Home Blog Page 405

វៀតណាមគ្រោងហាមពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយដើម្បីដោះស្រាយបញ្ហានេះ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានវៀតណាមរាយការណ៍ថា វៀតណាមនឹងហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយ ចាប់ពីខែកក្កដា ឆ្នាំ២០២៦ តទៅ ។ ការហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុង គឺជាការព្យាយាមមួយរបស់រដ្ឋាភិបាលវៀតណាមដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ប៉ុន្តែធ្វើឱ្យពលរដ្ឋបារម្ភពីផលប៉ះពាល់ និងថាបម្រាមនេះឆាប់រហ័សខ្លាំងពេក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj50gUZBurTOHqC0HMawYstnA5pauBvk_2eS6dMfwzo6fVmUAaqhhXQxyabObAiM4s9t9hSWXzQlRCdmSxcB3Hz3FSfo8a4tBBPtHt3U36Uh6rZVTxKnLvdEhkFF4ARB_MI_RWS9IlcDDQrZDIKSZVmaBAp5FaEkK4vfYNSuWYITAetk9e-IAy8gJa7maXN/s806/image_2025-07-16_15-17-40.png
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីងជីង បានចេញបទបញ្ជាហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយ និងផ្លូវធំៗជុំវិញទីក្រុងហាណូយ ។ រីឯអាជ្ញាធរមូលដ្ឋានទទួលភារកិច្ចហាមឃាត់ពលរដ្ឋប្រើប្រាស់ម៉ូតូក្នុងរយៈពេលតាមការកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPzh8o_t9fXlmHmPKnxgG6JtVu8xNhRGMipPy0iN9mUWjg-CuHiLMgOGX5aJn37z3KpIVEnhNcW0L_hff6-g_-iAqltuomLlnU5DXkim3rvliI7kmYfRCov3u50dCLzNRV40Whwa6oQZHf6UCsUEm37KdJPnoQKsFfoxllH8ANTWg-vPyUeisc6y6gctuQ/s1024/photo_2025-07-16_10-04-57%20(2).jpg

ពលរដ្ឋវៀតណាមចំនួន៨លាននាក់ បានធ្វើដំណើរតាមម៉ូតូនៅទីក្រុងហាណូយ ហើយទីក្រុងនេះមានម៉ូតូជិត៧លានគ្រឿង និងរថយន្តជាង១លានគ្រឿង ។ ប៉ុន្តែពេលពលរដ្ឋនិយមជិះម៉ូតូកាន់តែច្រើនក្នុងទីក្រុងធ្វើឱ្យវៀតណាមប្រឈមនឹងបញ្ហាការបំពុលបរិយាកាសដោយសារចរាចរណ៍ ទីកុ្រងហាណូយពោរពេញទៅដោយផ្សែងខ្មៅយ៉ាងខ្លាំង និងជាប់ចំណាត់ថ្នាក់ជាទីក្រុងមានខ្យល់ពុលខ្លាំងបំផុតលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQrbivXlHfCxUbxM3iwAuhd1QahXV4hJ-ie_kxnmnu3EYjxT6AnyqSLAnPmS7sFHgm2kzWCHzoE8cwPGIEGp1FcNYwQMPsCjww26cXrdDC5O56lE-nGwFydyYF6HCZbOh5C7aYST5WNmvKUsIx2uA7JBFesVylSVLO-jG7WgNwitxSB56J1uTKVbrDZ5Y2/s660/photo_2025-07-16_10-04-57%20(3).jpg
ហេតុនេះ វៀតណាមក៏ផ្លាស់ប្តូរពីការប្រើប្រាស់ម៉ូតូចាក់ប្រេងឥន្ធនៈហ្វូស៊ីលទៅជារថយន្តអគ្គិសនីដើម្បីកាត់បន្ថយខ្យល់ពុល និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ WinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមមានគំនិតឱ្យពលរដ្ឋក្នុងទីក្រុងហាណូយប្រើប្រាស់រថយន្តអគ្គិសនី បើតាមទិន្នន័យរបស់សភាពាណិជ្ជកម្មអឺរ៉ុបបង្ហាញថា ក្រុមហ៊ុន WinFast បានគ្រប់គ្រងចំណែកទីផ្សារជិត១ផ្នែកក្នុងចំណោម៥ផ្នែក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicagxBKoTj81T4XU9PsWh7dA7D_dMecrdy8JTG0CjmhJo2uzenBoQ8eMr0WftRpER6S8mYRqgdY3XfzbiuJM23ucHIFeo4Aa5MSnkNJTcgH1IYSnpbkjPiuKWL6E8xZVmReJzPuM8Z-wnvh8yanJ0h4WL4AeL0ZsEARX_huiU4G39VJJwMhFtaBF2oETiV/s680/photo_2025-07-16_10-04-57%20(4).jpg
ពលរដ្ឋវៀតណាមជាច្រើនបារម្ភពីការហាមឃាត់ជិះម៉ូតូនៅកណ្តាលទីក្រុងហាណូយ ដោយសារការហាមឃាត់ពុំច្បាស់លាស់ ។ លោក ង្វៀន វ៉ាន់ហុង អាយុ៦២ឆ្នាំ ប្រកបមុខរបររត់ម៉ូតូឌុបនៅទីក្រុងហាណូយ អស់រយៈពេល៣០ឆ្នាំ ប្រាប់ថា បច្ចុប្បន្ន លោកប្រើប្រាស់កម្មវិធី Grab ដែលទទួលបានការពេញនិយមខ្លាំងនៅអាស៊ីអាគ្នេយ៍ ប៉ុន្តែលោកបារម្ភថា ការហាមពលរដ្ឋជិះម៉ូតូនឹងប៉ះពាល់ដល់អ្នកធ្វើការដោយកម្លាំង ។ វានឹងប៉ះពាល់អ្នកដែលពឹងផ្អែកលើម៉ូតូប្រកបរបរចិញ្ចឹមជីវិត ជាពិសេស អ្នកដឹកអីវ៉ាន់ ដឹកអ្នកដំណើរ និងសេវាកម្មហៅរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw5L_lGPEzHrWG0qZoKMNy6FfeE8sBy44Xc01fIsyWhCsuJjXn5Mzy2Q3PT0vQy1Y-wByB02hTF-gxRYF193Xt9WSFhdQGZMN7UiHk1U9LVU1WVBuLvAVafck-Zl64BxkkaUF31tqMB2y7ADCwGM2oIoCzNGtie3MVq-S40AD3L8FJpxdUKXLeK8ppbx7O/s1024/photo_2025-07-16_10-04-57.jpg

ចំណែកលោក ហ្វាងស៊ី យ៉ូវ៉ុង អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុននៅកណ្តាលទីក្រុងហាណូយ ប្រាប់ថា លោកគាំទ្រខ្យល់អាកាសបរិសុទ្ធ ប៉ុន្តែការហាមឃាត់ពលរដ្ឋជិះម៉ូតូនៅកណ្តាលទីក្រុង គឺវាលឿនខ្លាំងពេក ។ យើងត្រូវការប្រព័ន្ធដឹកជញ្ជូនសាធារណៈល្អ និងមានការគាំទ្រច្រើនមុនពេលផ្លាស់ប្តូរទ្រង់ទ្រាយធំបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtG_5frIxb6vSkDG6u3VyTJLuf5k-5qp1cfeRDL0dlOzepMtoEuXYGYdux0ntYFQyR5jiR1XcTHhU7DC4__NPoDOPRxoxHZ2LG6-LcXaG6RGQC8eDN67SmstUlZtWP1OKOfKviaJtmYb3Ukz6AqDalCTBSJNp5HbRahZyyuJCXh4NWPP22fPI06vhG5KNu/s661/photo_2025-07-16_10-04-57%20(5).jpg

