Home Blog Page 402

កម្ពុជា និងវៀតណាម ឯកភាពគ្នា យកចំណុចទឹកជ្រៅ សម្រាប់ការកំណត់ព្រំដែន

0

កម្ពុជា-វៀតណាម បានសម្រេចគ្នាដោះស្រាយបញ្ហាព្រំដែន តាមវិធានការដំណោះស្រាយឈ្នះ-ឈ្នះ ដោយភាគីទាំង២ បានឯកភាពគ្នាដោយយកទឹកជ្រៅ ដើម្បីបែកចែកព្រំដែន។

ថ្លែងក្នុងឱកាសសម្ដេចអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា៖”ការបែកចែកព្រំដែនតាមរយៈនេះ គឺជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ទៀតថា៖” ការយកជ្រលងទឹកជ្រៅ ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដែលទទួលបានទាំងសងខាង ព្រោះជួនកាត់រត់តាមមាត់ព្រែកខាងកម្ពុជា ពេលចង់ចុះដងទឹកត្រូវសុំច្បាប់ទៅវៀតណាម ជួនកាលគូសមាត់ទឹកខាងវៀតណាម បើវៀតណាមចង់ចុះ ត្រូវសុំកម្ពុជា”។

បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា”មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន”៕

 

គេឡើងផ្ទះថ្មីគេសប្បាយ ឯងវិញផ្អើលអាចារ្យ១ភូមិដោយសារតែប៊ូសស្ត្រង១កំប៉ុង

0

បងប្អូនអ្នកភូមិចោទសួរថា តើនេះជាបារមីជំនាងផ្ទះថ្មី អោយលាភជ័យឬយ៉ាងណា? កំពុងតែសូត្រមន្តឡើងផ្ទះថ្មី ស្រាប់តែបារមីបង្ហាញឬទ្ធ គាស់ប៊ូសស្រ្តងដាក់សែន ឈ្នះរង្វាន់កូនល្អ បានលុយជិត2ពាន់ដុល្លារ ផ្អើលទាំងអាចារ្យ ផ្អើលទាំងអ្នកភូមិរត់មកមើលព្រាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2XYC_XV2lJibTQGXjVWexV4h_nTSbMbdkuQyRc19y4a3LxDSKl-EvWldjPPNMKd9AR7MebMfmfVrlyk6wqQKpQnqtHp2NDH8O7Y448IlNeIEhzi2GmagM9V_6lOk3zqbUpW90DyPtOM45NTir7NtgbMEwJGuo0Hbb-kt8h_CoGfH7CI2YGbja3Mq5DgWh/s1280/BS%201%20(2).JPG

ប្ដីប្រពន្ធល្អ កំពូលសំណាង ប្ដីឈ្មោះ ម៉ោង ហឿង អាយុ 39ឆ្នាំ និងប្រពន្ធឈ្មោះ ទុយ សាមាន អាយុ46 ឆ្នាំ រស់នៅភូមិតាពេជខាងត្បូង ឃុំរក្សាជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី សាមាន បានប្រាប់ថា​ គាត់ធ្វើផ្ទះអស់លុយគ្មានសល់ ក៏ទៅជំពាក់ប៊ូសស្រ្តងគេ 2កំប៉ុង ទុកដាក់សែនឡើងផ្ទះថ្មី លុះពេលអាចារ្យសូត្រធម៍​បានពាក់កណ្ដាល ទើបនឹកឃើញទៅគាស់ប៊ូសស្រ្តង គាស់ផាចផ្អើលទាំងអាចារ្យសូត្រធម៍លែងត្រូវ ព្រោះគាត់ឈ្នះរង្វាន់កូនល្អ 888$គុណនឹង2 ស្មើនឹង1776$។
ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfmZrnwLL56ziq2jZUNsISE_cZeTcQmjHB8QQQOhyhP7ftZtWmMkXKxuNME0kbTANS-KrJogI_-zCd71kBmElEHn8HBFwtIIUHZw8QwlK3_qX3UKfdjisPzb6WSog18XJMSLy1RxWHXr_M4-vC6x4ehsv7GXLXk57sxhvugavq5nuNDoT1UpjUUvmFK17A/s1280/BS%202.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUuwGbg8gXt2VGMWcrRu_OX-xm_eDn5bKAsrxU2kFll9ZJLJqcnLb1IepHK9Hdkjm08Dj6hd4nC5c__nkpXmRoogBiPId1FEoTSLjKO5JF34fwQp9o5HPIUyO1rMrJjuBe5fyo7Y3BCereYY_2BZSkyepjy6buitg8a09Tr8LMv3CjC-Elhi7aWT2yCkTJ/s1280/BS%203.JPG

អ្នកជំនាញណែនាំឱ្យលោកស្រី ផេថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រីមុនតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចជាផ្លូវការ

0

ប្រទេសថៃ ៖ អ្នកជំនាញជាច្រើនរូបនៅប្រទេសថៃបានណែនាំឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីថៃ មុនពេលតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចជាផ្លូវការ ។ លោកស្រីគួរតែរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋ កុំរង់ចាំដល់ពេលតុលាការចេញសេចក្តីសម្រេច ពីព្រោះលោកស្រីខ្វះខាតគុណសម្បត្តិ ។

អនុប្រធានគណបក្សប្រជាជន លោកស្រី សិរិកញ្ញា តាន់សាគុន បានលើកឡើងពីតុលាការធម្មនុញ្ញសម្រេចឱ្យលោកស្រី ផេថងថាន ព្យួរតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ថា បើលោកស្រី ផេថងថាន ចង់ដោះស្រាយវិបត្តិនយោបាយ គួរតែរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋ ។ លោកស្រីថា ៖ «បញ្ហានយោបាយគួរឱ្យពលរដ្ឋសម្រេចចិត្តច្រើនជាង បើលោកស្រី ផេថងថាន ចង់ដោះស្រាយវិបត្តិនយោបាយ គឺការរំលាយសភា និងប្រគល់អំណាចឱ្យពលរដ្ឋដោយមានការបោះឆ្នោតជាថ្មី នេះជាវិធីល្អបំផុត» ។

