Home Blog Page 408

វ័យជាង៤០ឆ្នាំមិនទាន់រៀបការ Bosco Wong ទម្លាយហេតុផលថាជាការស.ងសឹ.កម្តាយ ដែលបំផ្លាញស្នេហាដំបូង

0

កាលពីពេលថ្មីៗនេះតារាសម្តែងដ៏ល្បីរបស់ TVB លោក Bosco Wong បានធ្វើឱ្យ បណ្តាញសង្គមមានការរំជើបរំជួល និងមានមតិរិះគន់ផង នៅពេលដែលលោក បានបង្ហើបពីមូលហេតុដែលលោកមិនទាន់រៀបការ ទោះបីជាលោកមានអាយុជិត ៤៥ឆ្នាំក៏ដោយ។ នៅក្នុងបទសម្ភាសន៍មួយ Bosco Wong បាននិយាយថា លោកសម្រេចចិត្តមិនរៀបការគឺជាការសងសឹកម្តាយរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY5KX7OmoUhZ8wtS6SzOJB-w1Mfp7QHeR_0dB57-aIMBkHfvub7_OE1yPqUVfX0u2Aa4abEoRXQi028OCHFFZWaWYD03z6Sxfco-MbeBronS5d0rWvwLnvd-qsOyAJtXgaqW1FfJc1FREnRLWq66fVU_6qdfr5iW6fMMprBYMzdlwFP8TxX2ygR72nF0fH/s800/image_2025-07-08_11-25-01%20(2).png
ក្នុងបទសម្ភាសន៍ លោក Bosco Wong បាននិយាយថា «ម្តាយខ្ញុំពិតជាចូលចិត្តដេញមិត្តស្រីរបស់ខ្ញុំចេញណាស់ ឥឡូវនេះល្អណាស់ ខ្ញុំនឹងមិនរៀបការទៀតទេ ទុកឱ្យគាត់ខឹង!»។ លោក បានចែករំលែកថាម្តាយរបស់លោកធ្លាប់បាន «កំទេច» ស្នេហាដំបូងរបស់ខ្លួនយ៉ាងជូរចត់ហើយវានៅតែលងលោករហូតមកដល់បច្ចុប្បន្ន។ Bosco Wong ថាស្នេហាដំបូងរបស់លោកនៅពេលលោករៀនថ្នាក់ទី ៦។ នៅពេលនោះ Bosco Wong បាននាំមិត្តស្រីទៅផ្ទះ ណែនាំនាងដល់គ្រួសារ ហើយសង្ឃឹមថានឹងទទួលបានពរជ័យ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ម្តាយរបស់លោក«បានជះទឹកត្រជាក់មកលើគាត់»។មិនត្រឹមតែប៉ុណ្ណោះម្តាយលោកថែមទាំងប្រើពាក្យគំរោះគំរើយ ស្តីបន្ទោស និងដេញតាមគូស្នេហ៍របស់កូនប្រុសទៀតផង។ ក្រោមការរិះគន់ និងប្រឆាំងពីម្តាយរបស់ Bosco Wong ចំណងស្នេហ៍នេះមិនអាចស្ថិតស្ថេរយូរអង្វែងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC7jih-hShYReS-me9O52D6QU09OniF_pgCPijpBEohWI35k216BAXYO7vi1yUkHBGIztTgb7w56B8vdAQS47iiFcdhOM8DNJP0aOkEXBklwItN7wK2024AsaYSpC0OlaHxr7Wa2Lvk4Ue698VBelWdeU7j7-I89LeaVoqfYhpa6fzQaO4GwZKX-_sGmjE/s1000/image_2025-07-08_11-25-01%20(3).png

ស្នេហាដំបូងដែលបែកបាក់បានបន្សល់ទុកនូវស្លាកស្នាមដែលមិនអាចលុបបាននៅក្នុងបេះដូងរបស់ Bosco Wong។ តារាសម្តែងរូបនេះមិនអាចយល់ពីមូលហេតុដែលម្តាយរបស់លោកជ្រៀតជ្រែកក្នុងជីវិតស្នេហារបស់លោកយ៉ាងឃោរឃៅ និងឈឺចាប់យ៉ាងនេះ។ ប្រហែលជានោះហើយជាមូលហេតុដែលលោកប្រើពាក្យដែលហាក់ដូចជាចំអកដើម្បីបង្ហាញពីអាកប្បកិរិយារបស់ខ្លួនចំពោះម្តាយ។ ការលើកឡើងនេះបានធ្វើឱ្យមានការកក្រើកពេញបណ្ដាញសង្គម និងមានមតិខឹងសម្បារជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2l3a072ogTr9M6QmyaxZ3IiTxygEuZohwhNvofB7_6B16U-gBLELYr4tW_P8Gr-JIGVjuQ8p8-gikFjgh3l8zT8lVj3xZJN5nRcOnHdMt0X6BBWRXsG0JHyNWX0aK3rkSDQptx2cgIhq2uniXhNw2TSgCOd1dGgAmi6XNbm6Bo6VidlRIun5-GP6zX88c/s660/image_2025-07-08_11-25-01.png

យ៉ាងណាមិញ ប្រព័ន្ធផ្សព្វផ្សាយចិន បានបំភ្លឺអំពីអាកប្បកិរិយាដ៏តឹងរ៉ឹងរបស់ម្តាយ Bosco Wong ដោយតាមដានតែអតីតកាលដ៏ឈឺចាប់របស់ខ្លួនផ្ទាល់។ ម្តាយ Bosco Wongបានលែងលះពេលមានផ្ទៃពោះ ហើយត្រូវចិញ្ចឹម Bosco Wongតែម្នាក់ឯង ដោយធ្វើការដោយមិននឿយហត់ និងប្រគល់ឱ្យសាច់ញាតិ។ កំឡុងពេលតស៊ូដំបូងក្នុងវិស័យសិល្បៈ ម្តាយរបស់ Bosco Wong បានជួយBosco Wongផ្នែកហិរញ្ញវត្ថុ ជួយលោកឱ្យរស់រានមានជីវិតរហូតដល់លោកទទួលបានជោគជ័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWDPQdPW0djevEWtLe6N7xrHR1qwVaILYbcKoFTIo5NJ180C-SAB__5BIzohdyOm05ucKXQSMpQTLl4SOqRx5lKHfT9sLgNVt-BPlS5MJdm5xx9EzuQx4Q5havzIjd52PLi8XX1Xg4FySS8F795llE0zq8-RanuIbejtU-EqthtIjz187n1QUxoPpbeTG2/s1350/image_2025-07-08_11-25-04.png

ទោះបីជាមានការប៉ះទង្គិចគ្នាម្តងម្កាលក៏ដោយ Bosco Wongបានបង្ហាញពីក្តីស្រឡាញ់ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះម្តាយរបស់លោកដោយនិយាយថា «ម៉ាក់ ខ្ញុំនឹងស្រឡាញ់អ្នកពេញមួយជីវិត»។ យ៉ាងណាក៏ដោយ ការភ័យខ្លាចរបស់ម្តាយ Bosco Wong អំពីស្នេហា និងអាពាហ៍ពិពាហ៍ហាក់ដូចជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើតារាប្រុសល្បីឈ្មោះរូបនេះ។ នៅទីបំផុត Bosco បានទទួលយកផ្នត់គំនិតដូចគ្នា។ នៅខែកញ្ញា ឆ្នាំ ២០២៤ លោកបានប្រកាសជាសាធារណៈអំពីខ្លួនលោកប្រឆាំងនឹងការរៀបការ និងប្រឆាំងនឹងភាពជាឪពុកម្តាយ ដោយបញ្ជាក់ថា៖ «ស្ត្រីដែលចង់បានកូន មិនត្រូវគ្នានឹងខ្ញុំទេ»។ទោះបីជាអ្នកគាំទ្រមានការសោកស្ដាយចំពោះជំហររបស់លោកក៏ដោយ ក៏មនុស្សជាច្រើនគោរពជម្រើសផ្ទាល់ខ្លួនរបស់តារាសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixXypX2uqTJhAdXtvG-hv6jagmm7dCQL3nWGHsov8L09dJQq5K88GTE3A7oNElpnElt4sE5iTwtPrLft9MVABfpc3hI2nR4iAhwVYBVRFetdQNam0Tg56zFr17771-5hfcBxHFNSlkDVv1nQZ-0rMUMgUlVZ5r7rk8V9QeV9Y4U9Gv40IYcMcVURgSvLER/s1350/image_2025-07-08_11-25-05.png

