ឃើញមានការបំពុលសង្គមច្រើនពេកស្របពេលប្រទេសជាតិកំពុងត្រូវផ្ទះលេខ២បំពានពីមួយថ្ងៃទៅមួយថ្ងៃតារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ថាគួរតែកាត់បន្ថយហើយ។

នៅយប់ថ្ងៃទី១៥ កក្កដា លីម តិចម៉េង បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ពេលមិនមាត់គេថាយើងសំងំរកសុខ..ពេលនិយាយគេថាយើងចេះដឹងច្រើន..
បើមិននិយាយគឺខុស..បើនិយាយកាន់តែខុស.. តើបងប្អូនជ្រើសយកជម្រើសមួយណា ?»។ លោក បន្តទៀតថា «ស្រុកទេសកំពុងត្រូវគេបំពានពីមួយថ្ងៃទៅមួយថ្ងៃ តើអាចកាត់បន្ថយការបំពុលបន្ថែមបន្តិចសិនបានទេបងប្អូនមួយចំនួនតូច ? សូមមេត្តាអនុគ្រោះហើយយោគយល់ផង»។.png)
ការលើកឡើងរបស់ លីម តិចម៉េង ខាងលើនេះមានទស្សនិកជនជាច្រើនបានបង្ហាញ ការគាំទ្រទៅកាន់តារាចម្រៀងរូបនេះដែលខ្វល់ខ្វាយពីប្រទេសជាតិមិនដូចអ្នកសិល្បៈមួយចំនួនបែរជាបំពុលសង្គមវិញ។.png)
នេះមិនមែនជាលើកទី១នោះទេសម្រាប់ លីម តិចម៉េង បានចេញមកដាស់តឿននិងបង្ហាញ ការស្នេហាជាតិមាតុភូមិជាសិល្បករម្នាក់ដែលហ៊ានចេញមុខនិយាយរឿងជាច្រើននៅក្នុងសង្គម។
គួរបញ្ជាក់ផងដែរថា លីម តិចម៉េង មិនត្រឹមតែជាសិល្បករជំនាន់ក្រោយម្នាក់ដែល ទស្សនិកជនមានការសរសើរពីការភាពក្លាហានហ៊ានបញ្ចេញទស្សនៈនៅក្នុងសង្គមប៉ុណ្ណោះទេប៉ុន្តែតារាចម្រៀងរូបនេះគឺជាម្ចាស់ពានមួយរូបដែលមានប្រជាប្រិយទទួលបានកាដូជាច្រើនពីហ្វេនៗរាល់ពេលលោកមានការប្រគំតន្រ្តីនានា។ លើសពីនេះ ក្រៅពីការច្រៀង តិចម៉េង ក៏បានបង្កើនសមត្ថភាពរបស់ខ្លួនចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងផងដែរ៕