នៅកណ្តាលទីក្រុងហាណូយ គឺជាទីតាំងរបស់អាជីវកម្មភាគច្រើន រួមទាំងការិយាល័យ អគារធ្វើការរបស់រដ្ឋាភិបាល និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។ នៅដំណាក់កាលទី២ ចាប់ពីខែមករា ឆ្នាំ២០២៨ វៀតណាមនឹងពង្រីកតំបន់ហាមឃាត់ជិះម៉ូតូ និងគ្រប់គ្រងការប្រើប្រាស់ម៉ូតូចាក់ប្រេងឥន្ធនៈហ្វូស៊ីលទាំងអស់ រួមទាំងរឹតបន្តឹងរថយន្តប្រើប្រាស់សាំងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs0tHn43NL1Cw-v9aJENs0rQhRlZaB3VcuBZUNIwBXuqExa5PT9rUZ5imN-iURbRrOgDpgEdxPvWORv-HxTSTaxs871cBFo3Xjp_JJ_NFbgz-DWqb6brKBexP303ZepnZuP-NCJ6n62SQcu0y_oL8r-bjCwD71RluFKaNgD_J0KuPjCoI4UYT1Toyi7xph/s1024/image_2025-07-16_15-17-40%20(2).png

វិធានការផ្សេងទៀតក្នុងការកាត់បន្ថយការបំពុលបរិស្ថានរបស់វៀតណាម រួមមាន ៖ ការកែលម្អរោងចក្រកម្ចាត់សំរាម ការប្រើប្រាស់ឧបករណ៍ឌីជីថលត្រួតពិនិត្យការបំពុលបរិស្ថាន និងដាក់ទោសជនល្មើសកាន់តែធ្ងន់ រីឯអ្នកផ្តល់ដំណឹងពីការបំពុលបរិស្ថាននឹងទទួលបានរង្វាន់ ៕

ក្រៅពី២មុខនេះ! ទំនិញថៃផ្សេងទៀតនៅតែអាចនាំចូលកម្ពុជាបាន តែមិនមែនតាមផ្លូវគោក

0

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញពីមុខទំនិញដែលត្រូវបានហាមឃា.ត់មិនអនុញ្ញាតឲ្យនាំចូលពីប្រទេសថៃមកកម្ពុជាចំនួន ២មុខ ជាមួយនឹងការបញ្ជាក់ថាសម្រាប់មុខទំនិញផ្សេងទៀតក្រៅពីការរៀបរាប់នេះ នៅអាចនាំចូលធម្មតាតាមច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដោយមិនមានការហាមឃា.ត់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqZxwoijerjPKrp8Is9LlOzbtFsDauFYIS95xQBRIsjZnY4X6aYTbYS9ZOd8S-rbhtCGnbmw8UNovBobePPtgJHJ2Z46J21T2i6Sh2GKmCeuIRwrF9BblmBrYLF6LfMPPCL6nJwpr2eig5JzkAuNdXy7E8cowEf5dytNlVhs_NH7zFZf4nADRxjIXxx8w/s1280/photo_2025-07-16_13-32-36%20(2).jpg
មុខទំនិញមានប្រភពដើមពីប្រទេសថៃ និងជាប់បម្រាមនាំចូលមកកម្ពុជាដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់មានដូចជា៖
ក. បន្លែ និងផ្លែឈើ
ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជាប្រេងសាំង ប្រេងម៉ាស៊ូ ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ (Fuel oil) និង ប្រេងសាំងយន្តហោះ (Jet-A1))។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhctaORRNDcpbrMkzhccvwKYvhBUMIB5EhMtAmfEa_3z2Uf7nVyskTiuzko2kZWppXma4JqMkmQEep6fPuSNcicL6dKl2UzuG4PGYrgPvRZzMWlLJUd2JQ3VFjmVi6JfSBGJEEMM9yBdyhQB0jEfVt1zlSudcIFUkTy7bYcnXRW_TTKsEAAalM5i6cCiRHG/s1280/photo_2025-07-16_13-32-37.jpg

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKuLrHPyAgf_5v0LdxLjAcI7_Gqmb9vNkA4IkvgGLALIbMMLxofKybOunT8AHpH22rooWcu-D9iOdWfH4c9EFZ-i5dEA9V5nw70JF4g0CaIO8whCyOqeU1ynfuCNHCy9GgF4TxdVYseNz0Dhh8iniHoO71zvnOPMUYWcyPjRVTqk7QrwEI1ozBxGdSVmf7/s1280/photo_2025-07-16_13-32-38.jpg

អគ្គនាយកដ្ឋានគយក៏បានបញ្ជាក់ោងដែរថា ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gqtv5knE29PvmCXTgRBhIpP2h_gQgpbJcFPm38efnHMYZ6S5HC6acmEGc-uQzt2PIZS2taMMNZGF7fd86f_-AXKRDYl4USiC39zEr-8XTy9d08u-LCqmgdFPkfttZbOM8gXItD7vqMAnbKoreIrUZAkfd4x7PuCAgl7N95sBllUW5REpDNMj9DhmSED-/s1280/photo_2025-07-16_13-32-36.jpg

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ / ពាណិជ្ជករ ធុរជន និងសាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ៕

មាស សុខសោភា ប.ង្កឱ្យមានការវែ.កញែ.កជាថ្មីខណៈមានការសង្ស័.យថាបើកចំហចំណងស្នេហ៍ថ្មី

0

អ្នកនាង មាស សុខសោភា បានបង្កឱ្យអ្នកលេងបណ្តាញសង្គមបន្តការវែកញែកជាថ្មី បន្ទាប់ពីតារាចម្រៀងរូបនេះបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមនិងមានការឆ្លើយតបឌឺដងទៅកាន់អតីតស្វាមី។ នៅលើទិកតុកវិញតារាចម្រៀងមាស សុខសោភា បានដាក់ចម្រៀងមួយបទជាមួយនឹងលោកគ្រូសក់សភ្នំត្បែងធ្វើឱ្យមានមតិ សង្ស័យថាតារាចម្រៀងរូបនេះទំនងជាចង់បង្ហាញក្តីស្នេហ៍ជាសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje1ozW7jZ7yRziImric82LAKOdwGWbB3xt7Mkhcf_teOpm7luo3LIr-tSS9z4qNDwe00gnY93vlc3riqn4bk5Z5c1S151t4FyLumzsrGTAuF1GYbUDGvKcQAmcqjlHUGHaIpSg5EB0oWwUXNXq0JwWJdpW0tO-pCcKoU-YSlZJr8OwqyU2Z9B1ZQwMP0jE/s2048/image_2025-07-15_16-55-39.png
ថ្មីៗនេះតារាចម្រៀង មាស សុខសោភា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «បើមនុស្សមិនរៀនឈ្វេងយល់អំពីច្បាប់ធម្មជាតិទាំង៧របស់ខ្លួនឯងម្នាក់ៗទេ អ្នកនៅតែមើលឃើញល្អថាជាអាក្រក់ ត្រូវទៅជាខុស សទៅជាខ្មៅ អស់មួយជីវិត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM64_jotTdy45tVsDsIaNZgIBSWzOGJC5dMyBVmSffFTh8SIXzRlcsr39OsFGQqQCsuRItYwQXtZCBEKJaPgSyXyG9-15QEUXYfsaZuHJEzRi0wMokxxn0KATU0zF1IIbym6LFQQM96BW5IpcfhhihDFciJaaK7f1Kk1T3xPhql9xydL3UbhBsgbZaWSGC/s2048/image_2025-07-15_16-55-42.png