ទំនាក់ទំនងដែល Bosco Wong ផ្សព្វផ្សាយជាសាធារណៈបំផុតគឺជាមួយតារាសម្តែង Myolie Wu ដែលលោកបានចែករំលែកស្នេហារយៈពេល៨ឆ្នាំ។ ទីបំផុតពួកគេបានបែកគ្នា ដោយគេរាយការណ៍ថាដោយសារអាកប្បកិរិយាចែចង់របស់ Bosco និងការបដិសេធមិនរៀបការ។ ចាប់តាំងពីពេលនោះមក Bosco Wong មានទំនាក់ទំនងខ្លីៗជាច្រើន ហើយបន្តរីករាយនឹងជីវិតនៅលីវរបស់ខ្លួន៕

កាន់តែខ្លាំងដៃលើសដើមហើយ មេបញ្ជាការកងទ័ពថៃភូមិភាគ២ «រង់ចាំតែរដ្ឋាភិបាលបញ្ជានឹងធ្វើរបងព័ទ្ធជុំវិញប្រាសាទតាមាន់ធំ និងជំរុញឱ្យប្រជាជនថៃមកលេងប្រាសាទ ដើម្បីបង្ហាញថាថៃជាម្ចាស់ប្រាសាទនេះ»

0

ប្រទេសថៃ ៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News បានផ្សាយពីបទសម្ភាសន៍តាមទូរស័ព្ទជាមួយមេបញ្ជាការកងទ័ពភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយលោកស្នើឱ្យកងទ័ពខ្មែរជួយប្រាប់ពលរដ្ឋខ្មែរដែលមកលេងប្រាសាទតាមាន់ធំ និងប្រាសាទផ្សេងៗរក្សាភាពស្ងប់ស្ងាត់ ហាមបង្ហាញអត្តសញ្ញាណខ្មែរជាម្ចាស់ប្រាសាទ ។ ប៉ុន្តែលោកសំណូមពរឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមាន់ធំឱ្យច្រើនដើម្បីបង្ហាញអត្តសញ្ញាណជាតិ និងភាពជាម្ចាស់ប្រាសាទ ថែមទាំងចង់ធ្វើរបងព័ទ្ធជុំវិញប្រាសាទតាមាន់ធំ បើរដ្ឋាភិបាលបញ្ជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDo82v_J83-E89TH6sjZDWsLvwol7GGqCCc1GqM7-TB9hdtvQGmuczWAC59mjCq3MsB1_6-27Iu18YzmsOYIve2FNNxbaqxOGisLI0QUr5A4QIvbw-aj-aH7OkoMAIA2Zj_kONpG20zA0XNeeTvez1vcwtF2H_IYj3TVVN98EHTvHo4q0WoHowbCVpuKhc/s600/photo_2025-07-08_09-19-17.jpg
លោក ប៊ុនស៊ីន ផាកក្លាង បានជំរុញឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមាន់ធំឱ្យច្រើន ដើម្បីបង្ហាញថាថៃជាម្ចាស់ប្រាសាទនេះ ក៏ដូចជាជំរុញសេដ្ឋកិច្ចថៃនៅតាមព្រំដែន និងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃ ។ រីឯពលរដ្ឋខ្មែរមកលេងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងថតរូបភាពនៅប្រាសាទ លោកបែរជាចាត់ទុកថា នឹងធ្វើឱ្យស្ថានការណ៍កាន់ តែតានតឹងទៅវិញ ហើយថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyDTkJ-8DxtI4A9qWF7gEXSqcdOSm3X_zaH40YYuSedHCb9G_KurukpMmV7p7pTGomCpRoHYIycc_V7lKFD9H-uLD44fyc0Jy5gfRNZcb5odMVnwith8kS_ZeOMEmPHsxxXUcQUMT-F2J4_cW6m-ZTJTcAt1Q5RNqhxJLd6Q-fkOwFuLdKx5ul8ow1Inue/s1080/photo_2025-07-08_09-19-17%20(2).jpg
លោកនិយាយថា នឹងព្យាយាមធ្វើឱ្យស្ថានការណ៍ព្រំដែនធូរស្រាល ហើយកងទ័ពថៃត្រូវតែបន្តភាពអត់ធ្មត់ ។ រដ្ឋាភិបាលថៃបានធ្វើកិច្ចព្រមព្រៀងជាមួយកម្ពុជាយូរមកហើយឱ្យពលរដ្ឋខ្មែរមកលេងនៅប្រាសាទ ប៉ុន្តែបើរដ្ឋាភិបាលបញ្ជាឱ្យកងទ័ពសាងសង់របងព័ទ្ធជុំវិញប្រាសាទតាមាន់ធំ លោកនឹងអនុវត្តតាមបទបញ្ជាបិទប្រាសាទតាមាន់ធំភ្លាម ។ ប្រសិនបើកងទ័ពកម្ពុជាផ្ទុះអាវុធជាមួយកងទ័ពថៃមុន លោកនឹងតទល់វិញ ពុំចរចាឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxyyFjotUzbnMhZTKMHBo4hntG8bU3DG6cRFPk7GHBkRcvaqnVVQ1ziYmSA8HWTF9XliTd5H-Uti2Y-uhfH3WYKoJqtkki2XVcxYxiWc80VYc0xrqzekHRKawRw_gQ11McyQhvgX0pZo2dgIHHm-vQ-xv5d6Zlw0NgbHR5MYuND2faUR6-rte1rf98xf-t/s960/image_2025-07-09_08-40-37.png
ចុងក្រោយ លោក ប៊ុនស៊ីន ស្នើឱ្យកងទ័ពនៅព្រំដែនកម្ពុជា-ថៃទាំងអស់ការពារអធិបតេយ្យឱ្យល្អបំផុត ហើយនៅខែកញ្ញា ឆ្នាំ២០២៥ លោកនឹងចូលនិវត្តន៍ពីការងារក្លាយ ជាពលរដ្ឋសាមញ្ញ ។ ក្រោយចូលនិវត្តន៍ លោកនឹងឈប់ពាក់ព័ន្ធជាមួយនយោបាយ និងផលប្រយោជន៍អ្វីទាំងអស់ លោកមានតែខ្លួន និងទឹកចិត្តការពារប្រទេសជាតិប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

លោកថា ៖ «៣ខែទៀត ខ្ញុំចូលនិវត្តន៍ពីការងារហើយ ពុំដឹងថាអនាគតបែបណាទេ ប៉ុន្តែខ្ញុំនឹងមិនពាក់ព័ន្ធជាមួយនយោបាយ បើទោះជាមនុស្សជាច្រើនចង់ឱ្យខ្ញុំប្រឡូកនយោបាយក្តី ។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវ៤ចំណុចក្រោយចូលនិវត្តន៍ គឺជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន រឿងផលប្រយោជន៍គ្មានទេ គឺមានតែបេះដូងការពារប្រទេសជាតិ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងមក កងទ័ពថៃ និងពលរដ្ឋថៃបានហាមឃាត់ភ្ញៀវទេសចរខ្មែរមិនឱ្យថតរូបបង់ក្រមាមានរូបទង់ជាតិកម្ពុជា ជាប់នឹងប្រាសាទតាក្របី ដោយសារខ្លាចភ្ញៀវទេសចរខ្មែរបង្ហាញអត្តសញ្ញាណាជាតិខ្មែរជាម្ចាស់ប្រាសាទ ហើយពលរដ្ឋថៃថែមទាំងប្រើអាកប្បកិរិយាហិង្សាមកលើមកលើភ្ញៀវទេសចរខ្មែរទៀតផង ។ ប៉ុន្តែលោក ប៊ុនស៊ីន បែរជាអំពាវនាវឱ្យពលរដ្ឋថៃមកលេង និងថតរូបនៅប្រាសាទបុរាណឱ្យបានច្រើនដើម្បីបង្ហាញថា ថៃជាម្ចាស់ប្រាសាទ ៕

Trump ៖ «បើប្រទេសណាមួយចង់តវ៉ា អាមេរិកនឹងដំឡើងពន្ធទំនិញឱ្យកាន់តែខ្ពស់ថែមទៀត»

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាស់តឿនទៅកាន់ប្រទេសនានាដែលចង់តវ៉ាជាមួយការដំឡើងពន្ធទំនិញរបស់អាមេរិក គឺអាមេរិកនឹងដំឡើងពន្ធខ្ពស់ថែមទៀត ខណៈលិខិតពន្ធទំនិញដែលអាមេរិកបញ្ជូនទៅឱ្យប្រទេសនីមួយៗចូលជាធរមាន ។ លោកថា ការដំឡើងពន្ធលើកនេះនៅតែអយុត្តិធម៌សម្រាប់អាមេរិក ពីព្រោះអាមេរិកទទួលបានថវិកាតិចណាស់ បើធៀបនឹងការខូចខាតដែលប្រទេសនានាបានធ្វើប៉ុន្មានឆ្នាំកន្លងមក ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXQjPYn-tm2scKnE5uVzE0zksxs1K7sTeqFijCOmmssrhCTKkHqH2Rv9iht3fCxSj6C5lOLraiMycPafA1wGECwzP9VLexaxgvcR_plSGNRUenjJ4Eqrnn05fizq7ThHoiOYPAj5y0nozm88RCvEibh4DUv-NkbrJ70IvegAjM6Wa2Iv6D2nCpoIp7VPD/s1100/image_2025-07-09_08-33-31.png
លោក Trump និយាយថា ប្រទេសណាក៏ដោយដែលចង់តវ៉ារឿងការដំឡើងពន្ធទំនិញរបស់អាមេរិក គឺយើងនឹងដំឡើងពន្ធខ្ពស់ថែមទៀត ។ កាលពីថ្ងៃទី៧ ខែកក្កដា មេដឹកនាំអាមេរិកបានបញ្ជូនលិខិតពន្ធទំនិញទៅកាន់១៤ប្រទេស ហើយលោកប្រាប់ថា បើប្រទេសណាតវ៉ារឿងអាមេរិកដំឡើងពន្ធទំនិញ ប្រទេសនោះនឹងត្រូវអាមេរិកដំឡើងពន្ធបន្ថែម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfZdopwEQQis6CLhdGnX5VhfDRReTEXku6PYmzD0Cce6NOOAjEI0NaUY9D9MyfmKVunD4PaME-5XHJcUSKw-pbQelm905grLXtlCbWkpbUu5lbrW06PuFLmnDcbOeSnnIcAuSsGx4Wf03PDdujGbuP_MQsGv0zUQ1chdPlXMiF14s-n4k68_N69TDWgv9R/s1024/image_2025-07-09_08-33-30%20(2).png

លោក Trump បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា ការដំឡើងពន្ធនេះចាត់ទុកថា ពុំយុត្តិធម៌សម្រាប់អាមេរិក ពីព្រោះអាមេរិកទទួលបានថវិកាតិចតួចណាស់ បើធៀបនឹងការខូចខាតដែលប្រទេសនានាធ្វើប៉ុន្មានឆ្នាំកន្លងមក ។ លោកថា ៖ «ពុំធ្លាប់មានប្រធានាធិបតីណាធ្វើបែបនេះទេ ខ្ញុំបានធ្វើតាំងពីអាណត្តិទី១ រួមទាំងជាមួយចិន និងប្រទេសនានា ។ យើងមានចំណូលពីពន្ធកើនឡើងរាប់សែនលានដុល្លារ គ្មានអតិផរណា នេះជាពេលជោគជ័យផ្នែកថវិកាខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkMSh9EqfYiSJM2q8bpVf9_pV4XACisCMPrX3uj9TXF3TgC8EuOQa4-9RDn-wIdKnbQ7SbaLhLMuc1ivCGVIhZEdUfUcYPh-maZjpaMcc0AWzHRaGYeVlAVrYhkAU7mPBhzIDYO6NG7VW6QClim-oa4LjWK9lDYMDIhWkrRqmFINHG7RU3aQeDeARwyjnd/s1680/image_2025-07-09_08-33-30%20(3).png

លិខិតពន្ធទំនិញដែលអាមេរិកបានបញ្ជូនទៅប្រទេសនានាបានចូលជាធរមានហើយ ។ ក្រៅពីនេះ លោកក៏បាននិយាយពីការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសអង់គ្លេស និងចិន ហើយអាមេរិកជិតសម្រេចកិច្ចព្រមព្រៀងជាមួយឥណ្ឌាដោយជោគជ័យ ។ រីឯប្រទេសផ្សេងៗដែលធ្លាប់ចរចាជាមួយអាមេរិក គឺពុំអាចធ្វើកិច្ចព្រមព្រៀងបានទេ ទើបយើងបញ្ជូនលិខិតពន្ធទៅឱ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0vuBapzT6Sz5_desjeDB1laNLR2PCzMfZORCnay7tc4PLBhVauOdF8mP7EDgrfnuhyphenhyphenvw1P_JZ4WbFv6sh0saY3JqcWYbl7cbcdNqUxicb-dhytXaFRQE7H3qm6a3DfUO3TrVcKrc2HVe65jcwkojFyqS1fA9O2JdBQpNuro77Py3WaHpr_xYkGVygVzLj/s1200/image_2025-07-09_08-33-30.png

បើចង់សហការ ប្រទេសទាំងនេះត្រូវតែបង់ពន្ធឱ្យអាមេរិកតាមការកំណត់ ។ អាមេរិកបានផ្ញើលិខិតពន្ធទៅឱ្យប្រទេសទាំងនេះរួចហើយដើម្បីផ្តល់ដំណឹងឱ្យជ្រាបពីអត្រាពន្ធប៉ុន្មានត្រូវបង់ ។ ប្រទេសខ្លះអាចមានការផ្លាស់ប្តូរអត្រាពន្ធតិចតួច អាស្រ័យលើពួកគេមានហេតុផលគ្រប់គ្រាន់ យើងនឹងពុំធ្វើអ្វីអយុត្តិធម៌ឡើយ ។ ការពិត វាគ្រាន់តែជាថវិកាតិចតួច បើធៀបនឹងថវិកាគួរទទួលបាន ។ យើងអាចដំឡើងពន្ធលើសនេះ ប៉ុន្តែដោយសារមើលឃើញនូវទំនាក់ទំនងល្អជាមួយប្រទេសផ្សេងៗ ទើបខ្ញុំកំណត់ពន្ធក្នុងអត្រានេះ ៕

សមាជិកសភាថៃអំពាវនាវឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងការបរទេសលាលែងពីតំណែងព្រោះមិនពន្លឿនការចរចាពន្ធទំនិញជាមួយអាមេរិក

0

ប្រទេសថៃ ៖ សមាជិកសភាមកពីគណបក្សប្រជាជននៅប្រទេសថៃបានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេសលាលែងពីតំណែងដើម្បីទទួលខុសត្រូវពីការបំពេញការងារបរាជ័យ ដោយសារលោក Trump យកពន្ធទំនិញថៃស្មើអត្រា៣៦% ដូចមុន ដោយសមាជិកសភាបន្ទោសថា មកពីរដ្ឋមន្ត្រីទាំងនេះពុំពន្លឿនការចរចាពន្ធទំនិញជាមួយអាមេរិក ទើបធ្វើឱ្យប្រទេសថៃខាតបង់ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Matichon កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJgvIIDGwHfubqrri3qJiUHBM29CVBha3Md4OESfJn2pVYWg58981hxzEw-RbdILcpI2RCczFRSveW8ZV5iLy3nUn0K3iXniLcdaf_GIq1BFKmNj1sju_UHu19rgiyP4RwDB55zzW0soYGeIYBkxJqIiw-pqGWb5dMhbVJ2ZL0wqGxx8QrilB0VzDmHFul/s1280/photo_2025-07-08_15-23-47.jpg

កាលពីថ្ងៃទី៨ ខែកក្កដា នៅរដ្ឋសភា លោក ជុលឡាផុង យូកេត សមាជិកសភាមកពីគណបក្សប្រជាជន និងជាអនុប្រធានគណៈកម្មការពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា រួមទាំងជាអនុប្រធានគណៈកម្មការកិច្ចការបរទេស សភាតំណាងរាស្ត្រ បាននិយាយពីអាមេរិកយកពន្ធទំនិញនាំចេញពីប្រទេសថៃ ស្មើ៣៦% ចាប់ពីថ្ងៃទី១ ខែសីហា ថា រដ្ឋាភិបាលអាមេរិកយកពន្ធទំនិញថៃខ្ពស់ រហូតដល់៣៦% ។ វាបង្ហាញពីគោលនយោបាយខុសឆ្គង និងការធ្វើការគ្មានប្រសិទ្ធភាពរបស់រដ្ឋាភិបាលអាណត្តិនេះ ទាំងផ្នែកពាណិជ្ជកម្មអន្តរជាតិ និងកិច្ចការបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Kha-vTaPjDS-JLhPn2GwgeaXgR9zcAiI0OQECrS7QMl2f4c2YcTB9wjtXO8ESkeyCN4kgEYzYQfBAM0Bq3JDhjZ1Aq5VFoTIttGn6OfRVvDRK9_L374CxGrvx_RAYl5gKxSVPzJRonPFXGm9gnL6COXv5xVN6hf-4mplSBDSH_D3lr2BwhAjKhTa24zN/s1280/photo_2025-07-08_15-23-46.jpg

លោក ជុលឡាផុង យូកេត បន្តថា រដ្ឋាភិបាលទើបតែផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពីព្រោះអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មត្រូវបានដកចេញពីតំណែង ហើយមានតែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការបរទេស ។ ខ្ញុំអំពាវនាវឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងការបរទេសត្រូវតែទទួលខុសត្រូវដើម្បីបង្ហាញថា អ្នកនយោបាយមានគោលនយោបាយខុសធ្វើឱ្យប្រទេសថៃខូចខាត គឺលាលែងពីតំណែង ពុំចាំបាច់ឱ្យអ្នកណាបណ្តេញចេញ ឬបញ្ឈប់ការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTRzfpRb9Nnxd_V4wOb-Gs6eRTEmAVO3lZBDmMLln9T8RLuYyRBz78zO88uych5l4dgj62eMeo0FfLSIOkX4uytHhcXEN2sY7wWugjcy5XF19z7yU6P87BBSuf6d7nLv9hrEKdsrbOJGFt0_TcukCOtB0o4IW-djb7jd9J9mp7Hm-g6N-dIzW3zp0cOjKi/s1200/image_2025-07-09_08-24-03.png

មូលហេតុដែលលោកអំពាវនាវឱ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុលាលែងពីតំណែង ដោយសារតាំងពីលោក Donald Trump ធ្វើជាប្រធានាធិបតីអាមេរិកកាលពីខែមករា គឺគណបក្សប្រឆាំង និងគណៈកម្មការពាណិជ្ជកម្មថៃបានស្នើឱ្យរដ្ឋាភិបាលប្រញាប់ចរចារឿងពន្ធទំនិញនាំចូលអាមេរិកជាបន្ទាន់ ហើយគណៈកម្មការពាណិជ្ជកម្មក៏បានប្រជុំរឿងពន្ធចំនួន៤លើកជាមួយផ្នែកឯកជន ព្រមទាំងផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីឱ្យពន្លឿនការចរចា ប៉ុន្តែពុំជោគជ័យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG1fCmM-AA4mpqwmSLQqe5N-ZT76QK8UO9nMteutvv4q-z_W4l1Uycspb7BNTvva7bN4f1Mwid3N8XeFrufVjUBNMU1snTMyNxgHXa_tzvzzuB8aPlxkZG8XatK-rR-vb8z17cXuTPHYOUJy63XKBEoXDbEo2MvV7LwP5ME27O-MoF9gSb8r4lvOAgZSSV/s931/image_2025-07-09_08-22-14.png
រដ្ឋាភិបាលបណ្តោយឱ្យរដ្ឋមន្ត្រីជាអ្នកចរចាពន្ធជាមួយអាមេរិក គឺរដ្ឋមន្ត្រីហិរញ្ញុវត្ថុប្រាប់ឱ្យថៃរង់ចាំសិន កុំទាន់ចរចា ពីព្រោះឃើញវៀតណាមប្រញាប់ចរចាពន្ធជាមួយអាមេរិក នៅពុំទទួលលទ្ធផល ប៉ុន្តែពេលនេះ អាមេរិកយកពន្ធពីវៀតណាមត្រឹមតែ២០% ។ ដូច្នេះ លោកចាត់ទុកថា រដ្ឋមន្ត្រីហិរញ្ញវត្ថុធ្វើការខុសឆ្គងយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgA5RE9fmNKfRa8H_N9VyK_5B-W4nUwQLAKZbUm1aqL1C0OR6o7lx4H89Qb4lPE82AWjsye1ShkXNJNz01chvODnwnwBE4LYAKiLZHmdF2eZwwCU_4s7178yO1B1UCQyiF5d4eY8kEtOBQ8eiIKThqPvWmlUS1L8f4WanNj4M2YQ_dq8Zug0dEeszSgoQz/s1920/image_2025-07-09_08-22-15.png

ចំណែកមូលហេតុដែលរដ្ឋមន្ត្រីការបរទេសគួរលាលែងពីតំណែង ដោយសាររដ្ឋមន្ត្រីការបរទេសមានតួនាទីចរចាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ប៉ុន្តែតួនាទីរបស់ក្រសួងការបរទេសបែរជាអសកម្ម ហើយគណៈកម្មការពាណិជ្ជកម្មបានអញ្ជើញរដ្ឋមន្ត្រីការបរទេសមកបំភ្លឺរឿងការចរចាពន្ធជាមួយអាមេរិក ប៉ុន្តែពុំមកបំភ្លឺ ។ ម្យ៉ាងទៀត រដ្ឋមន្ត្រីការបរទេសថៃពុំអាចធ្វើដំណើរទៅអាមេរិក ពីព្រោះមានបញ្ហាជាមួយអាមេរិករឿងការបញ្ជូនជនជាតិអុយគូទៅចិន ទើបធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងការទូតធ្លាក់ចុះ នេះបង្ហាញថា ទំនាក់ទំនងការបរទេសខ្សោយខ្លាំងណាស់ ៕

