អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញពីមុខទំនិញដែលត្រូវបានហាមឃា.ត់មិនអនុញ្ញាតឲ្យនាំចូលពីប្រទេសថៃមកកម្ពុជាចំនួន ២មុខ ជាមួយនឹងការបញ្ជាក់ថាសម្រាប់មុខទំនិញផ្សេងទៀតក្រៅពីការរៀបរាប់នេះ នៅអាចនាំចូលធម្មតាតាមច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដោយមិនមានការហាមឃា.ត់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqZxwoijerjPKrp8Is9LlOzbtFsDauFYIS95xQBRIsjZnY4X6aYTbYS9ZOd8S-rbhtCGnbmw8UNovBobePPtgJHJ2Z46J21T2i6Sh2GKmCeuIRwrF9BblmBrYLF6LfMPPCL6nJwpr2eig5JzkAuNdXy7E8cowEf5dytNlVhs_NH7zFZf4nADRxjIXxx8w/s1280/photo_2025-07-16_13-32-36%20(2).jpg
មុខទំនិញមានប្រភពដើមពីប្រទេសថៃ និងជាប់បម្រាមនាំចូលមកកម្ពុជាដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់មានដូចជា៖
ក. បន្លែ និងផ្លែឈើ
ខ. ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ មានដូចជាប្រេងសាំង ប្រេងម៉ាស៊ូ ឧស្ម័នរាវសម្រាប់ដុត ប្រេងខ្មៅ (Fuel oil) និង ប្រេងសាំងយន្តហោះ (Jet-A1))។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhctaORRNDcpbrMkzhccvwKYvhBUMIB5EhMtAmfEa_3z2Uf7nVyskTiuzko2kZWppXma4JqMkmQEep6fPuSNcicL6dKl2UzuG4PGYrgPvRZzMWlLJUd2JQ3VFjmVi6JfSBGJEEMM9yBdyhQB0jEfVt1zlSudcIFUkTy7bYcnXRW_TTKsEAAalM5i6cCiRHG/s1280/photo_2025-07-16_13-32-37.jpg

ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញក្នុងចំណុច ក និង ខ ខាងលើ មិនមែនជាកម្មវត្ថុនៃការ ហាមឃាត់ការនាំចូលទេ។ អាជីវករ/ពាណិជ្ជករ នៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKuLrHPyAgf_5v0LdxLjAcI7_Gqmb9vNkA4IkvgGLALIbMMLxofKybOunT8AHpH22rooWcu-D9iOdWfH4c9EFZ-i5dEA9V5nw70JF4g0CaIO8whCyOqeU1ynfuCNHCy9GgF4TxdVYseNz0Dhh8iniHoO71zvnOPMUYWcyPjRVTqk7QrwEI1ozBxGdSVmf7/s1280/photo_2025-07-16_13-32-38.jpg

អគ្គនាយកដ្ឋានគយក៏បានបញ្ជាក់ោងដែរថា ចំពោះតម្រាយផ្លូវ និងមធ្យោបាយដឹកជញ្ជូនទំនិញនាំចូលមកកម្ពុជា អាជីវករ/ពាណិជ្ជករអាចប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជា ឯកតោភាគីដោយយោធាថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gqtv5knE29PvmCXTgRBhIpP2h_gQgpbJcFPm38efnHMYZ6S5HC6acmEGc-uQzt2PIZS2taMMNZGF7fd86f_-AXKRDYl4USiC39zEr-8XTy9d08u-LCqmgdFPkfttZbOM8gXItD7vqMAnbKoreIrUZAkfd4x7PuCAgl7N95sBllUW5REpDNMj9DhmSED-/s1280/photo_2025-07-16_13-32-36.jpg

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តតាមដាន និងធ្វើបច្ចុប្បន្នភាពជូនអាជីវករ / ពាណិជ្ជករ ធុរជន និងសាធារណជនអំពីស្ថានការ និងការវិវត្តនានាពាក់ព័ន្ធនឹងវិធានការខាងលើនេះ៕