញពីអារម្មណ៍របស់ពួកគេដោយធម្មជាតិ ដោយបង្កើតពេលវេលាដែលទាំងពិតប្រាកដ និងទាក់ទាញ។ ក្នុងចំណោមនោះ ឈុតថើបគ្នាដ៏ស្រើបស្រាលមួយកំពុងត្រូវបានចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh35qRaM1VE90zV0TMzBJKTPkmvtuqh-txhs3MPCLNG86pmVorVH_ULdq7g7uOyzJWLqgcQoTr6FUsaKcMmP17DnXeQRsw3JjkXCXq0KOIsqR5-zseHCB3fcbCc4hGp6bdbjSZgr2FgBt97sln5gjqFB9eifTGVcKX7ig5j5ftRKF4LUf4QQKrlns4pwv5R/s1440/image_2026-03-10_16-24-58.png
មិនត្រឹមតែពេលវេលាស្និទ្ធស្នាលនេះទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែព័ត៌មានលម្អិតតូចៗអំពីរបៀបដែលតួអង្គទាំងពីរមានទំនាក់ទំនងគ្នាក៏កំពុងបង្កឱ្យមានការពិភាក្សាក្នុងចំណោមអ្នកទស្សនាផងដែរ ដែលរួមចំណែកដល់ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាប្រិយភាពរបស់រឿងបន្ទាប់ពីការចាក់ផ្សាយរបស់វា។ នេះក៏បានជំរុញឱ្យអ្នកមួយចំនួនគិតថាពួកគេគឺជាគូស្នេហ៍ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_v4MHCVS7lFSwZIp3hvm6fcxrQEc_dW0imrtVwC_QyasDEDzmEwGXq-B2jbUv090oqSIdMG5HNmjU1GnBFurePqweNP6DfAJ1j3qVV9uI3FsIcBNGID8fa4pY4E4S0fMLKxmSygR_eUsiQN-5qTqqh12MhG5aCf1CykFmLzLFaHVKXj2yppJqoOHOkXiH/s1290/image_2026-03-10_16-24-59.png
«Boyfriend on Demand» គឺជារឿងភាគកំប្លែងបែបមនោសញ្ចេតនាដែលមាននៅលើ Netflix។ នៅក្នុងរឿងភាគនេះ Jisoo ដើរតួជា Seo Mi Rae ដែលជាអ្នកផលិតរឿងគំនូរជីវចលអនឡាញដែលធុញទ្រាន់នឹងជីវិតពិត។ ជីវិតរបស់នាងបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ នៅពេលដែលនាងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលបង្កើតវេទិកាណាត់ជួបការពិតនិម្មិត ដែលអ្នកប្រើប្រាស់អាចចូលប្រព័ន្ធហើយជួបជាមួយមិត្តប្រុសដ៏ល្អដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ដែលរូបរាង និងបុគ្គលិកលក្ខណៈរបស់ពួកគេត្រូវនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ៕

ផន ស្រីពី ចេញមុខបញ្ជាក់ក្រោយមានមតិវែកញែកលើការនិយាយភាសាបរទេសដាក់បុគ្គលិកអាជ្ញាធរជាតិអប្សរា

0

លេងស្ទាយ៍បែបសក់រួញជាមួយនឹងការនិយាយភាសាបរទេស ផន ស្រីពី ត្រូវបានបុគ្គលិកអាជ្ញាធរជាតិអប្សរាស្នើសុំការឆែកលិខិតឆ្លងដែននិង Visa ។ ទោះជាយ៉ាងណា វីដេអូនោះបានជំរុញឱ្យមានការជជែកវែកញែករហូត Miss Cosmo Cambodia 2025 ចេញវីដេអូបកស្រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTtfBGYpaa5ldwhdVKuQyxHWdBD3-gqNbJCiItAYuceAL8Ga1vWoaAYnFhyphenhyphenc8uV4nouQAWfjnd-uIuyWfqiXDLWsux0pTAfCnhOwu6h3JBgWLVmxM4zxQuQ8ZEbr_W6p1ZN_WV7ZqPCBmAKzli_JSwEo65fBoDjxrA4OkQQ2fre7kXv0Pba-arTL0_jyaw/s2048/image_2026-03-10_14-54-28.png
ផន ស្រីពី បាននិយាយថា នាងបានឃើញការខម្មិនវែកញែកជាច្រើនទាក់ទងនឹងវីដេអូរបស់នាងដោយមិនបាននិយាយភាសាខ្មែរហើយមានការឆែកសួររក Passport ចំណែក Visa ក៏សំខាន់ដូចគ្នា។ ស្រីពី ថាអ្នកមួយចំនួនប្រតិកម្មយ៉ាងខ្លាំងទៅកាន់បុគ្គលិកអប្សរា ខណៈនាងស្នើឱ្យមានការបើកចិត្តឱ្យទូលាយបន្តិចពីព្រោះនេះគឺជាការងាររបស់គាត់។ Miss Cosmo Cambodia 2025 បានបន្តទៀតថាបុគ្គលិកគឺត្រូវឆែកម្តងហើយម្តងទៀតពីព្រោះអ្នកខ្លះអាចកាន់លិខិតឆ្លងដែនខ្មែរប៉ុន្តែមិនមែនខ្មែរ ចំណែកអ្នកខ្លះទៀតកាន់លិខិតឆ្លងដែនរបស់ខ្មែរប៉ុន្តែមិនមែនជារបស់ខ្លួនឯងក៏មាន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilHc1XcVSFjhHwOJA4aLuyeQzDzKyQmHBSo4oU8TvbKndAD6kggM8e80yhOpBMfV1-DZUO3-1BHQZmeqscuqWEPaOllfPT0E_IY1sgP-nDoObcHuldavhJIKfQNQBO4d3JRzCjgLDYe_7LJDcEu6yrrCzTky95u8QOkP_DZ0AMWdSgcQkzGBydoe0x6OHo/s2048/image_2026-03-10_14-54-33.png
    ផន ស្រីពី បានបន្ថែមទៀតថា ចំពោះមតិយោបល់ដែលថានាងមិនព្រមនិយាយជាភាសាខ្មែរទៅចាំបាច់អីនិយាយជាភាសាអង់គ្លេស ដោយបវរកញ្ញារូបនេះបញ្ជាក់ថានេះគឺជា Content ព្រោះនាងបានរៀបចំមានការថត មានទាំងម៉ៃជាប់ខ្លួននាងថែមទៀត។ ជារួមមកមិនថាការរិះគន់សម្តៅមកកាន់នាងឬក៏បុគ្គលិកអាជ្ញាធរជាតិអប្សរាដែលត្រួតពិនិត្យតឹងរឹង ផន ស្រីពី ស្នើឱ្យអ្នកលេងបណ្តាញសង្គមព្យាយាមបើកចិត្តឱ្យទូលាយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsP-46zi1CYF-PZqosz5phgqrt-wXht4ZXXLz4VVP_3iveZOi5SGJSABfIvWf13c1bTpjKQ92gcUk1huHtV2LgAEJvw__WV-awVV3EZMzIn0q4UH9QLDHSQvoXLRMAUVAPHEy6oHZFxDsVaHJGhTHIyf2QpXFAgYfUTP7-2oJJWs5kdmY7M-MOfQS1NuLL/s1440/image_2026-03-10_14-54-36.png
    គួរបញ្ជាក់ផងដែរថា ផន ស្រីពី ធ្លាប់បានតំណាងកម្ពុជាប្រកួតនៅលើឆាក Miss Cosmo 2025 ដោយឈានជើងចូលទៅក្នុងចំណាត់ថ្នាក់ TOP21។ ការប្រកួតនេះគឺជាលើកទី២ ដែល ស្រីពី តំណាងប្រទេសកម្ពុជាបន្ទាប់ពីការប្រកួត Miss Intercontinental 2024៕