អ្វីដែលសំគាល់ឱ្យសតិបញ្ញារបស់យើងគិតថាយើងកំពុងតែដើរលើផ្លូវត្រូវឬខុស ល្អឬអាក្រក់នោះ គឺមានតែសច្ចធម៌តែ១គត់ដែលឆ្លុះបង្ហាញភាពសុក្រឹតដល់យើង។
ពេលខ្លះគេមើលមកយើងថាកំពុងដើរលើផ្លូវខុសប៉ុន្តែអ្នកទាំងនោះមិនមានភាពក្លាហានចេញមកបកស្រាយអំពីចំណុចខុសដែលខ្លួនកំពុងគិតថាគេខុសនោះឡើយ។បើចង់ដឹងថាគេដើរលើផ្លូវត្រូវឬខុសត្រូវរៀនស្គាល់ពីច្បាប់ធម្មជាតិរបស់ខ្លួនហើយឈ្វេងយល់ឱ្យច្បាស់អំពីសច្ចធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsKQWlLO_cb7FflIYMuOH_-PvTWz1mvdvOqNHQ_IjGsSi52uaK6L51mtpK_vb1VL2VCw3C2bqv_AXWZ4VIS1HSMKE1mFgD-9apPAw3S7L6zvPfDifhphWNPn-NHI50u3obobSrN7sDkGUz9HxudFJ5fxtkLSOskHd9w0yZPYNsd2gBr-2tkOeQXwHGBl33/s2048/image_2025-07-15_16-55-43.png

ការបង្ហោះខ្លឹមសារខាងលើនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ គណនីហ្វេកប៊ុកមួយបានបញ្ចេញមតិថា «សូមបានសំរេចឈាន ឆាប់ៗផងចុះ» តារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា «សច្ចធម៌ ដែលកំណត់ឱ្យមនុស្សដឹងខុសឬត្រូវវាមិនចាំបាច់ទាល់តែសម្រេចឈាននោះទេ» ។ គណនីមួយទៀតបានបញ្ចេញមតិថា «សច្ចធម៌គឺត្រូវតែប្ដី១ប្រពន្ធ១មិនវង្វេងនិងកាមគុណ» ។ ការបញ្ចេញមតិនេះតារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា «ប្តីដែលឱ្យប្រពន្ធរកស៊ីចិញ្ចឹមជាង១០ឆ្នាំ ប្តីកាន់លុយ រួមទាំងចាំចាប់កំហុសប្រពន្ធគ្រប់ពេលនឹងឬ? អ្នកចង់បានប្តីរបៀបនេះឬ យកចុះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl0DhmBDZlAWIVlWvBUmAkS4NMVAf1NBlc2XbFIylkgq0BKrMybaZZdFkGHlT2_wxvBMkcErloMf-E0F8ZlJKvOm91u-1e-00Ud963wKAM7x5ujr2QjnFTglcrJ8vuPQxw4emh7O9842Kp3WyuiOwAUjPUQCpIkl1UE-PDabQHuMTR7WgAJv0WCKRtyD7J/s2048/image_2025-07-15_16-55-47.png
ជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកខាងលើនេះ ងាកទៅកាន់បណ្តាញសង្គមទិកតុករបស់អ្នកនាង មាស សុខសោភា កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ តារាចម្រៀងរូបនេះបានដាក់រូបភាពខ្លួនឯង រួមទាំងរូបភាពរបស់លោកគ្រូសក់សភ្នំត្បែងជាមួយនឹងឃ្លាចម្រៀងថា «មិនស្តាយក្រោយទេរើសបងជាប្តី អូនរើសយកបងព្រោះមានចិត្តស្មោះសរ….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkIxtA4PNH4E-5ShthsgbamZ5z-gKvJQIk2AVVMAIj0MnocDC60Uh8VLVWKmCB5fQvKZFKCJu4o97ibq7B7lx2FEv1pb51ce4WZMQP1rT46vbQRKLnhIyz5rJJxWSXqaDRUvoXGjW7S6mURtQ0D1Nx-pKl3FYa6Knx2YQHq9L1DOGs2W8Errwa03sTF8kO/s2048/image_2025-07-15_16-55-49.png

ការបង្ហាញបែបនេះរបស់តារាចម្រៀង មាស សុខសោភា និងលោកគ្រូសក់សភ្នំត្បែង បានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយមានការសង្ស័យថាតារាចម្រៀងរូបនេះចង់បង្ហាញស្នេហាថ្មីក្រោយពីដាក់បទចម្រៀងខាងលើនេះ៕