ចំណែកលោក យុទ្ធថាផន អ៊ីសារ៉ាក់ឆៃ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យសុខោទ័យថាំម៉ាធិរ៉ាត គិតថា ការសម្រេចរបស់តុលាការធម្មនុញ្ញអាចនឹងមានផលអវិជ្ជមានដល់លោកស្រី ផេថងថាន ។ បើបែបនេះមែន លោកស្រី ផេថងថាន នឹងពុំអាចត្រឡប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីទៀតទេ ដោយសារខ្វះខាតគុណសម្បត្តិ ។ ដូច្នេះ លោកចង់ណែនាំឱ្យលោកស្រី ផេថងថាន លាលែងពីតំណែងនាយករដ្ឋមន្ត្រី មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ។

ដូចគ្នានេះ លោកសាស្ត្រាចារ្យ ស៊ុឆៃស៊ីសុធិយ៉ាកន អតីតគណៈកម្មការបោះឆ្នោតមានមតិស្រដៀងគ្នាថា លោកស្រី ផេថងថាន ប្រឈមនឹងតុលាការធម្មនុញ្ញដកពីតំណែងនាថ្ងៃអនាគត ដោយសារលោកពិចារណាពីការសម្រេចរបស់តុលាការដែលឱ្យលោកស្រីផ្អាកបំពេញតួនាទី ក្នុងសំឡេង៧ ទល់២ ។ វិធីល្អបំផុត គឺលោកស្រីគួរលាលែងពីតំណែង កុំរង់ចាំដល់ពេលតុលាការចេញសេចក្តីសម្រេច ។

ដោយឡែក ក្រុមការពារអធិបតេយ្យដឹកនាំដោយលោក ចតុផន ព្រំផាន់, លោក ផាន់ថេប ផូផុងផាន់ និងលោក ភិឈិត ឆៃមាំងឃុន ដែលបានប្រមូលផ្តុំពលរដ្ឋធ្វើបាតុកម្មបណ្តេញលោកស្រី ផេថងថាន កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមក បានបង្ហាញនូវគោលជំហរក្រោយពីតុលាការធម្មនុញ្ញព្យួរតំណែងនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ក្រុមការពារអធិបតេយ្យនឹងពុំបញ្ចេញមតិតវ៉ាអ្វីទេពេលនេះ ពីព្រោះអាចល្មើសនឹងអំណាចតុលាការធម្មនុញ្ញ ។

លោក ចតុផន ព្រំផាន់ និយាយថា រីករាយនឹងការសម្រេចរបស់តុលាការរដ្ឋធម្មនុញ្ញ រីឯក្រុមការពារអធិបតេយ្យនឹងពុំគាំទ្រការធ្វើរដ្ឋប្រហារ ។ ក្រុមបាតុករនៅតែប្រកាន់យកគោលជំហរដើម គឺលោកស្រី ផេថងថាន ត្រូវតែលាលែងពីតំណែងនាយករដ្ឋមន្ត្រី ហើយក្រុមការពារអធិបតេយ្យអាចនឹងប្រមូលផ្តុំធ្វើបាតុកម្មម្តងទៀតនាពាក់កណ្តាលខែសីហា ៕

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឈានទៅរកភាពល្អប្រសើរ ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា

0

ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS News រាយការណ៍នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ឈានទៅរកភាពល្អប្រសើរក្រោយពីឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយសង្កត់ធ្ងន់លើសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9t7V8Fgpfn1B-1t9gu8J8lZeCOo-fEJtfDO6yFS8LOJ6pyY4x5bxbKVOb3dzn_ceYfynIdsA-PPrRu48KDxwTPUKFcqpuzXMAy1Q_NZt8IE2rPHHZ1e_m-SKJnfFffNPObmKKyZcHAuFxDQ9ccyf-yx4L0HSbVLXu9SpooT9qqvqRJcWWc7EeLImLPyC/s1280/photo_2025-07-02_12-06-53%20(2).jpg
នៅថ្ងៃទី២ ខែកក្កដា លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ពេលនេះ ថៃបានប្រើប្រាស់យន្តការគ្រប់កម្រិតកងទ័ពដើម្បីសម្របសម្រួលជាមួយកម្ពុជា និងជជែកគ្នាពុំផ្លូវការ ដើម្បីឱ្យភាគីទាំងពីរឈានទៅជជែកទ្វេភាគី ។ ក្រសួងការពារជាតិថៃរំពឹងថា នឹងប្រើប្រាស់យន្តការ GBC ដែលមានរដ្ឋមន្ត្រីការពារជាតិជាប្រធាន ខណៈរដ្ឋាភិបាល និងក្រសួងការបរទេសក៏បានជជែកគ្នាឃើញថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃល្អប្រសើរជាងមុនបន្តិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh33-AeAAXkemr9LGTcseF8JBg2nv0BwEUn714qaEnfJaIblQGcDspB1KcHpSgmh14C5GQG5Lt1TS_g34AW8JVRIxdnrI_xfpQZUQS-dgFg8D3dbk43npjl9O9GcVPRGUh5BVaap0-w0yvkxTidCkQdgYzxB2gQyAuj6AC60s7dcysA-IiOFND9oLQHMr-W/s1280/photo_2025-07-02_12-06-58.jpg

កម្ពុជាចាប់ផ្តើមជជែកជាមួយថៃ ខណៈកន្លងមក កម្ពុជាពុំជជែកជាមួយថៃឡើយ ដោយថៃប្រកាន់នូវសេចក្តីថ្លៃថ្នូររបស់ប្រទេសទាំងពីរ និងពុំកំណត់ថា ប្រទេសធំ ឬប្រទេសតូច ពីព្រោះជាប្រទេសដូចគ្នា និងចង់ឱ្យពលរដ្ឋថៃពិចារណាពីបញ្ហានេះ ។ រដ្ឋាភិបាលថៃបារម្ភពីផលប៉ះពាល់ពលរដ្ឋនៅតាមព្រំដែន រីឯកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ប្រហែលពុំអាចដោះស្រាយបញ្ហាបានទាំងអស់ ពីព្រោះមានតំបន់ត្រូវទទួលខុសត្រូវរបស់កងទ័ពភូមិភាគទី១ រួមទាំងកងទ័ពជើងទឹក ។ កិច្ចប្រជុំ RBC គ្របដណ្ដប់តែតំបន់ភូមិភាគទី២ ប៉ុណ្ណោះ ដូច្នេះ បញ្ហាតំបន់ផ្សេងនឹងពុំទាន់ដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxRAV-NabP5zmHxfun4LRpBAjb66NzXmQXrRkKMOdYRRQkxSxnETz_i9kraVPYCYxRASJ166zmQyg7zwilGLPW-n1sRYCodqcc98dmDREOXRpqqX247ECVxNQtzSYgmesVi-95wou1qDPMwn8bjXlikuQFV_9qHYwJKWJJZUNyF5YUI8BkiE9yczgCAT9B/s1280/photo_2025-07-02_12-06-53.jpg

