ថ្លែងក្នុងនាមជាប្រធានបក្សកាន់អំណាច សម្តេចតេជោហ៊ុនសែន បានផ្ញើសារទៅកាន់រាជរដ្ឋាភិបាលដោយថ្លែងថា៖” ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជានឹងប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ”។

ជំនួសមកវិញ គម្ពុជា ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឱ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។

មិនតែប៉ុណ្ណោះ សម្តេច ក៏ស្នើឱ្យបង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។

លើសពីនេះ រាជដ្ឋាភិបាល ត្រូវត្រៀមខ្លួនទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។
ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន និងត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។

សម្តេចតេជោ សង្កត់ធ្ងន់ថា៖”វិធានការទាំងនេះ នឹងអនុវត្តន៍ឡើង ក្នុងករណីបើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឱ្យវិលមករកភាពប្រក្រតីវិញ ព្រោះយើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ”៕