ទិញកូកា-កូឡា នឹងបង្កើតផ្សារមិនអស់លុយ

0

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2025 – ជាង32មកហើយដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) តែងតែផ្តល់ភាពស្រស់ស្រាយ និងភាពរីករាយដល់គ្រួសារខ្មែរ ហើយបានផ្សារភ្ជាប់ជាមួយជីវិតប្រចាំថ្ងៃរបស់អ្នកញ៉ាំ និងអតិថិជននៅកម្ពុជាជានិច្ច។ ភេសជ្ជៈរបស់ក្រុមហ៊ុនយើង ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងខ្ញុំសូមគោរពអញ្ជើញបងប្អូនចូលរួមធ្វើទានដោយសន្តានចិត្តក្នុងស្មារតីសាមគ្គីភាព ដោយគ្រាន់តែទិញ
ភេសជ្ជៈកេសកូកា-កូឡា 330ម.ល មួយកេស នោះបងប្អូននឹងបានចូលរួមបរិច្ចាគ 1.000 រៀល (ប្រហែល 0,25 ដុល្លារ) ចូលទៅក្នុងមូលនិធិ
សហគមន៍ពិសេស។ ទង្វើនេះសមញ្ញណាស់ តែមានន័យ ដោយសារតែមូលនិធិដែលប្រមូលបាននេះ នឹងជួយគ្រួសារដែលមានជីវភាពខ្វះខាតក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ឱ្យទទួលបានសម្ភារៈសំខាន់ៗដូចជា គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី15 កក្កដា រហូតដល់15 សីហា 2025។
ក្នុងយុទ្ធនាការនេះ យើងនឹងប្រារព្វកម្មវិធី «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ» នៅរាជធានីភ្នំពេញ នៅថ្ងៃទី 9 កញ្ញា ខាងមុខនេះ។ យើងបានសហការជាមួយដៃគូរបស់យើង ដើម្បីកំណត់អត្តសញ្ញាណ និងជ្រើសរើសគ្រួសារក្រខ្សត់ ដើម្បីអញ្ជើញពួកគាត់មកទិញគ្រឿងឧបភោគបរិភោគ និងរបស់របរចាំបាច់ប្រចាំថ្ងៃដោយមិនគិតថ្លៃ ក្នុងបរិយាកាសប្រកបដោយភាពថ្លៃថ្នូរ និងការគោរព។ បើមិនមានការគាំទ្រពីបងប្អូន នោះកម្មវិធីនេះក៏មិនអាចកើតឡើងបានដែរ ដូច្នេះពួកយើង សូមអរគុណបងប្អូនទុកជាមុន។
លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) លើកឡើងថា៖ «ជាង 32 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពិតជាមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃវឌ្ឍនភាពរបស់កម្ពុជា តាមរយៈការផ្តល់ភាពស្រស់ស្រាយដល់ប្រជាជនខ្មែរ ព្រមទាំងតបស្នងចំពោះសហគមន៍វិញ។ យុទ្ធនាការ “ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ” គឺជាកម្មវិធីមួយដែលបញ្ជាក់ពីស្មារតីរួមគ្នាក្នុងការតបស្នងអរគុណដល់សហគមន៍វិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមានការចូលរួមពីសំណាក់អ្នកញ៉ាំភេសជ្ជៈយើង ក៏ដូចជាអតិថិជនយើងផងដែរ។»
នៅក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) យើងជឿជាក់ថា សកម្មភាពសប្បុរសធម៌មិនថាតូចតាចប៉ុនណាទេ សុទ្ធតែអាចបង្ហាញនូវសន្តានចិត្ត និងសាមគ្គីភាព។ បន្ទាប់ពីយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដែលបង្កើតឱកាសស្និតស្នាល និងបង្ហាញក្តីស្រឡាញ់ជាមួយអ្នកផ្ទះ និងមិត្តភក្តិរួចមក ឥឡូវនេះក្រុមហ៊ុនកំពុងយកទង្វើមកបញ្ជាក់សម្តី ដោយការបង្កើតកម្មវិធីសប្បុរសធម៌មកគាំទ្រគ្រួសារខ្មែរដែលមានភាពខ្សត់នៅកម្ពុជា។
ដូចនេះ រាល់ពេលដែលបងប្អូនទិញភេសជ្ជៈកូកា-កូឡាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បងប្អូនមិនត្រឹមតែមានភាពស្រស់ស្រាយប៉ុណ្ណោះទេ តែបងប្អូនក៏បានធ្វើទាន ប្រកបដោយទឹកចិត្តថ្លៃថ្លា និងសាមគ្គីភាព ជួយដល់គ្រួសារខ្វះខាតឱ្យពួកគាត់មានភាពរីករាយ និងភាពកក់ក្តៅផងដែរ។ ពេលអ្នកទិញ នោះស្មើនឹងបងប្អូនចូលរួមជួយពួកគាត់។
តស់! ចាំតាមដានថាតើ ការគាំទ្របងប្អូននឹងមានភាពវិជ្ជមានយ៉ាងណាខ្លះ៖
តាមដានពួកយើងនៅលើទំព័រហ្វេសប៊ុក៖ www.facebook.com/CocaColaKH
###
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិត និងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company។ យើងមានមោទនភាពបម្រើទីផ្សារកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣មក ហើយជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងផលិត និងចែកចាយក្នុងប្រទេសកម្ពុជា ភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)ដែលមានដូចជា៖ កូកា-កូឡា ស្ព្រៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius and Samurai) ក្នុងនេះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស ( (Sparkling) ទឹក(Water) តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលផេក Facebook Cambodia Beverage Company Ltd
សម្រាប់សារព័ត៌មាន សូមទំនាក់ទំនង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមអ៉ីម៉ែល smunyvorleak@coca-cola.com.kh

លីម តិចម៉េង ថាស្រុកទេសកំពុងត្រូវគេបំ.ពានរាល់ថ្ងៃគួរកាត់បន្ថយការបំពុ.លសង្គម

0

ឃើញមានការបំពុលសង្គមច្រើនពេកស្របពេលប្រទេសជាតិកំពុងត្រូវផ្ទះលេខ២បំពានពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ថាគួរតែកាត់បន្ថយហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxNpnIuvncGsIzVRqbtezPF-ahWvpcw-ulNCE5jX-O9eA8IA7nPxmvdesE8bW0pnvwlk22esfNETBJRV61JTByP57s5VRrfCMS_qIdg44LXBzBms4pbXILLBHVNfYvcBjlZY5qJMZGsXlWHXi7d8eFrX8CMYzNFfNLvpc1JcCLyKzjf_35Qx2DJNRMsAts/s960/image_2025-07-16_09-40-11.png
នៅយប់ថ្ងៃទី១៥ កក្កដា លីម តិចម៉េង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ពេលមិនមាត់គេថាយើងសំងំរកសុខ..ពេលនិយាយគេថាយើងចេះដឹងច្រើន..
បើមិននិយាយគឺខុស..បើនិយាយកាន់តែខុស.. តើបងប្អូនជ្រើសយកជម្រើសមួយណា ?»។ លោក បន្តទៀតថា «ស្រុកទេសកំពុងត្រូវគេបំពានពីមួយថ្ងៃទៅមួយថ្ងៃ តើអាចកាត់បន្ថយការបំពុលបន្ថែមបន្តិចសិនបានទេបងប្អូនមួយចំនួនតូច ? សូមមេត្តាអនុគ្រោះហើយយោគយល់ផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_yvcec2QOdAAZZKHqYWZ2GOWqfNjhgjrkQnZAxwsKZKJ4MvBoCoT_iDIWnXURmSRb_RcJRA0GQ2iM2hG7hYOG3mUsTxXz5HubZa5GFSrX8E241vJ5g-IHOwWpPVx6DOJ_0qEaKlg4sfoJVhV-U1Gyf483lqPC_GEP9iUcrChvnKVnxxZXO0Yq5B5CA8Pz/s2048/image_2025-07-16_09-40-11%20(3).png

ការលើកឡើងរបស់ លីម តិចម៉េង ខាងលើនេះមានទស្សនិកជនជាច្រើនបានបង្ហាញ ការគាំទ្រទៅកាន់តារាចម្រៀងរូបនេះដែលខ្វល់ខ្វាយពីប្រទេសជាតិមិនដូចអ្នកសិល្បៈមួយចំនួនបែរជាបំពុលសង្គមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3bx6hgzKlK3ApYF8hANZKJXGM-gSg5r4paZvgdWYcR7PACCtol5qHZJd_yHM14qPL-9YVpyzcfK5tjzx7OKn4sZPyWtouqvPJjEnf4HN0ZXOAUFIkmCNNJCwgygYi4ihZU5V5HUYG4Pefj1zUxpqIsmLCzEFZ1jbYNQPXU4H_S4UUyjnaWFeu5jrmJjfy/s735/image_2025-07-16_09-40-11%20(2).png

នេះមិនមែនជាលើកទី១នោះទេសម្រាប់ លីម តិចម៉េង បានចេញមកដាស់តឿននិងបង្ហាញ ការស្នេហាជាតិមាតុភូមិជាសិល្បករម្នាក់ដែលហ៊ានចេញមុខនិយាយរឿងជាច្រើននៅក្នុងសង្គម។
គួរបញ្ជាក់ផងដែរថា លីម តិចម៉េង មិនត្រឹមតែជាសិល្បករជំនាន់ក្រោយម្នាក់ដែល ទស្សនិកជនមានការសរសើរពីការភាពក្លាហានហ៊ានបញ្ចេញទស្សនៈនៅក្នុងសង្គមប៉ុណ្ណោះទេប៉ុន្តែតារាចម្រៀងរូបនេះគឺជាម្ចាស់ពានមួយរូបដែលមានប្រជាប្រិយទទួលបានកាដូជាច្រើនពីហ្វេនៗរាល់ពេលលោកមានការប្រគំតន្រ្តីនានា។ លើសពីនេះ ក្រៅពីការច្រៀង តិចម៉េង ក៏បានបង្កើនសមត្ថភាពរបស់ខ្លួនចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងផងដែរ៕

វៀតណាមនឹងផ្ដល់រង្វាន់ដល់គ្រួសារដែលមានកូនស្រី២នាក់ ដើម្បីលើកទឹកចិត្តពលរដ្ឋឱ្យស្រលាញ់កូនស្រី