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា យល់ព្រមជជែកក្នុងវេទិកា GBC ប៉ុន្តែស្ថិតក្នុងដំណាក់កាលចរចា ដោយភាគីទាំងពីរត្រូវគោរពគ្នាទៅវិញទៅមក និងគិតពីសេចក្តីថ្លៃថ្នូរផងដែរ ។ យើងមានសេចក្តីថ្លៃថ្នូរដូចគ្នា ជាប្រទេសដូចគ្នា ប៉ុន្តែនៅតែអនុវត្តវិធានការកំណត់ពេលវេលាបើកព្រំដែនដូចមុន ហើយថៃសូមបញ្ជាក់ថា ថៃពុំបានបិទព្រំដែនទេ គឺកម្ពុជាបិទដោយខ្លួនឯង ។ កម្ពុជាអាចមើលឃើញថា ស្ថានការណ៍បែបនេះ ថៃបិទព្រំដែន បើថៃបិទ គឺគ្មានការធ្វើដំណើរចេញ-ចូលទេ ។ នេះបើតាមការលើកឡើងរបស់លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJO3gisQlxdl1SScoSXxfA_StpjZIUYM2FB-lpzqCxioSh1bgyGn2bQ9tR3OpSbzr8FTylc7EKfRLzCfg36hQBcjPpOGNch8bSNcik6qZq2F5oLnYNctzlkjbm52TgyhKrQvxMhKxfFA4UMWFsRZUUyBV_eOoPbT9JHuHP8s6q5FpFJWI9AR38g29b6fy/s2048/image_2025-07-03_08-35-11.png
បច្ចុប្បន្ន ប្រទេសថៃពុំទាន់មានរដ្ឋមន្ត្រីក្រសួងការពារជាតិ ពីព្រោះលោក Phumtham Wechayachai បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប៉ុន្តែថៃនឹងអនុវត្តតាមដំណាក់កាល ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានចាត់ឱ្យលោក ណាតថាផុន ណាតផានីត កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ទទួលខុសត្រូវការងារដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកំណត់វិធានការផ្សេងៗ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wEuxpZIXlzQpSrB2GNcQlcG6y6-IdT7jOEdzeKg-02XezC9xr-5Fn_SQnOpCE-81Y8-zRJTAm1qiLwkzqeILGcJFWq_vgjUKYrRvsNq_7NRFYdkxY59Ga34hlcBfpyXqGco5nKObLVs5OwqMobnX7E6j8o5jz2fVljAc1S-nlcnLXHD6Ame_gNuBGjxo/s1280/image_2025-07-03_08-35-12.png

លោក ណាតថាផុន ណាតផានីត រដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទី ចង់ឱ្យមានដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃយ៉ាងឆាប់រហ័ស ពីព្រោះលោកបានចុះត្រួតពិនិត្យស្ថានការណ៍ព្រំដែនជាមួយលោកស្រី ផេថងថាន កន្លងមកឃើញថា ពលរដ្ឋថៃរងផលប៉ះពាល់ខ្លាំង ហើយពលរដ្ឋថៃសំណូមពរឱ្យមានដំណោះស្រាយឆាប់ៗ ៕

ប្រធានគណបក្សប្រឆាំងថៃត្រៀមសួរសំណួរផ្ទាល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃក្នុងកិច្ចប្រជុំសភា

0

ប្រទេសថៃ ៖ សារព័ត៌មាន Thai PBS រាយការណ៍ថា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន បានដឹកនាំកិច្ចប្រជុំគណបក្សប្រឆាំងនៅប្រទេសថៃ រួមមាន គណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ដើម្បីពិភាក្សាពីការត្រួតពិនិត្យស្ថានការណ៍ថ្មីៗ និងការបំពេញភារកិច្ចលើកដំបូង ស្របពេលគណបក្សភូមិចៃថៃក្លាយជាគណបក្សប្រឆាំងជាផ្លូវការ ។ ប្រធានគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ នឹងត្រៀមសួរសំណួរផ្ទាល់ក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា អំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAMZn8b7gmmIm7-0wBj7V9pchGhyphenhyphenOUdXJaDL_IZOxdl-XbtKjKld63DQX1HFSNIbVzIw28KrS0hbDkG5eKqo1NU5R5p3WQv1iPHr4rLdvrQDZH_-T3O1iw82jhn1hooQ63X6mPC38z53lS8uURDvEPhzpxluaoT8__gF93uBn7FqNVe5e3_q0FTDM0rtAu/s1024/image_2025-07-03_08-35-10.png

លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន ប្រធានគណៈកម្មការសម្របសម្រួលគណបក្សប្រឆាំង និងជាសមាជិកសភាមកពីគណបក្សប្រជាជន បាននិយាយពីកិច្ចប្រជុំក្រុមគណបក្សប្រឆាំងនៅថ្ងៃទី២ ខែកក្កដា និងការបើកកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា ដែលជាកិច្ចប្រជុំសភាលើកដំបូងដែលគណបក្សភូមិចៃថៃ បានចូលរួមប្រជុំក្នុងឋានៈជាគណបក្សប្រឆាំង ។ រីឯការប្រជុំរបស់គណបក្សប្រឆាំងថ្ងៃនេះ (ថ្ងៃទី២ ខែកក្កដា) បានអញ្ជើញមន្ត្រីមកបំភ្លឺពីសេចក្តីព្រាងច្បាប់ប្រជាមតិ ពីព្រោះវាហួសកាលកំណត់រយៈពេល១៨០ថ្ងៃហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsWt_LHWEWKBkWVQ6ZRjCta2VIjusxOGttPG-fS_xBzyyrJpsPoQy_5akY2hHl7ceiWI_02Tc68kc_xe-Zi3ONhD3juVgTp6QDxuOBPGkBqdYSL9OjpaVgxgA7QAjLklOMMjzYuuYcICNfSNdqoIoJGIKXfCmGXLzDOVx8uKuSqCjgG9Ll64GkIdg2hqcY/s2560/image_2025-07-03_08-35-10%20(2).png

លោកបន្តថា ស្ថានការណ៍ដែលពលរដ្ឋថៃចាប់អារម្មណ៍បំផុត គឺស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយប្រធានគណបក្សប្រឆាំងនឹងសួរសំណួរផ្ទាល់លពីបញ្ហាព្រំដែនក្នុងកិច្ចប្រជុំសភា ។ ពីដំបូង គណបក្សប្រឆាំងចង់សួរផ្ទាល់ទៅលោកស្រី ផេថនថាន ប៉ុន្តែលោកស្រីត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១ ខែកក្កដា ហើយយើងទទួលបានដំណឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងមកឆ្លើយសំណួរជំនួសនាយករដ្ឋមន្ត្រី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJO3gisQlxdl1SScoSXxfA_StpjZIUYM2FB-lpzqCxioSh1bgyGn2bQ9tR3OpSbzr8FTylc7EKfRLzCfg36hQBcjPpOGNch8bSNcik6qZq2F5oLnYNctzlkjbm52TgyhKrQvxMhKxfFA4UMWFsRZUUyBV_eOoPbT9JHuHP8s6q5FpFJWI9AR38g29b6fy/s2048/image_2025-07-03_08-35-11.png
កិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា គណបក្សប្រជាជននឹងត្រៀមសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃចាប់អារម្មណ៍ខ្លាំង ។ ហេតុនេះ ប្រធានគណបក្សប្រឆាំងនឹងជាអ្នកសួរសំណួរផ្ទាល់ក្នុងសភា ពីដំបូង យើងចង់សួរទៅលោកស្រី ផេថងថាន ដោយផ្ទាល់ ប៉ុន្តែតុលាការធម្មនុញ្ញបានសម្រេចព្យួរតំណែងលោកស្រី ក៏មានការជូនដំណឹងមកថា រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងឆ្លើយសំណួរជំនួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_wEuxpZIXlzQpSrB2GNcQlcG6y6-IdT7jOEdzeKg-02XezC9xr-5Fn_SQnOpCE-81Y8-zRJTAm1qiLwkzqeILGcJFWq_vgjUKYrRvsNq_7NRFYdkxY59Ga34hlcBfpyXqGco5nKObLVs5OwqMobnX7E6j8o5jz2fVljAc1S-nlcnLXHD6Ame_gNuBGjxo/s1280/image_2025-07-03_08-35-12.png

ការសួរសំណួរក្នុងកិច្ចប្រជុំសភានៅថ្ងៃទី៣ ខែកក្កដា អាចមានបញ្ហាមួយចំនួនដោយសាររដ្ឋមន្ត្រីខ្លះពុំទាន់ស្បថចូលកាន់តំណែង ហើយគណបក្សប្រឆាំងអាចត្រូវរង់ចាំឱ្យតុលាការធម្មនុញ្ញចេញសេចក្តីសម្រេចពីការដកតំណែងលោកស្រី ផេថងថាន ជាមុនសិន ។ នេះបើតាមការលើកឡើងរបស់លោក ផាគូនវុទ្ធ ឧត្តមផិផាតសាគូន ប្រធានគណៈកម្មការសម្របសម្រួលគណបក្សប្រឆាំង និងជាសមាជិកសភាមកពីគណបក្សប្រជាជន ៕

ធនាគារប្រ៊ីដ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ប័ណ្ណVisa ធនាគារប្រ៊ីដ

0

ភ្នំពេញ ៖ ធនាគារប្រ៊ីដ Plaza Premium Lounge , សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ដល់ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណរបស់ធនាគារប្រ៊ីដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgblnZ8mKfUt_n7SmbyeAaOrQtfrGjVQjgCcqg2Zw1cQUb0ez5G1KYiEx5RVlndaUFV6AqzMlh_xwyVZKFlytgIMopXCrQ7HYnQ-puZnK-I1QpHuOQNhWbuBas4ZraSo88Pg5tsoDmb1YAh5-Nex47FaGwq5JzRPlk0QEDe3RWPkRosAKr3ZHhhDVIB-4Jb/s3456/07.jpg
កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីវឌ្ឍភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិង កំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យាយ៉ាងពេញលេញ។ កិច្ចផ្តួចផ្តើមនេះ មិនត្រឹមតែលើកម្ពស់ហេដ្ឋារចនាសម្ព័ន ការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទំាងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភព ជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ខ្លួន ការផ្តល់ជូននូវឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទំាងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើន ជម្រុញឱ្យអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវីល័យទៅគ្រប់ទីកន្លែងដែលលោកគាត់ចង់ទៅ ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការ ជាមួយ Plaza Premium Lounge, សណ្ឋាគារ លំដាប់ផ្កាយ៥ Shangri-La និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) និង ផ្តល់ជូនអតិថិជននូវទំនុកចិត្ត ផាសុកភាព សុវត្ថិភាព និងសុខមាលភាពពិតប្រាកដ។ ជាមួយសាលរង់ចំា Plaza premium Lounge អតិថិជនអាចចូលប្រើប្រាស់សាលរង់ចំាដោយឥតគិតថ្លៃ ៨ដងក្នុងមួយឆ្នាំ ឬគ្មានដែនកំណត់ទៅតាមប្រភេទកាត នៅអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge។“https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbYgYLFcktPsRDdFlIegH-YflE-XxTpV53Pe8iprK5QhyphenhyphenJKkd4P55DkIJom1D_QOInfIL2Cpjuq_wJVFj3MJ3O4ipDrpP2pJln54wO-m4bJA5d5xj2PmZAukBaXapn67Ttx6RKEYML8xoVTodLe222svXLyWOW5RMUt81W_phdhAu_5sWoW7rFZRovGTrV/s3456/01%20(3).jpg

