ប្រទេសថៃ ៖ ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក Kriengkrai Thiennukul បានលើកឡើងថាវិធានការដែលពាក់ព័ន្ធនឹងការបើក និងបិទច្រកព្រំដែន តាមកាលវិភាគរបស់យោធា នឹងធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដែលសរុបជាទឹកប្រាក់ប្រហែល 500លានបាត ឬជាង 15លានដុល្លារក្នុងមួយថ្ងៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand។

លោក Kriengkrai លោកបានពន្យល់ថា ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយកម្ពុជា មានតម្លៃប្រមាណ ១៧០ពាន់លានបាតក្នុងមួយឆ្នាំ ដោយប៉ុស្តិ៍ត្រួតពិនិត្យ Aranyaprathet នៃខេត្តស្រះកែវ គ្រប់គ្រងពាណិជ្ជកម្មច្រើនបំផុត ដែលស្មើនឹងប្រមាណ ១១០ ពាន់លានបាត ឬប្រហែល ៦៤% នៃតម្លៃសរុប។.jpg)
លោកបានបន្តថា៖ «នៅពេលនេះ វាពិបាកក្នុងការវាយតម្លៃពីផលប៉ះពាល់ទាំងស្រុង ប៉ុន្តែប្រសិនបើយើងគណនាដោយផ្អែកលើតម្លៃនាំចេញសរុបប្រចាំថ្ងៃ វានឹងមានចំនួនទឹកប្រាក់ប្រហែល ៥០០ លានបាតក្នុងមួយថ្ងៃ»។ “ទោះជាយ៉ាងណាក៏ដោយ វាគួរតែត្រូវបានយល់ថា មិនមែនទាំងស្រុងនៃ 500 លានបាតនេះត្រូវបានប៉ះពាល់ទាំងអស់នោះទេ។ មានតែផ្នែកមួយនៃវាប៉ុណ្ណោះដែលត្រូវបានប៉ះពាល់ ដូច្នេះយើងអាចនិយាយបានថាវាប៉ះពាល់ខ្លះៗ”។
លោក Kriengkrai បញ្ជាក់ថា៖ មិនមានវិធានការដោះស្រាយបញ្ហានៅពេលនេះទេ ដោយសារ FTI កំពុងរង់ចាំលទ្ធផលនៃការចរចាដែលកំពុងបន្តសិន។ យ៉ាងណាក៏ដោយសង្ឃឹមថា ស្ថានការណ៍នឹងមិនអូសបន្លាយយូរពេកទេ ព្រោះការពន្យារពេលកាន់តែយូរ នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង។
ទន្ទឹមនឹងការអនុវត្តវិធានការកែសម្រួលម៉ោងបើក និងបិទ ក៏ដូចជាលក្ខខណ្ឌនៃការចូល និងចេញតាមច្រកព្រំដែនថៃ-កម្ពុជាបែបនេះ នឹងបង្កការខូចខាតយ៉ាងសំខាន់ដល់ភាគីទាំងសងខាង ព្រមទាំងរំខានដល់ជីវភាពប្រចាំថ្ងៃ និង ពាណិជ្ជកម្មរវាងពលរដ្ឋទាំងសងខាងយ៉ាងធ្ងន់ធ្ងរ ដែលនឹងធ្វើឱ្យខូចដល់ភាគីពាក់ព័ន្ធទាំងអស់។
គួរបញ្ចាក់ថា ថ្មីៗនេះរដ្ឋាភិបាលថៃដឹកនាំដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានាទៅមេបញ្ជាការទៅកាន់កងទ័ពភូមិភាគទី២ ឲ្យចរចាជាមួយកម្ពុជាដើម្បីបើក-បិទទ្វារច្រកព្រំដែនឱ្យស្របពេលគ្នា ដើម្បីការពារពាណិជ្ជកម្មរបស់ពលរដ្ឋ និងដើម្បីឲ្យទទួលបានផលប្រយោជន៍ពាណិជ្ជកម្មស្មើគ្នា ។ ជាងនេះទៅទៀត រដ្ឋាភិបាលថៃកំពុងត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ជាមួយកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ខណៈដែលកម្ពុជារក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕










