បេក្ខភាពលេចធ្លោនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានលើកឡើងនៅថាវិស័យបវរកញ្ញាគឺថ្មីសម្រាប់នាង ប៉ុន្តែការប្រយុទ្ធដើម្បីក្តីស្រមៃក្នុងជីវិតមិនមែនជារឿងថ្មីឡើង។ គួរឱ្យដឹងថាបេក្ខភាពរូបនេះធ្លាប់មានរឿងជាច្រើននៅក្នុងជីវិតក្លាយជាអ្នកម្តាយទាំងវ័យក្មេង។ ក្រោយឆ្លងកាត់ការលំបាកគេបានឃើញថា ហ្វីយ៉ាតា កាន់តែធ្វើឱ្យខ្លួនឯងរឹងមាំជាស្រ្តីឯករាជ្យម្នាក់ថែមទាំងមានជំនួញក្នុងដៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb2p-riO0xC1SbXXAkrzk1TPk_9b0XO3PbVgMqP_na4kJBrkOLVVkd8YPuddbtdoBdVuqaCkrrKhHq65uxgjsUvjcMAwfl2n_vt4MtF7yHKJrKgeoHMCewpaPeqWqw6kgc62BDD1pBfPfRUDprUpUx6gC4yYOOOliNdcArNdYcnZJozSXLP78duksT03Bm/s2048/image_2025-08-30_10-00-32.png

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នឹងវិលត្រឡប់មកវិញសាជាថ្មីដើម្បីស្វែងរកម្ចាស់មកុដក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិបន្ទាប់ពីអាក់ខានការប្រកួតដោយសារតែមានជម្លោះព្រំដែន។ ខណៈពេលវេលាប្រកួតកាន់តែខិតជិតមកដល់ ដែលនឹងប្រព្រឹត្រទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បេក្ខភាពក្នុងកម្មវិធីក៏កំពុងតែសស្រាក់សស្រាំងតាំងចិត្តប្រកួតឱ្យអស់ពីសមត្ថភាពដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBz3W5x_1g7Xw2_jp7l54hEzRDMBUo2d6hRQtoUctsLx36w2-3JTh0m3vilW6Xtk7e-wY8OcAsrXy_9_Ckw6XUadlD9eUhdN6CphSuiQB_K-pi75O9iRwgBOAwK_HhcRlQozot9QRTro7auOdXWfQmCFoOy2Lvdo6NSqFUTszjTAa_60I2aMyNtx_pBpIy/s1920/image_2025-08-30_10-00-26.png

ងាកមកកាន់បេក្ខភាព MUC07 បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនឱ្យទស្សនិកជនបានដឹងនិងបញ្ជាក់ពីគោលជំហរច្បាស់លាស់គ្មានអ្វីដែលនាងធ្វើមិនបានទោះទើបបោះជំហានចូលវិស័យនេះក្តី។ ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៩ សីហា ថា `វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, business រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvTjSmCCPgTC57Dyzr4GlOCp1GxS06wDxlRDN_jXeQV2o2dvq1kf20YdO7kuQ4Y6O6YT07l8IMW_OLoyrP1PcGPDQfuw2O3OHIL-Km8maEaC1SnGNcT6-eRR61s1_MaMU5oq9qXSSTosNsGHP3DJMNuTRCD7DgXunUK-I9MA5728FWA1FqsJmQv-wHAybO/s2048/image_2025-08-30_10-00-27.png

បេក្ខភាពរូបនេះក៏ត្រូវបានអ្នកគាំទ្រកត់សម្គាល់ឃើញថានាងមានចំណុចជាច្រើនដែលចក្រវាលចង់បាន ខណៈក៏មានការព្យាករណ៍ខ្ពស់សម្រាប់រូបនាងក្នុងការដណ្តើមមកុដដ៏មានតម្លៃនៃ MISS UNIVERSE CAMBODIA 2025។ កាលពីអតីតកាល ហ្វីយ៉ាតា ធ្លាប់មានរឿងអាស្រូវជាច្រើន ហើយនៅក្នុងការប្រកួតវគ្គផ្សេងៗកន្លងទៅនេះនាងមិនបានលាក់បាំងពីមហាជនហ៊ាននិយាយចេញមកដូចគ្នា៕