ជប៉ុននឹងលក់នាវាពិ.ឃាតចាស់ឱ្យហ្វីលីពីនទប់ទល់ការពង្រីកឥទ្ធិពលដែនសមុទ្ររបស់ចិន

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Reuters រាយការណ៍ថា រដ្ឋាភិបាលជប៉ុននឹងលក់នាវាពិ.ឃាត Abukuma ចំនួន៦គ្រឿងឱ្យហ្វីលីពីន ដែលនាវានេះបានប្រចាំការនៅកងកម្លាំងការពារដែនសមុទ្ររបស់ជប៉ុនអស់រយៈពេលជាង៣០ឆ្នាំហើយ ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលដែនសមុទ្ររបស់ចិន ។ ការលក់នាវាបង្ហាញពីការព្យាយាមរបស់ប្រទេសទាំងពីរជាមិត្តជាមួយអាមេរិករួមគ្នាទប់ស្កាត់ការគំរា.មកំហែងពីចិននៅដែនសមុទ្រនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYJCjVGb5U3-3QliaqSPnqnGxkOz5LPxOkdfKaWd5DVOo3DeduOs6DJILj3ood_kezUh9p8MbEBy68DJJmqiaB_jYyauhnKC1QUYb4_uAota394YCK19C-qEzEQWVAoC7_SiDRnPIB0beqECjTzc6XgBbekNg8m_TfBUUpqGSZ1B-8cX3eD9WhlA35ZtXd/s3180/image_2025-07-09_08-18-24.png
លោក Gen Nakatani រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន និងលោក Gilbert Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន បានធ្វើកិច្ចព្រមព្រៀងបញ្ជូននាវាពិឃាត ពេលរដ្ឋមន្ត្រីទាំង២រូប ជួបគ្នានៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ទាហានជើងទឹកហ្វីលីពីននឹងពិនិត្យមើលសភាពនាវាក្នុងរដូវក្តៅឆ្នាំនេះដើម្បីត្រៀមប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUYdLnj_3t6RtlD4n7_zblgU0J5QbJageG_ajPohjQMGz2n5HQABvit_d7l1JZNRx5QRSIW-jrKtOkdpQLw4t5fVOMNYJM_aun1_OOZr_vcUN4eXsLH_KlWkn4DVe4j3axyAp-xYfkUih_9wzPCQdRhcDkdnu9QN7G4aRQHmTnCqHFQB7HR0r9sRsadY4/s1000/image_2025-07-09_08-18-32%20(2).png

កាលពីថ្ងៃទី៦ ខែកក្កដា ទាហានជើងទឹកហ្វីលីពីនឱ្យដឹងថា ក្រុមអ្នកជំនាញផ្នែកនាវាហ្វីលីពីននឹងពិនិត្យមើល រួមទាំងវាយតម្លៃស៊ីជម្រៅពីស្ថានភាពនាវា ក្រោយទទួលបានការអញ្ជើញជាផ្លូវការពីក្រសួងការពារជាតិជប៉ុន ។ លទ្ធផលការពិនិត្យនឹងយកទៅពិចារណាបន្ថែមទៀតពាក់ព័ន្ធនឹងការទិញ ព្រមទាំងស្របតាមផែនការទាហានជើងទឹកហ្វីលីពីន ។ ការទិញនាវាបង្ហាញពីកិច្ចសហការជាយុទ្ធសាស្ត្រស៊ីជម្រៅកាន់តែខ្លាំងរវាងហ្វីលីពីន និងជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-1yhjgK46e-Xmxx1WgT4qTS8LiXDuwOurZSxlfvKhbWKR7_dA2WPEhlno7H639fpVLZzTE-v0qBGFHCjdpc1pBCgDKXYb3Y_H6q1VioffwSHL8SLFerPlU0RrtADJM5_j0bcCSKyyn7jHMRrd3TtIDaqkV5kIIgl0oVtB6IgrHHwUts4NvjrJKGA6jUu/s2048/image_2025-07-09_08-18-34.png
ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិជប៉ុនបានបដិសេធរឿងជប៉ុនលក់នាវាឱ្យហ្វីលីពីន ខណៈមន្ត្រីក្រសួងការបរទេសចិនក៏ពុំបាននិយាយអ្វីពាក់ព័ន្ធនឹងការលក់នាវា ។ ប៉ុន្តែជប៉ុន និងហ្វីលីពីននិយាយដូចគ្នាថា ពួកគេកំពុងប្រឈមនឹងការឈ្លានពានកាន់តែខ្លាំងពីចិនក្នុងដែនទឹក គឺហ្វីលីពីនរងការឈ្លានពាននៅសមុទ្រចិនខាងត្បូង ខណៈជប៉ុនរងការឈ្លានពាននៅសមុទ្រចិនខាងកើត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKvE5RTX42MJ6qJN8fNaAA0N0gieehTknjm_L9k4Dj00YS7Q7LO1hlbQHTW2RUBB3Jy-4B9Je5RL7yPNAajHtHQy2LsyDBaYSc0zhkXm-NHYcZL3mHXSzVVDOOp-nEpex_jj6nqwgMaBSLBTNye7DbHKL3cJG23ZpBu3Gb2ws3i6KiBo3ogecBOQyoqOgT/s1024/image_2025-07-09_08-18-33.png
ជប៉ុនបង្កើនទំនាក់ទំនងទ្វេភាគីជាមួយហ្វីលីពីនទាំងផ្នែកកងទ័ព ការធ្វើសមយុទ្ធ និងការចរចាយុទ្ធសាស្ត្រកម្រិតខ្ពស់ ។ កាលពីឆ្នាំ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងកងទ័ព វាជាកិច្ចព្រមព្រៀងដំបូងសម្រាប់ជប៉ុនក្នុងតំបន់អាស៊ីដែលអនុញ្ញាតឱ្យជប៉ុន និងហ្វីលីពីនបញ្ជូនកងទ័ពឱ្យគ្នាទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3NKWo73tBvwdxDBrv2ipBsEpcl2S2Rw9Uu4GMO6JJGVANmHh93mYIRJdlm1sGNosjpxNpgVrFJ1BBC-1sPWXRgGDjE9oHOusT_FGbyH3vkE018QBMJ-ZlOiCnZA6nJg-_fdoFOvE8BDZawOuRDG2hjDA5DhZVWjOqPJAmllcDclxSwp26pOsKCJV3ViVs/s1600/image_2025-07-09_08-18-32.png

តាមគេហទំព័រកងកម្លាំងការពារដែនសមុទ្រជប៉ុន គឺនាវាពិឃាត Abukuma មានទំហំតូចសម្រាប់នាវិកប្រមាណ១២០នាក់ និងបំពាក់ដោយកាំជ្រួចប្រឆាំងនាវាមុជទឹក កាំជ្រួចប្រឆាំងនាវា បំពង់ Torpedo និងកាំភ្លើង ។ ទាហានជើងទឹកហ្វីលីពីនពុំទាន់មាននាវាពិឃាតប្រចាំការទេ គឺមានត្រឹមនាវា Frigates និង Corvettes ទំហំតូច និងបំពាក់អាវុធធុនស្រាលប៉ុណ្ណោះ ៕