ពាក្យសម្តីលេងសើចរបស់ Bai Lu ពេលចូលរួមកម្មវិធីប្រគល់ពានរង្វាន់កំពុងល្បីល្បាញ

0

នៅល្ងាចថ្ងៃទី៩ ខែមីនា Bai Lu បានចូលរួមពិធីប្រគល់ពានរង្វាន់គុណភាពទូរទស្សន៍ភាគខាងកើតបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ដោយបានបង្ហាញខ្លួននៅលើកំរាលព្រំក្រហមបានស្លៀករ៉ូបពណ៌ខៀវចាស់ដែលមានរំយោលរបស់ Alexis Mabille។ រ៉ូបនេះមានលក្ខណៈពិសេសនៃការរចនាដ៏គួរឱ្យចាប់អារម្មណ៍ជាមួយនឹងអាវធំទូលាយ និងសំពត់ក្រាស់ និងធ្ងន់ដែលភ្លឺចែងចាំងនៅក្រោមពន្លឺ។ រួមផ្សំជាមួយនឹងគ្រឿងអលង្ការលំដាប់ខ្ពស់ ឈុតនេះត្រូវបានគេប្រដូចទៅនឹងឈុតប្រយុទ្ធដ៏រឹងមាំនៅលើកំរាលព្រំក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJd6vWKFmvLI2Yj__VX36aUFfmNlAk3daffsh_EQEL22ZJ94hQe2uo2GirCTwOSmW6xo2qiUorqdQ3hF8aBkPDoPXPC_nvGLiS2VBNPMjJyLBpc7p0jm3nV83zI96sVlLH7fAdmj6PTI1-z7tNaYnu8XVRXiMATyrMNDA_HOeOX_kyMI34jeLMmPZNQzSV/s2048/image_2026-03-10_11-29-51.png

ប៉ុន្តែ Bai Lu បានប្រែក្លាយ «ភាពធ្ងន់» នោះទៅជាប្រភពនៃការលេងសើចយ៉ាងប៉ិនប្រសប់។ នៅក្នុងបទសម្ភាសន៍មួយ នាងបាននិយាយដោយត្រង់ៗថា សម្លៀកបំពាក់របស់នាង «មើលទៅដូចជានាងកំពុងពាក់ភួយ» ដែលទាំងបង្ហាញពីសមត្ថភាពរបស់វាក្នុងការ «រក្សាភាពកក់ក្តៅ» នៅក្នុងអាកាសធាតុត្រជាក់នៃដើមនិទាឃរដូវនៅទីក្រុងសៀងហៃ និងពណ៌នាដោយកំប្លែងអំពីអារម្មណ៍នៃរ៉ូបដែលធ្ងន់ពេក និងពិបាកធ្វើចលនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9tpdGSyW9ORSo_3NboN-edK1xg1D61iWFFjdPNzHkstZjHdU1LmeWSw7YQqmfIMbCj-IpRlSaysaGk3ioDyo_Tu4JQ_Y2E3YACf-w8YbHQ3ISLc333lJFbpo8pia03sYtsvt8IxNGkf7gba59uXcjfJ1a-8AqDPGhHzhMff-W4S1ifrt8pkh2-9KoeNzD/s2048/image_2026-03-10_11-29-56.png
បន្ទាប់ពីនិយាយដូច្នោះរួច តារាសម្ដែងរូបនេះថែមទាំងទាញជាយរ៉ូបរបស់នាងមកគ្របខ្លួនឯង ហើយសើចថាប្រសិនបើអាកាសធាតុត្រជាក់ពេលក្រោយ ខ្ញុំអាចគ្របខ្លួនឯងដោយវាបានដែលធ្វើឱ្យមានឥទ្ធិពលកំប្លែងខ្លាំងបំផុត។ ប្រតិកម្មរបស់ Bai Lu ភ្លាមៗបានបង្កឱ្យមានការភ្ញាក់ផ្អើលតាមអ៊ីនធឺណិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFd7gqSKj4Mcf37yP6Gjjd5KcgQmBS11UiSeB3aIMf8cYEQ1t1VIXp5bPwlveKgUvxWM8qxdTm37GQQKNGRQ6EI3xGjyGqOxGfcXufe2xNFFbr1oybQjlaNxcAcKxrhRLw5dNbkbAIdKMUahyy_Orl-SXinA1iQICC4WzsFoSl9AisWkmU3cScZ_G2VDSl/s1440/image_2026-03-10_11-29-55.png