0

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមកំពុងពិចារណាលើគម្រោងផ្តល់ជំនួយជាសាច់ប្រាក់ និងសម្ភារៈដល់គ្រួសារដែលមានកូនស្រីពីរនាក់ ដើម្បីដោះស្រាយអតុល្យភាពយេនឌ័រដែលពេញចិត្តចំពោះការមានកូនប្រុសច្រើនជាងកូនស្រី ព្រមទាំងត្រៀមបង្កើតច្បាប់ថ្មីសម្រាប់ដាក់ពិន័យ លើការជ្រើសរើសភេទកូនតាមបែបវិទ្យាសាស្រ្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgssClsDWg-Int_YFYi1thyJpdEUJEBlbynPqmSu9Y5PQAPr47Guu2ZOpZducQCNLDEZzUBuYyCpYZy3Re4dS82kQXCURjd32ZWV3pk3pekrmssEZ1T7_MYmHwJG7AlIo9lQOhzWLLDq5AqjwHiRWkTaTO81DPrdtsKcCjYM6nCi2myY1HkT_sw6pcC9F8x/s665/photo_2025-07-15_15-28-40.jpg

យោងតាមការចុះផ្សាយរបស់សាព័តឥមាន VN Express នាថ្ងៃអង្គារ ទី១៥ ខែកក្កដា បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Dao Hong Lan បាននិយាយនៅក្នុងព្រឹត្តិការណ៍ទិវាប្រជាជនពិភពលោកថា វៀតណាមកំពុងប្រឈមមុខនឹងការថយចុះនៃចំនួនប្រជាជន និងមានប្រជាជនភេទប្រុសច្រើសលើស។ ដូចនេះលោកស្រីបានសង្កត់ធ្ងន់លើការលើកទឹកចិត្តគ្រួសារឱ្យមានកូនពីរនាក់ ជាពិសេសកូនស្រី ដើម្បីស្ដារតុល្យភាពប្រជាសាស្រ្តរយៈពេលវែង។ ក្រសួងគ្រោងនឹងដាក់ច្បាប់នេះទៅរដ្ឋាភិបាលនៅខែធ្នូនេះ និងដាក់ជូនរដ្ឋសភានៅឆ្នាំ២០២៦ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWH2r9_bp4GfTpM71Rzq8JJ1-0VKfPM4jtLdNucEv4agFEpcGDS4zNEl71AUPlNbZjL7LNH-z5SkjF3382a5CTYoJPMqQSVM7g2MCB6Qs88sXIkI1SnjXaiakKpGnVt_YKt7UQCdnzEPkgjOVFk77ReJ-2s5xHJzYpsBotDvx45fxIcQ5m3cV9iwg7a6f7/s1024/image_2025-07-16_13-42-30.png

ទិន្នន័យថ្មីៗបានបង្ហាញថា នៅក្នុងតំបន់ភាគខាងជើង ជាពិសេស Bac Ninh និង Vinh Phuc ហាណូយ និង Hung Yen គឺមានអតុល្យភាពភេទខ្លាំងបំផុត ដោយអត្រាកំណើតទារកប្រុសមានខ្ពស់ជាងកំណើតទារកស្រី។ ប្រសិនបើនិន្នាការនេះនៅតែបន្ត វៀតណាមអាចមានអតិរេកបុរស 1.5 លាននាក់ដែលមានអាយុពី 15 ទៅ 49 ឆ្នាំនៅឆ្នាំ 2034 កើនឡើងដល់ 1.8 លាននាក់នៅឆ្នាំ 2059 នេះបើយោងតាមការព្យាករណ៍របស់ការិយាល័យស្ថិតិទូទៅ។ អ្នកជំនាញព្រមានថា កត្តានេះអាចនាំឱ្យមានអស្ថិរភាពសង្គម ការកើនឡើងនៃការជួញដូរមនុស្ស និងការបង្កើនសម្ពាធលើជីវិតអាពាហ៍ពិពាហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkM7kB3Y7pLMbCpNXxChrSR7OjGXWZiLkahn7ZsMauSOiGdFMOabHZarG1xV08e2fd_gBxQqSvifW9mD7QAVHEQfPyXiFnxs5DkkLTGtIevhz1it0Y5BT8cBJGRG5dKSGi0VmtTKPzqmQSbTAHE2iE0TKb62OGi6xUPbke_aE8uqPMdb5b_jOa4whI3PV4/s720/photo_2025-07-15_15-28-41.jpg

អតុល្យភាពនេះ បានកើតឡើងដោយសារតែផ្នត់គំនិតចង់បានតែកូនប្រុស ការយកកូនតិច និងជាពិសេសនៅពេលដែលអត្រាអ្នកចង់បានកូនធ្លាក់ចុះ។ អត្រាកំណើតជាតិវៀតណាមឥឡូនេះ ស្ថិតកម្រិតទាបជាប្រវត្តិសាស្ត្រ។ ជាមួយនឹងគ្រួសារតូចៗក្លាយជាបទដ្ឋានពេញនិយម ឪពុកម្តាយជាច្រើនប្រើបច្ចេកវិទ្យាមុនពេលសម្រាល ដើម្បីធានាថាកូនតែមួយរបស់ពួកគេគឺជាក្មេងប្រុស។ ក្រៅពីនេះ ការរំពឹងទុកតាមបែបប្រពៃណីដូចជា កូនប្រុសអាចបន្តពូជពង្សដូនតា បានបន្តពង្រឹងភាពលំអៀងផ្នែកយេនឌ័រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4BTkdZeHJvYzwU_ohzh-leVxdGK5CP6prW5eLCbxxyiNZukJIGNeYRh_vxBO5acCdKqSUQWMeAgzrym2Va0yQyPyYGqaKJ5-VIso3oG80SANNsbyKdrHEZ40maXYzZdpK3C_MdL_rgtLVk9B2KXVvmgxdrFwfvryHvNI15Hsb_56taeC2mwzPnyBtNWWs/s800/photo_2025-07-15_15-28-42%20(2).jpg

ដើម្បីប្រឆាំងនឹងបញ្ហានេះ ក្រសួងសុខាភិបាលវៀតណាមកំពុងស្នើការលើកទឹកចិត្តផ្ទាល់ដល់គ្រួសារដែលមានកូនស្រីពីរនាក់។ ជំនួយអាចមានក្នុងទម្រង់ជាសាច់ប្រាក់ ឬទំនិញប្រើប្រាស់ក្នុងផ្ទះ ស្របតាមលក្ខខណ្ឌក្នុងតំបន់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងជំរុញឱ្យមានការពិន័យកាន់តែតឹងរ៉ឹងលើការជ្រើស ភេទទារកដោយខុសច្បាប់ផ្អែកលើវិទ្យាសាស្រ្ត ជាមួយប្រាក់ពិន័យជាអតិបរមាពី 30 លានដុង ទៅ 100 លានដុង (4,000 ដុល្លារ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc2WEIKEtDqexcQJ6xJ9NwuURnS09LLX074Tp57x7PsNyhglIr7d5ovdLfdquQc-WbWXCC-3KcV3RF1GzU23QFCM3KJCKzOOgEW2npGT0dx_9PD_uOzCE6bObEElinwgmfZYGKIbnUjfyT2xRviFPp2Bl8tR9j9UMavtV91lEUyS2HWErthYAKSy4ugCaa/s1280/photo_2025-07-15_15-28-42.jpg
គួរជម្រាបថា ក្រសួងវៀតណាមអាចនឹងចាប់ផ្តើមបង្ហាញពីបញ្ជីនៃតំបន់ដែលមានអតុល្យភាពយេនឌ័រខ្ពស់បំផុត។ ពួកគេក៏មានគម្រោងក្នុងការបង្កើនយុទ្ធនាការអប់រំសាធារណៈ ក្នុងគោលបំណងបញ្ចប់ការរើសអើងយេនឌ័រ លើកកំពស់សិទ្ធិក្មេងស្រី និងលើកទឹកចិត្តដល់ការមានកូនដោយធម្មជាតិ មិនលំអៀង និងមិនកំណត់ភេទកូន៕

