កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ សារព័ត៌មាន រ៉យទ័រ រាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូងបានឃាត់ខ្លួនជនជាតិអាមេរិក៦នាក់ ដែលបានព្យាយាមបណ្ដែតដបទឹកផ្លាស្ទីកប្រហែល ១,៣០០ ដប ដែលមានផ្ទុកទៅដោយអង្ករ ប្រាក់ដុល្លារ រួមជាមួយនិងព្រះគម្ពីរទៅកាន់កូរ៉េខាងជើង។ ការបញ្ជាក់នេះត្រូវបានរាយការណ៍ដោយមន្ត្រីប៉ូលីសនៅស្ថានីយ៍ប៉ូលីស Incheon Ganghwa កាលពីថ្ងៃសុក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8WMdkJ0lFMpjx6r5QuKChuBl3muxJUeN4_CYO9h_IRLga7_W2eafs-4CRjThqdEHzL0LGXd6ZIxL9H9ogCg9-mN4GVJSetWjKJbO7Omwsw4BAxtDNNt_vShiSff9j3z9EH_Ud1qIdOjpEaWbqP9cQrG-btyag7UT8tXbNs5gPPs6OV_AUv3rEUZRs0JLf/s609/image_2025-06-28_15-04-04.png

ក្រុមនេះបានព្យាយាមបណ្ដែតដបទឹកតាមសមុទ្រពីកោះមួយនៅជិតព្រំដែនភាគខាងលិចនៃទីក្រុងសេអ៊ូល មុនពេលត្រូវយោធាជាតិបានប្រទះឃើញ។ ការប្រព្រឹត្តនេះត្រូវបានគេសន្មតថាប្រឆាំងនឹងច្បាប់សន្តិសុខនិងគ្រោះមហន្តរាយនៅតំបន់ដែលរដ្ឋាភិបាលបានកំណត់ថាជា “តំបន់គ្រោះថ្នាក់” ដែលហាមឃាត់សកម្មភាពណាដែលអាចបង្កហានិភ័យដល់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_PWvQiMGot5aU2KSlomj7nsdxAz4HnRQF9_cpyVaDKqYer8YXv6lEkAHKHaRoN2AQBvdb4mcrkiBWqfvJUO_NoVxwF6BCn0J8-e8G_7edXxppaEklEAhOmyvUrYpCLKtT1dy560IAV2JmB3yp8kP_sQF6a0U-If56Xf05DEhAyCYdPz01DibNmRUaRlrP/s1080/photo_2025-06-28_12-01-34%20(2).jpg

មន្ត្រីប៉ូលីសបាននិយាយថា “យើងកំពុងសួរចម្លើយពួកគេជាមួយនឹងអ្នកបកប្រែ ហើយនឹងសម្រេចចិត្តក្នុងរយៈពេល ៤៨ ម៉ោងថាអាចលើកលែងឬបន្តឃុំខ្លួនពួកគេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj58LhAEA6wOCbnUNtGJuUHnQatTA4ygnCmwk1ezaPzLFTXqJEBiLHRSlVO3Z73JRvN9E2dZdSHEvpw2-kRP_6jNCU1ZbAadAckmmfirnTzxaf5j5BF98mIFOgoH-fdfg9U28jVO1rq__ffhK4j4SRMUdtdhgMdFzcpPR-L1Agnlnh4fjVLg7Ern1_18-dy/s1240/photo_2025-06-28_12-01-34.jpg