ចាប់ពីគ្រាដ៏ឆ្គងៗ នៅពេលដែលសក់ក្លែងក្លាយរបស់នាងជ្រុះដោយមិននឹកស្មានដល់នៅក្នុងកម្មវិធីចម្រុះ រហូតដល់ឥរិយាបថ «ពោរពេញដោយជីវិត» ដែលទាក់ទាញដោយអ្នកនិយមលេងអ៊ីនធឺណិត ភាពសាមញ្ញ បុគ្គលិកលក្ខណៈសេរី និងឆន្ទៈក្នុងការបន្ទាបខ្លួនរបស់ Bai Lu បានបន្សល់ទុកនូវចំណាប់អារម្មណ៍យូរអង្វែងលើសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBmQ2RL_t6mJTYogZuubLqLKIRyPZLKQn4evnbT1ym3LYt0w0b-Jl0qdFzEHyj7Lw5LmvEwzijnU0jUZMZDlPwbf0E8PTmeuonJ67yE5kyHgBoOuF-0QzhRS9wWBtZK0oHCWgWxNcjOXTmUdpQxpDEzUUVGqbrd_RONOH13oIaiQdgCNzwPyArE7NMDtQ3/s2048/image_2026-03-10_11-29-53.png

ក្រៅពីការពិភាក្សាដ៏រីករាយអំពីសម្លៀកបំពាក់ ការឆ្លើយតបរបស់ Bai Lu នៅក្នុងព្រឹត្តិការណ៍នេះក៏បានបង្ហាញពីផ្នែកមួយដែលមានចិត្តស្ងប់ស្ងាត់ផងដែរ។ នៅពេលសួរអំពីអ្នកនិយមលេងអ៊ីនធឺណិតដែលហៅនាងថាអ្នកដែលត្រូវបានជ្រើសរើសសម្រាប់តួនាទីជា Li Peiyiនៅក្នុងរឿងភាគ «Unveil: Jadewind» តារាស្រីរូបនេះបានបង្ហាញការយល់ចិត្តចំពោះតួអង្គនេះ ហើយសង្ឃឹមថានាងអាចដូចជាតួអង្គនេះមានភាព ក្លាហាន ម៉ឺងម៉ាត់ និងគ្រប់គ្រងជីវិតរបស់នាង។ យោងតាម QQ សេចក្តីថ្លែងការណ៍នេះបានធ្វើឱ្យរូបភាពរបស់ Bai Lu នៅលើកំរាលព្រំក្រហមមិនត្រឹមតែគួរឱ្យអស់សំណើចប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីជម្រៅនៃតារាសម្តែងម្នាក់ទៀតផង៕

កម្ពុជាស្នើឱ្យកូរ៉េជួយពន្លឿនគម្រោងស្ពានមិត្តភាព ដែលឆ្លងពី«ភ្នំពេញ»ទៅ«អរិយក្សត្រ»

0

គម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ” ដែលជាគម្រោងស្ពានឆ្លងកាត់ពីតំបន់ផ្សាររាត្រី ទៅជ្រោយចង្វាររាជធានីភ្នំពេញ និងបន្តទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល ត្រូវបានអនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា ឯកឧត្តម ជាម យៀប លើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ូន ហូដុក សមាជិករដ្ឋសភាកូរ៉េ ដើម្បីស្នើឲ្យកូរ៉េជួយពន្លឿនការបើកការដ្ឋានសាងសង់ ដ្បិតគម្រោងនេះត្រូវបានប្រកាសតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMZ2SUOMkNkzUaOepXPv6P5FUecxv18OSR2XXXVCxZS7BQrBqHEkRHAgP-owcHlruzXNXaXGAUEX1QKnKLs_xXTk-_mDK8cy7bU3Cm3_Q8pTqUhvMW5CrmzfFHRAP6xNjhgSN-7ORGJPKnDmEa3jJ8EmIADdDCP7Yif8s62AC9I_Efzn4g_kgbYFY5wMm/s1280/photo_2026-03-10_15-51-53.jpg

តាមរយៈជំនួបទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៩ ខែមីនា ភាគីទាំងពីរបានជជែកពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនដើម្បីរឹតបន្តឹងចំណងមិត្តភាពដែលមានអាយុកាល ៥៥ ឆ្នាំ។ ក្នុងនោះអនុប្រធានទី១ នៃរដ្ឋសភាកម្ពុជា បានលើកសំណើរទៅកាន់សមភាគីសាធារណរដ្ឋកូរ៉េ ឲ្យជួយពិនិត្យលទ្ធភាពពន្លឿនការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkB0p3x2k6OvVuIEE4qIpdJO60G2LoFNWlYGlxnba4V4Uaj98MviJnwbAafdCWyYDpAQOnSujDcvpUdbB3rnsGeJ6pPWohx7wJmZHMZCvvrnuIFLKRbf_tlQxReAlJ7De9l8kL8DkbNhfLsO0nEXiUYb5O1vXr0qEqbp4ESmLXSYReQ35jI-QDfSv4WC_V/s1280/photo_2026-03-10_15-51-53%20(3).jpg
គួរជម្រាបថា គម្រោងនេះត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៅពេលនោះ បានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឱ្យជួយសាងសង់ស្ពានមិត្តភាពមួយខ្សែភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ ហើយតភ្ជាប់បន្តទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល។ សំណើរនេះ ត្រូវបានសាធារណរដ្ឋកូរ៉េទទួលយក និងយល់ព្រមជួយសាងសង់នៅឆ្នាំ ២០២២ ជាមួយនឹងក្ដីរំពឹងថា ការដ្ឋានសាងសង់នឹងចាប់ផ្ដើមបើកនៅដើមឆ្នាំ២០២៥ ប៉ុន្តែលុះមកដល់បច្ចុប្បន្នគម្រោងនេះនៅមិនទាន់លេចចេញជារូបរាងនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnBVp-9izGbHfOK8h7LLfU4uDkctjWKswOuUMVqwmvF541KU3slVCXaZB_zmj5tDDxyZXtN7DTPuq8VSjzhf3kA3_opb5GcvAS9XWkWe7JwIbey9hUCW21Ob63ha_iDZYNMnZucAdswyfxQM6Y23oeTowLGmgxQElwWn7_xprbH2xukjIixLOLX92RDhBU/s1280/photo_2026-03-10_15-51-53%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ បើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១០ ខែមីនា នេះបានមានប្រសាសន៍ថា គម្រោង«ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ» មិនមានការប្រែប្រួលឡើយ ពោលគម្រោងកំពុងដំណើរការទៅមុខធម្មតា ខណៈភាគីកូរ៉េនៅតែបន្តនីតិវិធីផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធគម្រោងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3lKO9h-gvI_FDTLmOhXBzsvqqOXQJgWLTVMjHXeAsmDep5T5o6V-VrInv9pIyz_7Di67-kI-tjWbUZVEoPUko5LCnX2g6yn12b2vGiyeGXgHGANALj96b3H06jmiE877NwmXVSR2Ln7Q2P18EA4EbL75tud_PNgibDxFMa2Eb0vNWA1r6e8zMsbzdYfsY/s768/photo_2026-03-10_15-51-53%20(4).jpg

ដោយឡែក ពាក់ព័ន្ធពេលវេលានៃដំណើរការគម្រោង អ្នកនាំពាក្យបានធ្វើការបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងប្រកាសឱ្យពលរដ្ឋដឹងជាសាធារណៈ ខណៈក្រសួងសេដ្ឋកិច្ចបាននឹងកំពុងបន្តការងារដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋ។ ជាមួយគ្នា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងបន្តគិតគូរបន្ថែមលើផ្លូវតភ្ជាប់ ដើម្បីប្រសិទ្ធភាពចរាចរណ៍ បញ្ចៀសការកកស្ទះជាដើម។ «មិនមានឧបសគ្គអ្វីទេ គ្រាន់តែកិច្ចការមួយចំនួនយើងត្រូវបំពេញ និងគិតគូរឱ្យបានខ្ពស់បំផុត ព្រោះជាខ្សែផ្លូវនិងស្ពានចូលមកកាន់រាជធានីភ្នំពេញ» លោកបានបន្ថែមដូច្នេះពាក់ព័ន្ធការអូសបន្លាយពេលបើកការដ្ឋានសាងសង់ស្ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizu4gXgNDuRspg0fd9UjFCxZSh7MmVwky8zn4UX1RlkoX-Dbc5RB3hfLUWJQyISbTM63ISmUCDWt_MfG8hLgKG4bC6U7OK90Tz6SlIvaVfz4Z-S29VPZIiekmUZ3QA1DDG0ejcQaCRgx0j8FzSVxMkIO6gEyRepGY2CKiagBTph9yFDI1-53aBjsVGYVES/s800/photo_2026-03-10_15-51-53%20(5).jpg

សូមជម្រាបថា បើតាមរបាយការណ៍ដែលចេញផ្សាយនាពេលកន្លងមកបានឲ្យដឹងថា គម្រោងស្ពាននេះ ជាប្រភេទស្ពានខ្សែកាប ប្រវែងសរុប២ ៣៧៥ម៉ែត្រ និងទទឹង២៧.៥ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ២៣៥លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕

លេងចឹងម្តងមើល! អ៊ីរ៉ង់ថាបើប្រទេសណាហ៊ានបណ្តេញមន្ត្រីទូតអាមេរិក និងអ៊ីស្រាអែលចេញ ប្រទេសនោះអាចឆ្លងកាត់ច្រកសមុទ្រ Hormuz

0

ស្ថានការណ៍សង្គ្រា.មនៅអ៊ីរ៉ង់ប្រែប្រួលកាន់តែខ្លាំង នៅពេលច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់លើពិភពលោក ក្លាយជាសន្លឹកបៀរចុងក្រោយរបស់អ៊ីរ៉ង់ដើម្បីប្រឆាំងជាមួយអាមេរិក និងអ៊ីស្រាអែល ។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ថា អនុញ្ញាតឱ្យនាវាប្រទេសផ្សេងៗអាចឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងសេរី ឱ្យតែប្រទេសទាំងនោះហ៊ានបណ្តេញមន្ត្រីស្ថានទូតអាមេរិក និងអ៊ីស្រាអែល ចេញពីទឹកដីរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYhNBV5gEGyGtJ-eo0bm4Ht9NZxM31NxxJX7HwT_PVThSgfZ6bX06FjXLJuvbS6k2M5ejj4FwREDeVhEjRdT4h3Sgf_ug4ZKlMi1rkskk9fJF6mChZQsgNiOHTKEJhzjWgktiKAVFL8JEZZLTzRbQ_giEqOq6Rt8HIZh3ksWqD2lMDkpMJptob5hBb1xOe/s1280/photo_2026-03-11_08-16-25.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Shafaq News កាលពីថ្ងៃទី៩ ខែមីនា កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ប្រកាសថា ប្រសិនបើបណ្តាប្រទេសអារ៉ាប់ ឬប្រទេសនានានៅតំបន់អឺរ៉ុបបណ្តេញមន្ត្រីស្ថានទូតអាមេរិក និងអ៊ីស្រាអែលចេញពីទឹកដីរបស់ខ្លួន អ៊ីរ៉ង់នឹងអនុញ្ញាតឱ្យនាវាប្រទេសនោះឆ្លងកាត់ច្រកសមុទ្រ Hormuz យ៉ាងសេរី ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ តទៅ ។