ភាពយន្ត «S-Line» របស់ Lee Soo Hyuk បង្កភាពចម្រូ.ងចម្រា.ស

0

«S-Line» គឺជាខ្សែភាពយន្តកូរ៉េផ្អែកលើ webtoon ដែលផ្តល់នូវភាពស្រមើស្រមៃដែលប្រើខ្សែក្រហម (S-Line) ដើម្បីស្វែងយល់ពីធម្មជាតិ និងចំណង់របស់មនុស្ស។ នៅក្នុងខ្សែភាពយន្តមានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលអាចមើលខ្សែក្រហម តាមរយៈវ៉ែនតាពិសេស ដែលបន្ថែមភាពតានតឹងផ្លូវចិត្តនិងភាពស្មុគស្មាញរវាងតួអង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6jkKkiEcTJ_Im0of9qxCbD8ZRuPgLcqNIGy8RYtW8g6QcbWaqkmaaXhlRharTlNwG1YeUWKDVoAklBp7VDyqnRqtPqPfeLUhzXpK5sS1Qu_CwshXeNgFCjvo85f9IwolytszQxhjVpWyoVo6nbw8kuuny-9TCT_0zkiZBJydeG6hoaE1AFlvyBBAMqi4C/s2048/image_2025-07-15_15-34-10.png
«S-Line» និយាយអំពីតួអង្គចំនួន ៤ ដែលត្រូវបានចាប់បាននៅក្នុងបណ្តាញដែល មានភាពច្របូកច្របល់រួមមានមន្រ្តីប៉ូលិស Han Ji Uk ជាតួប្រុសសម្តែងដោយ Lee Soo Hyuk, គ្រូបង្រៀននៅផ្ទះ Gyu Jin សម្តែងដោយ Lee Da Hee , សិស្សអាថ៌កំបាំង Sin Hyeon Hop សម្តែងដោយ Arin សមាជិកក្រុម Oh My Girl និងក្មួយស្រីរបស់ Ji Uk គឺ Seon A សម្តែងដោយ Lee Eun Saem ។ Sin Hyeon Hop កើតមកជាមួយនឹងសមត្ថភាពពីកំណើតក្នុងការមើល «S-Lines» ហើយចំនួនខ្សែបន្ទាត់ក្រហមដែលរូបគេឃើញលើក្បាលមនុស្សគឺជាចំនួនមនុស្សដែលមនុស្សនោះបានរួមភេទជាមួយ។ពិភពលោករបស់នាងផ្លាស់ប្តូរនៅពេលដែលនាងដឹងថាមនុស្សមួយចំនួនទៀតក៏អាចឃើញ «S-Line» ដោយសារការពាក់វ៉ែនតាពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0Beq9hWUafr8xxX6_0gGIOC5nrhEzII9xdskwz1U47Eu1e5QBfpxWt73j_CYffODdMHBomjkyF-BjNeXTUibwdpkdr0fYojYduYS6cjZLECzES0liiDzrKlBxtKlwW_ruY6Rmrp6CxqrihvOXx6gHqyyPCo20CdKmbseoTwqv2W0WRtPd7bB51fyrzvBR/s1200/image_2025-07-15_15-34-12.png

ក្នុងភាគពីរដំបូង តួរបស់ Lee Soo Hyuk ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ដោយសារតែលោកជាតួអង្គដែលមានខ្សែពណ៌ក្រហមច្រើនបំផុតដែល Sin Hyeon Hop ធ្លាប់បានឃើញ។ Ji Uk គឺជាមន្ត្រីប៉ូលិសដ៏ល្អម្នាក់ និងមានជីវិតផ្លូវភេទបើកចំហ មួយផ្នែកដោយសារតែលោកមានការទាក់ទាញពិសេសចំពោះស្ត្រី។
នៅក្នុងឈុតមួយ Ji Uk ត្រូវបាននារីម្នាក់ចូលទៅជិត ហើយទាញចូលទៅក្នុងផ្ទះសំណាក់មួយ ដោយគ្រាន់តែឃើញលោកមានមន្តស្នេហ៍ ពេលកំពុងប្រើសៀវភៅកត់ត្រា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEide7prJzUnBK_7UvNxk30hxubzgZvNla2phClciob8NtCzbdrOitF2gZjL4czOQBRw5B2NRC0wVVnXTqMCoZY69UckoucHrWS41WBV5BKXTAJhKMZtvhoQOngjHCOAnP_qgDIwfzIR71XQqiowsaxTzqRK0BYDkTJlxrntvV2un3WdpM73OIcqtVDsl0FB/s1024/image_2025-07-15_15-34-13%20(2).png
នៅក្នុងឈុតមួយទៀត តួប្រុស កំពុងស្និទ្ធស្នាលក្នុងបណ្ណាល័យជាមួយមិត្តរួមការងារស្រីដែលរៀបការ។ នារីរូបនេះបានអញ្ជើញ Ji Uk ទៅចូលរួមពិធីមង្គលការ ប៉ុន្តែលោកបដិសេធ។ មិនត្រឹមតែឈុតឆាកស៊ីអារម្មណ៍របស់ Lee Soo Hyuk ប៉ុណ្ណោះទេ រឿង «S-Line» បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលតែម្តង តាំងពីភាគដំបូងៗ ដោយថតឈុតសិចស៊ី ស្និទ្ធស្នាល ធ្វើឱ្យអ្នកទស្សនាច្រលំ។ ទោះបីជារឿងនេះ មានភាពចម្រូងចម្រាសដោយសារតែមាតិកាមនុស្សពេញវ័យប៉ុន្តែគ្រោងនៃខ្សែភាពយន្តនេះក៏ជាកត្តាដែលជួយការងារទាក់ទាញអ្នកទស្សនាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54zqUuH_LyvoV_qwCv7nwaRbB2apGmr_58332duhucgyOENjhoRNGDbB8ltI-KZUpw1QBd5ZljtVfMm1EBPJkNAYkYbcgGNypHqKTOAr_xTHxUH2Z5kZyV2aHbNBA21jQOIGIxFfPJoUnS3R0aQ70V84I7t_WDDGrBbYa-yD7M2-9vs99YVrPMjQXQ7w8/s1200/image_2025-07-15_15-34-14%20(2).png