មាលា ភ្លាត់ស្នៀតដួលអំឡុងពេលដើរបង្ហាញម៉ូត

0

តារាម៉ូដែលខ្មែរកាត់បារាំងកញ្ញា មាលា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងភ្នាត់ស្នៀតដួលមួយទំហឹងអំឡុងពេលកំពុងដើរបង្ហាញម៉ូតក្នុងកម្មវិធីមួយនាពេលថ្មីៗនេះ។ ទោះយ៉ាងណា ដ្បិតតែជួបរឿងនឹកស្មានមិនដល់នេះប៉ុន្តែ មាលា បានក្រោកឈរវិញភ្លាមៗប្រកបដោយភាពស្វាហាប់ក្នុងនាមជាតារាម៉ូដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_UMo_6wydIek4lu73fa5uQ-5FiT-5l3epvywH3SdrIbSdnQIpBnhM1VCFhOC3YQHUno1Kqe1WnfVtpjPtzFe9evnaa6MtIIiGntH2StDNjQsRiONs3-iYlYpJRwu8aHIKdGbs5mZ1KbJp22fNaLmhcKCs_bNWCq2mj2iBceBZ1DN1aDw_J2oUsaTm23xE/s1758/image_2025-07-07_14-39-25.png
ចាប់តាំងពីប្រឡូកអាជីពជាតារាម៉ូដែលក្នុងប្រទេសកម្ពុជាមកទីផ្សាររបស់ មាលា ដែលជាកូនខ្មែរកាត់បារាំងកំពុងរីកចម្រើនយ៉ាងខ្លាំងមិនថាជាការសម្តែងភាពយន្ត ការសម្តែង MV ការផ្សាយពាណិជ្ជកម្ម ផ្សព្វផ្សាយផលិតផល ឬការបង្ហាញម៉ូតនោះទេ គឺតែងតែមានការចាប់អារម្មណ៍មកកាន់តារាស្រីរូបនេះជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLosy5tKzqRk4QpjdeLnI9sPb9MRSFSiwclo46Ev4vURfSzTjGyCfrqUfvJyfgSh1VQBjEZRHrRrEwYqc-DC97pW3fgxmV1tbjDS-M8HshT8IgyHoe-594R8ahefTsbbNvDPhsFiUm51cj0Ee3v_3eOr9ZFHcGyaTQAkl_cL8Q7JxuvsaG9XAhSmcF_Ul/s1812/image_2025-07-07_14-39-26.png

សម្រស់របស់ មាលា បានទាក់ទាញក្រសែភ្នែកមហាជនមហាជនមិនថាស្ថិតក្នុងរូបភាពបែបណានោះទេ។ ជាក់ស្តែងនាពេលថ្មីៗនេះ មាលា បានក្លាយជាម៉ូដែលមួយរូបក្នុងចំណោមម៉ូដែលផ្សេងទៀតដែលមានការបង្ហាញម៉ូតកាបូប។ ទោះយ៉ាងណា ស្រីស្រស់ មាលា ស្រាប់តែភ្នាត់ស្នៀតដួលទាំងជំហរអំឡុងពេលដើរចុះពីទីខ្ពស់មកទាប។ មាលា បានបង្ហោះវីដេអូនៅលើបណ្តាញសង្គមរបស់នាងកាលពីថ្ងៃទី៦ កក្កដា ដោយបានបញ្ជាក់ថា ស្បែកជើងកែងរបស់នាងមួយចំហៀងមានបញ្ហាហើយបានរអិលអំឡុងពេលដើរបង្ហាញបញ្ចប់ ប៉ុន្តែនាងនៅតែបន្តបើទោះបីជាកើតឡើងក្តី។ មាលា បានបញ្ជាក់ទៀតថាការដួលបន្តិចបន្តួចមិនអាចរារាំងបាននោះទេ ខណៈកម្មវិធីក៏បញ្ចប់យ៉ាងរលូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsrRav16_QqJADoMYTU67ggHZQCgTzzyEUQBmWzxat05iUiQPC5xBaJAb6sg2bCDmXzePffVXTEUBMRLwQOfzbvXcIvs0wSbWTanfXsWNu67Prn7WCP90tibAT1zPCoFwq74f2gDxl1EEvpAtXn1QBJ4XTZZ51yFGL2JgWP1xGzWgIYxPyxKER3kRA2uTI/s1650/image_2025-07-07_14-39-29.png
ក្នុងពេលដួល មាលា បានក្រោកឡើងវិញភ្លាមៗហើយបន្តការដើររបស់ខ្លួនបន្តទៀត។ ក្នុងពេលជាមួយគ្នានេះមនុស្សជាច្រើនក៏កើតសរសើរពីការធ្វើការបែប Professional របស់ មាលា ផងដែរ៕

លីម សុណាលីស បង្ហាញមុខមានស្នាមខ្លាំងព្រោះមិនចង់ឱ្យទស្សនិកជនខកចិត្តពេលជួបខាងក្រៅ

0

Influencer លីម សុណាលីស តួស្រីក្នុងបទចម្រៀង «៥០ ៥០» របស់ វណ្ណដា និង វណ្ណថាន បានបង្ហាញមុខរបស់នាងដោយគ្មានការ Makeup ហើយទស្សនិកជនបានឃើញពីស្លាកស្នាមលើផ្ទៃមុខរបស់នាងបានយ៉ាងច្បាស់។ ការបង្ហាញមុខបែបនេះ ណាលីស បញ្ជាក់ថានាងមិនចង់ឱ្យអ្នកគាំទ្រខ្លួនខកចិត្តពេលជួបមុខនៅខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqU_vYqT1mvxK_8uJJ_jLIpCW6TsJFI9-ynSTQrgzPjTDWZ7Sb3tO-KsJ6kdKy2hciJxpaIVlikmuP09pE7Pkw949WiFmr9CtR4tfpORnPY0pb002wGGOWtfQuuVMejAqVUgdu_QBSYBIpGElmdcAGRIzD0v2y62jjxuJTvgimpTpj4rNnSHtc_t23Ivlk/s1440/image_2025-07-08_09-09-59.png

ថ្មីៗនេះ សុណាលីស បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយទទួលបានសារយ៉ាងវែងនិងភ្ញាក់ផ្អើលពេលដែលនាងបង្ហាញពីស្នាមនៅលើផ្ទៃមុខព្រោះអ្នកលេង IG គេកម្រនឹងបង្ហាញផ្ទៃមុខដែលមានមុន មិនស្អាតរបស់ខ្លួនបែបនេះណាស់។ សុណាលីស ថានាងបង្ហោះបែបនេះដោយសារតែចង់ចែករំលែកទៅអ្នកទស្សនារបស់នាងថាមុខនាងមិនរលោងនោះទេហើយទីពីរនោះគឺចង់ឱ្យអ្នកគាំទ្រទុកចិត្តនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBkS-xFJkWlRdy-YlGj-rchJ47iBvciCJwi3b4VRLmEp91oD-A9PfnRjsnNwxyg-YfYAkzAlZBMMKmpWN32Wl_wEUZCUq5lSODHIGv308dHAOELVRuOHD2WbxdibbDJ9B_jlL788w-hhuowbj2qcII_-VKSJIVSmunP1eigoE_-GyPwVRtiOKDHD2IahU/s1179/image_2025-07-08_09-10-01.png
Influencer រូបនេះបន្តទៀតថា នាងចង់ឱ្យអ្នកគាំទ្រឃើញទាំងភាពស្រស់ស្អាត ឃើញទាំងបញ្ហារបស់នាង ហើយនៅពេលជួបនាងនៅខាងក្រៅគឺមិនខកចិត្តព្រោះនាងបានប្រាប់រួចហើយទើបមិនរំពឹងខ្ពស់មកកាន់នាង។ ណាលីស ថាការប្រាប់អ្នកគាំទ្របែបនេះគឺធ្វើឱ្យផ្លូវចិត្តរបស់នាងល្អ ហើយអ្នកគាំទ្រក៏មិនខកចិត្តចំពោះនាង។ យ៉ាងណាតារាស្រីរូបនេះ បានផ្ញើសារថា រាល់អ្នកដែលធ្វើវីដេអូទាំងអស់គឺគាត់ជាមនុស្សធម្មតា នៅពីក្រោយគាត់ធ្វើវីដេអូ Makeup គឺគាត់មានបញ្ហាសុខភាពស្បែក បើសិនជាជួបនៅខាងក្រៅមានសភាពមិនដូចអ្វីធ្លាប់ឃើញនៅលើបណ្តាញសង្គមគឺចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍ធម្មតាចំពោះគាត់ កុំវាយប្រហារ ដូចជាពាក្យ «ឃើញនៅក្រៅអាក្រក់ នៅខាងក្នុងផ្សេង» ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UjSqHVTDQau6QNJ3jNQX13UxrnlCq7Gd42VW9iPyi6boxTd77FbTbtaARn31DSveq3276WkwrBPVq9Mwja_T1EWVeuh_ls5-VItCJjZ5fueYeY_adJ24OvvFZDbvvNz3Y-b4QEH4gbGlXvBTwloDx2EzCdmSyeVz-1u8iN6ZOHX6RiUxK29nXbwUN80l/s1179/image_2025-07-08_09-10-03.png