ការប្រកាសរបស់កងកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថា គឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ង់ក្នុងការដាក់សម្ពាធប្រទេសទាំងឡាយឱ្យប្រឆាំងអាមេរិក និងអ៊ីស្រាអែល ស្របពេលស្ថានការណ៍សង្គ្រាមកាន់តែរាលដាលខ្លាំង ចាប់ពីតំបន់ឈានទៅប្រឈមមុខគ្នាលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsM_SPOvqTWeh5ZkOdMIcTxj44Kj-qcxHJkexLfE0r5p2zQLEof9W9M-km7lC307WrsGdGOkQEQdCFjifKGSA-ojGpYXCK4lvrXzFbqDUk2w5pZgxSw6Lx0IKqf0jaes33eRUZByxnSskWMtTIfRxRKKgre2ZyrzUd4EqBm_BPClQGgX8PJjX-RP9BNLt2/s1280/photo_2026-03-11_08-16-25%20(2).jpg

អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Majid Takht-Ravanchi ថា រដ្ឋាភិបាលអ៊ីរ៉ង់មានលក្ខខណ្ឌតែ១គត់ដើម្បីបញ្ចប់សង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល គឺហាមធ្វើប្រតិបត្តិការកងទ័ពបន្ថែមទៀតដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ។ ប្រទេសជាច្រើន ដូចជា ៖ រុស្ស៊ី ចិន និងបារាំង បានទំនាក់ទំនងមកកាន់អ៊ីរ៉ង់ឱ្យកាត់បន្ថយស្ថានការណ៍តានតឹង និងជម្លោះ ។

កន្លងមក លោក Ali Larijani អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ថា ស្ថិរភាពនៅច្រកសមុទ្រ Hormuz ពិបាកនឹងកើតឡើងណាស់ បើអាមេរិក និងអ៊ីស្រាអែលនៅតែបង្កសង្គ្រាមក្នុងតំបន់ ។ លោកបានបង្ហោះសារឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron អំពីការបញ្ជូននាវាចម្បាំងទៅកាន់ច្រកនេះ ដោយបញ្ជាក់ថា ច្រកសមុទ្រនេះពិបាកនឹងមានស្ថិរភាព ដោយសារប្រទេសខ្លះព្យាយាមបញ្ឆេះជម្លោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHV0Bhcwepa0Uv5tZIbYaBaodKhl-4b_gMR3fCZEHo_fV-RzwczSM0k7uzbC9scEhaRAvnjjkZA6aHOvVPt6S98fI_Vp-3lqxgl1GDn2rQPmKkLdtBk9veeR6oyFWI6J-QeGnXM2HYVi2sTOKhfsnZEyP5vjU9l9IBEBwIHOtgNN9wzkAwXFxOsh-dOav8/s640/photo_2026-03-11_08-16-24.jpg

ចំណែកប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមវាយប្រហារអ៊ីរ៉ង់ខ្លាំងជាងមុន២០ដង បើនៅតែរារាំងមិនឱ្យនាវាដឹកប្រេងឥន្ធនៈរបស់ប្រទេសនានាឆ្លងកាត់ច្រកសមុទ្រ Hormuz ។ លោកបង្ហោះសារក្នុងបណ្តាញសង្គម Truth Social ថា ៖ «បើអ៊ីរ៉ង់មិនអនុញ្ញាតឱ្យនាវាដឹកប្រេងនានាឆ្លងកាត់ច្រកសមុទ្រនេះ អាមេរិកនឹងវាយប្រហារអ៊ីរ៉ង់លើសមុនរហូតដល់២០ដង ព្រមទាំងបំផ្លាញគោលដៅសំខាន់ៗដែលធ្វើឱ្យអ៊ីរ៉ង់ពិបាកកសាងប្រទេសឡើងវិញ» ។ ក្រៅពីនេះ លោកកំពុងពិចារណាបន្ធូរបន្ថយទណ្ឌកម្មប្រេងលើរុស្ស៊ី និងបញ្ចេញប្រេងឆៅបម្រុងដើម្បីទប់ស្កាត់កុំឱ្យប្រេងឡើងថ្លៃ ។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក ដោយការដឹកប្រេងឆ្លងកាត់ច្រកនេះស្មើ១ភាគ ក្នុងចំណោម៥ភាគ ។ ចិន និងប្រទេសផ្សេងៗនៅអាស៊ីពឹងផ្អែកលើច្រកនេះក្នុងការដឹកប្រេងឆៅ និងឧស្ម័នធម្មជាតិ ខណៈច្រកនេះបិទស្ទើរទាំងស្រុងតាំងពីសង្គ្រាមចាប់ផ្តើមថ្ងៃដំបូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33g4tZUy52fbRGBD5TgIXY53ABwHAi4XQs9ak2Vxu3A09cGQcGPrKoZR9_8jJGjIeCgI56cOaIt_1QZ4vsUo05jhB4k1yd3Hg2WItvwF5nYrekHvGSAgMCcZ40BrvY6RGAIFIznidu6vKFWsqbl_GraqKsPICa3YFBnjLdzGL8ZS8x6Z0EvfYZ-qmrw6a/s1280/photo_2026-03-10_11-03-05.jpg

អ៊ីរ៉ង់បិទច្រកសមុទ្រនេះជំរុញតម្លៃប្រេងលើពិភពលោកកើនឡើងរហូតដល់១២០ដុល្លារក្នុង១បារ៉ែលកាលពីថ្ងៃទី៩ ខែមីនា ខណៈអ្នកវិភាគសន្និដ្ឋានថា តម្លៃប្រេងនឹងកើនឡើងកាន់តែខ្ពស់រហូតដល់២១៥ដុល្លារក្នុង១បារ៉ែល បើច្រកសមុទ្រនេះនៅតែមានបញ្ហាអូសបន្លាយ ៕

