ប្រទេសថៃ ៖ សារព័ត៌មានថៃ MGR Online រាយការណ៍ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងមន្ត្រីមួយចំនួនបានមកកាន់អាកាសយានដ្ឋានដនមឿង ដើម្បីធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ទឹកជំនន់នៅខេត្តឈៀងរ៉ៃក្រោយភ្លៀងធ្លាក់ខ្លាំង និងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ លោកស្រីពុំបារម្ភនឹងពលរដ្ឋប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មបណ្តេញលោកស្រីពីតំណែងទេ ពីព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisdBGWhpHTf3r4zT_aSyqVxMuVJd7uosnpqKPEC8nxZx9yr1zxXRnvlac_VfBD3K_UKXCbVineTF2STLYDRSpf5EpH7AqGwMhX3bRXXqIp_2fvxWfTwso1FmVZP-LJs2vYXC1ZSwO6a_wjQ9A4Pej4Ag4PtODV7w68KclgvbDjct0jfU-CWcJQ6b4cmBzP/s1092/photo_2025-06-25_11-45-33.jpg

លោកស្រី ផេថងថាន គ្មានវិធានការអ្វីទៅលើក្រុមពលរដ្ឋតវ៉ាបណ្តេញលោកស្រីឱ្យលាលែងពីតំណែងទេ ដោយលោកស្រីថា ពលរដ្ឋមានសិទ្ធិធ្វើបាតុ.កម្មបណ្តេញនាយករដ្ឋមន្ត្រី ។ លោកស្រីនឹងពុំឆ្លើយតបអ្វីទាំងអស់ និងត្រៀមខ្លួនចរចាជាមួយពលរដ្ឋដោយសន្តិវិធី ប្រសិនបើពលរដ្ឋចង់ចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKG1uW13qlIIF5gEWMitZRwG05CjI4kyG4m6hc9EZBHwuEaL-Y4KxZiriaquYnlG6L5IlQ20cqXZWdvKLWwTQEwbLHWFW1HMskYHCVcJCQV0TjcI7cuy-JrDbSG9uG-Bm6G1naObEmFzymYfBKPD390HFiWm4IXAuVlxUv8w2ljMmhxF7hAkl_VIe5L23l/s980/photo_2025-06-28_09-18-10.jpg

នាវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ដើម្បីត្រៀមធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ទឹកជំនន់នៅខេត្តឈៀងរ៉ៃ ដោយមានលោកស្រី ធីរ៉ារ៉ាត់ សាំរេចវ៉ានិក អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធធ្វើដំណើរជាមួយដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimgFeJgIP7svQbIRCd1wpTcmbo8KZlPSdpVOAGXMWmg1DKsRaOOUovf7cFl6KQh1zUoXOCAK9H_GXrotjFxS88yrd2CN97kXUe1jhAeL9MG_v-bagBBdXo4lapNuUL5D5ccW2rq0XdcrnqMmjP5jS_LDk6ZBOibcai_GczxbPJTGf_3wZiEN315Cuile3U/s1200/photo_2025-06-27_11-18-07.jpg

នៅអាកាសយានដ្ឋានដនមឿង លោកស្រី ផេថងថាន បានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីពលរដ្ឋធ្វើបាតុកម្មបណ្តេញលោកស្រីឱ្យលាលែងពីតំណែងនៅថ្ងៃនេះ (ថ្ងៃទី២៨ ខែមិថុនា) ថា លោកស្រីបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខមើលការខុសត្រូវសណ្តាប់ធ្នាប់ គ្មានអ្វីកើតឡើងទេ ។ វាជាសិទ្ធិរបស់ពលរដ្ឋដែលអាចធ្វើបាតុកម្មបណ្តេញនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWl5q-MyMBXNZ7Fc-hRCztzL_1zhQ-EBJQuLd1D9HN2xT8imRmoIFvvXQg4AT_tmLAhsW1ckxFLsW0RdjJlQjR4yUoIIhP_oTsrlw18p-dNwsLf_h55D20spfhIMh8ZL2C0XfYIlBC8ZXqEHSueMSYVXlKW7PXmoaOZHHXyaxtyjGkEaxarqXeW-aHOQFc/s830/photo_2025-06-28_09-18-11%20(2).jpg

លោកស្រីពុំចង់ឱ្យមានអំពើហិង្សាកើតឡើង ហើយសង្ឃឹមថា ការធ្វើបាតុកម្មនឹងពុំរាលដាលខ្លាំងជាងនេះ ។ លោកស្រីនឹងពុំចាត់វិធានការ ឬឆ្លើយតបអ្វីទាំងអស់ជាមួយក្រុមបាតុករ និងរង់ចាំមើលស្ថានការណ៍ ប្រសិនបើអ្នកដឹកនាំបាតុកម្មចង់ចរចាដោយសន្តិវិធី គឺលោកស្រីរីករាយនឹងចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_q_M-ESS1HY_NNuB6IGU5DJkO78Ebz1so55VdhY75OrMlKCvxh39v7O0ZysCJp27HDnaa0TAct768iw3t6PAHBZG-2zBHUF_fQUe-b5zEaxZgUp4ejUMyUZf7vz-76dAfuOIHPxL-CFDv7PVK7tHKJTwZ4-06u6OsinXnbhHug2TCY0PesdLLrkYioMq/s1280/photo_2025-06-27_11-18-07%20(2).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃធ្វើដំណើរទៅខេត្តឈៀងរ៉ៃ គឺដើម្បីចុះទៅស្រុកផាយ៉ាម៉េងរ៉ាយ និងវត្តសន្តិសិរី ដើម្បីតាមដានស្ថានការណ៍ទឹកជំនន់ ផ្តល់កម្លាំងចិត្តដល់ពលរដ្ឋ និងប្រគល់អំណោយឱ្យជនរងគ្រោះដោយសារទឹកជំនន់ ។ បន្ទាប់មក លោកស្រី ផេថងថាន នឹងធ្វើដំណើរទៅស្រុកឈៀងសេន ដើម្បីតាមដានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញនៅព្រំដែនថៃ-ឡាវ-មីយ៉ាន់ម៉ា រួមទាំងពិភាក្សាជាមួយអាជ្ញាធរពីការបង្កើនប្រសិទ្ធភាពបង្ក្រាបការឆបោកអនឡាញ ៕