ពេជ្រ វត្តីសារ៉ាវឌ្ឍី បេក្ខភាពលេចធ្លោក្នុងកម្មវិធី Miss Universe Cambodia 2025 បាននិយាយនៅក្នុងការ Live កោតសរសើរទៅកាន់កម្មវិធីប្រកួតនេះថាល្អខ្លាំងមែនទែន សម្រាប់នាង ខណៈបេក្ខភាពចូលរួមបានទទួលការបង្ហាត់បង្រៀនជាច្រើនសូម្បីតែការ ចាយលុយ។

ថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី MUC19 បាននិយាយនៅក្នុងការ Live ជជែកជាមួយនឹងអ្នកគាំទ្របន្ទាប់ពីនាងនិងសមាជិក៣រូបផ្សេងទៀតស្ថិតក្នុងក្រុមបដិសេធបានយកឈ្នះក្រុមស្របក្នុងវគ្គប្រកួតប្រជែងជជែកដេញដោលគ្នា។ ក្នុងវគ្គប្រកួតនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថាវគ្គជជែកដេញដោលគឺវគ្គមួយដែលនាងពិតជាស្រឡាញ់ ព្រោះវាជាការបង្ហាញពីទស្សនៈមនុស្សទាំងពីរក្រុមដោយមិនមានទស្សនៈមួយណាខុសឬត្រូវឡើយ ដោយឈរលើគោលជំហររបស់ទស្សនៈរាងៗខ្លួន ផ្អែកលើអំណះអំណាងនិងការបកស្រាយតាមន័យយល់ឃើញទៅលើប្រធានបទ។
 
ជាមួយគ្នានេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយនៅក្នុងការ Live ថាកម្មវិធី Miss Universe គឺល្អខ្លាំងមែនទែនសម្រាប់នាង។ បេក្ខភាពលេចធ្លោនេះបានបន្ថែមថាមូលហេតុដែល នាងថាកម្មវិធីនេះ ខ្លាំងដោយសារតែកម្មវិធីបានបង្រៀនដល់បេក្ខភាពច្រើនខ្លាំង មានគ្រូបង្រៀនត្រឹមត្រូវមកពីគ្រប់ស្ថាប័ន។ MUC19 បានបន្តទៀតថា បេក្ខភាពទទួលបានការបង្រៀនពីការស្លៀកពាក់ ផាត់មុខ ការ Post នៅលើបណ្តាញសង្គម ការសន្សំលុយដើម្បីទប់ទល់ការចំណាយពេលទៅឆាកអន្តរជាតិ រួមជាមួយនឹងការបង្រៀនជាច្រើនទៀត។ អ្នកដែលបង្រៀនដល់បេក្ខភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់ថាមានដូចជា ND ពី ប្រាសាទ ដាវីន ពីបវរកញ្ញាចក្រវាលមកពីក្រៅប្រទេសជាដើម។
គួរបញ្ជាក់ផងដែរថា ដ្បិតតែមានភាពចម្រូងចម្រាសខ្លះអំពី Title កម្មវិធី Miss Grand ក្តីប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែមានភាពលេចធ្លោនៅក្នុងការប្រកួត Miss Universe Cambodia 2025 ដែលនាងជាបេក្ខភាពម្នាក់ដែលត្រូវបណ្តាផេកជាច្រើនទស្សន៍ទាយថានាងនឹងចូលទៅក្នុងចំណាត់ថ្នាក់ TOP5 ៕
 
		 
	