លោក Richard បានបញ្ចាក់ថា អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ អាចទៅពិនិត្យសុខភាពប្រចំាឆ្នាំនៅ មជ្ឈមណ្ឌល វិជ្ជសាស្ត្រសិង្ហបុរី ដែលជាស្ថាប័នផ្តល់ជូនសេវាថែទំាសុខភាពតាមបែបវេជ្ជសាស្រ្តតាមស្តង់ដារបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា ។

លើសពីនេះលោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសដើម្បីចូលប្រើប្រាស់ក្នុង រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ៥ Shangri-la ដែលផ្តល់ជូននូវសិទ្ធិធ្វើដំណើរទំាងក្នុង និងក្រៅប្រទេស ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចប្រណីត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9rRrQMYhRvj99ckFH6TKbTjT1ttJ1LihfSQCFZ3XOLg9M8mAjIOqBeI3yJYrL3xcq5tpQX6IWD-bBYamgb4Joq-LUtynTnvlIKbEEe89H11H7YUlYADc8ZjWo0FHmH8ZBcl7p76btPlc-3eOnRED95Lxo7Ap6urGo-yNuHuBw1oxDLOuoIxGCm7aKeyw/s6000/04%20(3).jpg

អ្នកក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% លើតម្លៃបន្ទប់ ការទទួលទានអាហារ និងសេវាកម្មផ្សេងៗ នៅ Shangri-La ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីស្នើកាត អតិថិជនអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីទទួលបានការស្វាគមន៍ និងប្រឹក្សាពីអ្នកជំនាញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨ ២០២ ៩៩៩ របស់យើងដែលមានបម្រើសេវា ២៤/៧។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា “កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវគុណតម្លៃដែលលើសពីប្រតិបត្តិការទូទាត់ប្រចាំថ្ងៃជូនអតិថិជន។ តាមរយៈការប្រើប្រាស់ការទូទាត់ជាសាកលរបស់ Visa យើងកំពុងពង្រឹងបទពិសោធន៍ដល់អ្នកប្រើប្រាស់ប័ណ្ណវីសា ឱ្យកាន់តែរលូន ងាយស្រួល និងទទួលបានអត្ថប្រយោជន៍ឈានមុខ ទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី កោតសរសើរកម្មវិធី Miss Universe ថាល្អខ្លាំង

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពលេចធ្លោក្នុងកម្មវិធី Miss Universe Cambodia 2025 បាននិយាយនៅក្នុងការ Live កោតសរសើរទៅកាន់កម្មវិធីប្រកួតនេះថាល្អខ្លាំងមែនទែន សម្រាប់នាង ខណៈបេក្ខភាពចូលរួមបានទទួលការបង្ហាត់បង្រៀនជាច្រើនសូម្បីតែការ ចាយលុយ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW7YSN1oG4QoGJlbS3Do_LPuLeBszzFbi28rdNzXRcK5dclJTJ1tBJzBoasijNbqo0Rvcuecfx8eINYpQz5CWPDM9HmChN1Oh_uELKEQa8qqulhyXUmYSMoujAwXax6HMJfZp1avwjQqv00wqShbCF-Z1K-vWvK-cz0CwGPYWdhbI3jDxcVecUbd5B9Jsd/s2048/image_2025-07-02_14-41-20.png
    ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី MUC19 បាននិយាយនៅក្នុងការ Live ជជែកជាមួយនឹងអ្នកគាំទ្របន្ទាប់ពីនាងនិងសមាជិក៣រូបផ្សេងទៀតស្ថិតក្នុងក្រុមបដិសេធបានយកឈ្នះក្រុមស្របក្នុងវគ្គប្រកួតប្រជែងជជែកដេញដោលគ្នា។ ក្នុងវគ្គប្រកួតនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថាវគ្គជជែកដេញដោលគឺវគ្គមួយដែលនាងពិតជាស្រឡាញ់ ព្រោះវាជាការបង្ហាញពីទស្សនៈមនុស្សទាំងពីរក្រុមដោយមិនមានទស្សនៈមួយណាខុសឬត្រូវឡើយ ដោយឈរលើគោលជំហររបស់ទស្សនៈរាងៗខ្លួន ផ្អែកលើអំណះអំណាងនិងការបកស្រាយតាមន័យយល់ឃើញទៅលើប្រធានបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXHSvVvVHH_BTd0IaPre9glzzIXytvTKIk6IW4pyzIjnzrLM8hTskzx7fpGXhvseNcLnYTuF6rpInm8WUAHCgwJLLSIzSb1UHoTZDOra8sz8IWIN7mTyBSIJ9082tQeWCFpbTxEFHBR1yv-WkLbLtD6LpObp4GPbHwBFwWp1hMRjvQlkcHCSUTQHZjK4f/s2048/image_2025-07-02_14-41-13.png

    ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយនៅក្នុងការ Live ថាកម្មវិធី Miss Universe គឺល្អខ្លាំងមែនទែនសម្រាប់នាង។ បេក្ខភាពលេចធ្លោនេះបានបន្ថែមថាមូលហេតុដែល នាងថាកម្មវិធីនេះ ខ្លាំងដោយសារតែកម្មវិធីបានបង្រៀនដល់បេក្ខភាពច្រើនខ្លាំង មានគ្រូបង្រៀនត្រឹមត្រូវមកពីគ្រប់ស្ថាប័ន។ MUC19 បានបន្តទៀតថា បេក្ខភាពទទួលបានការបង្រៀនពីការស្លៀកពាក់ ផាត់មុខ ការ Post នៅលើបណ្តាញសង្គម ការសន្សំលុយដើម្បីទប់ទល់ការចំណាយពេលទៅឆាកអន្តរជាតិ រួមជាមួយនឹងការបង្រៀនជាច្រើនទៀត។ អ្នកដែលបង្រៀនដល់បេក្ខភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថាមានដូចជា ND ពី ប្រាសាទ ដាវីន ពីបវរកញ្ញាចក្រវាលមកពីក្រៅប្រទេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8mpgsV2LpIXuwmuvfMkMDxyRnOoGJSv4a9_xgw7XwLnV38JBcB19-p0a8h1dkUThmjI1a_Q2mzLndPSdGsc8QXAgpum20qkqOSUV6G0vNAgmklftlYERF6LAa-U9naCqHjvarSs2LfawUueMSMHCj4BeMIr4Kvfff2vaShiOwijDyRX7MQ9PFxG4g9Grx/s2048/image_2025-07-02_14-41-19.png