គួរបញ្ជាក់ថា ចាប់តាំងពីបានចូលកាន់ដំណែងកាលពីដើមខែមិថុនា មក លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យានឹងធ្វើឲ្យទំនាក់ទំនងជាមួយកូរ៉េខាងជើងប្រសើរឡើង បន្ទាប់ពីភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ។ លោកបានបញ្ឈប់ការផ្សាយសំឡេងប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែន និងបានអំពាវនាវឲ្យក្រុមសកម្មជនបញ្ឈប់ការបង្ហោះប៉េងប៉ោងដែលមានសាររិះគន់ទៅលើមេដឹកនាំកូរ៉េខាងជើង ក្នុងគោលបំណងជៀសវាងការបង្កភាពតានតឹងនៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXI6jjhH-7PTmjymIDsOnxyKVKJ_wM8WMP8HEm22B_GfN1aK6n8DQKIlBEC4XiLoCEvOLwu-biU4Rjr-nPMW1Bhyphenhyphen2GGUvDF2WWRokdQPfn9gb8cRwp46h8mQ7095eOkwTbFJ0ZbpbPAIwAG24zH3jQJXOOpnaoS1rtRHy7FgidKfaMXsgzev-WjeaiNQSK/s1280/photo_2025-06-28_12-01-35.jpg

លោក Chung Dong-young ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ប៉េងប៉ោងដែលផ្ទុកខិត្តប័ណ្ណបានដើរតួជា “កាតាលីករនៃភាពតានតឹង និងអរិភាព” រវាងប្រទេសកូរ៉េទាំង ២។ លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJ7ra7TktVQwc1mOgEG0RIZkyqXT58C5gAr0w2ryqFx2HC2j0DPdfo-ny2aenVMWmvVf1mV3NnA3KBUvlrmwcbtblsv2LD2U_lsULcoPV7KEp6l1VlABreBKclTyz6aaRzHF549UshgIURzmsUu1od6IKh81gVYwELLewatFdLltQXriHyzkFIcBMCJlX/s1140/photo_2025-06-28_12-01-35%20(2).jpg

យ៉ាងណាម៉ិញ សកម្មជនទាំងនោះគឺស្ថិតក្នុងចំណោមអ្នករំដោះពីកូរ៉េខាងជើង និងសមាជិកក្រុមគ្រិស្តសាសនា ដែលតែងតែព្យាយាមផ្ញើគម្ពីរ និងឧបករណ៍ USB មានកម្មវិធីទូរទស្សន៍កូរ៉េខាងត្បូងតាមដបទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQYIMnzAmh3322m6q5lnYVqoS-bBCqHQXXyoajIgARoNNj-oPoJet2kZplaq86VeehHyS7QUml0OzcdjJF8jbT20E-09KXkFg0NZiUJ9NTw2uGTmNktNLrsFuOE73HurFSO0j270KHoaBNh3_f3nl5i8oY44yxRyexPM68_sGA04V4W1elKEoYGFJfv6Dj/s1920/image_2025-06-28_15-03-51%20(2).png
កូរ៉េខាងជើងបានហៅសកម្មជនទាំងនេះថា “ជាមនុស្សសំណល់” ហើយបានធ្វើការឆ្លើយតបកាលពីឆ្នាំមុន ដោយផ្ញើប៉េងប៉ោងដែលមានសំណល់ស្អុយរលួយទៅកូរ៉េខាងត្បូង និងចាក់សំឡេងប្រឆាំងកូរ៉េខាងត្បូងនៅតាមព្រំដែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFEcX8vHV8bWi4JhXHyBCdVs7wpCbD2lO64eCGaIXjllC-KjsOwen0vev_NNWHceWhCToPYeJBeQaCDVHYc6uxhFqVA83PQMXH2C5p2DEIoCsBcfA4T_d5I__qArVRJiIn6s3CHuOg29leon8EtKnPoYzBE9zb53D-T52wW0bYrneRPStVSc0F1iyRmhIt/s1000/image_2025-06-28_15-03-51.png

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតំបន់ព្រំដែនបានតវ៉ាថា សកម្មភាពនេះអាចរំខានដល់សុវត្ថិភាពរបស់ពួកគេ ដែលបានធ្វើឲ្យកោះ Ganghwa និងតំបន់ជិតខាងមួយចំនួនត្រូវបានកំណត់ជាតំបន់គ្រោះថ្នាក់ ចាប់ពីចុងឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យកាន់តែខ្លាំងលើសកម្មភាពប្រឆាំងកូរ៉េខាងជើង៕