លីម សុណាលីស បានលើកឡើងទៀតថាចំពោះអ្នកដែលបង្ហាញវិញទៀតសោត បើបង្ហាញអ្វីដែលស្អាតរហូតតែម្តងនោះវាជាធម្មតាទេពេលអ្នកមើលភ្ញាក់ផ្អើលដូច្នេះយើងគួរបង្ហាញអ្វីដែលស្មើភាពគ្នាដើម្បីឱ្យអ្នកទស្សនាទទួលយកបានហើយយើងក៏ទទួលបានផលវិជ្ជមានពីអ្នកទស្សនាដូចគ្នា។ ណាលីស ថា វាអាស្រ័យទាំងអ្នកមើលនិងអាស្រ័យទាំងអ្នកបង្ហាញហើយការដែលនាងបង្ហាញមុខរបស់នាងបែបនេះ នាងក៏មានអារម្មណ៍ភ័យដូចគ្នាប៉ុន្តែនាងជ្រើសរើសប្រាប់អ្នកគាំទ្រខ្លួន៕

 

 

មួយក្តារនេះក្រុម La Cima ធ្វើឱ្យមហាជនពេញចិត្តស្តូក

0

ក្រុមចម្រៀងដ៏ពេញនិយមសម្បូរបទផ្អែមល្ហែម La Cima បានធ្វើឱ្យស្រទាប់មហាជនពេញចិត្តយ៉ាងខ្លាំងនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏ធំកាលពីពេលថ្មីៗនេះបន្ទាប់ពីបានសម្តែងបទ «មិត្តរួមអាវុធ» ហើយទស្សនិកជនបានច្រៀងតាមយ៉ាងកងរំពង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4bTUZwejLLwytgPKPDAhKFctnqy3Do_Y9FSIXAxLqn_GlLHEKb-RU7fjUQ2a9QH59MMPqoXYnQlvN3ZyAFjDQZQcTtKWl_z3vcHmQBLDZIbNf2HXPxQlbtAnihhxA7S9Lt7bVK8gP5hGAmFJv3vNiLutmHhBSYE_PxOiLNiIhtJesmgjOTgdvlZ5vfEnz/s2048/image_2025-07-07_16-33-14.png

«មិត្តរួមអាវុធ» ពីតារាចម្រៀង All3rgy ft Hasha នៃសមាជិកក្រុមចម្រៀង La Cima បានចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ដោយបទនេះបានរួមបញ្ជូលចម្រៀងកងទ័ព គន់មើលទៅមេឃ និងលាយបញ្ចូលប៉ារ៉ូលថ្មី ផងដែរ។ នៅក្នុងការប្រគំតន្រ្តីកាលពីរាត្រីថ្ងៃទី៥ កក្កដា ថ្មីៗនេះ តារាចម្រៀង All3rgy និង Hasha រួមទាំងសមាជិកផ្សេងទៀតរបស់ក្រុម La Cima បានជ្រើសរើសបទនេះក្នុងចំណោមបទផ្សេងទៀតមកសម្តែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGvmQRv3xQEuUffQDS_UWZdOOQdQ5rbEhAmfOErrjw-oikOzCYhnH6LHubAlvMlPKkvvaDter48-J43D4p9trNw0kprb_5HkTVjE7CLawlFnYhhZnGPd7rBkyEHgl17zXkNJpynbTA76c1JlvENm6Ar6w1qtNrHhkFgIjUd37lR98xEsi-j8P_88X1-Rsn/s2048/image_2025-07-07_16-33-04.png
អ្វីដែលធ្វើឱ្យទស្សនិកជនពេញចិត្តគឺក្បាលដំបូងនៃបទចម្រៀងនេះដែលជាចម្រៀងអំពីកងទ័ពអ្នកគាំទ្របានស្រែកច្រៀងកងរំពងពេញកន្លែងប្រគំតន្រ្តីធ្វើឱ្យទស្សនីយភាពនេះក្លាយជាទិដ្ឋភាពប្រកបដោយភាពកក់ក្តៅក្នុងរូបភាពស្នេហាជាតិមាតុភូមិជាពិសេសគឺការផ្តល់កម្លាំងចិត្តមួយទៅកាន់កងទ័ពជួរមុខដែលកំពុងឈរជើងប្រកបដោយភាពអង់អាចការពារបូរណភាពទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9YBrCPZqxFeBZevQ7AdzlHoHIhi7e5NG8wt9X5R6esvSHtGQ0LeZspP2q0dGfcFKHgpU6sK6BKX-k5NYMz3TF2g9YXzTOJGKYnrf45OWabWI-6oL8f2rcfXjpqo9p56Y2qMOAtCKFA06Sxzr_FULCT-f3QF_QmsbQo1YYB-QPakCLQ4m86w0EC3VPr26A/s2048/image_2025-07-07_16-32-59.png
ក្រុមចម្រៀង La Cima ក៏បានបង្ហាញចំណាប់អារម្មណ៍អរគុណអ្នកគាំទ្រជាមួយនឹងពាក្យពេចន៍ថា «សូមអរគុណ សម្រាប់ក្តីស្រឡាញ់ និងស្នាមញញឹម ក៏ដូចជាអំឡុងពេល បទមិត្តរួមអាវុធ
ខ្មែរស្រឡាញ់ខ្មែរ និងផ្តល់ក្តីនឹករលឹកដល់បងៗកងទ័ពជួរមុខផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTDJiFUu4zaITM5JgW1rV6HpaMJiYotCF26Qg_jp2LSIPYUkxs2J6q8ZPHjjmHoNT8XQgW4RQEFy0V6kN3lk65kiuH_kCP5oczS15GlgeSCyRwTEQlM07u39mkKCjeM7VqJ21R2w4MjYDUSjzHctpjzRrWw_v-NH6QiWA-F4cmm7YlCYSp9GVJqsyavJLC/s2048/image_2025-07-07_16-33-08.png

គួរបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃទី៧ ខែកក្កដា បទចម្រៀងស្នេហាជាតិខាងលើនេះឈរនៅចំណាត់លេខ១២ នៅលើយូធូបជាមួយនឹងការទស្សនាជាង១លានដង៕

តុលាការថៃចេញដីកាចា.ប់ខ្លួនអ្នកឧកញ៉ា កុក អាន ពីបទបង្កើតទីតាំង និងពាក់ព័ន្ធជាមួយឧក្រិដ្ឋ.កម្មឆ្លងដែន

