ភ្នំពេញ ៖ ធនាគារប្រ៊ីដ Plaza Premium Lounge , សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ដល់ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណរបស់ធនាគារប្រ៊ីដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgblnZ8mKfUt_n7SmbyeAaOrQtfrGjVQjgCcqg2Zw1cQUb0ez5G1KYiEx5RVlndaUFV6AqzMlh_xwyVZKFlytgIMopXCrQ7HYnQ-puZnK-I1QpHuOQNhWbuBas4ZraSo88Pg5tsoDmb1YAh5-Nex47FaGwq5JzRPlk0QEDe3RWPkRosAKr3ZHhhDVIB-4Jb/s3456/07.jpg
កិច្ចសហប្រតិបត្តិការនេះ បានបង្ហាញពីវឌ្ឍភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិង កំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យាយ៉ាងពេញលេញ។ កិច្ចផ្តួចផ្តើមនេះ មិនត្រឹមតែលើកម្ពស់ហេដ្ឋារចនាសម្ព័ន ការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទំាងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភព ជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ខ្លួន ការផ្តល់ជូននូវឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទំាងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើន ជម្រុញឱ្យអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវីល័យទៅគ្រប់ទីកន្លែងដែលលោកគាត់ចង់ទៅ ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការ ជាមួយ Plaza Premium Lounge, សណ្ឋាគារ លំដាប់ផ្កាយ៥ Shangri-La និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) និង ផ្តល់ជូនអតិថិជននូវទំនុកចិត្ត ផាសុកភាព សុវត្ថិភាព និងសុខមាលភាពពិតប្រាកដ។ ជាមួយសាលរង់ចំា Plaza premium Lounge អតិថិជនអាចចូលប្រើប្រាស់សាលរង់ចំាដោយឥតគិតថ្លៃ ៨ដងក្នុងមួយឆ្នាំ ឬគ្មានដែនកំណត់ទៅតាមប្រភេទកាត នៅអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge។“https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbYgYLFcktPsRDdFlIegH-YflE-XxTpV53Pe8iprK5QhyphenhyphenJKkd4P55DkIJom1D_QOInfIL2Cpjuq_wJVFj3MJ3O4ipDrpP2pJln54wO-m4bJA5d5xj2PmZAukBaXapn67Ttx6RKEYML8xoVTodLe222svXLyWOW5RMUt81W_phdhAu_5sWoW7rFZRovGTrV/s3456/01%20(3).jpg

លោក Richard បានបញ្ចាក់ថា អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ អាចទៅពិនិត្យសុខភាពប្រចំាឆ្នាំនៅ មជ្ឈមណ្ឌល វិជ្ជសាស្ត្រសិង្ហបុរី ដែលជាស្ថាប័នផ្តល់ជូនសេវាថែទំាសុខភាពតាមបែបវេជ្ជសាស្រ្តតាមស្តង់ដារបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា ។

លើសពីនេះលោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសដើម្បីចូលប្រើប្រាស់ក្នុង រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ៥ Shangri-la ដែលផ្តល់ជូននូវសិទ្ធិធ្វើដំណើរទំាងក្នុង និងក្រៅប្រទេស ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចប្រណីត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV9rRrQMYhRvj99ckFH6TKbTjT1ttJ1LihfSQCFZ3XOLg9M8mAjIOqBeI3yJYrL3xcq5tpQX6IWD-bBYamgb4Joq-LUtynTnvlIKbEEe89H11H7YUlYADc8ZjWo0FHmH8ZBcl7p76btPlc-3eOnRED95Lxo7Ap6urGo-yNuHuBw1oxDLOuoIxGCm7aKeyw/s6000/04%20(3).jpg

អ្នកក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% លើតម្លៃបន្ទប់ ការទទួលទានអាហារ និងសេវាកម្មផ្សេងៗ នៅ Shangri-La ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដើម្បីស្នើកាត អតិថិជនអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីទទួលបានការស្វាគមន៍ និងប្រឹក្សាពីអ្នកជំនាញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨ ២០២ ៩៩៩ របស់យើងដែលមានបម្រើសេវា ២៤/៧។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា “កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវគុណតម្លៃដែលលើសពីប្រតិបត្តិការទូទាត់ប្រចាំថ្ងៃជូនអតិថិជន។ តាមរយៈការប្រើប្រាស់ការទូទាត់ជាសាកលរបស់ Visa យើងកំពុងពង្រឹងបទពិសោធន៍ដល់អ្នកប្រើប្រាស់ប័ណ្ណវីសា ឱ្យកាន់តែរលូន ងាយស្រួល និងទទួលបានអត្ថប្រយោជន៍ឈានមុខ ទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក ៕