ហ្វេនៗប.ង្អាប់គិលក្រោយឃើញ វណ្ណដា និយាយភាសាអង់គ្លេស

0

ថ្មីៗនេះ វណ្ណដា នរិទ្ធ យូហៃ GMENGz មេសា និងមនុស្សជំនិតជាច្រើនទៀតដែលសុទ្ធតែជាបុរសៗបានធ្វើដំណើរកម្សាន្តទៅរីសតមួយកន្លែងនៅឯតំបន់មាត់សមុទ្រប្រកបដោយបរិយាកាសរីករាយ។ អ្វីដែលជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍គឺគេបានឃើញតារារ៉េប វណ្ណដា និយាយភាសាអង់គ្លេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmUILw2QEEOFP1Wqi3JEa05EcYvyyBt1qgEvBS4QYePVQhPOMCbvlqlKj8UjLf_2hg3EwAf6IAGFXdGjymnwiKPv3nUl60iCNtSLMgk8AMbgoWBH_fxckO4mDptwsuJEyCy-xP43dgGsu718NUSN9R6pHwMAPHMpWN049GxfcICeeoTWbXVNyHSt9jUu6u/s1320/image_2026-03-10_14-02-15%20(2).png

តាមរយៈវីដេអូនោះ វណ្ណដា កំពុងតែជជែកលេងនិងបានប្រាប់នរណាម្នាក់ពីការប្រឡូកអាជីពសិល្បៈរបស់ខ្លួនហើយអ្នកម្តាយរបស់លោកគឺអ្នកគាំទ្រដ៏ធំបំផុត។ វណ្ណដា ក៏បាននិយាយពីការស្រលាញ់តន្រ្តីរបស់ខ្លួនជាមួយនឹងប្រភេទចង្វាក់ជាច្រើន។ ការនិយាយជាភាសាអង់គ្លេសនេះដែរបណ្តាលឱ្យហ្វេនៗរបស់តារារ៉េបរូបនេះបង្អាប់ថា នៅពេលស្រវឹង វណ្ណដា និយាយភាសាអង់គ្លេសហើយមិនខុសគ្នាប៉ុន្មានពីអ្នកគាំទ្រឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLBB0V-WYqUFkPrtBMMR93_ARhEHrQ9rNUZjBPADhpT9kh2IWdkCnex-fJQ5T_DKkvkweMgSL9i0VbUC3FcWxtRkgD-HkUt1WfNhhACOK3nfHePkE23F7ZDJDaaPs_i3uC60hTix2D2iUEV2oLBjcKDXejsQYYb1mPh7lImd2jzt3OsAqvAHKRMgb6YfiS/s723/image_2026-03-10_14-02-15.png
ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងពាក្យសម្តីលេងសើចនិងការបង្អាប់របស់ហ្វេនៗចំពោះការនិយាយជាភាសាអង់គ្លេសនេះដែរ រូបភាពដែល វណ្ណដា ជក់បារី ផឹកស្រា ហើយបង្ហាញអាកប្បកិរិយាបែបនេះបណ្តាលឱ្យអ្នកមួយចំនួនវែកញែកនិងគិតថាជាចំណុចមិនគួរយកមកបង្ហោះលើអ៊ីនធឺណិតនោះទេ។ ជារឿយៗ គេសង្កេតឃើញថា វណ្ណដា ពុំបានលាក់ពីអត្តចរិតរបស់ខ្លួនក្នុងការជក់បារីនោះទេ គឺលោកបង្ហាញភាពជាខ្លួនឯងហើយមានរូបភាពលោកជក់បារី បង្ហោះនៅលើបណ្តាញសង្គមជាច្រើនដងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioO1pdL5LjpznjrvB-fCd8OY6Aucj4WN7PI80M8IjZKPWPVQLjNJ5TZX5Z17AIan48p6-165_1TiFx3tc3hsOqIChBzNh-KLSAkj6dtl0zYmaghf1lLo3NJR0H2uJRrbZ-8g_JUqSLM8gcVSxBT0kIWvP0ihFBRbtdgKVfqkBaZmU19Wgc3Q2aLoinGr-f/s1616/image_2026-03-10_14-02-16.png

គួរបញ្ជាក់ផងដែរថា វណ្ណដា បានស្ងប់ស្ងាត់ពីការសម្តែងរបស់ខ្លួនក្នុងកម្មវិធីប្រគំតន្រ្តីអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែរូបលោកបានទម្លាក់បទចម្រៀងថ្មីជូនអ្នកគាំទ្រដដែល ខណៈលោកបានចំណាយពេលភាគច្រើនដើរកម្សាន្ត ជាមួយនឹងមិត្តរួមអាជីព និងអ្នកមានគុណរបស់ខ្លួន៕

វៀតណាមជំរុញឱ្យប្រជាជនធ្វើការនៅផ្ទះដើម្បីសន្សំសំចៃប្រេងសាំង

0

ហាណូយ៖ ក្រសួងពាណិជ្ជកម្មវៀតណាមបានអំពាវនាវដល់ម្ចាស់អាជីវកម្មក្នុងស្រុកឱ្យលើកទឹកចិត្តបុគ្គលិករបស់ពួកគេឱ្យធ្វើការពីផ្ទះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ចំពេលមានការរំខានដល់ការផ្គត់ផ្គង់ និងការកើនឡើងតម្លៃដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងការចុះផ្សាយរបស់ VN Express។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYLTd6l5LS2mV59c4w-CjrsA_GogA3trmfLH6k7erMtek1UwC0Ua0W3lo3LYFjTlU1qMf8_7g8j9afnUWGC-0TZWxOnId9tY3x6NyOAwvaboEz3llYmZoeVEQRHarijzmhNgRPOie4DsTq8eEQFgXCQu7ZDjkAYahSOM5xSvX0xIwSK4CkJuc-QcVCfU2Y/s750/photo_2026-03-10_13-17-25.jpg