0

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តុលាការថៃបានចេញដីកាឱ្យសមត្ថកិច្ច Cyber ថៃចា.ប់ខ្លួនលោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ ដោយចោទប្រកាន់ថា លោកជាម្ចាស់ទីតាំងឧក្រិដ្ឋ.កម្មឆ្លងដែន ព្រមទាំងពាក់ព័ន្ធជាមួយឧក្រិដ្ឋ.កម្មឆ្លងដែន និងលាងលុយក.ខ្វក់ ។ ជំហ៊ានដំបូង សមត្ថកិច្ចថៃបានរឹបអូសរថយន្តទំនើបជាច្រើនគ្រឿង និងរឹបអូសប្រាក់ សរុបចំនួន២៧លានបាត ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2ZKNLdw9kPbA9M9rA56KKDLIRjw2QeJyDyq1umL0REn0UpAxBjpIMGyPBhHN7CQqcfFszKctYozA_kD9WNS2okLehv4EoiHazEi0sZeVTN4s-M8HeQVeBjr3ZEqav0mYhAu-0x-Pr6GIrt1QpORvSH1IyNjK1G1oSuKijLbZXqWJaisQPlnA2ehF10ciJ/s800/photo_2025-07-08_10-43-31%20(2).jpg
ខ្លឹមសារក្នុងដីកាតុលាការថៃបញ្ជាក់ថា លោកឧកញ៉ា កុក អាន សញ្ជាតិខ្មែរ គឺជាម្ចាស់អគារ Crown Casino Resort មានកម្ពស់២៥ជាន់ រួមទាំងជាម្ចាស់អគារ១៨ជាន់ បានបង្កើតទីតាំង Call Center ដ៏ធំនៅទីក្រុងប៉ោយប៉ែត ដែលឆបោកពលរដ្ឋថៃ នៅប្រទេសកម្ពុជា ។ ក្រៅពីនេះ តុលាការថៃក៏បានចោទថា លោក កុក អាន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងលាងលុយកខ្វក់ ហើយសមត្ថកិច្ចថៃបានឆ្មក់ឆែកឆែរទីតាំង១៩កន្លែង នៅទីក្រុងបាងកក ខេត្តសមុទ្រប្រាកាន និងខេត្តឈុនបុរី ដែលជាបណ្តាញរបស់លោក កុក អាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirp3EIJbqHSml7YtHONALknM3sYgAuf-30ojgHGlHuEcG70qUVL0P1G9_mE2j3aOTpoNhqGu6Hr-tl9g65iob7Nfb59_6fFTHbJDTIgVZDyGuF27fWaFypboFw125K2b-vWbEieATHUloQrfxDnm1MgDtn-C5YJi-tZVmCB9-XgLL8W4YuGMYWQqUy75P-/s1024/image_2025-07-08_15-53-10.png
តាមការផ្សាយសារព័ត៌មាន Khaosod គឺជនល្មើសបានបោកប្រាស់តាមអ៊ីនធើរណេតក្នុងរូបភាពផ្សេងៗ ដូចជា ៖ Hybrid Scam, Call Center និងលាងលុយកខ្វក់តាមរយៈគណនីក្លែងក្លាយ និងរូបិយប័ណ្ឌឌីជីថល ។ លើសពីនេះ ថែមទាំងបោកប្រាស់ពលរដ្ឋថៃជាច្រើនឱ្យមកធ្វើការ រួមទាំងបង្ខំឱ្យស្កេនផ្ទៃមុខដើម្បីបញ្ជាក់ពីប្រតិបត្តិការ និងឃុំខ្លួនជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM2lTIqVucDLsaI8Qs6BRVPdaZ06bPPFwYO6FiOXsZqM3HanTd5TVqHpFDlskMMDpoFCL34NZK3WPBp6HbMo7z1ecbv_ESHv98BCOpjYQXHFX9cZAbspLZgNCbvsAL0VSafQMbT5GqfO39z1UIvnLj4V6CQI6bvfImVPEWlnUN-trIXXw4sJJADtLS8JU_/s1024/image_2025-07-08_15-53-11.png

ក្រោយការស៊ើបអង្កេតបង្ហាញថា លោក កុក អាន គឺជាម្ចាស់អគារដែលក្រុមឧក្រិដ្ឋកម្មឆ្លងដែនធ្វើជាទីតាំងប្រព្រឹត្តល្មើស ហើយលោកបានចូលរួមក្នុងសកម្មភាព មិនថាដោយផ្ទាល់ ឬប្រយោលដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ។ លោកបានធ្វើសកម្មភាព និងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងក្រុមឧក្រិដ្ឋកម្មឆ្លងដែនតាមរយៈការចាត់ការ ការបញ្ជា ការញុះញង់ ផ្តល់ភាពងាយស្រួល ឬផ្តល់យោបល់ឱ្យប្រព្រឹត្តល្មើសធ្ងន់ធ្ងរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglGZbm04zMciq61fT6tcCYrIe-1VXtJsfeN6-dmKVkcy57D65vnZp0jeG0kzsfgVlY9NXPX-cLVcTS432Pk1uzJAJC6eX9RX7KTpv7tT8wj7f3bGttCizqhKgtkbdBCvMcZBaE2G3Q-1kAB3012bvuysEKbICfRiMIqKn-Evb2Q2mbdwlj6D6nEBI2o-hw/s700/image_2025-07-08_15-53-11%20(2).png
ហេតុនេះ ភ្នាក់ងារស៊ើបអង្កេតថៃបានដាក់សំណើទៅតុលាការព្រហ្មទណ្ឌឱ្យចេញដីកាចាប់ខ្លួនលោក កុក អាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ។ មានសេចក្តីរាយការណ៍ថា សមត្ថកិច្ច Cyber របស់ថៃបានឆ្មក់ឆែកឆែរទីតាំង ចំនួន១៩កន្លែង ហើយសមត្ថកិច្ចបានរឹបអូសរថយន្តទំនើបជាច្រើនគ្រឿង និងរឹបអូសប្រាក់ សរុបចំនួន២៧លានបាត ៕

 

 

សម្តេចតេជោ មានអត្តលេខយោធា ០០២ តើវីរជនរូបណាដែលមានអត្តលេខ ០០១?

0

សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានចូលធ្វើទាហានចាប់ពីថ្ងៃទី ៤ មេសា ១៩៧០ រហូតដល់ឆ្នាំ ១៩៩៣ ទើបទទួលបានឋានន្តរសក្តិ ដោយមានអត្តលេខយោធា ០០២។

ពាក់ព័ន្ធនឹងរឿងនេះ មហាជន បានកត់សម្គាល់ និងងឿងឆ្ងល់ តើថានរណាជាម្ចាស់អត្តលេខយោធា ០០១ បើសម្តេចតេជោមានអត្តលេខយោធា ០០២។

នាយទាហានថ្នាក់នាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេ០០១ គឺសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ដ្រីទី១ និងអតីតប្រធានរដ្ឋសភា ។ ទ្រង់បានយាងសោយទិវង្គត់ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

មុនឆ្នាំ១៩៩៤ ឋានន្តរស័ក្តិជា នាយឧត្ដមសេនីយ៍ ផុតលេខផ្កាយមាស៥ មាន២រូប ដែលជាសហអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

តែក្រោយមកនៅឆ្នាំ១៩៩៤ សម្តេចតេជោ និងសម្តេចក្រុមព្រះ កភាពគ្នាកាត់បន្ថយស័ក្តិ ម្នាក់១ស័ក្តិ គឺមកនៅត្រឹម ផ្កាយ៤ ៕