    គួរបញ្ជាក់ផងដែរថា ដ្បិតតែមានភាពចម្រូងចម្រាសខ្លះអំពី Title កម្មវិធី Miss Grand ក្តីប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមានភាពលេចធ្លោនៅក្នុងការប្រកួត Miss Universe Cambodia 2025 ដែលនាងជាបេក្ខភាពម្នាក់ដែលត្រូវបណ្តាផេកជាច្រើនទស្សន៍ទាយថានាងនឹងចូលទៅក្នុងចំណាត់ថ្នាក់ TOP5 ៕

សមត្ថកិច្ចថៃចា.ប់ឧក្រិដ្ឋកម្មឆ្លងដែនមួយក្រុមធំនៅខេត្តឈៀងម៉ៃ ដែលបោកប្រា.ស់ជនរងគ្រោះជាង១សែននាក់

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Chiang Mai News រាយការណ៍ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចថៃបានចា.ប់ខ្លួនឧក្រិដ្ឋកម្មឆ្លងដែនមួយក្រុមធំ ស្ថិតនៅឃុំបានវ៉ាន ស្រុកហាងដង ខេត្តឈៀងម៉ៃ សរុបចំនួន១៧នាក់ ក្នុងនោះមានជ.នជាតិចិន ១៤នាក់ និងមីយ៉ាន់ម៉ា ៣នាក់ ។ ក្រៅពីនេះ សមត្ថកិច្ចរឹបអូសបានកុំព្យូទ័រ ចំនួន១០គ្រឿង និងទូរស័ព្ទដៃ ២៦គ្រឿង បញ្ជូនមកការិយាល័យស៊ើបអង្កេត និងស្រាវជ្រាវរកមនុស្សពាក់ព័ន្ធផ្សេងទៀតមកដាក់ទោសតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfDYsjHk9uMHhS_wQ_9GrF39qZlAbBwr3uEUwaiBQ379aYEQPqZee3eBpYc7yg7lOiRIBy-1EiYhwytkFGOe1p5PjdpqNTxLqUYaWh_se73FFrZgpqWDhzTkfLAyppB73lT6E_OahgxSvMKWuDLCcCKTCJTnJKuNqzcaPDOcYHoukDwXnD0DQ9PTZ1YwoI/s1280/photo_2025-07-02_16-55-29%20(2).jpg

នៅថ្ងៃទី១ ខែកក្កដា សមត្ថកិច្ចថៃបានចាប់ខ្លួនជនជាតិចិន និងមីយ៉ាន់ម៉ាជាច្រើននាក់ ក្រោយពីសង្ស័យថា ពួកគេប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងបោកប្រាស់ជនជាតិចិនដូចគ្នា ។ រីឯទីតាំងរបស់ក្រុមឧក្រិដ្ឋកម្មឆ្លងដែន គឺស្ថិតនៅភូមិ១៣ ឃុំបានវ៉ាន ស្រុកហាងដង ខេត្តឈៀងម៉ៃ ។ សមត្ថកិច្ចនឹងស៊ើបអង្កេតបន្ថែម ព្រមទាំងស្វែងរកមនុស្សពាក់ព័ន្ធផ្សេងទៀតមកដាក់ទោសផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9qX5CQMJ9ej_3pJUeJxNtiS6XWKBrZX6pQi2FaAOFJPI7Mh6jlXYj-GQEOcvrAhkXbJcxG3cv3_sv26TZwKhBKdYeMPorelpC0LmC8T4krJVpfKNYmNRLq67HVQTJkzHcKFOn4QLgdY5IUpWPP8G7TCPvQ2MA0aVSv9chE3wnsU9SvS26n5SzqfX3rd_M/s1280/photo_2025-07-02_16-55-29.jpg
ក្រុមឧក្រិដ្ឋកម្មឆ្លងដែនបានបោកបញ្ឆោតជនជាតិចិនដូចគ្នាឱ្យមកវិនិយោគតាមរយៈកម្មវិធីអនឡាញ ហើយពេលជនរងគ្រោះជឿជាក់តាមការអូសទាញ និងផ្ទេរប្រាក់ឱ្យក្រុមឧក្រិដ្ឋកម្ម គឺក្រុមឧក្រិដ្ឋកម្មនឹងផ្តាច់ប្រព័ន្ធទាក់ទងភ្លាមៗ ។ មេឧក្រិដ្ឋកម្ម គឺជាជនជាតិចិនមានតួនាទីមើលការខុសត្រូវការងាររបស់កូនក្រុម ហើយជនជាតិចិនបានធ្វើដំណើរមកប្រទេសថៃ ដោយប្រើប្រាស់ទិដ្ឋាការភ្ញៀវទេសចរ និងទិដ្ឋាការនិស្សិត ខណៈជនជាតិមីយ៉ាន់ម៉ា គ្មានឯកសារអ្វីទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaF2I1vW0ESspKoKlOGkrjKiLJf-u3kFOm6FBu9EtX45c_dqTT8t8rWEGzWSmVfzofaCjGOd4z52jR96gl60GXUYUnGDj7L0lqISMjKnHsI71DWC4LPBq4_XJh6z4VcQnAX0vdPX70qW9U5AwfWJ2ZvS41MActbC2kl-9Hj3ZEYuZfAeIu9QrneCSpqaC0/s1280/photo_2025-07-02_16-55-30%20(2).jpg

សមត្ថកិច្ចថៃនិយាយថា ការចាប់ខ្លួនក្រុមឧក្រិដ្ឋកម្មឆ្លងដែន គឺដោយសារកិច្ចខិតខំប្រឹងប្រែង និងតាមដានជនល្មើសរបស់សមត្ថកិច្ចផ្នែកបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ។ ជនល្មើសតែងតែយកប្រទេសថៃធ្វើជាទីតាំងបោកបញ្ឆោតជនរងគ្រោះក្នុងប្រទេសរបស់ខ្លួន ដែលទង្វើនេះធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងទំនុកចិត្តប្រទេសថៃ ។ បច្ចុប្បន្ន អាជ្ញាធរថៃបានទាក់ទងទៅកាន់កុងស៊ុលចិនដើម្បីពិនិត្យទិន្នន័យបន្ថែម និងស៊ើបអង្កេតឈានទៅចាប់មនុស្សពាក់ព័ន្ធមកដាក់ទោសតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQNr2-8GIeO1mRbzga8mpVw3k_14Bghj4y0KsUd3YCOdWL-WdPX3gEsamcCNekeTZJPI4U47X_BCd5B87EQfpFRPECw7EKOuV-0vNcumDbXh11Qi1N2SHDVVf5SPtxpEPa7tFqPewRyMeYyZ5RMcmzoVi9SWa-U1BPIzcyKUIOoHrECytsSdSls1UliNY0/s1280/photo_2025-07-02_16-55-30.jpg