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ រដ្ឋាភិបាលវៀតណាមបានលើកឡើងថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរំខានដល់ប្រេងឥន្ធនៈ ចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើម ដោយពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពលពីមជ្ឈិមបូព៌ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj2LF_Mv7tU0_5LZrvCjLPFlqSofztdDGj8IacrdE8t5EnQ5IxM2Cai1Hm-uIZ2X3MqvpiyIds52FbnJQ-zNeyO9TCMkAVuopHVdUmbngm9cS-Xa1Wu4yvFoAOUrzCSXD6M2q51Rfs0V6NCEN1tAJsIPG7HxR9GG2GyxnlcsTWs2YwBcOi84JekHhLNnFp/s750/photo_2026-03-10_13-17-26.jpg

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាជីវកម្មត្រូវ «លើកទឹកចិត្តឱ្យធ្វើការពីផ្ទះ នៅពេលដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្រូវការសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូន»។ តម្លៃប្រេងសាំងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះបានកើនឡើង 32% ប្រេងម៉ាស៊ូត 56% និងប្រេងកាត 80% ចាប់តាំងពីចុងខែមុន នេះបើយោងតាមទិន្នន័យពីអ្នកជួញដូរប្រេងឥន្ធនៈកំពូល Petrolimex។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9N0vB0QMqEUzUe9WkrhiOgfB2khm4HK6qjEfkSFQXi7e-JqeF_frAkjLAmh3_7VKpNmgYu2O-bOi3KSdlX_fDdik-AETH3ZfrcdQ3Js9nnpmYhg15JKiMMyR9mCwtIMhDbu7HAJfFOR103lDfztkLmxUlYnMsSbB26VNBsKKfKBkQ1H9KjPFORwt6VZW_/s1200/photo_2026-03-10_13-17-26%20(3).jpg
នៅថ្ងៃអង្គារនេះ រថយន្ត និងម៉ូតូជាច្រើនគ្រឿងត្រូវបានគេឃើញតម្រង់ជួរយ៉ាងវែងនៅស្ថានីយប្រេងឥន្ធនៈនានាក្នុងរដ្ឋធានីហាណូយ។ យោងតាមសេចក្តីថ្លែងការណ៍នេះ ក្រសួងក៏អំពាវនាវដល់អាជីវកម្ម និងម្ចាស់ស្ថានីយប្រេងទាំងអស់កុំឱ្យស្តុកទុក ឬបង្កើនតម្លៃបន្ថែមដើម្បីរកប្រាក់ចំណេញលើសេវាផ្គត់ផ្គង់ប្រេងឥន្ធនៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn56MZv5a_CgQ3bq9I-4BoMZb9HTzBIZ5jaS-Bcw6WB_psOnYOofo1qIiE1u9_wDzvQiTpyLTFHE0Q5T69emlF2Qi3ocEkYKyv5bFCV-ncwFYgq8EAJ4FQQMEEZzocMhFoOT_FvD5zlLWd4c3EjQtKal8VC6_U_9K18mKSNEDQC9KQVS6e_EFL2H6LIve7/s1200/photo_2026-03-10_13-17-27.jpg

ជាមួយគ្នានេះ លោក ផាម មិញ មិញ នាយករដ្ឋមន្ត្រីវៀតណាម ក៏បានទូរស័ព្ទទៅសមភាគីរបស់គាត់នៅប្រទេសគុយវ៉ែត កាតា និងអារ៉ាប់រួមកាលពីថ្ងៃចន្ទផងដែរ ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងឆៅ។ នៅថ្ងៃចន្ទ ប្រទេសវៀតណាមបានសម្រេចចិត្តលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈ ដែលមានប្រសិទ្ធភាពរហូតដល់ចុងខែមេសា៕

Lay រងពាក្យចចាមអារ៉ាមថាត្រូវបានហាមឃាត់បណ្តោះអាសន្ននៅប្រទេសចិន

0

តារាចម្រៀង និងតារាសម្តែងចិន Lay Zhang ថ្មីៗនេះបានក្លាយជាចំណុចកណ្តាលនៃការរំពឹងទុកយ៉ាងទូលំទូលាយ បន្ទាប់ពីអ្នកសរសេរប្លុកតាមអ៊ីនធឺណិតបានអះអាងថាលោកត្រូវបានហាមឃាត់ការផ្សាយជាបណ្ដោះអាសន្ននៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_IYGlNwtmQDIstV5Zj6JeHzop2r4yCd9RusC4iInN1bZiMXf94X87X0QkC1wsdDwPAtNbQmsCbtvh8bJKwTozKxoI-4goIciSh_SMqIWQhypJpNsi7lwbfRoBk5QITQMArrVdHK4yR1SkFswvaAyzePuaT-kPUH8YBrPqiiMN32NVxDMQhXMmRUkCpUa/s1620/image_2026-03-10_09-36-34%20(2).png

យោងតាមអ្នកសរសេរប្លុកកម្សាន្តជាច្រើន ឯកសារផ្ទៃក្នុងត្រូវបានគេចោទប្រកាន់ថាត្រូវបានចែកចាយក្នុងចំណោមវេទិកាឌីជីថលធំៗ និងបណ្តាញទូរទស្សន៍ដែលបញ្ជាក់ថា Lay Zhang ដែលត្រូវបានគេស្គាល់ថា Zhang Yixing នឹងត្រូវបានហាមឃាត់មិនឱ្យបង្ហាញខ្លួនក្នុងសកម្មភាពកម្សាន្ត។ ពាក្យចចាមអារ៉ាមអំពីការរឹតបន្តឹងនេះរួមមានការសម្តែង កម្មវិធីផ្សេងៗ ការបង្ហាញខ្លួនក្នុងពិធីជប់លៀង និងព្រឹត្តិការណ៍កម្សាន្តសាធារណៈផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaC-F50_HPuz5gV-O-y0ztcoadZ66mmYdpK80-eIJZ4by9czC6rXRAtPYrvQHAuwqpIkkdxtq877HjgZ5-mvSqfCXo8VIJc0ebLVYc_Qxd0LFGrUikSRCN2WYJJzU-3JABbTrSNBVKD6p63qy5GuYEhY-7ooF9UzxW2yuG7Pz4YIQa0qt9PHXtpETByGZ0/s2048/image_2026-03-10_09-36-35.png