ពីរភាគដំបូងបានលាតត្រដាងពីទំនាក់ទំនងសម្ងាត់មួយទៀតរវាងសិស្សស្រីដែលធ្វើបាប Seon A និងគ្រូប្រុសម្នាក់នៅវិទ្យាល័យ។ Seon A បានរកឃើញរឿងនេះនៅពេលដែលនាងទទួលបានវ៉ែនតាអាថ៌កំបាំងមួយគូដោយចៃដន្យ ដោយឃើញខ្សែពណ៌ក្រហមភ្ជាប់អ្នកទាំងពីរ។
នាងបានថតរូបសិស្សស្រីកំពុងស្និទ្ធស្នាលជាមួយគ្រូ ហើយផ្ញើសារមិនចូល។ ប៉ុន្តែនៅចុងបញ្ចប់នៃភាគទី២ Seon A បានស្លាប់បន្ទាប់ពីត្រូវបានគ្រូរុញពីលើដំបូលផ្ទះ បន្ទាប់ពីមាននរណាម្នាក់បានលួចលាក់រូបថតព័ស្តុតាងទៅប្រពន្ធរបស់គ្រូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLtI_dro89_wOsvYmVymvn3th0hjQ_Lf7rj3JcQxgf2RNkjsGkh8TAj0Eh5akxr3b7XpWFaCOwKFO40oree3MFHZfsSf813jzqp5lEifJd7mJ4pS_hVE708dW0Ne5QHqLiXXoeQrNbOjwd0EFg_yf_eptHlljI5GLBILTc2kFngK_z9TQJAvBVqhBPMVgT/s681/image_2025-07-15_15-34-14.png
«S-Line» ទើបតែចាក់ផ្សាយពីរភាគដំបូងប៉ុណ្ណោះ ប៉ុន្តែមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារតែវ៉ែនតាអាថ៌កំបាំង។ មុនពេល Seon A ស្លាប់ឃាតករសៀរៀលពាក់វ៉ែនតាទាំងនេះ។ ខណៈពេលដែល កំពុងវាយប្រហារក្មេងស្រីម្នាក់ ឃាតករនោះត្រូវបានបាញ់សម្លាប់ដោយប៉ូលិស Ji Uk។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTgI4fTCEuFtT8Icfvp8pzXTAauE_YP4eevGBP3fAIOXcb6nRvAB5OmZWxcjNR57bxmJu7H27J5Mnm06Vn1LRN-6bDUL5Mqf_p9pxzdy7ItaJAYe2udqyIftv1yPtbOA2VqD_UsB-RNfNx2SdJv9Mgbga52hxAhYl0H0xzKXfV3bFgAd0Y3KzI79nCkkP/s800/image_2025-07-15_15-34-13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTTgI4fTCEuFtT8Icfvp8pzXTAauE_YP4eevGBP3fAIOXcb6nRvAB5OmZWxcjNR57bxmJu7H27J5Mnm06Vn1LRN-6bDUL5Mqf_p9pxzdy7ItaJAYe2udqyIftv1yPtbOA2VqD_UsB-RNfNx2SdJv9Mgbga52hxAhYl0H0xzKXfV3bFgAd0Y3KzI79nCkkP/s800/image_2025-07-15_15-34-13.png

មុនពេលចាក់ផ្សាយ «S-Line» គឺជារឿងភាគកូរ៉េតែមួយគត់ដែលត្រូវបានជ្រើសរើសដើម្បីប្រកួតប្រជែងក្នុងការប្រកួតប្រជែងដ៏សំខាន់នៅក្នុងមហោស្រពទូរទស្សន៍អន្តរជាតិ Cannes លើកទី ៨ ហើយបានឈ្នះពានរង្វាន់តន្ត្រីល្អបំផុត។ អ្នកដឹកនាំតន្ត្រីលោក Lee Jun Oh ត្រូវបានគេសរសើរចំពោះការលើកតម្កើងរឿងភាគនៃខ្សែភាពយន្តនេះ តាមរយៈការរចនាសំឡេង ដោយបង្ហាញពីភាពស្រើបស្រាលរបស់ខ្សែភាពយន្ត និងសាច់រឿងតណ្ហា៕

មន្ត្រីពាក់ព័ន្ធដែលមិនសហការបង្រ្កាបបទល្មើសឆបោ.កតាមអនឡាញ នឹងត្រូវបញ្ចប់មុខតំណែង

0

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានធ្វើការព្រ.មានអាជ្ញាធរពាក់ព័ន្ធ ថាបើមិនចូលរួមសហការក្នុងការបង្រ្កាបបទល្មើសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (បទឧក្រិដ្ឋឆបោ.កតាមអនឡាញ) នោះនឹងត្រូវបានវា.យតម្លៃក្នុងការផ្លាស់ប្ដូ ឬបញ្ចប់មុខតំណែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2WGSlT1wcgrY6awTGu1Q0hOcpnrLubeQ_cZtPlwtUMJbBegaa0mJlZwFtjQGWEuQD8wdAuLE7vlE2D91RNmSHxT5VANQV0uKQhpm7Z0p2YmCSl0GHwAEwXwK3FtrB60Acy2b2aTbYcjj4qfAZhg_DUGvoPUXaMCta4Nw9DEJxhP-mW_ylxdg6SPf0iLeu/s1280/photo_2025-07-16_10-12-28.jpg

យោងតាមលិខិតបទបញ្ជាស្ដីពី «យុទ្ធនាការបោសសម្អាតការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នាថ្ងៃអង្គារ ទី១៥ ខែកក្កដា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសង្កេតឃើញពីសកម្មភាពឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ថាបាននិងកំពុងបង្កការគំរាមកំហែង បង្កភាពអសន្តិសុខនៅក្នុងពិភពលោក និងក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMdZxgka-B-LwcPQJzvvnnhjhZhg2lQzfH63MzENGnqZ5vQb3FWtvHCS6tAhI5IMVgb9xkD5sqlESTBubSY67mPAb8a9kKnfSBFYyYxhW1wlu9mxQ-9Out2EO025KXoAl7rYQ8LWnuzNxWWS_prcTZIe6DC_gW71OW-ymAOEAHYwGUwLkJCDbNVrQ_FC17/s1280/photo_2025-07-16_10-12-31.jpg
ជាមួយនឹងការគំរាមកំហែងនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «យុទ្ធនាការបោសសម្អាតការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា» នេះឡើង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះឲ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន ការដាក់ចេញនូវគោលការណ៍បោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពទាំងនេះឲ្យអស់, រៀបចំនីតិវិធីបណ្ដេញចេញស្របច្បាប់ចំពោះជនបរទេសដែលចូលមកដោយខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់, ហាមឃា.ត់ជនបរទេសមិនឲ្យលួចឆ្លងចូលប្រទេសតាមផ្លូវទឹកដោយខុសច្បាប់, អនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្រ្កាបការឆបោ.កតាមអនឡាញ, ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីចេញប្រតិបត្តិការភ្លាមៗពេលមានបទបញ្ជា, ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរួមសហការគ្នា, ពង្រឹងការត្រួតពិនិត្យទីតាំងកាស៊ីណូ មិនឲ្យមានដាច់ខាតនូវ អំពើទុច្ចរឹត និងសកម្មភាពខុសច្បាប់ទាំងឡាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEGXtZG8lPtaEElbCSoO4GMf0H8ti376k4J0U6jBg2MsPGGOizNPcUYx4vufSnXeD2-gwaRi0BIBhcSzN8EaQa_uU9eGdbXdFfQ07JNrxdFnUpYGfjAACvGI3aA_a9nByFTf4bqpApNwmWGPIQik2uI4BgJ3fj0zq5pcevk8qPRe04Rq98TamZG3xQp3dl/s1280/photo_2025-07-16_10-12-30%20(2).jpg

ជាងនេះទៅទៀត នៅក្នុងសារលិខិតខាងលើ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា មេបញ្ជាការ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilnOlIodWdlsSfTxrHjiDK_S2FuouepMlYGCz0iWY9IJPFHVSPglOc5g-7R6Tk6Hch8ilnkHlf78plL-bv0DbGBhrFaWGoS0qrKcKD6fihFEpbOLkL5ZlF1BQJt9YUPq2GmYglhwp4t0g9YmEGlJ6R3Gw2C0vgtPtgbvXjm8D4xx6ZFxKx7_yN1yWfWKLP/s1280/photo_2025-07-16_10-12-30.jpg