តាមការស៊ើបអង្កេតបឋមឃើញថា ក្រុមឧក្រិដ្ឋកម្មឆ្លងដែនបានបោកបញ្ឆោតជនរងគ្រោះជាជនជាតិចិនដូចគ្នាស្មើជាង១សែននាក់ ឱ្យផ្ទេរប្រាក់មកប្រទេសថៃ ស្មើទឹកប្រាក់សរុបជាង១០០លានយាន់ (ឬប្រមាណ ៥០០លានបាត) ៕

ហ្សេដេស ប្រកាសផ្តាច់ទំនាក់ទំនងជាមួយនឹងអ្នកគ្រប់គ្រងដែលជាគូស្នេហ៍

0

បន្ទាប់ពីមានការសង្ស័យពីទំនាក់ទំនងប្រេះស្រាំរវាងតារារ៉េប ហ្សេដេស និងអ្នកគ្រប់គ្រងផ្ទាល់ខ្លួនដែលជាគូស្នេហ៍ពេលនេះអ្នកគាំទ្រកាន់តែច្បាស់ហើយក្រោយពីតារារ៉េបរូបនេះបញ្ជាក់នៅលើបណ្តាញសង្គមលែងមានទំនាក់ទំនងអ្វីទាំងអស់ជាមួយ យ៉ា រ៉ូណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPmx687gZfZgKNaMtFVSjpAmiIxZHRpaoKZLR9CgdIyd9tcjEbf8pe26vMi37RXG77xsHwSc8b_wMq1yX4Full2sZEOEwsFHqxYbFBjjOqRMEgZ9ut5-ZmHtDB-dCGOKpJawUbUzz4zYMuCpZ_C9TrNsjLqCfolrZkrZdnOebvJMDlrHwK36YriqvVZMp/s2048/image_2025-07-02_13-26-40%20(2).png

នៅរសៀលថ្ងៃទី២ កក្កដា តារាចម្រៀងរ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានប្រកាសជាសាធារណៈថា «ខ្ញុំបាទ ហ្សេដេស ចាប់ពីថ្ងៃនេះតទៅខ្ញុំលេងមាន ទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹង អ្នកគ្រប់គ្រងចាស់របស់ខ្ញុំ យ៉ា រ៉ូណា ទៀតហើយ ! សំរាប់ការងារបងបងអាចទាក់ទងមកខ្ញុំផ្ទាល់បាន»។ ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើល ខណៈអ្នកមួយចំនួនទៀតបានជំរុញឱ្យ ហ្សេដេស គិតពិចារណាសិនកុំចិត្តក្តៅ ចំណែកឯមួយផ្នែកទៀតក៏បានជីកសួរថាមានរឿងអ្វីកើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOhNgAC3FftOmf7rtYkmV2cordpZjkUUqASxkxV3fEcEB-HrSuUkKOwXlhOx5dTz8zDZiwRnic_gV0pOubrugEN9iEPcfo1bTYxiQncQkS2rqcifBWEwiEeO8jqEQoJgP53hr-g_eXjGXPSkXpSkjWhJUgHv_UVEX7MNzUulf92cP2g3zjVsLIyVXFcOR/s2048/image_2025-07-02_13-26-45%20(2).png

បន្ទាប់ពីប្រកាសខាងលើនេះនៅលើផេកផ្លូវការ ហ្សេដេស ក៏បានចែករំលែកនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនហើយបានពោលយ៉ាងខ្លីថា «ចាប់ផ្តើមឡើងវិញ»។
ការប្រកាសផ្តាច់ទំនងទំនងរវាងតារារ៉េប ហ្សេដេស និង រ៉ូណា ក៏បានធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរសោកស្តាយពីទំនាក់ទំនងពួកគេផងដែរព្រោះអ្នកទាំងពីរមិនត្រឹមតែជាសិល្បករនិងអ្នកគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគូស្នេហ៍ដែលមានភាពផ្អែមល្ហែបចំពោះគ្នាយ៉ាងខ្លាំង។ ជារឿយៗ ហ្សេដេស និង រ៉ូណា បានបង្ហាញការស្រលាញ់ចំពោះគ្នាទៅវិញទៅមកបង្ហាញទៅកាន់សាធារណជនដោយបើកចំហរផងដែរ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMG0mDizHXo3GGNdIdzeDHMPUGuF_20ksCZwPH_3KPL_wdMRYTbEIRidU7bV5CgQ3LBJJJy1LDzlY-DEwVjdi7FND8jTCV7lGZXeYXZ0-1XOdwuRG_VK5xBm2G5uEYiWnYtTtt25NfubsGS1CvqgiaXby7_AZD3DnAdH04-Ouhp-y9szTCkqcgtvhcXVmg/s2048/image_2025-07-02_13-26-40.png
មុននឹងការប្រកាសរបស់ ហ្សេដេស នេះគេបានឃើញ រ៉ូណា ដែលជាអ្នកគ្រប់គ្រងបានបង្ហាញការសោកសៅរបស់ខ្លួន មានការយំបង្ហោះនៅលើបណ្តាញសង្គមទិកតុករបស់នាង៕

DJ SODA ធ្លាក់ទឹកចិត្តហើយផ្អាកការងារមួយរយៈសំងំថែរក្សាផ្លូវចិត្តនៅអាឡឺម៉ង់ក្រោយមានបញ្ហាសក់