ភាពចម្រូងចម្រាសនេះត្រូវបានគេរាយការណ៍ថាបានកើតចេញពីការចូលរួមរបស់ Lay ក្នុងសកម្មភាពនានាក្នុងនាមជាសមាជិកក្រុម K-pop EXO។ អ្នកសរសេរប្លុកមួយចំនួនបានអះអាងថា ដោយសារតែលោកកាន់តំណែងនៅក្នុងអង្គការល្ខោនជាតិមួយនៅក្នុងប្រទេសចិន លោកត្រូវបានកោះហៅត្រឡប់មកវិញដើម្បីពន្យល់ពីសកម្មភាពរបស់លោក។ របាយការណ៍ក៏បានបង្ហាញផងដែរថា Lay ក្រោយមកបានស្នើសុំដកខ្លួនចេញពីសម្ព័ន្ធភាពផ្លូវការនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTAVXWLm-oI1bBx2RhpHqWYnAYVn67mE5GGlsZx528sW-Zg7rbcU9nEL3ugYgO6JRzJil6_SgyDSMdyqCGIX2CoFqAk-jezp8AKThg33gi1GGgeFssike1mMkGx_0z-RIc8Dez1oc00K8DwBWaE0pMb1QNmseBB7HOVqEAfkJ0Oi3YTILvQnm_7D1833Xw/s2048/image_2026-03-10_09-36-37.png

បន្ទាប់ពីពាក្យចចាមអារ៉ាមទាំងនេះ ការរំពឹងទុកបានរីករាលដាលថា «ការហាមឃាត់ស្រាល» ត្រូវបានអនុវត្តប្រឆាំងនឹងសិល្បករ ដោយអ្នកសរសេរប្លុកមួយចំនួនអះអាងថា ការរឹតបន្តឹងនេះអាចមានរយៈពេលរហូតដល់មួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinRrVYpZNnRz_KdCT9fyt47-6LXFjCSZvPihhHeS6ET8EScOeiD0jRJ8I8quAFn-aARI0Pv9eZjE89Y4ss-eAp3yVXev2OcnIvs7zP7yTDkQdVhDMQsJno3nAk1oQ-MlSeFeJC4iHkTUf2a7k0JO9gfOtMvmgqvBhyphenhyphenUyZPRpi00wDXzA8TpNgK_9DLZNgN/s2048/image_2026-03-10_09-36-38.png

ទោះជាយ៉ាងណាក៏ដោយ ស្ទូឌីយោរបស់ Lay បានឆ្លើយតបយ៉ាងឆាប់រហ័សដោយចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយដោយបដិសេធការអះអាងនេះ។ សេចក្តីថ្លែងការណ៍នេះបានអះអាងថា ពាក្យចចាមអារ៉ាមអំពីការហាមឃាត់ការផ្សាយគឺមិនត្រឹមត្រូវ ហើយបានជំរុញឱ្យសាធារណជនកុំផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។ បើទោះបីជាមានការបដិសេធក៏ដោយ អ្នកសរសេរប្លុកដែលដំបូងឡើយបានចែករំលែកព័ត៌មាននេះ ក្រោយមកបានបន្ថែមការអះអាងរបស់ពួកគេដោយអះអាងថា សេចក្តីថ្លែងការណ៍របស់ស្ទូឌីយោបានជៀសវាងការដោះស្រាយបញ្ហាចម្បងដោយផ្ទាល់។ អ្នកសរសេរប្លុករូបនេះបានទទូចថា ព័ត៌មានបែបនេះនឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈទេ ប្រសិនបើវាមិនទាន់ចរាចរក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្មនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC6dH5XxFTDN-1e2_mHYoYVmRl04hyU85e7TkMiZ6INQca9kPYFRP1lVywlxjcGrbIuIhJhLBruoxdMzfi3h5wsTIcKLvJmGGt2U6SDR59FbHfsbm7KU3_kWoqHjr3FkLu3xQ6VJ5qrRb0VlN_arwN7cXpnO8SFfocJcJUJMy2emwa8iuJ1gN-t00yvHjg/s1500/image_2026-03-10_09-36-34%20(3).png

នៅពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការពីនិយតកររដ្ឋាភិបាល ឬអ្នកផ្សាយធំៗណាមួយត្រូវបានចេញផ្សាយនៅឡើយទេ។ ជាលទ្ធផល ការហាមឃាត់ដែលត្រូវបានចោទប្រកាន់នៅតែមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ហើយស្ថានភាពនៅតែបន្តជំរុញឱ្យមានការជជែកវែកញែកក្នុងចំណោមអ្នកគាំទ្រ និងអ្នកសង្កេតការណ៍នៃឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjabS_LqEeQN5VpCbGSpr2QVyf6hFZtE0GZk8cQHY67BtMHHFcmQ1kfyZ44_GhEoFOac5x-Sb8pCvSEfKMV4Vn9mkr-eDzgBlic4ToCpxLQKRHzxAm2qdt1orkQAabEm5yCJjze-QhZ7XDfRF1iyoQyoyPRX6paLc_ODM6BZ4ImHfjUn4jBADbj_lqBmc5s/s953/image_2026-03-10_09-30-39.png

Lay Zhang ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាសិល្បករទោលដ៏លេចធ្លោម្នាក់នៅក្នុងប្រទេសចិន និងជាសមាជិកម្នាក់នៃក្រុម EXO។ បន្ថែមពីលើអាជីពតន្ត្រីរបស់ខ្លួន Lay ក៏បានកសាងវត្តមានដ៏រឹងមាំនៅក្នុងខ្សែភាពយន្ត ទូរទស្សន៍ និងអាជីវកម្មនានានៅទូទាំងទីផ្សារកម្សាន្តចិនផងដែរ៕