គ្រប់ក្រសួង ស្ថាប័ន គណៈបញ្ជាឯកភាពរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខា ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ នេះតទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsFjB53xWCUTjEVG1fplZCK_l5q46J1lpbDWJDrNJuyA2YjiOZuo0_9pyYFIM6FDfQdNJw8JMfB_mMhSArrm_9lpPWB7XBHOV829DQ3LLFnd8UPOJTvEfmt-4t_wQGitpVbV4VYZ_4qTbTqe69CZbEHb9goVb7geqURLZCV5vJug1bJYNyM5cx0mJu6Htr/s1280/photo_2025-07-16_10-12-29.jpg

ឃាត់ខ្លួនជនជាតិវៀតណាម១៤៩នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត

0

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលមានទីតាំងនៅអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមសរុបចំនួន ១៤៩នាក់ និងជនជាតិខ្មែរសរុបចំនួន ៨៥នាក់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស។

ចំណែកជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ រួមទាំងសម្ភារៈពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីស្រាវជ្រាវ។

ដោយឡែក នៅថ្ងៃទី១៥ ខែកក្កដា ក៏មានការចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសឆបោកអនឡាញ មួយកន្លែងទៀត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្សមានសញ្ជាតិចិនចំនួន ៣នាក់៕

 

ផលិតករឯករាជ្យ David Tito ចេញលិខិតបំភ្លឺថាមិនបានកេងប្រ.វ័ញ្ចទៅលើមនុស្សស្រី

0

ថ្មីៗនេះនៅក្នុងវិស័យភាពយន្តក្នុងប្រទេសកម្ពុជាបានផ្ទុះនូវពាក្យចចាមអារ៉ាមយ៉ាងខ្លាំងទៅលើអ្នកដឹកនាំរឿងនិងជាផលិតករភាពយន្តបានប្រពឹត្តទង្វើមិនគប្បីទៅលើមនុស្សស្រីដើម្បីជាថ្នូរនឹងតួនាទីសម្តែង។ មិនត្រឹមតែ ប៉ុណ្ណោះថែមទាំងមានពាក្យចចាមអារ៉ាមថាអ្នកដឹកនាំរឿងរូបនោះបានកេងប្រវ័ញ្ចញើសឈាម កម្លាំង សមត្ថភាពការងារ និងលុយមិត្តរួមអាជីពក្នុងវិស័យ ភាពយន្ត គោលបំណងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzuceCwM47fo308QkLsvgiquElWVZhGc9GBgzknxlavfSx7E0xPQEi6mpbtdKtlI77WGQA60bMA7FQsRBYUGEXf-EtmyeD0GRVOwnLs8HMTcQAfoDObdpoWM0tDtydZ8AamHMp4JpYaDphMoze9YmsX7nn7BL9KpMN_g3fMTYsv5m_-nIImOFGKQhuJ7f/s1581/image_2025-07-15_10-05-35.png
យ៉ាងណាមិញ ស្របពេលមានការជជែកវែកញែកយ៉ាងច្រើនពីរឿងខាងលើនេះ ផលិតករឯករាជ្យ David Tito បានចេញលិខិតបំភ្លឺជាសាធារណៈតាមរយៈមេធាវីរបស់ខ្លួនដែលតំណាងឱ្យលោកបានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifl-SXHTj1Nij9_M1ClNMc-rfugxucTadVLB_zP8jc-PJ3wuS0GUq7Ec4xSt-M2-OPuSBHXyLSEcxeRSxoS6tNIB8jzYG2sOPgnf3U28cDIKoAr4WiL_JTWvk-HybwlEfMy-kA7FyOGY7pwnoLHnjRGnD-6EKeQbhCw-hMlWPjWbH60fGy76Uwp13V9B3J/s2048/image_2025-07-15_10-05-28.png
ក្នុងលិខិតដែលចុះថ្ងៃទី១៣ កក្កដា មេធាវីតំណាងឱ្យលោក ទី ទេពនិមល ហៅ David Tito បានបដិសេធទៅលើការចោទប្រកាន់ពីកូនក្តីរបស់ខ្លួនដែល «ធ្លាប់បានប្រព្រឹត្តអំពើ កេងប្រវ័ញ្ចទៅលើមនុស្សស្រីមួយចំនួន… និង «បានកេងប្រវ័ញ្ច កម្លាំង សមត្ថភាពការងារ និងលុយមិត្តរួមអាជីពក្នុងវិស័យ ភាពយន្ត គោលបំណងទទួលបានផលប្រយោជន៍ ផ្ទាល់ខ្លួន…” ។ ការចោទប្រកាន់នេះគឺបានបំផ្លើស មូលបង្កាច់ ទំលាក់កំហុសដោយអសុទ្ធចិត្ត គ្មានការពិត គ្មានមូលដ្ឋាន និងគ្មានព័ស្តុតាងច្បាស់លាស់ ព្រមទាំងមានចរិតលក្ខណៈជាបទល្មើស «បរិហារកេរ្តិ៍ជាសាធារណៈ” និង “ញុះញង់ឱ្យមាន ការរើសអើង” »។ ការចោទប្រកាន់នេះគឺបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក David Tito យ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺប៉ះពាល់ទៅដល់ អាជីពការងារជាផលិតករឯករាជ្យ (Freelance Director) ក្នុងវិស័យភាពយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTv9JvFlAebO0Y2PF71XyYUjdwcGw851yyTNXthyZUbJSAXefzL1fuz_Q6yd-XqIVwpuX5s7maSb7vaMzkIiyBi9ID4YOSL-D_9gevFtda7MSguvJaEOujWrHKdFMmlXhZFNFo1NEemEnDnk4Lu9JdXfl081B9hL6psv3H28SX7o74MHLtDgQiXZcw5b4s/s2048/image_2025-07-15_10-05-29.png
លិខិតដដែលបានបញ្ជាក់ទៀតថា អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកដែលមានការចោទប្រកាន់ទៅកាន់ផលិតកររូបនេះពួកគេកំពុងប្រមូលព័ស្តុតាងនៃការបង្ហោះ (Posts) ការចែកចាយសំណេរ(Shares) ការបញ្ចេញមតិ (Comments) និងកំណត់អត្តសញ្ញាណបុគ្គលទាំងនោះ ដើម្បីរៀបចំពាក្យបណ្តឹងទៅស្ថាប័នអយ្យការ និងអនុវត្តវិធានការ តាមផ្លូវច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8fGkefn47hUxQRs7AJSNpc-LdGcuhZlFiQINcpgx5bNNKNoEQ3jv6HlztSxAJsdzPoe14Gh4XXPMwU7ZzsjeooUeSz0NU4OkaPDT-WXWZkOJ8uFjfVZiiWNIbbzKsxbfqj9WcWjfvXKp1XJqD7Yi8dIvOU6TTpdlnGdaPe1fo8bsFNYBCgv8UbTM7u9hn/s2048/image_2025-07-15_10-05-30.png

លោកមេធាវី ជាសា សុផាតារាវឌី ជាមេធាវីនៃក្រុមហ៊ុនមេធាវី សុភាចារស្មាក្តីអង្គរ បានបញ្ជាក់ថាគណនីដែលបានបង្ហោះចោទប្រកាន់គឺទុកពេលឱ្យ២៤ម៉ោងក្នុងការលុប ហើយក្នុងករណី មិនធ្វើការលុប សំណេរ ឬរូបភាពដែលពាក់ព័ន្ធនឹងលោក David Tito ទេនឹងផ្តើមចំណាត់ការបណ្ដឹងប្រឆាំងនឹងបុគ្គលទាំងនោះទៅស្ថាប័នមានសមត្ថកិច្ច៕