0

DJ SODA បាននិយាយថា នាងបានផ្អាករាល់កាលវិភាគការងារ ហើយទៅប្រទេសអាឡឺម៉ង់ដើម្បីសម្រាកព្រោះនាងមានការបាក់ទឹកចិត្ត បន្ទាប់ពីមានឧប្បត្តិហេតុអ៊ុតសក់ ដែលតម្រូវឱ្យនាងកោរសក់ពាក់កណ្តាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqFd_vRp2wiZcrspVboOGQ2zHavwm3BVBjitz9S8b-niELu1sZiYozThUWpF02sg7mOEcnLCgBacRctTb_b_ou4OCIuuEFHHdCF0rgTyQzkGheKLtbbnDs9gJt3pRm2be-sSbe5wLDnd-L_6Y00FFMCbspM_09Gyzu_K9T2cMEJ-d8qetE9Yh98v0FGUhw/s2048/image_2025-07-02_10-35-52.png
កាលពីពេលថ្មីៗនេះ DJ SODA ទើបតែបានចែករំលែកដំណើរការរបស់នាងក្នុងការយកឈ្នះលើការធ្លាក់ទឹកចិត្តក្នុងប្រទេសអាឡឺម៉ង់បន្ទាប់ពីរងផលប៉ះពាល់ពីការប្តូរពណ៌សក់ដែលបណ្តាលឱ្យនាងកោរសក់ពាក់កណ្តាលក្បាល។ ក្នុងវីដេអូថ្មី នាងអរគុណអ្នកគាំទ្រសម្រាប់ការគាំទ្រផ្តល់កម្លាំងចិត្តឱ្យនាងហើយសន្យាថានឹងត្រឡប់មកវិញ។
DJ SODA បាននិយាយថានាងសម្រេចចិត្តទៅសម្រាកនៅប្រទេសអាឡឺម៉ង់ដើម្បីគេចពីជំងឺធ្លាក់ទឹកចិត្តបន្ទាប់ពីឧប្បត្តិហេតុជ្រុះសក់ធ្ងន់ធ្ងរ។ នាងបានសរសេរថា «ខ្ញុំនៅប្រទេសអាឡឺម៉ង់ព្រោះខ្ញុំចង់គេចពីជំងឺធ្លាក់ទឹកចិត្តជាបណ្តោះអាសន្ន។ ក្នុងនាមខ្ញុំជាស្ត្រី ការគោរពខ្លួនឯងតិច ខ្ញុំថែមទាំងមានការថប់បារម្ភពីសង្គមផងដែរ។ ប៉ុន្តែអរគុណចំពោះការព្រួយបារម្ភ និងការគាំទ្រពីគ្រប់ទិសទីលើពិភពលោក ខ្ញុំកំពុងព្យាយាមរកកម្លាំងឡើងវិញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVVd_JRcy3pvYksnMocmgYl3Q8mzRDLSgY0RDVElIXPb_hNxKJFagZ0VbZ-wcj_hY27or50GvwO01Gz8qsXv9rw6T1n8aUniE1YKzxdu_NBCncziSzPQ4-PUJPSWfTdu4i32deHCd7vLC4c3_UYxXeXzxJ9gLlyYv-N0cWPsvIq-8e2O5rEEHsCtkHokAH/s1800/image_2025-07-02_10-36-00.png
ក្នុងវីដេអូ DJ SODA បានបង្ហាញខ្លួនជាមួយនឹងស្នាមញញឹមដ៏ភ្លឺស្វាង ដែលឃ្លាតឆ្ងាយពីការបង្ហាញទុក្ខមុនរបស់នាង។ នាងបានអរគុណដល់ការផ្តល់ជូនឧបត្ថម្ភពីម៉ាកផលិតផលថែរក្សាសក់ សក់ពាក់ បច្ចេកទេសបណ្តុះសក់ជាដើម ហើយបានសន្យាថានឹងឆ្លើយតបទៅអ្នករាល់គ្នាពេលត្រឡប់ទៅកូរ៉េវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU50NPNQ7WqJEHF04TG6AztpXx7Ez2-a3hx8u_tjz0BSjN_R0rYdY5mhNqPGzXOVYdnYrFu6etE03DkK286nqssSseqNP43xiV6-RhOQ03fm8Bb4I_Uiv8x_ITKgnBDwzIaCAFNPidmf1JgJoVq4uk_oe4FfONEJHSJaYu4BLEChW8uXjZ7pXoz8ctJWcn/s2048/image_2025-07-02_10-36-02.png

កាលពីថ្ងៃទី ១៨ ខែមិថុនា DJ SODA បានធ្វើឱ្យអ្នកគាំទ្រពិភពលោកភ្ញាក់ផ្អើលនៅពេលដែលនាងបានបង្ហាញនៅលើ បណ្តាញសង្គមថាសក់របស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីបានលាបពណ៌សក់នៅក្នុងហាងមួយកន្លែងដែលនាងចូលជាញឹកញាប់នៅក្នុងប្រទេសកូរ៉េ។
ហេតុការណ៍នេះបានធ្វើឱ្យ DJ SODA មានវិបត្តិផ្លូវចិត្តនាងយំស្ទើររាល់ថ្ងៃ ហើយគេងមិនលក់អស់រយៈពេលពីរសប្តាហ៍។ រាល់ពេលឃើញសក់ជ្រុះ បេះដូងនាងឈឺខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2WrXU8A-_Vmw5rq9q_CMwspHF9_LqjaQMBt6xhl8Mv6020TdzhMZqXOoBYps9jw_MciXbm_isdp85XlsBhQnzJhl5LpEE1jfVPBh0dxS109OtS8rmT5-cK5hIJGCxLxKMgZgHWInl4w2q_8acZv4XI0ittM52MWUju38Lh35HcMHX130utd8ls2fRcxQ/s2048/image_2025-07-02_10-36-04.png

យោងតាម DJ SODA ហាងកែសម្ផស្សនោះមិនបានសូមទោសទេ ប៉ុន្តែជំនួសមកវិញឱ្យនាងលុបការបង្ហោះរួមជាមួយនឹងការគំរាមកំហែង និងសំណងចំនួន ៥ លានវ៉ុន (ប្រហែល ៣៦០០ ដុល្លារ ) ។ ទោះជាយ៉ាងណា DJ SODA បដិសេធមិនទទួលយកសំណងនោះទេ។ នាងបានបញ្ជាក់ថា៖ «បើទោះជាអ្នកឱ្យខ្ញុំរាប់ពាន់លានវ៉ុន វានឹងមិនអាចលុបបំបាត់ការឈឺចាប់នេះបានឡើយ»៕